Al-Mukhtasar · Tafsir · in Khmer
النبإ
An-Naba
The Tidings · Meccan · 40 ayahs
តើពួកមុស្ហរីគីន(ពួកពហុទេពនិយម)ទាំងនោះកំពុងតែសួរគ្នាពីរឿងអ្វីបន្ទាប់ពីអល់ឡោះបានតែងតាំងមូហាំម៉ាត់ជាអ្នកនាំសាររបស់ទ្រង់ទៅកាន់ពួកគេនោះ?
គឺពួកគេបានសួរគ្នាទៅវិញទៅមកអំពីដំណឹងដ៏សំខាន់ នោះគឺគម្ពីរគួរអានដែលបញ្ចុះទៅលើអ្នកនាំសាររបស់ពួកគេ ដែលមានរៀបរាប់ពីដំណឹង(ព័ត៌មាន)នៃការពង្រស់មនុស្ស(បន្ទាប់ពីស្លាប់)ឱ្យរស់ឡើងវិញ។
គម្ពីរគួរអាននេះហើយដែលពួកគេបានខ្វែងគំនិតគ្នាចំពោះវា ដោយអ្នកខ្លះថា វាជាមន្តអាគម អ្នកខ្លះទៀតថា វាជាកំណាព្យ ហើយអ្នកខ្លះទៀតថាជាគ្រូទាយ ហើយអ្នកខ្លះទៀតថា វាជារឿងព្រេងនិទានរបស់មនុស្សជំនាន់មុន។
រឿងនោះមិនដូចអ្វីដែលពួកគេអះអាងនោះឡើយ។ ពួកដែលបដិសេធនឹងគម្ពីរគួរអានទាំងនោះ ពួកគេនឹងដឹងពីលទ្ធផលចុងក្រោយនៃការបដិសេធដ៏អាក្រក់របស់ពួកគេ។
បន្ទាប់មក ទ្រង់នឹងបញ្ជាក់ដល់ពួកគេម្តងហើយម្តងទៀត។
តើយើង(អល់ឡោះ)មិនបានបង្កើតផែនដីឱ្យមានសណ្ឋានរាបស្មើដើម្បីឱ្យពួកគេងាយស្រួលរស់នៅនៅលើវាទេឬ?
ហើយយើងបានបង្កើតភ្នំជាច្រើននៅលើវា(ផែនដី)ប្រៀបដូចជាបង្គោលស្នឹងសម្រាប់ទប់លំនឹងផែនដីកុំឱ្យវាញ័រញ្ជួយ។
ហើយយើងបានបង្កើតពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ជាគូៗ មានប្រុស មានស្ត្រី។
ហើយយើងបានធ្វើឱ្យការដេករបស់ពួកអ្នកជាការបញ្ឈប់ការធ្វើសកម្មភាព(នៃរាងកាយ)ដើម្បីឲ្យពួកអ្នកបានសម្រាក។
ហើយយើងបានបង្កើតពេលយប់ជាការបិតបាំងពួកអ្នកតាមរយៈភាពងងឹតរបស់វា ប្រៀបដូចជាសម្លៀកបំពាក់ដែលពួកអ្នកយកវាមកបិតបាំងរាងកាយពួកអ្នកដូច្នោះដែរ។
ហើយយើងបានបង្កើតពេលថ្ងៃជាពេលមួយដើម្បីឱ្យគេស្វែងរកកម្រៃ និងលាភសក្ការៈ។
78:12Page 582
وَبَنَيۡنَا فَوۡقَكُمۡ سَبۡعٗا شِدَادٗا ١٢
And constructed above you seven strong [heavens]
យើងបានបង្កើតមេឃប្រាំពីរជាន់នៅពីលើពួកអ្នកដែលជាសំណង់ដ៏រឹងមាំប្រកបទៅដោយគតិបណ្ឌិតក្នុងការសាងសង់។
យើងបានបង្កើតព្រះអាទិត្យឲ្យមានរស្មីចែងចាំង និងមានកម្តៅ។
78:14Page 582
