Аль-Мухтасар · Тафсир · на кхмерском
الشمس
Аш-Шамс
Солнце · Мекканская · 15 аятов
អល់ឡោះទ្រង់ស្បថនឹងព្រះអាទិត្យ ហើយស្បថនឹងពេលហ្ទូហា(ពេលព្រឹកបន្ទាប់ពីព្រះអាទិត្យរះបានកម្ពស់មួយថ្នោល)។
ហើយទ្រង់ស្បថនឹងដួងចន្ទនៅពេលដែលវាបានរះឡើងបន្ទាប់ពីព្រះអាទិត្យលិច ។
ហើយទ្រង់ស្បថនឹងពេលថ្ងៃនៅពេលដែលវាបានលាតត្រដាង(ឲ្យឃើញ)អ្វីៗដែលនៅលើផែនដីដោយពន្លឺរបស់វា។
ហើយទ្រង់ស្បថនឹងពេលយប់នៅពេលដែលវាបានគ្របដណ្ដប់លើផ្ទៃផែនដីដែលធ្វើឱ្យមានភាពងងឹតសូន្យសុង។
91:5Страница 595
وَٱلسَّمَآءِ وَمَا بَنَىٰهَا ٥
Клянусь небом и Тем, Кто его воздвиг (или тем, как Он воздвиг его)!
ហើយទ្រង់ស្បថនឹងមេឃ និងស្បថនឹងសំណង់ដ៏ឥតខ្ចោះរបស់វា។
91:6Страница 595
وَٱلۡأَرۡضِ وَمَا طَحَىٰهَا ٦
Клянусь землей и Тем, Кто ее распростер (или тем, как Он распростер ее)!
ហើយទ្រង់ស្បថនឹងផែនដី និងស្បថនឹងភាពលាតសនឹ្ធងរបស់វា(ផែនដី)ដែលអាចឲ្យមនុស្សរស់នៅលើវាបាន។
91:7Страница 595
وَنَفۡسٖ وَمَا سَوَّىٰهَا ٧
Клянусь душой и Тем, Кто придал ей совершенный облик (или тем, как Он сделал ее облик совершенным)
ហើយទ្រង់ស្បថនឹងរាល់ជិវិត និងស្បថនឹងការបង្កើតរបស់ទ្រង់សម្រាប់វាដោយធ្វើឱ្យគេមានលក្ខណៈសមសួន។
91:8Страница 595
فَأَلۡهَمَهَا فُجُورَهَا وَتَقۡوَىٰهَا ٨
и внушил ей порочность ее и богобоязненность!
ហើយទ្រង់បានធ្វើគេស្គាល់(ដឹង)នូវអ្វីដែលជាអំពើអាក្រក់ដែលត្រូវជៀសវាង និងអ្វីដែលជាអំពើល្អដែលត្រូវប្រតិបត្តិ ដោយមិនបានបង្រៀន។
ពិតប្រាកដណាស់ អ្នកដែលជម្រះសម្អាតខ្លួនរបស់គេដោយសាងនូវអំពើល្អ និងជៀសវាងពីអំពើអាក្រក់នោះ ពិតជាបានទទួលជោគជ័យ។
91:10Страница 595
وَقَدۡ خَابَ مَن دَسَّىٰهَا ١٠
и понес урон тот, кто скрыл ее (опорочил, облек в несправедливость).
រីឯអ្នកដែលធ្វើឲ្យខ្លួនគេមានភាពកខ្វក់ដោយប្រព្រឹត្តអំពើល្មើសនិងអំពើបាបកម្មនោះ ពិតជាទទួលនូវការខាតបង់។
91:11Страница 595
كَذَّبَتۡ ثَمُودُ بِطَغۡوَىٰهَآ ١١
Самудяне сочли лжецом пророка Салиха из-за своего беззакония,
ក្រុមសាមូទបានបដិសេធនឹងអ្នកនាំសាររបស់ពួកគេ គឺព្យាការីសឡេះ ដោយសារតែពួកគេបានបំពានព្រំដែន ដោយប្រព្រឹត្តអំពើល្មើសនិងអំពើបាបកម្ម។
91:12Страница 595
إِذِ ٱنۢبَعَثَ أَشۡقَىٰهَا ١٢
и тогда самый несчастный из них вызвался убить верблюдицу.
នៅពេលដែលជនកំណាចម្នាក់ក្នុងចំណោមពួកគេបានចេញមក(សម្លាប់សត្វអូដ្ឋញី) ក្រោយយពីក្រុមរបស់គាត់(ព្យាការីសឡេះ)បានប្រឆាំងនឹងគាត់។
91:13Страница 595
فَقَالَ لَهُمۡ رَسُولُ ٱللَّهِ نَاقَةَ ٱللَّهِ وَسُقۡيَٰهَا ١٣
Посланник Аллаха (Салих) сказал им: «Берегите верблюдицу и питье ее!».
ពេលនោះ ព្យាការីសឡេះបាននិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកដោះលែងសត្វអូដ្ឋញីរបស់អល់ឡោះ និងចូរឲ្យវាផឹកទឹកនៅថ្ងៃ(ដែលជាវេន)របស់វាចុះ ហើយកុំធ្វើអាក្រក់អ្វីមួយចំពោះវាឱ្យសោះ។
91:14Страница 595
فَكَذَّبُوهُ فَعَقَرُوهَا فَدَمۡدَمَ عَلَيۡهِمۡ رَبُّهُم بِذَنۢبِهِمۡ فَسَوَّىٰهَا ١٤
Они сочли его лжецом и подрезали ей поджилки, и за этот грех Господь их подверг их наказанию, которое было одинаковым для всех (или сровнял над ними землю).
តែពួកគេបានប្រឆាំងនឹងអ្នកនាំសាររបស់ពួកគេក្នុងរឿងសត្វអូដ្ឋញីនោះ។ ពេលនោះ ជនកំណាចម្នាក់ក្នុងចំណោមពួកគេក៏បានសម្លាប់វា ដោយមានការយល់ព្រមពីពួកគេចំពោះទង្វើនោះ។ ដូច្នេះ ពួកគេទាំងអស់គ្នាក៏រួមចំណែកក្នុងការទទួលបាបកម្មដែរ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានដាក់ទណ្ឌកម្មលើពួកគេ ដោយទ្រង់បានបំផ្លាញពួកគេនឹងសម្រែកមួយយ៉ាងខ្លាំងក្លាដោយសារតែបាបកម្មរបស់ពួកគេ។ ហើយទ្រង់បានធើ្វឱ្យពួកគេវិនាសអន្ដរាយទាំងអស់គ្នា។
អល់ឡោះទ្រង់ដាក់ទណ្ឌកម្មពួកគេដោយបំផ្លាញពួកគេបែបនេះដោយទ្រង់មិនខ្លាច(មិនខ្វល់)ថាមានអ្នកតាមទ្រង់(ឬអត់)នោះទេ។
Текст: Quranic Universal Library (Tarteel) через spa5k/tafsir_api (MIT), в зафиксированной версии. Аяты: Quran Foundation. Источники и лицензии