Аль-Мухтасар · Тафсир · на кхмерском
يوسف
Юсуф
Йусуф · Мекканская · 111 аятов
12:1Страница 235
الٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡمُبِينِ ١
Алиф. Лам. Ра. Это - аяты ясного Писания.
អាលីហ្វ ឡាម រ៉ (បានបកស្រាយរួចហើយនៅដើមដំបូងនៃជំពូក អាល់ហ្ពាក៏រ៉ោះ។) បណ្តាវាក្យខណ្ឌដែលបានបញ្ចុះនៅក្នុងជំពូកនេះ គឺស្ថិតក្នុងចំណោមវាក្យខណ្ឌនៃគម្ពីរគួរអានដ៏ច្បាស់លាស់បំផុតចំពោះអ្វីដែលមាននៅក្នុងវា។
12:2Страница 235
إِنَّآ أَنزَلۡنَٰهُ قُرۡءَٰنًا عَرَبِيّٗا لَّعَلَّكُمۡ تَعۡقِلُونَ ٢
Воистину, Мы ниспослали его в виде Корана на арабском языке, чтобы вы могли понять его.
ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានជាភាសាអារ៉ាប់ សង្ឃឹមថាពួកអ្នក(ឱពួកអារ៉ាប់)នឹងស្វែងយល់ពីអត្ថន័យរបស់វា។
12:3Страница 235
نَحۡنُ نَقُصُّ عَلَيۡكَ أَحۡسَنَ ٱلۡقَصَصِ بِمَآ أَوۡحَيۡنَآ إِلَيۡكَ هَٰذَا ٱلۡقُرۡءَانَ وَإِن كُنتَ مِن قَبۡلِهِۦ لَمِنَ ٱلۡغَٰفِلِينَ ٣
Мы рассказываем тебе самый прекрасный рассказ, внушая тебе в откровении этот Коран, хотя прежде ты был одним из тех, кто ничего не ведал об этом.
យើងនឹងនិទានប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងមួយដែលល្អជាងគេក្នុងចំណោមរឿងប្រវត្តិសាស្ត្រទាំងឡាយ ដោយសារតែវាជារឿងពិត ហើយពាក្យពេចន៍និងឃ្លោងឃ្លារបស់វាមានភាពសុក្រឹតត្រឹមត្រូវ តាមរយៈការដែលយើងបញ្ចុះទៅកាន់អ្នកនូវគម្ពីរគួរអាននេះ។ ពិតប្រាកដណាស់ មុននឹងការបញ្ចុះគម្ពីរគួរអាននេះ រូបអ្នកគឺស្ថិតនៅក្នុងចំណោមអ្នកដែលមិនបានដឹងអំពីរឿងទាំងនេះឡើយ ហើយក៏គ្មានចំណេះដឹងអំពីវានោះដែរ។
12:4Страница 235
إِذۡ قَالَ يُوسُفُ لِأَبِيهِ يَٰٓأَبَتِ إِنِّي رَأَيۡتُ أَحَدَ عَشَرَ كَوۡكَبٗا وَٱلشَّمۡسَ وَٱلۡقَمَرَ رَأَيۡتُهُمۡ لِي سَٰجِدِينَ ٤
Вот Йусуф (Иосиф) сказал своему отцу: «О мой отец! Я видел одиннадцать звезд, солнце и луну. Я видел, как они поклонились мне».
យើងនឹងរ៉ាយរ៉ាប់ប្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីយូសុះបាននិយាយទៅកាន់ឪពុករបស់គាត់ គឺព្យាការីយ៉ាក់កូបថាៈ ឱឪពុករបស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំបានសុបិន្តឃើញនៅក្នុងដំណេករបស់ខ្ញុំនូវផ្កាយចំនួនដប់មួយដួង ហើយខ្ញុំបានឃើញព្រះអាទិត្យនិងព្រះចន្ទ។ ខ្ញុំបានឃើញពួកវាទាំងអស់នោះឱនស៊ូជោតមកចំពោះខ្ញុំ។ ពិតណាស់ ការយល់សុបិន្តនេះ គឺជាដំណឹងរីករាយមួយយ៉ាងឆាប់រហ័សសម្រាប់ព្យាការីយូសុះ។
12:5Страница 236
قَالَ يَٰبُنَيَّ لَا تَقۡصُصۡ رُءۡيَاكَ عَلَىٰٓ إِخۡوَتِكَ فَيَكِيدُواْ لَكَ كَيۡدًاۖ إِنَّ ٱلشَّيۡطَٰنَ لِلۡإِنسَٰنِ عَدُوّٞ مُّبِينٞ ٥
Он сказал: «О сын мой! Не рассказывай этот сон своим братьям, а не то они замыслят против тебя дурное. Воистину, дьявол - явный враг человеку.
ព្យាការីយ៉ាក់កូបក៏បានតបទៅកាន់កូនប្រុសរបស់គាត់ គឺព្យាការីយូសុះវិញថាៈ ឱកូនសម្លាញ់របស់ពុក! ចូរកូនកុំរំលឹករឿងសុបិន្តរបស់កូននេះប្រាប់ដល់បងប្អូនរបស់កូនឲ្យសោះ ព្រោះពួកគេនឹងយល់ពីសុបិន្តនោះ ហើយពួកគេនឹងច្រណែនឈ្នានីសចំពោះកូន ដែលជាហេតុធ្វើឲ្យពួកគេរៀបចំគ្រប់ឧបាយកលប្រឆាំងនឹងកូនដោយសារតែការច្រណែនឈ្នានីសរបស់ពួកគេជាមិនខាន។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវរបស់មនុស្សយ៉ាងច្បាស់លាស់។
12:6Страница 236
وَكَذَٰلِكَ يَجۡتَبِيكَ رَبُّكَ وَيُعَلِّمُكَ مِن تَأۡوِيلِ ٱلۡأَحَادِيثِ وَيُتِمُّ نِعۡمَتَهُۥ عَلَيۡكَ وَعَلَىٰٓ ءَالِ يَعۡقُوبَ كَمَآ أَتَمَّهَا عَلَىٰٓ أَبَوَيۡكَ مِن قَبۡلُ إِبۡرَٰهِيمَ وَإِسۡحَٰقَۚ إِنَّ رَبَّكَ عَلِيمٌ حَكِيمٞ ٦
Твой Господь изберет тебя, научит тебя толковать сны и одарит совершенной милостью тебя и род Йакуба (Иакова), подобно тому, как еще раньше Он одарил совершенной милостью твоих отцов Ибрахима (Авраама) и Исхака (Исаака). Воистину, твой Господь - Знающий, Мудрый».
ហើយដូចដែលអ្នកបានសុបិន្តឃើញដូចនោះដែរ ម្ចាស់របស់អ្នកនឹងជ្រើសរើសអ្នក(ឱព្យាការីយូសុះ) ហើយទ្រង់នឹងបង្រៀនអ្នកឲ្យចេះកាត់សុបិន្ត ហើយទ្រង់នឹងបំពេញឧបការគុណរបស់ទ្រង់ចំពោះអ្នក(ដោយការប្រទាននូវភាពជាព្យាការី) និងពូជពង្សរបស់ព្យាការីយ៉ាក់កូប ដូចដែលទ្រង់បានបំពេញនូវឧបការគុណរបស់ទ្រង់ទៅចំពោះជីតាទាំងពីររបស់អ្នក គឺព្យាការីអ៊ីព្រហ៊ីម និងព្យាការីអ៊ីស្ហាកពីមុនមកដែរ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកមហាដឹងបំផុតចំពោះម៉ាខ្លូករបស់ទ្រង់ និងមហាគតិបណ្ឌិតបំផុតក្នុងការរចាត់ចែងរបស់ទ្រង់។
12:7Страница 236
۞ لَّقَدۡ كَانَ فِي يُوسُفَ وَإِخۡوَتِهِۦٓ ءَايَٰتٞ لِّلسَّآئِلِينَ ٧
Безусловно, Йусуф (Иосиф) и его братья стали знамениями для тех, кто спрашивает.
ជាការពិតណាស់ ចំពោះរឿងរ៉ាវរបស់ព្យាការីយូសុះនិងបងប្អូនរបស់គេនេះ គឺជាមេរៀន និងជាដំបូន្មានសម្រាប់អ្នកទាំងឡាយដែលសួរនាំអំពីរឿងរ៉ាវរបស់ពួកគេ។
12:8Страница 236
إِذۡ قَالُواْ لَيُوسُفُ وَأَخُوهُ أَحَبُّ إِلَىٰٓ أَبِينَا مِنَّا وَنَحۡنُ عُصۡبَةٌ إِنَّ أَبَانَا لَفِي ضَلَٰلٖ مُّبِينٍ ٨
Вот они сказали: «Отец любит Йусуфа (Иосифа) и его брата больше, чем нас, хотя нас - целая группа. Воистину, наш отец пребывает в очевидном заблуждении.
នៅពេលដែលបងប្អូនរបស់គេបាននិយាយគ្នាថាៈ ពិតប្រាកដណាស់ យូសុះ និងប្អូនប្រុសបង្កើតរបស់គេ(ពុនយ៉ាមីន) គឺជាទីស្រឡាញ់ពេញចិត្តចំពោះឪពុកយើងជាងពួកយើង ទោះបីជាពួកយើងគឺជាក្រុមមួយដែលមានចំនួនច្រើនក៏ដោយ។ បើដូច្នោះ ហេតុដូចម្តេចបានជាគាត់(ឪពុក)ស្រឡាញ់គេទាំងពីរជាងពួកយើង? ពិតណាស់ ពួកយើងឃើញថា គាត់ស្ថិតក្នុងភាពខុសឆ្គង(លម្អៀង)យ៉ាងច្បាស់លាស់ ខណៈដែលគាត់បានស្រឡាញ់ពួកគេទាំងពីរជាងពួកយើងដោយគ្មានមូលហេតុបញ្ជាក់ឲ្យពួកយើងបានដឹងសោះ។
12:9Страница 236
ٱقۡتُلُواْ يُوسُفَ أَوِ ٱطۡرَحُوهُ أَرۡضٗا يَخۡلُ لَكُمۡ وَجۡهُ أَبِيكُمۡ وَتَكُونُواْ مِنۢ بَعۡدِهِۦ قَوۡمٗا صَٰلِحِينَ ٩
Убейте Йусуфа (Иосифа) или бросьте его на другой земле. Тогда лицо вашего отца целиком будет обращено к вам, а после этого вы будете праведными людьми».
ចូរពួកអ្នកសម្លាប់យូសុះ ឬយកគេទៅបំបរបង់ចោលនៅកន្លែងឆ្ងាយចុះ នោះឪពុករបស់ពួកអ្នកនឹងងាកមុខមករកពួកអ្នកវិញ ហើយគាត់នឹងស្រឡាញ់ពួកអ្នកនូវក្តីស្រឡាញ់មួយយ៉ាងពេញលេញ។ ហើយក្រោយពីពួកអ្នកសម្លាប់គេ ឬយកគេទៅបំបរបង់ចោលនៅតំបន់ដែលសែនឆ្ងាយរួចមក ពួកអ្នកនឹងក្លាយជាក្រុមមួយដែលល្អត្រឹមត្រូវវិញនៅពេលដែលពួកអ្នកសារភាពកំហុសពីបាបកម្មរបស់ពួកអ្នកនោះ។
12:10Страница 236
قَالَ قَآئِلٞ مِّنۡهُمۡ لَا تَقۡتُلُواْ يُوسُفَ وَأَلۡقُوهُ فِي غَيَٰبَتِ ٱلۡجُبِّ يَلۡتَقِطۡهُ بَعۡضُ ٱلسَّيَّارَةِ إِن كُنتُمۡ فَٰعِلِينَ ١٠
Один из них сказал: «Не убивайте Йусуфа (Иосифа), а бросьте его на дно колодца, если вы решили действовать. Один из караванов вытащит его».
ម្នាក់ក្នុងចំណោមបងប្អូនរបស់គេបាននិយាយថាៈ ចូរពួកអ្នកកុំសម្លាប់យូសុះ តែពួកអ្នកត្រូវបោះគេចូលទៅក្នុងបាតអណ្តូងវិញ ពេលនោះអ្នកដំណើរមួយចំនួនដែលឆ្លងកាត់ទីនោះ ពួកគេនឹងរើសយកគេជាមិនខាន ព្រោះការធ្វើដូច្នេះ គឺផ្តល់គ្រោះថ្នាក់(ដល់យូសុះ)ស្រាលជាងការសម្លាប់គេ ប្រសិនបើពួកអ្នកប្តេជ្ញាថានឹងធ្វើចំពោះគេនូវអ្វីដែលពួកអ្នកបាននិយាយគ្នាមែននោះ។
12:11Страница 236
قَالُواْ يَٰٓأَبَانَا مَا لَكَ لَا تَأۡمَ۬نَّا عَلَىٰ يُوسُفَ وَإِنَّا لَهُۥ لَنَٰصِحُونَ ١١
Они сказали: «О отец наш! Почему ты не доверяешь нам Йусуфа (Иосифа)? Воистину, мы желаем ему добра.
ហើយនៅពេលដែលពួកគេបានឯកភាពគ្នាក្នុងការបំបរបង់ព្យាការីយូសុះទៅកាន់កន្លែងដ៏សែនឆ្ងាយហើយនោះ ពួកគេក៏បាននិយាយទៅកាន់ឪពុករបស់ពួកគេ គឺព្យាការីយ៉ាក់កូបថាៈ ឱឪពុករបស់ពួកយើង! ហេតុអ្វីបានជាពុកមិនឲ្យពួកយើងមើលការខុសត្រូវចំពោះយូសុះ? ពិតណាស់ ពួកយើង គឺជាអ្នកដែលមានក្តីសណ្តោសប្រណីចំពោះគេ ដោយពួកយើងនឹងមើលថែគេមិនឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងចំពោះគេឡើយ ហើយពួកយើងគឺជាអ្នកដែលផ្តល់ដំបូន្មានដល់គេ ដោយការការពារនិងថែរក្សាគេ រហូតដល់គេបានវិលត្រឡប់មកកាន់ពុកវិញដោយសុវត្ថិភាព។ ដូច្នេះ តើអ្វីទៅដែលរារាំងពុកមិនឲ្យបញ្ជូនគេទៅជាមូយពួកយើងនោះ?
12:12Страница 236
أَرۡسِلۡهُ مَعَنَا غَدٗا يَرۡتَعۡ وَيَلۡعَبۡ وَإِنَّا لَهُۥ لَحَٰفِظُونَ ١٢
Отпусти его завтра с нами, пусть он насладится и поиграет, а мы будем оберегать его».
សូមពុកអនុញ្ញាតឲ្យពួកយើងអាចយកគេ(ព្យាការីយូសុះ)ទៅជាមួយពួកយើងនៅថ្ងៃស្អែកនេះ ដើម្បីឲ្យគេបានរីករាយនឹងការទទួលទានចំណីអាហារ និងការលេងសប្បាយផងចុះ។ ពិតប្រាកដណាស់ ពួកខ្ញុំគឺជាអ្នកមើលថែរក្សាគេពីរាល់ប្រការគ្រោះថ្នាក់ទាំងឡាយដែលបៀតបៀនចំពោះគេ។
12:13Страница 236
قَالَ إِنِّي لَيَحۡزُنُنِيٓ أَن تَذۡهَبُواْ بِهِۦ وَأَخَافُ أَن يَأۡكُلَهُ ٱلذِّئۡبُ وَأَنتُمۡ عَنۡهُ غَٰفِلُونَ ١٣
Он сказал: «Мне грустно от того, что вы уведете его. Я боюсь, что волк растерзает его, когда вы оставите его без присмотра».
ឪពុករបស់ពួកគេ គឺព្យាការីយ៉ាក់កូប បានតបទៅកាន់កូនៗរបស់គាត់វិញថាៈ ពិតណាស់ យើងមានការព្រួយបារម្ភនៅពេលដែលពួកឯងយកគេទៅជាមួយ ដោយសារតែយើងមិនអាចអត់ធ្មត់ចំពោះការបែកពីគេនោះទេ។ ហើយយើងបារម្ភខ្លាចឆ្កែចចកស៊ីគេ ខណៈដែលពួកឯងព្រងើយកន្តើយនឹងគេ ដោយសារតែពួកឯងរវល់នឹងការលេងសប្បាយ។
12:14Страница 236
قَالُواْ لَئِنۡ أَكَلَهُ ٱلذِّئۡبُ وَنَحۡنُ عُصۡبَةٌ إِنَّآ إِذٗا لَّخَٰسِرُونَ ١٤
Они сказали: «Если волк растерзает его, тогда как нас - целая группа, то мы действительно окажемся потерпевшими убыток».
ពួកគេក៏បានតបទៅកាន់ឪពុករបស់ពួកគេវិញថាៈ ប្រសិនបើឆ្កែចចកស៊ីយូសុះខណៈដែលពួកយើងគឺជាក្រុមមួយដែលខ្លាំងក្លានោះ នោះពួកយើងគឺជាពួកដែលគ្មានបានការនោះឡើយ ហើយពួកយើង គឺជាពួកដែលខាតបង់ប្រសិនបើពួកយើងមិនអាចរារាំងឆ្កែចចកមិនឲ្យស៊ីគេបានមែននោះ។
12:15Страница 237
فَلَمَّا ذَهَبُواْ بِهِۦ وَأَجۡمَعُوٓاْ أَن يَجۡعَلُوهُ فِي غَيَٰبَتِ ٱلۡجُبِّۚ وَأَوۡحَيۡنَآ إِلَيۡهِ لَتُنَبِّئَنَّهُم بِأَمۡرِهِمۡ هَٰذَا وَهُمۡ لَا يَشۡعُرُونَ ١٥
Когда они увели его и бросили на дно колодца, Мы внушили ему: «Ты непременно напомнишь им об этом поступке, когда они даже не узнают тебя».
ពេលនោះ ព្យាការីយ៉ាក់កូបក៏បាន(អនុញ្ញាត)ឲ្យគេ(ព្យាការីយូសុះ)ទៅជាមួយពួកគេ។ ហើយនៅពេលដែលពួកគេបាននាំគេចេញទៅបានឆ្ងាយ ហើយពួកគេបានប្តេជ្ញាចិត្តលើការទម្លាក់គេទៅក្នុងអណ្តូងហើយនោះ យើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីយូសុះក្នុងពេលនោះថាៈ ពិតប្រាកដណាស់ អ្នកប្រាកដជានឹងប្រាប់ពួកគេពីទង្វើដែលពួកគេធ្វើនេះ(នៅថ្ងៃណាមួយ) ខណៈដែលពួកគេមិនដឹងខ្លួនឡើយចំពោះអ្នកនៅពេលដែលអ្នកប្រាប់ពួកគេនោះ។
12:16Страница 237
وَجَآءُوٓ أَبَاهُمۡ عِشَآءٗ يَبۡكُونَ ١٦
Вечером они вернулись к своему отцу с плачем
ហើយបងប្អូនរបស់ព្យាការីយូសុះបានវិលត្រឡប់មកជួបនឹងឪពុករបស់ពួកគេវិញនៅពេលព្រលប់ ដោយពួកគេបាននាំគ្នាធ្វើពុតជាយំ។
12:17Страница 237
قَالُواْ يَٰٓأَبَانَآ إِنَّا ذَهَبۡنَا نَسۡتَبِقُ وَتَرَكۡنَا يُوسُفَ عِندَ مَتَٰعِنَا فَأَكَلَهُ ٱلذِّئۡبُۖ وَمَآ أَنتَ بِمُؤۡمِنٖ لَّنَا وَلَوۡ كُنَّا صَٰدِقِينَ ١٧
и сказали: «О отец наш! Мы соревновались, а Йусуфа (Иосифа) оставили стеречь наши вещи, и волк съел его. Ты все равно не поверишь нам, хотя мы говорим правду».
ពួកគេបាននិយាយថាៈ ឱឪពុករបស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងបានរត់ប្រណាំងគ្នា និងនាំគ្នាបាញ់ព្រួញលេង ហើយពួកយើងបានទុកយូសុះឲ្យនៅជាមួយសម្លៀកបំពាក់ និងស្បៀងអាហាររបស់ពួកយើងដើម្បីឲ្យគេថែរក្សាវា ស្រាប់តែឆ្កែចចកបានមកស៊ីគេ។ ក៏ប៉ុន្តែ (ទោះជាយ៉ាងណា)ពុកមិនជឿពួកយើងឡើយ ទោះបីជាក់ស្តែង ពួកយើងគឺជាអ្នកដែលមានភាពស្មោះត្រង់ចំពោះអ្វីដែលពួកយើងបាននិយាយប្រាប់ពុកក៏ដោយ។
12:18Страница 237
وَجَآءُو عَلَىٰ قَمِيصِهِۦ بِدَمٖ كَذِبٖۚ قَالَ بَلۡ سَوَّلَتۡ لَكُمۡ أَنفُسُكُمۡ أَمۡرٗاۖ فَصَبۡرٞ جَمِيلٞۖ وَٱللَّهُ ٱلۡمُسۡتَعَانُ عَلَىٰ مَا تَصِفُونَ ١٨
Они показали лживую кровь на его рубашке, и он сказал: «О нет! Это ваши души ввели вас в соблазн, и лучше проявить терпение. Только Аллаха следует просить о помощи против того, что вы рассказали».
ពួកគេបានរៀបចំល្បិចកលមួយដើម្បីបញ្ជាក់ពីអ្វីដែលពួកគេបានប្រាប់(ដល់ព្យាការីយ៉ាក់កូបជាឪពុក) ដោយពួកគេបាននាំមកនូវអាវរបស់ព្យាការីយូសុះដែលប្រឡាក់ទៅដោយឈាមក្លែងក្លាយដែលមិនមែនជាឈាមរបស់ព្យាការីយូសុះនោះ ដើម្បីបន្លំថា នោះជាស្លាកស្នាមដែលចចកបានហែកស៊ីព្យាការីយូសុះ តែព្យាការីយ៉ាក់កូបបានយល់(ដឹង)ពីភាពកុហកបោកប្រាស់របស់ពួកគេ(ដោយសារអាវដែលពួកគេនាំយកមកនោះ ពុំមានរហែកនោះទេ)។ ដូច្នេះ គាត់ក៏បាននិយាយទៅកាន់ពួកគេថាៈ រឿងនោះមិន(ពិត)ដូចអ្វីដែលពួកឯងបានប្រាប់នោះទេ។ ផ្ទុយទៅវិញ ពួកឯងបាននាំគ្នាប្រឌិតរឿងរ៉ាវដ៏អាក្រក់នេះឡើងដោយខ្លួនឯងប៉ុណ្ណោះ។ ដូចនេះ ការអត់ធ្មត់គឺប្រសើរបំផុតសម្រាប់យើង ជាងការសោកសង្រេងចំពោះរឿងនោះ។ ហើយមានតែអល់ឡោះជាម្ចាស់ទេដែលត្រូវបានគេសុំឲ្យជួយបង្ហាញ(ការពិត)នូវអ្វីដែលពួកអ្នកកំពុងតែរ៉ាយរ៉ាប់អំពីរឿងរ៉ាវរបស់យូសុះនោះ។
12:19Страница 237
وَجَآءَتۡ سَيَّارَةٞ فَأَرۡسَلُواْ وَارِدَهُمۡ فَأَدۡلَىٰ دَلۡوَهُۥۖ قَالَ يَٰبُشۡرَىٰ هَٰذَا غُلَٰمٞۚ وَأَسَرُّوهُ بِضَٰعَةٗۚ وَٱللَّهُ عَلِيمُۢ بِمَا يَعۡمَلُونَ ١٩
Когда прибыл караван, они послали водоноса принести воды. Он опустил свое ведро и сказал: «Вот радость! Это же - мальчик!». Они спрятали его, чтобы продать. Но Аллах ведал о том, что они совершали.
ក្រោយមក ក្បូនអ្នកដំណើរដែលឆ្លងកាត់ក៏បានមកដល់(កន្លែងអណ្តូង) ហើយពួកគេបានបញ្ជូនអ្នកដងទឹកម្នាក់(ឲ្យទៅដងទឹក)ឲ្យពួកគេ។ ពេលនោះ គេ(អ្នកដងទឹក)ក៏បានទម្លាក់យោងទឹករបស់គេចូលទៅក្នុងអណ្តូងនោះ ហើយព្យាការីយូសុះក៏បានតោងខ្សែនោះឡើងមក។ នៅពេលដែលអ្នកដងទឹកនោះបានឃើញព្យាការីយូសុះ គេក៏បានពោលដោយក្តីរីករាយថាៈ អូហ៍ អស្ចារ្យមែន! នេះជាក្មេងប្រុសទេតើ! ហើយអ្នកដងទឹកនិងមិត្តភក្តិរបស់គេក៏បានលាក់បាំងព្យាការីយូសុះពីអ្នកដំណើរឯទៀត ដោយពួកគេតាំងចិត្តថា នឹងយកយូសុះធ្វើជាទំនិញដើម្បីដោះដូរ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេបានធ្វើចំពោះព្យាការីយូសុះនៃការមិនឲ្យតម្លៃ និងការយកគេទៅលក់ធ្វើជាទំនិញ។ ហើយគ្មានអ្វីមួយនៃទង្វើរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។
12:20Страница 237
وَشَرَوۡهُ بِثَمَنِۭ بَخۡسٖ دَرَٰهِمَ مَعۡدُودَةٖ وَكَانُواْ فِيهِ مِنَ ٱلزَّٰهِدِينَ ٢٠
Они (братья Йусуфа) продали его за ничтожную цену - всего за несколько дирхемов. Они не высоко оценили его.
ហើយអ្នកដែលដងទឹកនោះ និងមិត្តភក្តិរបស់គេបានលក់យូសុះនៅឯទឹកដីអេហ្ស៊ីបក្នុងតម្លៃមួយដ៏ថោកបំផុត គឺតែប៉ុន្មានទៀរហាំ(លុយអារ៉ាប់ជំនាន់ដើម)ប៉ុណ្ណោះ។ ហើយពួកគេ គឺជាពួកដែលមិនឲ្យតម្លៃចំពោះព្យាការីយូសុះឡើយ ដោយពួកគេព្យាយាមធ្វើឲ្យយ៉ាងណាលក់យូសុះឲ្យបានឆាប់ ពីព្រោះពួកគេដឹងច្បាស់ថា គេ(ព្យាការីយូសុះ)មិនមែនជាកម្មសិទ្ធិរបស់ពួកគេនោះទេ ហើយពួកគេខ្លាចក្រុមគ្រួសាររបស់ព្យាការីយូសុះរកឃើញ។ នេះគឺស្ថិតក្នុងចំណោមក្តីមេត្តាករុណាដ៏ពេញលេញរបស់អល់ឡោះជាម្ចាស់ចំពោះព្យាការីយូសុះ ដើម្បីកុំឲ្យព្យាការីយូសុះនៅជាមួយពួកគេរយៈពេលយូរ។
12:21Страница 237
وَقَالَ ٱلَّذِي ٱشۡتَرَىٰهُ مِن مِّصۡرَ لِٱمۡرَأَتِهِۦٓ أَكۡرِمِي مَثۡوَىٰهُ عَسَىٰٓ أَن يَنفَعَنَآ أَوۡ نَتَّخِذَهُۥ وَلَدٗاۚ وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي ٱلۡأَرۡضِ وَلِنُعَلِّمَهُۥ مِن تَأۡوِيلِ ٱلۡأَحَادِيثِۚ وَٱللَّهُ غَالِبٌ عَلَىٰٓ أَمۡرِهِۦ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ٢١
Тот житель Египта, который купил Йусуфа (Иосифа), сказал своей жене: «Относись к нему хорошо. Быть может, он принесет нам пользу, или же мы усыновим его». Так Мы утвердили Йусуфа (Иосифа) на земле и научили его толкованию снов. Аллах властен вершить Свои дела, однако большинство людей не ведает об этом.
ហើយបុរសម្នាក់មកពីប្រទេសអេហ្ស៊ីបដែលបានទិញព្យាការីយូសុះនោះបាននិយាយទៅកាន់ភរិយារបស់គេថាៈ ចូរនាងធ្វើល្អចំពោះគេ និងរៀបចំកន្លែងស្នាក់នៅសម្រាប់គេឲ្យបានសមរម្យផង សង្ឃឹមថាគេនឹងអាចផ្តល់ផលប្រយោជន៍ដល់ពួកយើងដោយគេអាចជួយបំពេញកិច្ចការមួយចំនួនដែលយើងត្រូវការ ឬក៏យើងអាចយកគេធ្វើជាកូនចិញ្ចឹមតែម្តងក៏បាន។ ដូចដែលយើងបានសង្គ្រោះព្យាការីយូសុះពីការសម្លាប់ និងបានបញ្ចេញរូបគេពីក្នុងអណ្តូងមកវិញ ព្រមទាំងធ្វើឲ្យដួងចិត្តរបស់អាហ្ស៊ីស(ជាអ្នកដែលបានទិញយកព្យាការីយូសុះ)មានភាពទន់ភ្លន់ចំពោះគេនោះដែរ យើងបានផ្តល់ឲ្យគេ(ព្យការីយូសុះ)គ្រប់គ្រងនៅក្នុងប្រទេសអេហ្ស៊ីប ហើយយើងបានបង្រៀនគេឲ្យចេះបកស្រាយ(កាត់)សុបិន្ត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលមានអានុភាពបំផុតលើកិច្ចការរបស់ទ្រង់។ ដូចនេះ កិច្ចការរបស់ទ្រង់ គឺមានប្រសិទ្ធិភាពបំផុត ដោយគ្មាននរណាម្នាក់បង្ខិតបង្ខំទ្រង់ឡើយ។ ក៏ប៉ុន្តែមនុស្សជាច្រើន(ពោលគឺពួកប្រឆាំង) ពួកគេមិនបានដឹងដូច្នោះឡើយ។
12:22Страница 237
وَلَمَّا بَلَغَ أَشُدَّهُۥٓ ءَاتَيۡنَٰهُ حُكۡمٗا وَعِلۡمٗاۚ وَكَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ٢٢
Когда Йусуф (Иосиф) достиг зрелого возраста, Мы даровали ему умение принимать решения и знание. Так Мы вознаграждаем творящих добро.
ហើយនៅពេលដែលព្យាការីយូសុះធំពេញវ័យនោះ យើងបានប្រទានដល់គេនូវភាពឈ្លាសវៃ និងចំណេះដឹង។ ហើយដូចដែលយើងបានតបស្នងចំពោះគេនោះដែរ យើងក៏នឹងតបស្នងចំពោះបណ្តាអ្នកដែលបានធ្វើល្អក្នុងការគោរពសក្ការៈរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់។
12:23Страница 238
وَرَٰوَدَتۡهُ ٱلَّتِي هُوَ فِي بَيۡتِهَا عَن نَّفۡسِهِۦ وَغَلَّقَتِ ٱلۡأَبۡوَٰبَ وَقَالَتۡ هَيۡتَ لَكَۚ قَالَ مَعَاذَ ٱللَّهِۖ إِنَّهُۥ رَبِّيٓ أَحۡسَنَ مَثۡوَايَۖ إِنَّهُۥ لَا يُفۡلِحُ ٱلظَّٰلِمُونَ ٢٣
Женщина, в доме которой он жил, стала соблазнять его, заперла двери и сказала: «Иди ко мне». Он сказал: «Упаси Аллах! Ведь он - мой господин, обеспечивший мне прекрасную жизнь. Воистину, беззаконники не преуспеют».
ហើយភរិយារបស់អាហ្ស៊ីសបានស្នើសុំយ៉ាងទន់ភ្លន់ ព្រមទាំងបានរៀបចំកលល្បិចចំពោះព្យាការីយូសុះដើម្បីប្រព្រឹត្តនូវទង្វើអសីលធម៌មួយ។ ហើយនាងបានបិទទ្វារទាំងអស់ដើម្បីបាននៅស្ងាត់(តែពីរនាក់) ហើយនាងក៏បាននិយាយទៅកាន់ព្យាការីយូសុះថាៈ សូមអ្នកអញ្ជើញមកកាន់ខ្ញុំមក! ពេលនោះ ព្យាការីយូសុះបានពោលថាៈ ខ្ញុំសុំពីអល់ឡោះការពារខ្ញុំពីអ្វី(អំពើមិនគប្បី)ដែលនាងបានហៅខ្ញុំទៅរកវា។ ពិតណាស់ ចៅហ្វាយរបស់ខ្ញុំ(អាហ្ស៊ីស)បានផ្តល់កន្លែងរស់នៅដ៏ល្អប្រសើរដល់ខ្ញុំ។ ដូចនេះ ខ្ញុំមិនអាចក្បត់គាត់បានទេ។ ប្រសិនបើខ្ញុំក្បត់គាត់នោះ ខ្ញុំនឹងក្លាយជាអ្នកដែលបំពានជាមិនខាន ហើយពិតណាស់ អ្នកដែលបំពាននោះ នឹងមិនអាចទទួលជោគជ័យឡើយ។
12:24Страница 238
وَلَقَدۡ هَمَّتۡ بِهِۦۖ وَهَمَّ بِهَا لَوۡلَآ أَن رَّءَا بُرۡهَٰنَ رَبِّهِۦۚ كَذَٰلِكَ لِنَصۡرِفَ عَنۡهُ ٱلسُّوٓءَ وَٱلۡفَحۡشَآءَۚ إِنَّهُۥ مِنۡ عِبَادِنَا ٱلۡمُخۡلَصِينَ ٢٤
Она возжелала его, и он возжелал бы ее, если бы не увидел знамение своего Господа. Так Мы отвратили от него зло и мерзость. Воистину, он был из числа Наших избранных (или искренних) рабов.
ពិតប្រាកដណាស់ នាង(ភរិយាអាហ្ស៊ីស)មានបំណងប្រព្រឹត្តនូវទង្វើអសីលធម៌(ចំពោះព្យាការីយូសុះ) ហើយព្យាការីយូសុះក៏មានបំណងប្រព្រឹត្តទង្វើបែបនេះ(ទៅលើនាង)វិញដែរ ប្រសិនបើគេ(ព្យាការីយូសុះ)មិនបានឃើញបណ្តាភស្តុតាងរបស់អល់ឡោះនូវអ្វីដែលទ្រង់បានបញ្ឈប់គេ និងបានធ្វើឲ្យគេឃ្លាតឆ្ងាយពីទង្វើបែបនេះទេនោះ។ ពិតប្រាកដណាស់ យើងបានឲ្យគេឃើញនូវសញ្ញាភស្តុតាងទាំងនោះ គឺដើម្បីយើងនឹងបញ្ចៀសគេពីប្រការអាក្រក់ ព្រមទាំងធ្វើឲ្យគេចាកឆ្ងាយពីការប្រព្រឹត្តហ្ស៊ីណា និងការក្បត់។ ពិតប្រាកដណាស់ ព្យាការីយូសុះគឺស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលត្រូវបានជ្រើសសម្រាប់ធ្វើជាអ្នកនាំសារ និងជាព្យាការី។
12:25Страница 238
وَٱسۡتَبَقَا ٱلۡبَابَ وَقَدَّتۡ قَمِيصَهُۥ مِن دُبُرٖ وَأَلۡفَيَا سَيِّدَهَا لَدَا ٱلۡبَابِۚ قَالَتۡ مَا جَزَآءُ مَنۡ أَرَادَ بِأَهۡلِكَ سُوٓءًا إِلَّآ أَن يُسۡجَنَ أَوۡ عَذَابٌ أَلِيمٞ ٢٥
Они бросились к двери, пытаясь опередить друг друга, и она порвала его рубаху со спины. У двери они встретили ее господина. Она сказала: «Как иначе можно покарать того, кто хотел причинить зло твоей жене, если не заточить его в темницу или не подвергнуть мучительным страданиям?!».
ហើយគេទាំងពីរ(ព្យាការីយូសុះ និងភរិយាអាហ្ស៊ីស)បានប្រតាយប្រតប់គ្នាទៅរកទ្វារ ដោយព្យាការីយូសុះ(ព្យាយាម)រំដោះខ្លួនរបស់គាត់ ចំណែកឯនាងវិញ(ព្យាយាម)រារាំងគាត់មិនឲ្យចេញ ហើយនាងក៏បានចាប់អាវរបស់ព្យាការីយូសុះដើម្បីរារាំងគាត់មិនឲ្យចេញ។ ពេលនោះ ក៏បានធ្វើឲ្យរហែកអាវរបស់ព្យាការីយូសុះពីខាងក្រោយ ហើយគេទាំងពីរក៏បានប្រទះឃើញស្វាមីរបស់នាងឯមាត់ទ្វារ។ នៅពេលនោះ ភរិយារបស់អាហ្ស៊ីសក៏បាននិយាយទៅកាន់អាហ្ស៊ីសដោយការក្លែងបន្លំបោកប្រាស់(ទម្លាក់កំហុសទៅលើយូសុះ)ថាៈ គ្មានទណ្ឌកម្មអ្វីសម្រាប់អ្នកដែលមានបំណងប្រព្រឹត្តអសីលធម៌លើភរិយារបស់អ្នក(ឱអាហ្ស៊ីស) ក្រៅពីការចាប់ដាក់គុក ឬក៏ដាក់ទណ្ឌកម្មគេនូវទណ្ឌកម្មដ៏ឈឺចាប់នោះឡើយ។
12:26Страница 238
قَالَ هِيَ رَٰوَدَتۡنِي عَن نَّفۡسِيۚ وَشَهِدَ شَاهِدٞ مِّنۡ أَهۡلِهَآ إِن كَانَ قَمِيصُهُۥ قُدَّ مِن قُبُلٖ فَصَدَقَتۡ وَهُوَ مِنَ ٱلۡكَٰذِبِينَ ٢٦
Он сказал: «Это она пыталась соблазнить меня». А свидетель из ее семьи сказал: «Если его рубаха разорвана спереди, то она говорит правду, а он - один из тех, кто лжет.
ព្យាការីយូសុះក៏បាននិយាយ(តបទៅវិញ)ថាៈ តាមពិត នាងទេដែលទាមទារឲ្យខ្ញុំប្រព្រឹត្តទង្វើអសីលធម៌(ជាមួយនាង)នោះ ហើយខ្ញុំមិនត្រូវការធ្វើដូច្នោះឡើយ។ ខណៈនោះ អល់ឡោះជាម្ចាស់ទ្រង់បានធ្វើឲ្យទារកម្នាក់អំពីក្រុមគ្រួសាររបស់នាងដែលនៅក្នុងអង្រឹងនៅឡើយនោះចេះនិយាយ ដោយទារកនោះបានធ្វើសាក្សីអះអាងដោយពោលថាៈ ប្រសិនបើអាវរបស់យូសុះរហែកពីខាងមុខនោះ ពិតណាស់ វាគឺជាភស្តុតាងបង្ហាញពីភាពស្មោះត្រង់(ស្អាតស្អំ)របស់នាង ដោយសារតែនាងបានរារាំងគាត់អំពីខ្លួននាង។ ដូចនេះ គេ(ព្យាការីយូសុះ)គឺជាអ្នកដែលនិយាយកុហក។
12:27Страница 238
وَإِن كَانَ قَمِيصُهُۥ قُدَّ مِن دُبُرٖ فَكَذَبَتۡ وَهُوَ مِنَ ٱلصَّٰدِقِينَ ٢٧
А если его рубаха разорвана со спины, то она лжет, а он - один из тех, кто говорит правду».
តែប្រសិនបើអាវរបស់យូសុះរហែកពីខាងក្រោយវិញនោះ គឺវាបង្ហាញទៅលើភាពស្មោះត្រង់(ស្អាតស្អំ)របស់យូសុះ ដោយសារតែនាងចង់ប្រលោមមកលើខ្លួនរបស់គាត់ ហើយគាត់រត់គេចអំពីនាង។ ដូចនេះ នាងគឺជាអ្នកដែលនិយាយកុហក។
12:28Страница 238
فَلَمَّا رَءَا قَمِيصَهُۥ قُدَّ مِن دُبُرٖ قَالَ إِنَّهُۥ مِن كَيۡدِكُنَّۖ إِنَّ كَيۡدَكُنَّ عَظِيمٞ ٢٨
Увидев, что его рубаха разорвана со спины, он сказал: «Воистину, все это - ваши женские козни. Воистину, ваши козни велики!
ហើយនៅពេលដែលអាហ្ស៊ីសបានឃើញថា ជាការពិតណាស់ អាវរបស់ព្យាការីយូសុះ ត្រូវបានរហែកពីខាងក្រោយដែលវាជាការបង្ហាញឲ្យឃើញពីភាពស្មោះត្រង់(ស្អាតស្អំ)របស់ព្យាការីយូសុះនោះ គេ(អាហ្ស៊ីស)ក៏និយាយថាៈ ការចោទប្រកាន់ដែលនាងបានចោទប្រកាន់ទៅលើគេចំពោះវានោះ គឺគ្រាន់តែជាល្បិចកលរបស់ពួកនាង(ឱពួកស្ត្រីទាំងឡាយ)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ឧបាយកលរបស់ពួកនាង គឺជាឧបាយកលមួយដែលខ្លាំងក្លាបំផុត។
12:29Страница 238
يُوسُفُ أَعۡرِضۡ عَنۡ هَٰذَاۚ وَٱسۡتَغۡفِرِي لِذَنۢبِكِۖ إِنَّكِ كُنتِ مِنَ ٱلۡخَاطِـِٔينَ ٢٩
Йусуф (Иосиф), забудь об этом! А ты проси прощения за свое прегрешение, ибо ты совершила грех».
ហើយគាត់(អាហ្ស៊ីស)ក៏បាននិយាយទៅកាន់ព្យាការីយូសុះថាៈ ឱយូសុះ! ចូរអ្នកបំភ្លេចរឿងនេះចោលចុះ ហើយចូរអ្នកកុំរំលឹករឿងនេះដល់នរណាម្នាក់ឲ្យសោះ។ ហើយចូរនាងសុំការអភ័យទោសចំពោះទោសកំហុសរបស់នាង។ ជាការពិតណាស់ រូបនាងគឺស្ថិតក្នុងចំណោមអ្នកដែលមានកំហុសដោយសារតែនាងចង់ប្រលោមទៅលើខ្លួនប្រាណរបស់យូសុះ។
12:30Страница 238
۞ وَقَالَ نِسۡوَةٞ فِي ٱلۡمَدِينَةِ ٱمۡرَأَتُ ٱلۡعَزِيزِ تُرَٰوِدُ فَتَىٰهَا عَن نَّفۡسِهِۦۖ قَدۡ شَغَفَهَا حُبًّاۖ إِنَّا لَنَرَىٰهَا فِي ضَلَٰلٖ مُّبِينٖ ٣٠
Женщины в городе стали говорить: «Жена знатного мужа пыталась соблазнить своего юного раба! Она страстно возлюбила его, и мы полагаем, что она впала в очевидное заблуждение».
ហើយដំណឹង(រឿងរ៉ាវ)របស់នាងក៏បានល្បីសុសសាយពេញទីក្រុង។ ហើយមានស្ត្រីមួយក្រុមបាននិយាយរិះគន់ពីទង្វើនោះថាៈ ភរិយារបស់អាហ្ស៊ីសបានហៅអ្នកបម្រើរបស់នាងដើម្បីប្រលោមទៅលើរូបគេ។ ជាការពិតណាស់ ក្តីស្រឡាញ់បានធ្វើឲ្យចិត្តនាងងប់ងល់។ ពិតណាស់ យើងឃើញថា នាងស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់ដោយសារតែនាងមានបំណងប្រលោមកាមគុណជាមួយយូសុះ និងក្តីស្រឡាញ់របស់នាងចំពោះគេ ខណៈដែលគេ(យូសុះ)ជាអ្នកបម្រើរបស់ខ្លួននោះ។
12:31Страница 239
فَلَمَّا سَمِعَتۡ بِمَكۡرِهِنَّ أَرۡسَلَتۡ إِلَيۡهِنَّ وَأَعۡتَدَتۡ لَهُنَّ مُتَّكَـٔٗا وَءَاتَتۡ كُلَّ وَٰحِدَةٖ مِّنۡهُنَّ سِكِّينٗا وَقَالَتِ ٱخۡرُجۡ عَلَيۡهِنَّۖ فَلَمَّا رَأَيۡنَهُۥٓ أَكۡبَرۡنَهُۥ وَقَطَّعۡنَ أَيۡدِيَهُنَّ وَقُلۡنَ حَٰشَ لِلَّهِ مَا هَٰذَا بَشَرًا إِنۡ هَٰذَآ إِلَّا مَلَكٞ كَرِيمٞ ٣١
Когда она услышала про их хитрость, то пригласила их, велела приготовить им подушки, дала каждой по ножу для фруктов и сказала: «Выйди к ним». Когда они увидели его, то так превознесли его, что порезали ножами себе руки и сказали: «Упаси Аллах! Да ведь это - не человек. Он - не кто иной, как благородный ангел».
នៅពេលដែលភរិយារបស់អាហ្ស៊ីសបានស្តាប់លឺពាក្យរិះគន់របស់ស្ត្រីទាំងនោះមកលើនាង និងការនិយាយដើមរបស់ពួកនាងមកចំពោះនាងដូច្នេះ នាងក៏បានចាត់ឲ្យគេទៅអញ្ជើញស្ត្រីទាំងនោះមកដើម្បីឲ្យស្ត្រីទាំងនោះបានឃើញព្យាការីយូសុះ។ ហើយនាងបានរៀបចំសម្រាប់ពួកនាងនូវកន្លែងមួយដែលក្នុងនោះមានទាំងពូក និងខ្នើយថែមទៀតផង ហើយនាងក៏បានផ្តល់ឲ្យបណ្តាស្ត្រីដែលត្រូវបានគេអញ្ជើញមកនោះនូវកាំបិតម្នាក់មួយៗគ្រប់ៗគ្នាទុកសម្រាប់ចិតផ្លែឈើហូប។ ហើយនាងក៏បាននិយាយទៅកាន់ព្យាការីយូសុះថាៈ ចូរឯងចេញទៅកាន់ពួកនាង(ដើរកាត់ពួកនាង)ចុះ។ នៅពេលដែលស្ត្រីទាំងនោះបានឃើញព្យាការីយូសុះ ពួកនាងមានភាពអស្ចារ្យ និងមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះភាពស្រស់ស្អាត និងសម្រស់ដ៏ស្រស់ផូរផង់របស់ព្យាការីយូសុះ ហើយពួកនាងក៏បានចិតដៃខ្លួនឯងនឹងកាំបិតដែលគេរៀបចំឲ្យសម្រាប់ទុកកាត់ចំណីដោយសារតែការភ្លឹកខ្លាំងពេកចំពោះគាត់ ហើយពួកនាងក៏បាននិយាយថាៈ អល់ឡោះទ្រង់មហាស្អាតស្អំ! ក្មេងប្រុសម្នាក់នេះមិនមែនជាមនុស្សនោះទេ ពីព្រោះភាពស្រស់ស្អាតដូច្នេះ មិនមានចំពោះមនុស្សលោកឡើយ។ តាមពិត គេគឺជាម៉ាឡាអ៊ីកាត់មួយរូបក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងឡាយដ៏ឧត្តុង្គឧត្តមប៉ុណ្ណោះ។
12:32Страница 239
قَالَتۡ فَذَٰلِكُنَّ ٱلَّذِي لُمۡتُنَّنِي فِيهِۖ وَلَقَدۡ رَٰوَدتُّهُۥ عَن نَّفۡسِهِۦ فَٱسۡتَعۡصَمَۖ وَلَئِن لَّمۡ يَفۡعَلۡ مَآ ءَامُرُهُۥ لَيُسۡجَنَنَّ وَلَيَكُونٗا مِّنَ ٱلصَّٰغِرِينَ ٣٢
Она сказала: «Перед вами тот, из-за которого вы меня порицали. Я действительно пыталась его соблазнить, но он отказался. Но если он не выполнит мой приказ, то будет заточен в темницу и окажется в числе презренных».
នៅពេលដែលភរិយារបស់អាហ្ស៊ីសបានឃើញនូវអ្វីដែលពួកនាងបានរងគ្រោះ(ចិតដៃខ្លួនឯង)ដូច្នេះ នាងក៏បាននិយាយទៅកាន់ស្ត្រីទាំងនោះថាៈ គេនេះហើយជាយុវជនដែលពួកអ្នករិះគន់ខ្ញុំដោយសារតែក្តីស្រឡាញ់ចំពោះគេនោះ។ ពិតប្រាកដណាស់ ខ្ញុំបានទាមទារចង់ប្រលោមកាមគុណជាមួយនឹងគេ និងបានរៀបចំកលល្បិចចំពោះគេពិតមែន តែគេបានបដិសេធ។ ហើយប្រសិនបើគេមិនព្រមធ្វើតាមអ្វីដែលខ្ញុំទាមទារពីគេទេនោះ នាពេលខាងមុខ រូបគេពិតជានឹងត្រូវគេបញ្ចូលទៅក្នុងមន្ទីរឃុំឃាំង ហើយរូបគេនឹងស្ថិតក្នុងចំណោមអ្នកដែលអាប់ឱនបំផុតមិនខានឡើយ។
12:33Страница 239
قَالَ رَبِّ ٱلسِّجۡنُ أَحَبُّ إِلَيَّ مِمَّا يَدۡعُونَنِيٓ إِلَيۡهِۖ وَإِلَّا تَصۡرِفۡ عَنِّي كَيۡدَهُنَّ أَصۡبُ إِلَيۡهِنَّ وَأَكُن مِّنَ ٱلۡجَٰهِلِينَ ٣٣
Он сказал: «Господи! Темница мне милее того, к чему меня призывают. Если Ты не отвратишь от меня их козни, то я уступлю им и окажусь в числе невежд».
ព្យាការីយូសុះបានបួងសួងសុំទៅកាន់(អល់ឡោះ)ម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! ជាការពិតណាស់ មន្ទីរឃុំឃាំងដែលនាង(ភរិយាអាហ្ស៊ីស)គំរាមខ្ញុំនោះ ជាទីពេញចិត្តចំពោះខ្ញុំជាងការប្រព្រឹត្តទង្វើអសីលធម៌ដែលពួកនាងបានលួងលោមខ្ញុំឲ្យទៅរកវាទៅទៀត។ ប្រសិនបើទ្រង់មិនបញ្ចៀសរូបខ្ញុំពីល្បិចកលរបស់ពួកនាងទេនោះ ខ្ញុំប្រាកដជានឹងធ្លាក់ទៅក្នុងភាពវឹកវររបស់ពួកនាង ហើយខ្ញុំនឹងស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅជាមិនខាន ប្រសិនបើខ្ញុំបានធ្លាក់ទៅក្នុងភាពវឹកវររបស់ពួកនាង និងធ្វើតាមពួកនាងនូវអ្វីដែលពួកនាងចង់បានពីខ្ញុំនោះ។
Текст: Quranic Universal Library (Tarteel) через spa5k/tafsir_api (MIT), в зафиксированной версии. Аяты: Quran Foundation. Источники и лицензии