Аль-Мухтасар · Тафсир · на кхмерском
الحجر
Аль-Хиджр
Хиджр · Мекканская · 99 аятов
15:1Страница 262
الٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ وَقُرۡءَانٖ مُّبِينٖ ١
Алиф. Лам. Ра. Это - аяты Писания и ясного Корана.
អាលីហ្វ ឡាម រ៉ (បានបកស្រាយរួចហើយនៅដើមដំបូងនៃស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ។) ទាំងនេះគឺជាបណ្តាវាក្យខណ្ឌ(នៃគម្ពីរគួរអាន)ដែលប្រកបដោយភាពខ្ពង់ខ្ពស់ដែលបញ្ជាក់ថា ជាការពិតណាស់ វាក្យខណ្ឌទាំងនេះ គឺត្រូវបានបញ្ចុះមកពីអល់ឡោះជាម្ចាស់ ហើយវាគឺជាវាក្យខណ្ឌនៃគម្ពីរគួរអានដែលបញ្ជាក់យ៉ាងច្បាស់លាស់ពីការមានជំនឿចំពោះអល់ឡោះតែមួយគត់ និងក្បួនច្បាប់ផ្សេង។
15:2Страница 262
رُّبَمَا يَوَدُّ ٱلَّذِينَ كَفَرُواْ لَوۡ كَانُواْ مُسۡلِمِينَ ٢
Неверующие непременно пожелают оказаться мусульманами.
នៅថ្ងៃបរលោក ពួកដែលគ្មានជំនឿមានបំណងប្រាថ្នាថា ប្រសិនបើពួកគេជាអ្នកមូស្លីមនៅពេលដែលកិច្ចការត្រូវបានស្តែងចេញចំពោះពួកគេ និងលាតត្រដាងពីភាពខុសឆ្គងដែលពួកគេ(បានធ្វើ)នៅលោកិយនោះអំពីភាពគ្មានជំនឿ។
15:3Страница 262
ذَرۡهُمۡ يَأۡكُلُواْ وَيَتَمَتَّعُواْ وَيُلۡهِهِمُ ٱلۡأَمَلُۖ فَسَوۡفَ يَعۡلَمُونَ ٣
Оставь их - пусть они едят, пользуются благами и увлекаются чаяниями. Скоро они узнают.
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយឲ្យពួកដែលបដិសេធទាំងនោះបរិភោគ(អាហារ)ដូចដែលសត្វពាហនៈស៊ី(ចំណី) និងឲ្យពួកគេសប្បាយរីករាយនឹងភាពត្រកត្រអាលនៃលោកិយដែលនឹងត្រូវកាត់ផ្តាច់ ហើយនិងឲ្យការស្រមើស្រមៃរបស់ពួកគេធ្វើឲ្យពួកគេងប់ងល់មិនព្រមមានជំនឿ និងមិនព្រមសាងនូវទង្វើកុសលចុះ។ ពិតប្រាកដណាស់ ពួកគេនឹងដឹងថា ពួកគេគឺស្ថិតនៅក្នុងភាពខាតបង់នៅពេលដែលពួកគេឈរចំពោះមុខអល់ឡោះជាម្ចាស់នៅថ្ងៃបរលោក។
15:4Страница 262
وَمَآ أَهۡلَكۡنَا مِن قَرۡيَةٍ إِلَّا وَلَهَا كِتَابٞ مَّعۡلُومٞ ٤
Все селения, которые Мы погубили, имели известное предписание.
ហើយយើងមិនបានទម្លាក់នូវភាពវិនាសអន្តរាយទៅលើភូមិស្រុកណាមួយដែលបំពាននោះឡើយ លុះត្រាតែមានការកំណត់ច្បាសស់លាស់ចំពោះវានៅក្នុងចំណេះដឹងរបស់អល់ឡោះ ដោយវាមិនអាចកើតឡើងមុន ឬក្រោយពេលកំណត់បានឡើយ។
15:5Страница 262
مَّا تَسۡبِقُ مِنۡ أُمَّةٍ أَجَلَهَا وَمَا يَسۡتَـٔۡخِرُونَ ٥
Ни одна община не может опередить свой срок или отложить его.
ការវិនាសអន្តរាយនឹងមិនមកដល់ប្រជាជាតិណាមួយមុនពេលកំណត់របស់វានោះឡើយ ហើយគេក៏មិនពន្យារពេលក្នុងការបំផ្លាញពួកគេនោះដែរនៅពេលណាដែលពេលកំណត់របស់វាបានមកដល់ហើយនោះ។ ហេតុនេះ ចូរពួកដែលបំពានកុំមានការយល់ច្រឡំចំពោះការពន្យារពេលរបស់អល់ឡោះចំពោះពួកគេឲ្យសោះ។
15:6Страница 262
وَقَالُواْ يَٰٓأَيُّهَا ٱلَّذِي نُزِّلَ عَلَيۡهِ ٱلذِّكۡرُ إِنَّكَ لَمَجۡنُونٞ ٦
Они сказали: «О тот, кому ниспослано откровение! Воистину, ты - одержимый.
