Аль-Мухтасар · Тафсир · на кхмерском
الليل
Аль-Ляйль
Ночь · Мекканская · 21 аят
អល់ឡោះទ្រង់ស្បថនឹងពេលយប់ នៅពេលដែលមេឃនិងផែនដីត្រូវបានគ្របដណ្ដប់ដោយភាពងងឹតរបស់វា។
ហើយទ្រង់ស្បថនឹងពេលថ្ងៃ នៅពេលដែលវាបានបពោ្ចញពន្លឺដ៏ត្រចះត្រចង់។
ហើយទ្រង់ស្បថនឹងការបង្កើតរបស់ទ្រង់ដែល(ទ្រង់បានបង្កើតឱ្យ)មានពីរភេទ គឺភេទប្រុស និងភេទស្រី។
ជាការពិតណាស់ ទង្វើរបស់ពួកអ្នក(មនុស្សលោក) គឺមានភាពខុសៗគ្នា។ អ្នកខ្លះធ្វើទង្វើល្អដែលជាមូលហេតុនាំឲ្យចូលឋានសួគ៌ ឯអ្នកខ្លះទៀតធ្វើទង្វើអាក្រក់ដែលជាមូលហេតុនាំឲ្យចូលឋាននរក។
92:5Страница 595
فَأَمَّا مَنۡ أَعۡطَىٰ وَٱتَّقَىٰ ٥
Тому, кто отдавал должное (или раздавал милостыню) и был богобоязнен,
រីឯអ្នកដែលបានបរិច្ចាគនូវអ្វីដែលគេដាក់កាតព្វកិច្ចលើរូបគេឲ្យបរិច្ចាគ ដូចជាការបរិច្ចាគហ្សាកាត់ ការផ្គត់ផ្គង់ជីវភាពគ្រួសារ និងការផាកពិន័យ(ចំពោះកំហុសឆ្គងមួយចំនួន) ព្រមទាំងកោតខ្លាច(មិនប្រព្រឹត្ត)ចំពោះអ្វីដែលអល់ឡោះបានហាមឃាត់
92:6Страница 595
وَصَدَّقَ بِٱلۡحُسۡنَىٰ ٦
кто признавал наилучшее (свидетельство единобожия или Рай),
និងមានជំនឿជឿជាក់ចំពោះការសន្យារបស់អល់ឡោះដែលថាទ្រង់នឹងតបស្នងប្រការល្អវិញនោះ
យើងនឹងសម្រួលដល់គេក្នុងការសាងអំពើល្អ ហើយនិងការបរិច្ចាគក្នុងមាគ៌ាអល់ឡោះ។
92:8Страница 595
وَأَمَّا مَنۢ بَخِلَ وَٱسۡتَغۡنَىٰ ٨
А тому, кто был скуп и полагал, что ни в чем не нуждается,
រីឯជនណាដែលកំណាញ់ទ្រព្យសម្បត្តិរបស់គេ ដោយមិនព្រមបរិច្ចាគវាចំពោះអ្វីដែលជាកាតព្វកិច្ចលើរូបគេត្រូវបរិច្ចាគ និងមិនត្រូវការជំនួយពីអល់ឡោះដោយសារតែ(គេគិតថា)គេមានទ្រព្យសម្បត្តិហើយ។ ដូចនេះ គេមិនសុំពីអល់ឡោះឲ្យប្រទាននូវការប្រោសប្រទានអ្វីដល់គេទៀតឡើយ
92:9Страница 595
وَكَذَّبَ بِٱلۡحُسۡنَىٰ ٩
кто счел ложью наилучшее (свидетельство единобожия или Рай),
ហើយគេបដិសេធ(មិនជឿ)ចំពោះការសន្យារបស់អល់ឡោះដែលថាទ្រង់នឹងតបស្នងផលបុណ្យចំពោះការបរិច្ចាគទ្រព្យសម្បត្តិរបស់គេក្នុងមាគ៌ារបស់អល់ឡោះវិញនោះ
គឺយើង(អល់ឡោះ)នឹងសម្រួលដល់គេក្នុងការប្រព្រឹត្តទង្វើអាក្រក់នោះ ហើយនិងផ្តល់ភាពលំបាកដល់គេក្នុងការប្រព្រឹត្តអំពើល្អ។
92:11Страница 595
وَمَا يُغۡنِي عَنۡهُ مَالُهُۥٓ إِذَا تَرَدَّىٰٓ ١١
Не спасет его достояние, когда он падет (в Геенну или погибнет).
ហើយទ្រព្យសម្បត្តិដែលគេរិះកំណាញ់ទាំងនោះ មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់គេបន្តិចឡើយនៅពេលគេទទួលរងនូវភាពវិនាសអន្តរាយ ហើយធ្លាក់ចូលទៅក្នុងឋាននរកហើយនោះ។
ជាការពិតណាស់ កាតព្វកិច្ចចំពោះយើង គឺការបកស្រាយបញ្ជាក់នូវមាគ៌ាដែលត្រឹមត្រូវនិងមាគ៌ាដែលមិនត្រឹមត្រូវ។
92:13Страница 595
وَإِنَّ لَنَا لَلۡأٓخِرَةَ وَٱلۡأُولَىٰ ١٣
Нам же принадлежат жизнь Последняя и первая.
ហើយពិតប្រាកដណាស់ ឆាកជីវិតបរលោកនិងឆាកជីវិតលោកិយ គឺជាកម្មសិទ្ធិរបស់យើង។ យើងចាត់ចែងចំពោះវាតាមអ្វីដែលយើងមានចេតនា ដោយគ្មាននរណាម្នាក់ក្រៅពីយើងមានសិទ្ធិចាត់ចែងនោះឡើយ។
ដូច្នេះ យើងបានដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោក)ឱ្យប្រុងប្រយ័ត្នអំពីភ្លើងនរកដែលឆាបឆេះយ៉ាងសន្ធោសន្ធៅ ប្រសិនបើពួកអ្នកប្រឆាំងនឹងអល់ឡោះនោះ។
គ្មាននរណាម្នាក់ដែលទទួលរងនូវកម្តៅរបស់ភ្លើងនរកនេះនោះទេ លើកលែងតែមនុស្សអាក្រក់ប៉ុណ្ណោះ នោះគឺពួកគ្មានជំនឿ។
គឺអ្នកដែលបដិសេធចំពោះអ្វីដែលអ្នកនាំសារមូហាំម៉ាត់បាននាំមក ហើយបានងាកចេញពីការអនុវត្តតាមបទបញ្ជារបស់អល់ឡោះ។
ហើយគេនឹងបញ្ចៀសអ្នកដែលកោតខ្លាចអល់ឡោះបំផុតក្នុងចំណោមមនុស្សលោកអំពីឋាននរក នោះគឺអាពូហ្ពាកើរ។
ជាអ្នកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់គេក្នុងផ្លូវសប្បុរសដើម្បីជម្រះសម្អាតខ្លួនរបស់គេពីបាបកម្ម។
92:19Страница 596
وَمَا لِأَحَدٍ عِندَهُۥ مِن نِّعۡمَةٖ تُجۡزَىٰٓ ١٩
и всякую милость возмещает сполна
គេមិនមែនបរិច្ចាគទ្រព្យសម្បត្តិរបស់គេដើម្បីសងគុណនរណាម្នាក់ដែលធ្វើល្អចំពោះគេនោះឡើយ។
92:20Страница 596
إِلَّا ٱبۡتِغَآءَ وَجۡهِ رَبِّهِ ٱلۡأَعۡلَىٰ ٢٠
только из стремления к Лику своего Всевышнего Господа.
ការបរិច្ចាគទ្រព្យសម្បត្តិរបស់គេនោះ គឺគ្មានបំណងអ្វីក្រៅពីដើម្បីស្វែងរកការពេញចិត្តពីម្ចាស់របស់គេដ៏មហាឧត្ដុង្គឧត្ដម ខ្ពង់ខ្ពស់លើម៉ាខ្លូករបស់ទ្រង់ប៉ុណ្ណោះ។
ហើយគេពិតជានឹងពេញចិត្ដជាមិនខាននូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់តបស្នងដល់គេនៃការតបស្នងដ៏ប្រពៃ។
Текст: Quranic Universal Library (Tarteel) через spa5k/tafsir_api (MIT), в зафиксированной версии. Аяты: Quran Foundation. Источники и лицензии