Al-Mukhtasar · Tafsir · in Khmer
الطور
At-Tur
The Mount · Meccan · 49 ayahs
អល់ឡោះជាម្ចាស់ទ្រង់ស្បថនឹងភ្នំតួរ ជាទីដែលទ្រង់បានមានបន្ទូលជាមួយនឹងព្យាការីមូសានៅទីនោះ។
ហើយទ្រង់បានស្បថនឹងគម្ពីរដែលត្រូវបានគេកត់ត្រា។
នៅលើក្រដាសដែលត្រូវបានគេលាតត្រដាងបើកចំហ ដូចជាគម្ពីទាំងឡាយដែលត្រូវបានបញ្ចុះ(ពីលើមេឃ)។
ហើយទ្រង់ស្បថនឹងពៃតុលម៉ាក់មួរ (ឈ្មោះកន្លែងមួយនៅលើមេឃជាន់ទីប្រាំពីរដែលពួកម៉ាឡាអ៊ីកាត់កំពុងតែតវ៉ាហ្វ(ដើរប្រទក្សិណ)ជុំវិញវា)។
ហើយទ្រង់ស្បថនឹងមេឃដែលត្រូវបានគេលើកយ៉ាងខ្ពស់ត្រដែត ដែលវាជាដំបូលនៃផែនដី។
យើងស្បថនឹងសមុទ្រដែលពោរពេញទៅដោយទឹក។
ពិតប្រាកដណាស់ ទណ្ឌកម្មនៃម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺពិតជានឹងកើតឡើងយ៉ាងពិតប្រាកដចំពោះពួកដែលប្រឆាំង ដោយចៀសមិនផុតឡើយ។
គ្មាននរណាម្នាក់អាចការពារវា(ទណ្ឌកម្ម)អំពីពួកគេ និងរារាំងវាមិនឲ្យកើតឡើងចំពោះពួកគេបានឡើយ។
52:9Page 523
يَوۡمَ تَمُورُ ٱلسَّمَآءُ مَوۡرٗا ٩
On the Day the heaven will sway with circular motion
នៅថ្ងៃដែលមេឃរង្គោះរង្គើ ញ័ររញ្ជួយ ជាការប្រកាសថា ថ្ងៃបរលោកមកដល់ហើយ។
ហើយភ្នំទាំងឡាយបានរសាត់ចេញពីទីតាំងរបស់វា។
ជាការពិតណាស់ នៅថ្ងៃនោះ ភាពអន្តរាយនិងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធ(មិនជឿ)ចំពោះទណ្ឌកម្មដែលអល់ឡោះទ្រង់បានសន្យាចំពោះពួកគ្មានជំនឿ។
52:12Page 523
ٱلَّذِينَ هُمۡ فِي خَوۡضٖ يَلۡعَبُونَ ١٢
Who are in [empty] discourse amusing themselves.
គឺពួកដែលលេងសើចនឹងប្រការដែលមិនត្រឹមត្រូវ ដោយពួកគេមិនខ្វាយខ្វល់ពីការពង្រស់ឡើងវិញ និងការប្រមូលផ្តុំ(ដើម្បីជំនុំជម្រះ)ឡើយ។
52:13Page 523
يَوۡمَ يُدَعُّونَ إِلَىٰ نَارِ جَهَنَّمَ دَعًّا ١٣
The Day they are thrust toward the fire of Hell with a [violent] thrust, [its angels will say],
នៅថ្ងៃនោះ ពួកគេត្រូវបានគេរុញច្រានយ៉ាងខ្លាំង ដោយបង្ខំ ទៅកាន់ឋាននរកជើហាន់ណាំ។
52:14Page 523
هَٰذِهِ ٱلنَّارُ ٱلَّتِي كُنتُم بِهَا تُكَذِّبُونَ ١٤
"This is the Fire which you used to deny.
ហើយមានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសថាៈ នេះហើយជាភ្លើងនរកដែលពួកអ្នកធ្លាប់បានបដិសេធ(មិនជឿ)ចំពោះវាកាលពីមុន នៅពេលដែលអ្នកនាំសារទាំងឡាយរបស់ពួកអ្នក បានព្រមានបន្លាចពួកអ្នកអំពីវានោះ។
52:15Page 524
أَفَسِحۡرٌ هَٰذَآ أَمۡ أَنتُمۡ لَا تُبۡصِرُونَ ١٥
Then is this magic, or do you not see?
