Аль-Мухтасар · Тафсир · на кхмерском
Ан-Нахль 16:92–122
16:92Страница 277
وَلَا تَكُونُواْ كَٱلَّتِي نَقَضَتۡ غَزۡلَهَا مِنۢ بَعۡدِ قُوَّةٍ أَنكَٰثٗا تَتَّخِذُونَ أَيۡمَٰنَكُمۡ دَخَلَۢا بَيۡنَكُمۡ أَن تَكُونَ أُمَّةٌ هِيَ أَرۡبَىٰ مِنۡ أُمَّةٍۚ إِنَّمَا يَبۡلُوكُمُ ٱللَّهُ بِهِۦۚ وَلَيُبَيِّنَنَّ لَكُمۡ يَوۡمَ ٱلۡقِيَٰمَةِ مَا كُنتُمۡ فِيهِ تَخۡتَلِفُونَ ٩٢
Не уподобляйтесь той женщине, которая распустила свою пряжу после того, как скрепила нити. Вы обращаете свои клятвы в средство обмана, когда одни из вас оказываются сильнее и многочисленнее других. Так Аллах подвергает вас испытанию. А в День воскресения Он непременно разъяснит вам то, в чем вы расходились во мнениях.
ហើយចូរពួកអ្នកកុំក្បត់កិច្ចសន្យា(ដែលជាហេតុធ្វើឲ្យពួកអ្នក)ដូចអ្នកដែលមានសតិមិនគ្រប់ឲ្យសោះ គឺដូចជាស្ត្រីឆោតល្ងង់ម្នាក់ដែលនឿយហត់ក្នុងការរុំអំបោះហុងរបស់នាង ហើយនាងបានរុំវាយ៉ាងល្អ(រួចរាល់)។ ក្រោយមក នាងក៏បានធ្វើឲ្យវាលាទៅវិញដូចជាមុនពេលដែលបានរុំវា។ ដូចនេះ នាងមានភាពហត់នឿយក្នុងការរុំវា និងលាវាវិញ ហើយនាងមិនទទួលបាននូវអ្វីដែលនាងចង់បាននោះទេ។ ពួកអ្នកបានធ្វើឲ្យពាក្យសម្បថរបស់ពួកអ្នកក្លាយជាការបោកប្រាស់ ដោយពួកអ្នកយកវា(ពាក្យសម្បថ)មកបោកប្រាស់គ្នាទៅវិញទៅមក ដើម្បីឲ្យក្រុមរបស់ពួកអ្នកមានចំនួនច្រើន និងមានភាពខ្លាំងក្លាជាងក្រុមសត្រូវរបស់ពួកអ្នក។ តាមពិត អល់ឡោះជាម្ចាស់ទ្រង់គ្រាន់តែសាកល្បងពួកអ្នកតាមរយៈការ(ឲ្យពួកអ្នក)គោរពតាមកិច្ចសន្យាប៉ុណ្ណោះ ថាតើពួកអ្នកនឹងគោរពតាមកិច្ចសន្យា ឬក៏ពួកអ្នកក្បត់កិច្ចសន្យានោះ? ហើយក៏ដើម្បីអល់ឡោះទ្រង់នឹងបញ្ជាក់ដល់ពួកអ្នកទាំងអស់គ្នានៅថ្ងៃបរលោកនូវអ្វីដែលពួកអ្នកខ្វែងគំនិតគ្នាចំពោះវានៅក្នុងលោកិយនេះ។ ពេលនោះ ទ្រង់នឹងបញ្ជាក់ច្បាស់ថា តើអ្នកណាត្រូវ អ្នកណាខុស អ្នកណានិយាយពិត និងអ្នកណាដែលនិយាយភូតកុហកនោះ។
16:93Страница 277
وَلَوۡ شَآءَ ٱللَّهُ لَجَعَلَكُمۡ أُمَّةٗ وَٰحِدَةٗ وَلَٰكِن يُضِلُّ مَن يَشَآءُ وَيَهۡدِي مَن يَشَآءُۚ وَلَتُسۡـَٔلُنَّ عَمَّا كُنتُمۡ تَعۡمَلُونَ ٩٣
Если бы Аллах пожелал, то Он сделал бы вас единой общиной. Однако Он вводит в заблуждение, кого пожелает, и ведет прямым путем, кого пожелает, и вы непременно будете спрошены о том, что вы совершали.
ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ពិតជានឹងធ្វើឲ្យពួកអ្នកក្លាយជាប្រជាជាតិតែមួយដែលស្ថិតនៅលើការពិតជាមិនខាន។ ក៏ប៉ុន្តែទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា(ចង់ឲ្យគេវង្វេង) ដោយធ្វើឲ្យគេងាកចេញពីការពិត និង(ដើរចេញ)ពីការគោរពតាមកិច្ចសន្យា ដោយភាពយុត្តិធម៌របស់ទ្រង់។ ហើយទ្រង់ចង្អុលបង្ហាញដល់ជនណាដែលទ្រង់មានចេតនាដោយភាពសប្បុរសរបស់ទ្រង់។ ហើយនៅថ្ងៃបរលោក ពួកអ្នកពិតជានឹងត្រូវគេសួរអំពីអ្វីដែលពួកអ្នកធ្លាប់បានសាងនៅក្នុងលោកិយនេះជាមិនខាន។
16:94Страница 278
وَلَا تَتَّخِذُوٓاْ أَيۡمَٰنَكُمۡ دَخَلَۢا بَيۡنَكُمۡ فَتَزِلَّ قَدَمُۢ بَعۡدَ ثُبُوتِهَا وَتَذُوقُواْ ٱلسُّوٓءَ بِمَا صَدَدتُّمۡ عَن سَبِيلِ ٱللَّهِ وَلَكُمۡ عَذَابٌ عَظِيمٞ ٩٤
Не обращайте свои клятвы в средство обмана, чтобы ваша стопа не поскользнулась после того, как она твердо стояла, а не то вы вкусите зло за то, что сбивали других с пути Аллаха, и вам будут уготованы великие мучения.
ហើយចូរពួកអ្នកកុំយកពាក្យសម្បថរបស់ពួកអ្នកមកបោកប្រាស់រវាងពួកអ្នកទៅវិញទៅមក ដោយពួកអ្នកគោរពតាមអ្វីដែលមាននៅក្នុងវាតាមទំនើងចិត្តរបស់ពួកអ្នក ហើយពួកអ្នករំលាយកិច្ចសន្យានោះពេលណាដែលអ្នកចង់ និងគោរពតាមវានៅពេលណាដែលណាអ្នកចង់ឲ្យសោះ។ ប្រសិនបើពួកអ្នកធ្វើដូច្នោះនោះ នឹងធ្វើឲ្យជើងរបស់ពួកអ្នករអិលចេញពីមាគ៌ាដែលត្រឹមត្រូវបន្ទាប់ពីមានលំនឹងនៅលើវាហើយនោះមិនខានឡើយ។ ហើយពួកអ្នកនឹងភ្លក្សនូវរសជាតិទណ្ឌកម្មដោយសារតែការវង្វេងរបស់ពួកអ្នកពីមាគ៌ារបស់អល់ឡោះ និងធ្វើឲ្យអ្នកដទៃទៀតវង្វេងចេញអំពីវាថែមទៀត។ ហើយសម្រាប់ពួកអ្នក គឺនឹងត្រូវទទួលនូវទណ្ឌកម្មទ្វេដង។
16:95Страница 278
وَلَا تَشۡتَرُواْ بِعَهۡدِ ٱللَّهِ ثَمَنٗا قَلِيلًاۚ إِنَّمَا عِندَ ٱللَّهِ هُوَ خَيۡرٞ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ ٩٥
Не продавайте данные Аллаху обеты за ничтожную цену, ибо для вас лучше то, что у Аллаха, если бы вы только знали!
ហើយចូរពួកអ្នកកុំយកកិច្ចសន្យារបស់អល់ឡោះប្តូរជាមួយនឹងកម្រៃបន្តិចបន្តួចទៅលើការរំលាយនូវកិច្ចសន្យា និងមិនប្រកាន់ខ្ជាប់នូវអ្វីដែលមានចែងក្នុងវាឲ្យសោះ។ ជាការពិតណាស់ អ្វីដែលមាននៅជាមួយអល់ឡោះ ដូចជាការជួយ និងទ្រព្យជ័យភណ្ឌនៅក្នុងលោកិយ ព្រមទាំងអ្វីដែលមាននៅជាមួយទ្រង់នៃការសើយសុខដ៏អមតៈនាថ្ងៃបរលោកនោះ គឺប្រសើរជាងកម្រៃដ៏តិចតួច(ដែលពួកអ្នកអាចទទួលបាន)ចំពោះការរំលាយនូវកិច្ចសន្យារបស់ពួកអ្នកដែលពួកអ្នកទោរទន់ទៅរកវា(ចង់បាន)នេះទៅទៀត ប្រសិនបើពួកអ្នកបានដឹងដូច្នោះ។
16:96Страница 278
مَا عِندَكُمۡ يَنفَدُ وَمَا عِندَ ٱللَّهِ بَاقٖۗ وَلَنَجۡزِيَنَّ ٱلَّذِينَ صَبَرُوٓاْ أَجۡرَهُم بِأَحۡسَنِ مَا كَانُواْ يَعۡمَلُونَ ٩٦
То, что есть у вас, иссякнет, а то, что есть у Аллаха, останется навсегда. А тем, которые проявляли терпение, Мы непременно воздадим наградой за лучшее из того, что они совершали.
អ្វីដែលមាននៅជាមួយពួកអ្នក(ឱមនុស្សលោកទាំងឡាយ) ដូចជាទ្រព្យសម្បត្តិ ការត្រេកត្រអាល និងឧបការគុណទាំងឡាយនោះ គឺនឹងត្រូវរលាយសាបសូន្យវិញ បើទោះបីជាវាមានចំនួនច្រើនក៏ដោយ។ តែអ្វីដែលនៅជាមួយអល់ឡោះនៃការតបស្នង(ផលបុណ្យ)នោះ គឺនៅគង់វង្សជានិច្ច។ ដូច្នេះ តើពួកអ្នកឲ្យតម្លៃលើរបស់ដែលនឹងសាបសូន្យជាងរបស់ដែលនៅគង់វង្សជាអមតៈនោះយ៉ាងដូចម្តេច? ហើយយើងពិតជានឹងតបស្នងដល់បណ្តាអ្នកដែលអត់ធ្មត់លើ(ការអនុវត្តតាម)កិច្ចសន្យារបស់ពួកគេ ហើយមិនក្បត់កិច្ចសន្យានោះនូវផលបុណ្យដែលល្អប្រសើរជាងការគោរពប្រតិបត្តិដែលពួកគេបានធ្វើទៅទៀត ដោយយើងតបស្នងដល់ពួកគេចំពោះផលបុណ្យមួយទ្វេទៅជាដប់ និងទៅដល់ប្រាំពីររយ ហើយនឹងកើនទ្វេកាន់តែច្រើនថែមទៀត។
16:97Страница 278
مَنۡ عَمِلَ صَٰلِحٗا مِّن ذَكَرٍ أَوۡ أُنثَىٰ وَهُوَ مُؤۡمِنٞ فَلَنُحۡيِيَنَّهُۥ حَيَوٰةٗ طَيِّبَةٗۖ وَلَنَجۡزِيَنَّهُمۡ أَجۡرَهُم بِأَحۡسَنِ مَا كَانُواْ يَعۡمَلُونَ ٩٧
Верующих мужчин и женщин, которые поступали праведно, Мы непременно одарим прекрасной жизнью и вознаградим за лучшее из того, что они совершали.
បុគ្គលណាហើយដែលបានសាងទង្វើកុសលដែលស្របនឹងច្បាប់ឥស្លាម មិនថាបុរសឬស្រ្តី ហើយគេជាអ្នកដែលមានជំនឿចំពោះអល់ឡោះទៀតនោះ យើងពិតជានឹងធ្វើឲ្យជីវិតរស់នៅរបស់គេនៅក្នុងលោកិយនេះមានភាពល្អប្រសើរ ដោយឲ្យគេពេញចិត្តនឹងអ្វីដែលអល់ឡោះបានកំណត់ ព្រមទាំងចង្អុលបង្ហាញរូបគេឲ្យគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)។ ហើយយើងនឹងតបស្នងដល់ពួកគេនូវផលបុណ្យរបស់ពួកគេនៅថ្ងៃបរលោកនោះ (នូវការតបស្នងដែល)ល្អប្រសើរជាងទង្វើកុសលដែលពួកគេធ្លាប់បានសាងនៅក្នុងលោកិយនេះទៅទៀត។
16:98Страница 278
فَإِذَا قَرَأۡتَ ٱلۡقُرۡءَانَ فَٱسۡتَعِذۡ بِٱللَّهِ مِنَ ٱلشَّيۡطَٰنِ ٱلرَّجِيمِ ٩٨
Когда ты читаешь Коран, то ищи у Аллаха защиты от дьявола изгнанного, побиваемого.
ហើយនៅពេលដែលអ្នក(ឱអ្នកមានជំនឿ)ចង់សូត្រគម្ពីរគួរអាននោះ ចូរអ្នកបួងសួងសុំពីអល់ឡោះឲ្យបញ្ចៀសរូបអ្នកពីការញុះញង់របស់ស្ហៃតនដែលត្រូវបានគេបណ្តេញចេញពីក្តីមេត្តាករុណារបស់អល់ឡោះចុះ។
16:99Страница 278
إِنَّهُۥ لَيۡسَ لَهُۥ سُلۡطَٰنٌ عَلَى ٱلَّذِينَ ءَامَنُواْ وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ ٩٩
Воистину, он не властен над теми, которые уверовали и уповают только на своего Господа.
ពិតប្រាកដណាស់ ស្ហៃតនគ្មានអំណាចអ្វីលើអ្នកដែលមានជំនឿនឹងអល់ឡោះ ហើយពួកគេប្រគល់ការទុកចិត្តរាល់កិច្ចការទាំងឡាយរបស់ពួកគេទៅចំពោះម្ចាស់របស់ពួកគេតែមួយគត់នោះឡើយ។
16:100Страница 278
إِنَّمَا سُلۡطَٰنُهُۥ عَلَى ٱلَّذِينَ يَتَوَلَّوۡنَهُۥ وَٱلَّذِينَ هُم بِهِۦ مُشۡرِكُونَ ١٠٠
Ему подвластны только те, которые считают его (дьявола) своим помощником и покровителем и которые приобщают к Нему сотоварищей.
តាមពិត អំណាចរបស់វានោះ គឺអាចញុះញង់តែទៅលើពួកដែលយកវាធ្វើជាអ្នកគាំពារ ហើយដើរតាមការពង្វក់របស់វា ហើយនិងពួកមុស្ហរីគីនដែលទទួលការពង្វក់ពីវាដែលពួកគេធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់ដោយពួកគេគោរពសក្ការៈអ្នកផ្សេងរួមនឹងទ្រង់ប៉ុណ្ណោះ។
16:101Страница 278
وَإِذَا بَدَّلۡنَآ ءَايَةٗ مَّكَانَ ءَايَةٖ وَٱللَّهُ أَعۡلَمُ بِمَا يُنَزِّلُ قَالُوٓاْ إِنَّمَآ أَنتَ مُفۡتَرِۭۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ ١٠١
Когда Мы заменяем один аят другим, они говорят: «Воистину, ты - лжец». Аллаху лучше знать то, что Он ниспосылает. Но большая часть их не знает этого.
ហើយនៅពេលដែលយើងបានផ្លាស់ប្តូរច្បាប់របស់វាក្យខណ្ឌណាមួយនៃគម្ពីរគួរអាននឹងវាក្យខណ្ឌមួយផ្សេងទៀត(ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលទ្រង់ផ្លាស់ប្តូរនៃគម្ពីរគូរអានគឺដោយមានបុព្វហេតុរបស់វា ហើយទ្រង់មហាដឹងបំផុតនូវអ្វីដែលទ្រង់មិនផ្លាស់ប្តូរវា) ពួកគេ(ពួកប្រឆាំង)បែរជានិយាយថាៈ ពិតណាស់ អ្នក(ឱមូហាំម៉ាត់)គឺជាអ្នកភូតកុហកប្រឌិតទៅលើអល់ឡោះជាម្ចាស់ទៅវិញ។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេមិនដឹងទេថា តាមពិតការផ្លាស់ប្តូរនោះ គឺដោយសារមានបុព្វហេតុច្បាស់លាស់(ដែលមានតែអល់ឡោះប៉ុណ្ណោះដែលដឹង)។
16:102Страница 278
قُلۡ نَزَّلَهُۥ رُوحُ ٱلۡقُدُسِ مِن رَّبِّكَ بِٱلۡحَقِّ لِيُثَبِّتَ ٱلَّذِينَ ءَامَنُواْ وَهُدٗى وَبُشۡرَىٰ لِلۡمُسۡلِمِينَ ١٠٢
Скажи, что Святой Дух (Джибрил) спустил его (Коран) от твоего Господа с истиной, чтобы укрепить верующих, а также как верное руководство и благую весть для мусульман.
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ម៉ាឡាអ៊ីកាត់ជីព្រីលបានចុះមកដោយនាំមកនូវគម្ពីរគួរអាននេះមកពីអល់ឡោះជាម្ចាស់ដោយពិតប្រាកដដែលគ្មានកំហុសឆ្គងអ្វីនៅក្នុងវា(គម្ពីរគួរអាន) គ្មានការកែប្រែ និងផ្លាស់ប្តូរអ្វីនោះឡើយ ដើម្បីពង្រឹងដល់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះទៅលើការមានជំនឿរបស់ពួកគេនៅពេលដែលវាក្យខណ្ឌថ្មីៗបានបញ្ចុះមកទៀត ហើយគេផ្លាស់ប្តូរមួយចំនួនអំពីវា(វាក្យខណ្ឌនៃគម្ពីរគួរអាន) និងដើម្បីជាការចង្អុលបង្ហាញពួកគេទៅកាន់សេចក្តីពិត ហើយក៏ជាការផ្តល់ដំណឹងរីករាយដល់អ្នកមូស្លីមនូវអ្វីដែលគេទទួលបានអំពីផលបុណ្យដ៏ប្រពៃផងដែរ។
16:103Страница 279
وَلَقَدۡ نَعۡلَمُ أَنَّهُمۡ يَقُولُونَ إِنَّمَا يُعَلِّمُهُۥ بَشَرٞۗ لِّسَانُ ٱلَّذِي يُلۡحِدُونَ إِلَيۡهِ أَعۡجَمِيّٞ وَهَٰذَا لِسَانٌ عَرَبِيّٞ مُّبِينٌ ١٠٣
Мы знаем, что они говорят: «Воистину, его обучает человек». Язык того, на кого они указывают, является иноземным, тогда как это - ясный арабский язык.
ហើយយើង(អល់ឡោះ)ដឹងថា ពិតណាស់ពួកមុស្ហរីគីននឹងនិយាយថាៈ “តាមពិត អ្នកដែលបង្រៀនគម្ពីរគួរអានដល់មូហាំម៉ាត់នោះ គ្រាន់តែជាមនុស្សធម្មតាម្នាក់បុណ្ណោះ” ហើយពួកគេ គឺជាអ្នកដែលភូតកុហកបោកប្រាស់ចំពោះការអះអាងរបស់ពួកគេនេះ។ ពិតណាស់ ភាសាដែលពួកគេចោទប្រកាន់ថា មានមនុស្សបង្រៀនដល់គេ(ព្យាការីមូហាំម៉ាត់)នោះ គឺជាភាសាផ្សេង(ក្រៅពីភាសាអារ៉ាប់) តែនេះ គឺជាគម្ពីរគួរអានដែលបានបញ្ចុះជាភាសាអារ៉ាប់យ៉ាងច្បាស់លាស់ដែលប្រកបដោយវោហារសព្ទយ៉ាងខ្ពង់ខ្ពស់។ ដូច្នេះ តើពួកគេចោទប្រកាន់ថា ពិតណាស់អ្នកដែលបង្រៀនគេ(ព្យាការីមូហាំម៉ាត់)នោះ គឺជាអ្នកដែលមិននិយាយភាសាអារ៉ាប់យ៉ាងដូចម្តេចទៅ?
16:104Страница 279
إِنَّ ٱلَّذِينَ لَا يُؤۡمِنُونَ بِـَٔايَٰتِ ٱللَّهِ لَا يَهۡدِيهِمُ ٱللَّهُ وَلَهُمۡ عَذَابٌ أَلِيمٌ ١٠٤
Воистину, Аллах не ведет прямым путем тех, кто не уверовал в знамения Аллаха, и им уготованы мучительные страдания.
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងបណ្តាវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះដែលថាវាមកអំពីទ្រង់ទេនោះ គឺអល់ឡោះជាម្ចាស់នឹងមិនចង្អុលបង្ហាញពួកគេនោះទេដរាបណាពួកគេស្ថិតនៅលើភាពគ្មានជំនឿដូចនេះ។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតដោយសារតែពួកគេស្ថិតនៅលើភាពគ្មានជំនឿចំពោះអល់ឡោះ ហើយបដិសេធនឹងបណ្តាវាក្យខណ្ឌទាំងឡាយរបស់ទ្រង់។
16:105Страница 279
إِنَّمَا يَفۡتَرِي ٱلۡكَذِبَ ٱلَّذِينَ لَا يُؤۡمِنُونَ بِـَٔايَٰتِ ٱللَّهِۖ وَأُوْلَٰٓئِكَ هُمُ ٱلۡكَٰذِبُونَ ١٠٥
Воистину, ложь измышляют те, которые не веруют в знамения Аллаха. Они и есть лжецы.
ព្យាការីមូហាំម៉ាត់មិនមែនជាអ្នកភូតកុហកចំពោះអ្វីដែលគាត់បាននាំមកពីម្ចាស់របស់គាត់នោះទេ។ តាមពិត អ្នកដែលប្រឌិតនូវការភូតកុហកនោះ គឺពួកដែលមិនជឿជាក់ចំពោះបណ្តាវាក្យខណ្ឌរបស់អល់ឡោះនោះឯង ពីព្រោះពួកគេមិនខ្លាចទណ្ឌកម្ម(របស់អល់ឡោះ)ឡើយ ហើយពួកគេក៏មិនរំពឹងផលបុណ្យ(អំពីទ្រង់)នោះដែរ។ ពួកដែលមានលក្ខណៈប្រឆាំងដូចបានរៀបរាប់នេះហើយ គឺជាពួកដែលភូតកុហក ដោយសារតែការភូតកុហកនោះ គឺជាទម្លាប់របស់ពួកគេដែលពួកគេតែងតែធ្វើ។
16:106Страница 279
مَن كَفَرَ بِٱللَّهِ مِنۢ بَعۡدِ إِيمَٰنِهِۦٓ إِلَّا مَنۡ أُكۡرِهَ وَقَلۡبُهُۥ مُطۡمَئِنُّۢ بِٱلۡإِيمَٰنِ وَلَٰكِن مَّن شَرَحَ بِٱلۡكُفۡرِ صَدۡرٗا فَعَلَيۡهِمۡ غَضَبٞ مِّنَ ٱللَّهِ وَلَهُمۡ عَذَابٌ عَظِيمٞ ١٠٦
Гнев Аллаха падет на тех, кто отрекся от Аллаха после того, как уверовал, - не на тех, кто был принужден к этому, тогда как в его сердце покоилась твердая вера, а на тех, кто сам раскрыл грудь для неверия. Им уготованы великие мучения.
ជនណាហើយដែលបានប្រឆាំងនឹងអល់ឡោះក្រោយពីគេមានជំនឿហើយនោះ (គេនឹងទទួលការខឹងសម្បារពីអល់ឡោះ) លើកលែងតែអ្នកដែលត្រូវបានគេគាបសង្កត់ឲ្យប្រឆាំង(នឹងអល់ឡោះ)ប៉ុណ្ណោះ ដោយគេនិយាយចេញមកនូវពាក្យពេចន៍ដែលបង្ហាញពីការប្រឆាំងតែលើអណ្តាតរបស់គេ ប៉ុន្តែចិត្តរបស់គេវិញ គឺនៅនឹងនរស្ថិតនៅលើជំនឿ ដោយគេជឿជាក់ចំពោះភាពពិតរបស់វា។ ក៏ប៉ុន្តែ ជនណាដែលពេញចិត្តទទួលយកភាពគ្មានជំនឿ ដោយគេជ្រើសរើសយកវា(ភាពគ្មានជំនឿ)ដោយបោះបង់សេចក្តីជំនឿ ហើយនិយាយពាក្យពេចន៍ដែលបង្ហាញពីភាពគ្មានជំនឿចេញមកដោយគ្មានការបង្ខិតបង្ខំ(ពីអ្នកដទៃ)ទេនោះ ពិតណាស់គេគឺជាអ្នកដែលរបូតចេញពីសាសនាឥស្លាមហើយ។ ដូចនេះ ការខឹងសម្បាពីអល់ឡោះនឹងធ្លាក់ទៅលើពួកគេ ហើយសម្រាប់ពួកគេ គឺនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
16:107Страница 279
ذَٰلِكَ بِأَنَّهُمُ ٱسۡتَحَبُّواْ ٱلۡحَيَوٰةَ ٱلدُّنۡيَا عَلَى ٱلۡأٓخِرَةِ وَأَنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡكَٰفِرِينَ ١٠٧
Это потому, что они предпочли мирскую жизнь Последней жизни. Воистину, Аллах не ведет прямым путем неверующих людей.
ការរបូតចេញពីសាសនាឥស្លាម(របស់ពួកគេ)នោះ គឺដោយសារតែពួកគេឲ្យតម្លៃលើទ្រព្យសម្បត្តិលោកិយជាងថ្ងៃបរលោក ជាថ្នូរនឹងការប្រឆាំងរបស់ពួកគេ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញក្រុមដែលប្រឆាំងទៅកាន់ការមានជំនឿឡើយ។ ផ្ទុយទៅវិញ ទ្រង់នឹងបោះបង់ពួកគេចោល។
16:108Страница 279
أُوْلَٰٓئِكَ ٱلَّذِينَ طَبَعَ ٱللَّهُ عَلَىٰ قُلُوبِهِمۡ وَسَمۡعِهِمۡ وَأَبۡصَٰرِهِمۡۖ وَأُوْلَٰٓئِكَ هُمُ ٱلۡغَٰفِلُونَ ١٠٨
Аллах запечатал их сердца, слух и зрение. Они и есть беспечные невежды.
ពួកដែលបោះបង់ជំនឿក្រោយពីគេមានជំនឿដូចដែលបានលើកឡើងមកនេះ ពួកទាំងនោះហើយ គឺជាពួកដែលអល់ឡោះជាម្ចាស់ទ្រង់បោះត្រាភ្ជិតលើចិត្តរបស់ពួកគេ។ ដូចនេះ ពួកគេមិនយល់ពីការទូន្មាននោះទេ។ ហើយទ្រង់បោះត្រាភ្ជិតទៅលើត្រចៀករបស់ពួកគេ។ ដូចនេះ ពួកគេមិនអាចស្តាប់លឺដោយការស្តាប់ដែលគេអាចទាញយកផលប្រយោជន៍អំពីវានោះទេ។ ហើយទ្រង់ក៏បោះត្រាភ្ជិតទៅលើភ្នែករបស់ពួកគេផងដែរ។ ដូចនេះ ពួកគេមិនអាចមើលឃើញវាក្យខណ្ឌទាំងឡាយដែលបង្ហាញទៅលើជំនឿនោះទេ។ ហើយពួកទាំងនោះ គឺជាពួកដែលព្រងើយកន្តើយចំពោះមូលហេតុទាំងឡាយដែលនាំឲ្យទទួលបាននូវសុភមង្គល និងអពមង្គល និង(ព្រងើយកន្តើយ)អំពីអ្វីដែលអល់ឡោះបានត្រៀមទុកសម្រាប់ពួកគេនៃទណ្ឌកម្មនោះ។
16:109Страница 279
لَا جَرَمَ أَنَّهُمۡ فِي ٱلۡأٓخِرَةِ هُمُ ٱلۡخَٰسِرُونَ ١٠٩
Несомненно, в Последней жизни они окажутся потерпевшими убыток.
គ្មានការសង្ស័យឡើយ ជាការពិតណាស់នៅថ្ងៃបរលោក ពួកគេគឺជាពួកដែលខាតបង់ ដែលបានខាតបង់ខ្លួនឯងផ្ទាល់ ដោយសារតែភាពគ្មានជំនឿ(របស់ពួកគេ)ក្រោយពីមានជំនឿហើយនោះ ដែលប្រសិនបើពួកគេ(នៅបន្ត)ប្រកាន់យកជំនឿនោះ ពួកគេនឹងបានចូលឋានសួគ៌ជាមិនខាន។
16:110Страница 279
ثُمَّ إِنَّ رَبَّكَ لِلَّذِينَ هَاجَرُواْ مِنۢ بَعۡدِ مَا فُتِنُواْ ثُمَّ جَٰهَدُواْ وَصَبَرُوٓاْ إِنَّ رَبَّكَ مِنۢ بَعۡدِهَا لَغَفُورٞ رَّحِيمٞ ١١٠
Воистину, твой Господь после всего этого прощает и милует тех, которые переселились после того, как были подвергнуты искушению, а затем сражались и проявляли терпение.
ក្រោយមក ពិតប្រាកដណាស់ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺមហាអភ័យទោស និងមហាអាណិតស្រឡាញ់បំផុតចំពោះអ្នកដែលទន់ខ្សោយក្នុងចំណោមបណ្តាអ្នកមានជំនឿដែលបានភៀសខ្លួនពីក្រុងម៉ាក្កះឆ្ពោះទៅកាន់ក្រុងម៉ាទីណះក្រោយពីពួកមុស្ហរីគីនបានធ្វើទុក្ខបុកម្នេញពួកគេ និងបានសាកល្បងពួកគេនៅក្នុងសាសនារបស់ពួកគេ រហូតទាល់តែពូកគេនិយាយនូវពាក្យសម្តីដែលបង្ហាញពីការប្រឆាំង(គ្មានជំនឿ) ប៉ុន្តែដួងចិត្តរបស់ពួកគេវិញនៅនឹងនរលើសេចក្តីជំនឿដដែល។ ក្រោយមក ពួកគេបានតស៊ូក្នុងមាគ៌ាអល់ឡោះដើម្បីឲ្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់ឡើង ហើយពាក្យសម្តីរបស់ពួកប្រឆាំងវិញធ្លាក់ទាបថោក ហើយពួកគេអត់ធ្មត់លើការលំបាកនានា។ ជាការពិតណាស់ ម្ចាស់របស់អ្នក ក្រោយពីភាពវឹកវរដែលពួកគេត្រូវបានគេសាកល្បង និង(ក្រោយពីទទួលរង)ទារុណកម្មដែលពួកគេត្រូវបានគេធ្វើទារុណកម្មនឹងវារហូតដល់ពួកគេនិយាយនូវពាក្យសម្តីដែលបង្ហាញពីការប្រឆាំងនោះរួចមក គឺទ្រង់មហាអភ័យទោសបំផុតដល់ពួកគេ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ដោយសារតែពួកគេនិយាយនូវពាក្យសម្តីដែលបង្ហាញពីការប្រឆាំងនោះ គឺដោយសារតែពួកគេត្រូវបានគេគាបសង្កត់(បង្ខំឲ្យនិយាយ)ប៉ុណ្ណោះ។
16:111Страница 280
۞ يَوۡمَ تَأۡتِي كُلُّ نَفۡسٖ تُجَٰدِلُ عَن نَّفۡسِهَا وَتُوَفَّىٰ كُلُّ نَفۡسٖ مَّا عَمِلَتۡ وَهُمۡ لَا يُظۡلَمُونَ ١١١
В тот день каждый человек придет и будет препираться за себя. Каждому человеку сполна воздастся за то, что он совершил, и с ними не поступят несправедливо.
ហើយចូរចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃ(បរលោក)ដែលរាល់បុគ្គលគ្រប់រូបដេញដោលចំពោះខ្លួនឯងដោយមិនដេញដោលអំពីអ្នកដទៃឡើយ ព្រោះតែស្ថានភាពដ៏រន្ធត់(នៅថ្ងៃនោះ) ហើយបុគ្គលគ្រប់រូបនឹងត្រូវបានគេតបស្នងនូវអ្វីដែលគេបានប្រព្រឹត្តទាំងល្អ និងអាក្រក់ ហើយពួកគេមិនត្រូវបានគេបំពានដោយការកាត់បន្ថយនូវផលបុណ្យ ឬក៏បន្ថែមនូវផលបាបដល់គេនោះទេ។
16:112Страница 280
وَضَرَبَ ٱللَّهُ مَثَلٗا قَرۡيَةٗ كَانَتۡ ءَامِنَةٗ مُّطۡمَئِنَّةٗ يَأۡتِيهَا رِزۡقُهَا رَغَدٗا مِّن كُلِّ مَكَانٖ فَكَفَرَتۡ بِأَنۡعُمِ ٱللَّهِ فَأَذَٰقَهَا ٱللَّهُ لِبَاسَ ٱلۡجُوعِ وَٱلۡخَوۡفِ بِمَا كَانُواْ يَصۡنَعُونَ ١١٢
Аллах привел в качестве притчи селение, которое пребывало в безопасности и покое (Мекку). Они обретали свой удел в изобилии отовсюду, но не благодарили Аллаха за эти блага, и тогда Аллах облек их в одеяние голода и страха за то, что они творили.
ហើយអល់ឡោះជាម្ចាស់ទ្រង់បានលើកយកឧទាហរណ៍ភូមិស្រុកមួយ (គឺក្រុងម៉ាក្កះ) ដែលធ្លាប់មានសុខសន្តិភាព ដោយពួកគេរស់នៅដោយគ្មានការភ័យខ្លាចឡើយ ខណៈដែលមនុស្សដែលនៅជុំវិញទីនោះត្រូវបានគេឆក់ប្លន់ និងកាប់សម្លាប់ ហើយលាភសក្ការៈផ្សេងៗបានមកដល់វា(ក្រុងម៉ាក្កះ)យ៉ាងងាយស្រួលពីគ្រប់ទីកន្លែង។ ក្រោយមក អ្នកស្រុកនេះបានរមិលគុណចំពោះឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកគេ ហើយពួកគេមិនដឹងគុណទ្រង់នោះទេ។ ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានឲ្យពួកគេភ្លក្សរសជាតិនៃភាពអត់ឃ្លាន និងភាពភ័យខ្លាចយ៉ាងខ្លាំងដែលស្តែងចេញលើខ្លួនរបស់ពួកគេនូវភាពភ័យរន្ធត់ និងញាប់ញ័រ រហូតដល់វា(ភាពភ័យខ្លាចនោះ)ប្រៀបដូចជាសម្លៀកបំពាក់សម្រាប់ពួកគេដូច្នោះឯង ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនៃការរមិលគុណ និងការបដិសេធ។
16:113Страница 280
وَلَقَدۡ جَآءَهُمۡ رَسُولٞ مِّنۡهُمۡ فَكَذَّبُوهُ فَأَخَذَهُمُ ٱلۡعَذَابُ وَهُمۡ ظَٰلِمُونَ ١١٣
К ним явился посланник из их среды, но они не признали его, и мучения постигли их, пока они поступали несправедливо.
ហើយពិតប្រាកដណាស់ អ្នកនាំសារម្នាក់ដែលចេញពីចំណោមពួកគេ(អ្នកស្រុកម៉ាក្កះ)ដែលពួកគេស្គាល់គាត់តាមរយៈភាពស្មោះត្រង់និងភាពទៀងត្រង់របស់គាត់នោះ បានមកដល់អ្នកស្រុកម៉ាក្កះ នោះគឺព្យាការីមូហាំម៉ាត់ ក៏ប៉ុន្តែពួកគេបានបដិសេធគាត់ចំពោះអ្វីដែលម្ចាស់របស់គាត់បានបញ្ចុះទៅលើគាត់។ ហេតុនេះ អល់ឡោះជាម្ចាស់ក៏បានទម្លាក់នូវទណ្ឌកម្ម(របស់ទ្រង់)ទៅលើពួកគេ ដោយឲ្យពួកគេទទួលរងនូវគ្រោះអត់ឃ្លាន និងភាពភ័យខ្លាច។ ហើយពួកគេ គឺជាពួកដែលបំពានលើខ្លួនឯង ដោយការបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងភាពវិនាសអន្តរាយ ខណៈដែលពួកគេធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ហើយបដិសេធនឹងអ្នកនាំសាររបស់ទ្រង់នោះ។
16:114Страница 280
فَكُلُواْ مِمَّا رَزَقَكُمُ ٱللَّهُ حَلَٰلٗا طَيِّبٗا وَٱشۡكُرُواْ نِعۡمَتَ ٱللَّهِ إِن كُنتُمۡ إِيَّاهُ تَعۡبُدُونَ ١١٤
Питайтесь дозволенным и благим из того, что Аллах дал вам в удел, и будьте благодарны за милости Аллаха, если вы поклоняетесь Ему.
ដូច្នេះ ចូរពួកអ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)ទទួលទានចុះអំពីអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានជាលាភសក្ការៈដល់ពួកអ្នកនូវអ្វីដែលគេអនុញ្ញាតនៃប្រភេទចំណីអាហារដែលល្អៗដែលគេទទួលទាន។ ហើយចូរពួកអ្នកដឹងគុណចំពោះឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានវាឲ្យពួកអ្នក តាមរយៈការទទួលស្គាល់ឧបការគុណទាំងនោះ និងចំណាយវាទៅលើប្រការដែលទ្រង់ពេញចិត្ត ប្រសិនបើពួកអ្នកគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ហើយមិនធ្វើស្ហ៊ីរិកនឹងទ្រង់នោះ។
16:115Страница 280
إِنَّمَا حَرَّمَ عَلَيۡكُمُ ٱلۡمَيۡتَةَ وَٱلدَّمَ وَلَحۡمَ ٱلۡخِنزِيرِ وَمَآ أُهِلَّ لِغَيۡرِ ٱللَّهِ بِهِۦۖ فَمَنِ ٱضۡطُرَّ غَيۡرَ بَاغٖ وَلَا عَادٖ فَإِنَّ ٱللَّهَ غَفُورٞ رَّحِيمٞ ١١٥
Он запретил вам мертвечину, кровь, мясо свиньи, а также то, что не заколото во имя Аллаха. Если же кто-либо вынужден пойти на это, не домагаясь запретного и не преступая пределы необходимого, то ведь Аллах - Прощающий, Милосердный.
អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យទទួលទានសត្វដែលស្លាប់ដោយមិនបានសម្លេះត្រឹមត្រូវចំពោះសត្វដែលត្រូវសម្លេះ ឈាមដែលហូរ សត្វជ្រូកគ្រប់ផ្នែកទាំងអស់របស់វា និងអ្វីដែលគេសម្លេះសម្រាប់បូជាចំពោះអ្នកផ្សេងក្រៅពីអល់ឡោះ ហើយការហាមឃាត់នេះគឺក្នុងស្ថានភាពដែលអាចជ្រើសរើសបាន(គ្មានការបង្ខិតបង្ខំ)។ ដូច្នេះ ជនណាហើយដែលភាពចាំបាច់បង្ខំឲ្យគេត្រូវទទួលទានរបស់ទាំងអស់នេះ ហើយគេទទួលទានវាដោយមិនមែនជាការពេញចិត្ត(ស្ម័គ្រចិត្ត)ដោយខ្លួនឯង ហើយក៏មិនលើសពីកម្រិតនៃភាពចាំបាច់ទេនោះ ពិតណាស់ គ្មានបាបកម្មអ្វីទៅលើគេនោះទេ(ប្រសិនបើគេទទួលទានវាក្នុងករណីនេះ)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុត ដោយទ្រង់អភ័យទោសដល់គេនូវអ្វីដែលគេបានទទួលទាន(ដោយការបង្ខំ) ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះគេ ខណៈដែលទ្រង់អនុញ្ញាតដល់គេ(ឲ្យទទួលទានវា)ក្នុងករណីដែលចាំបាច់នោះ។
16:116Страница 280
وَلَا تَقُولُواْ لِمَا تَصِفُ أَلۡسِنَتُكُمُ ٱلۡكَذِبَ هَٰذَا حَلَٰلٞ وَهَٰذَا حَرَامٞ لِّتَفۡتَرُواْ عَلَى ٱللَّهِ ٱلۡكَذِبَۚ إِنَّ ٱلَّذِينَ يَفۡتَرُونَ عَلَى ٱللَّهِ ٱلۡكَذِبَ لَا يُفۡلِحُونَ ١١٦
Не изрекайте своими устами ложь, утверждая, что это - дозволено, а то - запретно, и не возводите навет на Аллаха. Воистину, не преуспеют те, которые возводят навет на Аллаха.
ហើយចូរពួកអ្នក(ឱពួកមុស្ហរីគីន)កុំនិយាយនូវពាក្យភូតកុហកចំពោះអ្វីដែលអណ្តាតរបស់ពួកអ្នកពិពណ៌នាដោយបោកប្រាស់ទៅកាន់អល់ឡោះថាៈ នេះជារបស់ដែលគេអនុញ្ញាត(ឲ្យទទួលទាន) ហើយនោះជារបស់ដែលគេមិនអនុញ្ញាត(ឲ្យទទួលទាន) ក្នុងគោលបំណងប្រឌិតឡើងនូវពាក្យភូតកុហកទៅលើអល់ឡោះ តាមរយៈការដាក់បម្រាមនូវរបស់ដែលអល់ឡោះមិនបានដាក់បម្រាម ឬអនុញ្ញាតនូវរបស់ដែលអល់ឡោះមិនអនុញ្ញាតឲ្យសោះ។ ពិតប្រាកដណាស់ ពួកដែលប្រឌិតនូវពាក្យភូតកុហកទៅលើអល់ឡោះនោះ ពួកគេមិនទទួលជោគជ័យ(ទទួលបាន)នូវអ្វីដែលគេប៉ងប្រាថ្នានោះទេ ហើយពួកគេក៏មិនរួចផុតពីអ្វីដែលពួកគេរត់គេចអំពីវានោះដែរ។
16:117Страница 280
مَتَٰعٞ قَلِيلٞ وَلَهُمۡ عَذَابٌ أَلِيمٞ ١١٧
Недолго им пользоваться благами, ведь им уготованы мучительные страдания.
សម្រាប់ពួកគេ គឺ(ទទួលបាន)ការសប្បាយរីករាយក្នុងរយៈពេលដ៏ខ្លី តាមរយៈការធ្វើតាមទំនើងចិត្តរបស់ពួកគេនៅក្នុងលោកិយនេះប៉ុណ្ណោះ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលទណ្ឌកម្មយ៉ាងឈឺចាប់បំផុត។
16:118Страница 280
وَعَلَى ٱلَّذِينَ هَادُواْ حَرَّمۡنَا مَا قَصَصۡنَا عَلَيۡكَ مِن قَبۡلُۖ وَمَا ظَلَمۡنَٰهُمۡ وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ ١١٨
А иудеям Мы запретили то, о чем Мы рассказали тебе раньше. Мы не были несправедливы к ним - они сами поступали несправедливо по отношению к себе.
ដោយឡែកចំពោះពួកយូដា យើងបានហាមឃាត់ពួកគេចំពោះអ្វីដែលយើងបាននិទានប្រាប់អ្នកពីមុន(គឺដូចមាននៅក្នុងវាក្យខណ្ឌទី១៤៦ នៃជំពូកអាល់អាន់អាម) ហើយយើងមិនបានបំពានពួកគេចំពោះការដាក់បម្រាមយ៉ាងដូច្នោះនោះឡើយ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯង ខណៈដែលពួកគេបានប្រព្រឹត្ត(នូវទង្វើដែលជា)មូលហេតុនាំឲ្យទទួលនូវទណ្ឌកម្មនោះ។ ហេតុនេះ យើងក៏បានតបស្នងដល់ពួកគេព្រោះតែការបំពានរបស់ពួកគេ ដោយយើងបានដាក់បម្រាមហាមឃាត់ដូច្នោះទៅលើពួកគេ ជាទណ្ឌកម្មចំពោះពួកគេ។
16:119Страница 281
ثُمَّ إِنَّ رَبَّكَ لِلَّذِينَ عَمِلُواْ ٱلسُّوٓءَ بِجَهَٰلَةٖ ثُمَّ تَابُواْ مِنۢ بَعۡدِ ذَٰلِكَ وَأَصۡلَحُوٓاْ إِنَّ رَبَّكَ مِنۢ بَعۡدِهَا لَغَفُورٞ رَّحِيمٌ ١١٩
Воистину, твой Господь прощает и милует тех, кто совершил злодеяние по незнанию, но после этого раскаялся и исправил содеянное.
បន្ទាប់មក ពិតប្រាកដណាស់ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាអ្នកអភ័យទោសបំផុតចំពោះបណ្តាអ្នកដែលបានសាងអំពើអាក្រក់ដោយភាពល្ងង់ខ្លៅមិនដឹងពីលទ្ធផលចុងក្រោយរបស់វា ក្រោយមក ពួកគេសារភាពទោសកំហុសចំពោះអល់ឡោះក្រោយពីពួកគេបានសាងនូវទង្វើអាក្រក់រួច ហើយបានកែប្រែទង្វើអាក្រក់ដែលពួកគេធ្លាប់បានធ្វើពីមុនវិញ។ ជាការពិតណាស់ ម្ចាស់របស់អ្នក មហាអភ័យទោសបំផុតចំពោះបាបកម្មរបស់ពួកគេ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេបន្ទាប់ពីការសារភាពកំហុសនោះ។
16:120Страница 281
إِنَّ إِبۡرَٰهِيمَ كَانَ أُمَّةٗ قَانِتٗا لِّلَّهِ حَنِيفٗا وَلَمۡ يَكُ مِنَ ٱلۡمُشۡرِكِينَ ١٢٠
Воистину, Ибрахим (Авраам) был вождем, покорным Аллаху и ханифом. Он не был одним из многобожников.
ជាការពិតណាស់ ព្យាការីអ៊ីព្រហ៊ីម គឺជាអ្នកដែលចូលចិត្តធ្វើអំពើល្អ ជាអ្នកដែលប្រតិបត្តិចំពោះម្ចាស់របស់គាត់ជាប្រចាំ ជាអ្នកដែលងាកចេញពីសាសនាទាំងឡាយទៅកាន់សាសនាឥស្លាម(តែមួយគត់) ហើយគាត់មិនស្ថិតក្នុងចំណោមពួកមុស្ហរីគីននោះឡើយ។
16:121Страница 281
شَاكِرٗا لِّأَنۡعُمِهِۚ ٱجۡتَبَىٰهُ وَهَدَىٰهُ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ١٢١
Он был благодарен Аллаху за благодеяния, и Он избрал его и повел прямым путем.
ហើយគាត់ជាអ្នកដែលថ្លែងអំណរគុណចំពោះឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់គាត់ ដោយអល់ឡោះទ្រង់បានជ្រើសរើសគាត់ធ្វើជាព្យាការី និងបានចង្អុលបង្ហាញគាត់ទៅកាន់សាសនាឥស្លាមដ៏ត្រឹមត្រូវ។
16:122Страница 281
وَءَاتَيۡنَٰهُ فِي ٱلدُّنۡيَا حَسَنَةٗۖ وَإِنَّهُۥ فِي ٱلۡأٓخِرَةِ لَمِنَ ٱلصَّٰلِحِينَ ١٢٢
Мы даровали ему добро в мирской жизни, а в Последней жизни он будет в числе праведников.
ហើយយើងបានប្រទានដល់គេនៅក្នុងលោកិយនេះនូវភាពជាព្យាការី ការកោតសរសើរដ៏ល្អប្រពៃ និងកូនដែលកតញ្ញូ។ ហើយពិតប្រាកដណាស់ នៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមអ្នកដែលបានសាងទង្វើកុសលដែលអល់ឡោះបានត្រៀមទុកសម្រាប់ពួកគេនូវឋានៈដ៏ខ្ពង់ខ្ពស់នៅក្នុងឋានសួគ៌។
Текст: Quranic Universal Library (Tarteel) через spa5k/tafsir_api (MIT), в зафиксированной версии. Аяты: Quran Foundation. Источники и лицензии