Аль-Мухтасар · Тафсир · на кхмерском
Аль-Хаджж 22:63–78
22:63Страница 339
أَلَمۡ تَرَ أَنَّ ٱللَّهَ أَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَتُصۡبِحُ ٱلۡأَرۡضُ مُخۡضَرَّةًۚ إِنَّ ٱللَّهَ لَطِيفٌ خَبِيرٞ ٦٣
Неужели ты не видишь, как Аллах ниспосылает с неба воду, после чего земля зеленеет? Воистину, Аллах - Проницательный (или Добрый), Ведающий.
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយក្រោយពីទឹកភ្លៀងបានបញ្ចុះមក វាក៏បានធ្វើឲ្យដីប្រែក្លាយទៅជាពណ៌បៃតងដោយសារតែរុក្ខជាតិទាំងឡាយដុះលូតលាស់នោះ? ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាទន់ភ្លន់បំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ដោយទ្រង់បានបញ្ចុះទឹកភ្លៀងសម្រាប់ពួកគេ និងធ្វើឲ្យរុក្ខជាតិដុះឡើងសម្រាប់ពួកគេ ហើយទ្រង់មហាដឹងបំផុតនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះឡើយ។
22:64Страница 339
لَّهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ وَإِنَّ ٱللَّهَ لَهُوَ ٱلۡغَنِيُّ ٱلۡحَمِيدُ ٦٤
Ему принадлежит то, что на небесах, и то, что на земле. Воистину, Аллах - Богатый, Достохвальный.
អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់ដែលទ្រង់មិនត្រូវការអ្វីមួយពីម៉ាខ្លូករបស់ទ្រង់នោះឡើយ និងជាអ្នកដែលត្រូវបានគេកោតសរសើរបំផុតក្នុងគ្រប់ស្ថានភាពទាំងអស់។
22:65Страница 340
أَلَمۡ تَرَ أَنَّ ٱللَّهَ سَخَّرَ لَكُم مَّا فِي ٱلۡأَرۡضِ وَٱلۡفُلۡكَ تَجۡرِي فِي ٱلۡبَحۡرِ بِأَمۡرِهِۦ وَيُمۡسِكُ ٱلسَّمَآءَ أَن تَقَعَ عَلَى ٱلۡأَرۡضِ إِلَّا بِإِذۡنِهِۦٓۚ إِنَّ ٱللَّهَ بِٱلنَّاسِ لَرَءُوفٞ رَّحِيمٞ ٦٥
Разве ты не видишь, что Аллах подчинил вам все, что на земле, и корабли, которые плывут по морям по Его воле? Он удерживает небо, чтобы оно не упало на землю без Его соизволения. Воистину, Аллах сострадателен и милосерден к людям.
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានបង្កើតអ្វីទាំងអស់ដែលមាននៅលើផែនដី ដូចជាពពួកសត្វ និងវត្ថុដែលគ្មានជីវិតទាំងអស់សម្រាប់អ្នក និងសម្រាប់មនុស្សទាំងអស់ គឺដើម្បីផ្តល់ផលប្រយោជន៍(ដល់ពួកអ្នក) និងដើម្បីបំពេញនូវតម្រូវការរបស់ពួកអ្នក។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវសំពៅដែលធ្វើដំណើរលើផ្ទៃសមុទ្រទៅតាមបទបញ្ជារបស់ទ្រង់ និងឲ្យវាអាចធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ។ ហើយទ្រង់បានទប់មេឃមិនឲ្យធ្លាក់មកលើផែនដី លើកលែងតែដោយការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើទ្រង់អនុញ្ញាតឲ្យវាធ្លាក់មកលើផែនដី នោះវានឹងធ្លាក់មកជាមិនខាន។ ជាការពិតណាស់ អល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់ចំពោះមនុស្សលោក ដោយទ្រង់បានបង្កើតនូវរបស់ទាំងនេះសម្រាប់ពួកគេ ទោះបីជាក្នុងចំណោមពួកគេមានអ្នកដែលបំពានក៏ដោយ។
22:66Страница 340
وَهُوَ ٱلَّذِيٓ أَحۡيَاكُمۡ ثُمَّ يُمِيتُكُمۡ ثُمَّ يُحۡيِيكُمۡۗ إِنَّ ٱلۡإِنسَٰنَ لَكَفُورٞ ٦٦
Он - Тот, Кто дарует вам жизнь, затем умерщвляет вас, а затем вновь оживляет. А человек, воистину, неблагодарен.
ហើយអល់ឡោះគឺជាអ្នកដែលធ្វើឲ្យពួកអ្នករស់(មានជីវិត) ដោយទ្រង់ធ្វើឲ្យពួកអ្នកមានវត្តមានក្រោយពីពួកអ្នកមិនធ្លាប់មានសោះពីមុនមក។ ក្រោយមក ទ្រង់បានធ្វើឲ្យពួកអ្នកស្លាប់នៅពេលដែលអាយុកាលរបស់ពួកអ្នកបានបញ្ចប់។ ក្រោយមកទៀត ទ្រង់បានធ្វើឲ្យពួកអ្នករស់ឡើងវិញក្រោយពីពួកអ្នកស្លាប់ដើម្បីជំនុំជម្រះលើទង្វើរបស់ពួកអ្នក ហើយទ្រង់នឹងនឹងតបស្នងដល់ពួកអ្នកចំពោះវា។ ពិតប្រាកដណាស់ មនុស្សលោកគឺរមិលគុណបំផុតចំពោះឧបការគុណរបស់អល់ឡោះ តាមរយៈការ(ដែលពួកគេ)គោរពសក្ការៈចំពោះអ្នកផ្សេងរួមនឹងទ្រង់។
22:67Страница 340
لِّكُلِّ أُمَّةٖ جَعَلۡنَا مَنسَكًا هُمۡ نَاسِكُوهُۖ فَلَا يُنَٰزِعُنَّكَ فِي ٱلۡأَمۡرِۚ وَٱدۡعُ إِلَىٰ رَبِّكَۖ إِنَّكَ لَعَلَىٰ هُدٗى مُّسۡتَقِيمٖ ٦٧
Для каждой общины Мы установили обряды, которые они отправляют, и пусть они не спорят с тобой по этому поводу. Призывай же к своему Господу. Воистину, ты - на прямом пути.
រាល់ប្រជាជាតិគ្រប់ជំនាន់ យើងបានបង្កើតនូវច្បាប់បញ្ញត្តិ(ដល់ពួកគេ) ដោយពួកគេត្រូវអនុវត្តតាមច្បាប់បញ្ញត្តិរបស់ពួកគេ(ដែលទ្រង់បានដាក់)។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឲ្យពួកមុស្ហរីគីន និងពួកដែលកាន់សាសនាផ្សេងខ្វែងគំនិតគ្នានៅក្នុងក្បួនច្បាប់(សាសនា)របស់អ្នកឲ្យសោះ ពីព្រោះអ្នកគឺស្ថិតនៅលើការពិតជាងពួកគេ ដោយសារតែពួកគេគឺជាពួកដែលស្ថិតនៅលើភាពខុសឆ្គង។ ហើយចូរអ្នកអំពាវនាវមនុស្សលោកទៅកាន់ភាពស្មោះសក្នុងការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ពិតប្រាកដណាស់ អ្នកពិតជាស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេនៅក្នុងវាឡើយ។
22:68Страница 340
وَإِن جَٰدَلُوكَ فَقُلِ ٱللَّهُ أَعۡلَمُ بِمَا تَعۡمَلُونَ ٦٨
Если же они станут препираться с тобой, то скажи: «Аллаху лучше знать о том, что вы совершаете.
ប្រសិនបើពួកគេនៅតែឈ្លោះប្រកែកជាមួយអ្នកក្រោយពីភស្តុតាងបានស្តែងចេញ(ចំពោះពួកគេ)រួចហើយនោះ ដូច្នេះ ចូរអ្នកប្រគល់កិច្ចការរបស់ពួកគេទៅកាន់អល់ឡោះ ដោយនិយាយក្នុងន័យព្រមាន(ពួកគេ)ថាៈ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវទង្វើដែលពួកអ្នកបានប្រព្រឹត្តដោយគ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើនោះ។
22:69Страница 340
ٱللَّهُ يَحۡكُمُ بَيۡنَكُمۡ يَوۡمَ ٱلۡقِيَٰمَةِ فِيمَا كُنتُمۡ فِيهِ تَخۡتَلِفُونَ ٦٩
Аллах рассудит между вами в День воскресения в том, в чем вы препирались между собой».
នៅថ្ងៃបរលោក អល់ឡោះជាម្ចាស់ទ្រង់នឹងកាត់សេចក្តីរវាងខ្ញុំបម្រើរបស់ទ្រង់ ទាំងអ្នកដែលមានជំនឿនិងអ្នកដែលគ្មានជំនឿក្នុងចំណោមពួកគេចំពោះអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នានៅក្នុងលោកិយទាក់ទងនឹងកិច្ចការសាសនា។
22:70Страница 340
أَلَمۡ تَعۡلَمۡ أَنَّ ٱللَّهَ يَعۡلَمُ مَا فِي ٱلسَّمَآءِ وَٱلۡأَرۡضِۚ إِنَّ ذَٰلِكَ فِي كِتَٰبٍۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٞ ٧٠
Разве ты не знаешь, что Аллаху известно то, что на небе и на земле? Воистину, это есть в Писании. Воистину, это для Аллаха легко.
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃ និងអ្វីដែលមាននៅក្នុងដីដោយគ្មានអ្វីមួយដែលនៅក្នុងវាទាំងពីរ(មេឃនិងផែនដី)អាចលាក់បាំងពីទ្រង់បាននោះឡើយ។ ពិតប្រាកដណាស់ ចំណេះដឹងទាំងនោះ គឺត្រូវបានកត់ត្រាទុកនៅឯឡាវហ៊ុលម៉ះហ៊្វូស ហើយចំណេះដឹងទាំងអស់នោះ សម្រាប់អល់ឡោះជាម្ចាស់គឺងាយស្រួលបំផុត។
22:71Страница 340
وَيَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ سُلۡطَٰنٗا وَمَا لَيۡسَ لَهُم بِهِۦ عِلۡمٞۗ وَمَا لِلظَّٰلِمِينَ مِن نَّصِيرٖ ٧١
Они поклоняются вместо Аллаха тому, о чем Он не ниспослал никакого довода, о чем у них нет никакого знания. Не будет у беззаконников помощников!
ហើយពួកមុស្ហរីគីនបានគោរពសក្ការៈរូបបដិមានានាក្រៅពីអល់ឡោះដែលទ្រង់មិនបានបញ្ចុះនូវភស្តុតាងណាមួយដែលបញ្ជាក់ទៅលើ(ភាពត្រឹមត្រូវនៃ)ការគោរពសក្ការៈចំពោះវា(រូបបដិមា)នៅក្នុងបណ្តាគម្ពីរទាំងឡាយរបស់ទ្រង់សោះឡើយ ហើយពួកគេក៏គ្មានភស្តុតាងនៃចំណេះដឹងក្នុងការធ្វើដូច្នោះនោះដែរ។ តាមពិត មូលដ្ឋានរបស់ពួកគេនោះ គឺផ្នែកលើការគោរពតាមជីដូនជីតារបស់ពួកគេដោយងងឹតងងុលប៉ុណ្ណោះ។ ហើយសម្រាប់ពួកដែលបំពាន គឺគ្មានអ្នកជួយណាដែលអាចជួយការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះដែលនឹងធ្លាក់លើពួកគេនោះឡើយ។
22:72Страница 340
وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُنَا بَيِّنَٰتٖ تَعۡرِفُ فِي وُجُوهِ ٱلَّذِينَ كَفَرُواْ ٱلۡمُنكَرَۖ يَكَادُونَ يَسۡطُونَ بِٱلَّذِينَ يَتۡلُونَ عَلَيۡهِمۡ ءَايَٰتِنَاۗ قُلۡ أَفَأُنَبِّئُكُم بِشَرّٖ مِّن ذَٰلِكُمُۚ ٱلنَّارُ وَعَدَهَا ٱللَّهُ ٱلَّذِينَ كَفَرُواْۖ وَبِئۡسَ ٱلۡمَصِيرُ ٧٢
Когда им читают Наши ясные аяты, ты видишь на их лицах отрицание. Они готовы наброситься на тех, кто читает им Наши аяты. Скажи: «Не поведать ли вам о том, что хуже этого? Это - Огонь, который Аллах обещал тем, которые не уверовали. Как же скверно это место прибытия!».
ហើយនៅពេលដែលអ្នកសូត្របណ្តាវាក្យខណ្ឌរបស់យើងនៅក្នុងគម្ពីរគួរអានដ៏ច្បាស់លាស់ឲ្យពួកគេស្តាប់នោះ អ្នកអាចសង្កេតឃើញទឹកមុខរបស់ពួកដែលប្រឆាំងនឹងអល់ឡោះ គឺមិនពេញចិត្តនឹងវា(វាក្យខណ្ឌគួរអាន) ដោយការធ្វើមុខក្រញ៉ូវនៅពេលដែលពួកគេស្តាប់វា(គម្ពីរគួរអាន)។ ដោយសារការខឹងសម្បាខ្លាំងពេក ពួកគេស្ទើរតែហក់ទៅវាយប្រហារអ្នកដែលសូត្រវាក្យខណ្ឌរបស់យើងឲ្យពួកគេស្តាប់នោះទៅហើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថា តើចង់ឲ្យខ្ញុំប្រាប់ពួកអ្នកពីអ្វីដែលអាក្រក់ជាងការខឹងសម្បា និងការធ្វើមុខក្រញ៉ូវរបស់ពួកអ្នកឬទេ? នោះគឺភ្លើងនរកដែលអល់ឡោះជាម្ចាស់បានសន្យាចំពោះពួកប្រឆាំង ថាទ្រង់នឹងបញ្ចូលពួកគេទៅក្នុងវា ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតដែលពួកគេវិលត្រឡប់ទៅកាន់វា។
22:73Страница 341
يَٰٓأَيُّهَا ٱلنَّاسُ ضُرِبَ مَثَلٞ فَٱسۡتَمِعُواْ لَهُۥٓۚ إِنَّ ٱلَّذِينَ تَدۡعُونَ مِن دُونِ ٱللَّهِ لَن يَخۡلُقُواْ ذُبَابٗا وَلَوِ ٱجۡتَمَعُواْ لَهُۥۖ وَإِن يَسۡلُبۡهُمُ ٱلذُّبَابُ شَيۡـٔٗا لَّا يَسۡتَنقِذُوهُ مِنۡهُۚ ضَعُفَ ٱلطَّالِبُ وَٱلۡمَطۡلُوبُ ٧٣
О люди! Приводится притча, послушайте же ее. Воистину, те, кому вы поклоняетесь помимо Аллаха, не сотворят и мухи, даже если они объединятся для этого. Если же муха заберет у них что-нибудь, они не смогут отобрать у нее это. Слаб тот, кто добивается, и тот, от кого он добивается!
ឱមនុស្សលោកទាំងឡាយ! គេបានលើកជាឧទាហរណ៍មួយ(សម្រាប់ពួកអ្នក)។ ហេតុនេះ ចូរពួកអ្នកស្តាប់ និងយកវាធ្វើជាមេរៀន។ ជាការពិតណាស់ រូបបដិមាទាំងឡាយ និងអ្វីផ្សេងទៀតក្រៅពីវាដែលពួកអ្នកកំពុងតែគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះនោះ គឺពួកវាមិនអាចបង្កើត(អ្វីមួយនោះឡើយ) សូម្បីតែសត្វរុយដ៏តូចមួយបាននោះទេ ដោយសារតែការអសមត្ថភាពរបស់ពួកវា។ ហើយបើទោះបីជាពួកវាប្រមូលផ្តុំគ្នា(សហការគ្នា)ទាំងអស់ដើម្បីបង្កើតវា(សត្វរុយមួយក្បាលដ៏តូច)ក៏ដោយ ក៏ពួកវាមិនអាចបង្កើតវាបានដែរ។ ហើយនៅពេលដែលសត្វរុយបានយកអ្វីមួយអំពីសំណែន(ដែលគេបានសែនចំពោះរូបបដិមា)ទាំងនោះ ក៏ពួកវាមិនមានសមត្ថភាពអាចដេញសត្វរុយនោះកុំឲ្យយក(ស៊ី)អ្វីមួយអំពីវា(របស់ដែលគេសែន)នោះបានដែរ។ តាមរយៈការអសមត្ថភាពរបស់ពួកវា(រូបបដិមា)ក្នុងការបង្កើតសត្វរុយ និងការដេញសត្វរុយនោះកុំឲ្យយក(ស៊ី)អ្វីមួយអំពីវា(របស់ដែលគេសែន)នោះ គឺបញ្ជាក់អំពីការអសមត្ថភាពរបស់ពួកវាចំពោះអ្វីដែលធំលើសហ្នឹងទៀតទៅហើយ។ ដូច្នេះ តើពួកអ្នកគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះយ៉ាងដូចម្តេចទៅ(ខណៈដែលវាគ្មានអសមត្ថភាពអ្វីសោះនោះ)? ទាំងអ្នកដែលបួងសួងសុំ និងអ្នកដែលត្រូវគេបួងសួងសុំ(រូបបដិមានានា) គឺទន់ខ្សោយបំផុត។
22:74Страница 341
مَا قَدَرُواْ ٱللَّهَ حَقَّ قَدۡرِهِۦٓۚ إِنَّ ٱللَّهَ لَقَوِيٌّ عَزِيزٌ ٧٤
Они не ценили Аллаха должным образом, а ведь Аллах - Всесильный, Могущественный.
ពួកគេមិនបានលើកតម្កើងអល់ឡោះជាម្ចាស់ឲ្យសាកសមនឹងភាពធំធេងរបស់ទ្រង់ឡើយ ខណៈដែលពួកគេបានគោរពសក្ការៈចំពោះម៉ាខ្លូករបស់ទ្រង់មួយចំនួនរួមជាមួយនឹងទ្រង់នោះ។ ជាការពិតណាស់ អល់ឡោះមហាខ្លាំងក្លាបំផុត ហើយក្នុងចំណោមភាពខ្លាំងក្លារបស់ទ្រង់ និងសមត្ថភាពរបស់ទ្រង់នោះ គឺទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីដែលនៅចង្លោះវាទាំងពីរ។ ហើយទ្រង់មហាខ្លាំងពូកែបំផុតដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ផ្ទុយពីរូបបដិមានានារបស់ពួកមុស្ហរីគីនដែលមានភាពទន់ខ្យោយបំផុត និងអាប់ឱនបំផុតដោយមិនបានបង្កើតអ្វីមួយសោះឡើយ។
22:75Страница 341
ٱللَّهُ يَصۡطَفِي مِنَ ٱلۡمَلَٰٓئِكَةِ رُسُلٗا وَمِنَ ٱلنَّاسِۚ إِنَّ ٱللَّهَ سَمِيعُۢ بَصِيرٞ ٧٥
Аллах избирает среди ангелов и людей посланников. Воистину, Аллах - Слышащий, Видящий.
អល់ឡោះទ្រង់បានជ្រើសរើសម៉ាឡាអ៊ីកាត់មួយចំនួនធ្វើជាអ្នកនាំសារ ហើយទ្រង់ក៏បានជ្រើសរើសមនុស្សលោកមួយចំនួនធ្វើជាអ្នកនាំសារដូចគ្នាដែរ។ ពិតណាស់ ទ្រង់បានបញ្ជូនម៉ាឡាអ៊ីកាត់មួយចំនួនទៅកាន់បណ្តាព្យាការី(ជាមនុស្សលោក) ដូចជា ម៉ាឡាអ៊ីកាត់ជីព្រីល ទ្រង់បានបញ្ជូនគេទៅកាន់បណ្តាអ្នកនាំសារដែលជាមនុស្សលោក។ ហើយទ្រង់ក៏បានបញ្ជូនបណ្តាអ្នកនាំសារទាំងឡាយដែលជាមនុស្សលោកទៅកាន់មនុស្សលោកដូចគ្នាផងដែរ។ ពិតប្រាកដណាស់ អល់ឡោះមហាលឺបំផុតចំពោះអ្វីដែលពួកមុស្ហរីគីនបាននិយាយអំពីរឿងអ្នកនាំសារទាំងឡាយរបស់ទ្រង់ ហើយទ្រង់មហាឃើញបំផុតចំពោះអ្នកដែលទ្រង់នឹងជ្រើសរើសរូបគេធ្វើជាអ្នកនាំសាររបស់ទ្រង់នោះ។
22:76Страница 341
يَعۡلَمُ مَا بَيۡنَ أَيۡدِيهِمۡ وَمَا خَلۡفَهُمۡۚ وَإِلَى ٱللَّهِ تُرۡجَعُ ٱلۡأُمُورُ ٧٦
Он знает их прошлое и будущее, и к Аллаху возвращаются дела.
ហើយទ្រង់ដឹងនូវអ្វីដែលកើតឡើងចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់ដែលជាម៉ាឡាអ៊ីកាត់ និងមនុស្សលោកនោះ ទាំងមុនពេលដែលទ្រង់បង្កើតពួកគេ និងក្រោយពីការស្លាប់របស់ពួកគេ។ ហើយកិច្ចការទាំងអស់នឹងវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់នៅថ្ងៃបរលោក ខណៈដែលទ្រង់នឹងពង្រស់ខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់នឹងតបស្នងចំពោះពួកគេលើទង្វើទាំងឡាយដែលពួកគេធ្លាប់បានសាងកន្លងមក(នៅក្នុងលោកិយ)។
22:77Страница 341
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱرۡكَعُواْ وَٱسۡجُدُواْۤ وَٱعۡبُدُواْ رَبَّكُمۡ وَٱفۡعَلُواْ ٱلۡخَيۡرَ لَعَلَّكُمۡ تُفۡلِحُونَ۩ ٧٧
О те, которые уверовали! Кланяйтесь, падайте ниц, поклоняйтесь вашему Господу и творите добро, - быть может, вы преуспеете.
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តនូវអ្វីដែលគេបានបង្គាប់ប្រើចំពោះពួកគេ! ចូរពួកអ្នកឱនរូកុ និងក្រាបស៊ូជោតនៅក្នុងការសឡាតរបស់ពួកអ្នកចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ហើយចូរពួកអ្នកសាងនូវអំពើល្អ ដូចជាការបរិច្ចាគទាន និងការភ្ជាប់ចំណងសាច់សាលោហិតជាដើម សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យតាមអ្វីដែលពួកអ្នកប្រាថ្នា និងរួចផុតពីអ្វីដែលពួកអ្នកភ័យខ្លាច។
22:78Страница 341
وَجَٰهِدُواْ فِي ٱللَّهِ حَقَّ جِهَادِهِۦۚ هُوَ ٱجۡتَبَىٰكُمۡ وَمَا جَعَلَ عَلَيۡكُمۡ فِي ٱلدِّينِ مِنۡ حَرَجٖۚ مِّلَّةَ أَبِيكُمۡ إِبۡرَٰهِيمَۚ هُوَ سَمَّىٰكُمُ ٱلۡمُسۡلِمِينَ مِن قَبۡلُ وَفِي هَٰذَا لِيَكُونَ ٱلرَّسُولُ شَهِيدًا عَلَيۡكُمۡ وَتَكُونُواْ شُهَدَآءَ عَلَى ٱلنَّاسِۚ فَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ وَٱعۡتَصِمُواْ بِٱللَّهِ هُوَ مَوۡلَىٰكُمۡۖ فَنِعۡمَ ٱلۡمَوۡلَىٰ وَنِعۡمَ ٱلنَّصِيرُ ٧٨
Усердствуйте на пути Аллаха надлежащим образом. Он избрал вас и не сделал для вас никакого затруднения в религии. Такова вера отца вашего Ибрахима (Авраама). Аллах нарек вас мусульманами до этого и здесь (в Коране), чтобы Посланник был свидетелем о вас, а вы были свидетелями о людях. Совершайте намаз, выплачивайте закят и крепко держитесь за Аллаха. Он - ваш Покровитель. Как же прекрасен этот Покровитель! Как же прекрасен этот Помощник!
ហើយចូរពួកអ្នកតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះនូវការតស៊ូមួយដ៏ស្មោះសចំពោះទ្រង់។ ទ្រង់បានជ្រើសរើសពួកអ្នក និងបានធ្វើឲ្យសាសនារបស់ពួកអ្នកជាសាសនាដែលមានភាពទូលំទូលាយ ដែលគ្មានភាពចង្អៀតចង្អល់ និងមិនតឹងរឹងពេកនោះទេ។ សាសនាដ៏ទូលំទូលាយនេះ គឺសាសនាឪពុករបស់ពួកអ្នក ព្យាការីអ៊ីព្រហ៊ីម។ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានដាក់ឈ្មោះឲ្យពួកអ្នក ថាជាជនមូស្លីមនៅក្នុងបណ្តាគម្ពីរពីមុនមក និងនៅក្នុងគម្ពីរគួរអាន ដើម្បីឲ្យអ្នកនាំសារ(មូហាំម៉ាត់)ធ្វើជាសាក្សីទៅលើពួកអ្នកថាៈ ពិតប្រាកដណាស់ គាត់បានផ្សព្ចផ្សាយរួចហើយនូវអ្វីដែលគេបានដាក់បទបញ្ជាលើគាត់ឲ្យផ្សព្វផ្សាយនោះ និងក៏ដើម្បីឲ្យពួកអ្នក(ប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់)ធ្វើជាសាក្សីទៅលើបណ្តាប្រជាជាតិជំនាន់មុនៗផងដែរថា ពិតប្រាកដណាស់ បណ្តាអ្នកនាំសាររបស់ពួកគេបានផ្សព្វផ្សាយវា(សាររបស់អល់ឡោះ)រួចហើយ។ ដូច្នេះ ចូរពួកអ្នកថ្លែងអំណរគុណអល់ឡោះចំពោះរឿងនេះ តាមរយៈការប្រតិបត្តិសឡាតឲ្យបានពេញលេញនិងគ្រប់ជ្រុងជ្រោយ និងបរិច្ចាគហ្សាកាត់ពីទ្រព្យសម្បត្តិរបស់ពួកអ្នក និងសុំការជ្រកកោនពីអល់ឡោះ ព្រមទាំងប្រគល់កិច្ចការទាំងឡាយរបស់ពួកអ្នកទៅកាន់ទ្រង់។ ជាការពិតណាស់ ទ្រង់គឺជាអ្នកគាំពារដ៏ល្អប្រសើរបំផុតចំពោះជនណាដែលយកទ្រង់ធ្វើជាអ្នកគាំពារក្នុងចំណោមបណ្តាអ្នកដែលមានជំនឿ ហើយទ្រង់គឺជាអ្នកជួយដ៏ល្អប្រសើរបំផុតសម្រាប់ជនណាដែលសុំឲ្យទ្រង់ជួយដល់គេក្នុងចំណោមពួកគេ(អ្នកដែលមានជំនឿ)។ ហេតុនេះ ចូរពួកអ្នកយកទ្រង់ធ្វើជាអ្នកគាំពារ នោះទ្រង់នឹងគាំពារពួកអ្នក។ ហើយចូរពួកអ្នកសុំការជួយពីទ្រង់ នោះទ្រង់នឹងជួយដល់ពួកអ្នកជាមិនខាន។
Текст: Quranic Universal Library (Tarteel) через spa5k/tafsir_api (MIT), в зафиксированной версии. Аяты: Quran Foundation. Источники и лицензии