Аль-Мухтасар · Тафсир · на кхмерском
Аль-Хаджж 22:31–62
22:31Страница 336
حُنَفَآءَ لِلَّهِ غَيۡرَ مُشۡرِكِينَ بِهِۦۚ وَمَن يُشۡرِكۡ بِٱللَّهِ فَكَأَنَّمَا خَرَّ مِنَ ٱلسَّمَآءِ فَتَخۡطَفُهُ ٱلطَّيۡرُ أَوۡ تَهۡوِي بِهِ ٱلرِّيحُ فِي مَكَانٖ سَحِيقٖ ٣١
Оставайтесь ханифами и не приобщайте к Нему сотоварищей. А кто приобщает сотоварищей к Аллаху, тот словно падает с неба, и птицы подхватят его, или же ветер забросит его в далекое место.
ចូរអ្នកចៀសវាងពីប្រការទាំងនោះ ដោយងាកចេញពីសាសនាទាំងឡាយឆ្ពោះទៅកាន់សាសនារបស់ទ្រង់(សាសនាឥស្លាម)ដែលទ្រង់ពេញចិត្ត(តែមួយគត់) ដោយមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់ក្នុងការគោរពសក្ការៈចំពោះនរណាម្នាក់(រួមជាមួយនឹងទ្រង់)ឡើយ។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ ហាក់បីដូចជារូបគេបានធ្លាក់ពីលើមេឃ ដោយជួនកាលអាចត្រូវសត្វស្លាបចឹកស៊ីសាច់និងឆ្អឹងរបស់គេ ឬក៏អាចត្រូវខ្យល់បក់កួចយកគេទៅកាន់កន្លែងមួយដ៏ឆ្ងាយ។
22:32Страница 336
ذَٰلِكَۖ وَمَن يُعَظِّمۡ شَعَٰٓئِرَ ٱللَّهِ فَإِنَّهَا مِن تَقۡوَى ٱلۡقُلُوبِ ٣٢
Вот так! И если кто почитает обрядовые знамения Аллаха, то это исходит от богобоязненности в сердцах.
ការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ការមានចិត្តស្មោះសចំពោះទ្រង់ ហើយនិងការចៀសវាងពី(ការគោរពសក្ការៈ)ព្រះនានា និងពាក្យសម្តីភូតកុហកនោះ ទាំងនោះគឺជាអ្វីដែលអល់ឡោះជាម្ចាស់បានបង្គាប់ប្រើ(ពួកអ្នក)ឲ្យប្រកាន់ខ្ជាប់។ ហើយជនណាដែលលើកតម្កើងនិមិត្តសញ្ញាសាសនាឥស្លាម(ដែលក្នុងចំណោមនោះ គឺការសម្លេះសត្វជំនូន និងការធ្វើធម្មយាត្រាហាជ្ជី)នោះ ជាការពិតណាស់ ការលើកតម្កើង(របស់គេ)ចំពោះវានោះ គឺបញ្ជាក់ពីចិត្តដែលកោតខ្លាចចំពោះ(អល់ឡោះ)ម្ចាស់របស់វា។
22:33Страница 336
لَكُمۡ فِيهَا مَنَٰفِعُ إِلَىٰٓ أَجَلٖ مُّسَمّٗى ثُمَّ مَحِلُّهَآ إِلَى ٱلۡبَيۡتِ ٱلۡعَتِيقِ ٣٣
Они (жертвенные животные) приносят вам пользу до определенного времени, а место их заклания - у древнего Дома (Каабы).
សម្រាប់ពួកអ្នកនៅក្នុងសត្វជំនូនដែលពួកអ្នកនឹងសម្លេះវាឯកាក់ហ្ពះនោះ គឺមានប្រយោជន៍ជាច្រើនដូចជា (ពួកអ្នក)អាចជិះ អាចយករោមរបស់វា អាចយកកូនរបស់វា ឬច្របាច់យកទឹកដោះវា រហូតពេលកំណត់ដែលត្រូវសម្លេះវានៅក្បែរពៃតុលឡោះ(កាក់ហ្ពះ)ដែលអល់ឡោះបានរំដោះវាចេញពីការត្រួតត្រារបស់ពួកដែលបំពាន។
22:34Страница 336
وَلِكُلِّ أُمَّةٖ جَعَلۡنَا مَنسَكٗا لِّيَذۡكُرُواْ ٱسۡمَ ٱللَّهِ عَلَىٰ مَا رَزَقَهُم مِّنۢ بَهِيمَةِ ٱلۡأَنۡعَٰمِۗ فَإِلَٰهُكُمۡ إِلَٰهٞ وَٰحِدٞ فَلَهُۥٓ أَسۡلِمُواْۗ وَبَشِّرِ ٱلۡمُخۡبِتِينَ ٣٤
Для каждой общины Мы установили места жертвоприношений (или религиозные обряды), чтобы они поминали имя Аллаха над скотиной, которой Он наделил их. Ваш Бог - Бог Единственный. Будьте же покорны Ему. А ты сообщи благую весть смиренным,
ហើយរាល់ប្រជាជាតិជំនាន់មុនៗ យើងបានកំណត់ឲ្យមានពិធីសម្លេះសត្វដើម្បីបង្ហូរឈាមសត្វ(ធ្វើគួរហ្ពាន)បញ្ជិតខ្លួនទៅចំពោះអល់ឡោះ ដោយសង្ឃឹមថា ពួកគេនឹងរំលឹកព្រះនាមរបស់អល់ឡោះទៅលើសត្វគួរហ្ពានដែលគេសម្លេះវានោះនៅពេលដែលគេសម្លេះវា ជាការថ្លែងអំណរគុណអល់ឡោះដែលទ្រង់បានប្រទានលាភសក្ការៈជាសត្វអូដ្ឋ សត្វគោ និងសត្វពពែដល់ពួកគេ។ ជាការពិតណាស់ ម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺជាម្ចាស់តែមួយគត់ ដោយទ្រង់គ្មានដៃគូឡើយ។ ហើយចំពោះទ្រង់តែមួយគត់ ចូរពួកអ្នកគោរពតាមដោយការឱនលំទោន និងគោរពប្រតិបត្តិ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលកោតខ្លាចដោយស្មោះស(ចំពោះអល់ឡោះ)ចុះ។
22:35Страница 336
ٱلَّذِينَ إِذَا ذُكِرَ ٱللَّهُ وَجِلَتۡ قُلُوبُهُمۡ وَٱلصَّٰبِرِينَ عَلَىٰ مَآ أَصَابَهُمۡ وَٱلۡمُقِيمِي ٱلصَّلَوٰةِ وَمِمَّا رَزَقۡنَٰهُمۡ يُنفِقُونَ ٣٥
сердца которых при упоминании имени Аллаха переполняются страхом, которые терпеливы к тому, что их постигает, совершают намаз и расходуют из того, чем Мы их наделили.
គឺបណ្តាអ្នកដែលនៅពេលណាដែលមានគេរំលឹកពីអល់ឡោះ ពួកគេមានការភ័យខ្លាចពីទណ្ឌកម្មរបស់ទ្រង់។ ដូច្នេះ ពួកគេក៏ចៀសឆ្ងាយពីការប្រព្រឹត្តល្មើសនឹងបទបញ្ជារបស់ទ្រង់ ហើយពួកគេប្រតិបត្តិសឡាតយ៉ាងពេញលេញ ហើយពួកគេមានការអត់ធ្មត់ចំពោះការសាកល្បងដែលពួកគេបានជួបប្រទះ ព្រមទាំងបរិច្ចាគ(ទ្រព្យសម្បត្តិ)មួយចំនួនទៅក្នុងផ្លូវមនុស្សធម៌ចំពោះអ្វីដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកគេ។
22:36Страница 336
وَٱلۡبُدۡنَ جَعَلۡنَٰهَا لَكُم مِّن شَعَٰٓئِرِ ٱللَّهِ لَكُمۡ فِيهَا خَيۡرٞۖ فَٱذۡكُرُواْ ٱسۡمَ ٱللَّهِ عَلَيۡهَا صَوَآفَّۖ فَإِذَا وَجَبَتۡ جُنُوبُهَا فَكُلُواْ مِنۡهَا وَأَطۡعِمُواْ ٱلۡقَانِعَ وَٱلۡمُعۡتَرَّۚ كَذَٰلِكَ سَخَّرۡنَٰهَا لَكُمۡ لَعَلَّكُمۡ تَشۡكُرُونَ ٣٦
Жертвенных верблюдов Мы сделали для вас обрядовыми знамениями Аллаха. Они приносят вам пользу. Произносите же над ними имя Аллаха, когда они стоят рядами. Когда же они падут на свои бока, то ешьте от них и кормите тех, кто довольствуется малым, и тех, кто просит от нищеты. Так Мы подчинили их (верблюдов) вам, - быть может, вы будете благодарны.
ហើយចំពោះសត្វអូដ្ឋ និងសត្វគោដែលគេធ្វើជាសត្វជំនូនទៅកាន់កាក់ហ្ពះនោះ យើងបានបង្កើតវានិមិត្តរូប និងជានិមិត្តសញ្ញាមួយ ក្នុងចំណោមនិមិត្តសញ្ញាជាច្រើននៃសាសនា(ឥស្លាម)សម្រាប់ពួកអ្នក ដោយសត្វទាំងនោះ គឺមានប្រយោជន៍យ៉ាងច្រើនសម្រាប់ពួកអ្នកទាំងផ្នែកសាសនា និងលោកិយ។ ដូច្នេះ ចូរពួកអ្នកសូត្រ باسم الله (ក្នុងនាមអល់ឡោះ) នៅពេលដែលពួកអ្នកសម្លេះវា ក្រោយពីអ្នកបានស្រាយចំណងវារួច។ ហើយនៅពេលដែលសត្វនោះបានដួលទៅលើដីបន្ទាប់ពីការសម្លេះហើយនោះ ចូរពួកអ្នក(ឱអ្នកដែលធ្វើសត្វជំនូន)ទទួលទានអំពីវា ហើយនិងផ្តល់វាឲ្យទៅអ្នកក្រីក្រដែលមិនហ៊ានសុំ និងអ្នកក្រដែលដាច់ចិត្តសុំ។ ដូចដែលយើងបានបង្កើតវា(សត្វពាហនៈជាផលប្រយោជន៍)សម្រាប់ពួកអ្នក ដើម្បីឲ្យពួកអ្នកអាចដឹកឥវ៉ាន់នៅលើវា និងអាចជិះនៅលើវាបាននោះដែរ យើងក៏បានបង្កើតវាសម្រាប់ពួកអ្នក ដោយពួកអ្នកសម្លេះវាដើម្បីបញ្ជិតខ្លួនទៅកាន់អល់ឡោះជាម្ចាស់។ សង្ឃឹមថាពួកអ្នកនឹងដឹងគុណអល់ឡោះទៅលើឧបការគុណដែលទ្រង់បានបង្កើតវា(ជាប្រយោជន៍)សម្រាប់ពួកអ្នក។
22:37Страница 336
لَن يَنَالَ ٱللَّهَ لُحُومُهَا وَلَا دِمَآؤُهَا وَلَٰكِن يَنَالُهُ ٱلتَّقۡوَىٰ مِنكُمۡۚ كَذَٰلِكَ سَخَّرَهَا لَكُمۡ لِتُكَبِّرُواْ ٱللَّهَ عَلَىٰ مَا هَدَىٰكُمۡۗ وَبَشِّرِ ٱلۡمُحۡسِنِينَ ٣٧
Ни мясо, ни кровь их не доходят до Аллаха. До Него доходит лишь ваша богобоязненность. Так Он подчинил их вам, чтобы вы возвеличивали Аллаха за то, что Он наставил вас на прямой путь. Обрадуй же благой вестью творящих добро.
សាច់ និងឈាមសត្វជំនូនដែលពួកអ្នកបានសម្លេះវានោះ គឺមិនបានទៅដល់អល់ឡោះជាម្ចាស់នោះទេ ហើយគេក៏មិនលើកវាទៅកាន់ទ្រង់នោះដែរ ក៏ប៉ុន្តែ ការគោរពកោតខ្លាច(អល់ឡោះ)របស់ពួកអ្នកនៅក្នុងការសម្លេះវាទៅវិញទេដែលគេលើកទៅកាន់អល់ឡោះនោះ ដោយពួកអ្នកមានចិត្តស្មោះស ជ្រះថ្លាចំពោះទ្រង់ក្នុងការអនុវត្តរបស់ពួកអ្នកដើម្បីសម្លេះវាជាការបញ្ជិតខ្លួនទៅកាន់ទ្រង់។ ដូច្នោះដែរ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតវាជាប្រយោជន៍សម្រាប់ពួកអ្នកដើម្បីឲ្យពួកអ្នកលើកតម្កើងអល់ឡោះដោយថ្លែងអំណរគុណចំពោះទ្រង់ទៅលើការចង្អុលបង្ហាញផ្លូវត្រឹមត្រូវដល់ពួកអ្នក។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលសាងអំពើល្អនៅក្នុងការគោរពសក្ការៈរបស់ពួកគេចំពោះម្ចាស់របស់ពួកគេ និងក្នុងការទំនាក់ទំងរបស់ពួកគេជាមួយម៉ាខ្លូករបស់ទ្រង់ ។
22:38Страница 336
۞ إِنَّ ٱللَّهَ يُدَٰفِعُ عَنِ ٱلَّذِينَ ءَامَنُوٓاْۗ إِنَّ ٱللَّهَ لَا يُحِبُّ كُلَّ خَوَّانٖ كَفُورٍ ٣٨
Воистину, Аллах оберегает тех, кто уверовал. Воистину, Аллах не любит всяких неблагодарных изменников.
ពិតប្រាកដណាស់ អល់ឡោះនឹងការពារបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះពីប្រការអាក្រក់នៃសត្រូវរបស់ពួកគេ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់រាល់អ្នកដែលក្បត់ទំនុកចិត្តរបស់គេ រមិលគុណចំពោះឧបការគុណរបស់អល់ឡោះដោយគេមិនថ្លែងអំណរគុណចំពោះទ្រង់នោះទេ ផ្ទុយទៅវិញ ទ្រង់ខឹងសម្បាបំផុតចំពោះគេ។
22:39Страница 337
أُذِنَ لِلَّذِينَ يُقَٰتَلُونَ بِأَنَّهُمۡ ظُلِمُواْۚ وَإِنَّ ٱللَّهَ عَلَىٰ نَصۡرِهِمۡ لَقَدِيرٌ ٣٩
Дозволено тем, против кого сражаются, сражаться, потому что с ними поступили несправедливо. Воистину, Аллах способен помочь им.
អល់ឡោះបានអនុញ្ញាតឲ្យបណ្តាអ្នកមានជំនឿដែលត្រូវបានពួកមុស្ហរីគីនប្រយុទ្ធប្រឆាំងនឹងពួកគេនោះ ធ្វើការប្រយុទ្ធ(តបតវិញ)នៅពេលដែលការបំពានពីសំណាក់សត្រូវរបស់ពួកគេបានកើតមានចំពោះពួកគេ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពបំផុតក្នុងការជួយបណ្តាអ្នកដែលមានជំនឿឲ្យយកឈ្នះទៅលើសត្រូវរបស់ពួកគេដោយមិនចាំបាច់ធ្វើសង្គ្រាម(ប្រយុទ្ធគ្នា)ឡើយ ក៏ប៉ុន្តែ គតិបណ្ឌិតរបស់ទ្រង់បានកំណត់រួចជាស្រេចហើយថា ជាការពិតណាស់ ទ្រង់នឹងសាកល្បងចំពោះបណ្តាអ្នកដែលមានជំនឿតាមរយៈការប្រយុទ្ធនឹងពួកគ្មានជំនឿ។
22:40Страница 337
ٱلَّذِينَ أُخۡرِجُواْ مِن دِيَٰرِهِم بِغَيۡرِ حَقٍّ إِلَّآ أَن يَقُولُواْ رَبُّنَا ٱللَّهُۗ وَلَوۡلَا دَفۡعُ ٱللَّهِ ٱلنَّاسَ بَعۡضَهُم بِبَعۡضٖ لَّهُدِّمَتۡ صَوَٰمِعُ وَبِيَعٞ وَصَلَوَٰتٞ وَمَسَٰجِدُ يُذۡكَرُ فِيهَا ٱسۡمُ ٱللَّهِ كَثِيرٗاۗ وَلَيَنصُرَنَّ ٱللَّهُ مَن يَنصُرُهُۥٓۚ إِنَّ ٱللَّهَ لَقَوِيٌّ عَزِيزٌ ٤٠
Они были несправедливо изгнаны из своих жилищ только за то, что говорили: «Наш Господь - Аллах». Если бы Аллах не позволил одним людям защищаться от других, то были бы разрушены кельи, церкви, синагоги и мечети, в которых премного поминают имя Аллаха. Аллах непременно помогает тому, кто помогает Ему. Воистину, Аллах - Всесильный, Могущественный.
គឺបណ្តាអ្នកដែលត្រូវបានពួកគ្មានជំនឿបណ្តេញ(ពួកគេ)ចេញពីលំនៅដ្ឋានរបស់ពួកគេដោយបំពាន ពុំមែនដោយសារតែបទល្មើសណាមួយដែលពួកគេបានប្រព្រឹត្តនោះឡើយ ក្រៅតែពីពួកគេពោលថា “អល់ឡោះគឺជាម្ចាស់របស់ពួកយើងដោយពួកយើងគ្មានម្ចាស់ណាក្រៅពីទ្រង់”នោះប៉ុណ្ណោះ។ ហើយប្រសិនបើអល់ឡោះមិនដាក់បញ្ញត្តិច្បាប់ដល់បណ្តាព្យាការី(មូហាំម៉ាត់) និងបណ្តាអ្នកមានជំនឿឲ្យពួកគេប្រយុទ្ធនឹងសត្រូវរបស់ពួកគេទេនោះ ច្បាស់ជាពួកគេ(ពួកសត្រូវ)នឹងបំពានកន្លែងសក្ការៈបូជាជាមិនខាន ដោយពួកគេនឹងបំផ្លិចបំផ្លាញអាស្រមរបស់ពួកឥសី វិហាររបស់ពួកណាសរ៉នី ទីគោរពបូជារបស់ពួកយូដា ហើយនិងបណ្តាម៉ាស្ជិតរបស់អ្នកឥស្លាមដែលគេរៀបចំដើម្បីសឡាត ដែលក្នុងវា(ម៉ាស្ជិត)នោះ គឺមានបណ្តាអ្នកមូស្លីមដែលកំពុងរំលឹកចំពោះអល់ឡោះយ៉ាងច្រើន។ ហើយអល់ឡោះទ្រង់ពិតជានឹងជួយដល់បណ្តាអ្នកដែលជួយសាសនារបស់ទ្រង់ និងព្យាការីរបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងក្លាក្នុងការជួយអ្នកដែលជួយសាសនារបស់ទ្រង់ និងព្យាការីរបស់ទ្រង់ ហើយទ្រង់មហាខ្លាំងពូកែដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ។
22:41Страница 337
ٱلَّذِينَ إِن مَّكَّنَّٰهُمۡ فِي ٱلۡأَرۡضِ أَقَامُواْ ٱلصَّلَوٰةَ وَءَاتَوُاْ ٱلزَّكَوٰةَ وَأَمَرُواْ بِٱلۡمَعۡرُوفِ وَنَهَوۡاْ عَنِ ٱلۡمُنكَرِۗ وَلِلَّهِ عَٰقِبَةُ ٱلۡأُمُورِ ٤١
Если Мы одарим их властью на земле, они будут совершать намаз, выплачивать закят, велеть совершать одобряемое и запрещать предосудительное. А исход всех дел - у Аллаха.
បណ្តាអ្នកដែលត្រូវបានគេសន្យាថានឹងជួយនោះ ពួកគេគឺបណ្តាអ្នកដែលប្រសិនបើយើងផ្តល់អំណាចឲ្យពួកគេនៅលើផែនដីនេះដោយការជួយឲ្យពួកគេយកឈ្នះលើសត្រូវនោះ ពួកគេនឹងប្រតិបត្តិសឡាតយ៉ាងពេញលេញ ហើយពួកគេនឹងបរិច្ចាគហ្សកាត់ទ្រព្យសម្បត្តិរបស់ពួកគេ ព្រមទាំងប្រើគ្នាឲ្យអនុវត្តនូវបទបញ្ជាទាំងឡាយដែលច្បាប់បង្គាប់ប្រើ និងហាមឃាត់គ្នាពីប្រការទាំងឡាយដែលច្បាប់បានហាមឃាត់។ ហើយកិច្ចការនៃការផ្តល់ផលបុណ្យ និងដាក់ទណ្ឌកម្មចំពោះពួកគេនោះ គឺវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់។
22:42Страница 337
وَإِن يُكَذِّبُوكَ فَقَدۡ كَذَّبَتۡ قَبۡلَهُمۡ قَوۡمُ نُوحٖ وَعَادٞ وَثَمُودُ ٤٢
Если они сочтут тебя лжецом, то ведь еще раньше пророков считали лжецами народ Нуха (Ноя), адиты, самудяне,
តែប្រសិនបើក្រុមរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បដិសេធនឹងអ្នកវិញនោះ ចូរអ្នកអត់ធ្មត់ចុះ ពីព្រោះអ្នកមិនមែនជាមនុស្សដំបូងគេក្នុងចំណោមបណ្តាអ្នកនាំសារដែលត្រូវបានក្រុមរបស់គេបដិសេធនោះទេ។ ជាការពិតណាស់ មានក្រុមដែលបដិសេធមុនក្រុមរបស់អ្នកទៅទៀត ដូចជាក្រុមរបស់ព្យាការីនួហបានបដិសេធនឹងព្យាការីនួហ ក្រុមអាទបានបដិសេធនឹងព្យាការីហ៊ូទ និងក្រុមសាមូទបានបដិសេធនឹងព្យាការីសឡេះជាដើម។
ហើយក្រុមរបស់ព្យាការីអ៊ីព្រហ៊ីមបានបដិសេធនឹងព្យាការីអ៊ីព្រហ៊ីម និងក្រុមរបស់ព្យាការីលូតបានបដិសេធនឹងព្យាការីលូត។
22:44Страница 337
وَأَصۡحَٰبُ مَدۡيَنَۖ وَكُذِّبَ مُوسَىٰۖ فَأَمۡلَيۡتُ لِلۡكَٰفِرِينَ ثُمَّ أَخَذۡتُهُمۡۖ فَكَيۡفَ كَانَ نَكِيرِ ٤٤
и жители Мадьяна. Мусу (Моисея) тоже сочли лжецом. Я предоставил отсрочку неверующим, а затем схватил их. Каким же было Мое обличение!
ហើយពួកម៉ាទយ៉ាន់បានបដិសេធនឹងព្យាការីស៊្ហូអែប ហើយហ្វៀរអោននិងបក្សពួករបស់គេ ក៏បានបដិសេធចំពោះព្យាការីមូសាផងដែរ។ ដូច្នេះ យើងបានពន្យារពេលដល់ក្រុមរបស់ពួកគេក្នុងការដាក់ទណ្ឌកម្ម ជាការល្បួងដល់ពួកគេ។ ក្រោយមក យើងក៏បានដាក់ទណ្ឌកម្មពួកគេ។ ហេតុនេះ ចូរអ្នកត្រិះរិះពិចារណាមើលចុះថា តើការបំផ្លាញរបស់យើងចំពោះពួកគេយ៉ាងដូចម្តេចដែរ? ពិតប្រាកដណាស់ យើងបានបំផ្លាញពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ។
22:45Страница 337
فَكَأَيِّن مِّن قَرۡيَةٍ أَهۡلَكۡنَٰهَا وَهِيَ ظَالِمَةٞ فَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا وَبِئۡرٖ مُّعَطَّلَةٖ وَقَصۡرٖ مَّشِيدٍ ٤٥
Сколько селений, которые были несправедливы, Мы погубили, и теперь они разрушены до основания. Сколько заброшенных колодцев и воздвигнутых дворцов!
ហើយមានភូមិស្រុកជាច្រើនមកហើយដែលយើងបានបំផ្លាញវាដោយទណ្ឌកម្មយ៉ាងខ្លាំងក្លា(ខណៈដែលវា(អ្នកស្រុកភូមិ)បានបំពានដោយការប្រឆាំង)។ ដូច្នេះ ផ្ទះរបស់ពួកគេក៏ត្រូវបានបំផ្លាញខ្ទេចខ្ទីអស់អ្នកដែលរស់នៅក្នុងវា ហើយអណ្តូងទឹកជាច្រើនក៏ត្រូវបោះបង់ចោលដោយសារតែពួកគេត្រូវបានគេ(អល់ឡោះ)បំផ្លាញខ្ទេចខ្ទី ព្រមទាំងវិមានដ៏ធំស្កឹមស្កៃ(របស់ពួកគេ)ក៏ត្រូវបានវិនាសផងដែរដែលវាមិនអាចការពារអ្នកដែលរស់នៅក្នុងវាពីទណ្ឌកម្មបានឡើយ។
22:46Страница 337
أَفَلَمۡ يَسِيرُواْ فِي ٱلۡأَرۡضِ فَتَكُونَ لَهُمۡ قُلُوبٞ يَعۡقِلُونَ بِهَآ أَوۡ ءَاذَانٞ يَسۡمَعُونَ بِهَاۖ فَإِنَّهَا لَا تَعۡمَى ٱلۡأَبۡصَٰرُ وَلَٰكِن تَعۡمَى ٱلۡقُلُوبُ ٱلَّتِي فِي ٱلصُّدُورِ ٤٦
Разве они не странствовали по земле, имея сердца, посредством которых они могли разуметь, и уши, посредством которых они могли слушать? Воистину, слепнут не глаза, а слепнут сердца, находящиеся в груди.
ដូច្នេះ តើពួកដែលបដិសេធចំពោះអ្វីដែលអ្នកនាំសារ(មូហាំម៉ាត់)បាននាំមកនោះ មិនបានធ្វើដំណើរនៅលើផែនដីដើម្បីពិនិត្យមើលផ្ទាល់នឹងភ្នែកនូវស្លាកស្នាមនៃភូមិស្រុកជាច្រើនដែលត្រូវគេបំផ្លាញ ដោយយកប្រាជ្ញា(របស់ពួកគេ)មកត្រិះរិះពិចារណាដើម្បីយកវាធ្វើជាបទពិសោធន៍ ហើយស្តាប់នូវរឿងរ៉ាវរបស់ពួកគេ ដើម្បីយកវាធ្វើជាមេរៀនទេឬ? ជាការពិតណាស់ ការពិការភ្នែកនោះ មិនមែនជាការងងឹតភ្នែក(មើលមិនឃើញ)នោះទេ។ ផ្ទុយទៅវិញ វាគឺការពិការដួងចិត្តដោយសារតែគេមិនបានយកវា(រឿងរ៉ាវទាំងនោះ)ធ្វើជាបទពិសោធន៍ និងធ្វើជាមេរៀនទៅវិញទេ។
22:47Страница 338
وَيَسۡتَعۡجِلُونَكَ بِٱلۡعَذَابِ وَلَن يُخۡلِفَ ٱللَّهُ وَعۡدَهُۥۚ وَإِنَّ يَوۡمًا عِندَ رَبِّكَ كَأَلۡفِ سَنَةٖ مِّمَّا تَعُدُّونَ ٤٧
Они торопят тебя с наказанием, но Аллах не нарушает Своего обещания, и день у твоего Господа равен тысяче лет по тому, как вы считаете.
ហើយពួកប្រឆាំងនៃក្រុមរបស់អ្នកនឹងសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យផ្តល់នូវទណ្ឌកម្មដល់ពួកគេភ្លាមៗនៅក្នុងលោកិយនេះ និងពន្យារពេលដាក់ទណ្ឌកម្មនៅថ្ងៃបរលោក នៅពេលដែលគេព្រមានពួកគេនឹងវាទាំងពីរ(ទណ្ឌកម្មនិងលោកិយ និងទណ្ឌកម្មនាថ្ងៃបរលោក)។ ហើយអល់ឡោះទ្រង់មិនធ្វើខុសនូវអ្វីដែលទ្រង់បានសន្យាចំពោះពួកគេឡើយ។ ចំពោះទណ្ឌកម្មដែលកើតឡើងភ្លាមៗនោះ គឺជាអ្វីដែលពួកគេបានទទួលរងនាថ្ងៃសមរភូមិហ្ពាហ្ទើរ។ ហើយពិតជាការណាស់ ទណ្ឌកម្មត្រឹមតែមួយថ្ងៃនៅថ្ងៃបរលោកនោះ គឺប្រៀបដូចជាមួយពាន់ឆ្នាំតាមពេលវេលាដែលពួកអ្នករាប់ក្នុងលោកិយនេះ ដោយសារតែក្នុងថ្ងៃនោះ គឺពោរពេញទៅដោយទណ្ឌកម្ម។
22:48Страница 338
وَكَأَيِّن مِّن قَرۡيَةٍ أَمۡلَيۡتُ لَهَا وَهِيَ ظَالِمَةٞ ثُمَّ أَخَذۡتُهَا وَإِلَيَّ ٱلۡمَصِيرُ ٤٨
Скольким селениям, которые были несправедливы, Я предоставил отсрочку! Впоследствии Я схватил их, и ко Мне предстоит прибытие.
ហើយមានភូមិស្រុកជាច្រើនដែលយើងបានពន្យារពេលដាក់ទណ្ឌកម្មចំពោះវា ខណៈដែលវា(អ្នកភូមិស្រុក)ជាអ្នកបំពានដោយការប្រឆាំង ដោយយើងមិនដាក់ទណ្ឌកម្មភ្លាមៗ(ដល់ពួកគេ)ឡើយ ដើម្បីជាការល្បួងចំពោះវា(អ្នកភូមិស្រុក)។ ក្រោយមក យើងបានកម្ទេចវា(ភូមិស្រុក)ដោយដាក់ទណ្ឌកម្មយ៉ាងខ្លាំងចំពោះវា។ ហើយចំពោះយើងតែមួយគត់ដែលជាទីវិលត្រឡប់របស់ពួកគេនាថ្ងៃបរលោក ហើយយើងនឹងតបស្នងទៅលើការប្រឆាំងរបស់ពួកគេនូវទណ្ឌកម្មដ៏សែនខ្លោចផ្សាបំផុត។
22:49Страница 338
قُلۡ يَٰٓأَيُّهَا ٱلنَّاسُ إِنَّمَآ أَنَا۠ لَكُمۡ نَذِيرٞ مُّبِينٞ ٤٩
Скажи: «О люди! Воистину, я для вас - предостерегающий и разъясняющий увещеватель».
ឱមនុស្សលោកទាំងឡាយ! តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមាន(ពួកអ្នក)ដោយផ្សព្វផ្សាយដល់ពួកអ្នកនូវសារដែលគេបានផ្តល់វាមកឲ្យខ្ញុំប៉ុណ្ណោះ ហើយការដាស់តឿនព្រមានរបស់ខ្ញុំ គឺច្បាស់លាស់បំផុត។
22:50Страница 338
فَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُم مَّغۡفِرَةٞ وَرِزۡقٞ كَرِيمٞ ٥٠
Тем, которые уверовали и совершали праведные деяния, уготованы прощение и щедрый удел.
ដូច្នេះ បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលនោះ សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោសពីម្ចាស់របស់ពួកគេចំពោះបាបកម្មរបស់ពួកគេ ហើយពួកគេនឹងទទួលបាននូវលាភសក្ការៈដ៏ប្រពៃនៅក្នុងឋានសួគ៌ដោយគ្មានទីបញ្ចប់ឡើយ។
22:51Страница 338
وَٱلَّذِينَ سَعَوۡاْ فِيٓ ءَايَٰتِنَا مُعَٰجِزِينَ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَحِيمِ ٥١
Те же, которые старались ослабить Наши знамения, станут обитателями Огня.
ហើយពួកដែលព្យាយាមក្នុងការបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង ដោយពួកគេគិតស្មានថា ជាការពិតណាស់ ពួកគេមានសមត្ថភាពអាចប្រជែងយកឈ្នះអល់ឡោះជាម្ចាស់ ហើយពួកគេនឹងរួចខ្លួនដោយទ្រង់មិនដាក់ទណ្ឌកម្មចំពោះពួកគេទេនោះ ពួកទាំងនោះហើយ គឺជាពួកនរកជើហ៊ីម។
22:52Страница 338
وَمَآ أَرۡسَلۡنَا مِن قَبۡلِكَ مِن رَّسُولٖ وَلَا نَبِيٍّ إِلَّآ إِذَا تَمَنَّىٰٓ أَلۡقَى ٱلشَّيۡطَٰنُ فِيٓ أُمۡنِيَّتِهِۦ فَيَنسَخُ ٱللَّهُ مَا يُلۡقِي ٱلشَّيۡطَٰنُ ثُمَّ يُحۡكِمُ ٱللَّهُ ءَايَٰتِهِۦۗ وَٱللَّهُ عَلِيمٌ حَكِيمٞ ٥٢
Мы не отправляли до тебя такого посланника или пророка, чтобы дьявол не подбросил свое в его чтение, когда он читал откровение. Аллах уничтожает то, что подбрасывает дьявол. Потом Аллах утверждает Свои знамения, ведь Аллах - Знающий, Мудрый.
ហើយគ្រប់អ្នកនាំសារ និងព្យាការីទាំងឡាយមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលយើងបានតែងតាំងគេនោះ នៅពេលណាដែលគេសូត្រគម្ពីររបស់អល់ឡោះនោះ គឺសុទ្ធតែមានស្ហៃតនមកឆាឆៅបន្លំនៅក្នុងការសូត្ររបស់គេទៅលើមនុស្សលោក ដោយថាវា(អ្វីដែលស្ហៃតនបន្លំនោះ) គឺមកពីអល់ឡោះជាម្ចាស់។ ពេលនោះ អល់ឡោះជាម្ចាស់បានធ្វើឲ្យអ្វីដែលស្ហៃតនបានបន្លំនោះក្លាយជាអសារបង់ ហើយទ្រង់បានពង្រឹងនូវវាក្យខណ្ឌរបស់ទ្រង់។ ហើយអល់ឡោះមហាដឹងរាល់អ្វីៗទាំងអស់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងការបង្កើត ការកំណត់ និងការចាត់ចែងរបស់ទ្រង់។
22:53Страница 338
لِّيَجۡعَلَ مَا يُلۡقِي ٱلشَّيۡطَٰنُ فِتۡنَةٗ لِّلَّذِينَ فِي قُلُوبِهِم مَّرَضٞ وَٱلۡقَاسِيَةِ قُلُوبُهُمۡۗ وَإِنَّ ٱلظَّٰلِمِينَ لَفِي شِقَاقِۭ بَعِيدٖ ٥٣
Он делает то, что подбрасывает дьявол, искушением для тех, чьи сердца поражены недугом и чьи сердца ожесточены. Воистину, беззаконники находятся в полном разладе с истиной.
ស្ហៃតនបានឆាឆៅបន្លំនៅក្នុងការសូត្ររបស់ព្យាការីនោះ គឺដើម្បីឲ្យអល់ឡោះធ្វើឲ្យអ្វីដែលវាបានបន្លំនោះក្លាយជាការសាកល្បងមួយសម្រាប់ពួកពុតត្បុត និងសម្រាប់អ្នកដែលមានចិត្តរឹងរូសក្នុងចំណោមពួកមុស្ហរីគីនទាំងឡាយ។ ហើយពិតប្រាកដណាស់ ពួកដែលបំពានក្នុងចំណោមពួកពុតត្បុត និងពួកមុស្ហរីគីននោះ គឺស្ថិតក្នុងភាពជាសត្រូវជាមួយនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយឃ្លាតឆ្ងាយពីការពិត និងការចង្អុលបង្ហាញ។
22:54Страница 338
وَلِيَعۡلَمَ ٱلَّذِينَ أُوتُواْ ٱلۡعِلۡمَ أَنَّهُ ٱلۡحَقُّ مِن رَّبِّكَ فَيُؤۡمِنُواْ بِهِۦ فَتُخۡبِتَ لَهُۥ قُلُوبُهُمۡۗ وَإِنَّ ٱللَّهَ لَهَادِ ٱلَّذِينَ ءَامَنُوٓاْ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ٥٤
Пусть знают те, кому даровано знание, что это - истина от твоего Господа, чтобы они могли уверовать в него, а их сердца могли смиренно покориться ему. Воистину, Аллах наставляет верующих на прямой путь.
និងដើម្បីឲ្យបណ្តាអ្នកដែលអល់ឡោះបានប្រទាននូវចំណេះវិជ្ជាដល់ពួកគេនោះដឹងច្បាស់ថាៈ ពិតប្រាកដណាស់ គម្ពីរគួរអានដែលគេបានបញ្ចុះមកឲ្យព្យាការីមូហាំម៉ាត់នោះ វាគឺជាការពិតដែលអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ដូច្នេះ ពួកគេក៏មានជំនឿកាន់តែខ្លាំងឡើងចំពោះវា(គម្ពីរគួរអាន) ហើយដួងចិត្តរបស់ពួកគេក៏ឱនលំទោនចំពោះវា និងកោតខ្លាច។ ហើយពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលចង្អុលបង្ហាញបណ្តាអ្នកដែលមានជំនឿនឹងវា(គម្ពីរគួរអាន)ទៅកាន់មាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរនៅក្នុងវានោះឡើយ ជាការតបស្នងដល់ពួកគេចំពោះការឱនលំទោនរបស់ពួកគេចំពោះវា(គម្ពីរគួរអាន)។
22:55Страница 338
وَلَا يَزَالُ ٱلَّذِينَ كَفَرُواْ فِي مِرۡيَةٖ مِّنۡهُ حَتَّىٰ تَأۡتِيَهُمُ ٱلسَّاعَةُ بَغۡتَةً أَوۡ يَأۡتِيَهُمۡ عَذَابُ يَوۡمٍ عَقِيمٍ ٥٥
А неверующие не перестанут сомневаться в нем, пока не нагрянет внезапно Час или пока не постигнут их мучения в бесплодный день.
ហើយពួកដែលគ្មានជំនឿនឹងអល់ឡោះ និងបដិសេធនឹងអ្នកនាំសាររបស់ទ្រង់នោះ នៅតែមានការសង្ស័យចំពោះគម្ពីរគួរអានដែលអល់ឡោះបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ហើយពួកគេនៅតែបន្ត(សង្ស័យ)បែបនេះ រហូតទាល់តែថ្ងៃបរលោកមកដល់ពួកគេភ្លាមៗ ខណៈដែលពួកគេស្ថិតនៅលើការសង្ស័យនេះ ឬ(រហូតដល់)ទណ្ឌកម្មមកដល់ពួកគេនៅថ្ងៃមួយដែលគ្មានក្តីមេត្តាករុណា និងគ្មានសេចក្តីល្អឡើយសម្រាប់ពួកគេ នោះគឺថ្ងៃបរលោក។
22:56Страница 339
ٱلۡمُلۡكُ يَوۡمَئِذٖ لِّلَّهِ يَحۡكُمُ بَيۡنَهُمۡۚ فَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فِي جَنَّٰتِ ٱلنَّعِيمِ ٥٦
Власть в тот день будет принадлежать Аллаху, и Он рассудит между ними. И тогда те, которые уверовали и совершали праведные деяния, окажутся в Садах блаженства.
សិទ្ធិអំណាចនៅថ្ងៃបរលោក(ថ្ងៃដែលទណ្ឌកម្មដែលគេបានសន្យាចំពោះពួកគេបានមកដល់) គឺជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់ ដោយគ្មានការបែងចែក(សិទ្ធិអំណាច)ចំពោះវា(ឲ្យអ្នកផ្សេង)នោះទេ។ ទ្រង់នឹងកាត់សេចក្តីរវាងបណ្តាអ្នកដែលមានជំនឿ និងពួកដែលគ្មានជំនឿ ដោយទ្រង់នឹងកាត់សេចក្តីរវាងពួកគេនូវអ្វីដែលបុគ្គលម្នាក់ៗសាកសមនឹងទទួល។ ដូចនេះ បណ្តាអ្នកដែលមានជំនឿនឹងអល់ឡោះ និងបានសាងនូវទង្វើកុសលនោះ សម្រាប់ពួកគេនឹងទទួលបាននូវផលបុណ្យដ៏ធំធេង នោះគឺឋានសួគ៌ណាអ៊ីមដែលភាពសប្បាយរីករាយមានជានិច្ចជានិរន្តន៍គ្មានទីបញ្ចប់ឡើយ។
22:57Страница 339
وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَا فَأُوْلَٰٓئِكَ لَهُمۡ عَذَابٞ مُّهِينٞ ٥٧
Тем же, которые не уверовали и считали ложью Наши знамения, уготованы унизительные мучения.
រីឯពួកដែលគ្មានជំនឿនឹងអល់ឡោះ និងបានបដិសេធនូវបណ្តាវាក្យខណ្ឌរបស់យើងដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់យើងវិញនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត ដោយអល់ឡោះធ្វើឲ្យពួកគេអាម៉ាស់ដោយបញ្ចូលពួកគេទៅក្នុងឋាននរកជើហាន់ណាំ។
22:58Страница 339
وَٱلَّذِينَ هَاجَرُواْ فِي سَبِيلِ ٱللَّهِ ثُمَّ قُتِلُوٓاْ أَوۡ مَاتُواْ لَيَرۡزُقَنَّهُمُ ٱللَّهُ رِزۡقًا حَسَنٗاۚ وَإِنَّ ٱللَّهَ لَهُوَ خَيۡرُ ٱلرَّٰزِقِينَ ٥٨
Аллах непременно наделит прекрасным уделом тех, которые переселились на пути Аллаха, а затем были убиты или умерли. Воистину, Аллах - Наилучший из дарующих удел.
ហើយបណ្តាអ្នកដែលបានបោះបង់ផ្ទះសម្បែង និងទឹកដីរបស់ពួកគេដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ និងដើម្បីពង្រឹងសាសនារបស់ទ្រង់ បន្ទាប់មក ពួកគេត្រូវបានគេសម្លាប់ក្នុងសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ ឬពួកគេបានស្លាប់(ដោយប្រការណាមួយ)នោះ អល់ឡោះជាម្ចាស់ប្រាកដជានឹងប្រទាននូវលាភសក្ការៈដល់ពួកគេនៅក្នុងឋានសួគ៌នោះនូវលាភសក្ការៈដ៏ប្រពៃនិងជាអមតៈ ដោយគ្មានផុតរលត់នោះឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជាអ្នកដែលប្រទាននូវលាភសក្ការៈដ៏ប្រសើរបំផុត។
22:59Страница 339
لَيُدۡخِلَنَّهُم مُّدۡخَلٗا يَرۡضَوۡنَهُۥۚ وَإِنَّ ٱللَّهَ لَعَلِيمٌ حَلِيمٞ ٥٩
Он непременно введет их во вход, которым они останутся довольны. Воистину, Аллах - Знающий, Выдержанный.
ទ្រង់ពិតជានឹងបញ្ចូលពួកគេទៅកាន់កន្លែងមួយដែលពួកគេពេញចិត្តនឹងវា នោះគឺឋានសួគ៌។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតរាល់ទង្វើ និងការនៀត(តាំងចិត្ត)របស់ពួកគេ ហើយទ្រង់មហាអត់ធ្មត់បំផុតដោយទ្រង់មិនដាក់ទណ្ឌកម្មពួកគេភ្លាមៗចំពោះអ្វីដែលពួកគេធ្វេសប្រហែសនោះឡើយ។
22:60Страница 339
۞ ذَٰلِكَۖ وَمَنۡ عَاقَبَ بِمِثۡلِ مَا عُوقِبَ بِهِۦ ثُمَّ بُغِيَ عَلَيۡهِ لَيَنصُرَنَّهُ ٱللَّهُۚ إِنَّ ٱللَّهَ لَعَفُوٌّ غَفُورٞ ٦٠
Вот так! Если кто-либо наказывает так, как он сам был наказан, после чего с ним поступают несправедливо, то Аллах непременно поможет ему. Воистину, Аллах - Снисходительный, Прощающий.
ដូច្នេះ គេអនុញ្ញាតឲ្យអ្នកដែលត្រូវគេបានគេបំពានធ្វើការតបត ឬសងសឹកដូចអ្វីដែលគេបានបំពានមកលើខ្លួន ដោយគ្មានបាបកម្មនោះទេក្នុងការធ្វើដូច្នោះនោះ។ ហើយប្រសិនបើអ្នកដែលបំពានលើគេបានមកបំពានលើគេម្តងទៀតនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ជួយដល់អ្នកដែលត្រូវបានគេបំពាន។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអធ្យាស្រ័យចំពោះបាបកម្មរបស់បណ្តាអ្នកមានជំនឿ និងមហាអភ័យទោសចំពោះពួកគេ។
22:61Страница 339
ذَٰلِكَ بِأَنَّ ٱللَّهَ يُولِجُ ٱلَّيۡلَ فِي ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِي ٱلَّيۡلِ وَأَنَّ ٱللَّهَ سَمِيعُۢ بَصِيرٞ ٦١
Это потому, что Аллах удлиняет день за счет ночи и удлиняет ночь за счет дня, а также потому, что Аллах - Слышащий, Видящий.
ការជួយដល់អ្នកដែលត្រូវបានគេបំពាននោះ គឺដោយសារតែអល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពទៅលើអ្វីដែលទ្រង់មានចេតនា ហើយក្នុងចំណោមសមត្ថភាពរបស់ទ្រង់ផងដែរនោះ គឺទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់ ដោយការបន្ថែមមួយក្នុងចំណោមវាទាំងពីរ(ពេលយប់ឬពេលថ្ងៃ) និងបន្ថយមួយផ្សេងទៀត។ ហើយពិតប្រាកដណាស់ អល់ឡោះមហាលឺបំផុតនូវពាក្យសម្តីនៃខ្ញុំបម្រើរបស់ទ្រង់(ដែលពួកគេនិយាយ) ហើយទ្រង់មហាដឹងបំផុតចំពោះទង្វើរបស់ពួកគេ។ គ្មានអ្វីមួយដែលអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងពួកគេចំពោះវា។
22:62Страница 339
ذَٰلِكَ بِأَنَّ ٱللَّهَ هُوَ ٱلۡحَقُّ وَأَنَّ مَا يَدۡعُونَ مِن دُونِهِۦ هُوَ ٱلۡبَٰطِلُ وَأَنَّ ٱللَّهَ هُوَ ٱلۡعَلِيُّ ٱلۡكَبِيرُ ٦٢
Это потому, что Аллах есть Истина, а то, чему они поклоняются помимо Него, есть ложь, а также потому, что Аллах - Возвышенный, Большой.
ការលើកឡើង(ខាងលើ)អំពីការដែលអល់ឡោះទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់នោះ ពីព្រោះអល់ឡោះ ទ្រង់គឺជាម្ចាស់ដ៏ពិតប្រាកដ ហើយសាសនារបស់ទ្រង់ គឺជាសាសនាដ៏ពិត ការសន្យារបស់ទ្រង់គឺជាការពិត ហើយការជួយរបស់ទ្រង់ចំពោះបណ្តាអ្នកមានជំនឿក៏ជាការពិតដែរ។ ហើយពិតប្រាកដណាស់ ព្រះនានាដែលពួកមុស្ហរីគីនគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះនោះ វាគឺជាប្រការខុសឆ្គង ជាប្រការដែលមិនពិត ដែលគ្មានមូលដ្ឋានចំពោះវានោះឡើយ។ ហើយជាការពិតណាស់ អល់ឡោះទ្រង់មហាខ្ពង់ខ្ពស់លើសម៉ាខ្លូករបស់ទ្រង់ ទាំងខ្លួនរបស់ទ្រង់ផ្ទាល់ សមត្ថភាពរបស់ទ្រង់ និងអំណាចរបស់ទ្រង់ និងមហាឧត្តុង្គឧត្តមដែលពោរពេញទៅដោយភាពធំធេង និងឧត្តុង្គឧត្តម។
Текст: Quranic Universal Library (Tarteel) через spa5k/tafsir_api (MIT), в зафиксированной версии. Аяты: Quran Foundation. Источники и лицензии