Al-Mukhtasar · Tafsir · in Khmer
المطففين
Al-Mutaffifin
The Defrauding · Meccan · 36 ayahs
ភាពអន្ដរាយនិងការខាតបង់ គឺសម្រាប់ពួកដែលគៃបន្លំភ្នែកជញ្ជីង។
83:2Page 587
ٱلَّذِينَ إِذَا ٱكۡتَالُواْ عَلَى ٱلنَّاسِ يَسۡتَوۡفُونَ ٢
Who, when they take a measure from people, take in full.
គឺពួកដែលទាមទារចង់បានការវាល់គ្រប់ចំនួននៅពេលខ្លួនទិញពីអ្នកដទៃ។
83:3Page 587
وَإِذَا كَالُوهُمۡ أَو وَّزَنُوهُمۡ يُخۡسِرُونَ ٣
But if they give by measure or by weight to them, they cause loss.
នៅពេលដែលពួកគេវាល់ឬថ្លឹងឱ្យអ្នកដទៃវិញ គឺពួកគេវាល់ឬថ្លឹងមិនគ្រប់ចំនួនឲ្យគេនោះទេ។ នេះគឺជាស្ថានភាពរបស់អ្នករស់នៅទីក្រុងម៉ាទីណះនៅពេលដែលព្យាការីមូហាំម៉ាត់បានភៀសខ្លួនទៅកាន់ពួកគេ។
83:4Page 587
أَلَا يَظُنُّ أُوْلَٰٓئِكَ أَنَّهُم مَّبۡعُوثُونَ ٤
Do they not think that they will be resurrected
តើពួកដែលធ្វើទង្វើអាក្រក់បែបនេះមិនគិតថា ពួកគេនឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញទៅកាន់អល់ឡោះ
ដើម្បីជំនុំជម្រះនិងទទួលការតបស្នងនៅថ្ងៃមួយដ៏ធំធេង(ថ្ងៃបរលោក) ព្រោះវា(ជាថ្ងៃ)ពោរពេញដោយក្តីវេទនា និងភាពភ័យរន្ធត់បំផុតទេឬ?
83:6Page 587
يَوۡمَ يَقُومُ ٱلنَّاسُ لِرَبِّ ٱلۡعَٰلَمِينَ ٦
The Day when mankind will stand before the Lord of the worlds?
គឺនៅថ្ងៃដែលមនុស្សលោកនឹងឈរនៅចំពោះមុខម្ចាស់នៃម៉ាខ្លូកទាំងអស់ដើម្បីទទួលការកាត់ក្តី។
83:7Page 588
كـَلَّآ إِنَّ كِتَٰبَ ٱلۡفُجَّارِ لَفِي سِجِّينٖ ٧
No! Indeed, the record of the wicked is in sijjeen.
រឿងនោះមិនដូចអ្វីដែលពួកអ្នកគិតឡើយដែលថា គ្មានការពង្រស់ឡើងវិញបន្ទាប់ពីស្លាប់នោះ។ ការពិត បញ្ជី(កំណត់ត្រាទង្វើ)របស់ពួកប្រព្រឹត្ដអំពើអាក្រក់នៃពួកគ្មានជំនឿនិងពួកពុតត្បុតនោះ គឺស្ថិតក្នុងស៊ិជ្ជីន(គឺភាពខាតបង់ដោយស្ថិតក្នុងដីបាតក្រោមបង្អស់)។
តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ស៊ិជ្ជីន ជាអ្វីនោះ?
គឺជាបញ្ជីមួយដែលត្រូវបានគេកត់ត្រាទុកដោយគ្មានវិនាស គ្មានការបន្ថែម និងគ្មានការបន្ថយនៅក្នុងវាឡើយ។
ភាពអន្ដរាយនិងការខាតបង់នៅក្នុងថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។
គឺពួកដែលបដិសេធនឹងថ្ងៃតបស្នង(ថ្ងៃបរលោក) ជាថ្ងៃដែលអល់ឡោះជាម្ចាស់នឹងតបស្នងទៅចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់នូវទង្វើដែលពួកគេបានសាងនៅក្នុងលោកិយ។
83:12Page 588
وَمَا يُكَذِّبُ بِهِۦٓ إِلَّا كُلُّ مُعۡتَدٍ أَثِيمٍ ١٢
And none deny it except every sinful transgressor.
ហើយគ្មានជនណាដែលបដិសេធនឹងថ្ងៃនោះនោះឡើយ លើកលែងតែពួកដែលបំពានព្រំដែនរបស់អល់ឡោះ និងពួកដែលមានបាបកម្មច្រើនប៉ុណ្ណោះ។
83:13Page 588
إِذَا تُتۡلَىٰ عَلَيۡهِ ءَايَٰتُنَا قَالَ أَسَٰطِيرُ ٱلۡأَوَّلِينَ ١٣
When Our verses are recited to him, he says, "Legends of the former peoples."
នៅពេលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងដែលបានបញ្ចុះទៅលើអ្នកនាំសារ(មូហាំម៉ាត់)របស់យើងឲ្យគេស្តាប់ គេបែរជានិយាយថាៈ នេះជារឿងព្រេងនិទានរបស់មនុស្សជំនាន់មុនប៉ុណ្ណោះ វាពុំមែនមកពីអល់ឡោះឡើយ។
83:14Page 588
كـَلَّاۖ بَلۡۜ رَانَ عَلَىٰ قُلُوبِهِم مَّا كَانُواْ يَكۡسِبُونَ ١٤
No! Rather, the stain has covered their hearts of that which they were earning.1
រឿងនោះមិនដូចអ្វីដែលពួកបដិសេធទាំងនោះបានគិតនោះទេ។ ផ្ទុយទៅវិញ អំពើល្មើសដែលពួកគេបានប្រព្រឹត្តនោះបានគ្របដណ្តប់ និងបិទជិតសតិបញ្ញារបស់ពួកគេ។ ដូច្នេះ ពួកគេមិនបានមើលឃើញសេចក្តីពិតដោយសតិបញ្ញារបស់ពួកគេឡើយ។
83:15Page 588
كـَلَّآ إِنَّهُمۡ عَن رَّبِّهِمۡ يَوۡمَئِذٖ لَّمَحۡجُوبُونَ ١٥
No! Indeed, from their Lord, that Day, they will be partitioned.1
ពិតប្រាកដណាស់ ពួកគេនឹងត្រូវបានគេរារាំងមិនឲ្យមើលឃើញម្ចាស់របស់ពួកគេនៅថ្ងៃបរលោកឡើយ។
83:16Page 588
ثُمَّ إِنَّهُمۡ لَصَالُواْ ٱلۡجَحِيمِ ١٦
Then indeed, they will [enter and] burn in Hellfire.
បន្ទាប់ ពួកគេនឹងចូលឋាននរក ដោយទទួលរងនូវកម្តៅដ៏សែនក្តៅរបស់វា។
83:17Page 588
ثُمَّ يُقَالُ هَٰذَا ٱلَّذِي كُنتُم بِهِۦ تُكَذِّبُونَ ١٧
Then it will be said [to them], "This is what you used to deny."
បន្ទាប់មក មានគេនិយាយទៅកាន់ពួកគេនៅថ្ងៃបរលោក ជាការស្តីបន្ទោសចំពោះពួកគេថាៈ ទណ្ឌកម្មដែលពួកអ្នកទទួលរងនេះហើយគឺជាអ្វីដែលពួកអ្នកធ្លាប់បានបដិសេធនឹងវាកាលនៅលើលោកិយនៅពេលដែលអ្នកនាំសាររបស់ពួកអ្នកបានប្រាប់ដល់ពួកអ្នកនោះ។
83:18Page 588
كـَلَّآ إِنَّ كِتَٰبَ ٱلۡأَبۡرَارِ لَفِي عِلِّيِّينَ ١٨
No! Indeed, the record of the righteous is in ʿilliyyūn.
រឿងនោះមិនដូចអ្វីដែលពួកអ្នកគិតនោះទេដែលថា ពិតណាស់ គ្មានការជំនុំជម្រះ និងគ្មានការតបស្នងអ្វីទេនោះ។ ពិតប្រាកដណាស់ បញ្ជី(កំណត់ត្រាទង្វើ)របស់បណ្ដាអ្នកដែលគោរពប្រតិបត្តិអល់ឡោះ គឺស្ថិតក្នុងអ៊ិល្លីយូន។
តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ៊ិល្លីយូនជាអ្វីនោះ?
គឺជាបញ្ជីមួយដែលត្រូវបានគេកត់ត្រាទុកដោយគ្មានការវិនាស គ្មានការបន្ថែម និងគ្មានការបន្ថយនៅក្នុងវាឡើយ។
ពួកម៉ាឡាអ៊ីកាត់នាំបញ្ជីនោះមកមើល ហើយនៅថ្ងៃបរលោក ពួកគេធ្វើសាក្សីចំពោះអ្វីដែលមាននៅក្នុងបញ្ជីនោះ។
ពិតប្រាកដណាស់ បណ្ដាអ្នកដែលសាងអំពើល្អច្រើន នៅថ្ងៃបរលោក គឺស្ថិតនៅក្នុងឋានសួគ៌ណាអ៊ីមជាអមតៈ ។
(ពួកគេអង្គុយ)លើគ្រែល្អដ៏ប្រណីតសម្លឹងមើលទៅកាន់ម្ចាស់របស់ពួកគេ និងសម្លឹងមើលទៅកាន់រាល់ភាពល្អស្អាតនានាដែលនាំឲ្យពួកគេរីករាយ។
83:24Page 588
تَعۡرِفُ فِي وُجُوهِهِمۡ نَضۡرَةَ ٱلنَّعِيمِ ٢٤
You will recognize in their faces the radiance of pleasure.
នៅពេលអ្នកបានឃើញពួកគេ គឺអ្នកនឹងឃើញភាពសប្បាយរីករាយ ត្រចេះត្រចង់ស្តែងចេញនៅលើផ្ទៃមុខរបស់ពួកគេ។
83:25Page 588
يُسۡقَوۡنَ مِن رَّحِيقٖ مَّخۡتُومٍ ٢٥
They will be given to drink [pure] wine1 [which was] sealed.
អ្នកបម្រើរបស់ពួកគេនឹងបញ្ចុកសុរាដ៏បរិសុទ្ធដែលត្រូវបានគេបិទជិតនៅក្នុងពែងឲ្យពួកគេផឹក។
83:26Page 588
خِتَٰمُهُۥ مِسۡكٞۚ وَفِي ذَٰلِكَ فَلۡيَتَنَافَسِ ٱلۡمُتَنَٰفِسُونَ ٢٦
The last of it1 is musk. So for this let the competitors compete.
ក្លិនរបស់វា(ស្រា)ភាយចេញនូវក្លិនក្រអូបដល់ដំណក់ចុងក្រោយ។ ដើម្បីទទួលបានការតបស្នងដ៏ឧត្តុង្គឧត្តមនេះ ចាំបាច់លើពួកគេត្រូវប្រកួតប្រជែងគ្នាតាមរយៈការសាងទង្វើដែលអល់ឡោះពេញចិត្ត និងបោះបង់ទង្វើទាំងឡាយដែលធ្វើឲ្យទ្រង់ខឹងសម្បារ។
ហើយស្រាដែលគេបិតនោះត្រូវបានលាយជាមួយប្រភពទឹកតាសនីម។
83:28Page 588
عَيۡنٗا يَشۡرَبُ بِهَا ٱلۡمُقَرَّبُونَ ٢٨
A spring from which those near [to Allāh] drink.
ហើយវា(តាសនីម)នោះ គឺជាប្រភពទឹកដែលស្ថិតនៅក្នុងឋានសួគ៌ខ្ពស់បំផុតដែលបណ្ដាអ្នកមានឋានៈខ្ពង់ខ្ពស់ទទួលទានវាដោយគ្មានលាយនឹងអ្វីផ្សេងឡើយ ហើយបណ្តាអ្នកដែលមានជំនឿដទៃទៀត ទទួលទានអំពីប្រភពទឹកនោះដោយលាយនឹងអ្វីផ្សេង។
83:29Page 588
إِنَّ ٱلَّذِينَ أَجۡرَمُواْ كَانُواْ مِنَ ٱلَّذِينَ ءَامَنُواْ يَضۡحَكُونَ ٢٩
Indeed, those who committed crimes used to laugh at those who believed.
ពិតប្រាកដណាស់ ពួកដែលបានប្រព្រឹត្ដអំពើអាក្រក់ដោយស្ថិតនៅលើភាពគ្មានជំនឿនោះ ពួកគេធ្លាប់សើចចំអក និងមើលងាយដល់បណ្ដាអ្នកដែលមានជំនឿ។
83:30Page 588
وَإِذَا مَرُّواْ بِهِمۡ يَتَغَامَزُونَ ٣٠
And when they passed by them, they would exchange derisive glances.
ហើយនៅពេលដែលពួកគេបានដើរកាត់បណ្ដាអ្នកដែលមានជំនឿ ពួកគេតែងតែសម្ដែងការចំអកឡកឡឺយឲ្យពួកគេ។
83:31Page 588
وَإِذَا ٱنقَلَبُوٓاْ إِلَىٰٓ أَهۡلِهِمُ ٱنقَلَبُواْ فَكِهِينَ ٣١
And when they returned to their people, they would return jesting.
ហើយនៅពេលដែលពួកគេត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេវិញ ពួកគេត្រលប់ទៅវិញដោយភាពសប្បាយរីករាយចំពោះភាពគ្មានជំនឿនិងការសើចចំអកឡកឡឺយរបស់ពួកគេ(ដែលពួកគេបានធ្វើ)ចំពោះបណ្តាអ្នកមានជំនឿ។
83:32Page 588
وَإِذَا رَأَوۡهُمۡ قَالُوٓاْ إِنَّ هَٰٓؤُلَآءِ لَضَآلُّونَ ٣٢
And when they saw them, they would say, "Indeed, those are truly lost."
ហើយនៅពេលដែលពួកគេបានឃើញបណ្ដាអ្នកមានជំនឿ ពួកគេនិយាយថាៈ ពិតប្រាកដណាស់ ពួក(អ្នកមានជំនឿ)ទាំងនោះ គឺជាពួកដែលវងេ្វងចេញពីមាគ៌ាត្រឹមត្រូវ ដោយសារតែពួកគេបានបោះបង់ចោលសាសនាដូនតារបស់ពួកគេ។
83:33Page 588
وَمَآ أُرۡسِلُواْ عَلَيۡهِمۡ حَٰفِظِينَ ٣٣
But they had not been sent as guardians over them.
ហើយអល់ឡោះមិនបានចាត់តាំងពួកគេ(ពួកគ្មានជំនឿ)ឱ្យឃ្លាំមើលទង្វើរបស់បណ្ដាអ្នកមានជំនឿ រហូតដល់ពួកគេហ៊ានពោលពាក្យសម្តីបែបនេះ(ដាក់អ្នកមានជំនឿ)នោះឡើយ។
83:34Page 588
فَٱلۡيَوۡمَ ٱلَّذِينَ ءَامَنُواْ مِنَ ٱلۡكُفَّارِ يَضۡحَكُونَ ٣٤
So Today1 those who believed are laughing at the disbelievers,
ដូចនេះនៅថ្ងៃបរលោកនេះ បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនឹងសើចចំអកចំពោះពួកគ្មានជំនឿដូចដែលពួកគេបានសើចចំអកចំពោះពួកគេ(អ្នកមានជំនឿ)កាលនៅលើលោកិយវិញម្តង។
ពួកគេ(អ្នកមានជំនឿ)អង្គុយលើគ្រែល្អប្រណីតគយគន់មើលទៅកាន់ឧបការគុណអមតៈដែលអល់ឡោះបានរៀបចំសម្រាប់ពួកគេ(នៅក្នុងឋានសួគ៌)។
83:36Page 589
هَلۡ ثُوِّبَ ٱلۡكُفَّارُ مَا كَانُواْ يَفۡعَلُونَ ٣٦
Have the disbelievers [not] been rewarded [this Day] for what they used to do?
ពិតប្រាកដណាស់ គេបានតបស្នងដល់ពួកគ្មានជំនឿចំពោះទង្វើដែលពួកគេបានប្រព្រឹត្តកាលនៅលោកិយនោះនូវទណ្ឌកម្មដ៏សែនអាម៉ាសបំផុត។
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences