Al-Mukhtasar · Tafsir · in Khmer
التكوير
At-Takwir
The Overthrowing · Meccan · 29 ayahs
នៅពេលដែលព្រះអាទិត្យត្រូវបានច្របាច់បញ្ចូលគ្នា ហើយរស្មីរបស់វាបានបាត់បង់។
និងនៅពេលដែលផ្កាយទាំងឡាយធ្លាក់បែកខ្ចាត់ខ្ចាយ ហើយបាត់បង់ពន្លឺរបស់វា។
និងនៅពេលដែលភ្នំទាំងឡាយត្រូវបានគេបំប៉ើងចេញពីកន្លែងរបស់វា។
និងនៅពេលដែលមេអូដ្ឋផើមដែលម្ចាស់របស់វាតែងប្រជែងចង់បាននោះ ត្រូវបានគេបោះបង់ចោល។
និងនៅពេលដែលសត្វសាហាវត្រូវបានគេប្រមូលផ្ដុំជាមួយមនុស្សលោកនៅទីកន្លែងតែមួយ។
និងនៅពេលសមុទ្រទាំងឡាយត្រូវបានគេដុតឱ្យឆេះ រហូតក្លាយជាភ្លើង។
និងនៅពេលដែលជីវិតទាំងឡាយត្រូវបានផ្តុំឲ្យនៅជាមួយនឹងអ្នកដែលដូចពួកគេ ដោយអ្នកបំពាននៅជាមួយអ្នកបំពាន ហើយអ្នកកោតខ្លាចនៅជាមួយអ្នកដែលកោតខ្លាច។
និងនៅពេលទារិកាដែលត្រូវបានគេកប់ទាំងរស់ត្រូវបានអល់ឡោះសួរថា ៖
តើដោយសារបទឧក្រិដ្ឋអី្វបានជានាងត្រូវបានគេសម្លាប់(កប់ទាំងរស់)បែបនេះ?
និងនៅពេលដែលបញ្ជីកត់ត្រាទង្វើរបស់មនុស្សលោកត្រូវបានគេចែកចាយដើម្បីឱ្យពួកគេម្នាក់ៗអានបញ្ជីកំណត់ត្រាទង្វើរបស់គេដែលគេបានសាង។
និងនៅពេលដែលមេឃាត្រូវបានគេបកចេញ ដូចជាគេបកស្បែកចេញពីខ្លួនសត្វពពែ។
និងនៅពេលដែលភ្លើងនរកត្រូវបានដុតបញ្ឆេះឡើង។
និងនៅពេលដែលឋានសួគ៌ត្រូវបានគេដាក់ឲ្យនៅជិតបណ្តាអ្នកដែលកោតខ្លាចអល់ឡោះ។
81:14Page 586
عَلِمَتۡ نَفۡسٞ مَّآ أَحۡضَرَتۡ ١٤
A soul will [then] know what it has brought [with it].1
នៅពេលដែលហេតុការណ៍ទាំងនោះបានកើតឡើងនោះ បុគ្គលគ្រប់រូបនឹងដឹងពីទង្វើទាំងឡាយដែលពួកគេបានសាងកន្លងមកសម្រាប់ថ្ងៃនោះ។
អល់ឡោះបានស្បថនឹងហ្វូងតារាដែលបាត់ពន្លឺមុនពេលដែលវារះឡើងនៅពេលរាត្រី។
ហើយទ្រង់ស្បថនឹងហ្វូងតារាដែលដើរតាមគន្លងរបស់វា រួចក៏លិចបាត់នៅពេលព្រឹក ដែលប្រៀបដូចជាសត្វប្រើសរត់ចូលក្នុងជំរករបស់វា។
ហើយទ្រង់ស្បថនឹងពេលព្រលប់នៅពេលដែលវា(ពេលយប់)ចាប់ផ្តើមមកដល់ និងពេលទៀបភ្លឺ នៅពេលដែលវា(ពេលយប់)ជិតដល់ទីបពា្ចប់របស់វា។
ហើយទ្រង់ស្បថនឹងពេលព្រលឹម នៅពេលដែលវាបពោ្ចញពន្លឺ។
81:19Page 586
إِنَّهُۥ لَقَوۡلُ رَسُولٖ كَرِيمٖ ١٩
[That] indeed, it [i.e., the Qur’ān] is a word [conveyed by] a noble messenger [i.e., Gabriel]
ពិតប្រាកដណាស់ គម្ពីរគួរអានដែលគេបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់នោះ គឺពិតជាបន្ទូលរបស់អល់ឡោះដែលត្រូវបានម៉ាឡាអ៊ីកាត់ដែលគេជឿទុកចិត្ត នោះគឺម៉ាឡាអ៊ីកាត់ជីព្រីល នាំមកកាន់ព្យាការីមូហាំម៉ាត់ (ជាអ្នក)ដែលអល់ឡោះជាម្ចាស់បានទុកចិត្តគេ(ជីព្រីល)លើការអនុវត្តភារកិច្ចនេះ។
81:20Page 586
ذِي قُوَّةٍ عِندَ ذِي ٱلۡعَرۡشِ مَكِينٖ ٢٠
[Who is] possessed of power and with the Owner of the Throne, secure [in position],
ជាអ្នកមានអានុភាពខ្លាំងក្លា និងមានឋានៈខ្ពង់ខ្ពស់ចំពោះ(អល់ឡោះ)ម្ចាស់នៃអារ៉ស្ហ។
ជាអ្នកដែលត្រូវបានអ្នកដែលនៅលើមេឃគោរពតាម និងជាអ្នកដែលស្មោះត្រង់ក្នុងការផ្តល់វ៉ាហ៊ី(សាររបស់អល់ឡោះ)។
81:22Page 586
وَمَا صَاحِبُكُم بِمَجۡنُونٖ ٢٢
And your companion [i.e., Prophet Muḥammad (ﷺ) ] is not [at all] mad.1
ហើយមិត្ដភក្តិរបស់ពួកអ្នក គឺព្យាការីមូហាំម៉ាត់ ដែលនៅជាមួយពួកអ្នក ហើយដែលពួកអ្នកបានដឹងពីប្រាជ្ញារបស់គាត់ ភាពស្មោះត្រង់របស់គាត់ និងភាពសច្ចៈរបស់គាត់នោះ ពុំមែនជាមនុស្សវិកលចរិតដូចពួកអ្នកចោទឡើយ។
81:23Page 586
وَلَقَدۡ رَءَاهُ بِٱلۡأُفُقِ ٱلۡمُبِينِ ٢٣
And he has already seen him [i.e., Gabriel] in the clear horizon.1
ហើយជាការពិតណាស់ មិត្តរបស់អ្នក(ព្យាការីមូហាំម៉ាត់) បានឃើញជីព្រីលក្នុងរូបភាព(ដើម)ដែលគេបង្កើតគាត់យ៉ាងច្បាស់នៅឯជើងមេឃ។
81:24Page 586
وَمَا هُوَ عَلَى ٱلۡغَيۡبِ بِضَنِينٖ ٢٤
And he [i.e., Muḥammad (ﷺ)] is not a withholder of [knowledge of] the unseen.1
ហើយមិត្តរបស់ពួកអ្នក(ព្យាការីមូហាំម៉ាត់)មិនកំណាញ់ក្នុងការផ្សព្វផ្សាយបទបញ្ជាដែលគេប្រើគាត់ឲ្យផ្សព្វផ្សាយមកកាន់ពួកអ្នកនោះនោះទេ ហើយក៏មិនយកកម្រៃ(លើការផ្សព្វផ្សាយសារ)ដូចដែលពួកគ្រូទាយបានយកនោះដែរ។
81:25Page 586
وَمَا هُوَ بِقَوۡلِ شَيۡطَٰنٖ رَّجِيمٖ ٢٥
And it [i.e., the Qur’ān] is not the word of a devil, expelled [from the heavens].
ហើយគម្ពីរគួរអាននេះ ក៏មិនមែនជាសម្តីរបស់ស្ហៃតនដែលត្រូវបានគេបណ្ដេញចេញពីក្តីមេត្តាករុណារបស់អល់ឡោះនោះដែរ។
ដូចនេះ តើផ្លូវមួយណាដែលពួកអ្នកនឹងដើរដើម្បីបដិសេធថាវា(គម្ពីរគួរអាន)មិនមែនមកពីអល់ឡោះជាម្ចាស់ បន្ទាប់ពីមានភស្តុតាងទាំងនេះហើយនោះ?
ហើយគម្ពីរគួរអានគ្មានអ្វីក្រៅពីការដាស់រំឭកនិងទូន្មានដល់ជិននិងមនុស្សលោកឡើយ។
81:28Page 586
لِمَن شَآءَ مِنكُمۡ أَن يَسۡتَقِيمَ ٢٨
For whoever wills among you to take a right course.
គឺសម្រាប់ជនណាក្នុងចំណោមពួកអ្នកដែលមានបំណងចង់ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។
81:29Page 586
وَمَا تَشَآءُونَ إِلَّآ أَن يَشَآءَ ٱللَّهُ رَبُّ ٱلۡعَٰلَمِينَ ٢٩
And you do not will except that Allāh wills - Lord of the worlds.
ហើយក្តីប្រាថ្នាចង់បានភាពខ្ជាប់ខ្ជួននៅលើសាសនា និងអ្វីផ្សេងទៀតរបស់ពួកអ្នកនឹងមិនអាចសម្រេចបាននោះទេ លើកលែងតែអល់ឡោះទ្រង់មានចេតនាចំពោះរឿងនោះប៉ុណ្ណោះ ហើយទ្រង់ជាម្ចាស់នៃម៉ាខ្លូកទាំងអស់។
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences