Аль-Мухтасар · Тафсир · на кхмерском
المدثر
Аль-Муддассир
Завернувшийся · Мекканская · 56 аятов
ឱអ្នកដែលដណ្ដប់ភួយ (ពោលគឺព្យាការីមូហាំម៉ាត់)!
ចូរអ្នកក្រោកឡើង ហើយព្រមានមនុស្សលោកឱ្យខ្លាចទណ្ឌកម្មរបស់អល់ឡោះ។
ហើយចូរអ្នកលើកតម្កើងម្ចាស់របស់អ្នកចុះ។
ហើយចូរអ្នកសម្អាតខ្លួនរបស់អ្នកពីបាបកម្មទាំងឡាយ និងសម្អាតសម្លៀកបំពាក់របស់អ្នកពីភាពកខ្វក់។
ហើយចូរអ្នកចៀសឱ្យឆ្ងាយពីការគោរពសក្ការៈរូបបដិមា។
ហើយចូរកុំរំលើកគុណដល់ម្ចាស់របស់អ្នក ដោយសារការធ្វើទង្វើល្អជាច្រើនរបស់អ្នកឲ្យសោះ។
ហើយចូរអ្នកអត់ធ្មត់ក្នុងនាមអល់ឡោះចំពោះការធ្វើទុក្ខបុកម្នេញទាំងឡាយដែលអ្នកបានទទួលរង
ព្រោះនៅពេលដែលគេផ្លុំត្រែលើកទីពីរ
គឺថ្ងៃនោះហើយជាថ្ងៃដែលលំបាកបំផុត។
ចំពោះពួកដែលប្រឆាំងនឹងអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់នោះ គឺគ្មានភាពងាយស្រួលឡើយ(នៅថ្ងៃនោះ)។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកឱ្យយើងចាត់ការអ្នកដែលយើងបានបង្កើតគេឲ្យនៅតែម្នាក់ឯងក្នុងផ្ទៃម្តាយរបស់គេដោយគ្មានទ្រព្យនិងកូនចៅនោះ (ពោលគឺសំដៅលើ អាល់វ៉ាលីទ កូនប្រុស អាល់ម៉ូហ្គីរ៉ោះ)។
ហើយយើងបានធ្វើឱ្យគេក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។
ហើយយើងបានប្រទានឱ្យគេមានកូនច្រើនរស់នៅជុំគ្នា ដោយពួកគេមិនចាំបាច់រស់នៅបែកខ្ញែកគ្នាធ្វើចំណាកស្រុកឡើយ ដោយសារពួកគេជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភទៅហើយ។
ហើយយើងបានប្រទានដល់គេនូវជីវិតរស់នៅដែលស្រណុកសុខស្រួល មានលាភសក្ការៈនិងមានកូនចៅជាច្រើន។
បន្ទាប់មក ទោះបីជាគេ(អាល់មូហ្គីរ៉ោះ)ប្រឆាំងនឹងយើងហើយក៏ដោយ ក៏គេមានភាពលោភលន់ចង់ឱ្យយើងបន្ថែមឱ្យគេថែមទៀត។
74:16Страница 575
كـَلَّآۖ إِنَّهُۥ كَانَ لِأٓيَٰتِنَا عَنِيدٗا ١٦
Но нет! Он упрямо отрицает Наши знамения.
រឿងនោះមិនដូចអ្វីដែលគេស្រមៃនោះឡើយ! ពិតប្រាកដណាស់ គេគឺជាអ្នកដែលប្រឆាំងរឹងរូសចំពោះបណ្តាវាក្យខណ្ឌរបស់យើងដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់យើង។
យើងនឹងដាក់ទណ្ឌកម្មលើគេកាន់តែខ្លាំង និងកាន់តែវេទនាថែមទៀតដែលគេមិនអាចទ្រាំទ្របាន។
ជាការពិតណាស់ បុគ្គលគ្មានជំនឿរូបនេះដែលយើង(អល់ឡោះ)បានប្រទានឧបការគុណទាំងនោះដល់គេនោះ បានរិះគិតពាក្យសម្ដីដើម្បីនិយាយបដិសេធនឹងគម្ពីរគួរអាន និងបានរៀបគម្រោងធ្វើអាក្រក់ក្នុងខ្លួនរបស់គេ។
ពិតណាស់រូបគេត្រូវបានគេដាក់បណ្ដាសា និងដាក់ទណ្ឌកម្ម។ តើគេអាចរៀបគម្រោងការអាក្រក់បានយ៉ាងដូចមេ្ដច?
បន្ទាប់មក រូបគេត្រូវបានដាក់បណ្ដាសា និងដាក់ទណ្ឌកម្ម។ តើគេអាចរៀបគម្រោងការអាក្រក់បានយ៉ាងដូចមេ្ដច?
បន្ទាប់មកទៀត គេបានគិតពិចារណាសារជាថ្មីចំពោះអ្វីដែលគេបាននិយាយ។
ក្រោយមក គេបានប្រែទឹកមុខ និងខឹងមួម៉ៅ នៅពេលដែលគេមិនបានប្រទះឃើញដូចអ្វីដែលគេបានចោទប្រកាន់នៅក្នុងគម្ពីរគួរអាន។
ក្រោយមកទៀត គេបានបែរចេញពីការមានជំនឿ និងបានក្រអឺតក្រទមមិនព្រមដើរតាមព្យាការីមូហាំម៉ាត់ថែមទៀត។
74:24Страница 576
فَقَالَ إِنۡ هَٰذَآ إِلَّا سِحۡرٞ يُؤۡثَرُ ٢٤
и сказал: «Это - не что иное, как пересказанное колдовство.
រួចគេនិយាយថាៈ អ្វីដែលមូហាំម៉ាត់បាននាំមកនោះ មិនមែនជាបន្ទូលរបស់អល់ឡោះនោះទេ។ ផ្ទុយទៅវិញ វាគឺជាមន្តអាគមដែលគាត់ទទួលបានពីអ្នកដទៃតែប៉ុណ្ណោះ។
វាពុំមែនជាបន្ទូលរបស់អល់ឡោះនោះទេ ផ្ទុយទៅវិញ វាគ្រាន់តែជាពាក្យសម្តីរបស់មនុស្សលោកប៉ុណ្ណោះ។
យើងនឹងបញ្ចូលបុគ្គលប្រឆាំងរូបនេះទៅក្នុងឋាននរកដែលមានឈ្មោះថា នរកសាក័រ ដើម្បីឱ្យគេនូវភ្លក់កម្ដៅរបស់វា។
តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា តើនរកសាក័រជាអ្វីនោះ?
វាមិនបន្សល់ទុកអ្វីមួយចំពោះអ្នកដែលទទួលទណ្ឌកម្មនៅក្នុងវានោះឡើយ ហើយក៏មិនចោលគេដែរ។ បន្ទាប់មកគេនឹងត្រឡប់មកដូចដើម ហើយក៏ទទួលទណ្ឌកម្មនោះបែបនេះទៀតជារៀងរហូត។
ភ្លើងនរក(សាក័រ)នោះ ឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យស្បែករបស់ពួកគេប្រែ។
នៅលើឋាននរកនោះ មានម៉ាឡាអ៊ីកាត់ចំនួនដប់ប្រាំបួនរូបដែលជាអ្នកឆ្មាំនរក។
74:31Страница 576
وَمَا جَعَلۡنَآ أَصۡحَٰبَ ٱلنَّارِ إِلَّا مَلَٰٓئِكَةٗۖ وَمَا جَعَلۡنَا عِدَّتَهُمۡ إِلَّا فِتۡنَةٗ لِّلَّذِينَ كَفَرُواْ لِيَسۡتَيۡقِنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ وَيَزۡدَادَ ٱلَّذِينَ ءَامَنُوٓاْ إِيمَٰنٗا وَلَا يَرۡتَابَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ وَٱلۡمُؤۡمِنُونَ وَلِيَقُولَ ٱلَّذِينَ فِي قُلُوبِهِم مَّرَضٞ وَٱلۡكَٰفِرُونَ مَاذَآ أَرَادَ ٱللَّهُ بِهَٰذَا مَثَلٗاۚ كَذَٰلِكَ يُضِلُّ ٱللَّهُ مَن يَشَآءُ وَيَهۡدِي مَن يَشَآءُۚ وَمَا يَعۡلَمُ جُنُودَ رَبِّكَ إِلَّا هُوَۚ وَمَا هِيَ إِلَّا ذِكۡرَىٰ لِلۡبَشَرِ ٣١
Стражами Огня мы сделали только ангелов, а количество их сделали искушением для неверующих, чтобы удостоверились те, кому было даровано Писание, чтобы усилилась вера у верующих, чтобы не сомневались те, кому было даровано Писание, и верующие, и чтобы спросили те, чьи сердца поражены недугом, и неверующие: «Что хотел Аллах этой притчей?». Так Аллах вводит в заблуждение, кого пожелает, и ведет прямым путем, кого пожелает. Воинство твоего Господа не знает никто, кроме Него. Это же - не что иное, как Напоминание для человечества.
ហើយយើងមិនបានបង្កើតឆ្មាំឋាននរកនោះក្រៅពីម៉ាឡាអ៊ីកាត់ឡើយ ព្រោះមនុស្សលោកគ្មានសមត្ថភាពអាចធ្វើបានឡើយ។ ពិតណាស់ អាពូហ្ជាហាល់បានភូតកុហក ខណៈដែលរូបគេអះអាងថា រូបគេ និងក្រុមរបស់គេអាចទ្រាំទ្រនឹងទណ្ឌកម្មបាន បន្ទាប់មក ពួកគេនឹងចេញពីឋាននរកវិញ។ ហើយយើងមិនបានបង្កើតចំនួនរបស់ពួកគេ(ម៉ាឡាអ៊ីកាត់)ឡើយ លើកលែងតែដើម្បីជាការសាកល្បងចំពោះពួកដែលគ្មានជំនឿនឹងអល់ឡោះប៉ុណ្ណោះ ដើម្បីឲ្យពួកគេនិយាយផ្តេសផ្តាស់ ពេលនោះ ទណ្ឌកម្មរបស់ពួកគេនឹងកាន់តែកើនទ្វេដង និងដើម្បីឱ្យពួកយូដាដែលបានទទួលគម្ពីរតាវរ៉ត និងពួកណាសរ៉នីដែលបានទទួលគម្ពីរអ៊ីនជីលជឿជាក់ច្បាស់នៅពេលដែលគម្ពីរគួរអានបានបញ្ចុះមកដែលជាការបញ្ជាក់នូវអ្វីដែលមាននៅក្នុងគម្ពីរទាំងពីររបស់ពួកគេ និងដើម្បីឱ្យបណ្ដាអ្នកដែលមានជំនឿកាន់តែបន្ថែមនូវសេចក្តីជំនឿ(របស់ពួកគេ)ថែមទៀតនៅពេលដែលគម្ពីរគួរអាននោះមានភាពស្របគ្នាជាមួយនឹង(គម្ពីរ)ពួកអះលីគីតាប និងដើម្បីកុំឱ្យពួកយូដា និងពួកណាសរ៉នី ព្រមទាំងបណ្ដាអ្នកដែលមានជំនឿមានការសង្ស័យ និងដើម្បីឱ្យពួកដែលជំនឿរបស់ពួកគេមានភាពរារែក ហើយនិងពួកដែលប្រឆាំងនិយាយថាៈ តើអល់ឡោះមានបំណងអ្វីចំពោះចំនួន(ម៉ាឡាអ៊ីកាត់)ដ៏ចម្លែកនេះ។ ដូចដែលអល់ឡោះទ្រង់បានធ្វើឱ្យវងេ្វងចំពោះអ្នកដែលបដិសេធនឹងចំនួន(ម៉ាឡាអ៊ីកាត់)នេះ ហើយចង្អុលបង្ហាញចំពោះអ្នកដែលជឿជាក់ចំពោះវានោះដែរ ទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា និងចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។ ហើយគ្មាននរណាម្នាក់ដឹងពីចំនួនកងទ័ពនៃម្ចាស់របស់អ្នកឡើយ ព្រោះពួកគេមានចំនួនច្រើនលើសលប់ លើកលែងតែទ្រង់មួយអង្គគត់។ ហេតុនេះ ចូរឲ្យអាពូហ្ជាហាល់ដែលនិយាយក្នុងលក្ខណៈមើលស្រាល និងបដិសេធថា “តើមូហាំម៉ាត់មានបក្សពួកតែដប់ប្រាំបួននាក់នេះទេឬ?” ដឹងដូចនេះចុះ។ ហើយឋាននរកនោះ គ្មានអ្វីក្រៅពីជាការរំលឹកដល់មនុស្សលោកឲ្យបានដឹងពីភាពខ្លាំងពូកែរបស់អល់ឡោះជាម្ចាស់ឡើយ។
ពាក្យសម្តីនោះ មិនដូចអ្វីដែលពួកមុស្ហរីគីនខ្លះបានអះអាងនោះទេដែលថា ក្រុមរបស់គេអាចយកទប់ទល់នឹងឆ្មាំនរកជើហាន់ណាំបាននោះ។ អល់ឡោះទ្រង់បានស្បថនឹងព្រះចន្ទ។
ហើយទ្រង់បានស្បថនឹងពេលយប់ខណៈដែលវាបានរំលងផុតទៅ។
ហើយទ្រង់ស្បថនឹងពេលព្រឹកនៅពេលដែលវាបពោ្ចញពន្លឺ។
ជាការពិតណាស់ នរកជើហាន់ណាំនោះ ជាសាកល្បងមួយដ៏ធំធេង
ដើម្បីជាការព្រមាន និងបន្លាចដល់មនុស្សលោក។
74:37Страница 576
لِمَن شَآءَ مِنكُمۡ أَن يَتَقَدَّمَ أَوۡ يَتَأَخَّرَ ٣٧
тех из вас, кто желает продвигаться вперед благодаря праведным деяниям или отступать назад, совершая грехи.
សម្រាប់ជនណាក្នុងចំណោមពួកអ្នក(មនុស្សលោក)ដែលចង់ដើរទៅមុខដោយមានជំនឿចំពោះអល់ឡោះនិងសាងនូវទង្វើកុសល ឬចង់ដើរថយក្រោយដោយការប្រឆាំងនិងប្រព្រឹត្តល្មើស។
74:38Страница 576
كُلُّ نَفۡسِۭ بِمَا كَسَبَتۡ رَهِينَةٌ ٣٨
Каждый человек является заложником того, что он приобрел,
រាល់បុគ្គលគ្រប់រូប គឺគេ(អល់ឡោះ)យកទោសពៃរ៍តាមទង្វើរបស់គេ(ដែលគេបានសាង)។ ជួនកាលទង្វើរបស់គេអាចបំផ្លាញគេ ហើយជួនកាលទង្វើរបស់គេអាចជួយរំដោះនិងសង្រ្គោះគេពីក្តីអន្តរាយ
លើកលែងតែបណ្តាអ្នកមានជំនឿប៉ុណ្ណោះ។ ពិតប្រាកដណាស់ គេមិនយកទោសពៃរ៍ចំពោះបាបកម្មរបស់ពួកគេនោះឡើយ ផ្ទុយទៅវិញ គេនឹងអភ័យទោសឲ្យពួកគេ ដោយសារតែទង្វើកុសលរបស់ពួកគេ(ដែលពួកគេបានសាង)។
ហើយនៅថ្ងៃបរលោក ពួកគេសួរនាំគ្នាទៅវិញទៅមកនៅក្នុងឋានសួគ៌
អំពីពួកគ្មានជំនឿដែលបានបំផ្លាញខ្លួនឯងដោយការប្រព្រឹត្ដអំពើបាបកម្ម។
បណ្តាអ្នកមានជំនឿបានសួរពួកគ្មានជំនឿថាៈ មូលហេតុអ្វីទើបបានជាគេបញ្ចូលពួកអ្នកទៅក្នុងនរកជើហាន់ណាំដូចនេះ?
74:43Страница 576
قَالُواْ لَمۡ نَكُ مِنَ ٱلۡمُصَلِّينَ ٤٣
Они скажут: «Мы не были в числе тех, которые совершали намаз.
ពួកគេបានឆ្លើយថាៈ (ដោយសារតែ)ពួកយើងកាលពីមុនមិនបានស្ថិតក្នុងចំណោមអ្នកដែលប្រតិបត្ដិសឡាតដែលគេដាក់កាតព្វកិច្ចឡើយកាលនៅលើលោកិយ។
ហើយពួកយើងក៏មិនធ្លាប់បានផ្ដល់អាហារដល់អ្នកក្រីក្រនោះដែរនូវអ្វីដែលអល់ឡោះបានប្រទានឱ្យពួកយើងនោះ។
74:45Страница 576
وَكُنَّا نَخُوضُ مَعَ ٱلۡخَآئِضِينَ ٤٥
Мы погружались в словоблудие вместе с погружавшимися.
ហើយពួកយើងធ្លាប់បានស្ថិតនៅជាមួយនឹងពួកដែលដើរផ្លូវខុស។ រាល់ពេលដែលពួកគេវង្វេង ពួកយើងក៏វង្វេងតាមពួកគេដែរ។ ហើយពួកយើងនិយាយជាមួយពួកដែលវង្វេង និងពួកដែលនិយាយតាមតែទំនើងចិត្ត។
ហើយពួកយើងធ្លាប់បានបដិសេធមិនជឿថ្ងៃតបស្នង(ថ្ងៃបរលោក)។
ហើយពួកយើងរឹងរូសស្ថិតនៅក្នុងការបដិសេធបែបនេះ រហូតដល់សេចក្ដីស្លាប់បានមកដល់ពួកយើង។ ពេលនោះ រវាងពួកយើង និងការសារភាពកំហុសត្រូវបានបញ្ចប់។
74:48Страница 577
فَمَا تَنفَعُهُمۡ شَفَٰعَةُ ٱلشَّٰفِعِينَ ٤٨
Заступничество заступников не поможет им.
ហើយការធ្វើអន្ដរាគមន៍ពីបណ្ដាម៉ាឡាអ៊ីកាត់ បណ្តាព្យាការី និងពីបណ្តាអ្នកសាងកុសលទាំងឡាយ គឺគ្មានប្រយោជន៍អ្វីដល់ពួកគេឡើយ ព្រោះក្នុងចំណោមលក្ខខណ្ឌនៃការទទួលយកការធ្វើអន្តរាគមន៍នោះ គឺទាល់តែអ្នកដែលត្រូវគេជួយអន្តរាគមន៍នោះ យល់ព្រម។
74:49Страница 577
فَمَا لَهُمۡ عَنِ ٱلتَّذۡكِرَةِ مُعۡرِضِينَ ٤٩
Что же с ними? Почему они отворачиваются от Напоминания,
តើអ្វីទៅដែលធ្វើឱ្យពួកមុស្ហរីគីនទាំងនោះងាកចេញពីគម្ពីរគួរអាន?
ការដែលពួកគេងាកចេញអំពីគម្ពីរគួរអានដូចនេះ គឺពួកគេប្រៀបដូចជាសត្វលាដែលផ្អើលខ្លាំង
ដែលវា(សត្វលា)រត់គេចពីសត្វតោដោយភាពភ័យខ្លាច។
74:52Страница 577
بَلۡ يُرِيدُ كُلُّ ٱمۡرِيٕٖ مِّنۡهُمۡ أَن يُؤۡتَىٰ صُحُفٗا مُّنَشَّرَةٗ ٥٢
Но ведь каждый из них желает получить развернутые свитки.
ផ្ទុយទៅវិញ ម្នាក់ៗក្នុងចំណោមពួកមុស្ហរីគីនទាំងនោះចង់ឱ្យអល់ឡោះទ្រង់បញ្ចុះគម្ពីរដែលរីកសុសសាយឱ្យពួកគេម្នាក់មួយដោយមានការបញ្ជាក់នៅក្នុងគម្ពីរនោះថា ព្យាការីមូហាំម៉ាត់ ពិតជាអ្នកនាំសារមកពីអល់ឡោះជាម្ចាស់ពិតមែន។ ហើយមូលហេតុដែលនាំឱ្យពួកគេចង់បានបែបនេះ គឺពុំមែនដោយសារតែអំណះអំណាងមានតិច ឬភស្តុតាងខ្សោយនោះទេ តាមពិត គឺដោយសារភាពចចេសរឹងរូស និងភាពក្រអឹតក្រទមរបស់ពួកគេប៉ុណ្ណោះ។
រឿងនោះមិនដូច្នោះឡើយ។ ផ្ទុយទៅវិញ មូលហេតុដែលនាំឲ្យពួកគេចចេសរឹងរូសក្នុងភាពវង្វេងនោះ គឺដោយសាតែពួកគេមិនមានជំនឿនឹងទណ្ឌកម្មនៅថ្ងៃបរលោកឡើយ។ ដូចនេះ ពួកគេក៏ស្ថិតលើភាពគ្មានជំនឿរបស់ពួកគេនោះដដែល។
ពិតប្រាកដណាស់ គម្ពីរគួរអានគឺជាដំបូន្មាន និងជាការដាស់រំលឹក។
ដូចនេះ ជនណាហើយដែលមានបំណងចង់សូត្រគម្ពីរគួរអាន និងយកវាជាមេរៀននោះ គឺគេនឹងសូត្រវា និងយកវាធ្វើជាមេរៀនមិនខាន។
74:56Страница 577
وَمَا يَذۡكُرُونَ إِلَّآ أَن يَشَآءَ ٱللَّهُۚ هُوَ أَهۡلُ ٱلتَّقۡوَىٰ وَأَهۡلُ ٱلۡمَغۡفِرَةِ ٥٦
Но они не помянут его, если этого не пожелает Аллах. Он - Тот, Кто достоин страха и способен на прощение.
ហើយពួកគេមិនទទួលយកវា(គម្ពីរគួរអាន)ធ្វើជាមេរៀននោះឡើយ លើកលែងតែអល់ឡោះមានចេតនាឲ្យពួកគេយកវាជាមេរៀនប៉ុណ្ណោះ។ ទ្រង់គឺជាម្ចាស់ដែលគេត្រូវកោតខ្លាចដោយការគោរពតាមបទបញ្ជារបស់ទ្រង់ និងជៀសវាងពីអ្វីដែលទ្រង់ហាមឃាត់ និងជាម្ចាស់ដែលអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំបម្រើរបស់ទ្រង់នៅពេលដែលណាពួកគេសារភាពកំហុសទៅចំពោះទ្រង់។
Текст: Quranic Universal Library (Tarteel) через spa5k/tafsir_api (MIT), в зафиксированной версии. Аяты: Quran Foundation. Источники и лицензии