Al-Mukhtasar · Tafsir · in Khmer
الجن
Al-Jinn
The Jinn · Meccan · 28 ayahs
72:1Page 572
قُلۡ أُوحِيَ إِلَيَّ أَنَّهُ ٱسۡتَمَعَ نَفَرٞ مِّنَ ٱلۡجِنِّ فَقَالُوٓاْ إِنَّا سَمِعۡنَا قُرۡءَانًا عَجَبٗا ١
Say, [O Muḥammad], "It has been revealed to me that a group of the jinn listened and said, 'Indeed, we have heard an amazing Qur’ān [i.e., recitation].
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ប្រជាជាតិរបស់អ្នកថាៈ ខ្ញុំត្រូវបានអល់ឡោះផ្ដល់វ៉ាហ៊ីឱ្យដឹងថា ជាការពិតណាស់ មានជិនមួយក្រុមនៅក្នុងចំការល្មើបានមកស្ដាប់ខ្ញុំសូត្រគម្ពីរគួរអាន។ នៅពេលពួកគេត្រលប់ទៅកាន់ក្រុមរបស់ពួកគេវិញ ពួកគេបាននិយាយប្រាប់គ្នាថាៈ ពិតប្រាកដណាស់ ពួកយើងបានស្ដាប់លឺពាក្យពេចន៍នៃការសូត្រមួយ(គម្ពីរគួរអាន)ដ៏អស្ចារ្យទាំងពាក្យពេចន៍ និងវោហាសាស្រ្ត។
72:2Page 572
يَهۡدِيٓ إِلَى ٱلرُّشۡدِ فَـَٔامَنَّا بِهِۦۖ وَلَن نُّشۡرِكَ بِرَبِّنَآ أَحَدٗا ٢
It guides to the right course, and we have believed in it. And we will never associate with our Lord anyone.
ហើយពាក្យពេចន៍ដែលយើងបានស្តាប់លឺនេះ គឺចង្អុលបង្ហាញទៅកាន់ភាពត្រឹមត្រូវទាំងគោលជំនឿ ពាក្យសម្ដី និងទង្វើ។ ដូចនេះ ពួកយើងក៏មានជំនឿលើវា ហើយពួកយើងមិនគោរពសក្ការៈចំពោះអ្នកណាម្នាក់រួមជាមួយម្ចាស់របស់ពួកយើងដែលបានបញ្ចុះវា(គម្ពីរគួរអាន)នោះឡើយ។
72:3Page 572
وَأَنَّهُۥ تَعَٰلَىٰ جَدُّ رَبِّنَا مَا ٱتَّخَذَ صَٰحِبَةٗ وَلَا وَلَدٗا ٣
And [it teaches] that exalted is the nobleness of our Lord; He has not taken a wife or a son
ហើយពួកយើងក៏មានជំនឿដែរថា ជាការពិតណាស់ (ម្ចាស់របស់ពួកយើងដ៏មហាខ្ពង់ខ្ពស់ មហាឧត្តុង្គឧត្តម) ទ្រង់គ្មានភរិយា និងគ្មានបុត្រដូចអ្វីដែលពួកមុស្ហរីគីននិយាយចោទប្រកាន់ទៅលើទ្រង់នោះឡើយ។
72:4Page 572
وَأَنَّهُۥ كَانَ يَقُولُ سَفِيهُنَا عَلَى ٱللَّهِ شَطَطٗا ٤
And that our foolish one [i.e., Iblees]1 has been saying about Allāh an excessive transgression.
ហើយពិតប្រាកដណាស់ អ៊ីព្លីស ធ្លាប់បាននិយាយចោទប្រកាន់ទៅលើអល់ឡោះនូវពាក្យសម្ដីដែលជ្រុលហួសហេតុ ដោយការអះអាងថា ទ្រង់មានភរិយានិងមានបុត្រ។
72:5Page 572
وَأَنَّا ظَنَنَّآ أَن لَّن تَقُولَ ٱلۡإِنسُ وَٱلۡجِنُّ عَلَى ٱللَّهِ كَذِبٗا ٥
And we had thought that mankind and the jinn would never speak about Allāh a lie.
ហើយពិតប្រាកដណាស់ ពួកយើងធ្លាប់បានគិតថា ជាការពិតណាស់ ពួកដែលធ្វើស្ហ៊ីរិក(នឹងអល់ឡោះ)ក្នុងចំណោមមនុស្សលោកនិងជិននោះ ពួកគេមិនបាននិយាយនូវពាក្យសម្ដីភូតកុហកឡើយ ខណៈដែលពួកគេអះអាងថា ទ្រង់មានដៃគូនិងមានបុត្រនោះ។ ដូចនេះ ពួកយើងក៏បានជឿតាមពាក្យសម្ដីពួកគេ(ទាំងងងឹតងងុល)។
72:6Page 572
وَأَنَّهُۥ كَانَ رِجَالٞ مِّنَ ٱلۡإِنسِ يَعُوذُونَ بِرِجَالٖ مِّنَ ٱلۡجِنِّ فَزَادُوهُمۡ رَهَقٗا ٦
And there were men from mankind who sought refuge in men from the jinn, so they [only] increased them in burden [i.e., sin].
ហើយពិតប្រាកដណាស់ នៅសម័យកាលអវិជ្ជា(មុនឥស្លាមមកដល់) មានបុរសជាច្រើនក្នុងចំណោមមនុស្សលោកបានសុំពីបុរសជិនឱ្យការពារពួកគេនៅពេលដែលពួកគេឈប់សម្រាកនៅទីតាំងដែលគួរឱ្យខ្លាចណាមួយ ហើយម្នាក់ក្នុងចំណោមពួកគេបាននិយាយថាៈ សូមអ្នកតាម្ចាស់ជ្រលងភ្នំនេះបញ្ចៀសខ្ញុំពីអំពើអាក្រក់របស់កូនចៅអ្នកតាផងចុះ។ ប៉ុន្ដែក្រុមជិនទាំងនោះ រឹតតែបន្ថែមភាពភ័យខ្លាច និងភ័យរន្ធត់ដល់ពួកគេ(មនុស្សលោក)ថែមទៀត។
72:7Page 572
وَأَنَّهُمۡ ظَنُّواْ كَمَا ظَنَنتُمۡ أَن لَّن يَبۡعَثَ ٱللَّهُ أَحَدٗا ٧
And they had thought, as you thought, that Allāh would never send anyone [as a messenger].
ហើយពិតប្រាកដណាស់ មនុស្សលោក(ពួកគ្មានជំនឿ)បានគិតដូចដែលពួកអ្នក(ជិនគ្មានជំនឿ)បានគិតដែរ ដែលថា ពិតណាស់ អល់ឡោះជាម្ចាស់នឹងមិនធ្វើឱ្យអ្នកណាម្នាក់រស់ឡើងវិញម្ដងទៀតបន្ទាប់ពីពួកគេបានស្លាប់ដើម្បីជំនុំជម្រះនិងទទួលការតបស្នងឡើយ។
72:8Page 572
وَأَنَّا لَمَسۡنَا ٱلسَّمَآءَ فَوَجَدۡنَٰهَا مُلِئَتۡ حَرَسٗا شَدِيدٗا وَشُهُبٗا ٨
And we have sought [to reach] the heaven but found it filled with powerful guards and burning flames.
ហើយពិតប្រាកដណាស់ ពួកយើង(ជិន)បានទាមទារ(ចង់ដឹង)ដំណឹងនៅលើមេឃ តែពួកយើងបានប្រទះឃើញថាមេឃពោរពេញទៅដោយអ្នកការពារដ៏រឹងមាំអំពីពពួកម៉ាឡាអ៊ីកាត់ដែលការពារវា(មេឃ)ពីការលួចស្តាប់ដំណឹងដែលយើងធ្លាប់បានធ្វើពីមុនមក និងពោរពេញទៅដោយដុំភ្លើងជាច្រើនដើម្បីគប់រាល់អ្នកទាំងឡាយដែលទៅជិតមេឃ។
72:9Page 572
وَأَنَّا كُنَّا نَقۡعُدُ مِنۡهَا مَقَٰعِدَ لِلسَّمۡعِۖ فَمَن يَسۡتَمِعِ ٱلۡأٓنَ يَجِدۡ لَهُۥ شِهَابٗا رَّصَدٗا ٩
And we used to sit therein in positions for hearing,1 but whoever listens now will find a burning flame lying in wait for him.
