Аль-Мухтасар · Тафсир · на кхмерском
النحل
Ан-Нахль
Пчелы · Мекканская · 128 аятов
16:1Страница 267
أَتَىٰٓ أَمۡرُ ٱللَّهِ فَلَا تَسۡتَعۡجِلُوهُۚ سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يُشۡرِكُونَ ١
Веление Аллаха придет, и не пытайтесь это ускорить. Преславен Он и превыше того, что они приобщают в сотоварищи!
អ្វីដែលអល់ឡោះទ្រង់បានកំណត់នៃការដាក់ទណ្ឌកម្មលើពួកអ្នក(ឱពួកប្រឆាំង)នោះ គឺជិតមកដល់(ពួកអ្នក)ហើយ។ ហេតុនេះ ចូរពួកអ្នកកុំទាមទារឲ្យវាឆាប់មកដល់មុនពេលកំណត់របស់វាពេក។ អល់ឡោះជាម្ចាស់ទ្រង់មហាបរិសុទ្ធជ្រះស្អាតពីអ្វីដែលពួកមុស្ហរីគីនបានធ្វើស្ហ៊ីរិកចំពោះទ្រង់។
16:2Страница 267
يُنَزِّلُ ٱلۡمَلَٰٓئِكَةَ بِٱلرُّوحِ مِنۡ أَمۡرِهِۦ عَلَىٰ مَن يَشَآءُ مِنۡ عِبَادِهِۦٓ أَنۡ أَنذِرُوٓاْ أَنَّهُۥ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱتَّقُونِ ٢
Он ниспосылает ангелов с духом (откровением) по Своему велению тому из Своих рабов, кому пожелает: «Предостерегайте тем, что нет божества, кроме Меня. Бойтесь же Меня».
អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះម៉ាឡាអ៊ីកាត់ដោយនាំនូវវ៉ាហ៊ីតាមបទបញ្ជារបស់ទ្រង់ទៅកាន់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមបណ្តាអ្នកនាំសាររបស់ទ្រង់(ដោយទ្រង់មានបន្ទូល)ថាៈ ចូរពួកអ្នក(ឱបណ្តាអ្នកនាំសារទាំងឡាយ)ព្រមានបន្លាចមនុស្សលោកពីការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ពីព្រោះគ្មានទេម្ចាស់ផ្សេងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងនោះឡើយ។ ហេតុនេះ ចូរពួកអ្នក(ឱមនុស្សលោក)គោរពកោតខ្លាចមកចំពោះយើងដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់យើង និងចៀងវាងពីប្រការទាំងឡាយដែលយើងបានហាមឃាត់។
16:3Страница 267
خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّۚ تَعَٰلَىٰ عَمَّا يُشۡرِكُونَ ٣
Он сотворил небеса и землю ради истины. Он превыше тех, кого они приобщают в сотоварищи!
អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងបានបង្កើតផែនដីដោយគ្មានគំរូពីមុនមកដោយពិតប្រាកដ។ ជាការពិតណាស់ ទ្រង់មិនបានបង្កើតវាទាំងពីរមកដោយឥតប្រយោជន៍នោះទេ ផ្ទុយទៅវិញ ទ្រង់បានបង្កើតវាទាំងពីរនេះ(មេឃនិងផែនដី)ដើម្បីជាភស្តុតាងបង្ហាញទៅលើភាពធំធេងរបស់ទ្រង់។ ទ្រង់មហាស្អាតស្អំបំផុតចាកផុតពីអ្វីដែលពួកគេធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីផ្សេងក្រៅពីទ្រង់នោះ។
16:4Страница 267
خَلَقَ ٱلۡإِنسَٰنَ مِن نُّطۡفَةٖ فَإِذَا هُوَ خَصِيمٞ مُّبِينٞ ٤
Он сотворил человека из капли, и после этого тот открыто пререкается.
ទ្រង់បានបង្កើតមនុស្សចេញពីទឹកកាមដែលគ្មានតម្លៃ ដោយវាលូតលាស់ពីមួយដំណាក់កាលទៅមួយដំណាក់កាល(ក្នុងស្បូនស្ត្រី) តែគេបែរជាក្លាយទៅជាអ្នកដែលជជែកដេញដោលដោយមិនត្រឹមត្រូវដើម្បីបំផ្លាញការពិតទៅវិញ ហើយគេគឺជាអ្នកដែលជជែកដេញចោលចំពោះការពិតយ៉ាងច្បាស់បំផុត។
16:5Страница 267
وَٱلۡأَنۡعَٰمَ خَلَقَهَاۖ لَكُمۡ فِيهَا دِفۡءٞ وَمَنَٰفِعُ وَمِنۡهَا تَأۡكُلُونَ ٥
Он также сотворил скот, который приносит вам тепло и пользу. Вы также употребляете его в пищу.
ហើយសត្វពាហនៈជាច្រើន ដូចជាសត្វអូដ្ឋ សត្វគោ និងសត្វពពែនោះ ទ្រង់បានបង្កើតវាសម្រាប់ផ្តល់ជាប្រយោជន៍ដល់ពួកអ្នក(ឱមនុស្សលោក)។ ហើយក្នុងចំណោមអត្ថប្រយោជន៍ទាំងនោះ គឺការទទួលបានភាពកក់ក្តៅតាមរយៈ(ការយក)រោមសត្វទាំងនោះ(មកធ្វើជាសម្លៀកបំពាក់)។ ហើយអត្ថប្រយោជន៍ផ្សេងទៀតរបស់វា(ដែលពួកអ្នកអាចទទួលបាន)គឺ ទឹកដោះរបស់វា ស្បែករបស់វា និងខ្នងរបស់វា(សម្រាប់ជិះ) ហើយសត្វមួយចំនួនទៀត ពួកអ្នកអាចទទួលទានវាបានផងដែរ។
16:6Страница 267
وَلَكُمۡ فِيهَا جَمَالٌ حِينَ تُرِيحُونَ وَحِينَ تَسۡرَحُونَ ٦
Они украшают вас, когда вы пригоняете их обратно вечерами и выводите на пастбище по утрам.
ហើយនៅក្នុងនោះផងដែរ វាផ្តល់នូវសោភ័ណភាពដល់ពួកអ្នកនៅពេលដែលពួកអ្នកនាំវាត្រឡប់មកក្រោលវិញនៅពេលល្ងាច និងនៅពេលដែលពួកអ្នកនាំវាទៅឃ្វាលវិញនៅពេលព្រឹក។
16:7Страница 268
وَتَحۡمِلُ أَثۡقَالَكُمۡ إِلَىٰ بَلَدٖ لَّمۡ تَكُونُواْ بَٰلِغِيهِ إِلَّا بِشِقِّ ٱلۡأَنفُسِۚ إِنَّ رَبَّكُمۡ لَرَءُوفٞ رَّحِيمٞ ٧
Они перевозят ваши грузы в края, достичь которых вы могли бы только ценой больших усилий. Воистину, Господь ваш - Сострадательный, Милосердный.
ហើយសត្វពាហនៈដែលយើងបានបង្កើតវាសម្រាប់ពួកអ្នកទាំងនេះ ថែមទាំងអាចដឹកជញ្ជូនទំនិញធ្ងន់ៗរបស់ពួកអ្នកនៅក្នុងពេលធ្វើដំណើររបស់ពួកអ្នកឆ្ពោះទៅកាន់ទឹកដីមួយដែលពួកអ្នកមិនអាចធ្វើដំណើរទៅដល់វាឡើយ លើកលែងតែ(ទៅដល់)ទាំងលំបាកខ្លួនប៉ុណ្ណោះ។ ជាការពិតណាស់ ម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក) ទ្រង់មហាករុណា និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកអ្នកដោយទ្រង់បានជួយសម្រួលដល់ពួកអ្នកតាមរយៈសត្វពាហនៈទាំងនេះ។
16:8Страница 268
وَٱلۡخَيۡلَ وَٱلۡبِغَالَ وَٱلۡحَمِيرَ لِتَرۡكَبُوهَا وَزِينَةٗۚ وَيَخۡلُقُ مَا لَا تَعۡلَمُونَ ٨
Он сотворил коней, мулов и ослов, чтобы вы ездили на них верхом и для украшения. Он творит также то, о чем вы не ведаете.
ហើយអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវសត្វសេះ សត្វសេះទេស និងសត្វលាដើម្បីឲ្យពួកអ្នកជិះ និងដឹកជញ្ជូនទំនិញរបស់ពួកអ្នក ហើយក៏ដើម្បីជាការលម្អសម្រាប់ពួកអ្នកផងដែរ ដោយពួកអ្នកអាចយកវាមកលម្អក្នុងចំណោមមនុស្សលោក។ ហើយទ្រង់បានបង្កើតអ្វីៗផ្សេងទៀតដែលពួកអ្នកមិនដឹងក្នុងចំណោមអ្វីៗទាំងឡាយដែលទ្រង់មានចេតនាចង់បង្កើតវា។
16:9Страница 268
وَعَلَى ٱللَّهِ قَصۡدُ ٱلسَّبِيلِ وَمِنۡهَا جَآئِرٞۚ وَلَوۡ شَآءَ لَهَدَىٰكُمۡ أَجۡمَعِينَ ٩
Аллах указывает на прямой путь, но есть дороги, которые уводят в сторону. Если бы Аллах пожелал, то Он вас всех наставил бы на прямой путь.
ហើយតួនាទីរបស់អល់ឡោះ គឺការបញ្ជាក់ពីមាគ៌ាដែលត្រឹមត្រូវដែលនាំទៅរកការពេញចិត្តពីទ្រង់ នោះគឺសាសនាឥស្លាម។ តែមានមាគ៌ាខ្លះទៀត គឺជាមាគ៌ារបស់ស្ហៃតនដែលមានភាពវៀចវេរ ងាករេរចេញពីសេចក្តីពិត។ ហើយរាល់មាគ៌ាទាំងឡាយក្រៅពីមាគ៌ាឥស្លាមនោះ គឺជាមាគ៌ាដែលវៀចវេរ។ ហើយប្រសិនបើទ្រង់មានចេតនាចង្អុលបង្ហាញពួកអ្នកទៅកាន់ការមានជំនឿទាំងអស់គ្នានោះ ទ្រង់ពិតនឹងចង្អុលបង្ហាញពួកអ្នកទៅកាន់វាជាមិនខាន។
16:10Страница 268
هُوَ ٱلَّذِيٓ أَنزَلَ مِنَ ٱلسَّمَآءِ مَآءٗۖ لَّكُم مِّنۡهُ شَرَابٞ وَمِنۡهُ شَجَرٞ فِيهِ تُسِيمُونَ ١٠
Он - Тот, Кто ниспосылает с неба воду. Она служит для вас питьем, и благодаря ей произрастают растения, среди которых вы пасете скот.
ហើយអល់ឡោះជាម្ចាស់ជាអ្នកដែលបញ្ចុះចេញពីដុំពពកនោះនូវទឹកភ្លៀងសម្រាប់ពួកអ្នក។ តាមរយៈទឹកភ្លៀងនេះ ពួកអ្នកអាចផឹកវា ហើយសត្វពាហនៈរបស់ពួកអ្នកក៏ផឹកវាផងដែរ។ ហើយអំពីទឹកនោះដែរ គឺសម្រាប់រុក្ខជាតិ(ស្រូបយក) ដែលនៅកន្លែងរុក្ខជាតិដុះនោះ ពួកអ្នកក៏អាចឃ្វាលសត្វរបស់ពួកអ្នកបានផងដែរ។
16:11Страница 268
يُنۢبِتُ لَكُم بِهِ ٱلزَّرۡعَ وَٱلزَّيۡتُونَ وَٱلنَّخِيلَ وَٱلۡأَعۡنَٰبَ وَمِن كُلِّ ٱلثَّمَرَٰتِۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّقَوۡمٖ يَتَفَكَّرُونَ ١١
Он взращивает для вас злаки, маслины, финики, виноград и всевозможные плоды. Воистину, в этом - знамение для людей размышляющих.
ហើយតាមរយៈទឹកភ្លៀងនោះដែរ ទ្រង់ធ្វើឲ្យរុក្ខជាតិដុះចេញមកដែលពួកអ្នកអាចបរិភោគពីវាបាន។ ហើយដោយសារទឹកនោះដែរ ទ្រង់បានធ្វើឲ្យដុះចេញនូវដើមអូលីវ ដើមល្មើ ដើមទំពាំងបាយជូរ និងគ្រប់ប្រភេទរុក្ខជាតិជាច្រើនទៀតសម្រាប់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងទឹកភ្លៀង ហើយនិងអ្វីដែលកើតចេញ(ឬដុះចេញ)អំពីទឹកនោះ គឺជាភស្តុតាងដែលបង្ហាញពីសមត្ថភាពរបស់អល់ឡោះជាម្ចាស់សម្រាប់ក្រុមដែលចេះគិតពិចារណានៅក្នុងការបង្កើតរបស់ទ្រង់ ដោយពួកគេយកវាធ្វើជាភស្តុតាងបង្ហាញពីភាពធំធេងរបស់ទ្រង់។
16:12Страница 268
وَسَخَّرَ لَكُمُ ٱلَّيۡلَ وَٱلنَّهَارَ وَٱلشَّمۡسَ وَٱلۡقَمَرَۖ وَٱلنُّجُومُ مُسَخَّرَٰتُۢ بِأَمۡرِهِۦٓۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَعۡقِلُونَ ١٢
Он покорил вам ночь и день, солнце и луну. Звезды также покорны по Его воле. Воистину, в этом - знамения для людей разумеющих.
ហើយទ្រង់បានបង្កើតពេលយប់សម្រាប់ពួកអ្នកដើម្បីឲ្យពួកអ្នកស្នាក់នៅក្នុងវា និងដើម្បីឲ្យពួកអ្នកអាចសម្រាក(ពីភាពនឿយហត់នៅពេលថ្ងៃ)។ ទ្រង់បានបង្កើតពេលថ្ងៃដើម្បីឲ្យពួកអ្នកអាចស្វែងរកនូវអ្វីដែលពួកអ្នកត្រូវការសម្រាប់ការរស់នៅ។ ទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវព្រះអាទិត្យ និងបានធ្វើឲ្យវាមានរស្មី ហើយទ្រង់បានបង្កើតព្រះចន្ទ និងធ្វើឲ្យវាមានពន្លឺ ព្រមទាំងបង្កើតហ្វូងតារាជាច្រើនសម្រាប់ពួកអ្នកដោយពួកវាគោរពទៅតាមបទបញ្ជារបស់ទ្រង់ដែលបានកំណត់។ តាមរយៈវា(ហ្វូងតារា) ពួកអ្នកអាចយកវា(ធ្វើជាត្រីវិស័យ)បង្ហាញផ្លូវដល់ពួកអ្នកនៅក្នុងពេលងងឹតទាំងលើគោក និងនៅលើផ្ទៃសមុទ្រ ហើយពួកអ្នកអាចដឹងពីពេលវេលា និងអ្វីផ្សេងទៀតផងដែរ។ ពិតប្រាកដណាស់ នៅក្នុងការបង្កើតទាំងអស់នេះ គឺជាសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ដែលបង្ហាញទៅលើសមត្ថភាពរបស់អល់ឡោះសម្រាប់ក្រុមដែលស្វែងយល់ ពីព្រោះពួកគេគឺជាអ្នកដែលយល់ពីមូលហេតុនៃការបង្កើតរបស់ទាំងអស់នោះ។
16:13Страница 268
وَمَا ذَرَأَ لَكُمۡ فِي ٱلۡأَرۡضِ مُخۡتَلِفًا أَلۡوَٰنُهُۥٓۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّقَوۡمٖ يَذَّكَّرُونَ ١٣
Он сотворил для вас на земле разнообразие цветов. Воистину, в этом - знамение для людей поминающих.
ហើយអ្វីដែលទ្រង់បានបង្កើតសម្រាប់ពួកអ្នកនៅលើផែនដីនេះ គឺមានពណ៌សម្បុររបស់វាខុសៗគ្នា មិនថាលោហធាតុ សត្វពាហនៈ រុក្ខជាតិ ឬដើមឈើនោះទេ។ ពិតប្រាកដណាស់ នៅក្នុងរឿងដែលបានលើកឡើងទាក់ទងនឹងការបង្កើតទាំងអស់នោះ គឺជាភស្តុតាងយ៉ាងច្បាស់លាស់ដែលបង្ហាញពីសមត្ថភាពដ៏ខ្ពង់ខ្ពស់របស់អល់ឡោះជាម្ចាស់សម្រាប់ក្រុមដែលយកវាជាមេរៀន ហើយពួកគេដឹងថា ពិតណាស់ អល់ឡោះជាម្ចាស់គឺជាអ្នកដែលមានសមត្ថភាព និងជាអ្នកដែលផ្តល់នូវឧបការគុណ។
16:14Страница 268
وَهُوَ ٱلَّذِي سَخَّرَ ٱلۡبَحۡرَ لِتَأۡكُلُواْ مِنۡهُ لَحۡمٗا طَرِيّٗا وَتَسۡتَخۡرِجُواْ مِنۡهُ حِلۡيَةٗ تَلۡبَسُونَهَاۖ وَتَرَى ٱلۡفُلۡكَ مَوَاخِرَ فِيهِ وَلِتَبۡتَغُواْ مِن فَضۡلِهِۦ وَلَعَلَّكُمۡ تَشۡكُرُونَ ١٤
Он - Тот, Кто подчинил море, чтобы вы вкушали из него свежее мясо и добывали в нем украшения, которые вы носите. Ты видишь корабли, которые бороздят его для того, чтобы вы могли снискать Его милость, - быть может, вы будете благодарны.
ហើយអល់ឡោះជាម្ចាស់ទ្រង់គឺជាអ្នកដែលបានបង្កើតសមុទ្រសម្រាប់ពួកអ្នកដោយពួកអ្នកអាចធ្វើដំណើរលើវា និងអាចយកចេញនូវអ្វីដែលមាននៅក្នុងវាបាន ដើម្បីឲ្យពួកអ្នកអាចទទួលទានអំពីត្រីដែលពួកអ្នកនេសាទបាននោះនូវសាច់ដែលស្រស់ៗ។ ហើយពួកអ្នកអាចយកចេញពីវា(សមុទ្រ)នូវគ្រឿងលម្អដែលពួកអ្នកពាក់ និងឲ្យភរិយារបស់ពួកអ្នកពាក់វា ដូចជាគជ់ខ្យងជាដើម។ ហើយពួកអ្នកបានឃើញសំពៅអណ្តែតនៅលើផ្ទៃសមុទ្រ ហើយពួកអ្នកជិះលើសំពៅនោះដើម្បីស្វែងរកការប្រោសប្រទានពីអល់ឡោះដែលទទួលបានអំពីផលចំណេញនៃការជួញដូរ និងសង្ឃឹមថា ពួកអ្នកនឹងថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់ពួកអ្នក ហើយគោរពសក្ការៈចំពោះទ្រង់តែមួយគត់។
16:15Страница 269
وَأَلۡقَىٰ فِي ٱلۡأَرۡضِ رَوَٰسِيَ أَن تَمِيدَ بِكُمۡ وَأَنۡهَٰرٗا وَسُبُلٗا لَّعَلَّكُمۡ تَهۡتَدُونَ ١٥
Он поместил на земле незыблемые горы, дабы она не колебалась вместе с вами, а также реки и дороги, дабы вы могли идти верным путем.
ហើយទ្រង់បានបោះភ្ជាប់នៅលើផែនដីនូវភ្នំជាច្រើនដើម្បីទប់លំនឹងវាកុំឲ្យវាញ័ររញ្ជួយដល់ពួកអ្នក ហើយទ្រង់បានបង្កើតឲ្យមាននូវទន្លេជាច្រើននៅលើវា(ផែនដី)សម្រាប់ពួកអ្នកផឹក ព្រមទាំងផ្តល់វាដល់សត្វពាហនៈ ហើយនិងស្រោចស្រពដំណាំរបស់ពួកអ្នក។ ហើយទ្រង់បានបង្កើតនៅលើផែនដីនេះផងដែរនូវផ្លូវជាច្រើនសម្រាប់ឲ្យពួកអ្នកធ្វើដំណើរ ហើយនាំពួកអ្នកទៅកាន់គោលដៅរបស់ពួកអ្នកដោយមិនមានការវង្វេង។
16:16Страница 269
وَعَلَٰمَٰتٖۚ وَبِٱلنَّجۡمِ هُمۡ يَهۡتَدُونَ ١٦
Он создал знаки. А по звездам они находят правильную дорогу.
ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនៅលើផែនដីនេះនូវសញ្ញាសម្គាល់ជាច្រើនដែលពួកអ្នកអាចប្រើសម្រាប់បង្ហាញផ្លូវនៅក្នុងការធ្វើដំណើរនាពេលថ្ងៃ ហើយទ្រង់បានបង្កើតនូវផ្កាយជាច្រើននៅលើមេឃសម្រាប់ពួកអ្នក សង្ឃឹមថាវាអាចឲ្យពួកអ្នកយកធ្វើជាត្រីវិស័យ(សម្រាប់បង្ហាញទិស)នៅពេលយប់បាន។
16:17Страница 269
أَفَمَن يَخۡلُقُ كَمَن لَّا يَخۡلُقُۚ أَفَلَا تَذَكَّرُونَ ١٧
Разве Тот, Кто творит, подобен тому, кто не творит? Неужели вы не помяните назидание?
ដូច្នេះ តើ(អល់ឡោះ)អ្នកដែលបានបង្កើតអ្វីៗទាំងអស់នេះហើយនិងអ្វីៗផ្សេងពីនេះទៀតនោះ ដូចនឹងអ្នកដែលមិនបានបង្កើតអ្វីសោះឬ? តើពួកអ្នកមិនចងចាំនូវភាពធំធេងរបស់អល់ឡោះជាម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់ ហើយពួកអ្នកគោរពសក្ការៈចំពោះទ្រង់តែមួយគត់ដោយមិនធ្វើស្ហ៊ីករិកនឹងទ្រង់នូវអ្នកដែលមិនបានបង្កើតអ្វីសោះនោះទេឬ?
16:18Страница 269
وَإِن تَعُدُّواْ نِعۡمَةَ ٱللَّهِ لَا تُحۡصُوهَآۗ إِنَّ ٱللَّهَ لَغَفُورٞ رَّحِيمٞ ١٨
Если вы станете считать милости Аллаха, то не пересчитаете их! Воистину, Аллах - Прощающий, Милосердный.
ហើយប្រសិនបើពួកអ្នក(ឱមនុស្សលោក)ព្យាយាមរាប់ចំនួនឧបការគុណរបស់អល់ឡោះដ៏ច្រើនលើសលប់ដែលទ្រង់បានប្រទានដល់ពួកអ្នកនោះ ពួកអ្នកពិតជាមិនអាចមានសមត្ថភាពរាប់វាអស់នោះឡើយដោយសារវាមានចំនួនច្រើនលើសលប់បំផុត ហើយមានច្រើនប្រភេទថែមទៀត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតដោយទ្រង់មិនបានដាក់ទណ្ឌកម្មពួកអ្នកដោយសារតែការធ្វេសប្រហែស(របស់ពួកអ្នក)ពីការថ្លែងអំណរគុណចំពោះឧបការគុណរបស់ទ្រង់ឡើយ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតដោយទ្រង់មិនបានកាត់ផ្តាច់ឧបការគុណទាំងនោះពីពួកអ្នក(ឈប់ផ្តល់ឲ្យ)ដោយសារតែការប្រព្រឹត្តល្មើស និងការធ្វេសប្រហែសពីការដឹងគុណអល់ឡោះចំពោះឧបការគុណទាំងនោះនោះទេ។
16:19Страница 269
وَٱللَّهُ يَعۡلَمُ مَا تُسِرُّونَ وَمَا تُعۡلِنُونَ ١٩
Аллах ведает то, что вы утаиваете, и то, что вы совершаете открыто.
ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតចំពោះទង្វើរបស់ពួកអ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)ដែលពួកអ្នកលាក់បាំង ហើយទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកលាតត្រដាងអំពីវា។ គ្មានអ្វីមួយអំពីវាដែលអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកវិញនូវទង្វើដែលពួកអ្នកបានសាង។
16:20Страница 269
وَٱلَّذِينَ يَدۡعُونَ مِن دُونِ ٱللَّهِ لَا يَخۡلُقُونَ شَيۡـٔٗا وَهُمۡ يُخۡلَقُونَ ٢٠
А те, к кому они обращаются с молитвами вместо Аллаха, не могут ничего сотворить, тогда как сами они были сотворены.
ហើយព្រះនានាដែលពួកមុស្ហរីគីនគោរពសក្ការៈផ្សេងពីអល់ឡោះជាម្ចាស់នោះ ពួកវាមិនបានបង្កើតអ្វីសោះសូម្បីតែបន្តិច តែអ្នកដែលគោរពសក្ការៈចំពោះពួកវា(ព្រះនានា)ក្រៅពីអល់ឡោះទៅវិញទេ ដែលជាអ្នកដែលបង្កើតព្រះទាំងនោះដោយខ្លួនឯងផ្ទាល់។ ដូចនេះ តើពួកគេគោរពសក្ការៈចំពោះរូបបដិមានានាដែលពួកគេជាអ្នកបង្កើតឡើង(សាងវាឡើង)ដោយដៃរបស់ពួកគេផ្ទាល់យ៉ាងដូចម្តេច?
16:21Страница 269
أَمۡوَٰتٌ غَيۡرُ أَحۡيَآءٖۖ وَمَا يَشۡعُرُونَ أَيَّانَ يُبۡعَثُونَ ٢١
Они мертвы, а не живы, и не знают они, когда будут воскрешены.
ជាមួយនឹងការដែលព្រះនានារបស់ពួកគេ(ដែលពួកគេគោរពសក្ការៈនោះ)ត្រូវបានបង្កើតដោយដៃរបស់ពួកគេផ្ទាល់នោះ ពួកវា(ព្រះ)ទាំងនោះ គឺគ្រាន់តែជារបស់ដែលគ្មានវិញ្ញាណ គ្មានជីវិត និងគ្មានដឹងអ្វីសោះប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួកវាក៏មិនដឹងដែរថា តើពេលណាពួកវាត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញជាមួយពួកដែលគោរពសក្ការៈចំពោះពួកវានាថ្ងៃបរលោក ដើម្បីគេនឹងបោះពួកវា(ព្រះនានា)រួមជាមួយនឹងពួកគេ(ពួកដែលគោរពសក្ការៈចំពោះព្រះទាំងនោះ)ទៅក្នុងនរកជើហាន់ណាំនោះ។
16:22Страница 269
إِلَٰهُكُمۡ إِلَٰهٞ وَٰحِدٞۚ فَٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ قُلُوبُهُم مُّنكِرَةٞ وَهُم مُّسۡتَكۡبِرُونَ ٢٢
Ваш Бог - Бог Единственный. Но сердца тех, которые не верует в Последнюю жизнь, отрицают истину, а сами они - высокомерные гордецы.
ម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការដ៏ពិតប្រាកដនោះ គឺជាម្ចាស់តែមួយគត់ដោយទ្រង់គ្មានដៃគូឡើយ នោះគឺអល់ឡោះជាម្ចាស់។ ហើយពួកដែលគ្មានជំនឿនឹងការពង្រស់ឲ្យរស់ឡើងវិញដើម្បីទទួលការតបស្នងនោះ ចិត្តរបស់ពួកគេបដិសេធពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ ដោយសារតែពួកគេមិនខ្លាចថ្ងៃបរលោកឡើយ។ ដូចនេះ ដួងចិត្តនោះមិនមានជំនឿចំពោះការជំនុំជម្រះ និងទណ្ឌកម្មនោះទេ។ ហើយពួកគេ គឺជាពួកដែលក្រអើតក្រទមមិនទទួលយកការពិតឡើយ ហើយក៏មិនឱនលំទោនចំពោះវានោះដែរ។
16:23Страница 269
لَا جَرَمَ أَنَّ ٱللَّهَ يَعۡلَمُ مَا يُسِرُّونَ وَمَا يُعۡلِنُونَۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُسۡتَكۡبِرِينَ ٢٣
Несомненно, Аллах знает то, что вы утаиваете, и то, что вы обнародуете. Воистину, Он не любит высокомерных.
គ្មានការសង្ស័យអ្វីឡើយ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវទង្វើដែលពួកទាំងនោះលាក់បាំង ហើយទ្រង់ដឹងបំផុតនូវទង្វើរបស់ពួកគេដែលពួកគេលាតត្រដាង។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះទង្វើទាំងនោះ។ ពិតប្រាកដណាស់ ទ្រង់មិនចូលចិត្តពួកដែលក្រអឺតក្រទមមិនព្រមគោរពសក្ការៈចំពោះទ្រង់ និងមិនឱនលំទោនចំពោះទ្រង់នោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ស្អប់ខ្ពើមពួកគេបំផុត។
16:24Страница 269
وَإِذَا قِيلَ لَهُم مَّاذَآ أَنزَلَ رَبُّكُمۡ قَالُوٓاْ أَسَٰطِيرُ ٱلۡأَوَّلِينَ ٢٤
Когда им говорят: «Что ниспослал вам Господь?». - они говорят: «Это - легенды древних народов!».
ហើយនៅពេលដែលមានគេសួរទៅកាន់ពួកដែលបដិសេធពីភាពជាម្ចាស់តែមួយគត់នៃអ្នកដែលបង្កើត និងពួកដែលបដិសេធពីការពង្រស់ឡើងវិញថាៈ តើអល់ឡោះបានបញ្ចុះអ្វីទៅឲ្យព្យាការីមូហាំម៉ាត់នោះ? ពួកគេឆ្លើយថាៈ ទ្រង់មិនបានបញ្ចុះអ្វីទៅកាន់គាត់(ព្យាការីមូហាំម៉ាត់)នោះទេ។ តាមពិត គាត់គ្រាន់នាំមកដោយខ្លួនឯងនូវរឿងព្រងរបស់មនុស្សជំនាន់មុន និងការភូតកុហករបស់ពួកគេតែប៉ុណ្ណោះ។
16:25Страница 269
لِيَحۡمِلُوٓاْ أَوۡزَارَهُمۡ كَامِلَةٗ يَوۡمَ ٱلۡقِيَٰمَةِ وَمِنۡ أَوۡزَارِ ٱلَّذِينَ يُضِلُّونَهُم بِغَيۡرِ عِلۡمٍۗ أَلَا سَآءَ مَا يَزِرُونَ ٢٥
Пусть они понесут свою ношу целиком в Последний день, а также ношу тех невежд, которых они ввели в заблуждение. Как же отвратительна их ноша!
(តាមរយៈពាក្យសម្តីរបស់ពួកគេបែបនេះ)លទ្ធផលចុងក្រោយរបស់ពួកគេនោះ គឺពួកគេនឹងរែកពុននូវបាបកម្មរបស់ពួកគេដោយគ្មានខ្វះ(បាត់)បន្តិចនោះឡើយ ហើយពួកគេក៏នឹងរែកពុននូវបាបកម្មរបស់ពួកដែលពួកគេបានធ្វើឲ្យវង្វេងចេញពីសាសនាឥស្លាមដោយល្ងង់ខ្លៅ និងការធ្វើតាមដោយល្ងិតល្ងង់ផងដែរ។ ពិតប្រាកដណាស់ ការដែលពួកគេត្រូវរែកពុននូវបាបកម្មរបស់ពួកគេខ្លួនឯងផង ព្រមទាំងរែកពុននូវបាបកម្មរបស់ពួកដែលដើរតាមពួកគេទៀតនោះ គឺជាប្រការដែលអាក្រក់ជាទីបំផុត។
16:26Страница 269
قَدۡ مَكَرَ ٱلَّذِينَ مِن قَبۡلِهِمۡ فَأَتَى ٱللَّهُ بُنۡيَٰنَهُم مِّنَ ٱلۡقَوَاعِدِ فَخَرَّ عَلَيۡهِمُ ٱلسَّقۡفُ مِن فَوۡقِهِمۡ وَأَتَىٰهُمُ ٱلۡعَذَابُ مِنۡ حَيۡثُ لَا يَشۡعُرُونَ ٢٦
Козни строили еще те, которые жили до них, но Аллах разрушил основание их строения. Крыша обрушилась на них сверху, и мучения постигли их оттуда, откуда они их не ожидали.
ជាការពិតណាស់ ពួកប្រឆាំងជំនាន់មុននោះ បានប្រើល្បិចកលបោកប្រាស់ចំពោះបណ្តាអ្នកនាំសាររបស់ពួកគេមុននឹងពួកគេ(ពួកមុស្ហរីគីនម៉ាក្កះ)ទាំងនោះទៅទៀត តែអល់ឡោះបានកម្ទេចគ្រឹះនៃផ្ទះសម្បែងរបស់ពួកគេ ហើយដំបូលរបស់វាក៏បានធ្លាក់សង្កត់លើពួកគេ ហើយនៅពេលនោះ ទណ្ឌកម្មក៏បានមកដល់ពួកគេខណៈដែលពួកគេមិនរំពឹងទុកមុន។ ពិតប្រាកដណាស់ ពួកគេធ្លាប់រំពឹងថា ផ្ទះសម្បែងរបស់ពួកគេអាចការពារពួកគេបាន តែ(ចុងក្រោយ)ពួកគេត្រូវបានគេ(អល់ឡោះ)បំផ្លាញដោយផ្ទះសម្បែងរបស់ពួកគេទៅវិញ។
16:27Страница 270
ثُمَّ يَوۡمَ ٱلۡقِيَٰمَةِ يُخۡزِيهِمۡ وَيَقُولُ أَيۡنَ شُرَكَآءِيَ ٱلَّذِينَ كُنتُمۡ تُشَٰٓقُّونَ فِيهِمۡۚ قَالَ ٱلَّذِينَ أُوتُواْ ٱلۡعِلۡمَ إِنَّ ٱلۡخِزۡيَ ٱلۡيَوۡمَ وَٱلسُّوٓءَ عَلَى ٱلۡكَٰفِرِينَ ٢٧
А потом, в День воскресения, Он опозорит их и скажет: «Где же Мои сотоварищи, о которых вы спорили?». Те, которым было даровано знание, скажут: «Воистину, сегодня неверующих постигнут позор и зло».
ក្រោយមកនៅថ្ងៃបរលោក អល់ឡោះជាម្ចាស់នឹងធ្វើឲ្យពួកគេអាម៉ាស់ និងអាប់ឱនដោយទណ្ឌកម្មរបស់ទ្រង់ ហើយទ្រង់នឹងមានបន្ទូលទៅកាន់ពួកគេថាៈ តើឯណាទៅដៃគូរបស់យើងដែលពួកអ្នកធ្លាប់បានយកពួកគេធ្វើជាដៃគូរួមនឹងយើងក្នុងការគោរពសក្ការៈ ព្រមទាំងពួកអ្នកធ្លាប់បានប្រឆាំងនឹងបណ្តាព្យាការីរបស់យើងនិងបណ្តាអ្នកមានជំនឿដោយសារតែពួកវានោះ? បណ្តាអ្នកដែលមានចំណេះដឹងខាងសាសនាបាននិយាយថាៈ ជាការពិតណាស់ ភាពអាម៉ាស់និងទណ្ឌកម្មនៅថ្ងៃបរលោកនេះ គឺធ្លាក់ទៅលើពួកដែលប្រឆាំង។
16:28Страница 270
ٱلَّذِينَ تَتَوَفَّىٰهُمُ ٱلۡمَلَٰٓئِكَةُ ظَالِمِيٓ أَنفُسِهِمۡۖ فَأَلۡقَوُاْ ٱلسَّلَمَ مَا كُنَّا نَعۡمَلُ مِن سُوٓءِۭۚ بَلَىٰٓۚ إِنَّ ٱللَّهَ عَلِيمُۢ بِمَا كُنتُمۡ تَعۡمَلُونَ ٢٨
Те, кого ангелы умертвили, когда они грешили во вред себе, изъявят покорность и скажут: «Мы не совершили никакого зла». Им ответят: «О нет! Воистину, Аллаху известно о том, что вы совершали.
ពួកដែលម៉ាលីគុលម៉ោត(ម៉ាឡាអ៊ីកាត់ដកព្រលឹង) ហើយនិងម៉ាឡាអ៊ីកាត់ជាបរិវារបស់គេ បានដកយកជីវិតពួកគេ ខណៈដែលពួកគេជាអ្នកដែលបំពានលើខ្លួនឯងដោយការប្រឆាំងចំពោះអល់ឡោះជាម្ចាស់នោះ ពួកគេបានគោរពតាមដោយប្រគល់ខ្លួន(ចំពោះអល់ឡោះ)នៅពេលដែលសេចក្តីស្លាប់បានមកដល់ពួកគេ ហើយពួកគេបដិសេធនូវអ្វីដែលពួកគេធ្លាប់បានប្រឆាំង និងការប្រព្រឹត្តល្មើសពីមុនមក ដោយពួកគេគិតស្មានថា ការបដិសេធ(ពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តពីមុនមក)នោះ នឹងបានផលដល់ពួកគេ។ ពេលនោះ មានគេនិយាយទៅកាន់ពួកគេថាៈ ពួកឯងកុហក! តាមពិតពួកឯងគឺជាពួកប្រឆាំង ដែលសាងនូវទង្វើបាបកម្ម។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនៅក្នុងលោកិយនេះដោយគ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើដែលពួកអ្នកបានសាង។
16:29Страница 270
فَٱدۡخُلُوٓاْ أَبۡوَٰبَ جَهَنَّمَ خَٰلِدِينَ فِيهَاۖ فَلَبِئۡسَ مَثۡوَى ٱلۡمُتَكَبِّرِينَ ٢٩
Войдите во врата Геенны и пребудьте там вечно. Как же скверна обитель возгордившихся!».
ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកចូលតាមទ្វារនានានៃនរកជើហាន់ណាំអាស្រ័យទៅតាមទង្វើរបស់ពួកអ្នកចុះ ដោយពួកអ្នកត្រូវរស់នៅទីនោះជាអមតៈ។ ពិតណាស់ កន្លែងរបស់ពួកដែលក្រអឺតក្រទមមិនព្រមមានជំនឿចំពោះអល់ឡោះ និង(មិនព្រម)គោរពសក្ការៈចំពោះទ្រង់តែមួយគត់ត្រូវស្នាក់អាស្រ័យនោះ គឺអាក្រក់បំផុត។
16:30Страница 270
۞ وَقِيلَ لِلَّذِينَ ٱتَّقَوۡاْ مَاذَآ أَنزَلَ رَبُّكُمۡۚ قَالُواْ خَيۡرٗاۗ لِّلَّذِينَ أَحۡسَنُواْ فِي هَٰذِهِ ٱلدُّنۡيَا حَسَنَةٞۚ وَلَدَارُ ٱلۡأٓخِرَةِ خَيۡرٞۚ وَلَنِعۡمَ دَارُ ٱلۡمُتَّقِينَ ٣٠
Когда богобоязненных спрашивают: «Что ниспослал вам Господь?». - они говорят: «Благо». Тем, кто творил в этом мире добро, будет воздано добром. А Последняя обитель будет еще лучше. Как же прекрасна Обитель богобоязненных!