وَأَنزَلۡنَا مِنَ ٱلۡمُعۡصِرَٰتِ مَآءٗ ثَجَّاجٗا ١٤
And sent down from the rain clouds pouring water
ហើយយើងបានបញ្ចុះទឹកភ្លៀងដ៏ច្រើនសន្ធឹកសន្ធាប់ពីពពកដែលពោរពេញទៅដោយទឹក។
78:15Page 582
لِّنُخۡرِجَ بِهِۦ حَبّٗا وَنَبَاتٗا ١٥
That We may bring forth thereby grain and vegetation
ដើម្បីយើងបញ្ចេញតាមរយៈទឹកភ្លៀងនេះនូវគ្រាប់ធញ្ញជាតិនិងរុក្ខជាតិជាច្រើនប្រភេទ។
ហើយតាមរយៈទឹកភ្លៀងនេះដែរ យើងបានបង្កើតជាចម្ការដំណាំដែលពោរពេញទៅដោយផល្លានុផលគ្រប់ប្រភេទដោយសារតែវាបែកមែកសាខាយ៉ាងច្រើន។
78:17Page 582
إِنَّ يَوۡمَ ٱلۡفَصۡلِ كَانَ مِيقَٰتٗا ١٧
Indeed, the Day of Judgement is an appointed time -
ពិតប្រាកដណាស់ ថ្ងៃកាត់ក្តីរវាងម៉ាខ្លូកទាំងឡាយ គឺជាពេលវេលាដែលត្រូវបានគេកំណត់យ៉ាងច្បាស់លាស់ដែលគ្មានខុសនោះឡើយ។
78:18Page 582
يَوۡمَ يُنفَخُ فِي ٱلصُّورِ فَتَأۡتُونَ أَفۡوَاجٗا ١٨
The Day the Horn is blown and you will come forth in multitudes
គឺថ្ងៃដែលម៉ាឡើអ៊ីកាត់បានផ្លុំត្រែលើកទីពីរ។ ពេលនោះពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នឹងមក(កាន់កន្លែងជំនុំជម្រះ)ជាក្រុមៗ។
78:19Page 582
وَفُتِحَتِ ٱلسَّمَآءُ فَكَانَتۡ أَبۡوَٰبٗا ١٩
And the heaven is opened and will become gateways
ហើយមេឃនឹងត្រូវគេបើកចំហដូចជាទ្វាជាច្រើនដែលគេបានបើកដូច្នោះដែរ។
78:20Page 582
وَسُيِّرَتِ ٱلۡجِبَالُ فَكَانَتۡ سَرَابًا ٢٠
And the mountains are removed and will be [but] a mirage.
ដែលធ្វើឱ្យភ្នំប៉ើងចេញពីកន្លែងរបស់វាទៅក្នុងលំហអាកាស ប្រៀបដូចល្អងធូលី។
ពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាកន្លែងត្រៀមធ្វើទណ្ឌកម្ម។
ជាទីវិលត្រលប់សម្រាប់ពួកដែលបំពាន។
ពួកគេស្ថិតនៅក្នុងឋាននរកនោះជាអមតៈ ដោយគ្មានទីបញ្ចប់នោះឡើយ។
78:24Page 582
لَّا يَذُوقُونَ فِيهَا بَرۡدٗا وَلَا شَرَابًا ٢٤
They will not taste therein [any] coolness or drink.
នៅក្នុងឋាននរកនោះ ពួកគេមិនដែលស្គាល់រសជាតិខ្យល់ត្រជាក់ដែលផ្តល់ភាពត្រជាក់ដល់ពួកគេពីកម្តៅនៃភ្លើងននរកនោះទេ ហើយពួកគេក៏គ្មានទឹកឆ្ងាញ់សម្រាប់ផឹកនោះដែរ។
ពួកគេមិនមានទឹកសម្រាប់ផឹកឡើយ លើកលែងតែទឹកក្តៅ និងខ្ទុះដែលហូរចេញពីខ្លួនពួកចុះនរកប៉ុណ្ណោះ។
ជាការតបស្នងដ៏សាកសមបំផុតចំពោះការប្រឆាំង និងភាពវង្វេងរបស់ពួកគេ។
ជាការពិតណាស់ កាលនៅក្នុងលោកិយ ពួកគេមិនដែលខ្លាចការជំនុំជម្រះរបស់អល់ឡោះចំពោះពួកគេនៅថ្ងៃបរលោកឡើយ ពីព្រោះពួកគេមិនជឿលើការពង្រស់(អ្នកស្លាប់ឲ្យរស់)ឡើងវិញនោះទេ។ ប្រសិនបើពួកគេខ្លាចការពង្រស់ឡើងវិញនោះ ពិតណាស់ ពួកគេប្រាកដជាមានជំនឿចំពោះអល់ឡោះ ហើយសាងទង្វើកុសលជាមិនខានឡើយ។
ហើយពួកគេថែមទាំងបានបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់យើងដែលបានបញ្ចុះឱ្យអ្នកនាំសាររបស់យើងទៀតផង។
ហើយទង្វើទាំងអស់របស់ពួកគេ យើងបានកត់ត្រាវាទុកនៅក្នុងសៀវភៅកំណត់ត្រាទង្វើរបស់ពួកគេ។
78:30Page 582
فَذُوقُواْ فَلَن نَّزِيدَكُمۡ إِلَّا عَذَابًا ٣٠
"So taste [the penalty], and never will We increase you except in torment."1
ដូចេ្នះ ចូរពួកអ្នក(ឱពួកបំពាន)ភ្លក្សចុះនូវទណ្ឌដ៏អមតៈនេះ ហើយយើងមិនបន្ថែមអ្វីឱ្យពួកអ្នកក្រៅពីទណ្ឌកម្មផ្ទួនៗឡើយ។
ពិតប្រាកដណាស់ សម្រាប់បណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងរាល់ប្រការទាំងឡាយដែលទ្រង់ហាមឃាត់នោះ នឹងទទួលបានកន្លែងដែលជោគជ័យ (ជាកន្លែង)ដែលពួកគេទទួលបានអ្វីគ្រប់យ៉ាងតាមបំណងប្រាថ្នារបស់ពួកគេ នោះគឺឋានសួគ៌។
(នៅក្នុងឋានសួគ៌នោះ) មានចំការដំណាំ និងចំការទំពាំងបាយជូរជាច្រើន។
និងមានស្ដ្រីព្រហ្មចារីយ៍ជាច្រើនដែលមានវ័យស្មើៗគ្នា។
ព្រមទាំងកែវដែលពេញទៅដោយស្រារួចជាសេ្រច។
78:35Page 583
لَّا يَسۡمَعُونَ فِيهَا لَغۡوٗا وَلَا كِذَّٰبٗا ٣٥
No ill speech will they hear therein or any falsehood -
នៅក្នុងឋានសួគ៌នោះ ពួកគេមិនស្តាប់ឮពាក្យសំដីឥតបានការ ឬពាក្យសំដីកុហកនោះទេ ហើយពួកគេក៏មិននិយាយកុហកគ្នានោះដែរ។
78:36Page 583
جَزَآءٗ مِّن رَّبِّكَ عَطَآءً حِسَابٗا ٣٦
[As] reward from your Lord, [a generous] gift [made due by] account,1
ទាំងនោះ គឺជាការតបស្នងពីអល់ឡោះជាម្ចាស់ ជារង្វាន់ និងជាការប្រោសប្រទានដ៏ពេញលេញមួយពីទ្រង់។
78:37Page 583
رَّبِّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا ٱلرَّحۡمَٰنِۖ لَا يَمۡلِكُونَ مِنۡهُ خِطَابٗا ٣٧
[From] the Lord of the heavens and the earth and whatever is between them, the Most Merciful. They possess not from Him [authority for] speech.1
ទ្រង់ជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ។ ទ្រង់ជាម្ចាស់មហាសប្បុរសទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។ ទាំងអ្នកដែលនៅផែនដី និងអ្នកដែលនៅលើមេឃមិនអាចនិយាយអ្វីជាមួយទ្រង់បានឡើយ លុះត្រាតែមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។
78:38Page 583
يَوۡمَ يَقُومُ ٱلرُّوحُ وَٱلۡمَلَٰٓئِكَةُ صَفّٗاۖ لَّا يَتَكَلَّمُونَ إِلَّا مَنۡ أَذِنَ لَهُ ٱلرَّحۡمَٰنُ وَقَالَ صَوَابٗا ٣٨
The Day that the Spirit [i.e., Gabriel] and the angels will stand in rows, they will not speak except for one whom the Most Merciful permits, and he will say what is correct.
នៅថ្ងៃដែលម៉ាឡាអ៊ីកាត់ជីព្រីល និងម៉ាឡាអ៊ីកាត់ទាំងឡាយឈរតម្រៀបជាជួរៗ។ ពួកគេមិនអាចនិយាយសុំអន្តរាគមន៍ឱ្យនរណាម្នាក់បានឡើយ លើកលែងតែអ្នកដែលអល់ឡោះអនុញ្ញាតឲ្យគេធ្វើអន្តរាគមន៍ប៉ុណ្ណោះ។ ហើយគេនិយាយនូវពាក្យសំដីណាដែលត្រឹមត្រូវប៉ុណ្ណោះ ដូចជាពាក្យសម្តីដែលបញ្ជាក់ពីភាពជាម្ចាស់តែមួយគត់របស់ទ្រង់ជាដើម។
78:39Page 583
ذَٰلِكَ ٱلۡيَوۡمُ ٱلۡحَقُّۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ مَـَٔابًا ٣٩
That is the True [i.e., certain] Day; so he who wills may take to his Lord a [way of] return.1
ថ្ងៃដែលគេបានរៀបរាប់ប្រាប់ពួកអ្នកនោះ គឺជាថ្ងៃដែលនឹងកើតឡើងយ៉ាងពិតប្រាកដដោយគ្មានការសង្ស័យឡើយ។ ដូចេ្នះ ជនណាហើយដែលចង់ទទួលបានជោគជ័យដោយរួចផុតពីទណ្ឌកម្មរបស់អល់ឡោះនោះ ចូរឱ្យគេជ្រើសរើសផ្លូវដែលនាំទៅកាន់ជោគជ័យនោះ ដោយការសាងនូវទង្វើកុសលដែលម្ចាស់របស់គេពេញចិត្តចុះ។
78:40Page 583
إِنَّآ أَنذَرۡنَٰكُمۡ عَذَابٗا قَرِيبٗا يَوۡمَ يَنظُرُ ٱلۡمَرۡءُ مَا قَدَّمَتۡ يَدَاهُ وَيَقُولُ ٱلۡكَافِرُ يَٰلَيۡتَنِي كُنتُ تُرَٰبَۢا ٤٠
Indeed, We have warned you of an impending punishment on the Day when a man will observe what his hands have put forth1 and the disbeliever will say, "Oh, I wish that I were dust!"
ពិតប្រាកដណាស់ យើងបានដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នូវទណ្ឌកម្មដែលជិតនឹងកើតឡើងបំផុត គឺនៅថ្ងៃដែលបុគ្គលម្នាក់ៗមើលទៅកាន់ទង្វើដែលគេបានសាងកន្លងមកកាលនៅក្នុងលោកិយ។ ហើយអ្នកគ្មានជំនឿនឹងនិយាយដោយប្រាថ្នាចង់រួចផុតពីទណ្ឌកម្មថាៈ “ឱអនិច្ចាខ្ញុំអើយ! សូមឲ្យខ្ញុំក្លាយជាដីដូចសត្វទាំងឡាយផងចុះ” នៅពេលដែលមានគេនិយាយទៅកាន់សត្វទាំងឡាយនៅថ្ងៃបររលោកនោះថា “ចូរពួកឯងក្លាយជាដីចុះ”។
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences