Аль-Мухтасар · Тафсир · на кхмерском
القيامة
Аль-Кияма
Воскресение · Мекканская · 40 аятов
អល់ឡោះជាម្ចាស់ទ្រង់បានស្បថនឹងថ្ងៃបរលោក ជាថ្ងៃដែលមនុស្សលោកនឹងឈរនៅចំពោះមុខម្ចាស់គ្រប់គ្រងពិភពទាំងអស់។
ហើយទ្រង់ស្បថនឹងវិញ្ញាណដែលល្អប្រពៃ(វិញ្ញាណអ្នកមានជំនឿ)ដែលស្តីបន្ទោសចំពោះកំហុសរបស់ខ្លួនដែលមិនបានសាងទង្វើកុសលឲ្យបានច្រើន និងសោកស្តាយលើការប្រព្រឹត្តអំពើអាក្រក់។ ទ្រង់ស្បថនឹងប្រការទាំងពីរនេះថា ទ្រង់ពិតជានឹងធ្វើឱ្យមនុស្សទាំងអស់រស់ឡើងវិញដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នង(ដល់ពួកគេ)។
75:3Страница 577
أَيَحۡسَبُ ٱلۡإِنسَٰنُ أَلَّن نَّجۡمَعَ عِظَامَهُۥ ٣
Неужели человек полагает, что Мы не соберем его костей?
តើមនុស្សលោកគិតស្មានថា យើងមិនអាចប្រមូលឆ្អឹងរបស់ពួកគេបន្ទាប់ពីពួកគេបានស្លាប់ដើម្បីពង្រស់ពួកគេឱ្យរស់ឡើងវិញឬ?
75:4Страница 577
بَلَىٰ قَٰدِرِينَ عَلَىٰٓ أَن نُّسَوِّيَ بَنَانَهُۥ ٤
Конечно! Мы способны восстановить даже кончики его пальцев (или сделать всего его пальцы одинаковыми, так что он не сможет пользоваться ими, как прежде).
មិនដូច្នោះទេ យើងពិតជាមានសមត្ថភាពក្នុងការប្រមូលវាឡើងវិញ យើងអាចប្រមូលចុងម្រាមដៃរបស់គេ រួចបង្កើតវាឱ្យដូចដើមវិញ។
75:5Страница 577
بَلۡ يُرِيدُ ٱلۡإِنسَٰنُ لِيَفۡجُرَ أَمَامَهُۥ ٥
Но человек желает и впредь совершать грехи.
ផ្ទុយទៅវិញ តាមរយៈការបដិសេធនឹងការពង្រស់មនុស្សឱ្យរស់ឡើងវិញនេះ គឺមនុស្សលោកចង់បន្តប្រព្រឹត្តអំពើអាក្រក់តទៅទៀត ដោយគ្មានអ្នករារាំង។
75:6Страница 577
يَسۡـَٔلُ أَيَّانَ يَوۡمُ ٱلۡقِيَٰمَةِ ٦
Он спрашивает, когда же наступит День воскресения?
គេសួរក្នុងន័យមិនជឿនឹងថ្ងៃបរលោកថាៈ តើថ្ងៃបរលោកនឹងកើតឡើងនៅពេលណា?
នៅពេលដែលភ្នែកភ័យស្លន់ស្លោស្រឡាំងកាំង ខណៈដែលគេបានឃើញនូវអ្វីដែលរូបគេធ្លាប់បានបដិសេធនោះកើតឡើង(ពិតប្រាកដមែន)។
ហើយពន្លឺរបស់ព្រះចន្ទបានបាត់។
ហើយព្រះអាទិត្យនិងព្រះចន្ទត្រូវបានគេប្រមូល។
75:10Страница 577
يَقُولُ ٱلۡإِنسَٰنُ يَوۡمَئِذٍ أَيۡنَ ٱلۡمَفَرُّ ١٠
В тот день человек скажет: «Куда бежать?».
នៅថ្ងៃនោះ អ្នកដែលប្រព្រឹត្តបាបកម្មនឹងនិយាយថាៈ តើពួកយើងត្រូវរត់គេចទៅទីណា?
ទេ! គ្មានកន្លែងរត់គេចឡើយក្នុងថ្ងៃនោះ ហើយក៏គ្មានទីជម្រកណាមួយសម្រាប់ពួកដែលប្រព្រឹត្តបាបកម្មនោះឡើយ ហើយក៏គ្មានកន្លែងដែលអាចការពារពួកគេបានដែរ។
75:12Страница 577
إِلَىٰ رَبِّكَ يَوۡمَئِذٍ ٱلۡمُسۡتَقَرُّ ١٢
В тот день возвращение будет к твоему Господу.
កន្លែងវិលត្រឡប់នៅថ្ងៃនោះ គឺមានតែឆ្ពោះទៅកាន់ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប៉ុណ្ណោះ ដើម្បីជំនុំជម្រះ និងទទួលការតស្នង។
75:13Страница 577
يُنَبَّؤُاْ ٱلۡإِنسَٰنُ يَوۡمَئِذِۭ بِمَا قَدَّمَ وَأَخَّرَ ١٣
В тот день человеку возвестят о том, что он совершил заранее и что оставил после себя.
នៅថ្ងៃនោះ មនុស្សលោកត្រូវបានគេប្រាប់នូវអ្វីដែលរូបគេបានប្រព្រឹត្ដកន្លងមក និងអ្វីដែលរូបគេមិនបានប្រព្រឹត្ដ។
75:14Страница 577
بَلِ ٱلۡإِنسَٰنُ عَلَىٰ نَفۡسِهِۦ بَصِيرَةٞ ١٤
Но человек будет свидетельствовать против самого себя,
ផ្ទុយទៅវិញ មនុស្សលោកគឺជាអ្នកធ្វើសាក្សីប្រឆាំងនឹងខ្លួនឯង ដោយគ្រប់អវយវៈទាំងអស់របស់ធ្វើសាក្សីប្រឆាំងនឹងខ្លួនឯងចំពោះបាបកម្មដែលគេធ្លាប់បានប្រព្រឹត្ត។
ហើយទោះបីជាគេនាំមកនូវលេសដោះសារដែលថា រូបគេមិនបានប្រព្រឹត្តអំពើអាក្រក់ក៏ដោយ ក៏គ្មានប្រយោជន៍អ្វីសម្រាប់រូបគេនោះដែរ។
75:16Страница 577
لَا تُحَرِّكۡ بِهِۦ لِسَانَكَ لِتَعۡجَلَ بِهِۦٓ ١٦
Не шевели своим языком, повторяя его (Коран), чтобы поскорее запомнить.
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំកម្រើកអណ្តាតរបស់អ្នកលឿនពេកនៅពេលសូត្រគម្ពីរគួរអាន ដោយសារតែប្រញាប់ទន្ទេញវាឲ្យសោះ។
ជាការពិតណាស់ យើងជាអ្នកទទួលខុសត្រូវថែរក្សាវានៅក្នុងទ្រូងរបស់អ្នក ហើយឱ្យអ្នកសូត្រវាបានត្រឹមត្រូវ។
75:18Страница 577
فَإِذَا قَرَأۡنَٰهُ فَٱتَّبِعۡ قُرۡءَانَهُۥ ١٨
Когда же Мы прочтем его, то читай его следом.
ដូច្នេះ នៅពេលណាដែលអ្នកនាំសាររបស់យើង ពោលគឺម៉ាឡាអ៊ីកាត់ជីព្រីល បានសូត្រវាឱ្យអ្នកស្តាប់នោះ ចូរអ្នកនៅស្ងៀម ស្តាប់ការសូត្ររបស់គេ និងត្រាប់តាមការសូត្ររបស់គេចុះ។
បន្ទាប់មក ពិតប្រាកដណាស់ យើងមានតួនាទីជាអ្នកបកស្រាយបញ្ជាក់ប្រាប់ដល់អ្នក។
ទេ! រឿងនោះវាមិនដូចអ្វីដែលពួកអ្នកអះអាងនោះទេដែលថា មិនអាចទៅរួចឡើយក្នុងការពង្រស់ឲ្យរស់ឡើងវិញនោះ ពីព្រោះពួកអ្នកបានដឹងថា អ្នកដែលមានលទ្ធភាពអាចបង្កើតពួកអ្នកកាលពីដំបូង(ពីភាពទទេ គ្មានពីមុនមក)នោះ មិនមែនជាអ្នកដែលអសមត្ថភាពក្នុងការធ្វើឱ្យពួកអ្នករស់ឡើងវិញបន្ទាប់ពីពួកអ្នកបានស្លាប់នោះឡើយ។ ផ្ទុយទៅវិញ មូលហេតុដែលពួកអ្នកបដិសេធនឹងការពង្រស់ឡើងវិញនោះ គឺដោយសារតែពួកអ្នកស្រឡាញ់ចូលចិត្ដការរស់នៅក្នុងលោកិយដែលនឹងវិនាសទៅវិញយ៉ាងឆាប់រហ័សនេះប៉ុណ្ណោះ។
ហើយពួកអ្នកបោះបង់ចោលឆាកជីវិតនៅថ្ងៃបរលោក ដែលមាគ៌ារបស់វានោះ គឺការប្រតិបត្តិតាមនូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ និងបោះបង់ចោលនូវអ្វីដែលទ្រង់ហាមឃាត់ពួកអុ្នក។
នៅថ្ងៃនោះ ទឹកមុខរបស់អ្នកមានជំនឿនិងអ្នកដែលមានសុភមង្គលទាំងឡាយ គឺមានរស្មីចែងចាំង
ដោយសម្លឹងមើលទៅកាន់ម្ចាស់របស់គេដោយក្តីរីករាយបំផុត។
រីឯទឹកមុខរបស់ពួកគ្មានជំនឿនិងពួកដែលអពមង្គលវិញ នៅថ្ងៃនោះ គឺ(មានទឹកមុខ)ក្រញូវ
ដោយរូបគេជឿជាក់យ៉ាងច្បាស់ថា រូបគេពិតជានឹងត្រូវទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ និងខ្លោចផ្សាជាមិនខាន។
រឿងនោះមិនដូចអ្វីដែលពួកមុស្ហរីគីនគិតស្រមៃឡើយដែលថា នៅពេលដែលពួកគេស្លាប់ ទៅ ពួកគេមិនត្រូវបានគេដាក់ទណ្ឌកម្មនោះ។ ពិតប្រាកដណាស់ នៅពេលដែលដង្ហើមរបស់គេបានមកដល់បំពង់ក
មនុស្សលោកនឹងនិយាយទៅកាន់គ្នាថាៈ តើមាននរណាអាចព្យាបាលគេឲ្យជាសះស្បើយបាន?
ហើយអ្នកដែលស្ថិតក្នុងភាពឈឺចាប់វិញ នៅពេលនោះគេបានដឹងខ្លួនឯងយ៉ាងច្បាស់ថា ពិតណាស់ រូបគេដល់ពេលដែលត្រូវលាចាកលោកិយ(ស្លាប់)ហើយ។
75:29Страница 578
وَٱلۡتَفَّتِ ٱلسَّاقُ بِٱلسَّاقِ ٢٩
Голень сойдется с голенью (тяготы мирской жизни объединятся с тяготами последней жизни или голени человека будут сложены вместе в саване),
ស្ថានភាពដ៏លំបាកបំផុតបានប្រមូលផ្តុំនៅចុងក្រោយនៃជីវិតលោកិយ និងពេលចាប់ផ្តើមនៃជីវិតបរលោក។
ក្រោយពេលគេដកវិញ្ញាណរួច គេនាំវិញ្ញាណនោះឆ្ពោះទៅកាន់ម្ចាស់របស់គេ។
ហើយពួកគ្មានជំនឿមិនបានជឿជាក់ចំពោះអ្វីដែលអ្នកនាំសារបាននាំមកនោះទេ ហើយក៏មិនបានសឡាតទៅចំពោះអល់ឡោះជាម្ចាស់នោះដែរ។
ក៏ប៉ុន្ដែ រូបគេបានបដិសេធនឹងអ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមក និងបានបែរចេញវា។
75:33Страница 578
ثُمَّ ذَهَبَ إِلَىٰٓ أَهۡلِهِۦ يَتَمَطَّىٰٓ ٣٣
а затем горделиво отправился к своей семье.
បន្ទាប់មក ជនគ្មានជំនឿរូបនេះបានទៅជួបជុំគ្រួសាររបស់គេដោយដើរក្នុងលក្ខណៈក្រអឺតក្រទម និងអួតអាង។
ហើយអល់ឡោះបានព្រមានជនគ្មានជំនឿរូបនេះថាៈ ពិតណាស់ ទណ្ឌកម្មរបស់ទ្រង់នោះ នឹងបំផ្លាញរូបគេ ហើយទណ្ឌនោះ គឺនៅជិតបង្កើយនឹងរូបគេ។
បន្ទាប់មក អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ម្តងទៀតថាៈ ពិតណាស់ ទណ្ឌកម្មរបស់ទ្រង់នោះនឹងបំផ្លាញរូបគេ ហើយទណ្ឌនោះ គឺនៅជិតបង្កើយនឹងរូបគេ។
75:36Страница 578
أَيَحۡسَبُ ٱلۡإِنسَٰنُ أَن يُتۡرَكَ سُدًى ٣٦
Неужели человек полагает, что он будет оставлен без присмотра?
តើមនុស្សលោកគិតស្មានថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បោះបង់ពួកគេចោល មិនអើពើ ដោយមិនដាក់បទបញ្ជាឱ្យពួកគេធ្វើអ្វីឬ?
75:37Страница 578
أَلَمۡ يَكُ نُطۡفَةٗ مِّن مَّنِيّٖ يُمۡنَىٰ ٣٧
Разве он не был каплей из семени источаемого?
តើមនុស្សមិនបានកើតមកពីតំណក់ទឹកកាមដែលចូលទៅក្នុងស្បូន(ម្តាយរបស់គេទេ)ឬ?
75:38Страница 578
ثُمَّ كَانَ عَلَقَةٗ فَخَلَقَ فَسَوَّىٰ ٣٨
Потом он превратился в сгусток крови, после чего Он создал его и придал ему соразмерный облик.
បន្ទាប់មក គេក៏ក្លាយទៅជាដុំឈាម ហើយទ្រង់បានបង្កើតរូបគេ រួចធ្វើឱ្យគេមានរូបរាងពេញលក្ខណៈ។
75:39Страница 578
فَجَعَلَ مِنۡهُ ٱلزَّوۡجَيۡنِ ٱلذَّكَرَ وَٱلۡأُنثَىٰٓ ٣٩
Он сотворил из него чету: мужчину и женщину.
ក្រោយមក ទ្រង់បានបង្កើតគេឲ្យមានជាគូៗ មានប្រុស មានស្រី។
75:40Страница 578
أَلَيۡسَ ذَٰلِكَ بِقَٰدِرٍ عَلَىٰٓ أَن يُحۡـِۧيَ ٱلۡمَوۡتَىٰ ٤٠
Неужели Он не способен воскресить мертвых?
តើអ្នកដែលមានលទ្ធភាពអាចបង្កើតមនុស្សអំពីទឹកកាម រួចក្លាយជាដុំឈាមនោះ ពុំមានសមត្ថភាពក្នុងការធ្វើឱ្យមនុស្សស្លាប់រស់ឡើងវិញសារជាថ្មីដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នងទេឬ? ពុំមែននោះទេ ទ្រង់ពិតជាមានសមត្ថភាពគ្រប់គ្រាន់(ក្នុងការពង្រស់ពួកគេឲ្យរស់ឡើងវិញ។
Текст: Quranic Universal Library (Tarteel) через spa5k/tafsir_api (MIT), в зафиксированной версии. Аяты: Quran Foundation. Источники и лицензии