ពួកគ្មានជំនឿនៃអ្នកស្រុកម៉ាក្កះបាននិយាយទៅកាន់អ្នកនាំសារមូហាំម៉ាត់ថាៈ ឱអ្នកដែលត្រូវបានគេបញ្ចុះគម្ពីរគួរអានឲ្យ(ដូចដែលគាត់បានអះអាង)! ពិតប្រាកដណាស់ តាមរយៈការអំពាវនាវរបស់អ្នកនេះ គឺអ្នកជាមនុស្សវិកលចរិត។
15:7Страница 262
لَّوۡمَا تَأۡتِينَا بِٱلۡمَلَٰٓئِكَةِ إِن كُنتَ مِنَ ٱلصَّٰدِقِينَ ٧
Почему ты не привел к нам ангелов, если ты - один из тех, кто говорит правду?».
ហេតុអ្វីបានជាអ្នកមិននាំម៉ាឡាអ៊ីកាត់មកជួបនឹងយើងដើម្បីធ្វើជាសាក្សីសម្រាប់អ្នក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលនិយាយពិតដែលថា រូបអ្នក គឺជាព្យាការីដែលត្រូវបានគេ(អល់ឡោះ)ចាត់បញ្ជូនមក និងថា ទណ្ឌកម្មនឹងធ្លាក់មកលើពួកយើងមែននោះ។
15:8Страница 262
مَا نُنَزِّلُ ٱلۡمَلَٰٓئِكَةَ إِلَّا بِٱلۡحَقِّ وَمَا كَانُوٓاْ إِذٗا مُّنظَرِينَ ٨
Мы ниспосылаем ангелов только с истиной, и тогда никому не предоставляется отсрочка.
អល់ឡោះជាម្ចាស់បានមានបន្ទូលតបទៅចំពោះពួកដែលស្នើសុំឲ្យព្យាការីមូហាំម៉ាត់នាំម៉ាឡាអ៊ីកាត់មកថាៈ យើងមិនបញ្ចុះម៉ាឡាអ៊ីកាត់នោះទេ លើកលែងតែវាស្របនឹងអ្វីដែលបានកំណត់រួចដោយមានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ ពោលគឺនៅពេលណាដែលពេលវេលានៃការបំផ្លាញពួកអ្នកដោយទណ្ឌកម្មនោះបានមកដល់។ ហើយពួកគេមិនត្រូវបានគេពន្យារពេលឲ្យនោះទេ(នៅពេលណាដែលម៉ាឡាអ៊ីកាត់មកដល់ ខណៈដែលពួកគេមិនទាន់មានជំនឿនោះ) ផ្ទុយទៅវិញ ពួកគេនឹងត្រូវទទួលទណ្ឌកម្មយ៉ាងទាន់ហន់ភ្លាមៗ(ដោយមិនត្រូវបានគេពន្យារពេលឡើយ)។
15:9Страница 262
إِنَّا نَحۡنُ نَزَّلۡنَا ٱلذِّكۡرَ وَإِنَّا لَهُۥ لَحَٰفِظُونَ ٩
Воистину, Мы ниспослали Напоминание, и Мы оберегаем его.
ពិតប្រាកដណាស់ យើងគឺជាអ្នកដែលបានបញ្ចុះគម្ពីរគួរអាននេះទៅលើដួងចិត្តរបស់ព្យាការីមូហាំម៉ាត់ដើម្បីជាការរំលឹកដល់មនុស្សលោក ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលថែរក្សាគម្ពីរគួរអាននេះពីការបន្ថែមបន្ថយ កែប្រែ និងការផ្លាស់ប្តូរ។
15:10Страница 262
وَلَقَدۡ أَرۡسَلۡنَا مِن قَبۡلِكَ فِي شِيَعِ ٱلۡأَوَّلِينَ ١٠
Мы уже отправляли до тебя посланников к прежним общинам.
ហើយជាការពិតណាស់ យើងបានតែងតាំងនូវអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ក្រុមដែលប្រឆាំងជំនាន់មុន តែពួកគេ(ប្រជាជាតិទាំងនោះ)បានបដិសេធនឹងពួកគេ(អ្នកនាំសារ)។ ដូចនេះ អ្នកមិនមែនជាអ្នកនាំសារដំបូងគេក្នុងចំណោមបណ្តាអ្នកនាំសារនោះទេដែលទទួលបាននូវការបដិសេធពីប្រជាជាតិរបស់អ្នកចំពោះអ្នកនោះ។
15:11Страница 262
وَمَا يَأۡتِيهِم مِّن رَّسُولٍ إِلَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ١١
Какой бы посланник ни приходил к ним, они издевались над ним.
ហើយរាល់អ្នកនាំសារទាំងឡាយដែលបានមកដល់ក្រុមដែលប្រឆាំងជំនាន់មុនទាំងនោះ គឺសុទ្ធតែត្រូវបានពួកគេបដិសេធ និងសើចចំអកចំពោះគាត់ជានិច្ច។
15:12Страница 262
كَذَٰلِكَ نَسۡلُكُهُۥ فِي قُلُوبِ ٱلۡمُجۡرِمِينَ ١٢
Таким же образом Мы насаждаем его (неверие) в сердцах грешников.
ហើយដូចដែលយើងបានបញ្ចូលនូវភាពប្រឆាំងទៅក្នុងដួងចិត្តរបស់ប្រជាជាតិ(ជំនាន់មុន)ទាំងនោះដែរ យើងក៏នឹងបញ្ចូលវាទៅក្នុងដួងចិត្តរបស់ពួកមុស្ហរីគីនម៉ាក្កះ តាមរយៈការប្រឆាំងនិងការចចេសរឹងរូសរបស់ពួកគេ(មកចំពោះអ្នកដូចគ្នាដែរ)។
15:13Страница 262
لَا يُؤۡمِنُونَ بِهِۦ وَقَدۡ خَلَتۡ سُنَّةُ ٱلۡأَوَّلِينَ ١٣
Они не веруют в него (Коран), хотя уже были примеры первых поколений.
ពួកគេមិនមានជំនឿចំពោះគម្ពីរគួរអានដែលគេ(អល់ឡោះ)បញ្ចុះទៅលើព្យាការីមូហាំម៉ាត់នោះទេ។ ហើយជាការពិតណាស់ មាគ៌ារបស់អល់ឡោះក្នុងការបំផ្លាញពួកដែលបដិសេធនូវអ្វីដែលអ្នកនាំសាររបស់ពួកគេបាននាំមកនោះ គឺបានកើតឡើង(កាលពីមុន)រួចមកហើយ។ ដូចនេះ ចូរឲ្យពួកដែលបដិសេធចំពោះអ្នក(ព្យាការីមូហាំម៉ាត់) យកវាធ្វើជាមេរៀនចុះ។
15:14Страница 262
وَلَوۡ فَتَحۡنَا عَلَيۡهِم بَابٗا مِّنَ ٱلسَّمَآءِ فَظَلُّواْ فِيهِ يَعۡرُجُونَ ١٤
И даже если бы Мы разверзли для них врата небесные, чтобы они поднялись туда,
ហើយពួកដែលបដិសេធទាំងនោះ ពួកគេគឺជាពួកដែលរឹងរូស សូម្បីតែការពិតបានបញ្ជាក់យ៉ាងច្បាស់ដល់ពួកគេតាមរយៈភស្តុតាងយ៉ាងច្បាស់លាស់(បានមកដល់ពួកគេ)យ៉ាងណាក៏ដោយ។ ហើយប្រសិនបើយើងបើកទ្វារណាមួយពីលើមេឃឲ្យពួកគេនោះ ពួកគេនៅតែបន្តឡើងទៅលើវារហូត។
15:15Страница 262
لَقَالُوٓاْ إِنَّمَا سُكِّرَتۡ أَبۡصَٰرُنَا بَلۡ نَحۡنُ قَوۡمٞ مَّسۡحُورُونَ ١٥
они непременно сказали бы: «Наши взоры затуманены, а сами мы околдованы».
ពួកគេមិនមានជំនឿនោះទេ ហើយពួកគេប្រាកដជានឹងនិយាយថាៈ តាមពិតភ្នែករបស់ពួកយើងត្រូវបានគេបំភ័ន្តប៉ុណ្ណោះ។ ផ្ទុយទៅវិញ អ្វីដែលយើងបានឃើញនោះ គឺគ្រាន់តែជាឥទ្ធិពលនៃមន្តអាគមប៉ុណ្ណោះ។ ជាការពិតណាស់ ពួកយើងត្រូវមន្តអាគមគេហើយ។
15:16Страница 263
وَلَقَدۡ جَعَلۡنَا فِي ٱلسَّمَآءِ بُرُوجٗا وَزَيَّنَّٰهَا لِلنَّٰظِرِينَ ١٦
Воистину, Мы воздвигли на небе созвездия и украсили его для тех, кто смотрит.
ហើយជាការពិតណាស់ យើងបានបង្កើតផ្កាយជាច្រើននៅលើមេឃដើម្បីជាការបង្ហាញផ្លូវដល់មនុស្សក្នុងការធ្វើដំណើរទាំងនៅលើគោកនិងនៅលើផ្ទៃទឹកនៅពេលងងឹត។ ហើយយើងក៏បានលម្អវា(មេឃ)សម្រាប់អ្នកដែលសម្លឹងមើល និងសញ្ជឹងមើលទៅកាន់វា ដើម្បីជាភស្តុតាងបញ្ជាក់ពីសមត្ថភាពរបស់អល់ឡោះជាម្ចាស់។
15:17Страница 263
وَحَفِظۡنَٰهَا مِن كُلِّ شَيۡطَٰنٖ رَّجِيمٍ ١٧
Мы предохранили его от всякого дьявола изгнанного, побиваемого.
ហើយយើងបានការពារមេឃពីរាល់ស្ហៃតនទាំងឡាយដែលត្រូវបានគេបណ្តេញចេញពីក្តីមេត្តាករុណារបស់អល់ឡោះ។
15:18Страница 263
إِلَّا مَنِ ٱسۡتَرَقَ ٱلسَّمۡعَ فَأَتۡبَعَهُۥ شِهَابٞ مُّبِينٞ ١٨
А если он станет подслушивать украдкой, то за ним последует яркий светоч.
លើកលែងតែស្ហៃតនណាដែលបានលួចស្តាប់ដំណឹងពីម៉ាឡាអ៊ីកាត់ប៉ុណ្ណោះ។ ហើយភ្លើងផ្កាយដ៏ភ្លឺច្បាស់បានតាមដុតកម្ទេចពួកវា។
15:19Страница 263
وَٱلۡأَرۡضَ مَدَدۡنَٰهَا وَأَلۡقَيۡنَا فِيهَا رَوَٰسِيَ وَأَنۢبَتۡنَا فِيهَا مِن كُلِّ شَيۡءٖ مَّوۡزُونٖ ١٩
Мы простерли землю, поместили на ней незыблемые горы и взрастили на ней в меру всякие вещи.
ហើយផែនដី យើងបានពង្រាបវាដើម្បីឲ្យមនុស្សអាចរស់នៅលើវាបាន ហើយយើងបានបង្កើតភ្នំជាច្រើននៅលើផែនដីដើម្បីទប់លំនឹងដើម្បីកុំឲ្យវាញ័ររញ្ជួយដល់មនុស្សលោក។ យើងបានបណ្តុះនូវរុក្ខជាតិគ្រប់ប្រភេទនៅលើវា(ផែនដី)តាមការកំណត់យ៉ាងច្បាស់លាស់ ស្របទៅតាមបុព្វហេតុ(ជាក់លាក់)។
15:20Страница 263
وَجَعَلۡنَا لَكُمۡ فِيهَا مَعَٰيِشَ وَمَن لَّسۡتُمۡ لَهُۥ بِرَٰزِقِينَ ٢٠
Мы предоставили на земле пропитание вам и тем, кого вы не кормите.
ហើយយើងបានបង្កើតសម្រាប់ពួកអ្នក(ឱមនុស្សលោក)នៅលើផែនដីនេះនូវអ្វីដែលពួកអ្នកត្រូវការសម្រាប់ការរស់នៅ ដូចជាចំណីអាហារនិងទឹកជាដើម ដរាបណាពួកអ្នកមានជីវិតនៅលើលោកិយនេះ។ ហើយយើងក៏បានបង្កើតសម្រាប់អ្នកផ្សេងក្រៅពីពួកអ្នកផងដែរចំពោះអ្នកដែលពួកអ្នកមិនមែនជាអ្នកផ្តល់លាភសក្ការៈឲ្យ ដូចជាមនុស្ស សត្វនានា នូវអ្វីដែលពួកគេត្រូវការសម្រាប់ការរស់នៅរបស់ពួកគេ។
15:21Страница 263
وَإِن مِّن شَيۡءٍ إِلَّا عِندَنَا خَزَآئِنُهُۥ وَمَا نُنَزِّلُهُۥٓ إِلَّا بِقَدَرٖ مَّعۡلُومٖ ٢١
Нет таких вещей, хранилищ которых не было бы у Нас, и ниспосылаем Мы их только в известной мере.
ហើយគ្មានអ្វីមួយដែលមនុស្សនិងសត្វអាចទាញយកប្រយោជន៍ពីវាបាននោះឡើយ លើកលែងតែយើងជាអ្នកដែលមានសមត្ថភាពធ្វើឲ្យវាកើតមាន ហើយមនុស្សទាញយកផលប្រយោជន៍ពីវាបាន។ ហើយយើងមិនបានបង្កើតអ្វីមួយឲ្យមានវត្តមាននោះទេ លើកលែងតែនៅក្នុងកម្រិតមួយច្បាស់លាស់ដែលត្រូវបានកំណត់វាដោយគតិបណ្ឌិតរបស់យើង និងចេតនារបស់យើងប៉ុណ្ណោះ។
15:22Страница 263
وَأَرۡسَلۡنَا ٱلرِّيَٰحَ لَوَٰقِحَ فَأَنزَلۡنَا مِنَ ٱلسَّمَآءِ مَآءٗ فَأَسۡقَيۡنَٰكُمُوهُ وَمَآ أَنتُمۡ لَهُۥ بِخَٰزِنِينَ ٢٢
Мы послали ветры, оплодотворяющие облака водой, а потом низвели с неба воду и напоили вас ею, но не вам ее сберегать.
ហើយយើងបានបញ្ជូនខ្យល់ឲ្យទៅផ្តុំជាមួយពពក ហើយយើងបានបញ្ចុះទឹកភ្លៀងចេញពីដុំពពកដែលប្រមូលផ្តុំនោះ និងបានផ្តល់ទឹកភ្លៀងនោះដល់អ្នកទាំងអស់គ្នាផឹក។ ហើយពួកអ្នក(ឱមនុស្សលោក)ពុំមែនជាអ្នកដែលស្តុកវា(ទឺក)ទុកនៅក្នុងដីដើម្បីឲ្យវាក្លាយជាប្រភពទឹក និងអណ្តូងនោះឡើយ។ តាមពិត គឺអល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកស្តុកវាទុកនៅក្នុងដី។
15:23Страница 263
وَإِنَّا لَنَحۡنُ نُحۡيِۦ وَنُمِيتُ وَنَحۡنُ ٱلۡوَٰرِثُونَ ٢٣
Воистину, Мы даруем жизнь и умерщвляем, и Мы наследуем.
ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលពង្រស់មនុស្សស្លាប់ឲ្យរស់ឡើងវិញតាមរយៈការបង្កើតពួកគេពីភាពទទេ(គ្មានពីមុនមក) និងតាមរយៈការពង្រស់ពួកគេឲ្យរស់ឡើងវិញក្រោយពេលដែលពួកគេស្លាប់។ ហើយយើងគឺជាអ្នកដែលដកយកជីវិតទៅនៅពេលដែលពេលវេលាកំណត់នៃអាយុជីវិតរបស់ពួកគេបានមកដល់។ ហើយយើងក៏ជាអ្នកដែលនៅគង់វង្សដែលជាអ្នកទទួលមត៌កផែនដី និងអ្វីៗដែលនៅលើវាផងដែរ។
15:24Страница 263
وَلَقَدۡ عَلِمۡنَا ٱلۡمُسۡتَقۡدِمِينَ مِنكُمۡ وَلَقَدۡ عَلِمۡنَا ٱلۡمُسۡتَـٔۡخِرِينَ ٢٤
Воистину, Мы знаем тех, кто жил прежде, и тех, кому суждено жить после них.
ហើយជាការពិតណាស់ យើងបានដឹងអំពីពួកជំនាន់មុនពួកអ្នកដែលបានកើតនិងបានស្លាប់ ហើយយើងក៏បានដឹងពីអ្នកជំនាន់ក្រោយដែលបានកើតនិងបានស្លាប់ផងដែរ។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីយើងបាននោះឡើយ។
15:25Страница 263
وَإِنَّ رَبَّكَ هُوَ يَحۡشُرُهُمۡۚ إِنَّهُۥ حَكِيمٌ عَلِيمٞ ٢٥
Воистину, твой Господь соберет их всех, ведь Он - Мудрый, Знающий.
ហើយជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់គឺជាអ្នកប្រមូលផ្តុំពួកគេទាំងអស់គ្នានៅថ្ងៃបរលោកដើម្បីទ្រង់នឹងតបស្នងដល់អ្នកដែលបានធ្វើល្អចំពោះអំពើល្អរបស់គេ និងអ្នកដែលបានធ្វើអាក្រក់ចំពោះអំពើអាក្រក់របស់គេ។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់មហាគតិបណ្ឌិតបំផុតក្នុងការចាត់ចែងរបស់ទ្រង់ និងមហាដឹងបំផុតដែលគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់នោះឡើយ។
15:26Страница 263
وَلَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ مِن صَلۡصَٰلٖ مِّنۡ حَمَإٖ مَّسۡنُونٖ ٢٦
Мы сотворили человека из сухой звонкой глины, полученной из видоизмененной грязи.
ហើយជាការពិតណាស់ យើងបានបង្កើតព្យាការីអាហ្ទាំពីដីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅដែលត្រូវបានគេសូនជារូបរាង។
15:27Страница 263
وَٱلۡجَآنَّ خَلَقۡنَٰهُ مِن قَبۡلُ مِن نَّارِ ٱلسَّمُومِ ٢٧
А еще раньше Мы сотворили джиннов из палящего пламени.
ហើយយើងបានបង្កើតបិតានៃពួកជិន(អ៊ីព្លិស)អំពីភ្លើងដែលក្តៅបំផុតមុននឹងការបង្កើតព្យាការីអាហ្ទាំ ។
15:28Страница 263
وَإِذۡ قَالَ رَبُّكَ لِلۡمَلَٰٓئِكَةِ إِنِّي خَٰلِقُۢ بَشَرٗا مِّن صَلۡصَٰلٖ مِّنۡ حَمَإٖ مَّسۡنُونٖ ٢٨
Вот твой Господь сказал ангелам: «Воистину, я сотворю человека из сухой звонкой глины, полученной из видоизмененной грязи.
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់និងអ៊ីព្លិស(ពេលនោះ វានៅជាមួយនឹងម៉ាឡាអ៊ីកាត់)ថាៈ ពិតណាស់ យើងនឹងបង្កើតមនុស្សម្នាក់ចេញពីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅដែលត្រូវបានគេសូនជារូបរាង។
15:29Страница 263
فَإِذَا سَوَّيۡتُهُۥ وَنَفَخۡتُ فِيهِ مِن رُّوحِي فَقَعُواْ لَهُۥ سَٰجِدِينَ ٢٩
Когда же Я придам ему соразмерный облик и вдохну в него от Моего духа, то падите перед ним ниц».
ហើយនៅពេលដែលយើងបានធ្វើឲ្យគេមានរូបរាងសមសួន និងបានផ្លុំវិញ្ញាណរបស់យើងចូលទៅក្នុងខ្លួនគេហើយនោះ ចូរពួកអ្នកក្រាបគោរពចំពោះគេចុះទៅតាមបទបញ្ជារបស់យើង និងជាការស្វាគមន៍ចំពោះគេ។
ពេលនោះ ពួកម៉ាឡាអ៊ីកាត់ក៏បានគោរពតាមបទបញ្ជា ហើយពួកគេគ្រប់គ្នាក៏ក្រាបគោរពចំពោះព្យាការីអាហ្ទាំដូចដែលម្ចាស់របស់ពួកគេបានដាក់បទបញ្ជា។
15:31Страница 263
إِلَّآ إِبۡلِيسَ أَبَىٰٓ أَن يَكُونَ مَعَ ٱلسَّٰجِدِينَ ٣١
за исключением Иблиса, который отказался быть в числе павших ниц.
