Al-Mukhtasar · Tafsir · in Khmer
البروج
Al-Buruj
The Mansions of the Stars · Meccan · 22 ayahs
អល់ឡោះស្បថនឹងមេឃដែលមានផ្កាយជាច្រើន រួមទាំងព្រះអាទិត្យ ព្រះចន្ទ និងអ្វីផ្សេងទៀត។
ហើយទ្រង់ស្បថនឹងថ្ងៃបរលោក ជាថ្ងៃដែលគេសន្យាថានឹងប្រមូលផ្តុំម៉ាខ្លូកទាំងអស់។
ហើយទ្រង់ស្បថនឹងរាល់អ្នកដែលធ្វើសាក្សីទាំងអស់ ដូចជា ព្យាការីទាំងឡាយ គឺធ្វើសាក្សីលើប្រជាជាតិរបស់ខ្លួន ហើយទ្រង់ស្បថនឹងរាល់អ្នកដែលត្រូវគេធ្វើសាក្សីឱ្យ ដូចជាប្រជាជាតិធ្វើសាក្សីឱ្យបណ្តាព្យាការីរបស់ពួកគេ។
85:4Page 590
قُتِلَ أَصۡحَٰبُ ٱلۡأُخۡدُودِ ٤
Destroyed [i.e., cursed] were the companions of the trench1
គេបានដាក់បណ្ដាសាចំពោះក្រុមអ៊ួខទូត ជាពួកដែលជីករណ្ដៅដ៏ធំមួយនៅលើផែនដី
ហើយពួកគេបង្កាត់ភ្លើងនៅក្នុងរណ្តៅនោះ រួចពួកគេបោះបណ្តាអ្នកមានជំនឿទាំងរស់ចូលក្នុងរណ្តៅភ្លើង
ខណៈដែលពួកគេអង្គុយនៅជុំវិញរណ្ដៅដែលពោរពេញទៅដោយភ្លើងនោះ
85:7Page 590
وَهُمۡ عَلَىٰ مَا يَفۡعَلُونَ بِٱلۡمُؤۡمِنِينَ شُهُودٞ ٧
And they, to what they were doing against the believers, were witnesses. 1
ដោយពួកគេសម្លឹងមើលទៅចំពោះទារុណកម្មដែលពួកគេកំពុងតែប្រព្រឹត្ដទៅលើបណ្ដាអ្នកដែលមានជំនឿ ដោយសារតែពួកគេបានមានវត្តមាននៅទីនោះ។
85:8Page 590
وَمَا نَقَمُواْ مِنۡهُمۡ إِلَّآ أَن يُؤۡمِنُواْ بِٱللَّهِ ٱلۡعَزِيزِ ٱلۡحَمِيدِ ٨
And they resented them not except because they believed in Allāh, the Exalted in Might, the Praiseworthy,
ហើយការដែលពួកគ្មានជំនឿទាំងនោះធ្វើទារុណកម្មទៅលើបណ្តាអ្នកមានជំនឿនោះ គឺគ្មានក្រៅពីដោយសារតែពួកគេ(បណ្តាអ្នកមានជំនឿ)មានជំនឿចំពោះអល់ឡោះដែលជាម្ចាស់មហាខ្លាំងពូកែដែលគ្មាននណាម្នាក់អាចឈ្នះទ្រង់ និងជាអ្នកដែលត្រូវបានអ្វីគ្រប់យ៉ាងកោតសរសើរចំពោះទ្រង់នោះឡើយ។
85:9Page 590
ٱلَّذِي لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ شَهِيدٌ ٩
To whom belongs the dominion of the heavens and the earth. And Allāh, over all things, is Witness.1
ជាអ្នកដែលការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយទ្រង់ឃើញបំផុតនូវរាល់អ្វីៗទាំងអស់ដោយគ្មានអ្វីមួយនៃកិច្ចការខ្ញុំបម្រើរបស់ទ្រង់អាចលាក់បាំងនឹងទ្រង់បានឡើយ។
85:10Page 590
إِنَّ ٱلَّذِينَ فَتَنُواْ ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ ثُمَّ لَمۡ يَتُوبُواْ فَلَهُمۡ عَذَابُ جَهَنَّمَ وَلَهُمۡ عَذَابُ ٱلۡحَرِيقِ ١٠
Indeed, those who have tortured1 the believing men and believing women and then have not repented will have the punishment of Hell, and they will have the punishment of the Burning Fire.
ពិតប្រាកដណាស់ ពួកដែលធ្វើទារុណកម្មទៅលើបណ្តាអ្នកមានជំនឿប្រុសស្រីដោយដុតនឹងភ្លើងដើម្បីឱ្យពួកគេងាកចេញពីការមានជំនឿចំពោះអល់ឡោះតែមួយគត់ បន្ទាប់មក ពួកគេមិនបានសារភាពកំហុសទៅចំពោះអល់ឡោះពីអំពើបាបរបស់ពួកគេទេនោះ ពិតណាស់នៅថ្ងៃបរលោក ពួកគេនឹងទទួលទណ្ឌកម្មនៃឋាននរកជើហាន់ណាំ ហើយនឹងត្រូវទទួលទណ្ឌកម្មភ្លើងនរកដែលឆាបឆេះពួកគេ ជាការតបស្នងចំពោះពួកគេទៅលើទង្វើដែលពួកគេបានប្រព្រឹត្តលើបណ្តាអ្នកមានជំនឿដោយដុតនឹងភ្លើង(ទាំងរស់)នោះ។
85:11Page 590
إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُمۡ جَنَّٰتٞ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡكَبِيرُ ١١
Indeed, those who have believed and done righteous deeds will have gardens beneath which rivers flow. That is the great attainment.
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានសាងនូវទង្វើកុសលនោះ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាននិងដើមឈើរបស់វា។ ការតបស្នងដែលគេបានត្រៀមសម្រាប់ពួកគេនោះហើយ គឺជាជោគជ័យដ៏ធំធេងដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។
85:12Page 590
إِنَّ بَطۡشَ رَبِّكَ لَشَدِيدٌ ١٢
Indeed, the assault [i.e., vengeance] of your Lord is severe.
ពិតប្រាកដណាស់ ទណ្ឌកម្មនៃម្ចាស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចំពោះពួកដែលបំពាននោះ (ទោះបីជាទ្រង់ពន្យារពេលដល់គេបន្តិចក៏ដោយ) គឺខ្លាំងក្លាជាទីបំផុត។
85:13Page 590
إِنَّهُۥ هُوَ يُبۡدِئُ وَيُعِيدُ ١٣
Indeed, it is He who originates [creation] and repeats.
ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលបានបង្កើតម៉ាខ្លូក និងបង្កើតទណ្ឌកម្ម ហើយទ្រង់ជាអ្នកត្រឡប់ពួកគេទាំងពីរវិញ។
ហើយទ្រង់ជាម្ចាស់មហាអភ័យទោសបំផុតចំពោះបាបកម្មសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយណាដែលបានសារភាពកំហុស ហើយពិតប្រាកដណាស់ ទ្រង់មហាអាណិតស្រលាញ់បំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកកោតខ្លាច។
ទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើង។
ជាម្ចាស់ដែលធ្វើតាមអ្វីដែលទ្រង់មានចេតនា ដូចជាការអភ័យទោសនូវបាបកម្មចំពោះជនណាដែលទ្រង់មានចេតនា និងដាក់ទោសទណ្ឌចំពោះជនណាដែលទ្រង់មានចេតនា ដោយគ្មាននរណាម្នាក់បង្ខិតបង្ខំទ្រង់ឡើយ។
តើដំណឹងរបស់កងទ័ពដែលធ្វើសង្គ្រាមប្រឆាំងនឹងសេចក្តីពិត និងរារាំង(មនុស្ស)អំពីវានោះបានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឬទេ?
ដូចជាហ្វៀរអោន និងពួកសាមូដដែលជាប្រជាជាតិរបស់ព្យាការីសឡេះ។
85:19Page 590
بَلِ ٱلَّذِينَ كَفَرُواْ فِي تَكۡذِيبٖ ١٩
But they who disbelieve are in [persistent] denial,
គ្មានអ្វីដែលរារាំងពួកទាំងនោះមិនឲ្យមានជំនឿដោយសារតែពួកគេមិនបានដឹងពីរឿងរ៉ាវរបស់ប្រជាជាតិទាំងឡាយដែលបានបដិសេធ និងការវិនាសអន្តរាយដែលបានកើតឡើងចំពោះពួកគេនោះទេ។ ផ្ទុយទៅវិញ ពួកគេបានបដិសេធនូវអ្វីដែលបណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកអំពីរឿងរ៉ាវទាំងនោះ ដោយពួកគេធ្វើតាមចំណង់តណ្ហារបស់ពួកគេប៉ុណ្ណោះ។
ហើយអល់ឡោះដឹងជ្រួតជ្រាបនូវរាល់សកម្មភាពទាំងអស់របស់ពួកគេ ដោយគ្មានអ្វីមួយអាចរំលងផុតពីការដឹងរបស់ទ្រង់នោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេវិញចំពោះទង្វើទាំងនោះ។
ហើយគម្ពីរគួរអានមិនមែនជាកំណាព្យដូចដែលពួកបដិសេធទាំងនោះបាននិយាយឡើយ។ ផ្ទុយទៅវិញ វាគឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើងបំផុត។
ដែលត្រូវបានថែរក្សានៅក្នុងបញ្ជីកំណត់ត្រា(ឡាវហុលម៉ះហ៊្វូស)អំពីការផ្លាស់ប្តូ ការកែប្រែ និងការបន្ថែមបន្ថយទាំងឡាយ។
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences