Аль-Мухтасар · Тафсир · на кхмерском
الطارق
Ат-Тарик
Ночной путник · Мекканская · 17 аятов
អល់ឡោះបានស្បថនឹងមេឃ និងទ្រង់បានស្បថនឹងផ្កាយមួយដួងដែលបញ្ចេញរស្មីនៅពេលរាត្រី។
តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អាត់តរិក ជាអ្វីនោះ?
វាគឺជាផ្កាយមួយដួងដែលបញ្ចេញរស្មីយ៉ាងចិញ្ចែងចិញ្ចាចនៅលើមេឃ។
86:4Страница 591
إِن كُلُّ نَفۡسٖ لَّمَّا عَلَيۡهَا حَافِظٞ ٤
Нет души, при которой не было бы хранителя.
ហើយជីវិតគ្រប់រូបសុទ្ធតែត្រូវបានអល់ឡោះឱ្យម៉ាឡាអ៊ីកាត់មួយរូបទទួលខុសត្រូវចំពោះវា ដោយថែរក្សា(កត់ត្រាទុក)ទង្វើរបស់គេដើម្បីជំនុំជម្រះនៅថ្ងៃបរលោក។
ដូចេ្នះ ចូរឱ្យមនុស្សលោកពិចារណាមើលចុះ ថាតើអល់ឡោះបានបង្កើតរូបគេមកពីអ្វី ដើម្បីឱ្យគេបានដឹងច្បាស់ពីសមត្ថភាពដ៏អស្ចារ្យរបស់អល់ឡោះ និងការអសមត្ថភាពរបស់មនុស្សលោក។
អល់ឡោះបានបង្កើតរូបគេពីទឹកកាមដែលបាញ់បញ្ចូលទៅក្នុងស្បូនមនុស្សស្រី។
86:7Страница 591
يَخۡرُجُ مِنۢ بَيۡنِ ٱلصُّلۡبِ وَٱلتَّرَآئِبِ ٧
которая выходит между чреслами и грудными костями.
ទឹកនេះ គឺចេញពីឆ្អឹងខ្នងរបស់បុរស និងឆ្អឹងជំនីស្ត្រី។
ពិតប្រាកដណាស់អល់ឡោះជាម្ចាស់ ប្រសិនបើទ្រង់អាចបង្កើតរូបគេពីទឹកកាមដ៏ទន់ខ្សោយបាននោះ ពិតណាស់ទ្រង់ក៏ជាអ្នកដែលមានសមត្ថភាពអាចធ្វើឱ្យគេមានជីវិតសារជាថ្មីបន្ទាប់ពីរូបគេបានស្លាប់ដើម្បីជំនុំជំរះនិងទទួលការតបស្នងនោះដែរ។
នៅថ្ងៃដែលអាថ៌កំបាំងទាំងអស់ត្រូវបានលាតត្រដាង ដោយគេលាតត្រដាងនូវអ្វីដែលលាក់បាំងនៅក្នុងដួងចិត្ត ដូចការនៀត(ការប៉ង) គោលជំនឿទាំងឡាយ និងអ្វីផ្សេងទៀត។ ដូច្នេះ គេអាចវែកញែករវាងអ្នកដែលធ្វើល្អ និងអ្នកដែលធ្វើអាក្រក់បាន។
86:10Страница 591
فَمَا لَهُۥ مِن قُوَّةٖ وَلَا نَاصِرٖ ١٠
и тогда не будет у него ни силы, ни помощника.
ពិតណាស់មនុស្សលោកនៅថ្ងៃនោះ គឺរូបគេគ្មានអានុភាពណាមួយអាចរារាំងខ្លួនរបស់គេពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយ ហើយក៏គ្មានអ្នកជួយសង្រ្គោះរូបគេ(ពីទណ្ឌកម្ម)នោះដែរ។
86:11Страница 591
وَٱلسَّمَآءِ ذَاتِ ٱلرَّجۡعِ ١١
Клянусь небом возвращающим (возвращающим воду земле или возвращающим небесные тела, которые восходят с одной стороны и заходят в другой)!
អល់ឡោះស្បថនឹងមេឃដែលពោពេញដោយទឹកភ្លៀង ពីព្រោះវាធ្លាក់ពីលើមេឃម្តងហើយម្តងទៀត(មិនចេះអស់)។
86:12Страница 591
وَٱلۡأَرۡضِ ذَاتِ ٱلصَّدۡعِ ١٢
Клянусь землей раскалываемой (при прорастании растений, или при выходе из земли воды, или при воскрешении мертвых)!
ហើយទ្រង់ស្បថនឹងផែនដីដែលប្រេះបែកដោយសារការដុះចេញនូវរុក្ខជាតិ ផល្លានុផល និងដើមឈើជាច្រើន។
ពិតប្រាកដណាស់ គម្ពីរគួរអានដែលបញ្ចុះទៅលើព្យាការីមូហាំម៉ាត់នេះ គឺជាពាក្យវែកញែករវាងត្រូវនិងខុស ការពិតនិងការភូតកុហក។
ហើយគម្ពីរគួរអានមិនមែនសម្រាប់លេងសើច ផ្ទុយទៅវិញវាគឺជាការពិត។
ពិតប្រាកដណាស់ ពួកដែលបដិសេធនឹងអ្វីដែលអ្នកនាំសាររបស់ពួកគេបាននាំមកនោះ បានប្រើកលល្បិចជាច្រើនដើម្បីច្រានចោល(បដិសេធ)នូវការអំពាវនាវរបស់គាត់(អ្នកនាំសារ) និងបំផ្លាញការអំពាវនាវនោះ។
ហើយយើង(អល់ឡោះ)ក៏មានផែនការតបតនឹងពួកគេវិញដែរ ដើម្បីបង្ហាញពីសាសនាពិតនិងប្រឆាំងនឹងប្រការមិនពិត។
86:17Страница 591
فَمَهِّلِ ٱلۡكَٰفِرِينَ أَمۡهِلۡهُمۡ رُوَيۡدَۢا ١٧
Предоставь же неверующим отсрочку, помедли с ними недолго!
ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពន្យារពេលឱ្យពួកគ្មានជំនឿទាំងនោះមួយរយៈពេលខ្លីសិនចុះ និងកុំសុំឱ្យទណ្ឌកម្មនិងការវិនាសអន្តរាយឆាប់កើតមានចំពោះពួកគេអ្វី។
Текст: Quranic Universal Library (Tarteel) через spa5k/tafsir_api (MIT), в зафиксированной версии. Аяты: Quran Foundation. Источники и лицензии