Аль-Мухтасар · Тафсир · на кхмерском
الفجر
Аль-Фаджр
Заря · Мекканская · 30 аятов
អល់ឡោះជាម្ចាស់បានស្បថនឹងពេលទៀបភ្លឺ(ពេលហ្វាជើរ)។
ហើយទ្រង់ស្បថនឹងយប់ទាំងដប់(ដប់ថ្ងៃដំបូងនៃខែហ្ស៊ុលហិជ្ជះ)។
ហើយទ្រង់ស្បថនឹងចំនួនគូ និងចំនួនសេស។
ហើយទ្រង់ស្បថនឹងពេលយប់នៅពេលដែលវាមកដល់ ហើយក៏បានកន្លងផុតទៅ។ ការស្បថនឹងប្រការទាំងអស់នេះ គឺដើម្បីកាត់សេចក្តីលើទង្វើរបស់ពួកអ្នក។
89:5Страница 593
هَلۡ فِي ذَٰلِكَ قَسَمٞ لِّذِي حِجۡرٍ ٥
Неужели этих клятв не достаточно для обладающего разумом?
តើការស្បថដែលបានលើកឡើងទាំងនេះមិនគ្រប់គ្រាន់សម្រាប់អ្នកដែលមានសតិបញ្ញាទេឬ?
89:6Страница 593
أَلَمۡ تَرَ كَيۡفَ فَعَلَ رَبُّكَ بِعَادٍ ٦
Неужели ты не видел, как Господь твой поступил с адитами -
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ថាតើម្ចាស់របស់អ្នកបានធ្វើដូចមេ្ដចចំពោះក្រុមអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ នៅពេលដែលពួកគេបដិសេធនឹងអ្នកនាំសាររបស់ទ្រង់នោះ?
89:7Страница 593
إِرَمَ ذَاتِ ٱلۡعِمَادِ ٧
народом Ирама, обладавшим колоннами (воздвигавшим высокие здания с колоннами или обладавшим могучим сложением и огромной силой),
និងកុលសម្ព័ន្ធអ៊ីរ៉ុមដែលជាបុព្វបុរសរបស់ក្រុមអាដដែលពួកគេមានកម្លាំងខ្លាំងក្លា និងមានសំណង់ខ្ពស់ៗ។
89:8Страница 593
ٱلَّتِي لَمۡ يُخۡلَقۡ مِثۡلُهَا فِي ٱلۡبِلَٰدِ ٨
подобных которому не было сотворено в городах?
ដែលអល់ឡោះមិនបានបង្កើតដូចវាឡើយនៅលើផែនដីនេះ។
89:9Страница 593
وَثَمُودَ ٱلَّذِينَ جَابُواْ ٱلصَّخۡرَ بِٱلۡوَادِ ٩
С самудянами, рассекавшими скалы в лощине?
ហើយតើអ្នកមិនបានឃើញទេឬ ថាតើម្ចាស់របស់អ្នកបានធ្វើដូចមេ្ដចចំពោះក្រុមសាមូដ ជាក្រុមរបស់ព្យាការីសឡេះ ដែលពួកគេបានដាប់ចោះភ្នំធ្វើជាលំនៅដ្ឋាននោះ?
89:10Страница 593
وَفِرۡعَوۡنَ ذِي ٱلۡأَوۡتَادِ ١٠
С Фараоном, владевшим кольями (обладавшим множеством воинов, которые поддерживали его власть, подобно тому, как колышки поддерживают шатер, или привязывавшим людей к кольям во время казни)?
ហើយតើអ្នកមិនបានឃើញទេឬ ថាតើម្ចាស់របស់អ្នកបានធ្វើដូចមេ្ដចចំពោះហ្វៀរអោនដែលមានពលទាហានជាច្រើនសម្រាប់ធ្វើទារុណកម្មលើមនុស្សលោកនោះ?
ពួកទាំងនោះ គឺជាពួកដែលប្រើអំណាចផ្តាច់ការ និងបានបំពានហួសព្រំដែន ហើយរាល់ក្រុមនីមួយៗ គឺបំពានព្រំដែន(ច្បាប់របស់អល់ឡោះ)នៅក្នុងទឹកដីរបស់ពួកគេ។
ពួកគេបង្កវិនាសកម្មយ៉ាងច្រើននៅលើផែនដីតាមរយៈការធ្ចើឲ្យរីកសុសសាយនូវភាពគ្មានជំនឿ និងការប្រព្រឹត្តល្មើស។
89:13Страница 593
فَصَبَّ عَلَيۡهِمۡ رَبُّكَ سَوۡطَ عَذَابٍ ١٣
Тогда твой Господь пролил на них бич мучений.
ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានឲ្យពួកគេភ្លក្សនូវទណ្ឌកម្មរបស់ទ្រង់ដ៏សែនឈឺចាប់បំផុត និងធ្វើឲ្យពួកគេស្លាប់ផុតពូជពីផែនដី។
89:14Страница 593
إِنَّ رَبَّكَ لَبِٱلۡمِرۡصَادِ ١٤
Воистину, твой Господь - в засаде (предоставляет отсрочку грешникам, чтобы затем неожиданно наказать их за ослушание).
ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ជាអ្នកឃ្លាំមើលគ្រប់ទង្វើរបស់មនុស្សលោកដើម្បីទ្រង់នឹងតបស្នងឋានសួគ៌ចំពោះជនណាដែលបានសាងអំពើល្អ និងតបស្នងនូវឋាននរកចំពោះជនណាដែលសាងអំពើអាក្រក់។
89:15Страница 593
فَأَمَّا ٱلۡإِنسَٰنُ إِذَا مَا ٱبۡتَلَىٰهُ رَبُّهُۥ فَأَكۡرَمَهُۥ وَنَعَّمَهُۥ فَيَقُولُ رَبِّيٓ أَكۡرَمَنِ ١٥
Когда Господь испытывает человека, оказывая ему милость и одаряя его благами, тот говорит: «Господь мой почтил меня!».
រីឯមនុស្សលោក ជាទម្លាប់របស់គេនោះ គឺនៅពេលដែលម្ចាស់របស់គេបានសាកល្បងរូបគេដោយទ្រង់បានលើកតម្កើងរូបគេ និងបានប្រទាននូវឧបការគុណដល់គេ ដូចជាទ្រព្យសម្បត្តិ កូនចៅ និងឋានៈសក្តិនោះ គឺគេនឹកស្មានថា អ្វីដែលគេទទួលបាននោះ គឺដោយសារតែរូបគេមានភាពខ្ពង់ខ្ពស់ចំពោះអល់ឡោះ ដោយគេនិយាយថាៈ ម្ចាស់របស់ខ្ញុំបានលើកតម្កើងខ្ញុំ ដោយសារតែខ្ញុំសាកសមនឹងទទួលបានការលើកតម្កើងពីទ្រង់។
89:16Страница 593
وَأَمَّآ إِذَا مَا ٱبۡتَلَىٰهُ فَقَدَرَ عَلَيۡهِ رِزۡقَهُۥ فَيَقُولُ رَبِّيٓ أَهَٰنَنِ ١٦
Когда же Он испытывает его, ограничивая его в пропитании, тот говорит: «Господь мой унизил меня!».
ក៏ប៉ុន្ដែ នៅពេលដែលទ្រង់សាកល្បងរូបគេដោយបានត្បិតត្បៀតលាភសក្ការៈរបស់ទ្រង់ចំពោះគេវិញនោះ ពិតណាស់គេនឹងគិតថា ទាំងនោះគឺដោយសារតែរូបគេគ្មានតម្លៃចំពោះម្ចាស់របស់គេ ដោយគេនិយាយថាៈ ម្ចាស់របស់ខ្ញុំធ្វើឱ្យខ្ញុំទទួលនូវភាពអាប់ឱន។
ពុំដូច្នោះឡើយ រឿងនោះមិនដូចអ្វីដែលមនុស្សលោកគិតនោះទេដែលថា ពិតណាស់ ការប្រទានឧបការគុណទាំងនេះ(ដល់ពួកគេ) គឺជាភស្តុតាងបញ្ជាក់ពីការពេញចិត្តរបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ ហើយការមិនប្រទានឧបការគុណ(របស់ទ្រង់ដល់ពួកគេ) គឺជាភស្តុតាងបញ្ជាក់ថា រូបគេគ្មានតម្លៃចំពោះម្ចាស់របស់គេនោះ។ ផ្ទុយទៅវិញ ការពិត គឺដោយសារតែពួកអ្នកគ្មានចិត្តសប្បុរសចំពោះក្មេងកំព្រានូវអ្វីដែលអល់ឡោះបានផ្តល់ឱ្យពួកអ្នកអំពីលាភសក្ការៈនោះឡើយ។
89:18Страница 593
وَلَا تَحَٰٓضُّونَ عَلَىٰ طَعَامِ ٱلۡمِسۡكِينِ ١٨
не побуждаете друг друга кормить бедняка,
ហើយពួកអ្នកក៏មិនជម្រុញគ្នាឱ្យផ្តល់អាហារដល់អ្នកទីទាល់ក្រដែលគ្មានអាហារហូបចុកនោះដែរ។
89:19Страница 593
وَتَأۡكُلُونَ ٱلتُّرَاثَ أَكۡلٗا لَّمّٗا ١٩
жадно (или целиком) пожираете наследство
ហើយពួកអ្នកកេងប្រវ័ញ្ចសិទ្ធិរបស់អ្នកទន់ខ្សោយទាំងឡាយ ដូចជា ស្ត្រីភេទ និងកូនកំព្រាយ៉ាងខ្លាំង ដោយមិនខ្វល់ថា វាស្របច្បាប់ឬមិនស្របច្បាប់នោះទេ។
ហើយពួកអ្នកថែមទាំងស្រឡាញ់ទ្រព្យសម្បត្ដិហួសហេតុដោយពួកអ្នកកំណាញ់មិនព្រមបរិច្ចាគវាក្នុងមាគ៌ាអល់ឡោះឡើយ។
89:21Страница 593
كـَلَّآۖ إِذَا دُكَّتِ ٱلۡأَرۡضُ دَكّٗا دَكّٗا ٢١
Но нет! Когда земля разобьется и превратится в песок.
មិនគប្បីលើពួកអ្នកធ្វើទង្វើបែបនេះនោះទេ។ ហើយចូរពួកអ្នកចងចាំ នៅពេលដែលផែនដីត្រូវបានគេធ្វើឲ្យវាញ័ររញ្ជួយ និងរង្គើយ៉ាងខ្លាំង។
89:22Страница 593
وَجَآءَ رَبُّكَ وَٱلۡمَلَكُ صَفّٗا صَفّٗا ٢٢
и твой Господь придет с ангелами, выстроившимися рядами,
ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានមកដល់ដើម្បីកាត់សេចក្តីរវាងខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយបណ្តាម៉ាឡាអ៊ីកាត់ក៏បានមកដល់ដែរដោយតម្រៀបគ្នាជាជួរ។
89:23Страница 593
وَجِاْيٓءَ يَوۡمَئِذِۭ بِجَهَنَّمَۚ يَوۡمَئِذٖ يَتَذَكَّرُ ٱلۡإِنسَٰنُ وَأَنَّىٰ لَهُ ٱلذِّكۡرَىٰ ٢٣
в тот день приведут Геенну, и тогда человек помянет назидание. Но к чему такое поминание?
ហើយនៅថ្ងៃនោះ នរកជើហាន់ណាំត្រូវបានគេនាំមកដោយវាមានខ្សែបង្ហៀចំនួនប្រាំពីរម៉ឺន ហើយរាល់ខ្សែបង្ហៀនីមួយៗ គឺមានម៉ាឡាអ៊ីកាត់ចំនួនប្រាំពីរម៉ឺនជាអ្នកអូសទាញវា។ ហើយនៅថ្ងៃនោះដែរ មនុស្សលោកនឹងភ្ញាក់រលឹកនូវកាតព្វកិច្ចរបស់អល់ឡោះដែលគេមិនបានបំពេញ តែការភ្ញាក់រលឹកនោះ មិនបានផ្តល់ផលប្រយោជន៍អ្វីដល់រូបគេឡើយក្នុងថ្ងៃនោះ ពីព្រោះ វាគឺថ្ងៃតបស្នង(ចំពោះទង្វើទាំងឡាយ) ពុំមែនជាថ្ងៃសាងទង្វើឡើយ។
89:24Страница 594
يَقُولُ يَٰلَيۡتَنِي قَدَّمۡتُ لِحَيَاتِي ٢٤
Он скажет: «Эх, если бы я заранее позаботился о своей жизни!».
គេនឹងនិយាយទាំងសោកស្តាយជាទីបំផុតថាៈ ឱអនិច្ចាខ្លួនខ្ញុំអើយ! ខ្ញុំគួរតែបានសាងអំពើល្អសម្រាប់ខ្លួនខ្ញុំ និងសម្រាប់ជិវិតនៅថ្ងៃបរលោកនេះដែលជាជិវិតពិតប្រាកដ។
89:25Страница 594
فَيَوۡمَئِذٖ لَّا يُعَذِّبُ عَذَابَهُۥٓ أَحَدٞ ٢٥
В тот день никто не причинит таких мучений, как Он,
ដូច្នោះនៅថ្ងៃនោះ គ្មាននរណាម្នាក់អាចដាក់ទណ្ឌកម្មដូចទណ្ឌកម្មរបស់អល់ឡោះឡើយ ពីព្រោះទណ្ឌកម្មអល់ឡោះ គឺខ្លាំងក្លាបំផុត និងស្ថិតស្ថេរជាដរាប។
ហើយក៏គ្មាននរណាម្នាក់អាចចងពួកគ្មានជំនឿជាជួរជាប់ដូចចំណងរបស់អល់ឡោះដែរ។
ចំណែកឯព្រលឹងអ្នកមានជំនឿវិញ នៅពេលដែលគេស្លាប់និងនៅថ្ងៃបរលោក នឹងមានគេនិយាយទៅកាន់ព្រលឹងនោះថាៈ ឱព្រលឹងដែលនឹងនរទៅរកសេចក្តីជំនឿ និងទង្វើកុសល!
89:28Страница 594
ٱرۡجِعِيٓ إِلَىٰ رَبِّكِ رَاضِيَةٗ مَّرۡضِيَّةٗ ٢٨
Вернись к своему Господу удовлетворенной и снискавшей довольство!
ចូរអ្នកវិលត្រលប់ទៅរកម្ចាស់របស់អ្នកវិញដោយការពេញចិត្តអំពីទ្រង់តាមរយៈផលបុណ្យដែលអ្នកទទួលបាន និងការពេញចិត្តពីអល់ឡោះជាម្ចាស់ដោយសារទង្វើកុសលដែលអ្នកបានសាងចុះ។
ហើយចូរអ្នកចូលទៅក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលជាអ្នកសាងទង្វើកុសលចុះ។
ហើយចូរអ្នកចូលឋានសួគ៌របស់យើងដែលយើងបានត្រៀមទុកសម្រាប់ពួកគេ(អ្នកសាងទង្វើកុសល)ជាមួយនឹងពួកគេចុះ ។
Текст: Quranic Universal Library (Tarteel) через spa5k/tafsir_api (MIT), в зафиксированной версии. Аяты: Quran Foundation. Источники и лицензии