Al-MukhtasarNuh · 71:1–28

Al-Mukhtasar · Tafsir · in Khmer

نوح

Nuh

Noah · Meccan · 28 ayahs

71:1Page 570

إِنَّآ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦٓ أَنۡ أَنذِرۡ قَوۡمَكَ مِن قَبۡلِ أَن يَأۡتِيَهُمۡ عَذَابٌ أَلِيمٞ ١

Indeed, We sent Noah to his people, [saying], "Warn your people before there comes to them a painful punishment."

ពិតប្រាកដណាស់ យើង(អល់ឡោះ)បានចាត់បញ្ជូនព្យាការីនួហទៅកាន់ក្រុមរបស់គេដើម្បីអំពាវនាវពួកគេ ដោយឱ្យគេ(ព្យាការីនួហ)ដាស់តឿនព្រមានក្រុមរបស់គេមុននឹងទណ្ឌកម្មដ៏ឈឺចាប់ធ្លាក់ទៅលើពួកគេដោយសារពួកគេធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់។

71:2Page 570

قَالَ يَٰقَوۡمِ إِنِّي لَكُمۡ نَذِيرٞ مُّبِينٌ ٢

He said, "O my people, indeed I am to you a clear warner -

ព្យាការីនួហបានពោលទៅកាន់ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានយ៉ាងពិតប្រាកដសម្រាប់ពួកអ្នកពីទណ្ឌកម្មដែលកំពុងតែរង់ចាំពួកអ្នក ប្រសិនបើពួកអ្នកមិនសារភាពកំហុសទៅចំពោះអល់ឡោះជាម្ចាស់ទេនោះ។

71:3Page 570

أَنِ ٱعۡبُدُواْ ٱللَّهَ وَٱتَّقُوهُ وَأَطِيعُونِ ٣

To worship Allāh, fear Him and obey me.

ហើយគោលបំណងនៃការដាស់តឿនរបស់ខ្ញុំទៅចំពោះពួកអ្នកនោះ គឺខ្ញុំសូមនិយាយទៅកាន់ពួកអ្នកថាៈ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកនឹងអ្វីមួយជាមួយទ្រង់ឡើយ។ ហើយចូរពួកអ្នកកោតខ្លាចទ្រង់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់ ហើយត្រូវគោរពប្រតិបត្ដិតាមខ្ញុំនូវអ្វីដែលខ្ញុំបានបង្គាប់ប្រើពួកអ្នក។

71:4Page 570

يَغۡفِرۡ لَكُم مِّن ذُنُوبِكُمۡ وَيُؤَخِّرۡكُمۡ إِلَىٰٓ أَجَلٖ مُّسَمًّىۚ إِنَّ أَجَلَ ٱللَّهِ إِذَا جَآءَ لَا يُؤَخَّرُۚ لَوۡ كُنتُمۡ تَعۡلَمُونَ ٤

He [i.e., Allāh] will forgive you of your sins and delay you for a specified term. Indeed, the time [set by] Allāh, when it comes, will not be delayed, if you only knew."

ជាការពិតណាស់ ប្រសិនបើពួកអ្នកធ្វើដូច្នោះនោះ អល់ឡោះជាម្ចាស់ទ្រង់នឹងអភ័យទោសនូវបាបកម្មទាំងឡាយរបស់ពួកអ្នកចំពោះអ្វីដែលមិនពាក់ព័ន្ធនឹងសិទ្ធិរបស់មនុស្សលោក ហើយទ្រង់នឹងផ្តល់ឲ្យពួកអ្នកមានអាយុវែង រហូតដល់ពេលវេលាដែលត្រូវបានកំណត់នៅក្នុងការដឹងរបស់អល់ឡោះ។ ពួកអ្នកនឹងគ្រប់គ្រងនៅលើផែនដីនេះ ដរាបណាពួកអ្នកនៅតែបន្តធ្វើដូច្នេះ(គោរពតាមអល់ឡោះ)។ ពិតប្រាកដណាស់ សេចក្តីស្លាប់ កាលណាវាបានមកដល់ហើយនោះ គឺគេមិនពន្យារពេលឡើយ។ ប្រសិនបើពួកអ្នកបានដឹងនោះ ពួកអ្នកប្រាកដជានឹងរួសរាន់ទៅកាន់ការមានជំនឿចំពោះអល់ឡោះ និងសារភាពកំហុសពីអ្វីដែលពួកអ្នកកំពុងប្រព្រឹត្តនៃប្រការស្ហ៊ីរិក និងភាពវង្វេងមិនខានឡើយ។

71:5Page 570

قَالَ رَبِّ إِنِّي دَعَوۡتُ قَوۡمِي لَيۡلٗا وَنَهَارٗا ٥

He said, "My Lord, indeed I invited my people [to truth] night and day.

ព្យាការីនួហបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំបានអំពាវនាវក្រុមរបស់ខ្ញុំជានិច្ចឱ្យគោរពសក្ការៈ និងមានជំនឿចំពោះទ្រង់តែមួយគត់ទាំងយប់ ទាំងថ្ងៃ។

71:6Page 570

فَلَمۡ يَزِدۡهُمۡ دُعَآءِيٓ إِلَّا فِرَارٗا ٦

But my invitation increased them not except in flight [i.e., aversion].

តែការអំពាវនាវរបស់ខ្ញុំនេះ គ្មានបានបន្ថែមអ្វីដល់ពួកគេក្រៅពីការរត់គេចនិងងាកចេញកាន់តែឆ្ងាយពីអ្វីដែលខ្ញុំអំពាវនាវពួកគេនោះឡើយ។

71:7Page 570

وَإِنِّي كُلَّمَا دَعَوۡتُهُمۡ لِتَغۡفِرَ لَهُمۡ جَعَلُوٓاْ أَصَٰبِعَهُمۡ فِيٓ ءَاذَانِهِمۡ وَٱسۡتَغۡشَوۡاْ ثِيَابَهُمۡ وَأَصَرُّواْ وَٱسۡتَكۡبَرُواْ ٱسۡتِكۡبَارٗا ٧

And indeed, every time I invited them that You may forgive them, they put their fingers in their ears, covered themselves with their garments,1 persisted, and were arrogant with [great] arrogance.

ហើយពិតប្រាកដណាស់ រាល់ពេលដែលខ្ញុំអំពាវនាវពួកគេទៅកាន់ទង្វើដែលនាំឲ្យទទួលបាននូវការអភ័យទោសចំពោះបាបកម្មរបស់ពួកគេ ដូចជាការគោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់ ការគោរពប្រតិបត្តិតាមទ្រង់ និងការប្រតិបត្តិអ្នកនាំសាររបស់ទ្រង់នោះ ពួកគេបែរជាយកម្រាមដៃរបស់ពួកគេញ៉ុកត្រចៀករបស់ពួកគេដើម្បីកុំឱ្យស្តាប់លឺនូវការអំពាវនាវរបស់ខ្ញុំ និងបានយកសម្លៀកបំពាក់របស់ពួកគេគ្របលើមុខរបស់ពួកគេដើម្បីកុំឱ្យឃើញខ្ញុំទៅវិញ ហើយពួកគេនៅតែបន្ដធ្វើស្ហ៊ីរិក និងក្អេងក្អាងមិនព្រមទទួលយកនូវអ្វីដែលខ្ញុំបានអំពាវនាវពួកគេទៅកាន់ដដែល។

71:8Page 570

ثُمَّ إِنِّي دَعَوۡتُهُمۡ جِهَارٗا ٨

Then I invited them publicly.

បន្ទាប់មក ខ្ញុំពិតជាបានអំពាវនាវពួកគេដោយបើកចំហ។

71:9Page 570

ثُمَّ إِنِّيٓ أَعۡلَنتُ لَهُمۡ وَأَسۡرَرۡتُ لَهُمۡ إِسۡرَارٗا ٩

Then I announced to them and [also] confided to them secretly

ក្រោយមកទៀត ខ្ញុំពិតជាបានអំពាវនាវពួកគេដោយសម្លេងខ្លាំងៗ(ប្រកាសជាសាធារណៈ) និងជួនកាលខ្ញុំអំពាវនាវពួកគេដោយស្ងាត់ៗ និងអំពាវនាវពួកគេដោយសម្លេងតិចៗ ពោលគឺអំពាវនាវពួកគេដោយប្រើវិធីសាស្រ្តគ្រប់បែបយ៉ាង។

71:10Page 570

فَقُلۡتُ ٱسۡتَغۡفِرُواْ رَبَّكُمۡ إِنَّهُۥ كَانَ غَفَّارٗا ١٠

And said, 'Ask forgiveness of your Lord. Indeed, He is ever a Perpetual Forgiver.

ហើយខ្ញុំបានពោលទៅកាន់ពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកសុំការអភ័យទោសពីម្ចាស់របស់ពួកអ្នកដោយការសារភាពកំហុសចំពោះទ្រង់ចុះ។ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោសបំផុតនូវរាល់បាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសទៅចំពោះទ្រង់ក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។

71:11Page 571

يُرۡسِلِ ٱلسَّمَآءَ عَلَيۡكُم مِّدۡرَارٗا ١١

He will send [rain from] the sky upon you in [continuing] showers

ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកធ្វើដូច្នោះនោះ អល់ឡោះជាម្ចាស់ទ្រង់នឹងបញ្ចុះទឹកភ្លៀងយ៉ាងច្រើនសន្ធឹកសន្ធាប់តាមតម្រូវការពួកអ្នក ហើយពួកអ្នកនឹងមិនជួបគ្រោះរាំងស្ងួតឡើយ។

71:12Page 571

وَيُمۡدِدۡكُم بِأَمۡوَٰلٖ وَبَنِينَ وَيَجۡعَل لَّكُمۡ جَنَّٰتٖ وَيَجۡعَل لَّكُمۡ أَنۡهَٰرٗا ١٢

And give you increase in wealth and children and provide for you gardens and provide for you rivers.

ហើយទ្រង់នឹងប្រទាននូវទ្រព្យសម្បត្ដិនិងកូនចៅជាច្រើនដល់ពួកអ្នក ព្រមទាំងប្រទាននូវចម្ការដំណាំជាច្រើនឱ្យពួកអ្នកដែលពួកអ្នកអាចទទួលទានផលានុផលរបស់វា ហើយទ្រង់នឹងប្រទាននូវទនេ្លជាច្រើនឱ្យពួកអ្នកដែលពួកអ្នកអាចផឹក ស្រោចស្រពដំណាំ និង(សម្រាប់ឲ្យទឹក)សត្វពាហនៈរបស់ពួកអ្នកផងដែរ។

71:13Page 571

مَّا لَكُمۡ لَا تَرۡجُونَ لِلَّهِ وَقَارٗا ١٣

What is [the matter] with you that you do not attribute to Allāh [due] grandeur

ហេតុអ្វីបានជាពួកអ្នក(ឱក្រុមរបស់ខ្ញុំ)មិនខ្លាចចំពោះភាពធំធេងរបស់អល់ឡោះ ដោយពួកអ្នកហ៊ានប្រឆាំងនឹងទ្រង់ដោយគ្មានកោតញញើត(ចំពោះទ្រង់)សោះដូចនេះ?

71:14Page 571

وَقَدۡ خَلَقَكُمۡ أَطۡوَارًا ١٤

While He has created you in stages?1

ពិតប្រាកដណាស់ ទ្រង់បានបង្កើតពួកអ្នកជាដំណាក់កាលៗ គឺពីទឹកកាមទៅជាដុំឈាមហើយទៅជាដុំសាច់។

71:15Page 571

أَلَمۡ تَرَوۡاْ كَيۡفَ خَلَقَ ٱللَّهُ سَبۡعَ سَمَٰوَٰتٖ طِبَاقٗا ١٥

Do you not consider how Allāh has created seven heavens in layers1

តើពួកអ្នកមិនបានឃើញទេឬ ថាតើអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃទាំងប្រាំពីរជាន់តម្រៀបលើគ្នាយ៉ាងដូចម្តេច?

71:16Page 571

وَجَعَلَ ٱلۡقَمَرَ فِيهِنَّ نُورٗا وَجَعَلَ ٱلشَّمۡسَ سِرَاجٗا ١٦

And made the moon therein a [reflected] light and made the sun a burning lamp?

ហើយទ្រង់បានបង្កើតឲ្យមាននៅលើមេឃលោកិយ(មេឃជាន់ទីមួយ)នោះនូវព្រះចន្ទជាពន្លឺសម្រាប់អ្នកនៅលើផែនដី ហើយទ្រង់បង្កើតព្រះអាទិត្យដើម្បីបំភ្លឺ។

71:17Page 571

وَٱللَّهُ أَنۢبَتَكُم مِّنَ ٱلۡأَرۡضِ نَبَاتٗا ١٧

And Allāh has caused you to grow from the earth a [progressive] growth.

ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតពួកអ្នកអំពីដី ដោយទ្រង់បានបង្កើតឪពុករបស់ពួកអ្នក គឺព្យាការីអាហ្ទាំអំពីដី។ ក្រោយមក ពួកអ្នកបរិភោគនូវអ្វីដែលដុះចេញពីដីនោះ។

71:18Page 571

ثُمَّ يُعِيدُكُمۡ فِيهَا وَيُخۡرِجُكُمۡ إِخۡرَاجٗا ١٨

Then He will return you into it and extract you [another] extraction.

បន្ទាប់មក ទ្រង់នឹងឱ្យពួកអ្នកវិលត្រលប់ទៅក្នុងដីវិញបន្ទាប់ពីពួកអ្នកស្លាប់។ បន្ទាប់មកទៀត ទ្រង់នឹងពង្រស់ពួកអ្នកចេញពីដីមកវិញ(នៅថ្ងៃបរលោក)។

71:19Page 571

وَٱللَّهُ جَعَلَ لَكُمُ ٱلۡأَرۡضَ بِسَاطٗا ١٩

And Allāh has made for you the earth an expanse

ហើយអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតផែនដីឲ្យមានសណ្ឋានរាបស្មើជាកម្រាលសម្រាប់(ឲ្យពួកអ្នក)រស់នៅ

71:20Page 571

لِّتَسۡلُكُواْ مِنۡهَا سُبُلٗا فِجَاجٗا ٢٠

That you may follow therein roads of passage.'"

ដោយសង្ឃឹមថា ពួកអ្នកអាចធ្វើដំណើរលើវា(ផែនដី)តាមផ្លូវជាច្រើនដែលទូលំទូលាយដើម្បីស្វែងរកលាភសក្ការៈដែលស្របច្បាប់(ហាឡាល់)។

71:21Page 571

قَالَ نُوحٞ رَّبِّ إِنَّهُمۡ عَصَوۡنِي وَٱتَّبَعُواْ مَن لَّمۡ يَزِدۡهُ مَالُهُۥ وَوَلَدُهُۥٓ إِلَّا خَسَارٗا ٢١

Noah said, "My Lord, indeed they have disobeyed me and followed him whose wealth and children will not increase him except in loss.

ព្យាការីនួហបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ក្រុមរបស់ខ្ញុំបានប្រឆាំងនឹងខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពួកគេនៃការមានជំនឿ និងការគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ហើយពួកដែលមានឋានៈតូចទាបបានគោរពតាមមេដឹកនាំរបស់ពួកគេដែលទ្រង់បានប្រទានឲ្យពួកគេ(មេដឹកនាំ)នូវទ្រព្យសម្បត្ដិនិងកូនចៅ។ តែលាភសក្ការៈដែលទ្រង់បានប្រទានដល់ពួកគេទាំងនោះ មិនបានបន្ថែមអ្វីដល់ពួកគេក្រៅពីភាពវង្វេងឡើយ។

71:22Page 571

وَمَكَرُواْ مَكۡرٗا كُبَّارٗا ٢٢

And they conspired an immense conspiracy

ហើយអ្នកមានអំណាចក្នុងចំណោមពួកគេបានប្រើល្បិចកលយ៉ាងធំ ដោយញុះញង់មនុស្សវណ្ណៈតូចទាបឱ្យប្រឆាំងនឹងព្យាការីនួហ។

71:23Page 571

وَقَالُواْ لَا تَذَرُنَّ ءَالِهَتَكُمۡ وَلَا تَذَرُنَّ وَدّٗا وَلَا سُوَاعٗا وَلَا يَغُوثَ وَيَعُوقَ وَنَسۡرٗا ٢٣

And said, 'Never leave your gods and never leave Wadd or Suwāʿ or Yaghūth and Yaʿūq and Nasr.'1

ពួកគេ(ពួកមេដឹកនាំ)បាននិយាយទៅកាន់អ្នកដែលដើរតាមខ្លួន(ពួកឋានៈតូចទាប)ថាៈ ចូរពួកអ្នកកុំបោះបង់ចោលការគោរពសក្ការៈចំពោះព្រះទាំងឡាយរបស់ពួកអ្នក និងកុំបោះបង់ចោលការគោរពសក្ការៈចំពោះរូបបដិមាដែលមានឈ្មោះដូចជា វ៉ាតទិន, ស៊ូវ៉ាក, យ៉ាហ្គូស, យ៉ាអ៊ូក, និងណាស់រ ឱ្យសោះ។

71:24Page 571

وَقَدۡ أَضَلُّواْ كَثِيرٗاۖ وَلَا تَزِدِ ٱلظَّٰلِمِينَ إِلَّا ضَلَٰلٗا ٢٤

And already they have misled many. And, [my Lord], do not increase the wrongdoers except in error."

ហើយជាការពិតណាស់ រូបបដិមាទាំងនោះបានធ្វើឱ្យមនុស្សជាច្រើនវងេ្វង។ ហើយសូមទ្រង់(ឱម្ចាស់របស់ខ្ញុំ)កុំបន្ថែមអ្វីដល់ពួកដែលបំពានលើខ្លួនឯងដោយការបន្តស្ថិតនៅលើភាពគ្មានជំនឿ និងប្រព្រឹត្តល្មើសនោះ ក្រៅពីភាពវងេ្វងចេញអំពីការពិតនោះ។

71:25Page 571

مِّمَّا خَطِيٓـَٰٔتِهِمۡ أُغۡرِقُواْ فَأُدۡخِلُواْ نَارٗا فَلَمۡ يَجِدُواْ لَهُم مِّن دُونِ ٱللَّهِ أَنصَارٗا ٢٥

Because of their sins they were drowned and put into the Fire, and they found not for themselves besides Allāh [any] helpers.

ដោយសារតែកំហុសរបស់ពួកគេដែលបានប្រព្រឹត្តនោះ ពួកគេត្រូវបានគេពន្លិច(ឲ្យលិចលង់)ដោយទឹកជំនន់នៅលើលោកិយនេះ។ ក្រោយមក ពួកគេត្រូវបានគេបញ្ចូលទៅក្នុងឋាននរកភ្លាមៗបន្ទាប់ពីការស្លាប់របស់ពួកគេ។ ហើយគ្មាននរណាអាចជួយពួកគេក្រៅពីអល់ឡោះឡើយក្នុងការសង្គ្រោះពួកគេពីការលិចលង់ក្នុងទឹក និងពីភ្លើងនរកនោះ។

71:26Page 571

وَقَالَ نُوحٞ رَّبِّ لَا تَذَرۡ عَلَى ٱلۡأَرۡضِ مِنَ ٱلۡكَٰفِرِينَ دَيَّارًا ٢٦

And Noah said, "My Lord, do not leave upon the earth from among the disbelievers an inhabitant.

ហើយក្រោយពីអល់ឡោះជាម្ចាស់ទ្រង់ប្រាប់ថា ក្រុមរបស់អ្នក(ព្យាការីនួហ)លែងមានអ្នកដែលមានជំនឿទៀតហើយ លើកលែងតែអ្នកដែលមានជំនឿរួចប៉ុណ្ណោះនោះ ព្យាការីនួហក៏បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាកុំទុកឱ្យពួកគ្មានជំនឿណាម្នាក់រស់នៅលើផែនដីនេះឲ្យសោះ។

71:27Page 571

إِنَّكَ إِن تَذَرۡهُمۡ يُضِلُّواْ عِبَادَكَ وَلَا يَلِدُوٓاْ إِلَّا فَاجِرٗا كَفَّارٗا ٢٧

Indeed, if You leave them, they will mislead Your servants and not beget except [every] wicked one and [confirmed] disbeliever.

ជាការពិតណាស់ ប្រសិនបើទ្រង់(ឱម្ចាស់របស់ខ្ញុំ)ទុកពួកគេឲ្យនៅមានជីវិត(នៅលើផែនដី)នោះ ពួកគេនឹងធ្វើឱ្យអ្នកដែលមានជំនឿចំពោះទ្រង់វង្វេងជាមិនខាន។ ហើយពួកគេគ្មានបង្កើតកូនចៅណាក្រៅពីកូនចៅដែលអាក្រក់ដែលមិនគោរពប្រតិបត្តិ(ចំពោះទ្រង់) និងមិនថ្លែងអំណរគុណចំពោះឧបការគុណរបស់ទ្រង់ដែលបានប្រទានឲ្យពួកគេនោះឡើយ។

71:28Page 571

رَّبِّ ٱغۡفِرۡ لِي وَلِوَٰلِدَيَّ وَلِمَن دَخَلَ بَيۡتِيَ مُؤۡمِنٗا وَلِلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِۖ وَلَا تَزِدِ ٱلظَّٰلِمِينَ إِلَّا تَبَارَۢا ٢٨

My Lord, forgive me and my parents and whoever enters my house a believer and the believing men and believing women. And do not increase the wrongdoers except in destruction."

ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាអភ័យទោសដល់ខ្ញុំ និងឪពុកម្ដាយរបស់ខ្ញុំ ហើយនិងបណ្តាអ្នកដែលបានចូលក្នុងផ្ទះរបស់ខ្ញុំប្រកបដោយការមានជំនឿផងចុះ ហើយសូមទ្រង់មេត្តាអភ័យទោសដល់បណ្ដាអ្នកដែលមានជំនឿទាំងប្រុសទាំងស្រីផង។ ហើយសូមទ្រង់មេត្ដាកុំបន្ថែមអ្វីដល់ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំងនិងប្រព្រឹត្តល្មើសនោះ ក្រៅពីភាពវិនាសនិងខាតបង់ឲ្យសោះ។

Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences

Contents

Ayat al-Kursi36Al-Kahfpage 42juz 15Bukhari 1Muslim 2999

Style

Theme
Text size
Layout

Читать на русском