ដូច្នេះ តើទណ្ឌកម្មដែលពួកអ្នកកំពុងតែមើលឃើញផ្ទាល់នឹងភ្នែកនេះ ជាមន្តអាគមឬ? ឬមួយក៏ពួកអ្នកមិនបានឃើញវាទេ?
52:16Page 524
ٱصۡلَوۡهَا فَٱصۡبِرُوٓاْ أَوۡ لَا تَصۡبِرُواْ سَوَآءٌ عَلَيۡكُمۡۖ إِنَّمَا تُجۡزَوۡنَ مَا كُنتُمۡ تَعۡمَلُونَ ١٦
[Enter to] burn therein; then be patient or impatient - it is all the same for you. You are only being recompensed [for] what you used to do."
ចូរពួកអ្នកភ្លក្សរសជាតិនៃកម្ដៅភ្លើងនរកនេះ ហើយនិងភាពឈឺចាប់របស់វាចុះ។ ហើយចូរអត់ទ្រាំនឹងការឈឺចាប់នៃកម្ដៅរបស់វា ឬពុំចាំបាច់អត់ទ្រាំក៏បានដែរ។ ទោះបីជាពួកអ្នកអត់ទ្រាំ ឬមិនអត់ទ្រាំក៏ដោយ ក៏វាដូចតែគ្នាទេសម្រាប់ពួកអ្នក។ នៅថ្ងៃនេះ ពួកអ្នកមិនត្រូវបានតបស្នងឲ្យក្រៅពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តកាលនៅលើលោកិយនៃការប្រឆាំង និងការប្រព្រឹត្តល្មើសនោះឡើយ។
52:17Page 524
إِنَّ ٱلۡمُتَّقِينَ فِي جَنَّٰتٖ وَنَعِيمٖ ١٧
Indeed, the righteous will be in gardens and pleasure,
ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ(ដោយអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្គាប់ប្រើ និងជៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់)នោះ ពួកគេនឹងស្ថិតនៅក្នុងឋានសួគ៌ ហើយទទួលនូវការសោយសុខដ៏ធំធេង គ្មានទីបញ្ចប់ឡើយ។
52:18Page 524
فَٰكِهِينَ بِمَآ ءَاتَىٰهُمۡ رَبُّهُمۡ وَوَقَىٰهُمۡ رَبُّهُمۡ عَذَابَ ٱلۡجَحِيمِ ١٨
Enjoying what their Lord has given them, and their Lord protected them from the punishment of Hellfire.
ពួកគេសប្បាយរីករាយជាមួយនឹងអ្វីដែលអល់ឡោះទ្រង់បានប្រទានដល់ពួកគេ ដូចជាអាហារឆ្ងាញ់ៗ ភេសជ្ជៈ និងអាពាហ៍ពិពាហ៍។ ហើយម្ចាស់របស់ពួកគេបានការពារពួកគេពីទណ្ឌកម្មនៃនរកជើហ៊ីម។ ដូច្នេះ ពួកគេបានទទួលជោគជ័យដោយទទួលបានអ្វីដែលពួកគេប្រាថ្នានៃភាពសោយសុខ និងទទួលបាននូវការការពារអំពីប្រការដែលអាប់អួរ។
52:19Page 524
كُلُواْ وَٱشۡرَبُواْ هَنِيٓـَٔۢا بِمَا كُنتُمۡ تَعۡمَلُونَ ١٩
[They will be told], "Eat and drink in satisfaction for what you used to do."
ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកទទួលទាននិងផឹកតាមចំណង់ចំណូលចិត្តរបស់អ្នកដោយក្តីរីករាយចុះ ដោយពុំបាច់ខ្លាចមានគ្រោះថ្នាក់ឬទទួលរងទុក្ខទោសពីអ្វីដែលពួកអ្នកបានទទួលទានឬផឹកនោះឡើយ។ វាគឺជាការតបស្នងដល់ពួកអ្នកទៅលើទង្វើដ៏ល្អប្រពៃរបស់ពួកអ្នក(ដែលបានសាង)កាលនៅលើលោកិយ។
52:20Page 524
مُتَّكِـِٔينَ عَلَىٰ سُرُرٖ مَّصۡفُوفَةٖۖ وَزَوَّجۡنَٰهُم بِحُورٍ عِينٖ ٢٠
They will be reclining on thrones lined up, and We will marry them to fair women with large, [beautiful] eyes.
ពួកគេអង្គុយទម្រេតខ្លួននៅលើគ្រែដែលត្រូវបានតុបតែង(យ៉ាងស្រស់ស្អាត) ដោយវាត្រូវបានរៀបចំដាក់ទល់មុខគ្នា។ ហើយយើងបានរៀបអាពាហ៍ពិពាហ៍ឲ្យពួកគេជាមួយស្រីសួគ៌ាដែលមានភ្នែកដ៏ស្រស់ស្អាត។
52:21Page 524
وَٱلَّذِينَ ءَامَنُواْ وَٱتَّبَعَتۡهُمۡ ذُرِّيَّتُهُم بِإِيمَٰنٍ أَلۡحَقۡنَا بِهِمۡ ذُرِّيَّتَهُمۡ وَمَآ أَلَتۡنَٰهُم مِّنۡ عَمَلِهِم مِّن شَيۡءٖۚ كُلُّ ٱمۡرِيِٕۭ بِمَا كَسَبَ رَهِينٞ ٢١
And those who believed and whose descendants followed them in faith - We will join with them their descendants, and We will not deprive them of anything of their deeds.1 Every person, for what he earned, is retained.2
បណ្តាអ្នកដែលមានជំនឿ ហើយនិងកូនចៅរបស់ពួកគេដែលបានដើរតាមពួកគេក្នុងភាពមានជំនឿនោះ យើងនឹងឲ្យកូនចៅរបស់ពួកគេនៅជួបជុំជាមួយពួកគេ(ក្នុងឋានសួគ៌)ដើម្បីឲ្យពួកគេទទួលបាននូវភាពរីករាយនឹងពួកគេ(កូនចៅ) ទោះបីជាកូនចៅរបស់ពួកគេមានអំពើល្អមិនស្មើពួកគេក៏ដោយ។ ហើយយើងមិនបានធ្វើឲ្យផលបុណ្យរបស់ពួកគេបាត់បង់បន្តិចណាឡើយ។ រាល់មនុស្សទាំងអស់ត្រូវបានគេរារាំងមិនអាចទទួលបានផលបុណ្យល្អព្រោះតែអំពើអាក្រក់របស់គេ។ គ្មាននរណាម្នាក់អាចទទួល(អំពើអាក្រក់)ជំនួសគេបាននោះឡើយ។
52:22Page 524
وَأَمۡدَدۡنَٰهُم بِفَٰكِهَةٖ وَلَحۡمٖ مِّمَّا يَشۡتَهُونَ ٢٢
And We will provide them with fruit and meat from whatever they desire.
ហើយយើងបានបន្ថែមឲ្យបណ្តាអ្នកឋានសួគ៌ទាំងនេះនូវផ្លែឈើជាច្រើនប្រភេទ ហើយយើងក៏បានបន្ថែមឲ្យពួកគេផងដែរនូវរាល់សាច់ដែលពួកគេចូលចិត្ត។
52:23Page 524
يَتَنَٰزَعُونَ فِيهَا كَأۡسٗا لَّا لَغۡوٞ فِيهَا وَلَا تَأۡثِيمٞ ٢٣
They will exchange with one another a cup [of wine] wherein [results] no ill speech or commission of sin.
ពួកគេហុចកែវស្រាឲ្យគ្នាទៅវិញទៅមកនៅក្នុងឋានសួគ៌ ដោយការទទួលទានវា គឺពុំដូចស្រានៅក្នុងលោកិយដែល(ពេលផឹក)ធ្វើឲ្យពួកគេនិយាយពាក្យសម្ដីដែលមិនត្រឹមត្រូវ និងប្រព្រឹត្តអំពើបាបកម្មដោយសារតែការស្រវឹង(ដូចនៅក្នុងលោកិយ)ឡើយ។
52:24Page 524
۞ وَيَطُوفُ عَلَيۡهِمۡ غِلۡمَانٞ لَّهُمۡ كَأَنَّهُمۡ لُؤۡلُؤٞ مَّكۡنُونٞ ٢٤
There will circulate among them [servant] boys [especially] for them, as if they were pearls well-protected.
ហើយមានក្មេងៗជាច្រើនដើរក្រឡឹងជុំវិញពួកគេដើម្បីបម្រើពួកគេ ដែលក្មេងៗទាំងនោះ មានសម្រស់ស្រស់ថ្លា ប្រៀបដូចជាគជ់ខ្យងដែលត្រូវបានរក្សាទុកនៅក្នុងស្រទាប់របស់វា។
52:25Page 524
وَأَقۡبَلَ بَعۡضُهُمۡ عَلَىٰ بَعۡضٖ يَتَسَآءَلُونَ ٢٥
And they will approach one another, inquiring of each other.
ហើយបណ្តាអ្នកឋានសួគ៌បានសំដៅទៅរកគ្នា ហើយបានសួរគ្នាទៅវិញទៅមកពីស្ថានភាពរបស់ពួកគេកាលនៅក្នុងលោកិយ។
52:26Page 524
قَالُوٓاْ إِنَّا كُنَّا قَبۡلُ فِيٓ أَهۡلِنَا مُشۡفِقِينَ ٢٦
They will say, "Indeed, we were previously among our people fearful [of displeasing Allāh].
ពួកគេបានឆ្លើយតបចំពោះគ្នាថាៈ ប្រាកដណាស់ កាលនៅលើលោកិយ ពួកយើងនិងក្រុមគ្រួសាររបស់ពួកយើង ធ្លាប់ជាអ្នកដែលខ្លាចទណ្ឌកម្មរបស់អល់ឡោះជាម្ចាស់។
52:27Page 524
فَمَنَّ ٱللَّهُ عَلَيۡنَا وَوَقَىٰنَا عَذَابَ ٱلسَّمُومِ ٢٧
So Allāh conferred favor upon us and protected us from the punishment of the Scorching Fire.
ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានប្រទានឲ្យពួកយើងនូវការចង្អុលបង្ហាញទៅកាន់សាសនាឥស្លាម ហើយទ្រង់ក៏បានការពារពួកយើងពីទណ្ឌកម្ម(ភ្លើងនរក)ដ៏សែនក្តៅ។
52:28Page 524
إِنَّا كُنَّا مِن قَبۡلُ نَدۡعُوهُۖ إِنَّهُۥ هُوَ ٱلۡبَرُّ ٱلرَّحِيمُ ٢٨
Indeed, we used to supplicate1 Him before. Indeed, it is He who is the Beneficent, the Merciful."
ពិតប្រាកដណាស់ កាលនៅលើលោកិយ ពួកយើងធ្លាប់គោរពសក្ការៈទៅចំពោះទ្រង់ ហើយបួងសួងសុំពីទ្រង់ឲ្យការពារពួកយើងពីទណ្ឌកម្មភ្លើងនរក។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់មហាករុណានិងសច្ចៈបំផុតលើការសន្យារបស់ទ្រង់ចំពោះខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ហើយក្នុងចំណោមការប្រោសប្រណីនិងក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកយើងនោះ គឺទ្រង់បានចង្អុលបង្ហាញពួកយើងទៅកាន់ការមានជំនឿ និងបញ្ចូលពួកយើងទៅក្នុងឋានសួគ៌ ហើយបានបញ្ជៀសពួកយើងឲ្យចៀសឆ្ងាយពីឋាននរក។
52:29Page 524
فَذَكِّرۡ فَمَآ أَنتَ بِنِعۡمَتِ رَبِّكَ بِكَاهِنٖ وَلَا مَجۡنُونٍ ٢٩
So remind, [O Muḥammad], for you are not, by the favor of your Lord, a soothsayer or a madman.
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំលឹកមនុស្សលោកនឹងគម្ពីរគួរអានចុះ ព្រោះថា ជាមួយនឹងសេចក្តីជំនឿ ហើយនិងសតិបញ្ញាដែលអល់ឡោះទ្រង់បានប្រទានឲ្យអ្នកនេះ អ្នកមិនមែនជាគ្រូទាយដែលមានការខ្សឹបខ្សៀវពីពួកជិន ឬក៏ជាមនុស្សវិកលចរិតឡើយ។
52:30Page 524
أَمۡ يَقُولُونَ شَاعِرٞ نَّتَرَبَّصُ بِهِۦ رَيۡبَ ٱلۡمَنُونِ ٣٠
Or do they say [of you], "A poet for whom we await a misfortune of time"?1
ឬពួកដែលបដិសេធទាំងនោះនិយាយថាៈ ពិតប្រាកដណាស់ មូហាំម៉ាត់មិនមែនជាអ្នកនាំសារអ្វីនោះទេ ផ្ទុយទៅវិញ គេគឺជាកវីនិពន្ធម្នាក់ដែលពួកយើងនៅរង់ចាំសេចក្តីស្លាប់ឆក់យកជីវិតរបស់គេ។ ពេលនោះ យើងនឹងបានធូរស្រាលអំពីគេជាមិនខាន។
52:31Page 524
قُلۡ تَرَبَّصُواْ فَإِنِّي مَعَكُم مِّنَ ٱلۡمُتَرَبِّصِينَ ٣١
Say, "Wait, for indeed I am, with you, among the waiters."
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ចូរពួកអ្នករង់ចាំការស្លាប់របស់ខ្ញុំចុះ ខ្ញុំក៏នៅរង់ចាំទណ្ឌកម្មដែលនឹងធ្លាក់ទៅលើពួកអ្នកដោយសារតែការបដិសេធររបស់ពួកអ្នកចំពោះខ្ញុំដែរ។
52:32Page 525
أَمۡ تَأۡمُرُهُمۡ أَحۡلَٰمُهُم بِهَٰذَآۚ أَمۡ هُمۡ قَوۡمٞ طَاغُونَ ٣٢
Or do their minds1 command them to [say] this, or are they a transgressing people?
ផ្ទុយទៅវិញ តើប្រាជ្ញារបស់គេឬដែលបញ្ជាពួកគេឲ្យនិយាយថាៈ ជាការពិតណាស់ រូបគេ(ព្យាការីមូហាំម៉ាត់) គឺជាគ្រូទាយ និងជាមនុស្សវិកលចរិតនោះ? ពិតប្រាកដណាស់ ពួកគេប្រមូលផ្តុំរវាងអ្វីដែលមិនអាចប្រមូលផ្តុំនៅក្នុងខ្លួនមនុស្សតែម្នាក់បាន(ចោទថា ជាគ្រូទាយផង ជាមនុស្សឆ្កួតផង)។ ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលបំពានព្រំដែន(របស់អល់ឡោះ)។ ដូច្នេះ ពួកគេមិនវិលត្រលប់ទៅរកក្បួនច្បាប់ ឬសតិបញ្ញា(គិតពិចារណា)ឡើយ។
52:33Page 525
أَمۡ يَقُولُونَ تَقَوَّلَهُۥۚ بَل لَّا يُؤۡمِنُونَ ٣٣
Or do they say, "He has made it up"? Rather, they do not believe.
ឬមួយពួកគេនិយាយថាៈ ជាការពិតណាស់ មូហាំម៉ាត់ជាអ្នកតាក់តែងគម្ពីរគួរអាននេះ(ដោយខ្លួនឯង) ដោយគ្មានអ្នកណាវ៉ាហ៊ី(ផ្តល់សារ)មកកាន់គេឡើយ? ពិតប្រាកដណាស់ ព្យាការីមូហាំម៉ាត់មិនបានតាក់តែងគម្ពីរគួរអាននេះឡើយ។ ផ្ទុយទៅវិញ ពួកគេ គឺជាពួកដែលក្រអឺតក្រទមមិនព្រមជឿចំពោះគេ បែជាចោទប្រកាន់ថាៈ គេជាអ្នកតាក់តែងគម្ពីរគួរអាន(ដោយខ្លួនឯង)ទៅវិញ។
52:34Page 525
فَلۡيَأۡتُواْ بِحَدِيثٖ مِّثۡلِهِۦٓ إِن كَانُواْ صَٰدِقِينَ ٣٤
Then let them produce a statement like it, if they should be truthful.
ប្រសិនបើគាត់(ព្យាការីមូហាំម៉ាត់)ជាអ្នកដែលតាក់តែងគម្ពីរគួរអាន(ដោយខ្លួនឯង)មែននោះ ដូច្នេះ ចូរឲ្យពួកគេនាំយកពាក្យពេចន៍ណាមួយដែលដូចនឹងវា(គម្ពីរគួរអាន)មក ប្រសិនបើពួកគេជាអ្នកដែលត្រឹមត្រូវចំពោះការអះអាងរបស់ពួកគេដែលថា គាត់គឺជាអ្នកដែលតាក់តែងវា(ដោយខ្លួនឯង)មែននោះ។
52:35Page 525
أَمۡ خُلِقُواْ مِنۡ غَيۡرِ شَيۡءٍ أَمۡ هُمُ ٱلۡخَٰلِقُونَ ٣٥
Or were they created by nothing, or were they the creators [of themselves]?
តើពួកគេត្រូវបានគេបង្កើតមកដោយគ្មានអ្នកណាបង្កើតពួកគេ ឬមួយក៏ពួកគេជាអ្នកបង្កើតខ្លួនឯង? មិនអាចមានទេអ្នកដែលត្រូវបានគេបង្កើតដោយគ្មានអ្នកបង្កើតនោះ ហើយក៏គ្មានអ្នកដែលត្រូវបានគេបង្កើតណា អាចបង្កើតខ្លួនឯងបាននោះដែរ។ ដូច្នេះ ចុះហេតុអ្វីបានជាពួកគេមិនព្រមគោរពសក្ការៈចំពោះអ្នកដែលបង្កើតពួកគេ(គឺអល់ឡោះជាម្ចាស់)?
52:36Page 525
أَمۡ خَلَقُواْ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَۚ بَل لَّا يُوقِنُونَ ٣٦
Or did they create the heavens and the earth? Rather, they are not certain.
ឬមួយពួកគេបានបង្កើតមេឃជាច្រើនជាន់និងផែនដី? ផ្ទុយទៅវិញ ពួកគេមិនជឿជាក់ឡើយថាៈ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលបង្កើតពួកគេនោះ ព្រោះថា ប្រសិនបើពួកគេជឿជាក់យ៉ាងដូច្នោះមែននោះ ប្រាកដជាពួកគេគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ហើយពួកគេប្រាកដជាមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់ជាមិនខាន។
52:37Page 525
أَمۡ عِندَهُمۡ خَزَآئِنُ رَبِّكَ أَمۡ هُمُ ٱلۡمُصَۜيۡطِرُونَ ٣٧
Or have they the depositories [containing the provision] of your Lord? Or are they the controllers [of them]?
ឬមួយក៏ពួកគេមានឃ្លាំងលាភសក្ការៈនៃម្ចាស់របស់អ្នក ដោយពួកគេអាចឲ្យអ្នកណាដែលពួកគេចង់ឲ្យ ហើយភាពជាព្យាការីក៏ដូចគ្នា ដោយពួកគេអាចផ្តល់ឲ្យ និងរារាំងពីអ្នកណាដែលពួកគេចង់? ឬមួយក៏ពួកគេជាអ្នកគ្រប់គ្រងនិងចាត់ចែងអ្វីៗទាំងអស់តាមការចង់បានរបស់ពួកគេឬ?
52:38Page 525
أَمۡ لَهُمۡ سُلَّمٞ يَسۡتَمِعُونَ فِيهِۖ فَلۡيَأۡتِ مُسۡتَمِعُهُم بِسُلۡطَٰنٖ مُّبِينٍ ٣٨
Or have they a stairway [into the heaven] upon which they listen? Then let their listener produce a clear authority [i.e., proof].
ឬមួយក៏ពួកគេមានជណ្តើរដើម្បីឡើងទៅលើមេឃស្តាប់វ៉ាហ៊ី(សារ)របស់អល់ឡោះ ដែលបានប្រាប់ថាៈ ពិតប្រាកដណាស់ ពួកគេស្ថិតនៅលើភាពត្រឹមត្រូវ? ដូច្នេះ ចូរឲ្យពួកគេនាំអ្នកដែលបានស្តាប់ឮវ៉ាហ៊ីនោះក្នុងចំណោមពួកគេ ដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជាក់ទៅលើការអះអាងរបស់ពួកគេដែលថា ពិតណាស់ ពួកគេស្ថិតនៅលើភាពត្រឹមត្រូវនោះមក។
ឬមួយអល់ឡោះជាម្ចាស់ទ្រង់មានបុត្រីដែលពួកអ្នកស្អប់ខ្ពើម(មិនចង់បាន) ចំណែកពួកអ្នកវិញ មានកូនប្រុសដែលពួកអ្នកស្រឡាញ់ពេញចិត្ត(ចង់បាន)ឬ?
52:40Page 525
أَمۡ تَسۡـَٔلُهُمۡ أَجۡرٗا فَهُم مِّن مَّغۡرَمٖ مُّثۡقَلُونَ ٤٠
Or do you, [O Muḥammad], ask of them a payment, so they are by debt burdened down?
ឬមួយក៏អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាមទារកម្រៃពីពួកគេចំពោះអ្វីដែលអ្នកបានផ្សព្វផ្សាយដល់ពួកគេពីម្ចាស់របស់អ្នក ហើយដោយសារតែមូលហេតុនេះ ពួកគេត្រូវទទួលបន្ទុកយ៉ាងធ្ងន់ដែលពួកគេមិនអាចរែកពុនរួច(ជាហេតុនាំឲ្យពួកគេបដិសេធចំពោះអ្នក)?
52:41Page 525
أَمۡ عِندَهُمُ ٱلۡغَيۡبُ فَهُمۡ يَكۡتُبُونَ ٤١
Or have they [knowledge of] the unseen, so they write [it] down?
ឬមួយក៏ពួកគេដឹងពីប្រការអាថ៌កំបាំង ហើយពួកគេកត់ត្រាទុក(ប្រាប់)ដល់មនុស្សលោកនូវប្រកាអាថ៌កំបាំងដែលពួកគេបានដឹងនោះ រួចពួកគេនិយាយប្រាប់មនុស្សលោកនូវអ្វីដែលពួកគេចង់ប្រាប់ឬ?
52:42Page 525
أَمۡ يُرِيدُونَ كَيۡدٗاۖ فَٱلَّذِينَ كَفَرُواْ هُمُ ٱلۡمَكِيدُونَ ٤٢
Or do they intend a plan? But those who disbelieve - they are the object of a plan.
ឬមួយក៏ពួកដែលបដិសេធទាំងនោះមានបំណងចង់ប្រើល្បិចកលចំពោះអ្នកនិងចំពោះសាសនារបស់អ្នក? ដូច្នេះ ចូរអ្នកទុកចិត្តលើអល់ឡោះជាម្ចាស់ចុះ ព្រោះថា ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទៅវិញទេដែលត្រូវបានគេប្រើឧបាយកលដាក់នោះ មិនមែនជាអ្នកនោះទេ។
52:43Page 525
أَمۡ لَهُمۡ إِلَٰهٌ غَيۡرُ ٱللَّهِۚ سُبۡحَٰنَ ٱللَّهِ عَمَّا يُشۡرِكُونَ ٤٣
Or have they a deity other than Allāh? Exalted is Allāh above whatever they associate with Him.
ឬមួយក៏ពួកគេមានម្ចាស់ផ្សេងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ? អល់ឡោះជាម្ចាស់មហាស្អាតស្អំ ខ្ពង់ខ្ពស់បំផុតពីនៃការមានដៃគូដែលពួកគេចោទប្រកាន់ទៅលើទ្រង់។ អ្វីទាំងអស់ដែលបានលើកឡើងខាងលើនេះ មិនអាចកើតឡើងនោះឡើយ ហើយក៏មិនអាចស្រមើស្រមៃដល់នោះដែរ។
52:44Page 525
وَإِن يَرَوۡاْ كِسۡفٗا مِّنَ ٱلسَّمَآءِ سَاقِطٗا يَقُولُواْ سَحَابٞ مَّرۡكُومٞ ٤٤
And if they were to see a fragment from the sky falling,1 they would say, "[It is merely] clouds heaped up."
ហើយប្រសិនបើពួកគេឃើញបំណែកមួយនៃមេឃធ្លាក់ចុះមក ពួកគេនឹងនិយាយថាៈ នេះគឺជាពពកដែលគរពីលើគ្នាដូចធម្មតាប៉ុណ្ណោះ។ ដូចនេះ ពួកគេមិនយកធ្វើជាមេរៀន និងមិនព្រមមានជំនឿឡើយ។
52:45Page 525
فَذَرۡهُمۡ حَتَّىٰ يُلَٰقُواْ يَوۡمَهُمُ ٱلَّذِي فِيهِ يُصۡعَقُونَ ٤٥
So leave them until they meet their Day in which they will be struck insensible -
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកពួកគេឲ្យស្ថិតនៅក្នុងភាពរឹងរូសនិងការប្រឆាំងរបស់ពួកគេចុះ រហូតដល់ពួកគេជួបនឹងថ្ងៃរបស់ពួកគេ ដែលនៅក្នុងថ្ងៃនោះ ពួកគេនឹងត្រូវទទួលទណ្ឌកម្ម នោះគឺថ្ងៃបរលោក។
52:46Page 525
يَوۡمَ لَا يُغۡنِي عَنۡهُمۡ كَيۡدُهُمۡ شَيۡـٔٗا وَلَا هُمۡ يُنصَرُونَ ٤٦
The Day their plan will not avail them at all, nor will they be helped.
គឺជាថ្ងៃដែលឧបាយកលរបស់ពួកគេគ្មានប្រយោជន៍អ្វីសម្រាប់ពួកគេបន្តិចសោះឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយសង្គ្រោះឲ្យរួចផុតពីទណ្ឌកម្មនោះដែរ។
52:47Page 525
وَإِنَّ لِلَّذِينَ ظَلَمُواْ عَذَابٗا دُونَ ذَٰلِكَ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ ٤٧
And indeed, for those who have wronged is a punishment1 before that, but most of them do not know.
ហើយប្រាកដណាស់ សម្រាប់ពួកអ្នកដែលបំពានលើខ្លួនឯងដោយការប្រព្រឹត្តអំពើស្ហ៊ីរិកនិងអំពើល្មើសនោះ នឹងត្រូវទទួលទណ្ឌកម្មមុននឹងទណ្ឌកម្មនៅថ្ងៃបរលោក ដោយនៅក្នុងលោកិយនេះ នឹងត្រូវបានគេសម្លាប់និងចាប់ជាឈ្លើយសឹក ហើយនៅក្នុងផ្នូរ គឺត្រូវទទួលទណ្ឌកម្មក្នុងផ្នូរ។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងពីរឿងនេះឡើយ។ ហេតុនេះហើយទើបពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេដដែល។
52:48Page 525
وَٱصۡبِرۡ لِحُكۡمِ رَبِّكَ فَإِنَّكَ بِأَعۡيُنِنَاۖ وَسَبِّحۡ بِحَمۡدِ رَبِّكَ حِينَ تَقُومُ ٤٨
And be patient, [O Muḥammad], for the decision of your Lord, for indeed, you are in Our eyes [i.e., sight]. And exalt [Allāh] with praise of your Lord when you arise
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះការកំណត់នៃម្ចាស់របស់អ្នក និងចំពោះច្បាប់បញ្ញត្តិទាំងឡាយរបស់ទ្រង់ចុះ ត្បិតអ្នកស្ថិតនៅក្រោមការឃ្លាំមើលនិងការថែរក្សាពីយើង។ ហើយចូរអ្នក លើកតម្កើងដោយការកោតសរសើរម្ចាស់របស់អ្នកនៅពេលដែលអ្នកក្រោកពីដំណេករបស់អ្នក។
52:49Page 525
وَمِنَ ٱلَّيۡلِ فَسَبِّحۡهُ وَإِدۡبَٰرَ ٱلنُّجُومِ ٤٩
And in a part of the night exalt Him and after [the setting of] the stars.
ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកលើកតម្កើងម្ចាស់របស់អ្នក និងចូរប្រតិបត្តិសឡាតទៅចំពោះទ្រង់ចុះ ហើយចូរអ្នកប្រតិបត្តិសឡាតហ្វាជើរនៅពេលដែលផ្កាយហៀបលិចបាត់ពន្លឺ ដោយពន្លឺនៃពេលថ្ងៃ(ពេលទៀបភ្លឺ)។
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences