Al-Mukhtasar · Tafsir · in Khmer
الأعراف
Al-A'raf
The Heights · Meccan · 206 ayahs
អាលីហ្វ ឡាម មីម សទ (បានបកស្រាយរួចហើយនៅដើមដំបូងនៃជំពូក អាល់ហ្ពាករ៉ោះ)
7:2Page 151
كِتَٰبٌ أُنزِلَ إِلَيۡكَ فَلَا يَكُن فِي صَدۡرِكَ حَرَجٞ مِّنۡهُ لِتُنذِرَ بِهِۦ وَذِكۡرَىٰ لِلۡمُؤۡمِنِينَ ٢
[This is] a Book revealed to you, [O Muḥammad] - so let there not be in your breast distress therefrom - that you may warn thereby and as a reminder to the believers.
គម្ពីរគួរអាន គឺជាគម្ពីរមួយដែលអល់ឡោះជាម្ចាស់បានបញ្ចុះវាមកកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ហេតុនេះ ចូរអ្នកកុំឲ្យមានការចង្អៀតចង្អល់នៅក្នុងទ្រូងរបស់អ្នកអំពីវា ហើយចូរកុំមានការសង្ស័យ(ចំពោះវា)ឲ្យសោះ។ ទ្រង់បានបញ្ចុះវាទៅកាន់អ្នកដើម្បីឲ្យអ្នកព្រមានបន្លាចដល់មនុស្សលោក និងដើម្បីឲ្យអ្នកយកវាធ្វើជាភស្តុតាង ព្រមទាំងដើម្បីជាការរំលឹកដល់បណ្តាអ្នកដែលមានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលទាញយកផលប្រយោជន៍ពីការរំលឹកនេះ។
7:3Page 151
ٱتَّبِعُواْ مَآ أُنزِلَ إِلَيۡكُم مِّن رَّبِّكُمۡ وَلَا تَتَّبِعُواْ مِن دُونِهِۦٓ أَوۡلِيَآءَۗ قَلِيلٗا مَّا تَذَكَّرُونَ ٣
Follow, [O mankind], what has been revealed to you from your Lord and do not follow other than Him any allies. Little do you remember.
ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ប្រតិបត្តិតាមគម្ពីរ(គួរអាន)ដែលម្ចាស់របស់ពួកអ្នកបានបញ្ចុះមកឲ្យពួកអ្នក និងប្រតិបត្តិតាមមាគ៌ា(ស៊ុណ្ណះ)ព្យាការីរបស់ពួកអ្នកចុះ។ ហើយចូរពួកអ្នកកុំដើរតាមទំនើងចិត្តរបស់ជនទាំងឡាយដែលពួកអ្នកឃើញថាពួកគេគឺមេដឹកនាំរបស់ស្ហៃតន ឬជាមេដឹកនាំដែលអាក្រក់ ដោយពួកអ្នកយកពួកគេធ្វើជាមេដឹកនាំដោយបោះបង់ចោល(មិនអនុវត្តន៍)នូវអ្វីដែលអល់ឡោះទ្រង់បានបញ្ចុះមកឲ្យពួកអ្នកដើម្បីបំពេញតាមទំនើងចិត្តរបស់ពួកគេឲ្យសោះ។ ពិតប្រាកដណាស់ អ្វីដែលពួកអ្នកចងចាំ គឺតិចតួចបំផុត។ ប្រសិនបើពួកអ្នកចងចាំនោះ ប្រាកដជាពួកអ្នកនឹងមិនទទួលឥទ្ធិពលពីអ្វីផ្សេងក្រៅសេចក្តីពិតនោះឡើយ ហើយពួកអ្នកនឹងដើរតាមអ្វីដែលអ្នកនាំសាររបស់ពួកអ្នកបាននាំមក និងអនុវត្តន៍តាមវា ព្រមទាំងបោះបង់ចោលអ្វីដែលផ្សេងពីវាជាមិនខាន។
7:4Page 151
وَكَم مِّن قَرۡيَةٍ أَهۡلَكۡنَٰهَا فَجَآءَهَا بَأۡسُنَا بَيَٰتًا أَوۡ هُمۡ قَآئِلُونَ ٤
And how many cities have We destroyed, and Our punishment came to them at night or while they were sleeping at noon.
មានស្រុកភូមិជាច្រើនដែលយើងបានបំផ្លាញវាដោយទណ្ឌកម្មរបស់យើងនៅពេលដែលពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំង និងភាពវរង្វង។ ដូចនេះ យើងក៏បានបញ្ចុះនូវទណ្ឌកម្មដ៏ខ្លាំងក្លារបស់យើងទៅកាន់វា(ភូមិស្រុក) ខណៈពេលដែលពួកគេ(អ្នកភូមិ)កំពុងគេងលក់នៅពេលយប់ ឬកំពុងតែសម្រាកនៅពេលថ្ងៃ។ ពេលនោះ ពួកគេគ្មានលទ្ធភាពការពារខ្លួនរបស់ពួកគេពីទណ្ឌកម្មនោះឡើយ ហើយព្រះនានារបស់ពួកគេដែលត្រូវគេគោរពសក្ការៈនោះ ក៏មិនអាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះបាននោះដែរ។
7:5Page 151
فَمَا كَانَ دَعۡوَىٰهُمۡ إِذۡ جَآءَهُم بَأۡسُنَآ إِلَّآ أَن قَالُوٓاْ إِنَّا كُنَّا ظَٰلِمِينَ ٥
And their declaration when Our punishment came to them was only that they said, "Indeed, we were wrongdoers!"
ហើយបន្ទាប់ពីទណ្ឌកម្មបានធា្លក់ទៅលើពួកគេរួចមក ពួកគេគ្មានអ្វីក្រៅពីការទទួលស្គាល់ចំពោះការបំពានរបស់ពួកគេដោយការប្រឆាំងនឹងអល់ឡោះជាម្ចាស់នោះឡើយ។
7:6Page 151
فَلَنَسۡـَٔلَنَّ ٱلَّذِينَ أُرۡسِلَ إِلَيۡهِمۡ وَلَنَسۡـَٔلَنَّ ٱلۡمُرۡسَلِينَ ٦
Then We will surely question those to whom [a message] was sent, and We will surely question the messengers.
ហើយនៅថ្ងៃបរលោក យើងពិតជានឹងសួរប្រជាជាតិទាំងឡាយដែលយើងបានបញ្ជូនអ្នកនាំសាររបស់យើងទៅកាន់ពួកគេនោះនូវអ្វីដែលពួកគេបានឆ្លើយតបចំពោះបណ្តាអ្នកនាំសារទាំងនោះ។ ហើយយើងក៏ពិតជានឹងសួរបណ្តាអ្នកនាំសាររបស់យើងចំពោះការផ្សព្វផ្សាយនូវអ្វីដែលគេបានដាក់បទបញ្ជាឲ្យពួកគេផ្សព្វផ្សាយ និងអំពីអ្វីដែលប្រជាជាតិរបស់ពួកគេបានឆ្លើយតបចំពោះពួកគេដែរ។
7:7Page 151
فَلَنَقُصَّنَّ عَلَيۡهِم بِعِلۡمٖۖ وَمَا كُنَّا غَآئِبِينَ ٧
Then We will surely relate [their deeds] to them with knowledge, and We were not [at all] absent.
ហើយយើងប្រាកដជានឹងរៀបរាប់ប្រាប់ដល់ម៉ាខ្លូកទាំងអស់នូវទង្វើរបស់ពួកគេដែលពួកគេបានសាងនៅលើលោកិយនេះដោយការដឹងរបស់យើង។ ពិតប្រាកដណាស់ យើងគឺជាអ្នកដែលដឹងបំផុតនូវទង្វើទាំងអស់របស់ពួកគេ(ដែលពួកគេបានប្រព្រឹត្ត)ដោយគ្មានអ្វីមួយអាចលាក់បាំងពីយើងបាននោះឡើយ។ ហើយយើងពុំមែនជាអ្នកអវត្តមានពីពួកគេ(មិននៅជាមួយពួកគេ)នោះទេ ទោះជាក្នុងពេលណាមួយក៏ដោយ។
7:8Page 151
وَٱلۡوَزۡنُ يَوۡمَئِذٍ ٱلۡحَقُّۚ فَمَن ثَقُلَتۡ مَوَٰزِينُهُۥ فَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ٨
And the weighing [of deeds] that Day will be the truth. So those whose scales are heavy - it is they who will be the successful.
ហើយការថ្លឹងទង្វើរបស់ពួកគេនៅថ្ងៃបរលោកនោះ គឺមានភាពយុត្តិធម៌បំផុតដោយគ្មានភាពលម្អៀង និងភាពអយុត្តិធម៌នោះឡើយ។ ដូច្នេះ ជនណាហើយដែលនៅពេលដែលគេថ្លឹង(ទង្វើនោះ) ទង្វើល្អរបស់គេមានទម្ងន់ធ្ងន់ជាងទង្វើអាក្រក់របស់គេនោះ ពិតណាស់ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យ ដោយទទួលបាននូវអ្វីដែលពួកគេស្នើសុំ ហើយរួចផុតពីអ្វីដែលពួកគេភ័យខ្លាច។
7:9Page 151
وَمَنۡ خَفَّتۡ مَوَٰزِينُهُۥ فَأُوْلَٰٓئِكَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُم بِمَا كَانُواْ بِـَٔايَٰتِنَا يَظۡلِمُونَ ٩
And those whose scales are light - they are the ones who will lose themselves for what injustice they were doing toward Our verses.
រីឯជនណាហើយដែលទង្វើអាក្រក់របស់គេមានទម្ងន់ធ្ងន់ជាងទង្វើល្អនៅក្នុងពេលថ្លឹង(ទង្វើ)នោះ ពួកទាំងនោះហើយគឺជាពួកដែលខាតបង់ខ្លួនឯងដោយបានបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងរណ្តៅនៃភាពអន្តរាយនៅថ្ងៃបរលោក ដោយសារតែពួកគេប្រឆាំងនឹងបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះជាម្ចាស់។
7:10Page 151
وَلَقَدۡ مَكَّنَّٰكُمۡ فِي ٱلۡأَرۡضِ وَجَعَلۡنَا لَكُمۡ فِيهَا مَعَٰيِشَۗ قَلِيلٗا مَّا تَشۡكُرُونَ ١٠
And We have certainly established you upon the earth and made for you therein ways of livelihood. Little are you grateful.
ហើយពិតប្រាកដណាស់ យើងបានបង្កើតទីកន្លែងសម្រាប់ពួកអ្នក(ឱកូនចៅអាហ្ទាំ)នៅលើភពផែនដីនេះ ហើយយើងក៏បានរៀបចំការរស់នៅសម្រាប់ពួកអ្នកនៅលើវាផងដែរ។ ដូច្នេះ ចាំបាច់លើពួកអ្នកត្រូវថ្លែងអំណរគុណអល់ឡោះចំពោះរឿងនេះ។ ក៏ប៉ុន្តែ អ្វីដែលពួកអ្នកដឹងគុណនោះ គឺតិចតួចបំផុត។
7:11Page 151
وَلَقَدۡ خَلَقۡنَٰكُمۡ ثُمَّ صَوَّرۡنَٰكُمۡ ثُمَّ قُلۡنَا لِلۡمَلَٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ لَمۡ يَكُن مِّنَ ٱلسَّٰجِدِينَ ١١
And We have certainly created you, [O mankind], and given you [human] form. Then We said to the angels, "Prostrate to Adam"; so they prostrated, except for Iblees.1 He was not of those who prostrated.
