Al-MukhtasarAl‑Mu'minun · 23:1–47

Al-Mukhtasar · Tafsir · in Khmer

المؤمنون

Al-Mu'minun

The Believers · Meccan · 118 ayahs

23:1Page 342

قَدۡ أَفۡلَحَ ٱلۡمُؤۡمِنُونَ ١

Certainly will the believers have succeeded:

ពិតប្រាកដណាស់ បណ្តាអ្នកមានជំនឿចំពោះអល់ឡោះដែលអនុវត្តតាមច្បាប់បញ្ញត្តិរបស់ទ្រង់នោះ នឹងទទួលបានជោគជ័យ ដោយការទទួលបាននូវអ្វីដែលគេប្រាថ្នា និងរួចផុតពីអ្វីដែលគេរត់គេច។

23:2Page 342

ٱلَّذِينَ هُمۡ فِي صَلَاتِهِمۡ خَٰشِعُونَ ٢

They who are during their prayer humbly intent

ពួកគេ គឺបណ្តាអ្នកដែលមានភាពឱនលំទោនក្នុងការប្រតិបត្តិសឡាតរបស់ពួកគេ ដោយរាងកាយរបស់គេមានភាពនឹងនរ ស្ងប់ស្ងៀម ហើយដួងចិត្តរបស់គេជ្រះស្រឡះពីការរំខានទាំងឡាយ។

23:3Page 342

وَٱلَّذِينَ هُمۡ عَنِ ٱللَّغۡوِ مُعۡرِضُونَ ٣

And they who turn away from ill speech

និងបណ្តាអ្នកដែលងាកចេញ(បោះបង់ចោល)ពីទង្វើដែលមិនត្រឹមត្រូវ ការលេងសើច(ឥតប្រយោជន៍) និងទង្វើទាំងឡាយដែលជាអំពើល្មើស ទាំងពាក្យសម្តីនិងកាយវិការ។

23:4Page 342

وَٱلَّذِينَ هُمۡ لِلزَّكَوٰةِ فَٰعِلُونَ ٤

And they who are observant of zakāh

និងបណ្តាអ្នកដែលជម្រះសម្អាតខ្លួនប្រាណរបស់ពួកគេពីប្រការអាក្រក់ទាំងឡាយ ហើយនិងជម្រះសម្អាតទ្រព្យសម្បត្តិរបស់ពួកគេតាមរយៈការបរិច្ចាគហ្សាកាត់។

23:5Page 342

وَٱلَّذِينَ هُمۡ لِفُرُوجِهِمۡ حَٰفِظُونَ ٥

And they who guard their private parts

និងបណ្តាអ្នកដែលថែរក្សាប្រដាក់ភេទរបស់ពួកគេដោយបញ្ចៀសវាពីប្រការហ្ស៊ីណា លីវ៉ត(រួមភេទជាមួយភេទដូចគ្នា) និងអំពើអសីលធម៌ផ្សេងៗទៀត ពីព្រោះពួកគេ គឺជាអ្នកដែលមានភាពបរិសុទ្ធ ជ្រះស្អាត។

23:6Page 342

إِلَّا عَلَىٰٓ أَزۡوَٰجِهِمۡ أَوۡ مَا مَلَكَتۡ أَيۡمَٰنُهُمۡ فَإِنَّهُمۡ غَيۡرُ مَلُومِينَ ٦

Except from their wives or those their right hands possess,1 for indeed, they will not be blamed -

លើកលែងតែចំពោះភរិយារបស់ពួកគេ ឬស្រ្តីបម្រើដាច់ថ្ងៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ។ ជាការពិតណាស់ ពួកគេមិនត្រូវបានគេស្តីបន្ទោសក្នុងការត្រេកត្រអាលជាមួយពួកនាង តាមរយៈការរួមដំណេក និងអ្វីផ្សេងពីនេះទៀតនោះទេ។

23:7Page 342

فَمَنِ ٱبۡتَغَىٰ وَرَآءَ ذَٰلِكَ فَأُوْلَٰٓئِكَ هُمُ ٱلۡعَادُونَ ٧

But whoever seeks beyond that, then those are the transgressors -

ដូច្នេះ ជនណាហើយដែលស្វែងរកនូវការត្រេកត្រអាលក្រៅពីចំពោះភរិយានិងស្រ្តីបម្រើដាច់ថ្ងៃដែលជាកម្មសិទ្ធិរបស់គេនោះ ពិតប្រាកដណាស់ គេគឺជាអ្នកដែលបំពានព្រំដែនរបស់អល់ឡោះ ដោយបំពានចំពោះអ្វីដែលអល់ឡោះទ្រង់អនុញ្ញាតឲ្យគេត្រេកត្រអាលជាមួយ ទៅរកអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ហាមឃាត់មិនឲ្យត្រេកត្រអាលជាមួយ។

23:8Page 342

وَٱلَّذِينَ هُمۡ لِأَمَٰنَٰتِهِمۡ وَعَهۡدِهِمۡ رَٰعُونَ ٨

And they who are to their trusts and their promises attentive

និងបណ្តាអ្នកដែលនៅពេលណាដែលអល់ឡោះជាម្ចាស់ទ្រង់ទុកចិត្តចំពោះគេ ឬក៏ខ្ញុំបម្រើរបស់ទ្រង់(មនុស្សលោក)ទុកចិត្តចំពោះគេ ហើយនិងចំពោះការសន្យារបស់ពួកគេនោះ គឺពួកគេថែរក្សា (ទំនុកចិត្ត និងការសន្យានោះ)ដោយមិនបំពានឡើយ។ ផ្ទុយទៅវិញ ពួកគេបំពេញតាមអ្វីដែលពួកគេបានសន្យា។

23:9Page 342

وَٱلَّذِينَ هُمۡ عَلَىٰ صَلَوَٰتِهِمۡ يُحَافِظُونَ ٩

And they who carefully maintain their prayers -

និងបណ្តាអ្នកដែលថែរក្សានូវការប្រតិបត្តិសឡាតរបស់ពួកគេយ៉ាងខ្ជាប់ខ្ជួន ដោយពួកគេប្រតិបត្តិវាចំពេលវេលារបស់វា និងរូកុន(គោលគ្រឹះ)របស់វា ប្រការវ៉ាជិប(ប្រការដែលបាច់ត្រូវធ្វើ)របស់វា និងប្រការស៊ូណិត(ប្រការដែលគួរគប្បីធ្វើ)របស់វា។

23:10Page 342

أُوْلَٰٓئِكَ هُمُ ٱلۡوَٰرِثُونَ ١٠

Those are the inheritors

បណ្តាអ្នកដែលមានលក្ខណៈដូចបានរៀបរាប់ទាំងនោះហើយ ពួកគេគឺជាអ្នកដែលត្រូវទទួលមត៌ក។

23:11Page 342

ٱلَّذِينَ يَرِثُونَ ٱلۡفِرۡدَوۡسَ هُمۡ فِيهَا خَٰلِدُونَ ١١

Who will inherit al-Firdaus.1 They will abide therein eternally.

ដែលពួកគេនឹងត្រូវទទួលមត៌កឋានសួគ៌ហ្វៀរទ័ស(ជាឋានសួគ៌ដែលមានលំដាប់ខ្ពស់ជាងគេបំផុត)ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ ភាពសប្បាយរីករាយរបស់ពួកគេនៅក្នុងឋានសួគ៌ គឺមិនមានការកាត់ផ្តាច់នោះឡើយ។

23:12Page 342

وَلَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ مِن سُلَٰلَةٖ مِّن طِينٖ ١٢

And certainly did We create man from an extract of clay.

ហើយជាការពិតណាស់ យើងបានបង្កើតបិតានៃមនុស្សលោក គឺព្យាការីអាហ្ទាំពីដីឥដ្ឋ (ដែលផ្សំពីទឹកនិងដី)។

23:13Page 342

ثُمَّ جَعَلۡنَٰهُ نُطۡفَةٗ فِي قَرَارٖ مَّكِينٖ ١٣

Then We placed him as a sperm-drop1 in a firm lodging [i.e., the womb].

ក្រោយមក យើងបានបង្កើតពូជពង្សរបស់គេ(ព្យាការីអាហ្ទាំ)ជាបន្តបន្ទាប់មកទៀតអំពីទឹកកាមដែលស្ថិតនៅក្នុងស្បូនស្ត្រី រហូតដល់ពេលប្រសូត។

23:14Page 342

ثُمَّ خَلَقۡنَا ٱلنُّطۡفَةَ عَلَقَةٗ فَخَلَقۡنَا ٱلۡعَلَقَةَ مُضۡغَةٗ فَخَلَقۡنَا ٱلۡمُضۡغَةَ عِظَٰمٗا فَكَسَوۡنَا ٱلۡعِظَٰمَ لَحۡمٗا ثُمَّ أَنشَأۡنَٰهُ خَلۡقًا ءَاخَرَۚ فَتَبَارَكَ ٱللَّهُ أَحۡسَنُ ٱلۡخَٰلِقِينَ ١٤

Then We made the sperm-drop into a clinging clot, and We made the clot into a lump [of flesh], and We made [from] the lump, bones, and We covered the bones with flesh; then We developed him into another creation. So blessed is Allāh, the best of creators.1

ក្រោយមក យើងបានបង្កើតបន្ទាប់ពីទឹកកាមដែលស្ថិតក្នុងស្បូននោះទៅជាដុំឈាមក្រហមមួយដុំ។ ក្រោយមកទៀត យើងបានធ្វើឲ្យដុំឈាមក្រហមនោះទៅជា(ដូច)ដុំសាច់ដែលគេទំពារ។ ក្រោយមកទៀត យើងបានបង្កើតដុំសាច់មួយដុំនោះឲ្យមានជាឆ្អឹងដែលភ្ជាប់គ្នា ហើយយើងបានគ្របដណ្តប់ឆ្អឹងនោះដោយសាច់។ បន្ទាប់មកទៀត យើងក៏បានបង្កើតវាទៅជារូបរាងមួយផ្សេងទៀត ដោយការផ្លុំបញ្ចូលនូវព្រលឹងចូលទៅក្នុងវា និងបញ្ចេញវាឲ្យមានជីវិត។ ហើយអល់ឡោះទ្រង់មហាឧត្តុង្គឧត្តមដែលជាអ្នកបង្កើតដ៏ប្រសើរបំផុត។

23:15Page 342

ثُمَّ إِنَّكُم بَعۡدَ ذَٰلِكَ لَمَيِّتُونَ ١٥

Then indeed, after that you are to die.

បន្ទាប់មក ពួកអ្នក(ឱមនុស្សលោក)ក្រោយពីបានឆ្លងកាត់នូវដំណាក់ទាំងនេះហើយនោះ ជាការពិតណាស់ ពួកអ្នកនឹងត្រូវស្លាប់ទៅវិញនៅពេលដែលអាយុកាលកំណត់របស់ពួកអ្នកដល់ទីបញ្ចប់។

23:16Page 342

ثُمَّ إِنَّكُمۡ يَوۡمَ ٱلۡقِيَٰمَةِ تُبۡعَثُونَ ١٦

Then indeed you, on the Day of Resurrection, will be resurrected.

បន្ទាប់មកទៀត ក្រោយពីការស្លាប់របស់ពួកអ្នកនោះ ពួកអ្នកនឹងត្រូវគេពង្រស់ឲ្យរស់ចេញពីផ្នូររបស់ពួកអ្នកឡើងវិញនៅថ្ងៃបរលោក ដើម្បីជំនុំជម្រះចំពោះទង្វើដែលពួកអ្នកបានសាង។

23:17Page 342

وَلَقَدۡ خَلَقۡنَا فَوۡقَكُمۡ سَبۡعَ طَرَآئِقَ وَمَا كُنَّا عَنِ ٱلۡخَلۡقِ غَٰفِلِينَ ١٧

And We have created above you seven layered heavens, and never have We been of [Our] creation unaware.

ហើយជាការពិតណាស់ យើងបានបង្កើតមេឃទាំងប្រាំពីរជាន់ដែលនៅពីលើគ្នានោះ ស្ថិតនៅខាងលើពួកអ្នក(ឱមនុស្សលោក) ហើយយើងមិនបានព្រងើយកន្តើយចំពោះការបង្កើតរបស់យើងឡើយ ហើយក៏មិនភ្លេចវានោះដែរ។

23:18Page 343

وَأَنزَلۡنَا مِنَ ٱلسَّمَآءِ مَآءَۢ بِقَدَرٖ فَأَسۡكَنَّٰهُ فِي ٱلۡأَرۡضِۖ وَإِنَّا عَلَىٰ ذَهَابِۭ بِهِۦ لَقَٰدِرُونَ ١٨

And We have sent down rain from the sky in a measured amount and settled it in the earth. And indeed, We are Able to take it away.

ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃដោយកំណត់ទៅតាមតម្រូវការ ដោយមិន(បញ្ចុះវា)ច្រើនពេកដែលនាំឲ្យមានការអន្តរាយ ឬក៏(បញ្ចុះវា)តិចពេកដែលធ្វើឲ្យវាមិនគ្រប់គ្រាន់(ក្នុងការប្រើប្រាស់)។ ហើយយើងបានឲ្យវា(ទឹកភ្លៀង)ស្ថិតនៅលើផែនដីដែលផ្តល់ផលប្រយោជន៍ដល់មនុស្សនិងសត្វ។ ជាការពិតណាស់ យើងជាអ្នកមានសមត្ថភាពធ្វើឲ្យវាបាត់បង់(រីង)ទៅវិញ ដោយ(ពេលនោះ)ពួកអ្នកមិនអាចទាញយកផលប្រយោជន៍ពីវាបានឡើយ។

23:19Page 343

فَأَنشَأۡنَا لَكُم بِهِۦ جَنَّٰتٖ مِّن نَّخِيلٖ وَأَعۡنَٰبٖ لَّكُمۡ فِيهَا فَوَٰكِهُ كَثِيرَةٞ وَمِنۡهَا تَأۡكُلُونَ ١٩

And We brought forth for you thereby gardens of palm trees and grapevines in which for you are abundant fruits and from which you eat.

ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបង្កើតនូវច្បារដំណាំជាច្រើនអំពីដើមល្មើ និងទំពាំងបាយជូរសម្រាប់ពួកអ្នក។ នៅក្នុងចម្ការទាំងនោះ មានផ្លែឈើជាច្រើនប្រភេទនិងច្រើនពណ៌ខុសៗគ្នា ដូចជាផ្លែទីន ផ្លែទទឹម និងផ្លែប៉ោមជាដើមសម្រាប់ពួកអ្នកបរិភោគ។

23:20Page 343

وَشَجَرَةٗ تَخۡرُجُ مِن طُورِ سَيۡنَآءَ تَنۢبُتُ بِٱلدُّهۡنِ وَصِبۡغٖ لِّلۡأٓكِلِينَ ٢٠

And [We brought forth] a tree issuing from Mount Sinai which produces oil and food [i.e., olives] for those who eat.

ហើយតាមរយៈទឹកភ្លៀងនេះដែរ យើងបានបង្កើតសម្រាប់ពួកអ្នកនូវដើមហ្សៃទូន ដែលដុះនៅតំបន់ភ្នំតួរសៃណាក(ក្នុងប្រទេសអេហ្ស៊ីប) ដែលអាចចម្រាញ់ចេញជាប្រេងពីផ្លែរបស់វា និងធ្វើជាចំណីអាហារសម្រាប់ពួកអ្នកបរិភោគ។

23:21Page 343

وَإِنَّ لَكُمۡ فِي ٱلۡأَنۡعَٰمِ لَعِبۡرَةٗۖ نُّسۡقِيكُم مِّمَّا فِي بُطُونِهَا وَلَكُمۡ فِيهَا مَنَٰفِعُ كَثِيرَةٞ وَمِنۡهَا تَأۡكُلُونَ ٢١

And indeed, for you in livestock is a lesson. We give you drink from that which is in their bellies, and for you in them are numerous benefits, and from them you eat.

ហើយពិតប្រាកដណាស់ ចំពោះសត្វពាហនៈ(សត្វអូដ្ឋ សត្វគោ និងសត្វពពែ)នោះ គឺជាមេរៀន និងជាភស្តុតាងមួយសម្រាប់ពួកអ្នក ដែលពួកអ្នកអាចទាញវាធ្វើជាភស្តុតាងបញ្ជាក់ទៅលើសមត្ថភាពរបស់អល់ឡោះ និងភាពទន់ភ្លន់របស់ទ្រង់ចំពោះពួកអ្នក។ យើង(អល់ឡោះ)បានឲ្យពួកអ្នកទទួលទាននូវទឹកដោះដ៏បរិសុទ្ធដែលមាននៅក្នុងពោះសត្វពាហនៈទាំងនោះដែលមានរសជាតិឆ្ងាញ់សម្រាប់បណ្តាអ្នកដែលទទួលទានវា។ ហើយចំពោះសត្វពាហនៈទាំងនោះទៀត គឺវាផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់ពួកអ្នក ដែលពួកអ្នកអាចទាញយកផលប្រយោជន៍ពីវាបាន ដូចជា(ពួកអ្នក)អាចយកធ្វើជាសត្វជំនិះ អាចយករោម និងស្បែករបស់វា ហើយពួកអ្នកក៏អាចទទួលទានសាច់របស់វាបានផងដែរ។

23:22Page 343

وَعَلَيۡهَا وَعَلَى ٱلۡفُلۡكِ تُحۡمَلُونَ ٢٢

And upon them and on ships you are carried.

ហើយពួកអ្នកអាចដឹកជញ្ជូនទំនិញនៅលើសត្វអូដ្ឋពេលធ្វើដំណើរលើដីគោក និងដឹកជញ្ជូនទំនិញនៅលើសំពៅពេលធ្វើដំណើរតាមសមុទ្រ។

23:23Page 343

وَلَقَدۡ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦ فَقَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۚ أَفَلَا تَتَّقُونَ ٢٣

And We had certainly sent Noah to his people, and he said, "O my people, worship Allāh; you have no deity other than Him; then will you not fear Him?"

ហើយជាការពិតណាស់ យើងបានតែងតាំងព្យាការីនួហទៅកាន់ក្រុមរបស់គេដោយអំពាវនាវពួកគេទៅកាន់អល់ឡោះជាម្ចាស់ ដោយគេបានពោលទៅកាន់ពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ សម្រាប់ពួកអ្នក គឺគ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ តើពួកអ្នកមិនកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមរបស់ទ្រង់ទេឬ?

23:24Page 343

فَقَالَ ٱلۡمَلَؤُاْ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦ مَا هَٰذَآ إِلَّا بَشَرٞ مِّثۡلُكُمۡ يُرِيدُ أَن يَتَفَضَّلَ عَلَيۡكُمۡ وَلَوۡ شَآءَ ٱللَّهُ لَأَنزَلَ مَلَٰٓئِكَةٗ مَّا سَمِعۡنَا بِهَٰذَا فِيٓ ءَابَآئِنَا ٱلۡأَوَّلِينَ ٢٤

But the eminent among those who disbelieved from his people said, "This is not but a man like yourselves who wishes to take precedence over you; and if Allāh had willed [to send a messenger], He would have sent down angels. We have not heard of this among our forefathers.

ពួកមេដឹកនាំ និងពួកដែលមានឋានៈសក្តិដែលជាពួកដែលបានប្រឆាំងនឹងអល់ឡោះក្នុងចំណោមក្រុមរបស់គាត់បាននិយាយទៅកាន់អ្នកដែលតាមពួកគេ និងមនុស្សទូទៅថាៈ អ្នកដែលអះអាងថាខ្លួនគេ គឺជាអ្នកនាំសារនោះ គឺគ្មានអ្វីក្រៅតែពីជាមនុស្សលោកធម្មតាដូចពួកអ្នកដែលគេចង់ធ្វើជាមេដឹកនាំ និងធ្វើជាចៅហ្វាយនាយ(គ្រប់គ្រង)ទៅលើពួកអ្នកប៉ុណ្ណោះ។ ពិតប្រាកដណាស់ ប្រសិនបើអល់ឡោះទ្រង់ចង់បញ្ជូនអ្នកនាំសារណាម្នាក់មកកាន់ពួកយើងមែននោះ ទ្រង់នឹងបញ្ជូនម៉ាឡាអ៊ីកាត់មកជាមិនខាន ហើយទ្រង់មិនបញ្ជូនមនុស្សលោកមកនោះទេ។ ពួកយើងមិនដែលបានឮរឿងដូចដែលគេបានអះអាងនេះពីបុព្វបុរសរបស់ពួកយើងដែលជាអ្នកជំនាន់មុនពួកយើងឡើយ។

23:25Page 343

إِنۡ هُوَ إِلَّا رَجُلُۢ بِهِۦ جِنَّةٞ فَتَرَبَّصُواْ بِهِۦ حَتَّىٰ حِينٖ ٢٥

He is not but a man possessed with madness, so wait concerning him for a time."

រូបគេ(ព្យាការីនួហ)គ្មានអ្វីក្រៅពីជាបុរសដែលកើតរោគវិកលចរិតនោះឡើយ។ អ្វីដែលគេនិយាយ គ្មានន័យអ្វីនោះឡើយ។ ហេតុនេះ ចូរពួកអ្នករង់ចាំមើលគេចុះ រហូតដល់កិច្ចការរបស់គេបានបញ្ជាក់ច្បាស់ដល់មនុស្ស។

23:26Page 343

قَالَ رَبِّ ٱنصُرۡنِي بِمَا كَذَّبُونِ ٢٦

[Noah] said, "My Lord, support me because they have denied me."

ព្យាការីនួហបានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាជួយខ្ញុំឲ្យយកឈ្នះទៅលើពួកគេផង ដោយសូមទ្រង់មេត្តាសងសឹកពួកគេឲ្យខ្ញុំ ដោយសារតែការបដិសេធរបស់ពួកគេចំពោះខ្ញុំផងចុះ។

23:27Page 343

فَأَوۡحَيۡنَآ إِلَيۡهِ أَنِ ٱصۡنَعِ ٱلۡفُلۡكَ بِأَعۡيُنِنَا وَوَحۡيِنَا فَإِذَا جَآءَ أَمۡرُنَا وَفَارَ ٱلتَّنُّورُ فَٱسۡلُكۡ فِيهَا مِن كُلّٖ زَوۡجَيۡنِ ٱثۡنَيۡنِ وَأَهۡلَكَ إِلَّا مَن سَبَقَ عَلَيۡهِ ٱلۡقَوۡلُ مِنۡهُمۡۖ وَلَا تُخَٰطِبۡنِي فِي ٱلَّذِينَ ظَلَمُوٓاْ إِنَّهُم مُّغۡرَقُونَ ٢٧

So We inspired to him, "Construct the ship under Our observation and Our inspiration, and when Our command comes and the oven overflows,1 put into it [i.e., the ship] from each [creature] two mates and your family, except him for whom the decree [of destruction] has proceeded. And do not address Me concerning those who have wronged; indeed, they are to be drowned.

ដូច្នេះ យើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់គេ(ព្យាការីនួហ)ថាៈ ចូរអ្នកធ្វើសំពៅមួយដោយការឃ្លាំមើលពីយើង និងដោយការបង្រៀនរបស់យើងចំពោះអ្នក ថាតើអ្នកត្រូវសង់វាដោយរបៀបណា។ ក្រោយមក នៅពេលដែលបទបញ្ជារបស់យើងនៃការបំផ្លាញពួកគេបានមកដល់ ហើយទឹកបានផុសចេញពីក្នុងដីយ៉ាងច្រើនបំផុតនោះ ចូរអ្នកនាំយកចូលទៅក្នុងសំពៅនោះនូវរាល់អ្វីៗដែលមានជីវិតទាំងអស់ ឈ្មោលមួយ ញីមួយដើម្បីឲ្យវាបន្តពូជពង្សតទៅទៀត។ ហើយចូរអ្នកនាំចូលទៅក្នុងសំពៅនោះផងដែរនូវក្រុមគ្រួសារ(អ្នករួមជំនឿ)របស់អ្នក លើកលែងតែបុគ្គលណាដែលបានកំណត់ជាមុនពីអល់ឡោះក្នុងការបំផ្លាញពួកគេប៉ុណ្ណោះ ដូចជាប្រពន្ធ និងកូនប្រុសរបស់អ្នកជាដើម។ ហើយចូរអ្នកកុំបួងសួងសុំពីយើងឲ្យជួយសង្រ្គោះពួកដែលបានបំពានដោយការប្រឆាំង និង(សុំឲ្យ)បោះបង់ការដាក់ទណ្ឌកម្មចំពោះពួកគេឲ្យសោះ។ ពិតប្រាកដណាស់ ពួកគេ គឺជាពួកដែលត្រូវគេបំផ្លាញឲ្យវិនាសអន្តរាយដោយការលិចលង់ក្នុងទឹកជំនន់(ដោយចៀសមិនផុតឡើយ)។

23:28Page 344

فَإِذَا ٱسۡتَوَيۡتَ أَنتَ وَمَن مَّعَكَ عَلَى ٱلۡفُلۡكِ فَقُلِ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي نَجَّىٰنَا مِنَ ٱلۡقَوۡمِ ٱلظَّٰلِمِينَ ٢٨

And when you have boarded the ship, you and those with you, then say, 'Praise to Allāh who has saved us from the wrongdoing people.'

ហើយនៅពេលដែលអ្នក(ព្យាការីនួហ) និងបណ្តាអ្នកដែលរួមជំនឿជាមួយអ្នកដែលរួចផុត(ពីគ្រោះទឹកជំនន់)បានឡើងលើសំពៅហើយនោះ ចូរអ្នកពោលថាៈ ការសរសើរទាំងឡាយ គឹសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានសង្គ្រោះពួកយើងពីក្រុមប្រឆាំងដែលទ្រង់បានបំផ្លាញពួកគេនោះ។

23:29Page 344

وَقُل رَّبِّ أَنزِلۡنِي مُنزَلٗا مُّبَارَكٗا وَأَنتَ خَيۡرُ ٱلۡمُنزِلِينَ ٢٩

And say, 'My Lord, let me land at a blessed landing place, and You are the best to accommodate [us].'"

ហើយចូរអ្នក(ព្យាការីនួហ)ពោលថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាឲ្យខ្ញុំចុះចតនៅលើផែនដីនៅកន្លែងមួយដែលមានពរជ័យផងចុះ ហើយទ្រង់ជាអ្នកប្រទានកន្លែង(ចុះចត)ដ៏ល្អបំផុត។

23:30Page 344

إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ وَإِن كُنَّا لَمُبۡتَلِينَ ٣٠

Indeed in that are signs, and indeed, We are ever testing [Our servants].

ជាការពិតណាស់ នៅក្នុងរឿង(ដែលយើងបាន)សង្គ្រោះព្យាការីនួហ និងអ្នករួមជំនឿជាមួយគេ ហើយនិងការបំផ្លាញពួកប្រឆាំងដែលបានលើកឡើងមកនេះ គឺជាភស្តុតាងដ៏ច្បាស់លាស់ដែលបង្ហាញទៅលើសមត្ថភាពរបស់យើងក្នុងការជួយដល់បណ្តាអ្នកនាំសាររបស់យើង និងបំផ្លាញពួកដែលប្រឆាំងនឹងពួកគេ។ ហើយយើងពិតជាបានសាកល្បងក្រុមរបស់ព្យាការីនួហតាមរយៈការបញ្ជូនគេទៅកាន់ពួកគេ ដើម្បីបញ្ជាក់ឲ្យឃើញច្បាស់នូវអ្នកដែលមានជំនឿនិងអ្នកដែលគ្មានជំនឿ អ្នកដែលប្រតិបត្តិតាមនិងអ្នកដែលប្រឆាំង។

23:31Page 344

ثُمَّ أَنشَأۡنَا مِنۢ بَعۡدِهِمۡ قَرۡنًا ءَاخَرِينَ ٣١

Then We produced after them a generation of others.

ក្រោយមក យើងបានបង្កើតប្រជាជាតិផ្សេងទៀតបន្ទាប់ពីការបំផ្លាញក្រុមរបស់ព្យាការីនួហរួច។

23:32Page 344

فَأَرۡسَلۡنَا فِيهِمۡ رَسُولٗا مِّنۡهُمۡ أَنِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۚ أَفَلَا تَتَّقُونَ ٣٢

And We sent among them a messenger1 from themselves, [saying], "Worship Allāh; you have no deity other than Him; then will you not fear Him?"

ហើយយើងបានតែងតាំងឲ្យពួកគេនូវអ្នកនាំសារម្នាក់ក្នុងចំណោមពួកគេ ដោយគេ(អ្នកនាំសារ)បានអំពាវនាវពួកគេទៅកាន់អល់ឡោះ ហើយគេបាននិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ សម្រាប់ពួកអ្នក គ្មានម្ចាស់ណាផ្សេងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ តើពួកអ្នកមិនកោតខ្លាចអល់ឡោះដោយចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ និងអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ទេឬ?

23:33Page 344

وَقَالَ ٱلۡمَلَأُ مِن قَوۡمِهِ ٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِلِقَآءِ ٱلۡأٓخِرَةِ وَأَتۡرَفۡنَٰهُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا مَا هَٰذَآ إِلَّا بَشَرٞ مِّثۡلُكُمۡ يَأۡكُلُ مِمَّا تَأۡكُلُونَ مِنۡهُ وَيَشۡرَبُ مِمَّا تَشۡرَبُونَ ٣٣

And the eminent among his people who disbelieved and denied the meeting of the Hereafter while We had given them luxury in the worldly life said, "This is not but a man like yourselves. He eats of that from which you eat and drinks of what you drink.

ហើយពួកមេដឹកនាំ និងពួកដែលមានឋានៈសក្តិក្នុងចំណោមក្រុមរបស់គេ(អ្នកនាំសារ)ដែលជាពួកដែលបានប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងថ្ងៃបរលោក ហើយនិងអ្វីដែលមាននៅមានក្នុងថ្ងៃនោះ ដូចជាផលបុណ្យនិងទណ្ឌកម្ម ព្រមទាំងពួកដែលយើងបានផ្តល់ភាពសប្បាយរីករាយក្នុងជីវិតលោកិយដល់ពួកគេនោះ ពួកគេបាននិយាយទៅកាន់អ្នកដែលដើរតាមពួកគេ និងមនុស្សទូទៅថាៈ គេ(អ្នកនាំសារ)ម្នាក់នេះ គ្មានអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកអ្នកប៉ុណ្ណោះ ដែលគេទទួលទាននូវអ្វីដែលពួកអ្នកទទួលទាន ហើយនិងផឹកនូវអ្វីដែលពួកអ្នកផឹក។ ដូចនេះ គេគ្មានលក្ខណៈពិសេសអ្វីលើសពួកអ្នក រហូតដល់ត្រូវបានគេ(អល់ឡោះ)តែងតាំងជាអ្នកនាំសារមកកាន់ពួកអ្នកនោះទេ។

23:34Page 344

وَلَئِنۡ أَطَعۡتُم بَشَرٗا مِّثۡلَكُمۡ إِنَّكُمۡ إِذٗا لَّخَٰسِرُونَ ٣٤

And if you should obey a man like yourselves, indeed, you would then be losers.

ហើយប្រសិនបើពួកអ្នកប្រតិបត្តិតាមមនុស្សលោកធម្មតាម្នាក់ដូចពួកអ្នកដែរនោះ ពិតប្រាកដណាស់ ពួកអ្នកពិតជាខាតបង់មិនខានឡើយ ដោយសារតែពួកអ្នកមិនបានផលប្រយោជន៍អ្វីពីការប្រតិបត្តិតាមគេដោយពួកអ្នកបោះបង់ព្រះនានារបស់ពួកអ្នក និងដើរតាមអ្នកដែលគ្មានលក្ខណៈពិសេសអ្វីលើសពួកអ្នកសោះនោះឡើយ។

23:35Page 344

أَيَعِدُكُمۡ أَنَّكُمۡ إِذَا مِتُّمۡ وَكُنتُمۡ تُرَابٗا وَعِظَٰمًا أَنَّكُم مُّخۡرَجُونَ ٣٥

Does he promise you that when you have died and become dust and bones that you will be brought forth [once more]?

តើអ្នកដែលអះអាងថា គេជាអ្នកនាំសាររូបនេះបានសន្យានឹងពួកអ្នកថា ពិតប្រាកដណាស់ នៅពេលដែលពួកអ្នកបានស្លាប់ ហើយបានក្លាយទៅជាដី ចំណែកឯឆ្អឹងវិញពុកផុយអស់ហើយនោះ ពួកអ្នកពិតជានឹងត្រូវបានគេបញ្ចេញពីផ្នូរបស់ពួកអ្នកឲ្យរស់រានមានជីវិតឡើងវិញម្តងទៀតឬ? តើវាសមហេតុផលដែរឬ?

23:36Page 344

۞ هَيۡهَاتَ هَيۡهَاتَ لِمَا تُوعَدُونَ ٣٦

How far, how far, is that which you are promised.1

ដែលគេបានសន្យានឹងពួកអ្នកអំពីការបញ្ចេញពួកអ្នកពីផ្នូររបស់ពួកអ្នកឲ្យមានជីវិតឡើងវិញក្រោយពីការស្លាប់របស់ពួកអ្នក ដោយពួកអ្នកបានក្លាយជាដីហើយឆ្អឹងបានពុកផុយហើយនោះ គឺឆ្ងាយជាទីបំផុត(មិនអាចកើតឡើងទៅរួចនោះឡើយ)។

23:37Page 344

إِنۡ هِيَ إِلَّا حَيَاتُنَا ٱلدُّنۡيَا نَمُوتُ وَنَحۡيَا وَمَا نَحۡنُ بِمَبۡعُوثِينَ ٣٧

It [i.e., life] is not but our worldly life - we die and live, but we will not be resurrected.

គ្មានជីវិតរស់នៅណាក្រៅតែពីជីវិតរស់នៅក្នុងលោកិយនេះនោះឡើយ។ គ្មានជីវិតបរលោកអ្វីនោះទេ។ អ្នកដែលស្លាប់ទៅហើយមិនអាចរស់ឡើងវិញបានឡើយ ហើយអ្នកផ្សេងទៀតក៏បានកើតមក និងរស់រានមានជីវិត(បន្តពីពួកគេ)។ ហើយពួកយើងក៏នឹងមិនត្រូវបានគេបញ្ចេញ(ពីផ្នូរ)ក្រោយពីពួកយើងបានស្លាប់ដើម្បីជំនុំជម្រះនាថ្ងៃបរលោកអ្វីនោះដែរ។

23:38Page 344

إِنۡ هُوَ إِلَّا رَجُلٌ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبٗا وَمَا نَحۡنُ لَهُۥ بِمُؤۡمِنِينَ ٣٨

He is not but a man who has invented a lie about Allāh, and we will not believe him."

អ្នកដែលអះអាងថា ពិតណាស់ រូបគេជាគឺអ្នកនាំសារមកកាន់ពួកអ្នកនេះ គ្មានអ្វីក្រៅពីជាបុរសដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះចំពោះការអះអាងរបស់គេនោះទេ ហើយពួកយើងក៏មិនមានជំនឿនឹងគេដែរ។

23:39Page 344

قَالَ رَبِّ ٱنصُرۡنِي بِمَا كَذَّبُونِ ٣٩

He said, "My Lord, support me because they have denied me."

អ្នកនាំសារបានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! ចូរទ្រង់មេត្តាជួយដល់ខ្ញុំឲ្យយកឈ្នះលើពួកគេផង ដោយសូមទ្រង់សងសឹកពួកគេឲ្យខ្ញុំ ដោយសារតែការបដិសេធរបស់ពួកគេចំពោះខ្ញុំផងចុះ។

23:40Page 344

قَالَ عَمَّا قَلِيلٖ لَّيُصۡبِحُنَّ نَٰدِمِينَ ٤٠

[Allāh] said, "After a little, they will surely become regretful."

អល់ឡោះជាម្ចាស់ទ្រង់បានឆ្លើយតបចំពោះគេ(អ្នកនាំសារនោះ) ដោយទ្រង់បានមានបន្ទូលថាៈ ក្រោយពីរយៈពេលបន្តិចទៀតនេះ ពួកដែលបដិសេធចំពោះអ្វីដែលអ្នកបាននាំមកនោះ ពួកគេនឹងក្លាយជាអ្នកដែលមានវិប្បដិសារីជាមិនខាន ដោយសារតែការបដិសេធរបស់ពួកគេ(ចំពោះអ្វីដែលអ្នកបាននាំមក)នោះ។

23:41Page 344

فَأَخَذَتۡهُمُ ٱلصَّيۡحَةُ بِٱلۡحَقِّ فَجَعَلۡنَٰهُمۡ غُثَآءٗۚ فَبُعۡدٗا لِّلۡقَوۡمِ ٱلظَّٰلِمِينَ ٤١

So the shriek1 seized them in truth,2 and We made them as [plant] stubble. Then away with the wrongdoing people.

ហើយសម្រែកដ៏ខ្លាំងបានឆក់យកជីវិតពួកគេ ព្រោះពួកគេសាកសមនឹងទទួលទណ្ឌកម្មនេះដោយសារតែភាពចចេសរឹងរូសរបស់ពួកគេ ហើយយើងបានធ្វើឲ្យពួកគេវិនាសអន្តរាយប្រៀបដូចជាសំរាមដែលអណ្តែតលើផ្ទៃទឹក។ ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ក្រុមដែលបំពាន។

23:42Page 344

ثُمَّ أَنشَأۡنَا مِنۢ بَعۡدِهِمۡ قُرُونًا ءَاخَرِينَ ٤٢

Then We produced after them other generations.

បន្ទាប់ពីការបំផ្លាញពួកគេរួចមក យើងបានបង្កើតក្រុម និងប្រជាជាតិជាច្រើនផ្សេងទៀត ដូចជាក្រុមរបស់ព្យាការីលូត ក្រុមរបស់ព្យាការីស៊្ហូអែប និងក្រុមរបស់ព្យាការីយូនូសជាដើម។

23:43Page 345

مَا تَسۡبِقُ مِنۡ أُمَّةٍ أَجَلَهَا وَمَا يَسۡتَـٔۡخِرُونَ ٤٣

No nation will precede its time [of termination], nor will they remain [thereafter].

គ្មានប្រជាជាតិណាមួយក្នុងចំណោមប្រជាជាតិដែលបដិសេធទាំងនេះអាចធ្វើឲ្យពេលវេលានៃបំផ្លាញវានោះមកដល់(កើតឡើង)មុនពេលកំណត់របស់វាបានឡើយ ហើយក៏មិនអាចពន្យារពេលបានដែរ ទោះបីពួកគេប្រើមធ្យោបាយ ឬវិធីសាស្ត្រជាច្រើនក៏ដោយ។

23:44Page 345

ثُمَّ أَرۡسَلۡنَا رُسُلَنَا تَتۡرَاۖ كُلَّ مَا جَآءَ أُمَّةٗ رَّسُولُهَا كَذَّبُوهُۖ فَأَتۡبَعۡنَا بَعۡضَهُم بَعۡضٗا وَجَعَلۡنَٰهُمۡ أَحَادِيثَۚ فَبُعۡدٗا لِّقَوۡمٖ لَّا يُؤۡمِنُونَ ٤٤

Then We sent Our messengers in succession. Every time there came to a nation its messenger, they denied him, so We made them follow one another [to destruction], and We made them narrations.1 So away with a people who do not believe.

ក្រោយមក យើងបានតែងតាំងអ្នកនាំសារទាំងឡាយរបស់យើងជាបន្តបន្ទាប់។ រាល់ពេលដែលអ្នកនាំសារម្នាក់បានទៅដល់ប្រជាជាតិណាមួយក្នុងចំណោមប្រជាជាតិដែលគេ(អល់ឡោះ)តែងតាំងគេទៅកាន់នោះ ពួកគេ(ប្រជាជាតិនោះ)តែងតែបដិសេធចំពោះគេ។ ហើយយើងបានធ្វើឲ្យពួកគេវិនាសអន្តរាយជាបន្តបន្ទាប់។ ដូច្នេះ គ្មានសេសសល់អ្វីសម្រាប់ពួកគេក្រៅពីពាក្យសម្តីដែលមនុស្សនិយាយអំពីពួកគេប៉ុណ្ណោះ។ ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ក្រុមដែលគ្មានជំនឿនឹងអ្វីដែលបណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកកាន់ពួកគេពីម្ចាស់របស់ពួកគេ។

23:45Page 345

ثُمَّ أَرۡسَلۡنَا مُوسَىٰ وَأَخَاهُ هَٰرُونَ بِـَٔايَٰتِنَا وَسُلۡطَٰنٖ مُّبِينٍ ٤٥

Then We sent Moses and his brother Aaron with Our signs and a clear authority1

ក្រោយមកទៀត យើងបានតែងតាំងព្យាការីមូសា និងបងប្រុសរបស់គេ ព្យាការីហារូន ដោយនាំមកនូវអច្ឆរិយភាពរបស់យើងចំនួនប្រាំបួន(គឺដំបង ដៃ សត្វកណ្តូប សត្វចៃ សត្វកង្កែប ឈាម ទឹកជំនន់ គ្រោះរាំងស្ងួតជាច្រើនឆ្នាំ និងកាត់បន្ថយភោគផល) ហើយនិងអំណះអំណាងយ៉ាងច្បាស់លាស់។

23:46Page 345

إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ فَٱسۡتَكۡبَرُواْ وَكَانُواْ قَوۡمًا عَالِينَ ٤٦

To Pharaoh and his establishment, but they were arrogant and were a haughty people.

យើងបានតែងតាំងគេទាំងពីរទៅកាន់ហ្វៀរអោន និងក្រុមមន្ត្រីនៃបក្សពួករបស់គេ(ហ្វៀរអោន) តែពួកគេបែរជាក្រអឺតក្រទម ដោយមិនព្រមប្រគល់ខ្លួនក្នុងការមានជំនឿចំពោះគេទាំងពីរឡើយ ហើយពួកគេជាក្រុមដែលធ្លាប់ព្រហើនក្អេងក្អាងចំពោះមនុស្សលោកដោយការប្រើអំណាចផ្តាច់ការ និងការបំពាន។

23:47Page 345

فَقَالُوٓاْ أَنُؤۡمِنُ لِبَشَرَيۡنِ مِثۡلِنَا وَقَوۡمُهُمَا لَنَا عَٰبِدُونَ ٤٧

They said, "Should we believe two men like ourselves while their people are for us in servitude?"

ហើយពួកគេបាននិយាយថាៈ តើឲ្យពួកយើងមានជំនឿលើមនុស្សពីរនាក់ដែលជាមនុស្សធម្មតាដូចពួកយើង ដោយគេទាំងពីរគ្មានលក្ខណៈពិសេសអ្វីលើសពួកយើងសោះនោះ ហើយក្រុមរបស់គេទាំងពីរ(អម្បូរអ៊ីស្រាអែល)ទៀតសោត គឺជាពួកដែលគោរព ឱនលំទោនចំពោះពួកយើងហ្នឹងឬ?

Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences

Contents

Ayat al-Kursi36Al-Kahfpage 42juz 15Bukhari 1Muslim 2999

Style

Theme
Text size
Layout

Читать на русском