ក៏ប៉ុន្តែអ៊ីព្លិស(ដែលកាលនោះស្ថិតនៅជាមួយម៉ាឡាអ៊ីកាត់ដែរនោះ វាមិនបានស្ថិតក្នុងចំណោមពួកគេទេ) មិនបានក្រាបគោរពចំពោះព្យាការីអាហ្ទាំរួមជាមួយនឹងម៉ាឡាអ៊ីកាត់ឡើយ។
15:32Страница 264
قَالَ يَٰٓإِبۡلِيسُ مَا لَكَ أَلَّا تَكُونَ مَعَ ٱلسَّٰجِدِينَ ٣٢
Аллах сказал: «О Иблис! Почему ты не в числе павших ниц?».
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅកាន់អ៊ីព្លិសក្រោយពីវាបានបដិសេធមិនព្រមក្រាបគោរពចំពោះព្យាការីអាហ្ទាំថាៈ តើអ្វីដែលរារាំងឯងមិនឲ្យក្រាបស៊ូជោតជាមួយម៉ាឡាអ៊ីកាត់ទាំងឡាយដែលពួកគេក្រាបស៊ូជោតដោយគោរពតាមបទបញ្ជារបស់យើងនោះ?
15:33Страница 264
قَالَ لَمۡ أَكُن لِّأَسۡجُدَ لِبَشَرٍ خَلَقۡتَهُۥ مِن صَلۡصَٰلٖ مِّنۡ حَمَإٖ مَّسۡنُونٖ ٣٣
Иблис сказал: «Не подобает мне падать ниц перед человеком, которого Ты сотворил из сухой звонкой глины, полученной из видоизмененной грязи».
អ៊ីព្លិសបានតបវិញដោយភាពក្អេងក្អាងថាៈ មិនត្រឹមត្រូវនោះទេចំពោះខ្ញុំក្នុងការក្រាបស៊ូជោតចំពោះមនុស្សដែលទ្រង់បានបង្កើតគេពីដីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅដែលត្រូវបានសូន្យជារូបរាងឡើយ។
15:34Страница 264
قَالَ فَٱخۡرُجۡ مِنۡهَا فَإِنَّكَ رَجِيمٞ ٣٤
Аллах сказал: «Изыди, и отныне ты будешь изгнан и побит.
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅកាន់អ៊ីព្លិសវិញថាៈ ចូរឯងចាកចេញពីឋានសួគ៌នេះចុះ ពីព្រោះឯងត្រូវគេបណ្តេញចេញហើយ។
15:35Страница 264
وَإِنَّ عَلَيۡكَ ٱللَّعۡنَةَ إِلَىٰ يَوۡمِ ٱلدِّينِ ٣٥
И проклятие пребудет над тобой до Дня воздаяния».
ហើយឯងនឹងត្រូវទទួលនូវបណ្តាសារ និងការបណ្តេញចេញពីក្តីមេត្តាករុណារបស់យើងរហូតដល់ថ្ងៃបរលោក។
15:36Страница 264
قَالَ رَبِّ فَأَنظِرۡنِيٓ إِلَىٰ يَوۡمِ يُبۡعَثُونَ ٣٦
Иблис сказал: «Господи! Предоставь мне отсрочку до того дня, когда они будут воскрешены».
អ៊ីព្លិសបានបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាពន្យារពេលដល់ខ្ញុំកុំទាន់អាលដកយកជីវិតខ្ញុំ រហូតដល់ថ្ងៃដែលគេពង្រស់ម៉ាខ្លូកទាំងឡាយឲ្យរស់ឡើងវិញផងចុះ។
15:37Страница 264
قَالَ فَإِنَّكَ مِنَ ٱلۡمُنظَرِينَ ٣٧
Аллах сказал: «Воистину, ты - один из тех, кому предоставлена отсрочка
អល់ឡោះបានមានបន្ទូលទៅកាន់វាថាៈ ពិតប្រាកដណាស់ ឯងស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេពន្យារពេល ដែលគេពន្យារនូវអាយុជីវិតរបស់ពួកគេ។
រហូតដល់ថ្ងៃដែលម៉ាខ្លូកទាំងអស់ត្រូវស្លាប់ នៅពេលដែលគេផ្លុំត្រែលើកទីមួយ។
15:39Страница 264
قَالَ رَبِّ بِمَآ أَغۡوَيۡتَنِي لَأُزَيِّنَنَّ لَهُمۡ فِي ٱلۡأَرۡضِ وَلَأُغۡوِيَنَّهُمۡ أَجۡمَعِينَ ٣٩
Иблис сказал: «Господи! За то, что Ты ввел меня в заблуждение, я приукрашу для них земное и непременно совращу их всех,
អ៊ីព្លិសបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ! ដោយសារតែទ្រង់បានធ្វើឲ្យខ្ញុំវង្វេង ខ្ញុំប្រាកដជានឹងតុបតែងលម្អនូវប្រការអាក្រក់ទាំងឡាយចំពោះពួកគេនៅក្នុងផែនដី(ឲ្យពួកគេមើលឃើញប្រការអាក្រក់ថាជាប្រការល្អ) ហើយខ្ញុំនឹងធ្វើឲ្យពួកគេទាំងអស់គ្នាវង្វេងចេញពីមាគ៌ាដែលត្រឹមត្រូវជាមិនខាន។
15:40Страница 264
إِلَّا عِبَادَكَ مِنۡهُمُ ٱلۡمُخۡلَصِينَ ٤٠
кроме Твоих избранных (или искренних) рабов».