ហើយមានគេនិយាយទៅកាន់បណ្តាអ្នកដែលគោរពកោតខ្លាចម្ចាស់របស់គេដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ថាៈ តើម្ចាស់របស់ពួកអ្នកបានបញ្ចុះអ្វីទៅកាន់ព្យាការីរបស់ពួកអ្នក មូហាំម៉ាត់ នោះ? ពួកគេបានឆ្លើយថាៈ អល់ឡោះជាម្ចាស់បានបញ្ចុះទៅកាន់គាត់នូវប្រការល្អដ៏ធំធេងបំផុត។ សម្រាប់បណ្តាអ្នកដែលធ្វើបានល្អនៅក្នុងការគោរពសក្ការៈ(របស់ពួកគេ)ចំពោះអល់ឡោះ និងធ្វើបានល្អនៅក្នុងការទំនាក់ទំនង(របស់ពួកគេ)ជាមួយនឹងម៉ាខ្លូកទាំងឡាយរបស់ទ្រង់នៅក្នុងលោកិយនេះ គឺនឹងទទួលបាននូវផលល្អ ក្នុងនោះមានដូចជា ការទទួលបាននូវការជួយ និងការទទួលបាននូវលាភសក្ការៈទូលំទូលាយជាដើម។ ចំណែកឯអ្វីដែលអល់ឡោះទ្រង់បានសន្យាថានឹងផ្តល់វាឲ្យពួកគេនៃផលតបស្នងនៅថ្ងៃបរលោកនោះ គឺល្អប្រសើរសម្រាប់ពួកគេជាងអ្វីដែលអល់ឡោះផ្តល់ឲ្យពួកគេភ្លាមៗនៅក្នុងលោកិយនេះទៅទៀត។ ហើយលំនៅឋានរបស់អ្នកដែលគោរពកោតខ្លាចម្ចាស់របស់ពួកគេដោយអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់នោះ គឺល្អប្រសើរបំផុត នោះគឺលំនៅដ្ឋាននាថ្ងៃបរលោក(ឋានសួគ៌)។
16:31Страница 270
جَنَّٰتُ عَدۡنٖ يَدۡخُلُونَهَا تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۖ لَهُمۡ فِيهَا مَا يَشَآءُونَۚ كَذَٰلِكَ يَجۡزِي ٱللَّهُ ٱلۡمُتَّقِينَ ٣١
Они войдут в сады Эдема, в которых текут реки. Они получат там все, чего пожелают. Так Аллах воздает богобоязненным,
ពួកគេនឹងបានចូលទៅក្នុងឋានសួគ៌អាត់និន ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា។ នៅក្នុងឋានសួគ៌នោះ ពួកគេនឹងទទួលបាននូវអ្វីៗគ្រប់បែបយ៉ាងដែលពួកគេប្រាថ្នាមិនថាចំណីអាហារ ឬភេសជ្ជៈ ឬអ្វីផ្សេងពីនេះឡើយ។ ដូចជាការតបស្នងដែលគេបានតបស្នងទៅចំពោះបណ្តាអ្នកដែលគោរពកោតខ្លាចក្នុងចំណោមប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់នេះដែរ គេក៏នឹងតបស្នងបែបនេះចំពោះបណ្តាប្រជាជាតិជំនាន់មុនៗដូចគ្នាដែរ។
16:32Страница 270
ٱلَّذِينَ تَتَوَفَّىٰهُمُ ٱلۡمَلَٰٓئِكَةُ طَيِّبِينَ يَقُولُونَ سَلَٰمٌ عَلَيۡكُمُ ٱدۡخُلُواْ ٱلۡجَنَّةَ بِمَا كُنتُمۡ تَعۡمَلُونَ ٣٢
которых ангелы умерщвляют праведниками. Они говорят: «Мир вам! Войдите в Рай благодаря тому, что вы совершали».
បណ្តាអ្នកដែលម៉ាលីគុលម៉ោត(ម៉ាឡាអ៊ីកាត់ដកព្រលឹង) ហើយនិងម៉ាឡាអ៊ីកាត់ជាបរិវារបស់គេបានដកយកជីវិតពួកគេក្នុងស្ថានភាពដែលដួងចិត្តរបស់ពួកគេជ្រះស្អាតពីភាពគ្មានជំនឿនោះ ម៉ាឡាអ៊ីកាត់បានពោលទៅកាន់ពួកគេថាៈ សូមសន្តិភាពកើតមានដល់ពួកអ្នក។ ពួកអ្នកមានសុវត្ថិភាពពីគ្រោះទាំងឡាយហើយ។ ដូចនេះ ចូរពួកអ្នកចូលទៅក្នុងឋានសួគ៌ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានសាងនៅក្នុងលោកិយនៃការមានគោលជំនឿដ៏ត្រឹមត្រូវ និងការសាងនូវទង្វើកុសលចុះ។
16:33Страница 270
هَلۡ يَنظُرُونَ إِلَّآ أَن تَأۡتِيَهُمُ ٱلۡمَلَٰٓئِكَةُ أَوۡ يَأۡتِيَ أَمۡرُ رَبِّكَۚ كَذَٰلِكَ فَعَلَ ٱلَّذِينَ مِن قَبۡلِهِمۡۚ وَمَا ظَلَمَهُمُ ٱللَّهُ وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ ٣٣
Неужели они ждут чего-либо иного, кроме ангелов или веления твоего Господа? Так же поступали те, которые жили прежде. Аллах не был несправедлив к ним - они сами поступали несправедливо по отношению к себе.
តើពួកមុស្ហរីគីនដែលបដិសធទាំងនោះ គ្មានរង់ចាំអ្វីក្រៅពីម៉ាលីគុលម៉ោត ហើយនិងម៉ាឡាអ៊ីកាត់ជាបរិវារបស់គេមកដល់ពួកគេដើម្បីដកយកជីវិតពួកគេ ព្រមទាំងវាយមុខនិងខ្នងរបស់ពួកគេ ឬក៏បទបញ្ជារបស់អល់ឡោះដោយការដាក់ទណ្ឌកម្មពួកគេឲ្យស្លាប់ផុតពូជនៅក្នុងលោកិយនេះបានដល់ឬ? ទង្វើដែលពួកមុស្ហរីគីនបានធ្វើនៅទឹកដីម៉ាក្កះនេះ ពួកមុស្ហរីគីនជំនាន់មុនពួកគេក៏ធ្លាប់បានធ្វើដូច្នោះដែរ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបំផ្លាញពួកគេ។ ហើយអល់ឡោះមិនបានបំពានលើពួកគេទេខណៈដែលទ្រង់បំផ្លាញពួកគេនោះ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯងដោយបានបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងភាពអន្តរាយតាមរយៈការប្រឆាំងចំពោះអល់ឡោះជាម្ចាស់នោះ។
Текст: Quranic Universal Library (Tarteel) через spa5k/tafsir_api (MIT), в зафиксированной версии. Аяты: Quran Foundation. Источники и лицензии