ហើយពិតប្រាកដណាស់ យើងបានបង្កើតឪពុករបស់ពួកអ្នក(ឱមនុស្សលោក) គឺព្យាការីអាហ្ទាំ ក្រោយមក យើងបានធ្វើឲ្យគេមានរូបរាង និងមានលក្ខណៈសមសួន ។ ក្រោយមកទៀត យើងបានបញ្ជាទៅកាន់បណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយឲ្យស៊ូជោត(ទៅកាន់គេ)ជាការលើកតម្កើងចំពោះរូបគេ។ ពេលនោះ ពួកគេ(ម៉ាឡាអ៊ីកាត់)ក៏បានអនុវត្តតាមបទបញ្ជានេះ ហើយពួកគេក៏ស៊ូជោតចំពោះព្យាការីអាហ្ទាំ លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលបដិសេធមិនព្រមស៊ូជោត ដោយសារតែភាពក្រអឺតក្រទម និងរឹងរូស(របស់វា)។
7:12Page 152
قَالَ مَا مَنَعَكَ أَلَّا تَسۡجُدَ إِذۡ أَمَرۡتُكَۖ قَالَ أَنَا۠ خَيۡرٞ مِّنۡهُ خَلَقۡتَنِي مِن نَّارٖ وَخَلَقۡتَهُۥ مِن طِينٖ ١٢
[Allāh] said, "What prevented you from prostrating when I commanded you?" [Satan] said, "I am better than him. You created me from fire and created him from clay [i.e., earth]."
(ពេលនោះ)អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់អ៊ីព្លីសក្នុងលក្ខណៈស្តីបន្ទោសថាៈ តើអ្វីទៅដែលរារាំងឯងមិនឲ្យអនុវត្តតាមបទបញ្ជារបស់យើងដែលបានប្រើឯងឲ្យស៊ូជោតចំពោះព្យការីអាហ្ទាំនោះ? អ៊ីព្លីសបានឆ្លើយតបចំពោះម្ចាស់របស់វាវិញថាៈ អ្វីដែលរារាំងខ្ញុំ(មិនឲ្យស៊ូជោតចំពោះព្យាការីអាហ្ទាំ)នោះ គឺដោយសារតែខ្ញុំល្អប្រសើរជាងគាត់(អាហ្ទាំ)។ ពិតប្រាកដណាស់ ទ្រង់បានបង្កើតរូបខ្ញុំអំពីភ្លើង ហើយទ្រង់បានបង្កើតគាត់អំពីដី ហើយភ្លើង គឺល្អប្រសើរថ្លៃថ្លាជាងដី។
7:13Page 152
قَالَ فَٱهۡبِطۡ مِنۡهَا فَمَا يَكُونُ لَكَ أَن تَتَكَبَّرَ فِيهَا فَٱخۡرُجۡ إِنَّكَ مِنَ ٱلصَّٰغِرِينَ ١٣
[Allāh] said, "Descend from it [i.e., Paradise], for it is not for you to be arrogant therein. So get out; indeed, you are of the debased."
អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់វាទៀតថាៈ ចូរឯងចុះចេញពីឋានសួគ៌នេះភ្លាម។ វាមិនសាកសមទេសម្រាប់ឯងដែលក្អេងក្អាងនៅទីនេះ ពីព្រោះវាជាកន្លែងរបស់អ្នកដែលល្អប្រសើរ និងអ្នកដែលស្អាតស្អំ។ ដូច្នេះ គេមិនអនុញ្ញាតឲ្យឯងរស់នៅទីនេះទៀតនោះទេ។ ពិតណាស់ឯង(នែអ៊ីព្លីស) គឺស្ថិតក្នុងចំណោមពួកដែលទាបថោកបំផុត ប្រសិនបើឯងយល់ថា ខ្លួនឯងល្អប្រសើរជាងព្យាការីអាហ្ទាំនោះ។
7:14Page 152
قَالَ أَنظِرۡنِيٓ إِلَىٰ يَوۡمِ يُبۡعَثُونَ ١٤
[Satan] said, "Reprieve me until the Day they are resurrected."
អ៊ីព្លីសបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាទុកពេលដល់ខ្ញុំរហូតដល់ថ្ងៃដែលគេពង្រស់ឡើងវិញ(ថ្ងៃបរលោក) ដើម្បីឲ្យខ្ញុំអាចអូសទាញអ្នកដែលខ្ញុំអាចអូសទាញពួកគេបានក្នុងចំណោមមនុស្សលោកទាំងឡាយផងចុះ។
អល់ឡោះបានមានបន្ទូលទៅកាន់វាវិញថាៈ ពិតណាស់ឯង(នែអ៊ីព្លីស) គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេពន្យារពេលឲ្យ ដែលពួកគេគឺជាអ្នកដែលត្រូវគេបានកត់ត្រាឲ្យពួកគេនូវសេចក្តីស្លាប់នៅថ្ងៃដែលគេផ្លំត្រែលើកទីមួយខណៈដែលម៉ាខ្លូកទាំងអស់ត្រូវស្លាប់ លើកលែងតែអល់ឡោះជាម្ចាស់ដែលជាអ្នកបង្កើតពួកគេតែមួយគត់(ដែលនៅជាអមតៈ)។
7:16Page 152
قَالَ فَبِمَآ أَغۡوَيۡتَنِي لَأَقۡعُدَنَّ لَهُمۡ صِرَٰطَكَ ٱلۡمُسۡتَقِيمَ ١٦
[Satan] said, "Because You have put me in error, I will surely sit in wait for them [i.e., mankind] on Your straight path.
អ៊ីព្លីសបាននិយាយថាៈ ដោយសារតែទ្រង់បានធ្វើឲ្យខ្ញុំវង្វេងរហូតធ្វើឲ្យខ្ញុំបោះបង់នូវការអនុវត្តបទបញ្ជារបស់ទ្រង់ដែលប្រើឲ្យស៊ូជោតចំពោះអាហ្ទាំនោះ ខ្ញុំប្រាកដជានឹងព្យាយាមអូសទាញកូនចៅអាហ្ទាំឲ្យចេញពីមាគ៌ារបស់ទ្រង់ដ៏ត្រឹមត្រូវជាមិនខាន ដើម្បីខ្ញុំនឹងធ្វើឲ្យពួកគេបែរចេញនិងវង្វេងចេញពីមាគ៌ារបស់ទ្រង់ ដូចដែលទ្រង់បានធ្វើឲ្យខ្ញុំបានវង្វេងចេញពីការស៊ូជោតចំពោះអាហ្ទាំដែលជាឪពុករបស់ពួកគេដូច្នោះដែរ។
7:17Page 152
ثُمَّ لَأٓتِيَنَّهُم مِّنۢ بَيۡنِ أَيۡدِيهِمۡ وَمِنۡ خَلۡفِهِمۡ وَعَنۡ أَيۡمَٰنِهِمۡ وَعَن شَمَآئِلِهِمۡۖ وَلَا تَجِدُ أَكۡثَرَهُمۡ شَٰكِرِينَ ١٧
Then I will come to them from before them and from behind them and on their right and on their left, and You will not find most of them grateful [to You]."
ក្រោយមកទៀត ខ្ញុំប្រាកដជានឹងទៅរំខានពួកគេពីគ្រប់ទិសទាំងអស់ តាមរយៈការធ្វើឲ្យពួកគេលះបង់បរលោក(មិនសាងទង្វើកុសលសម្រាប់ថ្ងៃបរលោក) ហើយស្រឡាញ់ងប់ងល់នឹងលោកិយ បង្កើតឲ្យពួកគេនូវភាពសង្ស័យ ហើយនិងតុបតែងលំអនូវចំណង់តណ្ហារបស់ពួកគេ។ ហើយទ្រង់(ឱម្ចាស់របស់ខ្ញុំ)នឹងមិនឃើញថា ពួកគេភាគច្រើន គឺជាអ្នកដែលដឹងគុណចំពោះទ្រង់នោះឡើយដោយសារតែខ្ញុំបោកបញ្ឆោតពួកគេឲ្យប្រឆាំងនឹងទ្រង់។
7:18Page 152
قَالَ ٱخۡرُجۡ مِنۡهَا مَذۡءُومٗا مَّدۡحُورٗاۖ لَّمَن تَبِعَكَ مِنۡهُمۡ لَأَمۡلَأَنَّ جَهَنَّمَ مِنكُمۡ أَجۡمَعِينَ ١٨
[Allāh] said, "Depart from it [i.e., Paradise], reproached and expelled. Whoever follows you among them - I will surely fill Hell with you, all together."
អល់ឡោះជាម្ចាស់បានមានបន្ទូលទៅកាន់វាវិញថាៈ ចូរឯង(នែអ៊ីព្លីស)ចុះចេញពីឋានសួគ៌នេះដោយត្រូវគេស្អប់ខ្ពើម និងត្រូវគេបណ្តេញចេញពីក្តីមេត្តាករុណារបស់អល់ឡោះចុះ។ ហើយយើងប្រាកដជានឹងបំពេញរនកជើហាន់ណាំនៅថ្ងៃបរលោកដោយរូបឯង និងអ្នកទាំងឡាយដែលដើរតាមឯង គោរពតាមឯង ហើយប្រឆាំងនឹងម្ចាស់របស់គេ(ទាំងអស់គ្នា)ជាមិនខាន។
7:19Page 152
وَيَٰٓـَٔادَمُ ٱسۡكُنۡ أَنتَ وَزَوۡجُكَ ٱلۡجَنَّةَ فَكُلَا مِنۡ حَيۡثُ شِئۡتُمَا وَلَا تَقۡرَبَا هَٰذِهِ ٱلشَّجَرَةَ فَتَكُونَا مِنَ ٱلظَّٰلِمِينَ ١٩
And "O Adam, dwell, you and your wife, in Paradise and eat from wherever you will but do not approach this tree, lest you be among the wrongdoers."
អល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីអាហ្ទាំថាៈ ឱអាហ្ទាំ! ចូរអ្នកនិងភរិយារបស់អ្នក ហាវ៉ាក ស្នាក់នៅក្នុងឋានសួគ៌នេះចុះ ហើយចូរអ្នកទាំងពីរទទួលទាននូវអ្វីដែលល្អៗដែលមាននៅក្នុងឋានសួគ៌នេះតាមអ្វីដែលអ្នកទាំងពីរប្រាថ្នា។ ក៏ប៉ុន្តែ អ្នកទាំងពីរមិនត្រូវទទួលទានផ្លែឈើពីដើមឈើមួយដើមនេះជាដាច់ខាត(ជាដើមឈើដែលអល់ឡោះបានកំណត់វាជាព្រំដែនសម្រាប់គេទាំងពីរនាក់)។ ជាការពិតណាស់ ប្រសិនបើអ្នកទាំងពីរទទួលទានវាក្រោយពីយើងបានហាមឃាត់អ្នកទាំងពីរហើយនោះ អ្នកទាំងពីរនឹងស្ថិតក្នុងចំណោមពួកដែលបំពានព្រំដែនរបស់អល់ឡោះហើយ។
7:20Page 152
فَوَسۡوَسَ لَهُمَا ٱلشَّيۡطَٰنُ لِيُبۡدِيَ لَهُمَا مَا وُۥرِيَ عَنۡهُمَا مِن سَوۡءَٰتِهِمَا وَقَالَ مَا نَهَىٰكُمَا رَبُّكُمَا عَنۡ هَٰذِهِ ٱلشَّجَرَةِ إِلَّآ أَن تَكُونَا مَلَكَيۡنِ أَوۡ تَكُونَا مِنَ ٱلۡخَٰلِدِينَ ٢٠
But Satan whispered to them to make apparent to them that which was concealed from them of their private parts. He said, "Your Lord did not forbid you this tree except that you become angels or become of the immortal."
ហើយអ៊ីព្លីសបាននិយាយញុះញង់ អូសទាញពួកគេទាំងពីរ(ព្យាការីអាហ្ទាំ និងភរិយារបស់គាត់ ហាវ៉ាក)ដោយស្ងាត់ៗ ដើម្បីលាតត្រដាងឲ្យពួកគេទាំងពីរបានឃើញនូវកេរ្តិ៍ខ្មាស់របស់ពួកគេទាំងពីរដែលគេ(អល់ឡោះ)បានបិតបាំងមិនឲ្យគេទាំងពីរមើលឃើញ ហើយវាបាននិយាយទៅកាន់ពួកគេទាំងពីរនាក់ថាៈ ការដែលអល់ឡោះជាម្ចាស់ទ្រង់ហាមឃាត់អ្នកទាំងពីរមិនឲ្យបរិភោគផ្លែឈើដែលចេញពីដើមឈើនេះ គឺគ្មានអ្វីក្រៅពីទ្រង់មិនពេញចិត្តនឹងឲ្យអ្នកទាំងពីរក្លាយជាម៉ាឡាអ៊ីកាត់ ឬក៏មិនពេញចិត្តនឹងឲ្យអ្នកទាំងពីរក្លាយជាអ្នកដែលមានជីវិតអមតៈនៅក្នុងឋានសួគ៌នេះនោះឡើយ។
7:21Page 152
وَقَاسَمَهُمَآ إِنِّي لَكُمَا لَمِنَ ٱلنَّٰصِحِينَ ٢١
And he swore [by Allāh] to them, "Indeed, I am to you from among the sincere advisors."
ហើយវាក៏បានស្បថនឹងអល់ឡោះនៅចំពោះមុខពួកគេទាំងពីរថាៈ ពិតប្រាកដណាស់ ខ្ញុំគឺស្ថិតក្នុងចំណោមអ្នកផ្តល់យោបល់ដល់អ្នកទាំងពីរ(ឱអាហ្ទាំ និងហាវ៉ាក)ចំពោះអ្វីដែលខ្ញុំបានចង្អុលបង្ហាញអ្នកទាំងពីរចំពោះវានោះ។
7:22Page 152
فَدَلَّىٰهُمَا بِغُرُورٖۚ فَلَمَّا ذَاقَا ٱلشَّجَرَةَ بَدَتۡ لَهُمَا سَوۡءَٰتُهُمَا وَطَفِقَا يَخۡصِفَانِ عَلَيۡهِمَا مِن وَرَقِ ٱلۡجَنَّةِۖ وَنَادَىٰهُمَا رَبُّهُمَآ أَلَمۡ أَنۡهَكُمَا عَن تِلۡكُمَا ٱلشَّجَرَةِ وَأَقُل لَّكُمَآ إِنَّ ٱلشَّيۡطَٰنَ لَكُمَا عَدُوّٞ مُّبِينٞ ٢٢
So he made them fall, through deception. And when they tasted of the tree, their private parts became apparent to them, and they began to fasten together over themselves from the leaves of Paradise. And their Lord called to them, "Did I not forbid you from that tree and tell you that Satan is to you a clear enemy?"
ដូច្នេះ វាបានព្យាយាមធ្វើឲ្យពួកគេទាំងពីរឃ្លាតចេញពីកន្លែងដែលពួកគេទាំងពីរធ្លាប់រស់នៅដោយការកុហកនិងបោកប្រាស់។ ដូច្នេះ នៅពេលដែលគេទាំងពីរទទួលទានផ្លែឈើពីដើមឈើដែលគេបានហាមឃាត់គេទាំងពីរមិនឲ្យបរិភោគនោះ ភាពអាក្រាតនៃកេរ្តិ៍ខ្មាស់របស់ពួកគេទាំងពីរក៏បានលាតត្រដាងឡើង ហើយគេទាំងពីរក៏បានបេះស្លឹកឈើឋានសួគ៌មកបិតបាំងកេរ្តិ៍ខ្មាស់របស់ពួកគេ។ ពេលនោះ ម្ចាស់របស់ពួកគេទាំងពីរក៏បានហៅពួកគេទាំងពីរដោយបន្ទូលរបស់ទ្រង់ថាៈ តើយើងមិនបានហាមឃាត់អ្នកទាំងពីរមិនឲ្យបរិភោគផ្លែឈើដែលបានមកពីដើមឈើមួយដើមនេះ និងបានព្រមានប្រាប់អ្នកទាំងពីរថា ពិតប្រាកដណាស់ស្ហៃតន គឺជាសត្រូវយ៉ាងពិតប្រាកដចំពោះអ្នកទាំងពីរទេឬ?
7:23Page 153
قَالَا رَبَّنَا ظَلَمۡنَآ أَنفُسَنَا وَإِن لَّمۡ تَغۡفِرۡ لَنَا وَتَرۡحَمۡنَا لَنَكُونَنَّ مِنَ ٱلۡخَٰسِرِينَ ٢٣
They said, "Our Lord, we have wronged ourselves, and if You do not forgive us and have mercy upon us, we will surely be among the losers."
ព្យាការីអាហ្ទាំ និង(ភរិយារបស់គាត់)ហាវ៉ាក បានបួងសួងថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងបានបំពានលើខ្លួនឯងដោយជ្រុលជ្រួសធ្វើនូវប្រការដែលទ្រង់បានហាមឃាត់ពួកយើងមិនឲ្យបរិភោគផ្លែឈើនោះ។ ប្រសិនបើទ្រង់មិនអភ័យទោសដល់ពួកយើងនូវបាបកម្មរបស់ពួកយើង និងមិនមានក្តីមេត្តាករុណាមកចំពោះពួកយើងទេនោះ ពួកយើងច្បាស់ជានឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ដោយការបាត់បង់នូវលាភសំណាងរបស់ពួកយើងទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោកជាមិនខានឡើយ។
7:24Page 153
قَالَ ٱهۡبِطُواْ بَعۡضُكُمۡ لِبَعۡضٍ عَدُوّٞۖ وَلَكُمۡ فِي ٱلۡأَرۡضِ مُسۡتَقَرّٞ وَمَتَٰعٌ إِلَىٰ حِينٖ ٢٤
[Allāh] said, "Descend, being to one another enemies. And for you on the earth is a place of settlement and enjoyment [i.e., provision] for a time."
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅចំពោះព្យាការីអាហ្ទាំ ហាវ៉ាក និងអ៊ីព្លីសថាៈ ចូរពួកអ្នកចុះចេញពីឋានសួគ៌នេះទៅកាន់ភពផែនដីចុះ ហើយពួកអ្នកនឹងក្លាយជាសត្រូវរវាងគ្នានឹងគ្នា។ ហើយសម្រាប់ពួកអ្នកនៅលើផែនដីនោះ គឺជាកន្លែងសម្រាប់ពួកអ្នករស់នៅរហូតដល់ពេលកំណត់ និងសោយសុខជាមួយនឹងអ្វីដែលមាននៅទីនោះរហូតដល់ថ្ងៃអវសាន(នៃជីវិត)។
7:25Page 153
قَالَ فِيهَا تَحۡيَوۡنَ وَفِيهَا تَمُوتُونَ وَمِنۡهَا تُخۡرَجُونَ ٢٥
He said, "Therein you will live, and therein you will die, and from it you will be brought forth."
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅចំពោះព្យាការីអាហ្ទាំ ហាវ៉ាក និងកូនចៅពូជពង្សរបស់ពួកគេទាំងពីរថាៈ នៅលើភពផែនដីនេះ ពួកអ្នកនឹងមានជីវិតរស់នៅលើវាក្នុងរយៈពេលមួយដែលត្រូវបានអល់ឡោះកំណត់យ៉ាងច្បាស់លាស់ ហើយពួកអ្នកនឹងត្រូវស្លាប់ ហើយនឹងត្រូវគេបញ្ចុះនៅលផែនដីនោះវិញ។ ក្រោយមកទៀត គេនឹងពង្រស់ពួកអ្នកទាំងអស់គ្នាចេញពីផ្នូរមកវិញ(នៅថ្ងៃបរលោក)។
7:26Page 153
يَٰبَنِيٓ ءَادَمَ قَدۡ أَنزَلۡنَا عَلَيۡكُمۡ لِبَاسٗا يُوَٰرِي سَوۡءَٰتِكُمۡ وَرِيشٗاۖ وَلِبَاسُ ٱلتَّقۡوَىٰ ذَٰلِكَ خَيۡرٞۚ ذَٰلِكَ مِنۡ ءَايَٰتِ ٱللَّهِ لَعَلَّهُمۡ يَذَّكَّرُونَ ٢٦
O children of Adam, We have bestowed upon you clothing to conceal your private parts and as adornment. But the clothing of righteousness - that is best. That is from the signs of Allāh that perhaps they will remember.
ឱកូនចៅអាហ្ទាំ(មនុស្សលោក)! ជាការពិតណាស់ យើងបានបង្កើតសម្រាប់ពួកអ្នកនូវសម្លៀកបំពាក់ដែលចាំបាច់សម្រាប់បិទបាំងកេរ្តិ៍ខ្មាស់របស់ពួកអ្នក ហើយយើងក៏បានបង្កើតសម្រាប់ពួកអ្នកផងដែរនូវសម្លៀកបំពាក់សម្រាប់តុបតែងលម្អខ្លួនប្រាណរបស់ពួកអ្នកនៅក្នុងចំណោមមនុស្សលោកទាំងឡាយ។ ចំណែកឯសម្លៀកបំពាក់នៃការកោតខ្លាច (ពោលគឺការប្រតិបត្តិតាមនូវរាល់បទបញ្ជារបស់អល់ឡោះដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងឲ្យឆ្ងាយពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់) គឺវាល្អប្រសើរជាងសម្លៀកបំពាក់(សម្រាប់បិទបាំងរាងកាយនិងសម្រាប់តុបតែងលម្អ)ទាំងនោះទៅទៀត។ សម្លៀកបំពាក់ដែលបានលើកឡើងនេះ គឺស្ថិតក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះដែលបង្ហាញទៅលើសមត្ថភាពរបស់ទ្រង់ សង្ឃឹមថា ពួកអ្នកនឹងចងចាំនូវឧបការគុណទាំងឡាយរបស់ទ្រង់ដែលបានប្រទានដល់ពួកអ្នក ហើយថ្លែងអំណរគុណទៅលើឧបការគុណទាំងនោះ។
7:27Page 153
يَٰبَنِيٓ ءَادَمَ لَا يَفۡتِنَنَّكُمُ ٱلشَّيۡطَٰنُ كَمَآ أَخۡرَجَ أَبَوَيۡكُم مِّنَ ٱلۡجَنَّةِ يَنزِعُ عَنۡهُمَا لِبَاسَهُمَا لِيُرِيَهُمَا سَوۡءَٰتِهِمَآۚ إِنَّهُۥ يَرَىٰكُمۡ هُوَ وَقَبِيلُهُۥ مِنۡ حَيۡثُ لَا تَرَوۡنَهُمۡۗ إِنَّا جَعَلۡنَا ٱلشَّيَٰطِينَ أَوۡلِيَآءَ لِلَّذِينَ لَا يُؤۡمِنُونَ ٢٧
O children of Adam, let not Satan tempt you as he removed your parents from Paradise, stripping them of their clothing1 to show them their private parts. Indeed, he sees you, he and his tribe, from where you do not see them. Indeed, We have made the devils allies to those who do not believe.
ឱកូនចៅអាហ្ទាំ! ចូរកុំឲ្យស្ហៃតនបោកបញ្ឆោតពួកអ្នកតាមរយៈការតុបតែងលម្អនូវអំពើល្មើស(ឲ្យមើលទៅឃើញថាល្អ) ដោយការបោះបង់ចោលនូវសម្លៀកបំពាក់សម្រាប់បិទបាំងរាងកាយ ឬបោះបង់នូវសម្លៀកបំពាក់នៃការកោតខ្លាចឲ្យសោះ។ ជាការពិតណាស់ វាធ្លាប់បានបោកប្រាស់ឪពុកម្តាយទាំងពីរបស់ពួកអ្នក ដោយការតុបតែងលម្អឲ្យគេទាំងពីរបរិភោគផ្លែឈើ(ពីដើមឈើដែលយើងបានហាឃាត់) ហើយជាលទ្ធផល ធ្វើឲ្យយើងបណ្តេញគេទាំងពីរចេញពីឋានសួគ៌ និងធ្វើឲ្យកេរ្តិ៍ខ្មាសរបស់ពួកគេទាំងពីរបានលាតត្រដាង(ស្ថិតក្នុងភាពអាក្រាត)។ ពិតប្រាកដណាស់ ស្ហៃតននិងបក្សពួករបស់វាអាចមើលឃើញពួកអ្នក ក៏ប៉ុន្តែពួកអ្នកមិនអាចមើលពួកវាឃើញឡើយ។ ហេតុនេះ ចាំបាច់លើពួកអ្នកត្រូវប្រុងប្រយ័ត្នអំពីវានិងបក្សពួករបស់វា។ ពិតប្រាកដណាស់ យើងបានធ្វើឲ្យស្ហៃតនក្លាយជាមេដឹកនាំសម្រាប់ពួកដែលគ្មានជំនឿចំពោះអល់ឡោះ។ រីឯបណ្តាអ្នកដែលមានជំនឿដែលជាអ្នកសាងទង្វើកុសលវិញ ពួកវាគ្មានផ្លូវណាអាចធ្វើអ្វីពួកគេបានឡើយ។
7:28Page 153
وَإِذَا فَعَلُواْ فَٰحِشَةٗ قَالُواْ وَجَدۡنَا عَلَيۡهَآ ءَابَآءَنَا وَٱللَّهُ أَمَرَنَا بِهَاۗ قُلۡ إِنَّ ٱللَّهَ لَا يَأۡمُرُ بِٱلۡفَحۡشَآءِۖ أَتَقُولُونَ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ ٢٨
And when they commit an immorality, they say, "We found our fathers doing it, and Allāh has ordered us to do it." Say, "Indeed, Allāh does not order immorality. Do you say about Allāh that which you do not know?"
ហើយនៅពេលដែលពួកមុស្ហរីគីនបានប្រព្រឹត្តនូវទង្វើអាក្រក់ណាមួយដូចជា ការធ្វើស្ហ៊ីរិក ដើរតវ៉ាហ្វ(ប្រទក្សិណ)ជុំវិញកាក់ហ្ពះដោយអាក្រាតកាយ និងទង្វើផ្សេងពីនេះទៀតនោះ ពួកគេយកលេសថា ពួកគេធ្លាប់បានឃើញជីដូនជីតារបស់ពួកគេប្រព្រឹត្តបែបនេះដែរ ហើយថាពិតណាស់អល់ឡោះបានប្រើពួកគេឲ្យធ្វើដូច្នោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបទៅកាន់ពួកគេវិញចុះថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបានប្រើនរណាម្នាក់ឲ្យប្រព្រឹត្តអំពើល្មើសនោះទេ ផ្ទុយទៅវិញ ទ្រង់បានហាមឃាត់មិនឲ្យធ្វើវាថែមទៀត។ ដូចនេះ ហេតុអ្វីបានជាពូកអ្នកអះអាងយ៉ាងដូច្នោះចំពោះទ្រង់ទៅវិញ ឬមួយពួកអ្នក(ឱពួកមុស្ហរីគីន) និយាយកុហក និងបំផ្លើសលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹងឬ?
7:29Page 153
قُلۡ أَمَرَ رَبِّي بِٱلۡقِسۡطِۖ وَأَقِيمُواْ وُجُوهَكُمۡ عِندَ كُلِّ مَسۡجِدٖ وَٱدۡعُوهُ مُخۡلِصِينَ لَهُ ٱلدِّينَۚ كَمَا بَدَأَكُمۡ تَعُودُونَ ٢٩
Say, [O Muḥammad], "My Lord has ordered justice and that you direct yourselves [to the Qiblah] at every place [or time] of prostration, and invoke Him, sincere to Him in religion." Just as He originated you, you will return [to life] -
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានប្រើឲ្យប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ ហើយទ្រង់មិនបានប្រើឲ្យប្រព្រឹត្តនូវទង្វើអសីលធម៌ និងអំពើទុច្ចរិតនោះឡើយ។ ហើយទ្រង់បានបង្គាប់ប្រើពួកអ្នកឲ្យមានភាពស្មោះសក្នុងការគោរពសក្ការៈចំពោះទ្រង់នៅគ្រប់កន្លែងទាំងអស់ ជាពិសេសគឺនៅក្នុងម៉ាស្ជិត ហើយពួកអ្នកត្រូវបួងសួងសុំពីទ្រង់តែមួយគត់ដោយចិត្តជ្រះថ្លាក្នុងការគោរពប្រណិបត្តិ។ ដូចដែលទ្រង់បានបង្កើតពួកអ្នកពីគ្មានអ្វីសោះកាលពីដំបូងនោះដែរ ទ្រង់នឹងត្រឡប់ពួកអ្នកឲ្យរស់រានមានជីវិតសារជាថ្មីម្តងទៀត(នៅថ្ងៃបរលោក)។ ពិតណាស់ អ្នកដែលមានសមត្ថភាពក្នុងការចាប់ផ្តើមបង្កើតពួកអ្នកនោះ ក៏ជាអ្នកដែលមានសមត្ថភាពក្នុងការត្រឡប់ពួកអ្នក និងពង្រស់ពួកអ្នកឲ្យរស់ឡើងវិញម្តងទៀត(នៅថ្ងៃបរលោក)ដែរ។
7:30Page 153
فَرِيقًا هَدَىٰ وَفَرِيقًا حَقَّ عَلَيۡهِمُ ٱلضَّلَٰلَةُۚ إِنَّهُمُ ٱتَّخَذُواْ ٱلشَّيَٰطِينَ أَوۡلِيَآءَ مِن دُونِ ٱللَّهِ وَيَحۡسَبُونَ أَنَّهُم مُّهۡتَدُونَ ٣٠
A group [of you] He guided, and a group deserved [to be in] error. Indeed, they [i.e., the latter] had taken the devils as allies instead of Allāh while they thought that they were guided.
អល់ឡោះទ្រង់បានបង្កើតមនុស្សជាពីរក្រុមគឺ ៖ មួយក្រុមក្នុងចំណោមពួកអ្នក គឺទ្រង់បានចង្អុលបង្ហាញដល់គេ ព្រមទាំងសម្រួលដល់គេនូវមូលហេតុទាំងឡាយដែលនាំទៅកាន់ការចង្អុលបង្ហាញ និងបង្វែររូបគេចេញពីប្រការទាំងឡាយដែលរារាំងពីការចង្អុលបង្ហាញនេះ។ រីឯមួយក្រុមទៀត ពិតណាស់ពួកគេគឺជាពួកដែលវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ។ នោះគឺដោយសារតែពួកគេបានយកស្ហៃតនធ្វើជាអ្នកគាំពារក្រៅពីអល់ឡោះដែលនាំឲ្យពួកគេទទួលបាននូវភាពល្ងង់ខ្លៅអវិជ្ជា ហើយពួកគេគិតស្មានថា ពិតណាស់ពួកគេគឺជាអ្នកដែលទទួលបាននូវការចង្អុលបង្ហាញទៅកាន់មាគ៌ាត្រឹមត្រូវទៅវិញ។
7:31Page 154
۞ يَٰبَنِيٓ ءَادَمَ خُذُواْ زِينَتَكُمۡ عِندَ كُلِّ مَسۡجِدٖ وَكُلُواْ وَٱشۡرَبُواْ وَلَا تُسۡرِفُوٓاْۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُسۡرِفِينَ ٣١
O children of Adam, take your adornment [i.e., wear your clothing] at every masjid,1 and eat and drink, but be not excessive. Indeed, He likes not those who commit excess.
ឱកូនចៅអាហ្ទាំ! ចូរពួកអ្នកស្លៀកពាក់នូវសម្លៀកបំពាក់ដែលអាចបិទបាំងរាងកាយរបស់ពួកអ្នក និងសម្លៀកបំពាក់ដែលល្អ និងជ្រះស្អាត(ពីប្រការកខ្វក់)នៅរាល់ពេលដែលពួកអ្នកប្រតិបត្តិសឡាត និងពេលតវ៉ាហ្វ(ប្រទក្សិណជុំវិញកាក់ហ្ពះ)។ ហើយចូរពួកអ្នកទទួលទាន និងផឹកចុះនូវអ្វីដែលអ្នកប្រាថ្នាអំពីចំណីអាហារល្អៗដែលអល់ឡោះទ្រង់បានអនុញ្ញាតឲ្យពួកអ្នក(អាចទទួលទាន)។ ហើយចូរពួកអ្នកកុំបំពានព្រំដែនដែលសមល្មមក្នុងការទទួលទាននិងផឹកនេះឲ្យសោះ(ពោលគឺកុំខ្ជះខ្ជាយ) និងមិនត្រូវបំពានប្រការដែលគេអនុញ្ញាតទៅរកប្រការដែលគេហាមឃាត់នោះឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពួកដែលបំពានព្រំដែននៃភាពសមល្មមនោះទេ។
7:32Page 154
قُلۡ مَنۡ حَرَّمَ زِينَةَ ٱللَّهِ ٱلَّتِيٓ أَخۡرَجَ لِعِبَادِهِۦ وَٱلطَّيِّبَٰتِ مِنَ ٱلرِّزۡقِۚ قُلۡ هِيَ لِلَّذِينَ ءَامَنُواْ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا خَالِصَةٗ يَوۡمَ ٱلۡقِيَٰمَةِۗ كَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٖ يَعۡلَمُونَ ٣٢
Say, "Who has forbidden the adornment of [i.e., from] Allāh which He has produced for His servants and the good [lawful] things of provision?" Say, "They are for those who believed during the life of this world, exclusively [for them] on the Day of Resurrection." Thus do We detail the verses for a people who know.
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឆ្លើយតបទៅកាន់ពួកមុស្ហរីគីនដែលបានដាក់បម្រាមនូវអ្វីដែលអល់ឡោះបានអនុញ្ញាត ដូចជាសម្លៀកបំពាក់ និងចំណីអាហារដែលល្អៗ និងអ្វីផ្សេងពីទៀតថាៈ តើនរណាជាអ្នកដែលដាក់បម្រាមលើពួកអ្នកចំពោះសម្លៀកបំពាក់ដែលវាជាការលម្អសម្រាប់ពួកអ្នកនោះ? ហើយតើនរណាជាអ្នកដែលដាក់បម្រាមលើពួកអ្នកចំពោះចំណីអាហារនិងភេសជ្ជៈដែលល្អៗ និងអ្វីក្រៅពីនេះទៀតដែលអល់ឡោះបានប្រទានវាជាលាភសក្ការៈដល់ពួកអ្នកនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ របស់ដែលល្អៗទាំងនោះ គឺសម្រាប់បណ្តាអ្នកដែលមានជំនឿ(ទទួលទាននិងប្រើប្រាស់)នៅក្នុងជីវិតលោកិយនេះ ទោះបីជាអ្នកផ្សេងក្រៅពីពួកគេចូលរួម(អាចទទួលទានឬប្រើប្រាស់)ជាមួយពួកគេនៅក្នុងលោកិយនេះក៏ដោយ ក៏ប៉ុន្តែរបស់ទាំងនោះ គឺសម្រាប់តែពួកគេ(អ្នកមានជំនឿ)ប៉ុណ្ណោះនៅថ្ងៃបរលោក ដោយពុំមានពួកគ្មានជំនឿណាម្នាក់ក្រៅពីពួកគេអាចចូលរួម(ទទួលទានឬប្រើប្រាស់)ជាមួយពួកគេ(អ្នកមានជំនឿ)បាននោះឡើយ ពីព្រោះ ឋានសួគ៌ គឺត្រូវបានហាមឃាត់ចំពោះពួកគ្មានជំនឿ។ ដូចជាការបកស្រាយបញ្ជាក់ចំពោះរឿងនេះដែរ យើងបានបកស្រាយបញ្ជាក់យ៉ាងច្បាស់នូវភស្តុតាងទាំងឡាយរបស់យើងសម្រាប់ក្រុមដែលចេះដឹង ពីព្រោះពួកគេគឺជាអ្នកដែលទទួលបានផលប្រយោជន៍អំពីវា។
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences