Аль-Мухтасар · Тафсир · на кхмерском
الحجرات
Аль-Худжурат
Комнаты · Мединская · 18 аятов
49:1Страница 515
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تُقَدِّمُواْ بَيۡنَ يَدَيِ ٱللَّهِ وَرَسُولِهِۦۖ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ سَمِيعٌ عَلِيمٞ ١
О те, которые уверовали! Не опережайте Аллаха и Его Посланника и бойтесь Аллаха, ибо Аллах - Слышащий, Знающий.
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ចូរពួកអ្នកកុំផ្តើម(អ្វីមួយ)មុនអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ មិនថាពាក្យសំដី ឬទង្វើណាមួយឲ្យសោះ។ ហើយចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាឮបំផុតនូវពាក្យសម្ដីទាំងឡាយរបស់ពួកអ្នក មហាដឹងបំផុតពីទង្វើរបស់ពួកអ្នក។ គ្មានពាក្យសំដី ឬទង្វើណាមួយដែលអាចរំលងផុតពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅតាមអ្វីដែលពួកអ្នកបានសាង។
49:2Страница 515
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَرۡفَعُوٓاْ أَصۡوَٰتَكُمۡ فَوۡقَ صَوۡتِ ٱلنَّبِيِّ وَلَا تَجۡهَرُواْ لَهُۥ بِٱلۡقَوۡلِ كَجَهۡرِ بَعۡضِكُمۡ لِبَعۡضٍ أَن تَحۡبَطَ أَعۡمَٰلُكُمۡ وَأَنتُمۡ لَا تَشۡعُرُونَ ٢
О те, которые уверовали! Не поднимайте ваши голоса над голосом Пророка и не обращайтесь к нему так же громко, как вы обращаетесь друг к другу, а не то ваши деяния окажутся тщетными, и вы даже не почувствуете этого.
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ចូរពួកអ្នកមានសីលធម៌ល្អជាមួយអ្នកនាំសាររបស់ទ្រង់ ហើយចូរពួកអ្នកកុំដំឡើងសំឡេងរបស់ពួកអ្នកខ្លាំងជាងសំឡេងរបស់ព្យាការីឲ្យសោះ នៅពេលដែល(ពួកអ្នក)និយាយជាមួយគាត់នោះ។ ហើយចូរពួកអ្នកកុំហៅឈ្មោះគាត់ត្រង់ៗដូចពួកអ្នកហៅគ្នាឯងនោះ។ ផ្ទុយទៅវិញ ចូរពួកអ្នកហៅគាត់ថា ព្យាការី ឬអ្នកនាំសារ ដោយពាក្យសម្តីទន់ភ្លន់ ខ្លាចក្រែងផលបុណ្យដែលពួកអ្នកបានសាងត្រូវបាត់បង់ ដោយសារតែរឿងនោះ ដោយពួកអ្នកមិនបានដឹងខ្លួនពីការបាត់បង់ផលបុណ្យរបស់ពួកអ្នកនេះ។
49:3Страница 515
إِنَّ ٱلَّذِينَ يَغُضُّونَ أَصۡوَٰتَهُمۡ عِندَ رَسُولِ ٱللَّهِ أُوْلَٰٓئِكَ ٱلَّذِينَ ٱمۡتَحَنَ ٱللَّهُ قُلُوبَهُمۡ لِلتَّقۡوَىٰۚ لَهُم مَّغۡفِرَةٞ وَأَجۡرٌ عَظِيمٌ ٣
Воистину, сердца тех, которые при Посланнике Аллаха понижают свои голоса, Аллах очистил (или раскрыл) для богобоязненности. Им уготованы прощение и великая награда.
ពិតប្រាកដណាស់ បណ្តាអ្នកដែលថ្នមសំឡេងរបស់ពួកគេនៅចំពោះមុខអ្នកនាំសាររបស់អល់ឡោះនោះ អ្នកទាំងនោះហើយគឺអ្នកដែលអល់ឡោះបានសាកល្បងចិត្តរបស់ពួកគេ ដើម្បីឲ្យពួកគេកោតខ្លាចទ្រង់។ សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ពួកគេ ដោយទ្រង់មិនយកទោសពៃរ៍ពីពួកគេលើបាបកម្មទាំងនោះឡើយ ហើយពួកគេនឹងទទួលបានផលបុណ្យដ៏ធំធេងនៅថ្ងៃបរលោក ពោលគឺអល់ឡោះជាម្ចាស់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌។
49:4Страница 515
إِنَّ ٱلَّذِينَ يُنَادُونَكَ مِن وَرَآءِ ٱلۡحُجُرَٰتِ أَكۡثَرُهُمۡ لَا يَعۡقِلُونَ ٤
Воистину, большинство из тех, которые зовут тебя из-за пределов комнат, не разумеют.
ពិតប្រាកដណាស់ ពួកអារ៉ាប់ជនបទដែលស្រែកហៅអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៅពីក្រោយបន្ទប់ភរិយារបស់អ្នកនោះ ពួកទាំងនោះភាគច្រើន គឺមិនយល់ដឹងអ្វីឡើយ។
49:5Страница 516
وَلَوۡ أَنَّهُمۡ صَبَرُواْ حَتَّىٰ تَخۡرُجَ إِلَيۡهِمۡ لَكَانَ خَيۡرٗا لَّهُمۡۚ وَٱللَّهُ غَفُورٞ رَّحِيمٞ ٥
Если бы они потерпели, пока ты выйдешь к ним, это было бы лучше для них. Аллах - Прощающий, Милосердный.
ហើយពួកដែលស្រែកហៅអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីខាងក្រោយបន្ទប់ភរិយារបស់អ្នកនោះ ប្រសិនបើពួកគេអត់ធ្មត់មិនស្រែកហៅអ្នក រហូតដល់អ្នកចេញមកជួបពួកគេ ហើយពួកគេនិយាយជាមួយអ្នកដោយសំឡេងថ្នមៗនោះ គឺពិតជាល្អប្រសើរសម្រាប់ពួកគេជាងការដែលពួកគេស្រែកហៅអ្នកពីក្រោយបន្ទប់ ពីព្រោះការធ្វើដូចនេះ គឺបង្ហាញពីការគោរពនិងលើកតម្កើង(ចំពោះអ្នក)។ ហើយអល់ឡោះមហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមពួកគេ ហើយនិងអ្នកផ្សេងទៀតក្រៅពីពួកគេ ហើយទ្រង់មហាអភ័យទោសបំផុតចំពោះពួកគេព្រោះតែភាពល្ងង់ខ្លៅរបស់ពួកគេ បនិងជាអ្នកដែលមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
49:6Страница 516
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِن جَآءَكُمۡ فَاسِقُۢ بِنَبَإٖ فَتَبَيَّنُوٓاْ أَن تُصِيبُواْ قَوۡمَۢا بِجَهَٰلَةٖ فَتُصۡبِحُواْ عَلَىٰ مَا فَعَلۡتُمۡ نَٰدِمِينَ ٦
О те, которые уверовали! Если нечестивец принесет вам весть, то разузнайте, чтобы не поразить по незнанию невинных людей, а не то вы будете сожалеть о содеянном.
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ប្រសិនបើមានអ្នកល្មើសច្បាប់របស់អល់ឡោះបាននាំដំណឹងអ្វីមួយអំពីក្រុមណាមួយមកប្រាប់ពួកអ្នកនោះ ចូរពួកអ្នកផ្ទៀងផ្ទាត់បញ្ជាក់ឲ្យច្បាស់ថា តើវាជាដំណឹងពិត ឬក្លែងក្លាយ ហើយចូរពួកអ្នកកុំប្រញាប់ជឿជាក់ចំពោះដំណឹងនោះពេក (ព្រោះបើកាលណាពួកអ្នកជឿដំណឹងនោះដោយមិនបានបញ្ជាក់ឲ្យច្បាស់សិននោះ) ខ្លាចក្រែងពួកអ្នកបង្កគ្រោះថ្នាក់ដល់ក្រុមមួយ ខណៈដែលពួកអ្នកមិនបានដឹងពីធាតុពិតនៃរឿងនោះ ហើយពួកអ្នកនឹងមានវិប្បដិសារីបន្ទាប់ពីពួកអ្នកបានបង្កគ្រោះថ្នាក់ដល់ពួកគេហើយនោះ នៅពេលដែលពួកអ្នកបានដឹងច្បាស់ថា តាមពិតដំណឹងនោះ គឺជាដំណឹងមិនពិតឡើយ។
49:7Страница 516
وَٱعۡلَمُوٓاْ أَنَّ فِيكُمۡ رَسُولَ ٱللَّهِۚ لَوۡ يُطِيعُكُمۡ فِي كَثِيرٖ مِّنَ ٱلۡأَمۡرِ لَعَنِتُّمۡ وَلَٰكِنَّ ٱللَّهَ حَبَّبَ إِلَيۡكُمُ ٱلۡإِيمَٰنَ وَزَيَّنَهُۥ فِي قُلُوبِكُمۡ وَكَرَّهَ إِلَيۡكُمُ ٱلۡكُفۡرَ وَٱلۡفُسُوقَ وَٱلۡعِصۡيَانَۚ أُوْلَٰٓئِكَ هُمُ ٱلرَّٰشِدُونَ ٧
Знайте, что среди вас находится Посланник Аллаха. Если бы он подчинялся вам во многих делах, то вы непременно попали бы в затруднительное положение. Но Аллах привил вам любовь к вере, и представил ее прекрасной вашим сердцам, и сделал ненавистными вам неверие, нечестие и неповиновение. Таковы идущие правым путем
ហើយពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ត្រូវដឹងថា នៅក្នុងចំណោមពួកអ្នក គឺមានអ្នកនាំសាររបស់អល់ឡោះដែលទ្រង់បានបញ្ចុះវ៉ាហ៊ី(សារ)ទៅឲ្យគាត់។ ដូច្នេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការនិយាយកុហក ដែលជាហេតុធ្វើឲ្យអល់ឡោះជាម្ចាស់បញ្ចុះវ៉ាហ៊ីមកប្រាប់គាត់អំពីការកុហករបស់ពួកអ្នក។ ហើយគាត់ដឹងនូវអ្វីដែលល្អប្រសើរសម្រាប់ពួកអ្នក។ ប្រសិនបើគាត់ធ្វើតាមពួកអ្នកក្នុងរឿងភាគច្រើនដែលពួកអ្នកផ្តល់ជាយោបល់(ឲ្យគាត់)នោះ ប្រាកដជាពួកអ្នកនឹងធ្លាក់ក្នុងការលំបាកជាមិនខាន ដែលគាត់មិនពេញចិត្តឲ្យកើតមានចំពោះពួកអ្នកឡើយ។ ប៉ុន្តែដោយការប្រោសប្រទានរបស់អល់ឡោះជាម្ចាស់ ទ្រង់បានឲ្យពួកអ្នកស្រឡាញ់ភាពមានជំនឿ និងបានលម្អវានៅក្នុងដួងចិត្តរបស់ពួកអ្នក។ ដូច្នេះ ពួកអ្នកក៏បានមានជំនឿ។ ហើយទ្រង់ក៏បានធ្វើឲ្យពួកអ្នកស្អប់នូវភាពគ្មានជំនឿនិងការចាកចេញពីការគោរពប្រតិបត្តិទ្រង់ និងបានធ្វើឲ្យពួកអ្នកស្អប់ខ្ពើមនូវការប្រព្រឹត្តល្មើសចំពោះទ្រង់ផងដែរ។ អ្នកដែលមានលក្ខណៈសម្បត្តិដូចបានរៀបរាប់នោះហើយ គឺជាអ្នកដែលដើរតាមមាគ៌ានៃការចង្អុលបង្ហាញនិងត្រឹមត្រូវ។
49:8Страница 516
فَضۡلٗا مِّنَ ٱللَّهِ وَنِعۡمَةٗۚ وَٱللَّهُ عَلِيمٌ حَكِيمٞ ٨
по милосердию и милости Аллаха. Аллах - Знающий, Мудрый.
ហើយអ្វីដែលបានកើតឡើងចំពោះពួកអ្នក(នៃការលម្អនូវអំពើល្អនៅក្នុងចិត្តរបស់ពួកអ្នក និងធ្វើឲ្យចិត្តរបស់ពួកអ្នកស្អប់ខ្ពើមប្រការអាក្រក់)នោះ ពិតប្រាកដណាស់ វាគឺជាការប្រោសប្រទានពីអល់ឡោះដែលទ្រង់បានប្រទានមកលើពួកអ្នក ហើយវាក៏ជាឧបការគុណដែលទ្រង់បានប្រទានឲ្យពួកអ្នកផងដែរ។ ហើយអល់ឡោះមហាដឹងបំផុតចំពោះជនណាដែលដឹងគុណទ្រង់ក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ដូច្នេះ ទ្រង់ចង្អុលបង្ហាញរូបគេឲ្យធ្វើអំពើល្អទាំងនោះ ហើយទ្រង់មហាគតិបណ្ឌិតដោយទ្រង់បានដាក់អ្វីគ្រប់យ៉ាងទៅតាមកន្លែងដែលសក្តិសមសម្រាប់វា។
49:9Страница 516
وَإِن طَآئِفَتَانِ مِنَ ٱلۡمُؤۡمِنِينَ ٱقۡتَتَلُواْ فَأَصۡلِحُواْ بَيۡنَهُمَاۖ فَإِنۢ بَغَتۡ إِحۡدَىٰهُمَا عَلَى ٱلۡأُخۡرَىٰ فَقَٰتِلُواْ ٱلَّتِي تَبۡغِي حَتَّىٰ تَفِيٓءَ إِلَىٰٓ أَمۡرِ ٱللَّهِۚ فَإِن فَآءَتۡ فَأَصۡلِحُواْ بَيۡنَهُمَا بِٱلۡعَدۡلِ وَأَقۡسِطُوٓاْۖ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُقۡسِطِينَ ٩
Если две группы верующих сражаются между собой, то примирите их. Если же одна из них притесняет на другую, то сражайтесь против той, которая притесняет, пока она не вернется к повелению Аллаха. Когда же она вернется, то примирите их по справедливости и будьте беспристрастны. Воистину, Аллах любит беспристрастных.
ហើយបើសិនជាមានពីរក្រុមក្នុងចំណោមអ្នកមានជំនឿបានច្បាំងគ្នានោះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ផ្សះផ្សា សម្រុះសម្រួលរវាងភាគីទាំងពីរ ដោយហៅពួកគេទៅរកការកាត់ក្តីតាមច្បាប់របស់អល់ឡោះក្នុងបញ្ហាដែលពួកគេបានខ្វែងគំនិតគ្នានោះ។ ហើយប្រសិនបើភាគីណាមួយបដិសេធមិនទទួលយកនូវការសម្រុះសម្រួលទេ ហើយពួកគេបានការបំពាននោះ ចូរពួកអ្នកប្រយុទ្ធជាមួយនឹងភាគីដែលបំពាននោះ រហូតដល់ពួកគេព្រមទទួលយកការកាត់ក្តីរបស់អល់ឡោះ។ ហើយប្រសិនបើពួកគេបានវិលត្រលប់មករកការកាត់ក្តីរបស់អល់ឡោះហើយនោះ ចូរពួកអ្នកផ្សះផ្សា សម្រុះសម្រួលរវាងភាគីទាំងពីរដោយយុត្តិធម៌ និងមិនលម្អៀង។ ហើយចូរពួកអ្នកមានភាពយុត្តិធម៌ក្នុងការកាត់ក្តីរវាងពួកគេទាំងពីរក្រុម។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តាអ្នកដែលប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌នៅក្នុងការកាត់ក្តីរបស់ពួកគេ។
49:10Страница 516
إِنَّمَا ٱلۡمُؤۡمِنُونَ إِخۡوَةٞ فَأَصۡلِحُواْ بَيۡنَ أَخَوَيۡكُمۡۚ وَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تُرۡحَمُونَ ١٠
Воистину, верующие - братья. Посему примиряйте братьев и бойтесь Аллаха, - быть может, вы будете помилованы.
ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿ គឺជាបងប្អូននឹងគ្នាក្នុងសាសនាឥស្លាម ហើយភាពជាបងប្អូននឹងគ្នាក្នុងសាសនាឥស្លាម គឺទាមទារឲ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)សម្រុះសម្រួល ផ្សះផ្សាគ្នារវាងបងប្អូនរបស់ពួកអ្នកដែលមានជម្លោះនឹងគ្នា។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់ សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិតស្រឡាញ់។
49:11Страница 516
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا يَسۡخَرۡ قَوۡمٞ مِّن قَوۡمٍ عَسَىٰٓ أَن يَكُونُواْ خَيۡرٗا مِّنۡهُمۡ وَلَا نِسَآءٞ مِّن نِّسَآءٍ عَسَىٰٓ أَن يَكُنَّ خَيۡرٗا مِّنۡهُنَّۖ وَلَا تَلۡمِزُوٓاْ أَنفُسَكُمۡ وَلَا تَنَابَزُواْ بِٱلۡأَلۡقَٰبِۖ بِئۡسَ ٱلِٱسۡمُ ٱلۡفُسُوقُ بَعۡدَ ٱلۡإِيمَٰنِۚ وَمَن لَّمۡ يَتُبۡ فَأُوْلَٰٓئِكَ هُمُ ٱلظَّٰلِمُونَ ١١
О те, которые уверовали! Пусть одни люди не насмехаются над другими, ведь может быть, что те лучше них. И пусть одни женщины не насмехаются над другими женщинами, ведь может быть, что те лучше них. Не обижайте самих себя (друг друга) и не называйте друг друга оскорбительными прозвищами. Скверно называться нечестивцем после того, как уверовал. А те, которые не раскаются, окажутся беззаконниками.
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ចូរកុំឲ្យមួយក្រុមនៃពួកអ្នកមើលងាយចំពោះក្រុមមួយទៀតឲ្យសោះ។ ជួនកាល ក្រុមដែលត្រូវបានគេមើលងាយនោះ គឺល្អសម្រាប់អល់ឡោះជាងក្រុមដែលមើលងាយគេនោះទៅទៀត ហើយការវិនិច្ឆ័យនោះ គឺស្ថិតនៅលើអល់ឡោះ។ ហើយចូរកុំឲ្យស្ត្រីមើលងាយស្ត្រីដូចគ្នា។ ជួនកាល ស្ត្រីដែលត្រូវបានគេមើលងាយនោះ គឺល្អសម្រាប់អល់ឡោះជាងស្ត្រីដែលមើលងាយគេទៅទៀត។ ហើយចូរពួកអ្នកកុំបង្អាប់បងប្អូនរបស់ពួកអ្នកឲ្យសោះ ព្រោះពួកគេក៏មានឋានៈដូចពួកអ្នកដែរ។ ហើយចូរពួកអ្នកកុំដាក់ងារឲ្យគ្នាទៅវិញទៅមកនូវងារណាដែលគេមិនពេញចិត្ត ដូចជាស្ថានភាពរបស់ពួកអាន់សរ៍មុនពេលដែលអ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់)បានមកដល់ក្រុងម៉ាទីណះឲ្យសោះ។ ជនណាហើយក្នុងចំណោមពួកអ្នកដែលធ្វើដូច្នោះ ពិតប្រាកដណាស់ រូបគេគឺជាអ្នកដែលល្មើសច្បាប់អល់ឡោះជាម្ចាស់ហើយ។ លក្ខណៈដែលអាក្រក់បំផុតនោះ គឺលក្ខណៈដែលល្មើសច្បាប់អល់ឡោះ ក្រោយពីមានជំនឿរួចហើយនោះ។ ហើយជនណាដែលមិនបានសារភាពកំហុសពីការប្រព្រឹត្តល្មើសនេះទេនោះ ពួកទាំងនោះហើយជាពួកដែលបំពានចំពោះខ្លួនឯង ដោយបានបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងភាពអន្តរាយ ព្រោះតែអំពើល្មើសដែលពួកគេបានប្រព្រឹត្តនេះ។
49:12Страница 517
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱجۡتَنِبُواْ كَثِيرٗا مِّنَ ٱلظَّنِّ إِنَّ بَعۡضَ ٱلظَّنِّ إِثۡمٞۖ وَلَا تَجَسَّسُواْ وَلَا يَغۡتَب بَّعۡضُكُم بَعۡضًاۚ أَيُحِبُّ أَحَدُكُمۡ أَن يَأۡكُلَ لَحۡمَ أَخِيهِ مَيۡتٗا فَكَرِهۡتُمُوهُۚ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ تَوَّابٞ رَّحِيمٞ ١٢
О те, которые уверовали! Избегайте многих предположений, ибо некоторые предположения являются грехом. Не следите друг за другом и не злословьте за спиной друг друга. Разве понравится кому-либо из вас есть мясо своего покойного брата, если вы чувствуете к этому отвращение? Бойтесь Аллаха! Воистину, Аллах - Принимающий покаяния, Милосердный.
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ចូរពួកអ្នកចៀសឲ្យឆ្ងាយពីការសង្ស័យច្រើនដែលគ្មានមូលដ្ឋានច្បាស់លាស់។ ពិតប្រាកដណាស់ ការសង្ស័យមួយចំនួន គឺជាបាបកម្ម ដូចជាការគិតស្មានអាក្រក់ទៅលើអ្នកដែលផ្នែកខាងក្រៅរបស់គេមើលទៅឃើញល្អត្រឹមត្រូវជាដើម។ ហើយចូរពួកអ្នកកុំតាមដានរឿងសម្ងាត់របស់អ្នកមានជំនឿនៅពីក្រោយខ្នងពួកគេឲ្យសោះ។ ហើយចូរកុំនិយាយដើមបងប្អូនរបស់គេនូវអ្វីដែលគេមិនពេញចិត្តឲ្យសោះ ពីព្រោះការនិយាយដើមគេនូវអ្វីដែលគេមិនពេញចិត្តនោះ ហាក់បីដូចជាគេស៊ីសាច់បងប្អូនរបស់គេដែលបានស្លាប់ហើយដូច្នោះដែរ។ តើម្នាក់ៗក្នុងចំណោមពួកអ្នកចូលចិត្តស៊ីសាច់បងប្អូនរបស់គេដែលស្លាប់ហើយនោះឬ? ដូច្នេះ ចូរពួកអ្នកស្អប់ការនិយាយដើមគេ ពីព្រោះវាដូចគ្នានឹងការស៊ីសាច់បងប្អូនរបស់គេដែលស្លាប់ដូច្នោះដែរ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលទទួលនូវការសារភាពកំហុសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
49:13Страница 517
يَٰٓأَيُّهَا ٱلنَّاسُ إِنَّا خَلَقۡنَٰكُم مِّن ذَكَرٖ وَأُنثَىٰ وَجَعَلۡنَٰكُمۡ شُعُوبٗا وَقَبَآئِلَ لِتَعَارَفُوٓاْۚ إِنَّ أَكۡرَمَكُمۡ عِندَ ٱللَّهِ أَتۡقَىٰكُمۡۚ إِنَّ ٱللَّهَ عَلِيمٌ خَبِيرٞ ١٣
О люди! Воистину, Мы создали вас из мужчины и женщины и сделали вас народами и племенами, чтобы вы узнавали друг друга, и самый почитаемый перед Аллахом среди вас - наиболее богобоязненный. Воистину, Аллах - Знающий, Ведающий.
ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នកពីបុរសម្នាក់ នោះគឺឪពុករបស់ពួកអ្នក “ព្យាការីអាហ្ទាំ” និងពីស្ត្រីម្នាក់ នោះគឺម្តាយរបស់ពួកអ្នក “ហាវ៉ា”។ ដូច្នេះ ពូជអម្បូររបស់ពួកអ្នក គឺតែមួយទេ។ ហេតុនេះ ចូរពួកអ្នកកុំឲ្យមានមោទនភាពលើគ្នាចំពោះពូជអម្បូរ(របស់ពួកអ្នក)ឲ្យសោះ។ ហើយក្រោយពីនោះមក យើងក៏បានធ្វើឲ្យពួកអ្នកមានជនជាតិនិងកុលសម្ព័ន្ធជាច្រើនដែលរីកសាយ(ពាសពេញផែនដី) ដើម្បីឲ្យពួកអ្នកស្គាល់គ្នាទៅវិញទៅមក ពុំមែនដើម្បីឲ្យ(ពួកអ្នក)ក្រអឺតក្រទម និងមានមោទនភាពចំពោះវា(ជាតិសាសន៍ ឬកុលសម្ព័ន្ធរបស់ខ្លូន)នោះទេ ពីព្រោះប្រការដែលអាចបែងចែក(ថានរណាល្អជាងនរណា)បាននោះ គឺមានតែការកោតខ្លាចចំពោះអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហេតុដូច្នោះហើយទើបទ្រង់បានមានបន្ទូលថាៈ ប្រាកដណាស់ អ្នកដែលថ្កុំថ្កើងជាងគេចំពោះអល់ឡោះនៅក្នុងចំណោមពួកអ្នកនោះ គឺអ្នកដែលកោតខ្លាចអល់ឡោះជាម្ចាស់ជាងគេនៃពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះស្ថានភាពរបស់ពួកអ្នក មហាជ្រួតជ្រាបបំផុតពីអ្វីដែលពួកអ្នកមាននៃភាពពេញលេញ និងខ្វះខាត។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។
49:14Страница 517
۞ قَالَتِ ٱلۡأَعۡرَابُ ءَامَنَّاۖ قُل لَّمۡ تُؤۡمِنُواْ وَلَٰكِن قُولُوٓاْ أَسۡلَمۡنَا وَلَمَّا يَدۡخُلِ ٱلۡإِيمَٰنُ فِي قُلُوبِكُمۡۖ وَإِن تُطِيعُواْ ٱللَّهَ وَرَسُولَهُۥ لَا يَلِتۡكُم مِّنۡ أَعۡمَٰلِكُمۡ شَيۡـًٔاۚ إِنَّ ٱللَّهَ غَفُورٞ رَّحِيمٌ ١٤
Бедуины сказали: «Мы уверовали». Скажи: «Вы не уверовали. Посему говорите: «Мы покорились». Вера еще не вошла в ваши сердца. Если вы подчинитесь Аллаху и Его Посланнику, Он нисколько не умалит ваших деяний. Воистину, Аллах - Прощающий, Милосердный».
ពួកអារ៉ាប់ជនបទមួយចំនួន នៅពេលដែលពួកគេបានមកជួបព្យាការី ពួកគេបាននិយាយថាៈពួកយើងមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ហើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេវិញចុះថាៈ ពួកអ្នកមិនទាន់មានជំនឿឡើយ ប៉ុន្តែ ចូរពួកអ្នកនិយាយថាៈ ពួកយើងបានប្រគល់ខ្លួន និង បានគោរពតាម(ចូលឥស្លាម)ហើយ ខណៈដែលភាពមានជំនឿមិនទាន់ចូលទៅក្នុងដួងចិត្តរបស់ពួកអ្នកទេនោះ ហើយគេរំពឹងថា សេចក្តីជំនឿនឹងចូលក្នុងចិត្តរបស់ពួកអ្នក។ តែប្រសិនបើពួកអ្នក(ឱពួកអារ៉ាប់ជនបទ)ប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ចំពោះការមានជំនឿនិងសាងទង្វើកុសល ហើយចៀសវាងពីបម្រាមទាំងឡាយ(របស់ទ្រង់)នោះ ទ្រង់នឹងមិនធ្វើឲ្យផលបុណ្យនៃទង្វើកុសលរបស់ពួកអ្នកបាត់បង់បន្តិចណាឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
49:15Страница 517
إِنَّمَا ٱلۡمُؤۡمِنُونَ ٱلَّذِينَ ءَامَنُواْ بِٱللَّهِ وَرَسُولِهِۦ ثُمَّ لَمۡ يَرۡتَابُواْ وَجَٰهَدُواْ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ فِي سَبِيلِ ٱللَّهِۚ أُوْلَٰٓئِكَ هُمُ ٱلصَّٰدِقُونَ ١٥
Верующими являются только те, которые уверовали в Аллаха и Его Посланника, а потом не испытывали сомнений и сражались на пути Аллаха своим имуществом и своими душами. Именно они являются правдивыми.
តាមពិត បណ្តាអ្នកដែលមានជំនឿនោះ ពួកគេគឺជាអ្នកដែលមានជំនឿចំពោះអល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់ បន្ទាប់មក ពួកគេមិនលាយឡំសេចក្តីជំនឿរបស់ពួកគេជាមួយនឹងការមន្ទិលសង្ស័យឡើយ ហើយពួកគេបានតស៊ូក្នុងមាគ៌ារបស់អល់ឡោះដោយទ្រព្យសម្បត្តិរបស់ពួកគេ និងខ្លួនប្រាណរបស់ពួកគេ ដោយពួកគេគ្មានកំណាញ់អ្វីអំពីវាបន្តិចសោះឡើយ។ អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយ គឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។
49:16Страница 517
قُلۡ أَتُعَلِّمُونَ ٱللَّهَ بِدِينِكُمۡ وَٱللَّهُ يَعۡلَمُ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ وَٱللَّهُ بِكُلِّ شَيۡءٍ عَلِيمٞ ١٦
Скажи: «Неужели вы хотите уведомить Аллаха о вашей вере, тогда как Аллах знает то, что на небесах, и то, что на земле? Аллах знает о всякой вещи».
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកអារ៉ាប់ជនបទទាំងនោះថាៈ តើពួកអ្នកកំពុងប្រាប់អល់ឡោះ និងឲ្យទ្រង់ដឹងពីសាសនារបស់ពួកអ្នកឬ ខណៈដែលអល់ឡោះដឹងបំផុតនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងដឹងបំផុតចំពោះអ្វីដែលនៅលើផែនដីនោះ? ហើយទ្រង់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ដូច្នេះ ទ្រង់មិនត្រូវការឲ្យពួកអ្នកប្រកាសប្រាប់ទ្រង់ពីសាសនារបស់ពួកអ្នកឡើយ។
49:17Страница 517
يَمُنُّونَ عَلَيۡكَ أَنۡ أَسۡلَمُواْۖ قُل لَّا تَمُنُّواْ عَلَيَّ إِسۡلَٰمَكُمۖ بَلِ ٱللَّهُ يَمُنُّ عَلَيۡكُمۡ أَنۡ هَدَىٰكُمۡ لِلۡإِيمَٰنِ إِن كُنتُمۡ صَٰدِقِينَ ١٧
Они попрекают тебя тем, что обратились в ислам. Скажи: «Не попрекайте меня вашим обращением в ислам. Это Аллах оказал вам милость тем, что привел вас к вере, если вы вообще говорите правду».
ពួកអារ៉ាប់ជនបទទាំងនោះគិតថាៈ ពួកគេមានគុណបំណាច់មកលើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ព្រោះតែការចូលឥស្លាមរបស់ពួកគេ។ ចូរអ្នកពោលទៅកាន់ពួកគេវិញចុះថាៈ ចូរពួកអ្នកកុំគិតថា ពួកអ្នកមានគុណបំណាច់មកលើខ្ញុំដោយសារតែការចូលសាសនាឥស្លាមរបស់ពួកអ្នកឲ្សសោះ ព្រោះថា ផលប្រយោជន៍នៃការចូលឥស្លាមរបស់ពួកអ្នក (ប្រសិនបើកើតឡើងមែន) គឺវាត្រឡប់ទៅកាន់ខ្លួនរបស់ពួកអ្នកផ្ទាល់ប៉ុណ្ណោះ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់ទេដែលជាអ្នកមានគុណបំណាច់លើពួកអ្នក ដោយទ្រង់បានបង្ហាញពួកអ្នកឲ្យមានជំនឿចំពោះទ្រង់នោះ ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវក្នុងការអះអាងរបស់ពួកអ្នកដែលថា ពួកអ្នកបានចូលសាសនាឥស្លាមមែននោះ។
49:18Страница 517
إِنَّ ٱللَّهَ يَعۡلَمُ غَيۡبَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَٱللَّهُ بَصِيرُۢ بِمَا تَعۡمَلُونَ ١٨
Воистину, Аллах знает сокровенное небес и земли. Аллах видит то, что вы совершаете.
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងនូវអាថ៌កំបាំងនៃមេឃជាច្រើនជាន់ និងអាថ៌កំបាំងនៃផែនដី ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ហើយអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកវិញទៅតាមទង្វើល្អ និងទង្វើអាក្រក់របស់ពួកអ្នក។
Текст: Quranic Universal Library (Tarteel) через spa5k/tafsir_api (MIT), в зафиксированной версии. Аяты: Quran Foundation. Источники и лицензии