លើកលែងតែជនណាដែលទ្រង់បានជ្រើសរើសពួកគេឲ្យគោរពសក្ការៈចំពោះទ្រង់(តែមួយគត់)ក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ប៉ុណ្ណោះ។
15:41Страница 264
قَالَ هَٰذَا صِرَٰطٌ عَلَيَّ مُسۡتَقِيمٌ ٤١
Аллах сказал: «Это - путь, ведущий прямо ко Мне.
អល់ឡោះទ្រង់បានមានបន្ទូលថា ៖ នេះគឺជាមាគ៌ាមួយដ៏ត្រឹមត្រូវដែលឆ្ពោះមកកាន់យើង។
15:42Страница 264
إِنَّ عِبَادِي لَيۡسَ لَكَ عَلَيۡهِمۡ سُلۡطَٰنٌ إِلَّا مَنِ ٱتَّبَعَكَ مِنَ ٱلۡغَاوِينَ ٤٢
Воистину, ты не властен над Моими рабами, за исключением заблудших, которые последуют за тобой».
ពិតប្រាកដណាស់ ខ្ញុំបម្រើរបស់យើងដែលស្មោះត្រង់នោះ ឯងគ្មានសមត្ថភាពអ្វីធ្វើឲ្យពួកគេវង្វេងនោះទេ លើកលែងតែអ្នកដែលដើរតាមឯងក្នុងចំណោមពួកដែលវង្វេងប៉ុណ្ណោះ។
15:43Страница 264
وَإِنَّ جَهَنَّمَ لَمَوۡعِدُهُمۡ أَجۡمَعِينَ ٤٣
Воистину, Геенна - это место, обещанное всем им.
ហើយពិតប្រាកដណាស់ នរកជើហាន់ណាំ គឺជាកន្លែងសន្យាសម្រាប់អ៊ីព្លិស និងសម្រាប់អ្នកទាំងឡាយដែលដើរតាមវាក្នុងចំណោមពួកដែលវង្វេងទាំងអស់។
15:44Страница 264
لَهَا سَبۡعَةُ أَبۡوَٰبٖ لِّكُلِّ بَابٖ مِّنۡهُمۡ جُزۡءٞ مَّقۡسُومٌ ٤٤
Там - семь врат, и для каждых врат предназначена определенная их часть.
ហើយសម្រាប់នរកជើហាន់ណាំនោះ គឺមានទ្វារចំនួនប្រាំពីរសម្រាប់ចូល។ រាល់ទ្វារនីមួយៗក្នុងចំណោមទ្វារទាំងនោះ គឺមានអ្នកដែលដើរតាមអ៊ីព្លិសដែលត្រូវបានគេកំណត់យ៉ាងច្បាស់លាស់ ថាតើនរណាដែលត្រូវចូលតាមទ្វារមួយណា(អាស្រ័យទៅតាមកម្រិតបាបកម្មរបស់ខ្លួន)។
15:45Страница 264
إِنَّ ٱلۡمُتَّقِينَ فِي جَنَّٰتٖ وَعُيُونٍ ٤٥
Воистину, богобоязненные пребудут в Райских садах и среди источников.
ពិតប្រាកដណាស់ អ្នកដែលគោរពកោតខ្លាចម្ចាស់របស់ពួកគេដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់នោះ គឺស្ថិតនៅក្នុងឋានសួគ៌ និងមានប្រភពទឺកជាច្រើន។
នៅពេលដែលពួកគេចូលទៅក្នុងឋានសួគ៌នោះ មានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកចូលក្នុងឋានសួគ៌ប្រកបដោយសេចក្តីសុខពីប្រការអាក្រក់ទាំងឡាយ និងមានសុវត្ថិភាពចាកផុតពីការភ័យខ្លាចចុះ។
15:47Страница 264
وَنَزَعۡنَا مَا فِي صُدُورِهِم مِّنۡ غِلٍّ إِخۡوَٰنًا عَلَىٰ سُرُرٖ مُّتَقَٰبِلِينَ ٤٧
Мы исторгнем из их сердец злобу, и они, как братья, будут лежать на ложах, обратившись лицом друг к другу.
ហើយយើងបានបំបាត់ការច្រណែន និងភាពជាសត្រូវនឹងគ្នាចេញពីដួងចិត្តរបស់ពួកគេ ឲ្យពួកគេចេះស្រឡាញ់គ្នាដូចបងប្អូន ដោយពួកគេអង្គុយលើគ្រែទល់មុខគ្នាហើយសម្លឹងមើលគ្នាទៅវិញទៅមក។
15:48Страница 264
لَا يَمَسُّهُمۡ فِيهَا نَصَبٞ وَمَا هُم مِّنۡهَا بِمُخۡرَجِينَ ٤٨
Там их не коснется усталость, и их не изгонят оттуда.
នៅក្នុងឋានសួគ៌នោះ ភាពនឿយហត់នឹងមិនប៉ះពាល់ដល់ពួកគេឡើយ ហើយពួកគេក៏មិនត្រូវគេបណ្តេញចេញពីឋានសួគ៌ដែរ។ ផ្ទុយទៅវិញ គឺពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
15:49Страница 264
۞ نَبِّئۡ عِبَادِيٓ أَنِّيٓ أَنَا ٱلۡغَفُورُ ٱلرَّحِيمُ ٤٩
Сообщи Моим рабам, что Я - Прощающий, Милосердный,
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រាប់ខ្ញុំបម្រើរបស់យើងឲ្យបានដឹងថាៈ ពិតប្រាកដណាស់ យើងគឺជាម្ចាស់ដែលមហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមពួកគេ និងជាម្ចាស់ដែលមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
15:50Страница 264
وَأَنَّ عَذَابِي هُوَ ٱلۡعَذَابُ ٱلۡأَلِيمُ ٥٠
но наказание Мое - наказание мучительное.
ហើយចូរប្រាប់ពួកគេឲ្យបានដឹងផងដែរថាៈ ជាការពិតណាស់ ទណ្ឌកម្មរបស់យើង គឺជាទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។ ហេតុនេះ ចូរឲ្យពួកគេសារភាពកំហុសមកកាន់យើងដើម្បីឲ្យពួកគេទទួលបានការអភ័យទោសពីយើង និងមានសុវត្ថិភាព(រួចផុត)អំពីទណ្ឌកម្មរបស់យើង។
15:51Страница 264
وَنَبِّئۡهُمۡ عَن ضَيۡفِ إِبۡرَٰهِيمَ ٥١
Сообщи им также о гостях Ибрахима (Авраама).
ហើយចូរប្រាប់ពួកគេឲ្យបានដឹងពីដំណឹងភ្ញៀវរបស់ព្យាការីអ៊ីព្រហ៊ីមដែលជាពួកម៉ាឡាអ៊ីកាត់ដែលពួកគេបានទៅជួបនឹងគាត់ដោយនាំមកដំណឹងល្អនៃការមានបុត្រ និង(ដំណឹងនៃ)ការបំផ្លាញក្រុមរបស់ព្យាការីលូត។
15:52Страница 265
إِذۡ دَخَلُواْ عَلَيۡهِ فَقَالُواْ سَلَٰمٗا قَالَ إِنَّا مِنكُمۡ وَجِلُونَ ٥٢
Они вошли к нему и сказали: «Мир!». Он сказал: «Воистину, мы опасаемся вас».
នៅពេលដែលពួកគេ(ម៉ាឡាអ៊ីកាត់)បានចូលទៅជួបគាត់(ព្យាការីអ៊ីព្រហ៊ីម) ពេលនោះពួកគេបាននិយាយទៅកាន់គាត់ថាៈ សាឡាម(សូមសន្តិភាពកើតមានដល់អ្នក) ហើយគាត់ក៏បានឆ្លើយតបទៅកាន់ពួកគេវិញល្អជាងការស្វាគមន៍របស់ពួកគេចំពោះគាត់ទៅទៀត។ ហើយគាត់បាននាំមកនូវកូនគោដុតមួយក្បាលដើម្បីឲ្យពួកគេបរិភោគដោយគាត់គិតស្មានថា ពួកគេគឺជាមនុស្សលោក។ ប៉ុន្តែនៅពេលដែលពួកគេមិនបរិភោគសាច់គោនោះ គាត់ក៏បាននិយាយថាៈ ពិតប្រាកដណាស់ យើងមានការភ័យខ្លាចចំពោះពួកអ្នក។
15:53Страница 265
قَالُواْ لَا تَوۡجَلۡ إِنَّا نُبَشِّرُكَ بِغُلَٰمٍ عَلِيمٖ ٥٣
Они сказали: «Не бойся! Воистину, мы принесли тебе благую весть об умном мальчике».
អ្នកនាំសារដែលជាម៉ាឡាអ៊ីកាត់ទាំងនោះក៏បានពោលថាៈ ចូរអ្នកកុំភ័យខ្លាចអ្វី។ ពិតណាស់ ពួកយើងនាំដំណឹងល្អមួយមកប្រាប់អ្នកដែលធ្វើឲ្យអ្នករីករាយ នោះគឺអ្នកនឹងទទួលបានកូនប្រុសដ៏មានចំណេះដឹងម្នាក់។
15:54Страница 265
قَالَ أَبَشَّرۡتُمُونِي عَلَىٰٓ أَن مَّسَّنِيَ ٱلۡكِبَرُ فَبِمَ تُبَشِّرُونَ ٥٤
Он сказал: «Неужели вы сообщаете мне такую благую весть, когда старость уже одолела меня? Чем же вы меня радуете?».
ព្យាការីអ៊ីព្រហ៊ីមក៏បានតបទៅកាន់ពួកគេវិញ(ដោយសារតែការភ្ញាក់ផ្អើលចំពោះការផ្តល់ដំណឹងល្អរបស់ពួកគេចំពោះគាត់ ថាគាត់នឹងមានកូននោះ)ថាៈ តើពួកអ្នកផ្តល់នូវដំណឹងរីករាយដល់ខ្ញុំពីការមានកូនខណៈដែលខ្ញុំមានវ័យចាស់ជរាហើយនោះឬ? តើអ្នកសំអាងលើអ្វីចំពោះការផ្តល់ដំណឺងរីករាយដល់ខ្ញុំនេះ?
Текст: Quranic Universal Library (Tarteel) через spa5k/tafsir_api (MIT), в зафиксированной версии. Аяты: Quran Foundation. Источники и лицензии