Аль-МухтасарАль Имран · 3:110–136

Аль-Мухтасар · Тафсир · на кхмерском

Аль Имран 3:110–136

3:110Страница 64

كُنتُمۡ خَيۡرَ أُمَّةٍ أُخۡرِجَتۡ لِلنَّاسِ تَأۡمُرُونَ بِٱلۡمَعۡرُوفِ وَتَنۡهَوۡنَ عَنِ ٱلۡمُنكَرِ وَتُؤۡمِنُونَ بِٱللَّهِۗ وَلَوۡ ءَامَنَ أَهۡلُ ٱلۡكِتَٰبِ لَكَانَ خَيۡرٗا لَّهُمۚ مِّنۡهُمُ ٱلۡمُؤۡمِنُونَ وَأَكۡثَرُهُمُ ٱلۡفَٰسِقُونَ ١١٠

Вы являетесь лучшей из общин, появившейся на благо человечества, повелевая совершать одобряемое, удерживая от предосудительного и веруя в Аллаха. Если бы люди Писания уверовали, то это было бы лучше для них. Среди них есть верующие, но большинство из них - нечестивцы.

ពួកអ្នក(ឱប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់) គឺជាប្រជាជាតិមួយដែលល្អប្រពៃជាងគេទាំងក្នុងជំនឿរបស់ពួកអ្នកនិងក្នុងទង្វើរបស់ពួកអ្នកដែលអល់ឡោះបានបញ្ចេញ(បង្កើត)មកសម្រាប់មនុស្សលោក និងជាអ្នកដែលផ្តល់ផលប្រយោជន៍ជាងគេដល់មនុស្សលោក ដោយពួកអ្នកប្រើគ្នាឲ្យធ្វើអំពើល្អត្រឹមត្រូវដែលច្បាប់ឥស្លាមបានបញ្ជាក់ប្រាប់ហើយប្រាជ្ញារបស់គេក៏ទទួលស្គាល់ថាល្អផងដែរ និងហាមឃាត់គ្នាពីទង្វើអាក្រក់ដែលច្បាប់ឥស្លាមបានហាមឃាត់ហើយប្រាជ្ញារបស់ពួកអ្នកក៏យល់ឃើញថាអាក្រក់ដែរ ព្រមទាំងពួកអ្នកមានជំនឿចំពោះអល់ឡោះនូវសេចក្តីជំនឿមួយដ៏ជាក់លាក់ដែលបញ្ជាក់ដោយទង្វើ។ ហើយប្រសិនបើពួកអះលីគីតាបក្នុងចំណោមពួកយូដានិងពួកណាសរ៉នីមានជំនឿលើព្យាការីមូហាំម៉ាត់នោះ វាគឺជាការល្អប្រសើរបំផុតសម្រាប់ពួកគេទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោករបស់ពួកគេ។ ក្នុងចំណោមពួកអះលីគីតាបទាំងនោះ គឺមានតិចណាស់ដែលមានជំនឿលើអ្វីដែលព្យាការីមូហាំម៉ាត់បាននាំមក តែភាគច្រើននៃពួកគេ គឺជាពួកដែលចាកចេញពីសាសនារបស់អល់ឡោះនិងច្បាប់បញ្ញត្តិរបស់ទ្រង់។

3:111Страница 64

لَن يَضُرُّوكُمۡ إِلَّآ أَذٗىۖ وَإِن يُقَٰتِلُوكُمۡ يُوَلُّوكُمُ ٱلۡأَدۡبَارَ ثُمَّ لَا يُنصَرُونَ ١١١

Они не причинят вам никакого вреда, кроме досаждения. Если же они станут сражаться с вами, то повернутся к вам спиной, после чего им не будет оказана помощь.

ទោះបីជាធ្លាប់មានការបង្កភាពជាសត្រូវពីសំណាក់ពួកគេក៏ដោយ ក៏ពួកគេមិនអាចបង្កគ្រោះថ្នាក់ដល់ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)បានជាដាច់ខាត មិនថាចំពោះសាសនារបស់ពួកអ្នក ឬចំពោះខ្លួនរបស់ពួកអ្នកផ្ទាល់នោះឡើយ ក្រៅតែពីការបញ្ឈឺដោយពាក្យសម្តីរបស់ពួកគេប៉ុណ្ណោះ ដូចជាការចោទប្រកាន់ចំពោះសាសនា ការចំអកឡកឡឺយចំពោះពួកអ្នក និងផ្សេងៗទៀតជាដើម។ ហើយប្រសិនបើពួកគេធ្វើសង្គ្រាមជាមួយពួកអ្នកនោះ ពួកគេប្រាកដជានឹងរត់បកក្រោយដោយភាពបរាជ័យនៅចំពោះមុខពួកអ្នក ហើយពួកគេក៏នឹងមិនត្រូវបានគេជួយឲ្យយកឈ្នះលើពួកអ្នកជារៀងរហូត។

3:112Страница 64

ضُرِبَتۡ عَلَيۡهِمُ ٱلذِّلَّةُ أَيۡنَ مَا ثُقِفُوٓاْ إِلَّا بِحَبۡلٖ مِّنَ ٱللَّهِ وَحَبۡلٖ مِّنَ ٱلنَّاسِ وَبَآءُو بِغَضَبٖ مِّنَ ٱللَّهِ وَضُرِبَتۡ عَلَيۡهِمُ ٱلۡمَسۡكَنَةُۚ ذَٰلِكَ بِأَنَّهُمۡ كَانُواْ يَكۡفُرُونَ بِـَٔايَٰتِ ٱللَّهِ وَيَقۡتُلُونَ ٱلۡأَنۢبِيَآءَ بِغَيۡرِ حَقّٖۚ ذَٰلِكَ بِمَا عَصَواْ وَّكَانُواْ يَعۡتَدُونَ ١١٢

Где бы их ни застали, их постигает унижение, если только они не окажутся под покровительством Аллаха и покровительством людей. Они попали под гнев Аллаха, и их постигла бедность. Это - за то, что они не веровали в знамения Аллаха и несправедливо убивали пророков. Это - за то, что они ослушались и преступали границы дозволенного.

ភាពអាម៉ាស់និងភាពថោកទាបត្រូវបានហ៊ុមព័ទ្ធពួកយូដា ទោះបីជាពួកគេនៅទីកន្លែងណាក៏ដោយ។ ដូចនេះ ពួកគេគ្មានបានសុខឡើយ លុះត្រាតែទទួលបានកិច្ចសន្យាឬកិច្ចព្រមព្រៀងសន្តិភាពពីអល់ឡោះ ឬពីនរណាម្នាក់ប៉ុណ្ណោះ។ ហើយពួកគេបានវិលត្រឡប់ទៅវិញដោយទទួលរងនូវការខឹងសម្បារពីអល់ឡោះជាម្ចាស់ ហើយភាពខ្វះខាតនិងភាពក្រខ្សត់ត្រូវបានហ៊ុមព័ទ្ធពួកគេ។ ពួកគេទទួលបានបែបនេះ គឺដោយសារតែការប្រឆាំងរបស់ពួកគេចំពោះបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះជាម្ចាស់ និងបានសម្លាប់បណ្តាព្យាការីទាំងឡាយរបស់ទ្រង់ដោយបំពាន។ ហើយពួកគេទទួលបានបែបនេះដែរ គឺដោយសារតែការប្រព្រឹត្តល្មើសរបស់ពួកគេ ហើយការបំពានរបស់ពួកគេទៅលើព្រំដែនរបស់អល់ឡោះ។

3:113Страница 64

۞ لَيۡسُواْ سَوَآءٗۗ مِّنۡ أَهۡلِ ٱلۡكِتَٰبِ أُمَّةٞ قَآئِمَةٞ يَتۡلُونَ ءَايَٰتِ ٱللَّهِ ءَانَآءَ ٱلَّيۡلِ وَهُمۡ يَسۡجُدُونَ ١١٣

Не все они одинаковы. Среди людей Писания есть праведные люди, которые читают аяты Аллаха по ночам, падая ниц.

ស្ថានភាពរបស់ពួកអះលីគីតាបទាំងអស់ គឺមិនមែនសុទ្ធតែដូចគ្នាទាំងអស់នោះទេ ផ្ទុយទៅវិញ មានមួយក្រុមក្នុងចំណោមពួកគេដែលប្រកាន់ខ្ជាប់នឹងសាសនារបស់អល់ឡោះដោយគោរពតាមការបង្គាប់ប្រើរបស់ទ្រង់និងជៀសវាងពីបម្រាមរបស់ទ្រង់។ ពួកគេសូត្រនូវបណ្តាវាក្យខណ្ឌរបស់អល់ឡោះនៅពេលយប់ ខណៈដែលពួកគេឈរសឡាតបួងសួងទៅកាន់អល់ឡោះ។ ក្រុមនេះ គឺមានតាំងពីមុនពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានតែងតែជាព្យាការីមកម្លេះ ហើយជនណាក្នុងចំណោមពួកគេដែលមានជីវិតរស់នៅទាន់ពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានគេតែងតាំងនោះ គឺគេបានចូលសាសនាឥស្លាម។

3:114Страница 64

يُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَيَأۡمُرُونَ بِٱلۡمَعۡرُوفِ وَيَنۡهَوۡنَ عَنِ ٱلۡمُنكَرِ وَيُسَٰرِعُونَ فِي ٱلۡخَيۡرَٰتِۖ وَأُوْلَٰٓئِكَ مِنَ ٱلصَّٰلِحِينَ ١١٤

Они веруют в Аллаха и в Последний день, велят творить одобряемое, запрещают предосудительное и торопятся совершать добрые дела. Они являются одними из праведников.

ពួកគេមានជំនឿលើអល់ឡោះនិងមានជំនឿលើថ្ងៃបរលោកនូវជំនឿមួយដ៏ពិតប្រាកដ។ ពួកគេប្រើគ្នាឲ្យធ្វើអំពើល្អ ហើយហាមឃាត់គ្នាពីការប្រព្រឹត្តអំពើអាក្រក់ ហើយពួកគេរួសរាន់ក្នុងការប្រព្រឹត្តអំពើល្អទាំងឡាយ ព្រមទាំងស្វះស្វែងគោរពសក្ការៈចំពោះអល់ឡោះក្នុងរដូវកាលពិសេសនៃការគោរពសក្ការៈ។ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់នោះ គឺជាអ្នកដែលល្អត្រឹមត្រូវទាំងការនៀត(ការប៉ង)របស់ពួកគេ និងទង្វើកុសលទាំងឡាយរបស់ពួកគេ ។

3:115Страница 64

وَمَا يَفۡعَلُواْ مِنۡ خَيۡرٖ فَلَن يُكۡفَرُوهُۗ وَٱللَّهُ عَلِيمُۢ بِٱلۡمُتَّقِينَ ١١٥

Какой бы добрый поступок они ни совершили, ничто не будет отвергнуто от них. Ведь Аллах знает богобоязненных.

ក៏ដោយដែលអ្នកទាំងនោះបានធ្វើអំពីអំពើល្អ ទោះបីតិចក្តីច្រើនក្តី ក៏អល់ឡោះជាម្ចាស់មិនធ្វើឲ្យបាត់បង់នូវផលបុណ្យរបស់ពួកគេនោះទេ ហើយក៏មិនធ្វើឲ្យវាខ្វះនោះដែរ។ ហើយអល់ឡោះមហាដឹងបំផុតចំពោះអ្នកដែលកោតខ្លាចទ្រង់ដែលប្រតិបត្តិតាមការបង្គាប់ប្រើទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមរបស់ទ្រង់។ គ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងអំពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះទង្វើដែលពួកគេបានសាង។

3:116Страница 65

إِنَّ ٱلَّذِينَ كَفَرُواْ لَن تُغۡنِيَ عَنۡهُمۡ أَمۡوَٰلُهُمۡ وَلَآ أَوۡلَٰدُهُم مِّنَ ٱللَّهِ شَيۡـٔٗاۖ وَأُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ١١٦

Ни имущество, ни дети ничем не помогут перед Аллахом тем, которые не уверовали. Они будут обитателями Огня и пребудут там вечно.

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងអល់ឡោះនិងបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់នោះ ទ្រព្យសម្បត្តិរបស់ពួកគេនិងកូនចៅរបស់ពួកគេមិនអាចការពារពួកគេពីអល់ឡោះជាម្ចាស់បន្តិចណាឡើយ។ វាមិនអាចរារាំងពួកគេអំពីទណ្ឌកម្មរបស់ទ្រង់នោះទេ ហើយក៏មិនអាចទាក់ទាញក្តីមេត្តាករុណារបស់ទ្រង់បានដែរ។ ផ្ទុយទៅវិញ គឺវាកាន់តែបន្ថែមនូវទណ្ឌកម្ម និងការសោកស្តាយថែមទៀតដល់ពួកគេ ហើយពួកទាំងនោះហើយគឺជាពួកឋាននរកដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

3:117Страница 65

مَثَلُ مَا يُنفِقُونَ فِي هَٰذِهِ ٱلۡحَيَوٰةِ ٱلدُّنۡيَا كَمَثَلِ رِيحٖ فِيهَا صِرٌّ أَصَابَتۡ حَرۡثَ قَوۡمٖ ظَلَمُوٓاْ أَنفُسَهُمۡ فَأَهۡلَكَتۡهُۚ وَمَا ظَلَمَهُمُ ٱللَّهُ وَلَٰكِنۡ أَنفُسَهُمۡ يَظۡلِمُونَ ١١٧

То, что они расходуют в этой мирской жизни, подобно морозному (или завывающему; или огненному) ветру, который поразил ниву людей, поступивших несправедливо по отношению к себе, а затем погубил ее. Аллах не был несправедлив к ним - они сами поступали несправедливо по отношению к себе.

ការប្រៀបធៀបនូវអ្វីដែលពួកគ្មានជំនឿទាំងនោះបានបរិច្ចាគក្នុងផ្លូវល្អនិងផលបុណ្យដែលពួកគេកំពុងរង់ចាំនោះ គឺប្រៀបដូចជាខ្យល់ត្រជាក់ខ្លាំងដែលបានបក់បោកទៅលើដំណាំរបស់ក្រុមមួយដែលបានបំពានលើខ្លួនឯងដោយពួកគេបានប្រព្រឹត្តអំពើល្មើស និងទង្វើអាក្រក់ផ្សេងទៀត។ ពេលនោះ ខ្យល់នោះក៏បានធ្វើឱ្យខូចខាតដំណាំរបស់ពួកគេអស់ ខណៈដែលពួកគេសង្ឃឹមថានឹងទទួលបានផលជាច្រើនអំពីដំណាំនោះ។ ការដែលខ្យល់នេះបានបំផ្លាញដំណាំ(របស់ពួកគេ) ហើយពួកគេមិនបានទទួលផលអ្វីសោះពីដំណាំនេះ គឺដូចគ្នាទៅនឹងភាពគ្មានជំនឿដែលវាបំផ្លាញផលបុណ្យនៃទង្វើរបស់ពួកគេដែលពួកគេសង្ឃឹមថាអាចទទួលបានផលបុណ្យអំពីវានោះដែរ។ ហើយអល់ឡោះមិនបានបំពានទៅលើពួកគេឡើយ(ចំពោះរឿងនោះ)។ តាមពិត ពួកគេខ្លួនឯងទេដែលជាអ្នកបំពានទៅលើខ្លួនឯងតាមរយៈភាពគ្មានជំនឿរបស់ពួកគេចំពោះអល់ឡោះ និងការបដិសេធរបស់ពួកគេចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់។

3:118Страница 65

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُواْ بِطَانَةٗ مِّن دُونِكُمۡ لَا يَأۡلُونَكُمۡ خَبَالٗا وَدُّواْ مَا عَنِتُّمۡ قَدۡ بَدَتِ ٱلۡبَغۡضَآءُ مِنۡ أَفۡوَٰهِهِمۡ وَمَا تُخۡفِي صُدُورُهُمۡ أَكۡبَرُۚ قَدۡ بَيَّنَّا لَكُمُ ٱلۡأٓيَٰتِۖ إِن كُنتُمۡ تَعۡقِلُونَ ١١٨

О те, которые уверовали! Не берите своими помощниками тех, кто не из вас. Они не упускают случая навредить вам и радуются вашим трудностям. Ненависть уже проявилась у них на устах, но в их сердцах кроется еще большая ненависть. Мы уже разъяснили вам знамения, если вы только разумеете!

ឱបណ្ដាអ្នកដែលមានជំនឿលើអល់ឡោះនិងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកុំយកអ្នកផ្សេងក្រៅពីអ្នកដែលមានជំនឿធ្វើជាមិត្តភក្តិនិងជាអ្នកជិតស្និទ្ធ ដោយពួកអ្នកបង្ហាញឲ្យពួកគេបានដឹងពីអាថ៌កំបាំងរបស់ពួកអ្នកនិងស្ថានភាពផ្ទាល់ខ្លួនរបស់ពួកអ្នកឲ្យសោះ ពីព្រោះពួកគេមិនធ្វេសប្រហែសឡើយក្នុងការបង្កគ្រោះថ្នាក់ដល់ពួកអ្នក និងធ្វើឲ្យស្ថានភាពរបស់ពួកអ្នកកាន់តែអាក្រក់នោះ។ ពួកគេរំពឹងថា ពួកអ្នកនឹងទទួលរងនូវគ្រោះថ្នាក់ ហើយនិងមានការលំបាក។ ពិតប្រាកដណាស់ ការស្អប់ខ្ពើម និងភាពជាសត្រូវ(ពីសំណាក់ពួកគេ)បានលេចឡើងនៅលើអណ្តាតរបស់ពួកគេ តាមរយៈការចោទប្រកាន់ចំពោះសាសនារបស់ពួកអ្នក បង្កចលាចលរវាងពួកអ្នក និងផ្សព្វផ្សាយអាថ៌កំបាំងរបស់ពួកអ្នក។ ហើយភាពស្អប់ខ្ពើមដែលកំពុងតែលាក់ទុកនៅក្នុងទ្រូងរបស់ពួកគេនោះ គឺធំធេងជាងនោះទៅទៀត។ ពិតប្រាកដណាស់ យើងបានបញ្ជាក់ប្រាប់ដល់ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)នូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើនដែលអាចផ្តល់ប្រយោជន៍ដល់ពួកអ្នកទាំងក្នុងលោកិយ និងថ្ងៃបរលោក ប្រសិនបើពួកអ្នកគិតពិចារណាអំពីម្ចាស់របស់ពួកអ្នកនូវអ្វីដែលត្រូវបានបញ្ចុះទៅលើពួកអ្នកនោះ។

3:119Страница 65

هَٰٓأَنتُمۡ أُوْلَآءِ تُحِبُّونَهُمۡ وَلَا يُحِبُّونَكُمۡ وَتُؤۡمِنُونَ بِٱلۡكِتَٰبِ كُلِّهِۦ وَإِذَا لَقُوكُمۡ قَالُوٓاْ ءَامَنَّا وَإِذَا خَلَوۡاْ عَضُّواْ عَلَيۡكُمُ ٱلۡأَنَامِلَ مِنَ ٱلۡغَيۡظِۚ قُلۡ مُوتُواْ بِغَيۡظِكُمۡۗ إِنَّ ٱللَّهَ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ١١٩

Вот вы любите их, а они вас не любят. И вы верите во все Писания. Когда они встречаются с вами, то говорят: «Мы уверовали». Когда же остаются одни, то кусают кончики пальцев от злобы к вам. Скажи: «Умрите от своей злобы! Аллаху известно о том, что в груди».

ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ) គឺបែបនេះហើយ។ ពួកអ្នកស្រឡាញ់ក្រុមទាំងនោះ ហើយពួកអ្នករំពឹងថាពួកគេនឹងបានល្អ តែពួកគេវិញមិនបានស្រឡាញ់ពួកអ្នកឡើយ ហើយក៏មិនរំពឹងចង់ឲ្យពួកអ្នកបានសុខនោះទេ ផ្ទុយទៅវិញពួកគេកំពុងតែខឹងសម្បារមកចំពោះពួកអ្នក។ ហើយពួកអ្នកមានជំនឿលើបណ្តាគម្ពីរទាំងអស់ ដែលក្នុងនោះ រួមទាំងគម្ពីររបស់ពួកគេផងដែរ តែពួកគេវិញមិនបានជឿលើគម្ពីរដែលអល់ឡោះបានបញ្ចុះទៅលើព្យាការីររបស់ពួកអ្នក(ព្យាការីមូហាំម៉ាត់)ឡើយ។ ហើយនៅពេលដែលពួកគេបានជួបនឹងពួកអ្នក ពួកគេនិយាយនៅនឹងអណ្តាតរបស់ពួកគេថាៈ ពួកយើងបានជឿជាក់ហើយ តែបើកាលណាពួកគេនៅជាមួយគ្នារបស់ពួកគេវិញ ពួកគេបានខាំចុងម្រាមដៃខ្លួនឯងដោយទុក្ខកង្វល់និងមានកំហឹងចំពោះពួកអ្នក ដោយសារតែពួកអ្នករួបរួមគ្នា មូលមតិគ្នា ហើយនិងភាពខ្លាំងក្លារបស់សាសនាឥស្លាម ខណៈដែលពួកគេវិញត្រូវទទួលរងនូវភាពអាម៉ាស់នោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលទៅកាន់ក្រុមទាំងនោះថាៈ ចូរពួកអ្នកស្ថិតនៅលើអ្វី(ស្ថានភាព)ដែលពួកអ្នកកំពុងតែស្ថិតនៅនេះរហូតដល់ស្លាប់ ទាំងពួកអ្នកមានទុក្ខកង្វល់និងការខឹងសម្បានោះចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលនៅក្នុងដួងចិត្ត ទាំងការមានជំនឿនិងគ្មានជំនឿ ទាំងប្រការល្អនិងប្រការអាក្រក់។

3:120Страница 65

إِن تَمۡسَسۡكُمۡ حَسَنَةٞ تَسُؤۡهُمۡ وَإِن تُصِبۡكُمۡ سَيِّئَةٞ يَفۡرَحُواْ بِهَاۖ وَإِن تَصۡبِرُواْ وَتَتَّقُواْ لَا يَضُرُّكُمۡ كَيۡدُهُمۡ شَيۡـًٔاۗ إِنَّ ٱللَّهَ بِمَا يَعۡمَلُونَ مُحِيطٞ ١٢٠

Если с вами случается доброе, это огорчает их; если же вас постигает беда, они радуются. Но если вы будете терпеливы и богобоязненны, то их козни не причинят вам никакого вреда. Воистину, Аллах объемлет все, что они совершают.

ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ទទួលបាននូវឧបការគុណ(ពីអល់ឡោះ) ដូចជាទទួលបានជ័យជម្នះលើសត្រូវ ឬក៏ទ្រព្យសម្បត្តិនិងកូនចៅមានការកើនឡើងនោះ ពួកគេនឹងមិនសប្បាយចិត្តនិងមានទុក្ខព្រួយ។ តែប្រសិនបើពួកអ្នកទទួលរងនូវគ្រោះថ្នាក់អ្វីមួយ ដូចជាទទួលបរាជ័យក្នុងដៃសត្រូវ ឬក៏ទ្រព្យសម្បត្តិនិងកូនចៅមានការបាត់បង់វិញនោះ ពួកគេនឹងសប្បាយចិត្តចំពោះរឿងនោះ ហើយពួកគេនឹងប្រមាថមកលើពួកអ្នកមិនខាន។ ហើយប្រសិនបើពួកអ្នកអត់ធ្មត់ទៅលើ(ការអនុវត្ត)បទបញ្ជា និង(អត់ធ្មត់ចំពោះ)ការកំណត់របស់អល់ឡោះ ព្រមទាំងកោតខ្លាចការខឹងសម្បាររបស់ទ្រង់មកលើពួកអ្នកនោះ ឧបាយកលរបស់ពួកគេនិងការបំពានបស់ពួកគេនោះមិនអាចបង្កគ្រោះថ្នាក់អ្វីដល់ពួកអ្នកបានឡើយ។ ពិតប្រាកដណាស់ អល់ឡោះដឹងជ្រួតជ្រាបបំផុតចំពោះឧបាយកលដែលពួកគេកំពុងរៀបចំនោះ ហើយទ្រង់នឹងតបតទៅពួកគេវិញដោយពួកគេនឹងទទួលបរាជ័យមិនខានឡើយ។

3:121Страница 65

وَإِذۡ غَدَوۡتَ مِنۡ أَهۡلِكَ تُبَوِّئُ ٱلۡمُؤۡمِنِينَ مَقَٰعِدَ لِلۡقِتَالِۗ وَٱللَّهُ سَمِيعٌ عَلِيمٌ ١٢١

Вот ты покинул свою семью рано утром, чтобы расставить верующих по местам для сражения при Ухуде. Аллах - Слышащий, Знающий.

ហើយចូរអ្នកចងចាំ(ឱព្យាការីមូហាំម៉ាត់) នៅពេលដែលអ្នកបានចាកចេញពីទីក្រុងម៉ាទីណះនៅពេលព្រឹកដើម្បីធ្វើសង្គ្រាមនឹងពួកអ្នកមុស្ហរីគីននៅឯភ្នំអ៊ូហ៊ុទ ហើយអ្នកបានកំណត់ទីតាំងឲ្យបណ្តាអ្នកដែលមានជំនឿដើម្បីឈរជើង(ក្នុងពេលធ្វើសង្គ្រាម) ដោយអ្នកបានបញ្ជាក់ប្រាប់ដល់ពួកគេម្នាក់ៗនូវទីតាំងឈរជើងរៀងៗខ្លួន។ ពិតប្រាកដណាស់ អល់ឡោះមហាលឺនូវពាក្យសម្ដីរបស់ពួកអ្នក និងមហាដឹងបំផុតពីទង្វើរបស់ពួកអ្នក។

3:122Страница 66

إِذۡ هَمَّت طَّآئِفَتَانِ مِنكُمۡ أَن تَفۡشَلَا وَٱللَّهُ وَلِيُّهُمَاۗ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ ١٢٢

Когда два отряда среди вас готовы были пасть духом, Аллах был их Покровителем. Пусть же на Аллаха уповают верующие!

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ចងចាំនូវអ្វីដែលបានកើតឡើងចំពោះពីរក្រុមក្នុងចំណោមបណ្តាអ្នកមានជំនឿ គឺអម្បូរសាឡាម៉ះនិងអម្បូរហារីសះ នៅពេលដែលពួកគេបានចុះខ្សោយ(នៅក្នុងសង្គ្រាមអ៊ូហ៊ុទនោះ) ហើយពួកគេបានមានបំណងនឹងវិលត្រឡប់ក្រោយនៅពេលដែលពួកពួកពុតត្បុតទាំងឡាយបានត្រឡប់ក្រោយ(ពីសង្គ្រាម) ប៉ុន្តែអល់ឡោះជាអ្នកជួយដល់ពួកទាំងនោះដោយពង្រឹងដល់ពួកគេឲ្យពួកគេឲ្យមានទឹកចិត្តក្នុងការប្រយុទ្ធ និងបានបង្វែរចិត្តរបស់ពួកគេអំពីការប៉ុនប៉ងត្រឡប់ក្រោយនោះ។ ដូច្នេះ ចូរឲ្យបណ្តាអ្នកដែលមានជំនឿពឹងផ្អែកលើអល់ឡោះជាម្ចាស់តែមួយគត់នៅគ្រប់ស្ថានភាពរបស់ពួកគេទាំងអស់។

3:123Страница 66

وَلَقَدۡ نَصَرَكُمُ ٱللَّهُ بِبَدۡرٖ وَأَنتُمۡ أَذِلَّةٞۖ فَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تَشۡكُرُونَ ١٢٣

Аллах уже оказал вам поддержку при Бадре, когда вы были слабы. Бойтесь же Аллаха, - быть может, вы будете благодарны.

ហើយប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជួយពួកអ្នកឲ្យយកជ័យជម្នះលើពួកមុស្ហរីគីននៅក្នុងសមរភូមិហ្ពាទើរ ខណៈដែលពួកអ្នកស្ថិតមានភាពទន់ខ្សោយដោយសារតែពួកអ្នកមានគ្នាតិចហើយសម្ភារសឹកក៏មានតិចតួច។ ដូចនេះ ចូរពួកអ្នកកោតខ្លាចទៅចំពោះអល់ឡោះចុះ សង្ឃឹមថាពួកអ្នកនឹងថ្លែងអំណរគុណទៅលើឧបការគុណទាំងឡាយរបស់ទ្រង់ដែលបានប្រទានមកលើពួកអ្នក។

3:124Страница 66

إِذۡ تَقُولُ لِلۡمُؤۡمِنِينَ أَلَن يَكۡفِيَكُمۡ أَن يُمِدَّكُمۡ رَبُّكُم بِثَلَٰثَةِ ءَالَٰفٖ مِّنَ ٱلۡمَلَٰٓئِكَةِ مُنزَلِينَ ١٢٤

Вот ты сказал верующим: «Разве вам не достаточно того, что ваш Господь ниспосылает вам в помощь три тысячи ангелов?».

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ចងចាំ នៅពេលដែលអ្នកបាននិយាយទៅកាន់បណ្តាអ្នកដែលមានជំនឿដើម្បីពង្រឹងជំហរបស់ពួកគេនៅក្នុងសង្រ្គាមហ្ពាទើរ ក្រោយពីពួកគេបានឮអំពីការបន្ថែមទ័ពជំនួយរបស់ពួកមុស្ហរីគីនដែលនឹងមកដល់ថាៈ តើមិនគ្រប់គ្រាន់ទេឬសម្រាប់ពួកអ្នកដោយអល់ឡោះជាម្ចាស់ទ្រង់បញ្ជូនកងទ័ពម៉ាឡាអ៊ីកាត់ចំនួនបីពាន់នាក់មកជួយពួកអ្នកដើម្បីពង្រឹងពួកអ្នកនៅក្នុងការធ្វើសង្គ្រាមរបស់ពួកអ្នកនោះ?

3:125Страница 66

بَلَىٰٓۚ إِن تَصۡبِرُواْ وَتَتَّقُواْ وَيَأۡتُوكُم مِّن فَوۡرِهِمۡ هَٰذَا يُمۡدِدۡكُمۡ رَبُّكُم بِخَمۡسَةِ ءَالَٰفٖ مِّنَ ٱلۡمَلَٰٓئِكَةِ مُسَوِّمِينَ ١٢٥

Конечно, да! Если же вы будете терпеливы и богобоязненны, и если враги нападут на вас прямо сейчас, то ваш Господь поможет вам пятью тысячами меченых ангелов.

ពិតមែនហើយ វានោះគឺពិតជាគ្រប់គ្រាន់សម្រាប់ពួកអ្នក។ ហើយសម្រាប់ពួកអ្នក នឹងទទួលបានដំណឹងល្អដោយការផ្តល់ជំនួយមួយផ្សេងទៀតអំពីអល់ឡោះ នោះគឺ ប្រសិនបើពួកអ្នកតស៊ូអត់ធ្មត់នៅក្នុងការប្រយុទ្ធ(ជាមួយពួកគេ) និងកោតខ្លាចទៅចំពោះអល់ឡោះ ហើយកងទ័ពជំនួយរបស់សត្រូវបានមកដល់ពួកអ្នកយ៉ាងឆាប់រហ័សនោះ ប្រសិនបើវាកើតឡើងដូច្នោះមែននោះ ពិតប្រាកដណាស់ម្ចាស់របស់អ្នកនឹងជួយពួកអ្នកដោយបញ្ជូននូវកងទ័ពម៉ាឡាអ៊ីកាត់ចំនួនប្រាំពាន់នាក់ ដោយមានសញ្ញាសម្គាល់លើខ្លួនរបស់ពួកគេនិងនៅលើសេះរបស់ពួកគេដោយសញ្ញាសម្គាល់ដ៏ច្បាស់លាស់(មកបន្ថែមទៀត)។

3:126Страница 66

وَمَا جَعَلَهُ ٱللَّهُ إِلَّا بُشۡرَىٰ لَكُمۡ وَلِتَطۡمَئِنَّ قُلُوبُكُم بِهِۦۗ وَمَا ٱلنَّصۡرُ إِلَّا مِنۡ عِندِ ٱللَّهِ ٱلۡعَزِيزِ ٱلۡحَكِيمِ ١٢٦

Аллах сделал это всего лишь благой вестью для вас и сделал это, чтобы ваши сердца утешились благодаря этому, поскольку победа приходит только от Могущественного и Мудрого Аллаха,

ហើយការដែលអល់ឡោះផ្តល់ជំនួយ និងផ្តល់ទ័ពជំនួយ(ដល់ពួកអ្នក)តាមរយៈបណ្តាម៉ាឡាអ៊ីកាត់នេះ គឺគ្មានអ្វីក្រៅពីដើម្បីជាការផ្តល់ដំណឹងរីករាយដល់ពួកអ្នកដើម្បីឲ្យដួងចិត្តរបស់ពួកអ្នកមានភាពនឹងនរនឹងវាតែប៉ុណ្ណោះ ពីព្រោះជាការពិតណាស់ ជ័យជម្នះពិតប្រាកដនោះ គឺមិនមែនដោយសារតែមូលហេតុជាក់ស្តែងទាំងនេះនោះទេ តែតាមពិត ជ័យជម្នះពិតប្រាកដនោះ គឺមកពីអល់ឡោះជាម្ចាស់ដែលជាអ្នកមហាខ្លាំងពូកែដែលគ្មានអ្នកណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និងមហាគតិបណ្ឌិតនៅក្នុងការកំណត់ និងដាក់បញ្ញត្តិច្បាប់របស់ទ្រង់ប៉ុណ្ណោះ។

3:127Страница 66

لِيَقۡطَعَ طَرَفٗا مِّنَ ٱلَّذِينَ كَفَرُوٓاْ أَوۡ يَكۡبِتَهُمۡ فَيَنقَلِبُواْ خَآئِبِينَ ١٢٧

и дабы отсечь от неверующих одну часть или разгромить их так, чтобы они вернулись разочарованными.

ជ័យជម្នះដែលពួកអ្នកទទួលបាននៅក្នុងសមរភូមិហ្ពាទើរនេះ គឺអល់ឡោះមានចេតនាបំផ្លាញក្រុមមួយក្នុងចំណោមពួកគ្មានជំនឿតាមរយៈការសម្លាប់ពួកគេ និងបំបាក់ក្រុមមួយផ្សេងទៀតនៃពួកគេ ហើយធ្វើឲ្យពួកគេមានការខឹងសម្បារដោយសារតែការបរាជ័យរបស់ពួកគេ។ ពេលនោះ ពួកគេនឹងត្រឡប់ទៅវិញទាំងភាពបរាជ័យ និងអាម៉ាស់ ។

3:128Страница 66

لَيۡسَ لَكَ مِنَ ٱلۡأَمۡرِ شَيۡءٌ أَوۡ يَتُوبَ عَلَيۡهِمۡ أَوۡ يُعَذِّبَهُمۡ فَإِنَّهُمۡ ظَٰلِمُونَ ١٢٨

Ты не принимаешь никакого решения. Аллах же либо примет их покаяния, либо накажет их, ведь они являются беззаконниками.

នៅពេលដែលអ្នកនាំសារបានបួងសួង(ពីអល់ឡោះ)សុំឲ្យពួកមេដឹកនាំរបស់ពួកអ្នកមុស្ហរីគីនទទួលរងនូវក្តីវិនាស ក្រោយពីអ្វីដែលបានកើតឡើងពីសំណាក់ពួកគេនៅក្នុងសង្គ្រាមអ៊ូហ៊ុទនោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់គាត់ថាៈ អ្នកគ្មានសិទ្ធិអ្វីឡើយនៅក្នុងកិច្ចការរបស់ពួកគេនេះ ប៉ុន្តែកិច្ចការទាំងឡាយ គឺជាសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ដូច្នេះ ចូរអ្នកអត់ធ្មត់សិនចុះ រហូតដល់អល់ឡោះទ្រង់កាត់សេចក្តីរវាងពួកអ្នក ឬក៏ទ្រង់ចង្អុលបង្ហាញពួកគេឲ្យសារភាពទោសកំហុស ដោយពួកគេបានចូលសាសនាឥស្លាម ឬពួកគេនៅតែបន្តលើភាពគ្មានជំនឿរបស់ពួកគេតទៅទៀត ហើយទ្រង់នឹងដាក់ទណ្ឌកម្មពួកគេ ពីព្រោះពួកគេគឺជាពួកបំពានដែលសាកសមនឹងទទួលទណ្ឌកម្ម។

3:129Страница 66

وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ يَغۡفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُۚ وَٱللَّهُ غَفُورٞ رَّحِيمٞ ١٢٩

Аллаху принадлежит то, что на небесах, и то, что на земле. Он прощает, кого пожелает, и подвергает мучениям, кого пожелает. Аллах - Прощающий, Милосердный.

ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី ទាំងការបង្កើត និងការចាត់ចែងនោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់អភ័យទោសនូវរាល់បាបកម្មទាំងឡាយចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដោយក្តីមេត្តាករុណាអំពីទ្រង់ ហើយទ្រង់ដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌របស់ទ្រង់។ ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពទោសកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

3:130Страница 66

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَأۡكُلُواْ ٱلرِّبَوٰٓاْ أَضۡعَٰفٗا مُّضَٰعَفَةٗۖ وَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تُفۡلِحُونَ ١٣٠

О те, которые уверовали! Не пожирайте лихву в многократно умноженном размере и бойтесь Аллаха, - быть может, вы преуспеете.

បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកជៀសវាងពីការយកការប្រាក់ដែលជាការបន្ថែមទេ្វដងលើប្រាក់ដើមរបស់ពួកអ្នកដែលពួកអ្នកបានឲ្យខ្ចីដូចដែលពួកសម័យអវិជ្ជាបានធ្វើឲ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងនូវបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។ សង្ឃឹមថាពួកអ្នកនឹងទទួលបាននូវអ្វីដែលពួកអ្នកកំពុងស្វែងរកនៃប្រការល្អទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក។

3:131Страница 66

وَٱتَّقُواْ ٱلنَّارَ ٱلَّتِيٓ أُعِدَّتۡ لِلۡكَٰفِرِينَ ١٣١

Бойтесь Огня, который уготован неверующим.

ហើយចូរពួកអ្នកបង្កើតជារបងការពារមួយរវាងពួកអ្នកនិងរភ្លើងនរកដែលអល់ឡោះបានរៀបចំវាសម្រាប់ពួកប្រឆាំង តាមរយៈការសាងទង្វើកុសលនិងបោះបង់នូវទង្វើទាំងឡាយណាដែលត្រូវបានហាមឃាត់។

3:132Страница 66

وَأَطِيعُواْ ٱللَّهَ وَٱلرَّسُولَ لَعَلَّكُمۡ تُرۡحَمُونَ ١٣٢

Повинуйтесь Аллаху и Посланнику, - быть может, вы будете помилованы.

ហើយចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ដោយអនុវត្តនូវបទបញ្ជាទាំងឡាយរបស់ទ្រង់(ដែលទ្រង់បានបង្គាប់ប្រើ) និងជៀសវាងអំពីបម្រាមទាំងឡាយ(ដែលទ្រង់បានហាមឃាត់)។ សង្ឃឹមថាពួកអ្នកនឹងទទួលបានក្តីមេត្តាករុណា(ពីអល់ឡោះ)ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។

3:133Страница 67

۞ وَسَارِعُوٓاْ إِلَىٰ مَغۡفِرَةٖ مِّن رَّبِّكُمۡ وَجَنَّةٍ عَرۡضُهَا ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ أُعِدَّتۡ لِلۡمُتَّقِينَ ١٣٣

Стремитесь к прощению вашего Господа и Раю, ширина которого равна небесам и земле, уготованному для богобоязненных,

ហើយចូរពួកអ្នករួសរាន់និងប្រណាំងប្រជែងគ្នាទៅកាន់ការប្រព្រឹត្តអំពើល្អនិងការបញ្ជិតខ្លួនទៅចំពោះអល់ឡោះតាមរយៈការគោរពប្រតិបត្តិផ្សេងៗ ដើម្បីទទួលបាននូវការអភ័យទោសដ៏ធំធេងពីអល់ឡោះជាម្ចាស់ និងដើម្បីពួកអ្នកបានចូលឋានសួគ៌(របស់អល់ឡោះ)ដែលទទឹងរបស់វា គឺប្រៀបដូចផ្ទៃមេឃជាច្រើនជាន់និងផែនដីដែលអល់ឡោះជាម្ចាស់បានរៀបចំវាសម្រាប់បណ្តាអ្នកដែលកោតខ្លាចក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។

3:134Страница 67

ٱلَّذِينَ يُنفِقُونَ فِي ٱلسَّرَّآءِ وَٱلضَّرَّآءِ وَٱلۡكَٰظِمِينَ ٱلۡغَيۡظَ وَٱلۡعَافِينَ عَنِ ٱلنَّاسِۗ وَٱللَّهُ يُحِبُّ ٱلۡمُحۡسِنِينَ ١٣٤

которые делают пожертвования в радости и в горе, сдерживают гнев и прощают людей. Воистину, Аллах любит творящих добро.

បណ្តាអ្នកដែលកោតខ្លាចនោះ គឺបណ្តាអ្នកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះទាំងក្នុងស្ថានភាពធូរធារនិងក្នុងស្ថានភាពក្រខ្សត់ និងបណ្តាអ្នកដែលអាចទប់កំហឹងបស់ពួកគេ ទោះបីពួកគេមានសមត្ថភាពអាចដាក់ទោស(ជនដែលមានកំហុសនោះ)ក៏ដោយ ហើយនិងបណ្តាអ្នកដែលចេះអធ្យាស្រ័យចំពោះអ្នកដែលបានបំពានមកលើពួកគេ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បំផុតចំពោះបណ្តាអ្នកដែលធ្វើអំពើល្អដែលមានលក្ខណៈសម្បត្តិដូចសីលធម៌ដែលបានរៀបរាប់នេះ។នេះ។

3:135Страница 67

وَٱلَّذِينَ إِذَا فَعَلُواْ فَٰحِشَةً أَوۡ ظَلَمُوٓاْ أَنفُسَهُمۡ ذَكَرُواْ ٱللَّهَ فَٱسۡتَغۡفَرُواْ لِذُنُوبِهِمۡ وَمَن يَغۡفِرُ ٱلذُّنُوبَ إِلَّا ٱللَّهُ وَلَمۡ يُصِرُّواْ عَلَىٰ مَا فَعَلُواْ وَهُمۡ يَعۡلَمُونَ ١٣٥

Тем же, которые, совершив мерзкий поступок или несправедливо поступив против самих себя, помянули Аллаха и попросили прощения за свои грехи, - ведь кто прощает грехи, кроме Аллаха? - и тем, которые сознательно не упорствуют в том, что они совершили,

ហើយពួកគេនោះដែរ គឺបណ្តាអ្នកដែលកាលណាពួកគេបានប្រព្រឹត្តបាបកម្មធំ ឬពួកគេបាត់បង់ផលបុណ្យដោយខ្លួនរបស់គេផ្ទាល់តាមរយៈការប្រព្រឹត្តបាបកម្មតូចៗនោះ គឺពួកគេនឹកឃើញដល់អល់ឡោះនិងនឹកឃើញពីទណ្ឌកម្មដែលទ្រង់បានព្រមានចំពោះពួកដែលប្រព្រឹត្តល្មើស និងនឹកឃើញដល់ផលបុណ្យដែលទ្រង់បានសន្យាចំពោះបណ្តាអ្នកដែលកោតខ្លាច។ ដូច្នេះ ពួកគេក៏បានសុំពីម្ចាស់របស់ពួកគេដោយភាពសោកស្តាយ(ចំពោះកំហុសទាំងនោះ)ដើម្បីឲ្យទ្រង់បិទបាំងបាបកម្មរបស់ពួកគេ និងកុំយកទោសពៃរ៍ពួកគេចំពោះកំហុសទាំងនោះ ពីព្រោះគ្មានអ្នកណាដែលអាចអភ័យទោសលើបាបកម្មទាំងឡាយក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់នោះឡើយ ហើយពួកគេមិនបន្តប្រព្រឹត្តអំពើបាបនោះទៀតឡើយ ខណៈដែលពួកគេដឹងច្បាស់ថា ពួកគេជាអ្នកដែលប្រព្រឹត្តអំពើបាបកម្មហើយនោះ។ ហើយពិតប្រាកដណាស់ អល់ឡោះនឹងអភ័យទោសនូវបាបកម្មទាំងអស់។

3:136Страница 67

أُوْلَٰٓئِكَ جَزَآؤُهُم مَّغۡفِرَةٞ مِّن رَّبِّهِمۡ وَجَنَّٰتٞ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ وَنِعۡمَ أَجۡرُ ٱلۡعَٰمِلِينَ ١٣٦

воздаянием будут прощение от их Господа и Райские сады, в которых текут реки и в которых они пребудут вечно. Как же прекрасно воздаяние тружеников!

បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិគួរឲ្យកោតសរសើរ និងមានគុណធម៌ដែលគួឲ្យគោរពបែបនេះ ផលបុណ្យ(ការតបស្នង))របស់ពួកគេនោះ គឺអល់ឡោះជាម្ចាស់នឹងបិទបាំងនូវបាបកម្មរបស់ពួកគេ ហើយទ្រង់នឹងអធ្យាស្រ័យចំពោះបាបកម្មនោះ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលបាននូវឋានសួគ៌ដែលមានទន្លេហូរកាត់ពីក្រោមវិមានរបស់វា ហើយពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ។ នោះគឺជាការតបស្នងដ៏ប្រពៃបំផុតសម្រាប់បណ្តាអ្នកដែលគោរពប្រតិបត្តិអល់ឡោះជាម្ចាស់។

Текст: Quranic Universal Library (Tarteel) через spa5k/tafsir_api (MIT), в зафиксированной версии. Аяты: Quran Foundation. Источники и лицензии

Содержание

Аят аль-Курси36Аль-Кахфстр. 42джуз 15Бухари 1Муслим 2999

Вид

Тема
Размер текста
Вид

Read in English