Al-Mukhtasar · Tafsir · in Khmer
الرحمن
Ar-Rahman
The Beneficent · Medinan · 78 ayahs
ព្រះជាម្ចាស់ដ៏មហាសប្បុរស ដែលមានក្តីមេត្តាករុណាដ៏ទូលំទូលាយ។
ទ្រង់បានបង្រៀនគម្ពីរគួរអានដល់មនុស្សលោក តាមរយៈការផ្តល់នូវភាពងាយស្រួលក្នុងការទន្ទេញ និងធ្វើឲ្យងាយយល់ពីអត្ថន័យរបស់វា។
ទ្រង់បានបង្កើតមនុស្សលោកឲ្យមានលក្ខណៈសមសួន និងបានបង្កើតពួកគេក្នុងរូបភាពមួយដ៏ល្អប្រពៃ។
ទ្រង់បានបង្រៀនមនុស្សលោកឲ្យដឹងពីរបៀបនៃការបរិយាយនូវអ្វីដែលលាក់ទុកនៅក្នុងដួងចិត្តរបស់គេ ទាំងតាមការនិយាយ និងការសរសេរ។
ព្រះអាទិត្យនិងព្រះចន្ទ ទ្រង់បានកំណត់ចំពោះវាទាំងពីរ ដោយឲ្យវាទាំងពីរធ្វើដំណើរតាមគន្លងរបស់វាយ៉ាងជាក់លាក់ ដើម្បីឲ្យមនុស្សលោកដឹងពីចំនួនឆ្នាំ និងការគណនាពេលវេលា។
ហើយរុក្ខជាតិនិងដើមឈើទាំងឡាយ ពួកវាទាំងពីរឱនស៊ូជោតទៅចំពោះអល់ឡោះជាម្ចាស់ ដោយការគោរពនិងប្រគល់ខ្លួនទៅកាន់ទ្រង់។
55:7–8Page 531
وَٱلسَّمَآءَ رَفَعَهَا وَوَضَعَ ٱلۡمِيزَانَ ٧
And the heaven He raised and imposed the balance
أَلَّا تَطۡغَوۡاْ فِي ٱلۡمِيزَانِ ٨
That you not transgress within the balance.
ហើយចំពោះមេឃវិញ ទ្រង់បានលើកវាឲ្យខ្ពស់ពីលើផែនដីដើម្បីធ្វើជាដំបូលនៃផែនដី ហើយទ្រង់បានពង្រឹងនូវភាពយុត្តិធម៌នៅលើផែនដី និងបានបបង្គាប់ប្រើចំពោះខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយឲ្យប្រកាន់ខ្ជាប់នឹងភាពយុត្តិធម៌នេះ។
55:9Page 531
وَأَقِيمُواْ ٱلۡوَزۡنَ بِٱلۡقِسۡطِ وَلَا تُخۡسِرُواْ ٱلۡمِيزَانَ ٩
And establish weight in justice and do not make deficient the balance.
ហើយចូរពួកអ្នកថ្លឹងឲ្យគ្នារវាងពួកអ្នកដោយភាពយុត្តិធម៌ ហើយចូរពួកអ្នកកុំឲ្យមានការខ្វះ(គៃបំបាត់)នៅក្នុងការថ្លឹងឬវាល់ នៅពេលដែលពួកអ្នកវាស់វាល់ ឬថ្លឹងឲ្យទៅអ្នកដទៃឲ្យសោះ។
ហើយចំពោះផែនដី ទ្រង់បានធ្វើឲ្យវាមានភាពរាបស្មើ ដើម្បីឲ្យសត្វលោកទាំងឡាយអាចស្នាក់អាស្រ័យនៅលើវាបាន។
55:11Page 531
فِيهَا فَٰكِهَةٞ وَٱلنَّخۡلُ ذَاتُ ٱلۡأَكۡمَامِ ١١
Therein is fruit and palm trees having sheaths [of dates]
នៅលើផែនដីនោះ មានដើមឈើដែលមានផ្លែ(ឈើហូបផ្លែ) ហើយនិងដើមល្មើដែលមានចង្កោមផ្លែជាច្រើន។
ហើយនៅលើផែនដីនោះផងដែរ មានគ្រាប់ធញ្ញជាតិជាច្រើនដែលមានសំបក ដូចជាស្រូវសាលី និងស្រូវបាឡេ ហើយក៏មានផងដែរនូវរុក្ខជាតិដែលពួកអ្នកយកក្លិនរបស់វាមកធ្វើជាគ្រឿងក្រអូប។
55:13Page 531
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ١٣
So which of the favors of your Lord would you deny?1
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
55:14Page 531
خَلَقَ ٱلۡإِنسَٰنَ مِن صَلۡصَٰلٖ كَٱلۡفَخَّارِ ١٤
He created man from clay like [that of] pottery.
ទ្រង់បានបង្កើតព្យាការីអាហ្ទាំអំពីដីស្ងួត ដែលគេហៅដីឥដ្ឋ ប្រៀបដូចជាដីដែលគេយកមកដុត។
55:15Page 531
وَخَلَقَ ٱلۡجَآنَّ مِن مَّارِجٖ مِّن نَّارٖ ١٥
And He created the jinn from a smokeless flame of fire.
ហើយទ្រង់បានបង្កើតបិតានៃពពួកជិនពីអណ្តាតភ្លើងដែលសម្រិតសម្រាំងចេញពីផ្សែង។
55:16Page 531
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ١٦
So which of the favors of your Lord would you deny?
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
55:17–18Page 532
رَبُّ ٱلۡمَشۡرِقَيۡنِ وَرَبُّ ٱلۡمَغۡرِبَيۡنِ ١٧
[He is] Lord of the two sunrises and Lord of the two sunsets.1
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ١٨
So which of the favors of your Lord would you deny?
ទ្រង់ជាម្ចាស់នៃកន្លែងទាំងពីរដែលព្រះអាទិត្យរះ និងកន្លែងទាំងពីរដែលព្រះអាទិត្យលិច ទាំងក្នុងរដូវត្រជាក់ និងរដូវក្តៅ។
អល់ឡោះជាម្ចាស់ទ្រង់បានធ្វើឲ្យសមុទ្រពីរ គឺទឹកប្រៃនិងទឹកសាបជួបគ្នា នូវអ្វីដែលអ្នកបានមើលឃើញ។
55:20Page 532
بَيۡنَهُمَا بَرۡزَخٞ لَّا يَبۡغِيَانِ ٢٠
Between them is a barrier so neither of them transgresses.
រវាងសមុទ្រទាំងពីរនេះ គឺមានរបាំងដែលរារាំងមិនឲ្យវាទាំងពីរជ្រាបចូលគ្នាទៅវិញទៅមកបានឡើយ ដើម្បីឲ្យទឹកប្រៃអាចរក្សារសជាតិប្រៃរបស់វា ហើយទឹកសាបនៅតែអាចរក្សារសជាតិសាបរបស់វាដដែល។
55:21Page 532
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٢١
So which of the favors of your Lord would you deny?
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
55:22Page 532
يَخۡرُجُ مِنۡهُمَا ٱللُّؤۡلُؤُ وَٱلۡمَرۡجَانُ ٢٢
From both of them emerge pearl and coral.
គជ់ខ្យងទាំងធំ ទាំងតូច ហើយនិងផ្កាថ្មចេញពីសមុទ្រទាំងពីរនេះ។
55:23Page 532
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٢٣
So which of the favors of your Lord would you deny?
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
55:24Page 532
وَلَهُ ٱلۡجَوَارِ ٱلۡمُنشَـَٔاتُ فِي ٱلۡبَحۡرِ كَٱلۡأَعۡلَٰمِ ٢٤
And to Him belong the ships [with sails] elevated in the sea like mountains.
ហើយការចាត់ចែងនាវាដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រដែលប្រៀបដូចជាភ្នំនោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។
55:25Page 532
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٢٥
So which of the favors of your Lord would you deny?
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
អ្វីៗទាំងអស់នៅលើផែនដី គឺត្រូវតែវិនាសអន្តរាយដោយចៀសមិនផុតឡើយ។
55:27Page 532
وَيَبۡقَىٰ وَجۡهُ رَبِّكَ ذُو ٱلۡجَلَٰلِ وَٱلۡإِكۡرَامِ ٢٧
And there will remain the Face1 of your Lord, Owner of Majesty and Honor.
មានតែវង់ភ័ក្រ្តនៃម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលពោរពេញទៅដោយភាពថ្កុំថ្កើង និងភាពសប្បុរសចំពោះខ្ញុំបម្រើរបស់ទ្រង់ប៉ុណ្ណោះដែលនៅគង់វង្សជាអមតៈ។ ដូចនេះ ទ្រង់មិនអាចទទួលនូវការវិនាសជាដាច់ខាត។
55:28Page 532
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٢٨
So which of the favors of your Lord would you deny?
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
55:29Page 532
يَسۡـَٔلُهُۥ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ كُلَّ يَوۡمٍ هُوَ فِي شَأۡنٖ ٢٩
Whoever is within the heavens and earth asks Him; every day He is in [i.e., bringing about] a matter.1
រាល់ម៉ាឡាអ៊ីកាត់ទាំងឡាយដែលនៅលើមេឃ ព្រមទាំងមនុស្សលោកនិងពពួកជិនដែលនៅលើផែនដី តែងតែបួងសួងសុំពីទ្រង់នូវសេចក្តីត្រូវការរបស់ពួកគេ។ ជារៀងរាល់ថ្ងៃ ទ្រង់ចាត់ចែងកិច្ចការខ្ញុំបម្រើរបស់ទ្រង់ ដូចជាផ្តល់ជីវិត ដកយកជីវិត ផ្តល់លាភសក្ការៈ និងផ្សេងៗទៀត។
55:30Page 532
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٣٠
So which of the favors of your Lord would you deny?
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
55:31–32Page 532
سَنَفۡرُغُ لَكُمۡ أَيُّهَ ٱلثَّقَلَانِ ٣١
We will attend to you, O prominent beings.1
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٣٢
So which of the favors of your Lord would you deny?
យើងនឹងធ្វើការទូទាត់ដល់ពួកអ្នក(ឱមនុស្សលោកនិងជិន) ដោយយើងនឹងតបស្នងដល់បុគ្គលគ្រប់រូបនូវអ្វីដែលគេសាកសមនឹងទទួលបាន ទាំងផលបុណ្យ និងទណ្ឌកម្ម។
55:33Page 532
يَٰمَعۡشَرَ ٱلۡجِنِّ وَٱلۡإِنسِ إِنِ ٱسۡتَطَعۡتُمۡ أَن تَنفُذُواْ مِنۡ أَقۡطَارِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ فَٱنفُذُواْۚ لَا تَنفُذُونَ إِلَّا بِسُلۡطَٰنٖ ٣٣
O company of jinn and mankind, if you are able to pass beyond the regions of the heavens and the earth, then pass. You will not pass except by authority [from Allāh].
ហើយនៅពេលដែលពួកជិននិងមនុស្សលោកបានប្រមូលផ្តុំគ្នា(មកជួបជុំគ្នា)នៅថ្ងៃបរលោក អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថាៈ ឱពួកជិននិងមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានសមត្ថភាពអាចរកឃើញផ្លូវចេញ ចេញអំពីជ្រុងណាមួយនៃមេឃនិងផែនដីនោះ ចូរពួកអ្នកធ្វើចុះ។ ជាការពិតណាស់ ពួកអ្នកមិនអាចធ្វើដូចនោះបានជាដាច់ខាត លើកលែងតែមានអំណាចណាមួយ។ តើពួកអ្នកអាចទទួលបានអំណាចនោះមកពីណា?
55:34Page 532
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٣٤
So which of the favors of your Lord would you deny?
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
55:35–36Page 532
يُرۡسَلُ عَلَيۡكُمَا شُوَاظٞ مِّن نَّارٖ وَنُحَاسٞ فَلَا تَنتَصِرَانِ ٣٥
There will be sent upon you a flame of fire and smoke,1 and you will not defend yourselves.
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٣٦
So which of the favors of your Lord would you deny?
គេនឹងបញ្ជូនអណ្តាតភ្លើងដែលគ្មានផ្សែង ហើយនិងផ្សែងដែលគ្មានអណ្តាតភ្លើង ព្រមទាំងលោហធាតុទៅកាន់ពួកអ្នកទាំងពីរ(ឱមនុស្សលោកនិងជិន)។ ដូច្នេះ អ្នកទាំងពីរមិនអាចបដិសេធ(រារាំង)អំពីរឿងនោះបានឡើយ។
55:37Page 532
فَإِذَا ٱنشَقَّتِ ٱلسَّمَآءُ فَكَانَتۡ وَرۡدَةٗ كَٱلدِّهَانِ ٣٧
And when the heaven is split open and becomes rose-colored like oil1 -
នៅពេលដែលមេឃបែកប្រេះព្រោះតែម៉ាឡាអ៊ីកាត់ទាំងឡាយចុះពីលើមេឃមក ពេលនោះ វាក៏បានប្រែក្លាយជាពណ៌ក្រហមផ្កាកូលាប ប្រៀបដូចប្រេងដែលកំពុងពុះ។
55:38Page 532
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٣٨
So which of the favors of your Lord would you deny? -
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
55:39Page 532
فَيَوۡمَئِذٖ لَّا يُسۡـَٔلُ عَن ذَنۢبِهِۦٓ إِنسٞ وَلَا جَآنّٞ ٣٩
Then on that Day none will be asked about his sin among men or jinn.1
ហើយនៅក្នុងថ្ងៃដ៏ធំធេងនោះ មនុស្សលោកនិងជិនមិនត្រូវបានគេសួរពីបាបកម្មរបស់ពួកគេឡើយ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់បានដឹងពីទង្វើរបស់ពួកគេរួចទៅហើយ។
55:40Page 532
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٤٠
So which of the favors of your Lord would you deny?
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
55:41Page 533
يُعۡرَفُ ٱلۡمُجۡرِمُونَ بِسِيمَٰهُمۡ فَيُؤۡخَذُ بِٱلنَّوَٰصِي وَٱلۡأَقۡدَامِ ٤١
The criminals will be known by their marks, and they will be seized by the forelocks and the feet.
នៅថ្ងៃបរលោក ពួកដែលប្រព្រឹត្តបាបកម្មទាំងឡាយនឹងត្រូវគេស្គាល់តាមរយៈសញ្ញាសម្គាល់របស់ពួកគេ នោះគឺមុខរបស់ពួកគេមានពណ៌ខ្មៅ ហើយភ្នែកពួកគេមានពណ៌ខៀវ(ឡើងជាំ) ហើយគេបានចាប់សក់បង្ហើយរបស់ពួកគេ ហើយនិងជើងរបស់ពួកគេ បោះគ្រវែងចូលទៅក្នុងនរកជើហាន់ណាំ។
55:42Page 533
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٤٢
So which of the favors of your Lord would you deny?
ច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
55:43Page 533
هَٰذِهِۦ جَهَنَّمُ ٱلَّتِي يُكَذِّبُ بِهَا ٱلۡمُجۡرِمُونَ ٤٣
This is Hell, which the criminals deny.
ហើយមានគេពោលទៅកាន់ពួកគេ(ពួកប្រព្រឹត្តបាបកម្ម)ក្នុងលក្ខណៈស្តីបន្ទោសថាៈ នរកជើហាន់ណាំដែលពួកប្រព្រឹត្តបាបកម្មបានបដិសេធមិនជឿចំពោះវានៅក្នុងលោកិយនោះ គឺស្ថិតនៅចំពោះមុខពួកគេហើយ ដោយពួកគេមិនអាចបដិសេធ(មិនជឿ)ចំពោះវាបាននោះឡើយ។
55:44Page 533
يَطُوفُونَ بَيۡنَهَا وَبَيۡنَ حَمِيمٍ ءَانٖ ٤٤
They will circulate between it and scalding water, heated [to the utmost degree].
ពួកគេនៅវិលវល់រវាងនរកជើហាន់ណាំ និងរវាងទឹកដ៏សែនក្តៅបំផុត។
55:45Page 533
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٤٥
So which of the favors of your Lord would you deny?
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
55:46Page 533
وَلِمَنۡ خَافَ مَقَامَ رَبِّهِۦ جَنَّتَانِ ٤٦
But for he who has feared the position of his Lord1 are two gardens -
ហើយសម្រាប់អ្នកដែលបានកោតខ្លាចការឈរនៅចំពោះមុខម្ចាស់របស់គេនៅថ្ងៃបរលោក រួចគេក៏មានជំនឿ ព្រមទាំងបានសាងទង្វើកុសលនោះ គឺទទួលបានឋានសួគ៌ចំនួនពីរ។
55:47Page 533
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٤٧
So which of the favors of your Lord would you deny? -
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
ឋានសួគ៌ទាំងពីរនេះ មានមែកឈើដ៏ធំធេង ដែលមានផ្លែផ្កាយ៉ាងច្រើន។
55:49Page 533
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٤٩
So which of the favors of your Lord would you deny?
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
នៅក្នុងឋានសួគ៌ទាំងពីរនេះ មានប្រភពទឹកចំនួនពីរដែលហូរតាមចន្លោះឋានសួគ៌ទាំងពីរនោះ។
55:51Page 533
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٥١
So which of the favors of your Lord would you deny?
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
55:52Page 533
فِيهِمَا مِن كُلِّ فَٰكِهَةٖ زَوۡجَانِ ٥٢
In both of them are of every fruit, two kinds.
នៅក្នុងឋានសួគ៌ទាំងពីរនេះ រាល់ផ្លែឈើដែលគេបេះមក គឺមានជាគូៗ។
55:53Page 533
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٥٣
So which of the favors of your Lord would you deny?
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
55:54Page 533
مُتَّكِـِٔينَ عَلَىٰ فُرُشِۭ بَطَآئِنُهَا مِنۡ إِسۡتَبۡرَقٖۚ وَجَنَى ٱلۡجَنَّتَيۡنِ دَانٖ ٥٤
[They are] reclining on beds whose linings are of silk brocade, and the fruit of the two gardens is hanging low.
ពួកគេទម្រេតខ្លួននៅលើពូកដែលកម្រាលរបស់វាធ្វើពីក្រណាត់សូត្រក្រាស់ ហើយរាល់ផ្លែឈើដែលគេបានផ្តល់(ឲ្យពួកគេ)ពីឋានសួគ៌ទាំងពីរនោះ គឺស្ថិតនៅជិត(ខ្លួនពួកគេ) ដោយគេអាចបេះវាបានទាំងនៅពេលឈរ អង្គុយ និងដេក។
55:55Page 533
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٥٥
So which of the favors of your Lord would you deny?
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
55:56Page 533
فِيهِنَّ قَٰصِرَٰتُ ٱلطَّرۡفِ لَمۡ يَطۡمِثۡهُنَّ إِنسٞ قَبۡلَهُمۡ وَلَا جَآنّٞ ٥٦
In them are women limiting [their] glances,1 untouched2 before them by man or jinnī -
នៅក្នុងឋានសួគ៌នោះ មានស្ត្រីទេពអប្សរជាច្រើនដែលពួកនាងមិនសម្លឹងទៅកាន់នរណាក្រៅពីប្តីរបស់ពួកនាងឡើយ ហើយក៏គ្មានមនុស្សឬក៏ជិនណាម្នាក់ធ្លាប់ប៉ះពាល់ខ្លួនប្រាណពួកនាងមុនស្វាមីរបស់ពួកនាងនោះដែរ។
55:57Page 533
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٥٧
So which of the favors of your Lord would you deny? -
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
ពួកនាងមានសម្រស់ស្រស់ស្អាត ប្រៀបដូចជាត្បូងទទឹម និងផ្កាថ្ម។
55:59Page 533
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٥٩
So which of the favors of your Lord would you deny?
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
55:60Page 533
هَلۡ جَزَآءُ ٱلۡإِحۡسَٰنِ إِلَّا ٱلۡإِحۡسَٰنُ ٦٠
Is the reward for good [anything] but good?
គ្មានការតបស្នងចំពោះអ្នកដែលគោរពប្រតិបត្តិបានយ៉ាងល្អចំពោះម្ចាស់របស់គេឡើយ លើកលែងតែអល់ឡោះជាម្ចាស់នឹងផ្តល់ការតបស្នងដ៏ល្អបំផុតចំពោះគេវិញ។
55:61Page 533
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٦١
So which of the favors of your Lord would you deny?
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
55:62Page 533
وَمِن دُونِهِمَا جَنَّتَانِ ٦٢
And below them both [in excellence] are two [other] gardens -
ហើយក្រៅពីឋានសួគ៌ទាំងពីរដែលគេបានលើកឡើង(ខាងលើ)នេះ គឺមានឋានសួគ៌ពីរផ្សេងទៀត។
55:63Page 533
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٦٣
So which of the favors of your Lord would you deny? -
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
ឋានសួគ៌ទាំងពីរនោះ គឺមានពណ៌បៃតងចាស់។
55:65Page 533
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٦٥
So which of the favors of your Lord would you deny?
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
នៅក្នុងឋានសួគ៌ទាំងពីរនេះ គឺមានប្រភពទឹកចំនួនពីរដែលបាញ់ទឹកចេញយ៉ាងខ្លាំងឥតឈប់ឈរឡើយ។
55:67Page 533
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٦٧
So which of the favors of your Lord would you deny?
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
55:68Page 534
فِيهِمَا فَٰكِهَةٞ وَنَخۡلٞ وَرُمَّانٞ ٦٨
In both of them are fruit and palm trees and pomegranates.
នៅក្នុងឋានសួគ៌ទាំងពីរនេះដែរ គឺមានផ្លែឈើជាច្រើន មានដើមល្មើដ៏ធំ ហើយនិងមានដើមទទឹមផងដែរ។
55:69Page 534
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٦٩
So which of the favors of your Lord would you deny?
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
នៅក្នុងឋានសួគ៌ទាំងពីរនេះ មានស្រ្តីជាច្រើនដែលមានអត្តចរិតល្អប្រពៃ រូបសម្រស់ស្រស់ស្អាត។
55:71Page 534
فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٧١
So which of the favors of your Lord would you deny? -
ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ?
បណ្តាស្រ្តីសួគ៌ាត្រូវបានបិទបាំងនៅក្នុងពន្លា ដើម្បីជាការការពារដល់ពួកនាង។
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences