Аль-МухтасарАль‑Инфитар · 82:1–19

Аль-Мухтасар · Тафсир · на кхмерском

الإنفطار

Аль-Инфитар

Раскалывание · Мекканская · 19 аятов

82:1Страница 587

إِذَا ٱلسَّمَآءُ ٱنفَطَرَتۡ ١

Когда небо расколется,

នៅពេលដែលមេឃប្រេះបែកដោយសារការចុះមករបស់ពពួកម៉ាឡាអ៊ីកាត់។

82:2Страница 587

وَإِذَا ٱلۡكَوَاكِبُ ٱنتَثَرَتۡ ٢

когда тела небесные осыплются,

និងនៅពេលដែលភពទាំងឡាយត្រូវបានធ្លាក់បែកខ្ទេចខ្ទី។

82:3Страница 587

وَإِذَا ٱلۡبِحَارُ فُجِّرَتۡ ٣

когда моря перельются и смешаются (или высохнут),

និងនៅពេលដែលសមុទ្រទាំងឡាយផ្ទុះឡើងព្រមគ្នា ហើយរលាយចូលគ្នាតែមួយ។

82:4Страница 587

وَإِذَا ٱلۡقُبُورُ بُعۡثِرَتۡ ٤

когда могилы перевернутся,

និងនៅពេលដែលផ្នូរទាំងឡាយត្រូវបានគេក្រឡាប់ ដើម្បីពង្រស់សាកសពដែលនៅក្នុងនោះ(ឲ្យក្រោកចេញពីផ្នូរ)។

82:5Страница 587

عَلِمَتۡ نَفۡسٞ مَّا قَدَّمَتۡ وَأَخَّرَتۡ ٥

тогда каждая душа узнает, что она совершила и что оставила после себя.

នៅពេលនោះ មនុស្សម្នាក់ៗនឹងដឹងពីទង្វើដែលខ្លួនបានសាងកន្លងមក និងទង្វើទាំងឡាយដែលគេពន្យារពេលមិនទាន់បានសាង។

82:6Страница 587

يَٰٓأَيُّهَا ٱلۡإِنسَٰنُ مَا غَرَّكَ بِرَبِّكَ ٱلۡكَرِيمِ ٦

О человек! Что ввело тебя в заблуждение относительно твоего Великодушного Господа,

ឱមនុស្សដែលប្រឆាំងនឹងម្ចាស់របស់អ្នក! តើអ្វីដែលធ្វើឱ្យអ្នកហ៊ានប្រឆាំងនឹងបទបញ្ជាម្ចាស់របស់អ្នក ខណៈដែលទ្រង់បានពន្យារពេលដល់អ្នកដោយទ្រង់មិនដាក់ទោសអ្នកភ្លាមៗ(ពេលអ្នកធ្វើខុស) ជាក្តីសណ្តោសមួយអំពីទ្រង់នោះ?

82:7Страница 587

ٱلَّذِي خَلَقَكَ فَسَوَّىٰكَ فَعَدَلَكَ ٧

Который сотворил тебя и сделал твой облик совершенным и соразмеренным?

ជាអ្នកដែលបានធ្វើឲ្យអ្នកមានវត្តមានដែលពីមុនមកអ្នកគ្មានវត្តមានសោះ ហើយទ្រង់ធ្វើឱ្យអ្នកមានកាយសម្បទា និងអវយវៈសមសួននឹងដងខ្លួន។

82:8Страница 587

فِيٓ أَيِّ صُورَةٖ مَّا شَآءَ رَكَّبَكَ ٨

Он сложил тебя в том облике, в каком пожелал.

ក្នុងរូបភាពណាមួយដែលទ្រង់មានចេតនានឹងបង្កើតអ្នកនោះ ទ្រង់នឹងបង្កើតអ្នក(ក្នុងរូបភាព)នោះ។ ពិតប្រាកដណាស់ ទ្រង់បានប្រទាននូវឧបការគុណដល់អ្នក ខណៈដែលទ្រង់មិនបង្កើតអ្នកឱ្យមានរូបរាងដូចសត្វលា សត្វស្វា សត្វឆ្កែ ឬអ្វីផ្សេងពីនេះនោះ។

82:9Страница 587

كـَلَّا بَلۡ تُكَذِّبُونَ بِٱلدِّينِ ٩

Но нет! Вы же считаете ложью воздаяние.

រឿងនោះមិនដូចអ្វីដែលពួកអ្នកគិតឡើយ។ ផ្ទុយទៅវិញ ពួកអ្នកបានបដិសេធនឹងថ្ងៃតបស្នង(ថ្ងៃបរលោក) ដោយពួកអ្នកមិនបានសាងទង្វើកុសល(ត្រៀម)សម្រាប់ថ្ងៃនោះឡើយ។

82:10Страница 587

وَإِنَّ عَلَيۡكُمۡ لَحَٰفِظِينَ ١٠

Воистину, над вами есть хранители -

ហើយពិតប្រាកដណាស់ ពួកអ្នកគឺមានម៉ាឡាអ៊ីកាត់ជាអ្នកតាមឃ្លាំមើលទង្វើរបស់ពួកអ្នក។

82:11Страница 587

كِرَامٗا كَٰتِبِينَ ١١

благородные писцы,

ជាអ្នកថ្កុំថ្កើងចំពោះអល់ឡោះ និងជាអ្នកកត់ត្រារាល់ទង្វើរបស់ពួកអ្នក(ទាំងទង្វើល្អ និងទង្វើអាក្រក់)។

82:12Страница 587

يَعۡلَمُونَ مَا تَفۡعَلُونَ ١٢

которые знают о том, что вы совершаете.

ពួកគេដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ ហើយពួកគេបានកត់ត្រាវាទុក។

82:13Страница 587

إِنَّ ٱلۡأَبۡرَارَ لَفِي نَعِيمٖ ١٣

Воистину, благочестивые окажутся в блаженстве.

ពិតប្រាកដណាស់ បណ្ដាអ្នកដែលបានសាងអំពើល្អ និងគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)នោះ គឺស្ថិតក្នុងឋានសួគ៌ណាអ៊ីមជាអមតៈនៅថ្ងៃបរលោក។

82:14Страница 587

وَإِنَّ ٱلۡفُجَّارَ لَفِي جَحِيمٖ ١٤

Воистину, грешники окажутся в Аду,

ហើយពិតប្រាកដណាស់ ពួកដែលប្រព្រឹត្តអំពើអាក្រក់ គឺស្ថិតក្នុងភ្លើងនរកដែលឆាបឆេះសន្ធោសន្ធៅលើពួកគេ។

82:15Страница 587

يَصۡلَوۡنَهَا يَوۡمَ ٱلدِّينِ ١٥

куда они войдут в День воздаяния.

ពួកគេនឹងចូលក្នុងឋាននរកនោះនៅថ្ងៃជំនុំជម្រះ(ថ្ងៃបរលោក) ដោយទទួលរងនូវកម្តៅដ៏ក្តៅរបស់វា។

82:16Страница 587

وَمَا هُمۡ عَنۡهَا بِغَآئِبِينَ ١٦

Они не смогут избежать этого.

ពួកគេមិនអាចចាកគេចវេះពីវាបានជាដាច់ខាត។ ផ្ទុយទៅវិញ ពួកគេនឹងស្ថិតនៅក្នុងនរកនោះជាអមតៈ។

82:17Страница 587

وَمَآ أَدۡرَىٰكَ مَا يَوۡمُ ٱلدِّينِ ١٧

Откуда ты мог знать, что такое День воздаяния?

តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ថ្ងៃជំនុំជំរះជាអ្វីនោះ?

82:18Страница 587

ثُمَّ مَآ أَدۡرَىٰكَ مَا يَوۡمُ ٱلدِّينِ ١٨

Да, откуда ты мог знать, что такое День воздаяния?

បន្ទាប់មក តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃជំនុំជំរះជាអ្វីនោះ?

82:19Страница 587

يَوۡمَ لَا تَمۡلِكُ نَفۡسٞ لِّنَفۡسٖ شَيۡـٔٗاۖ وَٱلۡأَمۡرُ يَوۡمَئِذٖ لِّلَّهِ ١٩

В тот день ни одна душа не сможет ничем помочь другой, и власть в тот день будет принадлежать Аллаху.

គឺជាថ្ងៃដែលគ្មានបុគ្គលណាម្នាក់អាចផ្តល់ផលប្រយោជន៍ដល់អ្នកដទៃបានជាដាច់ខាត។ ហើយកិច្ចការទាំងអស់ក្នុងថ្ងៃនោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់ជាអ្នកកសម្រេចកិច្ចការទាំងឡាយទៅតាមចេតនារបស់ទ្រង់ ដោយគ្មាននរណាអាចសម្រេចកិច្ចការទាំងឡាយ(នៅថ្ងៃនោះ)ក្រៅពីទ្រង់ឡើយ។

Текст: Quranic Universal Library (Tarteel) через spa5k/tafsir_api (MIT), в зафиксированной версии. Аяты: Quran Foundation. Источники и лицензии

Содержание

Аят аль-Курси36Аль-Кахфстр. 42джуз 15Бухари 1Муслим 2999

Вид

Тема
Размер текста
Вид

Read in English