Аль-Мухтасар · Тафсир · на кхмерском
المرسلات
Аль-Мурсалят
Посылаемые · Мекканская · 50 аятов
អល់ឡោះជាម្ចាស់ទ្រង់ស្បថនឹងខ្យល់ដែលត្រូវគេបញ្ជូនមកជាបន្ដបន្ទាប់។
ហើយទ្រង់ស្បថនឹងខ្យល់ព្យុះដែលបក់បោកយ៉ាងខ្លាំងក្លា។
ហើយទ្រង់ស្បថនឹងខ្យល់ដែលពង្រាយទឹកភ្លៀង។
ហើយទ្រង់ស្បថនឹងម៉ាឡាអ៊ីកាត់ដែលចុះមកជាមួយនឹងការបែងចែករវាងប្រការពិតនិងប្រការមិនពិត។
ហើយទ្រង់ស្បថនឹងម៉ាឡាអ៊ីកាត់ដែលចុះមកដោយនាំមកនូវវ៉ាហ៊ី។
គេ(ម៉ាឡាអ៊ីកាត់)ចុះមកដោយបាននាំមកនូវវាហ៊ីជាជាការដាស់តឿនព្រមានពីអល់ឡោះទៅកាន់មនុស្សលោក និងជាការដាស់តឿនព្រមានពួកគេឱ្យប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់អល់ឡោះ។
ពិតប្រាកដណាស់ អ្វីដែលគេសន្យានឹងពួកអ្នក ដូចជាការពង្រស់ឡើងវិញ ការជំនុំជម្រះ និងការផ្តល់ការតបស្នងនោះ គឺនឹងកើតឡើងយ៉ាងពិតប្រាកដដោយចៀសមិនផុតឡើយ។
បន្ទាប់មក នៅពេលដែលផ្កាយទាំងឡាយត្រូវាបានគេបំបាត់ពន្លឺរបស់វា ហើយពន្លឺរបស់វាក៏បានបាត់បង់ទាំងស្រុង។
ហើយនៅពេលដែលមេឃត្រូវប្រេះបែកដើម្បីឲ្យម៉ាឡាអ៊ីកាត់ទាំងឡាយចុះមក។
ហើយនៅពេលដែលភ្នំទាំងឡាយត្រូវគេធ្វើឱ្យផ្ទុះប៉ើងខេ្ទចខ្ទីពីកន្លែងរបស់វា រហូតដល់រសាត់ដូចជាធូលី។
ហើយនៅពេលដែលបណ្ដាអ្នកនាំសារទាំងឡាយត្រូវបានគេប្រមូលតាមពេលកំណត់។
សម្រាប់ថ្ងៃដ៏មហិមា ដែលពួកគាត់ត្រូវមានវត្តមាននៅថ្ងៃនេះដើម្បីធ្វើសាក្សីលើប្រជាជាតិរបស់ពួកគាត់។
សម្រាប់ថ្ងៃកាត់ក្តីរវាងខ្ញុំបម្រើទាំងឡាយ។ ពេលនោះ អ្នកដែលឈរនៅលើការពិតត្រូវបានគេបែងចែកចេញពីអ្នកដែលឈរលើប្រការមិនពិត ហើយអ្នកដែលមានសុភមង្គលត្រូវបានគេបែងចែកចេញពីអ្នកដែលអពមង្គល។
77:14Страница 580
وَمَآ أَدۡرَىٰكَ مَا يَوۡمُ ٱلۡفَصۡلِ ١٤
Откуда ты мог знать, что такое День различения?
តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ថ្ងៃកាត់សេចក្តីជាអ្វីនោះ ?
77:15Страница 580
وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ ١٥
Горе в тот день тем, кто считает истину ложью!
នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងអ្វីដែលបណ្តាអ្នកនាំសារទាំងឡាយបានពាំនាំមកពីអល់ឡោះជាម្ចាស់។
តើមិនមែនទេឬ យើងបានបំផ្លាញប្រជាជាតិជំនាន់មុន ដោយសារតែពួកគេប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយរបស់ពួកគេនោះ?
77:17Страница 580
ثُمَّ نُتۡبِعُهُمُ ٱلۡأٓخِرِينَ ١٧
Вслед за ними Мы отправили последующие поколения.
បន្ទាប់មក ពួកជំនាន់ក្រោយក៏បានបដិសេធដូចពួកគេទៀត។ ដូចនេះ យើងក៏បានបំផ្លាញពួកគេដូចពួកអ្នកមុនដែរ។
ដូចការបំផ្លាញប្រជាជាតិទាំងនោះដែរ យើងបានបំផ្លាញពួកដែលបំពានដែលបដិសេធនឹងអ្វីដែលអ្នកនាំសារមូហាំម៉ាត់បាននាំមក។
77:19Страница 580
وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ ١٩
Горе в тот день тем, кто считает истину ложью!
នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌកម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងការព្រមានរបស់អល់ឡោះចំពោះការដាក់ទណ្ឌកម្មលើពួកដែលប្រព្រឹត្តអាក្រក់។
77:20Страница 581
أَلَمۡ نَخۡلُقكُّم مِّن مَّآءٖ مَّهِينٖ ٢٠
Разве Мы не сотворили вас из презренной жидкости
តើពុំមែនទេឬ យើងបានបង្កើតពួកអ្នកពីធាតុទឹកដ៏ទន់ខ្សោយបំផុត នោះគឺទឹកកាមនោះ?
ហើយយើងបានដាក់ទឹកដែលទន់ខ្សោយនោះនៅកន្លែងដែលត្រូវបានគេថែរក្សា នោះគឺនៅក្នុងស្បូនស្រ្តី
រហូតដល់រយៈកាលកំណត់មួយ ពោលគឺរយៈពេលនៃការមានផ្ទៃពោះ។
77:23Страница 581
فَقَدَرۡنَا فَنِعۡمَ ٱلۡقَٰدِرُونَ ٢٣
Мы предопределили меру, и как прекрасно Мы предопределяем!
បន្ទាប់មក យើងបានកំណត់លក្ខណៈរបស់ទារក ព្រេងវាសនារបស់គេ កំណត់ពណ៌សម្បុររបស់គេ និងអ្វីផ្សេងទៀត។ ដូច្នេះ យើងគឺជាអ្នកដែលកំណត់ក្រឹត្យក្រមដ៏ប្រសើរបំផុត។
77:24Страница 581
وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ ٢٤
Горе в тот день тем, кто считает истину ложью!
នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌកម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធចំពោះសមត្ថភាពរបស់អល់ឡោះ។
តើយើងមិនបានបង្កើតផែនដីជាកន្លែងសម្រាប់ប្រមូលផ្តុំមនុស្សទាំងឡាយ
ដោយប្រមូលផ្តុំទាំងមនុស្សដែលមានជីវិតឲ្យស្នាក់នៅនិងគ្រប់គ្រងនៅលើវា និងប្រមូលផ្តុំទាំងអ្នកដែលស្លាប់ដោយកប់នៅក្នុងផ្នូរទេឬ?
77:27Страница 581
وَجَعَلۡنَا فِيهَا رَوَٰسِيَ شَٰمِخَٰتٖ وَأَسۡقَيۡنَٰكُم مَّآءٗ فُرَاتٗا ٢٧
Разве Мы не воздвигли на ней незыблемые и высокие горы и не напоили вас пресной водой?
ហើយយើងបានបង្កើតភ្នំខ្ពស់ៗទាំងឡាយនៅលើវា(ផែនដី)ដើម្បីទប់លំនឹង និងការពារពីការញ័ររញ្ជួយ។ ហើយយើងបានផ្ដល់ទឹកសាបដែលបរិសុទ្ធឱ្យពួកអ្នក(ឱមនុស្សលោក)។ ដូច្នេះ អ្នកដែលបានបង្កើតអ្វីៗទាំងនេះ គឺមិនអសមត្ថភាពក្នុងការពង្រស់ពួកអ្នកឲ្យរស់ឡើងវិញឡើយ។
77:28Страница 581
وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ ٢٨
Горе в тот день тем, кто считает истину ложью!
នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌកម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធ(រមិលគុណ)ចំពោះការប្រោសប្រទានរបស់អល់ឡោះដែលទ្រង់បានប្រទានឲ្យពួកគេ។
77:29Страница 581
ٱنطَلِقُوٓاْ إِلَىٰ مَا كُنتُم بِهِۦ تُكَذِّبُونَ ٢٩
Ступайте к тому, что вы считали ложью!
ហើយមានគេនិយាយទៅកាន់ពួកដែលបដិសេធនឹងអ្វីដែលបណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកថាៈ ចូរពួកអ្នក(ឱពួកដែលបដិសេធ)ធ្វើដំណើរទៅកាន់ទណ្ឌកម្មដែលពួកអ្នកធ្លាប់បានបដិសេធនឹងវានោះចុះ។
77:30Страница 581
ٱنطَلِقُوٓاْ إِلَىٰ ظِلّٖ ذِي ثَلَٰثِ شُعَبٖ ٣٠
Ступайте к тени с тремя разветвлениями.
ចូរពួកអ្នកធ្វើដំណើរទៅកាន់ម្លប់ផ្សែងនៃភ្លើងនរកដែលបែកទៅជាបីផ្នែកនោះចុះ។
77:31Страница 581
لَّا ظَلِيلٖ وَلَا يُغۡنِي مِنَ ٱللَّهَبِ ٣١
Не прохладна она и от пламени не избавляет,
គ្មានម្លប់ត្រជាក់ឡើយ ហើយក៏គ្មានអ្វីអាចរារាំង(ពួកអ្នក)ពីអណ្តាតភ្លើងនរក និងកម្តៅរបស់វានោះដែរ។
ពិតប្រាកដណាស់ ភ្លើងនរកនោះវាជះផ្កាភ្លើងយ៉ាងខ្លាំង។ រាល់ផ្កាភ្លើងនីមួយៗរបស់វាមានទំហំប៉ុនវិមានដ៏ធំស្កឹមស្កៃ។
ផ្កាភ្លើងដែលផ្ទុះនោះ ទំហំរបស់វាប្រៀបដូចជាសត្វអូដ្ឋពណ៌លឿង។
77:34Страница 581
وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ ٣٤
Горе в тот день тем, кто считает истину ложью!
នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌកម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងទណ្ឌកម្មរបស់អល់ឡោះ។
នេះគឺជាថ្ងៃដែលពួកគេមិនអាចនិយាយអ្វីបានឡើយ។
ហើយពួកគេក៏មិនត្រូវបានគេអនុញ្ញាតឱ្យនិយាយដោះសាជាមួយនឹងម្ចាស់របស់ពួកគេពីការប្រឆាំង និងទង្វើអាក្រក់របស់ពួកគេបាននោះដែរ។
77:37Страница 581
وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ ٣٧
Горе в тот день тем, кто считает истину ложью!
នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌកម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងដំណឹងនៃថ្ងៃនេះ។
77:38Страница 581
هَٰذَا يَوۡمُ ٱلۡفَصۡلِۖ جَمَعۡنَٰكُمۡ وَٱلۡأَوَّلِينَ ٣٨
Вот День различения! Мы собрали вас и тех, кто был прежде.
នេះហើយគឺជាថ្ងៃកាត់សេចក្ដីរវាងម៉ាខ្លូកទាំងឡាយ។ យើងបានប្រមូលផ្តុំពួកអ្នក និងប្រជាជាតិជំនាន់មុនទាំងអស់នៅកន្លែងតែមួយ។
77:39Страница 581
فَإِن كَانَ لَكُمۡ كَيۡدٞ فَكِيدُونِ ٣٩
Если у вас есть какая-нибудь хитрость, то ухитритесь против Меня!
ដូចនេះ ប្រសិនបើពួកអ្នកមានកលល្បិចអ្វីយកមកប្រើដើម្បីរំដោះ(ពួកអ្នក)ពីទណ្ឌកម្មរបស់អល់ឡោះនោះ ចូរពួកអ្នកប្រើកលក្បិចនោះជាមួយនឹងយើងចុះ។
77:40Страница 581
وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ ٤٠
Горе в тот день тем, кто считает истину ложью!
នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌកម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងនឹងថ្ងៃវិនិច្ឆ័យ(ថ្ងៃបរលោក)។
77:41Страница 581
إِنَّ ٱلۡمُتَّقِينَ فِي ظِلَٰلٖ وَعُيُونٖ ٤١
А богобоязненные, воистину, пребудут среди сеней и источников
ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់នោះ ពួកគេស្ថិតនៅក្នុងម្លប់ដើមឈើឋានសួគ៌ដ៏ធំទូលាយ ហើយនិងប្រភពទឹកសាបហូរកាត់ជាច្រើន។
និងមានផ្លែឈើគ្រប់ប្រភេទតាមអ្វីដែលពួកគេប្រាថ្នាចង់បរិភោគ។
77:43Страница 581
كُلُواْ وَٱشۡرَبُواْ هَنِيٓـَٔۢا بِمَا كُنتُمۡ تَعۡمَلُونَ ٤٣
Ешьте и пейте во здравие за то, что вы совершали!
ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកបរិភោគនូវរបស់ល្អៗ និងផឹកនូវភេសជ្ជៈល្អៗទាំងឡាយដោយក្ដីរីករាយចុះ ដោយសារតែទង្វើកុសលដែលពួកអ្នកធ្លាប់បានសាងកាលនៅលើលោកិយ។
ពិតប្រាកដណាស់ ដូចដែលការតបស្នងដែលយើងបានតបស្នងចំពោះពួកអ្នកនេះដែរ គឺយើងនឹងតបស្នងដល់បណ្ដាអ្នកដែលសាងអំពើល្អ។
77:45Страница 581
وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ ٤٥
Горе в тот день тем, кто считает истину ложью!
នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌកម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងអ្វីដែលអល់ឡោះបានត្រៀមទុកសម្រាប់បណ្តាអ្នកដែលកោតខ្លាច។
77:46Страница 581
كُلُواْ وَتَمَتَّعُواْ قَلِيلًا إِنَّكُم مُّجۡرِمُونَ ٤٦
Вкушайте и наслаждайтесь недолго, ведь вы являетесь грешниками.
ហើយមានគេនិយាយទៅកាន់ពួកដែលបដិសេធថាៈ ចូរពួកអ្នកបរិភោគ និងសប្បាយរីករាយនឹងភាពត្រេកត្រអាលនៃជីវិតនៅក្នុងលោកិយដែលមានរយៈពេលដ៏ខ្លីនេះសិនចុះ ព្រោះពិតណាស់ ពួកអ្នកគឺជាពួកដែលប្រព្រឹត្តបាបកម្មដោយសារតែការប្រឆាំងរបស់ពួកអ្នកចំពោះអល់ឡោះជាម្ចាស់ និងការបដិសេធរបស់ពួកអ្នកចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់។
77:47Страница 581
وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ ٤٧
Горе в тот день тем, кто считает истину ложью!
នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌកម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងការតបស្នងចំពោះពួកគេនៅថ្ងៃបរលោក។
77:48Страница 581
وَإِذَا قِيلَ لَهُمُ ٱرۡكَعُواْ لَا يَرۡكَعُونَ ٤٨
Когда им говорят: «Поклонитесь!». - они не кланяются.
ហើយនៅពេលមានគេនិយាយទៅកាន់ពួកដែលបដិសេធទាំងនោះថាៈ ចូរពួកអ្នកប្រតិបត្តិសឡាតចំពោះអល់ឡោះចុះ ពួកគេបែរជាមិនព្រមសឡាតចំពោះទ្រង់ទៅវិញ។
77:49Страница 581
وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ ٤٩
Горе в тот день тем, кто считает истину ложью!
នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌកម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងអ្វីដែលបណ្តាអ្នកនាំសារទាំងឡាយបាននាំមកពីអល់ឡោះជាម្ចាស់។
77:50Страница 581
فَبِأَيِّ حَدِيثِۭ بَعۡدَهُۥ يُؤۡمِنُونَ ٥٠
В какой же рассказ после этого вы уверуете?
ដូចនេះ ប្រសិនបើពួកគេមិនមានជំនឿចំពោះគម្ពីរគួរអានដែលម្ចាស់របស់ពួកគេបានបញ្ចុះមកទៅហើយនោះ តើមានពាក្យសម្តីអ្វីក្រៅពីនេះទៀតដែលធ្វើឱ្យពួកគេមានជំនឿនោះ?
Текст: Quranic Universal Library (Tarteel) через spa5k/tafsir_api (MIT), в зафиксированной версии. Аяты: Quran Foundation. Источники и лицензии