Аль-Мухтасар · Тафсир · на кхмерском
Аль-Анфаль 8:28–51
8:28Страница 180
وَٱعۡلَمُوٓاْ أَنَّمَآ أَمۡوَٰلُكُمۡ وَأَوۡلَٰدُكُمۡ فِتۡنَةٞ وَأَنَّ ٱللَّهَ عِندَهُۥٓ أَجۡرٌ عَظِيمٞ ٢٨
Знайте, что ваше имущество и ваши дети являются искушением и что у Аллаха - великая награда.
ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ដឹងចុះថាៈ ជាការពិតណាស់ ទ្រព្យសម្បត្តិរបស់ពួកអ្នកនិងកូនចៅរបស់ពួកអ្នកនោះ គឺគ្រាន់តែជាការសាកល្បងពីអល់ឡោះមកលើពួកអ្នកប៉ុណ្ណោះ។ ពិតប្រាកដណាស់ វាអាចរារាំងពួកអ្នកពីការសាងទង្វើ(ល្អ)សម្រាប់ថ្ងៃបរលោក និងអាចនាំឲ្យពួកអ្នកធ្លាក់ក្នុងអំពើក្បត់បាន។ ហើយចូរពួកអ្នកដឹងចុះថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានផលបុណ្យដ៏ធំធេង។ ហេតុនេះ ពួកអ្នកមិនត្រូវឲ្យផលបុណ្យនេះបាត់បង់ពីពួកអ្នកដោយសារតែការយកចិត្តទុកដាក់របស់ពួកអ្នកចំពោះទ្រព្យសម្បត្តិនិងកូនចៅ ហើយប្រព្រឹត្តអំពើក្បត់ព្រោះតែពួកគេនោះទេ។
8:29Страница 180
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِن تَتَّقُواْ ٱللَّهَ يَجۡعَل لَّكُمۡ فُرۡقَانٗا وَيُكَفِّرۡ عَنكُمۡ سَيِّـَٔاتِكُمۡ وَيَغۡفِرۡ لَكُمۡۗ وَٱللَّهُ ذُو ٱلۡفَضۡلِ ٱلۡعَظِيمِ ٢٩
О те, которые уверовали! Если вы будете бояться Аллаха, то Он одарит вас способностью различать истину и ложь, отпустит вам ваши прегрешения и простит вас. Воистину, Аллах обладает великой милостью.
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកដឹងចុះថាៈ ជាការពិតណាស់ ប្រសិនបើពួកអ្នកកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសឆ្ងាយពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់ហាមឃាត់នោះ ទ្រង់នឹងធ្វើឲ្យពួកអ្នកចេះបែងចែករវាងប្រការពិតនិងប្រការដែលមិនពិត។ ដូច្នេះ វាទាំងពីរនឹងមិនធ្វើឲ្យពួកអ្នកច្រឡំគ្នានោះទេ ហើយទ្រង់នឹងលុបលាងនូវអំពើអាក្រក់ទាំងឡាយដែលពួកអ្នកបានសាង និងអភ័យទោសឲ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយអល់ឡោះជាម្ចាស់ គឺជាអ្នកដែលមានភាពសប្បុរសដ៏ធំធេងបំផុត ហើយក្នុងចំណោមភាពសប្បុរសដ៏ធំធេងរបស់ទ្រង់នោះ គឺទ្រង់បានត្រៀមឋានសួគ៌របស់ទ្រង់សម្រាប់បណ្តាអ្នកដែលកោតខ្លាចទ្រង់ក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយ។
8:30Страница 180
وَإِذۡ يَمۡكُرُ بِكَ ٱلَّذِينَ كَفَرُواْ لِيُثۡبِتُوكَ أَوۡ يَقۡتُلُوكَ أَوۡ يُخۡرِجُوكَۚ وَيَمۡكُرُونَ وَيَمۡكُرُ ٱللَّهُۖ وَٱللَّهُ خَيۡرُ ٱلۡمَٰكِرِينَ ٣٠
Вот неверующие ухищрялись, чтобы заточить, убить или изгнать тебя. Они хитрили, и Аллах хитрил, а ведь Аллах - Наилучший из хитрецов.
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលពួកមុស្ហរីគីនបានរៀបចំល្បិចកលដើម្បីឃុំឃាំងអ្នក ឬក៏សម្លាប់អ្នក ឬក៏និរទេសអ្នកចេញពីភូមិស្រុករបស់អ្នកទៅកាន់កន្លែងផ្សេង។ ពួកគេបានប្រើល្បិចកលមកលើអ្នក តែអល់ឡោះបានបង្វែរល្បិចកលរបស់ពួកគេនោះឲ្យធ្លាក់ទៅលើពួកគេវិញ ហើយអល់ឡោះក៏បានប្រើល្បិចកល(ចំពោះពួកគេ)វិញដែរ។ ហើយអល់ឡោះ គឺជាអ្នកដែលប្រើល្បិចដ៏ប្រសើរបំផុត។
8:31Страница 180
وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُنَا قَالُواْ قَدۡ سَمِعۡنَا لَوۡ نَشَآءُ لَقُلۡنَا مِثۡلَ هَٰذَآ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ ٣١
Когда им читают Наши аяты, они говорят: «Мы уже слышали это. Если мы захотим, то сочиним нечто подобное. Ведь это - всего лишь легенды древних народов».
ហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងឲ្យពួកគេស្តាប់ ពួកគេបាននិយាយដោយភាពចចេសរឹងរូសមិនទទួលយកការពិត ព្រមទាំងមានភាពក្អេងក្អាងចំពោះវាថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់បានស្តាប់លឺដូចនេះពីមុនមកហើយ។ ប្រសិនបើពួកយើងចង់និយាយនូវពាក្យសម្តីអ្វីដូចគម្ពីរគួរអាននេះ ពួកយើងប្រាកដជានឹងនិយាយបានជាមិនខាន។ ហើយគម្ពីរគួរអានដែលពួកយើងបានស្តាប់លឺនេះ គឺគ្មានអ្វីក្រៅការភូតកុហក ប្រឌិតឡើងរបស់អ្នកជំនាន់មុននោះឡើយ។ ដូចនេះ ពួកយើងមិនមានជំនឿចំពោះវាជាដាច់ខាត។
8:32Страница 180
وَإِذۡ قَالُواْ ٱللَّهُمَّ إِن كَانَ هَٰذَا هُوَ ٱلۡحَقَّ مِنۡ عِندِكَ فَأَمۡطِرۡ عَلَيۡنَا حِجَارَةٗ مِّنَ ٱلسَّمَآءِ أَوِ ٱئۡتِنَا بِعَذَابٍ أَلِيمٖ ٣٢
Вот они сказали: «О Аллах! Если это является истиной от Тебя, то обрушь на нас камни с неба или же подвергни нас мучительным страданиям».
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលពួកមុស្ហរីគីនបាននិយាយថាៈ ឱអល់ឡោះជាម្ចាស់! ប្រសិនបើអ្វីដែលមូហាំម៉ាត់បាននាំមកគឺជាការពិតមែននោះ សូមទ្រង់មេត្តាបញ្ចុះភ្លៀងដុំថ្មពីលើមេឃដើម្បីបំផ្លាញពួកយើង ឬក៏នាំមកនូវទណ្ឌកម្មដ៏ខ្លាំងក្លាមកកាន់ពួកយើងមក។ ពួកគេនិយាយដូចនេះ គ្រាន់តែជាការផ្គើនដើម្បីបន្ថែមនូវការប្រឆាំងនិងការបដិសេធរបស់ពួកគេតែប៉ុណ្ណោះ។
8:33Страница 180
وَمَا كَانَ ٱللَّهُ لِيُعَذِّبَهُمۡ وَأَنتَ فِيهِمۡۚ وَمَا كَانَ ٱللَّهُ مُعَذِّبَهُمۡ وَهُمۡ يَسۡتَغۡفِرُونَ ٣٣
Аллах не стал подвергать их мучениям, пока ты находился среди них, и Аллах не стал подвергать их мучениям, пока они молили о прощении.
ហើយអល់ឡោះទ្រង់មិនដាក់ទណ្ឌកម្មផ្តាច់ពូជប្រជាជាតិរបស់អ្នក(ព្យាការីមូហាំម៉ាត់)នោះទេ ខណៈដែលរូបអ្នកនៅមានជីវិត ហើយមានវត្តមាននៅជាមួយពួកគេនោះ ពីព្រោះវត្តមានរបស់អ្នកនៅជាមួយពួកគេ គឺជាសុវត្ថិភាពសម្រាប់ពួកគេពីទណ្ឌកម្ម។ ហើយអល់ឡោះជាម្ចាស់ក៏មិនដាក់ទណ្ឌកម្មពួកគេ ខណៈដែលពួកគេគឺជាអ្នកដែលសុំការអភ័យទោសពីទ្រង់នូវរាល់បាបកម្មរបស់ពួកគេនោះដែរ។
8:34Страница 181
وَمَا لَهُمۡ أَلَّا يُعَذِّبَهُمُ ٱللَّهُ وَهُمۡ يَصُدُّونَ عَنِ ٱلۡمَسۡجِدِ ٱلۡحَرَامِ وَمَا كَانُوٓاْ أَوۡلِيَآءَهُۥٓۚ إِنۡ أَوۡلِيَآؤُهُۥٓ إِلَّا ٱلۡمُتَّقُونَ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ ٣٤
Но как же Аллаху не подвергнуть их мучениям, если они не допускают мусульман к Заповедной мечети, не будучи Его угодниками? Его угодниками являются только богобоязненные, но большинство их не ведает об этом.
ហើយតើអ្វីមួយដែលអាចរារាំងមិនឲ្យ(អល់ឡោះជាម្ចាស់)ដាក់ទណ្ឌកម្មពួកគេ ខណៈដែលពួកគេបានប្រព្រឹត្តប្រការដែលចាំបាច់ត្រូវតែទទួលនូវទណ្ឌកម្មដោយសារតែពួកគេបានរារាំងមនុស្សមិនឲ្យតវ៉ាហ្វ(ប្រទក្សិណ) និងសឡាតនៅក្នុងម៉ាស្ជិតហារ៉មនោះ? ហើយពួកមុស្ហរីគីនទាំងនោះ មិនមែនជាអ្នកគាំពាររបស់អល់ឡោះជាម្ចាស់នោះឡើយ ពីព្រោះអ្នកគាំពាររបស់អល់ឡោះនោះ គឺមានតែអ្នកដែលកោតខ្លាចទ្រង់ប៉ុណ្ណោះដែលពួកគេកោតខ្លាចទ្រង់ដោយគោរពប្រតិបត្តិតាមរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែទ្រង់បានហាមឃាត់។ ក៏ប៉ុន្តែ ភាគច្រើននៃពួកមុស្ហរីគីនមិនដឹងនោះទេនៅពេលដែលពួកគេអះអាងថា ពិតណាស់ ពួកគេគឺជាអ្នកគាំពាររបស់អល់ឡោះនោះ ក្នុងខណៈដែលពួកគេមិនមែនជាអ្នកគាំពាររបស់អល់ឡោះនោះឡើយ។
8:35Страница 181
وَمَا كَانَ صَلَاتُهُمۡ عِندَ ٱلۡبَيۡتِ إِلَّا مُكَآءٗ وَتَصۡدِيَةٗۚ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡفُرُونَ ٣٥
Их молитва возле мечети была всего лишь свистом и хлопаньем в ладоши. Вкусите же мучения за то, что вы не верили.
ហើយការគោរពសក្ការៈរបស់ពួកមុស្ហរីគីននៅម៉ាស្ជិតហារ៉មនោះ គ្មានអ្វីក្រៅពីការហួចលេង និងទះដៃនោះឡើយ។ ហេតុនេះ ចូរពួកអ្នក(នែពួកមុស្ហរីគីន)ភ្លក្សរសជាតិទណ្ឌកម្មដោយការសម្លាប់ និងការចាប់ជាឈ្លើយសឹកនៅថ្ងៃសមរភូមិហ្ពាហ្ទើរចុះ ដោយសារតែការប្រឆាំងរបស់ពួកអ្នកចំពោះអល់ឡោះ និងការបដិសេធរបស់ពួកអ្នកចំពោះអ្នកនាំសាររបស់ទ្រង់។
8:36Страница 181
إِنَّ ٱلَّذِينَ كَفَرُواْ يُنفِقُونَ أَمۡوَٰلَهُمۡ لِيَصُدُّواْ عَن سَبِيلِ ٱللَّهِۚ فَسَيُنفِقُونَهَا ثُمَّ تَكُونُ عَلَيۡهِمۡ حَسۡرَةٗ ثُمَّ يُغۡلَبُونَۗ وَٱلَّذِينَ كَفَرُوٓاْ إِلَىٰ جَهَنَّمَ يُحۡشَرُونَ ٣٦
Воистину, неверующие расходуют свое имущество для того, чтобы сбить других с пути Аллаха. Они будут расходовать его, а затем будут сожалеть об этом, а вслед за тем они будут повержены. Неверующие будут собраны в Геенне,
ជាការពិតណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់នោះ ពួកគេចំណាយទ្រព្យសម្បត្តិរបស់ពួកគេដើម្បីរារាំងមនុស្សពីសាសនារបស់ទ្រង់។ ពិតណាស់ ពួកគេនឹងចំណាយទ្រព្យរបស់ពួកគេ តែពួកគេមិនបានសម្រេច(ទទួលផល)ដូចអ្វីដែលពួកគេចង់បានឡើយ។ ក្រោយមក លទ្ធផលចុងក្រោយនៃការចំណាយទ្រព្យសម្បត្តិរបស់ពួកគេនោះ គឺមានតែការស្តាយក្រោយប៉ុណ្ណោះ ដោយសារតែទ្រព្យរបស់ពួកគេក៏បាត់បង់ ហើយគោលបំណងនៃការចំណាយរបស់ពួកគេក៏មិនបានសម្រេច។ ក្រោយមកទៀត ពួកគេនឹងត្រូវទទួលបរាជ័យដោយសារតែអ្នកមានជំនឿបានយកជ័យជម្នះលើពួកគេ។ ហើយនៅថ្ងៃបរលោក ពួកដែលប្រឆាំងនឹងអល់ឡោះនឹងត្រូវបានគេប្រមូលទៅកាន់នរកជើហាន់ណាំ ដោយពួកគេនឹងចូលក្នុងឋាននរកនោះជាអមតៈ។
8:37Страница 181
لِيَمِيزَ ٱللَّهُ ٱلۡخَبِيثَ مِنَ ٱلطَّيِّبِ وَيَجۡعَلَ ٱلۡخَبِيثَ بَعۡضَهُۥ عَلَىٰ بَعۡضٖ فَيَرۡكُمَهُۥ جَمِيعٗا فَيَجۡعَلَهُۥ فِي جَهَنَّمَۚ أُوْلَٰٓئِكَ هُمُ ٱلۡخَٰسِرُونَ ٣٧
чтобы Аллах отделил скверного человека от доброго, бросил скверных одного на другого, собрал их всех вместе и поместил в Геенне. Они будут потерпевшими убыток.
គេនាំយកពួកប្រឆាំងដែលចំណាយទ្រព្យរបស់ពួកគេដើម្បីរារាំងមនុស្សពីមាគ៌ារបស់អល់ឡោះទាំងនោះទៅកាន់ឋាននរកជើហាន់ណាំដើម្បីអល់ឡោះទ្រង់ញែកចេញ ឬបែងចែកក្រុមដែលគ្មានជំនឿដែលជាមនុស្សអាក្រក់ចេញពីក្រុមអ្នកមានជំនឿដែលជាមនុស្សល្អ។ ហើយទ្រង់នឹងដាក់អ្វីដែលអាក្រក់ៗ ដូចជាមនុស្សអាក្រក់ ទង្វើអាក្រក់ និងទ្រព្យសម្បត្តិដែលអាក្រក់គរលើគ្នាជាបន្តបន្ទាប់ រួចមក ទ្រង់នឹងដាក់វាទៅក្នុងនរកជើហាន់ណាំ។ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់ ដោយសារតែពួកគេបានខាតបង់ទាំងខ្លួនរបស់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេនាថ្ងៃបរលោក។
8:38Страница 181
قُل لِّلَّذِينَ كَفَرُوٓاْ إِن يَنتَهُواْ يُغۡفَرۡ لَهُم مَّا قَدۡ سَلَفَ وَإِن يَعُودُواْ فَقَدۡ مَضَتۡ سُنَّتُ ٱلۡأَوَّلِينَ ٣٨
Скажи неверующим, что если они прекратят, то им будет прощено то, что было в прошлом. Но если они возвратятся к неверию, то ведь уже были примеры первых поколений.
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ក្នុងចំណោមក្រុមរបស់អ្នកថាៈ ប្រសិនបើពួកគេបញ្ឈប់ការប្រឆាំង(គ្មានជំនឿ)របស់ពួកគេចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងបញ្ឈប់ការរារាំងពីមាគ៌ារបស់អល់ឡោះចំពោះជនណាដែលមានជំនឿនឹងទ្រង់នោះ អល់ឡោះជាម្ចាស់នឹងអភ័យទោសដល់ពួកគេនូវបាបកម្មទាំងឡាយដែលពួកគេបានសាងកន្លងមក ពីព្រោះ(ការចូល)សាសនាឥស្លាម គឺបោសសម្អាត(លុបលាង)នូវរាល់អ្វី(បាបកម្ម)ដែលមានពីមុនមក។ តែប្រសិនបើពួកគេវិលត្រឡប់ទៅរកការប្រឆាំងរបស់ពួកគេវិញនោះ ពិតប្រាកដណាស់ មាគ៌ារបស់អល់ឡោះនោះបានកើតឡើងចំពោះអ្នកជំនាន់មុនរួចទៅហើយ ពោលគឺ ប្រសិនបើពួកគេបដិសេធ ហើយនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេដដែលនោះ ទណ្ឌកម្មនឹងកើតឡើងចំពោះពួកគេភ្លាមៗ។
8:39Страница 181
وَقَٰتِلُوهُمۡ حَتَّىٰ لَا تَكُونَ فِتۡنَةٞ وَيَكُونَ ٱلدِّينُ كُلُّهُۥ لِلَّهِۚ فَإِنِ ٱنتَهَوۡاْ فَإِنَّ ٱللَّهَ بِمَا يَعۡمَلُونَ بَصِيرٞ ٣٩
Сражайтесь с ними, пока не исчезнет искушение и пока религия (поклонение) не будет полностью посвящена Аллаху. Если же они прекратят, то ведь Аллах видит то, что они совершают.
ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ប្រយុទ្ធនឹងសត្រូវរបស់ពួកអ្នកដែលជាពួកប្រឆាំង(គ្មានជំនឿ) រហូតទាល់តែអំពើស្ហ៊ីរិកនិងការរារាំងអ្នកមូស្លីមពីសាសនារបស់អល់ឡោះលែងកើតមាន ហើយការគោរពសាសនា(ឥស្លាម)និងការគោរពប្រតិបត្តិសម្រាប់អល់ឡោះជាម្ចាស់តែមួយដោយគ្មានស្ហ៊ីរិកចំពោះទ្រង់កើតមាន។ ហើយប្រសិនបើពួកប្រឆាំងបានបញ្ឈប់នូវអំពើស្ហ៊ីរិក និងការរារាំងមនុស្សពីមាគ៌ារបស់អល់ឡោះនោះ ចូរអ្នកអំពាវនាវពួកគេចុះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ឃើញបំផុតនូវទង្វើរបស់ពួកគេដោយគ្មានអ្វីមួយលាក់បាំងពីទ្រង់នោះឡើយ។
8:40Страница 181
وَإِن تَوَلَّوۡاْ فَٱعۡلَمُوٓاْ أَنَّ ٱللَّهَ مَوۡلَىٰكُمۡۚ نِعۡمَ ٱلۡمَوۡلَىٰ وَنِعۡمَ ٱلنَّصِيرُ ٤٠
Но если они отвернутся, то да будет вам известно, что Аллах является вашим Покровителем. Как прекрасен этот Покровитель! Как прекрасен этот Помощник!
តែប្រសិនបើពួកគេបែរចេញពីអ្វីដែលគេបានប្រើឲ្យពួកគេបញ្ឈប់ ដូចជាបញ្ឈប់កាប្រឆាំង និងការរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះនោះ ដូច្នេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ជឿជាក់ចុះថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកជួយពួកអ្នកឲ្យយកឈ្នះលើពួកគេ។ ទ្រង់គឺជាអ្នកគាំពារដ៏ប្រសើរបំផុតចំពោះជនណាដែលគាំពារទ្រង់ ហើយក៏ជាអ្នកជួយដ៏ល្អប្រសើរបំផុតចំពោះជនណាដែលជួយទ្រង់។ ពិតប្រាកដណាស់ ជនណាហើយដែលទ្រង់គាំពាររូបគេ ជននោះពិតជាទទួលបានជោគជ័យ ហើយជនណាដែលទ្រង់ជួយគេនោះ ជននោះនឹងទទួលបាននូវជ័យជម្នះ។
8:41Страница 182
۞ وَٱعۡلَمُوٓاْ أَنَّمَا غَنِمۡتُم مِّن شَيۡءٖ فَأَنَّ لِلَّهِ خُمُسَهُۥ وَلِلرَّسُولِ وَلِذِي ٱلۡقُرۡبَىٰ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينِ وَٱبۡنِ ٱلسَّبِيلِ إِن كُنتُمۡ ءَامَنتُم بِٱللَّهِ وَمَآ أَنزَلۡنَا عَلَىٰ عَبۡدِنَا يَوۡمَ ٱلۡفُرۡقَانِ يَوۡمَ ٱلۡتَقَى ٱلۡجَمۡعَانِۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ ٤١
Знайте, что если вы захватили трофеи, то пятая часть их принадлежит Аллаху, Посланнику, близким родственникам Посланника, сиротам, беднякам и путникам, если вы уверовали в Аллаха и в то, что Мы ниспослали Нашему рабу в день различения, в день, когда встретились две армии при Бадре. Воистину, Аллах способен на всякую вещь.
ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ជ្រាបចុះថាៈ ជាការពិតណាស់ ទ្រព្យជ័យភណ្ឌដែលពួកអ្នករឹបអូសបានពីពួកប្រឆាំងក្នុងពេលធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះនោះ គឺត្រូវបែងចែកទៅជាប្រាំភាគប្រាំ(៥/៥) ដោយក្នុងនោះ បួនភាគប្រាំ(៤/៥) គឺត្រូវបែងចែកទៅឲ្យអ្នកដែលចូលរួមតស៊ូប្រយុទ្ធ និងមួយភាគប្រាំ(១/៥)ដែលនៅសល់ គឺត្រូវបែងចែកទៅជាប្រាំចំណែកទៀតគឺ៖ មួយចំណែកសម្រាប់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់សម្រាប់ចំណាយលើកិច្ចការទូទៅរបស់អ្នកឥស្លាម មួយចំណែកទៀតសម្រាប់សាច់ញាតិរបស់ព្យាការីមូហាំម៉ាត់នៃអម្បូរហាសឹមនិងអម្បូរអាល់មុតឡឹប មួយចំណែកទៀតសម្រាប់កូនកំព្រា(កំព្រាឪពុក) មួយចំណែកទៀតសម្រាប់អ្នកក្រីក្រនិងទុគ៌តជន និងមួយចំណែកទៀតសម្រាប់អ្នកដំណើរដែលដាច់ស្បៀង ប្រសិនបើពួកអ្នកមានជំនឿចំពោះអល់ឡោះនិងមានជំនឿចំពោះអ្វីដែលយើងបានបញ្ចុះទៅកាន់ខ្ញុំបម្រើរបស់យើង គឺព្យាការីមូហាំម៉ាត់ នៅថ្ងៃសមរភូមិហ្ពាហ្ទើរ ជាថ្ងៃដែលអល់ឡោះទ្រង់បានបែងចែករវាងខុសនិងត្រូវ ខណៈដែលទ្រង់បានជួយពួកអ្នកឲ្យយកឈ្នះលើសត្រូវរបស់ពួកអ្នកមែននោះ។ ហើយអល់ឡោះជាម្ចាស់ដែលបានជួយពួកអ្នកនោះ ទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់។
8:42Страница 182
إِذۡ أَنتُم بِٱلۡعُدۡوَةِ ٱلدُّنۡيَا وَهُم بِٱلۡعُدۡوَةِ ٱلۡقُصۡوَىٰ وَٱلرَّكۡبُ أَسۡفَلَ مِنكُمۡۚ وَلَوۡ تَوَاعَدتُّمۡ لَٱخۡتَلَفۡتُمۡ فِي ٱلۡمِيعَٰدِ وَلَٰكِن لِّيَقۡضِيَ ٱللَّهُ أَمۡرٗا كَانَ مَفۡعُولٗا لِّيَهۡلِكَ مَنۡ هَلَكَ عَنۢ بَيِّنَةٖ وَيَحۡيَىٰ مَنۡ حَيَّ عَنۢ بَيِّنَةٖۗ وَإِنَّ ٱللَّهَ لَسَمِيعٌ عَلِيمٌ ٤٢
Вот вы находились на ближней стороне долины, они - на дальней стороне, а караван был ниже вас. Если бы вы условились, то разошлись бы во времени и месте. Однако все произошло так, чтобы Аллах довел до конца дело, которое уже было свершившимся, дабы погиб тот, кто погиб при полной ясности, и дабы выжил тот, кто выжил при полной ясности. Воистину, Аллах - Слышащий, Знающий.
ហើយចូរពួកអ្នកចងចាំ នៅពេលដែលពួកអ្នកនៅជិតជ្រុងម្ខាងនៃជ្រលងដែលស្ថិតនៅផ្នែកខាងក្រុងម៉ាទីណះ ហើយពួកមុស្ហរីគីនស្ថិតនៅជ្រុងម្ខាងទៀតឆ្ងាយពីជ្រលងដែលនៅប៉ែកខាងក្រុងម៉ាក្កះ។ ចំណែកឯក្រុមសត្វអូដ្ឋដឹកទំនិញវិញ គឺស្ថិតនៅកន្លែងដែលទាបជាងពួកអ្នក ដោយស្ថិតនៅប៉ែកខាងឆ្នេរសមុទ្រក្រហម។ ហើយទោះបីជាពួកអ្នកនិងពួកមុស្ហរីគីនសន្យា(ណាត់គ្នា)ថានឹងជួបគ្នានៅឯតំបន់ហ្ពាហ្ទើរក៏ដោយ ក៏ពួកអ្នកមិនអាចជួបគ្នាបានដែរ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់បានប្រមូលផ្តុំរវាងពួកអ្នក(ទាំងពីរក្រុម)នៅឯតំបន់ហ្ពាហ្ទើរដោយគ្មានការសន្យា(ណាត់គ្នា)ជាមុន ដើម្បីទ្រង់បំពេញនូវកិច្ចការដែលបានកំណត់រួច នោះគឺការជួយដល់បណ្តាអ្នកមានជំនឿឲ្យទទួលជ័យជំនះ ហើយធ្វើឲ្យពួកគ្មានជំនឿទទួលបរាជ័យ ដើម្បីឲ្យពួកដែលប្រឆាំងនឹងភស្តុតាងដ៏ច្បាស់លាស់ដែលបានមកដល់ពួកគេកាន់តែប្រឆាំង និងដើម្បីឲ្យអ្នកដែលបានជឿនឹងភស្តុតាងដ៏ច្បាស់លាស់កាន់តែមានជំនឿថែមទៀត។ ហើយអល់ឡោះមហាលឺនូវរាល់ពាក្យសម្តីទាំងអស់ ហើយទ្រង់មហាដឹងនូវរាល់ទង្វើរបស់ពួកគេ។ គ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះអ្វីដែលពួកគេបានសាង។
8:43Страница 182
إِذۡ يُرِيكَهُمُ ٱللَّهُ فِي مَنَامِكَ قَلِيلٗاۖ وَلَوۡ أَرَىٰكَهُمۡ كَثِيرٗا لَّفَشِلۡتُمۡ وَلَتَنَٰزَعۡتُمۡ فِي ٱلۡأَمۡرِ وَلَٰكِنَّ ٱللَّهَ سَلَّمَۚ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ٤٣
Вот Аллах показал их тебе во сне малочисленными. Если бы Он показал тебе их многочисленными, то вы пали бы духом и стали бы препираться при принятии решения. Однако Аллах уберег вас, ибо Он знает о том, что в груди.
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំនូវឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់បានប្រទានដល់អ្នកនិងបណ្តាអ្នកមានជំនឿ នៅពេលដែលអល់ឡោះទ្រង់បានបង្ហាញឲ្យអ្នកបានឃើញក្នុងសុបិន្តរបស់អ្នកនូវចំនួនដ៏តិចតួចរបស់ពួកមុស្ហរីគីន។ ពេលនោះ អ្នកបានប្រាប់ដំណឹង(រីករាយ)នេះដល់បណ្តាអ្នកមានជំនឿ ហើយពួកគេក៏មានភាពសប្បាយរីករាយចំពោះដំណឹងល្អនេះ ហើយយើងបានពង្រឹងកម្លាំងរបស់ពួកគេនៅពេលដែលបានជួបនឹងសត្រូវហើយប្រយុទ្ធគ្នាជាមួយពួកគេ។ តែប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់បង្ហាញឲ្យអ្នកបានឃើញក្នុងសុបិន្តរបស់អ្នកនូវចំនួនទ័ពដ៏ច្រើនរបស់ពួកមុស្ហរីគីនវិញនោះ វានឹងធ្វើឲ្យកម្លាំងរបស់សហការី(សហាហ្ពាត់)អ្នកទន់ខ្សោយ ហើយពួកគេនឹងមានការភ័យខ្លាចក្នុងការប្រយុទ្ធជាមិនខាន។ ក៏ប៉ុន្តែ ទ្រង់បានផ្តល់សុវត្ថិភាព(ដល់ពួកអ្នក)ពីបញ្ហានេះ ហើយទ្រង់បានការពារពួកគេអំពីការបរាជ័យ ហើយទ្រង់ក៏បានធ្វើឲ្យពួកគេ(ពួកមុស្ហរីគីន)មានគ្នាតិចក្នុងក្រសែរភ្នែករបស់អ្នកនាំសាររបស់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់មហាជ្រាបដឹងនូវអ្វីដែលប្រែប្រួលនិងអ្វីដែលលាក់បាំងនៅក្នុងចិត្ត។
8:44Страница 182
وَإِذۡ يُرِيكُمُوهُمۡ إِذِ ٱلۡتَقَيۡتُمۡ فِيٓ أَعۡيُنِكُمۡ قَلِيلٗا وَيُقَلِّلُكُمۡ فِيٓ أَعۡيُنِهِمۡ لِيَقۡضِيَ ٱللَّهُ أَمۡرٗا كَانَ مَفۡعُولٗاۗ وَإِلَى ٱللَّهِ تُرۡجَعُ ٱلۡأُمُورُ ٤٤
Вот Аллах, когда вы встретились, показал их вашим глазам малочисленными, и вас показал их глазам малочисленными, чтобы довести до конца дело, которое уже было свершившимся. Воистину, дела возвращаются к Аллаху.
ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ចងចាំ នៅពេលដែលអល់ឡោះទ្រង់បានបង្ហាញឲ្យពួកអ្នកបានឃើញ(កងទ័ព)ពួកមុស្ហរីគីនមានចំនួនតិចនៅពេលដែលពួកអ្នកបានជួបនឹងពួកគេ។ ដូច្នេះ វាបានលើកទឹកចិត្តពួកអ្នកឲ្យមានភាពក្លាហានមុះមុតក្នុងការប្រយុទ្ធនឹងពួកគេ។ ហើយទ្រង់ក៏បានឲ្យពួកគេមើលឃើញពួកអ្នកមានចំនួនតិចក្នុងក្រសែភ្នែករបស់ពួកគេផងដែរ ដើម្បីឲ្យពួកគេចាប់ផ្តើមប្រយុទ្ធនឹងពួកអ្នក និងមិនគិតទៅដល់ការវិលត្រឡប់(បកក្រោយ)វិញ ដើម្បីឲ្យអល់ឡោះសម្រេចកិច្ចការរបស់ទ្រង់ដែលបានកំណត់រួច ដោយការផ្តន្ទាទោសពួកមុស្ហរីគីនតាមរយៈការសម្លាប់និងការចាប់ជាឈ្លើយសឹក ព្រមទាំងផ្តល់ឲ្យបណ្តាអ្នកមានជំនឿនូវជំនួយនិងការទទួលជ័យជម្នះលើសត្រូវ។ ហើយកិច្ចការទាំងអស់នឹងត្រូវវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយទ្រង់នឹងតបស្នងដល់ពួកដែលធ្វើអាក្រក់នោះនូវទង្វើអាក្រក់របស់ពួកគេ និង(តបស្នង)ដល់អ្នកធ្វើល្អនោះ នូវទង្វើល្អរបស់ពួកគេ។
8:45Страница 182
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا لَقِيتُمۡ فِئَةٗ فَٱثۡبُتُواْ وَٱذۡكُرُواْ ٱللَّهَ كَثِيرٗا لَّعَلَّكُمۡ تُفۡلِحُونَ ٤٥
О те, которые уверовали! Когда вы сталкиваетесь с отрядом, то будьте стойки и многократно поминайте Аллаха, - быть может, вы преуспеете.
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! នៅពេលដែលពួកអ្នកប្រឈមមុខនឹងក្រុមមួយក្នុងចំណោមពួកប្រឆាំងនោះ ចូរពួកអ្នកមានភាពនឹងនរនៅពេលដែលពួកអ្នកបានជួបពួកគេ ហើយចូរពួកអ្នកកុំកំសាកឲ្យសោះ។ ហើយចូរពួកអ្នករំលឹកចំពោះអល់ឡោះជាម្ចាស់ឲ្យបានច្រើន ព្រមទាំងបួងសួងសុំពីទ្រង់។ ពិតប្រាកដណាស់ ទ្រង់មានសមត្ថភាពក្នុងការជួយពួកអ្នកឲ្យយកជ័យជម្នះលើពួកគេ។ សង្ឃឹមថាទ្រង់នឹងផ្តល់ឲ្យពួកអ្នកនូវអ្វីដែលពួកអ្នកបានស្នើសុំ និងបញ្ចៀសពួកអ្នកពីអ្វីដែលពួកអ្នកប្រុងប្រយ័ត្ន។
8:46Страница 183
وَأَطِيعُواْ ٱللَّهَ وَرَسُولَهُۥ وَلَا تَنَٰزَعُواْ فَتَفۡشَلُواْ وَتَذۡهَبَ رِيحُكُمۡۖ وَٱصۡبِرُوٓاْۚ إِنَّ ٱللَّهَ مَعَ ٱلصَّٰبِرِينَ ٤٦
Повинуйтесь Аллаху и Его Посланнику и не препирайтесь, а не то вы падете духом и лишитесь сил. Будьте терпеливы, ибо Аллах - с терпеливыми.
ហើយចូរពួកអ្នកប្រកាន់ខ្ជាប់នឹងការគោរពប្រតិបត្តិចំពោះអល់ឡោះ និងគោរពប្រតិបត្តិចំពោះអ្នកនាំសាររបស់ទ្រង់ ទាំងពាក្យសម្តី កាយវិការ និងគ្រប់ស្ថានភាពទាំងអស់របស់ពួកអ្នក ហើយចួរពួកអ្នកកុំមានទស្សនៈខ្វែងគ្នាឲ្យសោះ។ ជាការពិតណាស់ ការខ្វែងយោបល់គ្នារបស់ពួកអ្នកនោះ គឺជាមូលហេតុមួយដែលនាំឲ្យពួកអ្នកមានភាពទន់ខ្សោយ និងកំសាក ហើយធ្វើឲ្យបាត់បង់នូវភាពខ្លាំងក្លារបស់ពួកអ្នក។ ហើយចូរពួកអ្នកអត់ធ្មត់នៅពេលដែលជួបនឹងសត្រូវរបស់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលអត់ធ្មត់តាមរយៈការជួយនិងការគាំទ្រ។ ហើយជនណាដែលអល់ឡោះនៅជាមួយគេនោះ ជាការពិតណាស់ រូបគេនឹងទទួលបានជោគជ័យយ៉ាងពិតប្រាកដ។
8:47Страница 183
وَلَا تَكُونُواْ كَٱلَّذِينَ خَرَجُواْ مِن دِيَٰرِهِم بَطَرٗا وَرِئَآءَ ٱلنَّاسِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِۚ وَٱللَّهُ بِمَا يَعۡمَلُونَ مُحِيطٞ ٤٧
Не уподобляйтесь тем, которые горделиво вышли из своих домов, показывая себя перед людьми, и сбивали других с пути Аллаха. Аллах объемлет все, что они совершают.
ហើយចូរពួកអ្នកកុំធ្វើដូចពួកមុស្ហរីគីនដែលពួកគេបានចាកចេញពីក្រុងម៉ាក្កះប្រកបដោយភាពក្អេងក្អាងនិងចង់ឲ្យមនុស្សលោកឃើញ និងបានរារាំងមនុស្សពីសាសនារបស់អល់ឡោះ ថែមទាំងហាមឃាត់មនុស្សមិនឲ្យចូលសាសនារបស់ទ្រង់នោះឲ្យសោះ។ ហើយអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកគេប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេនូវអ្វីដែលពួកគេបានសាង។
8:48Страница 183
وَإِذۡ زَيَّنَ لَهُمُ ٱلشَّيۡطَٰنُ أَعۡمَٰلَهُمۡ وَقَالَ لَا غَالِبَ لَكُمُ ٱلۡيَوۡمَ مِنَ ٱلنَّاسِ وَإِنِّي جَارٞ لَّكُمۡۖ فَلَمَّا تَرَآءَتِ ٱلۡفِئَتَانِ نَكَصَ عَلَىٰ عَقِبَيۡهِ وَقَالَ إِنِّي بَرِيٓءٞ مِّنكُمۡ إِنِّيٓ أَرَىٰ مَا لَا تَرَوۡنَ إِنِّيٓ أَخَافُ ٱللَّهَۚ وَٱللَّهُ شَدِيدُ ٱلۡعِقَابِ ٤٨
Вот дьявол приукрасил для них их деяния и сказал: «Сегодня никто из людей не одолеет вас. Воистину, я буду по соседству». Но когда два отряда увидели друг друга, он повернул вспять и сказал: «Я не причастен к вам. Воистину, я вижу то, чего вы не видите. Я боюсь Аллаха, ведь Аллах суров в наказании».
ហើយចូរពួកអ្នកចងចាំ(ឱបណ្តាអ្នកដែលមានជំនឿ) ក្នុងចំណោមឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកអ្នកនោះ គឺស្ហៃតនបានលម្អដល់ពួកមុស្ហរីគីននូវទង្វើរបស់ពួកគេ ហើយវាបានធ្វើឲ្យពួកគេមានភាពក្លាហានក្នុងការជួបអ្នកមានជំនឿនិងប្រយុទ្ធជាមួយពួកគេ។ ហើយវា(ស្ហៃតន)បាននិយាយទៅកាន់ពួកគេថាៈ គ្មាននរណាម្នាក់អាចយកជ័យជម្នះលើពួកអ្នកបានឡើយនៅថ្ងៃនេះ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកជួយពួកអ្នក និងជាអ្នកជួយសង្គ្រោះពួកអ្នកពីសត្រូវរបស់ពួកអ្នក។ ក៏ប៉ុន្តែ នៅពេលដែលក្រុមទាំងពីរបានជួបគ្នា គឺក្រុមអ្នកមានជំនឿដែលមានពួកម៉ាឡាអ៊ីកាត់នៅជាមួយពួកគេជាអ្នកជួយពួកគេ ហើយក្រុមពួកមុស្ហរីគីនដែលមានស្ហៃតននៅជាមួយពួកគេជាអ្នកបោកប្រាស់ពួកគេនោះ ស្ហៃតនក៏បានរត់ចេញពីពួកគេ ហើយវាក៏បាននិយាយទៅកាន់ពួកមុស្ហរីគីនថាៈ ពិតប្រាកដណាស់ ខ្ញុំមិនជាប់ពាក់ព័ន្ធជាមួយពួកអ្នកឡើយ។ ជាការពិតណាស់ ខ្ញុំបានឃើញពួកម៉ាឡាអ៊ីកាត់ដែលពួកគេចុះមកដើម្បីជួយបណ្តាអ្នកមានជំនឿ។ ពិតណាស់ ខ្ញុំខ្លាចអល់ឡោះទ្រង់បំផ្លាញខ្ញុំឲ្យអន្តរាយ។ ហើយអល់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត ដោយគ្មាននរណាម្នាក់អាចទ្រាំទ្រនឹងទណ្ឌកម្មរបស់ទ្រង់បានឡើយ។
8:49Страница 183
إِذۡ يَقُولُ ٱلۡمُنَٰفِقُونَ وَٱلَّذِينَ فِي قُلُوبِهِم مَّرَضٌ غَرَّ هَٰٓؤُلَآءِ دِينُهُمۡۗ وَمَن يَتَوَكَّلۡ عَلَى ٱللَّهِ فَإِنَّ ٱللَّهَ عَزِيزٌ حَكِيمٞ ٤٩
Вот лицемеры и те, чьи сердца были поражены недугом, сказали: «Эти люди обмануты своей религией». Но если кто уповает на Аллаха, то ведь Аллах - Могущественный, Мудрый.
ហើយចូរពួកអ្នក(អ្នកមានជំនឿ)ចងចាំ នៅពេលដែលពួកពុតត្បុតនិងអ្នកដែលមានជំនឿទន់ខ្សោយបាននិយាយថាៈ អ្នកមូស្លីមទាំងនោះ សាសនារបស់ពួកគេបានបោកប្រាស់ពួកគេដែលសន្យានឹងពួកគេថា នឹងជួយពួកគេឲ្យមានជ័យជម្នះលើសត្រូវទោះបីជាពួកគេមានគ្នាតិច សម្ភារៈសឹកក៏ខ្សោយ ហើយសត្រូវរបស់ពួកគេវិញមានចំនួនច្រើន ហើយកម្លាំងរបស់ពួកគេក៏ខ្លាំងជាងក៏ដោយ។ ពួកទាំងនោះ(ពួកពុតត្បុតនិងពួកដែលមានជំនឿទន់ខ្សោយ)មិនបានដឹងទេថា ជាការពិតណាស់ ជនណាហើយដែលប្រគល់ការទុកចិត្តទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយជឿជាក់ចំពោះអ្វីដែលទ្រង់បានសន្យាថានឹងជួយដល់ពួកគេនោះ ពិតណាស់ អល់ឡោះជាម្ចាស់គឺជាអ្នកដែលជួយពួកគេ ហើយទ្រង់មិនធ្វើឲ្យពួកគេទទួលបរាជ័យនោះឡើយ ទោះបីជាពួកគេទន់ខ្សោយ(ជាងសត្រូវ)ក៏ដោយ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែបំផុតដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការកំណត់ និងការបញ្ញត្តិច្បាប់របស់ទ្រង់។
8:50Страница 183
وَلَوۡ تَرَىٰٓ إِذۡ يَتَوَفَّى ٱلَّذِينَ كَفَرُواْ ٱلۡمَلَٰٓئِكَةُ يَضۡرِبُونَ وُجُوهَهُمۡ وَأَدۡبَٰرَهُمۡ وَذُوقُواْ عَذَابَ ٱلۡحَرِيقِ ٥٠
Если бы ты видел, как ангелы умерщвляют неверующих. Они бьют их по лицу и по спинам со словами: «Вкусите мучения от обжигающего Огня!
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពួកដែលគ្មានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ នៅពេលដែលម៉ាឡាអ៊ីកាត់ដកយកព្រលឹងរបស់ពួកគេនោះ (អ្នកនឹងឃើញ)ម៉ាឡាអ៊ីកាត់វាយមុខពួកគេនៅពេលដែលពួកគេទៅដល់ ហើយវាយខ្នងរបស់ពួកគេនៅពេលដែលពួកគេ(ម៉ាឡាអ៊ីកាត់)ត្រឡប់មកវិញ ហើយម៉ាឡាអ៊ីកាត់និយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នក(នែពួកមុស្ហរីគីន)ភ្លក្សចុះនូវទណ្ឌកម្មនៃភ្លើងនរកដ៏សន្ធោសន្ធៅ។ ប្រសិនបើអ្នក(ព្យាការីមូហាំម៉ាត់)បានឃើញ(ហេតុការណ៍)នោះ ប្រាកដណាស់ អ្នកបានឃើញនូវកិច្ចការមួយដ៏ធំធេង។
8:51Страница 183
ذَٰلِكَ بِمَا قَدَّمَتۡ أَيۡدِيكُمۡ وَأَنَّ ٱللَّهَ لَيۡسَ بِظَلَّٰمٖ لِّلۡعَبِيدِ ٥١
Это - за то, что приготовили ваши руки. Воистину, Аллах не поступает несправедливо с рабами».
ទណ្ឌកម្មដ៏សែនខ្លោចផ្សានៅពេលដែលគេដកហូតយកជីវិតរបស់ពួកអ្នក(នែពួកគ្មានជំនឿ) និងទណ្ឌកម្មនៃភ្លើងដ៏សន្ធោសន្ធៅនៅក្នុងផ្នូររបស់ពួកអ្នក និងនៅថ្ងៃបរលោកនោះ គឺដោយសារតែអ្វី(អំពើអាក្រក់)ដែលពួកអ្នកបានសាងដោយផ្ទាល់ដៃរបស់ពួកអ្នកនៅក្នុងលោកិយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនបានបំពានទៅលើនរណាម្នាក់នោះឡើយ។ តាមពិត ទ្រង់កាត់សេចក្តីរវាងពួកអ្នកដោយភាពយុត្តិធម៌ ព្រោះទ្រង់គឺជាអ្នកកាត់សេចក្តីដែលប្រកបដោយភាពយុត្តិធម៌បំផុត។
Текст: Quranic Universal Library (Tarteel) через spa5k/tafsir_api (MIT), в зафиксированной версии. Аяты: Quran Foundation. Источники и лицензии