ហើយជាការពិតណាស់ ពួកយើង(ជិន)ពីមុនធ្លាប់បានឈរជើងនៅតាមទីតាំងមួយចំនួននៅលើមេឃដើម្បីលួចស្តាប់ដំណឹងផ្សេងៗពីម៉ាឡាអ៊ីកាត់ រួចមក ពួកយើងក៏យកដំណឹងនោះមកប្រាប់បន្តដល់គ្រូទាយដែលនៅលើផែនដី។ តែឥឡូវនេះ កិច្ចការនោះបានប្រែប្រួលទៅហើយ។ ដូច្នេះ នៅពេលនេះ(ក្រោយពីព្យាការីមូហាំម៉ាត់បានក្លាយជាអ្នកនាំសាររបស់អល់ឡោះ) នរណាក៏ដោយក្នុងចំណោមពួកយើងដែលទៅលួចស្តាប់(ដំណឹងពីម៉ាឡាអ៊ីកាត់នោះ) នឹងត្រូវទទួលរងនូវការគប់ដោយភ្លើង។ នៅពេលណាដែលពួកយើងទៅក្បែរមេឃ ពិតណាស់ ពួកយើងនឹងត្រូវភ្លើងឆេះជាមិនខាន។
72:10Page 572
وَأَنَّا لَا نَدۡرِيٓ أَشَرٌّ أُرِيدَ بِمَن فِي ٱلۡأَرۡضِ أَمۡ أَرَادَ بِهِمۡ رَبُّهُمۡ رَشَدٗا ١٠
And we do not know [therefore] whether evil is intended for those on earth or whether their Lord intends for them a right course.
ហើយពិតប្រាកដណាស់ ពួកយើងក៏មិនបានដឹងដែរថា តើអ្វីជាមូលហេតុនៃការការពារដ៏រឹងមាំបែបនេះ ថាតើអល់ឡោះទ្រង់ចង់ឲ្យអ្នកដែលនៅលើផែនដីបានអាក្រក់ ឬមួយក៏ទ្រង់ចង់ឲ្យពួកគេបានល្អ ព្រោះថា(ឥឡូវនេះ) ដំណឹងនៅលើមេឃត្រូវបានកាត់ផ្តាច់ពីពួកយើងហើយ។
72:11Page 572
وَأَنَّا مِنَّا ٱلصَّٰلِحُونَ وَمِنَّا دُونَ ذَٰلِكَۖ كُنَّا طَرَآئِقَ قِدَدٗا ١١
And among us are the righteous, and among us are [others] not so; we were [of] divided ways.1
ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកយើង(ពួកជិន) មានអ្នកខ្លះជាអ្នកដែលកោតខ្លាច(អល់ឡោះ)ដែលជាអ្នកល្អត្រឹមត្រូវ ហើយមានអ្នកខ្លះទៀតគឺជាពួកដែលប្រឆាំង និងអាក្រក់។ ពួកយើងមានច្រើនក្រុមខុសៗគ្នា និងមានផ្នត់គំនិតផ្សេងៗគ្នា។
72:12Page 572
وَأَنَّا ظَنَنَّآ أَن لَّن نُّعۡجِزَ ٱللَّهَ فِي ٱلۡأَرۡضِ وَلَن نُّعۡجِزَهُۥ هَرَبٗا ١٢
And we have become certain that we will never cause failure to Allāh upon earth, nor can we escape Him by flight.
ហើយពិតប្រាកដណាស់ ពួកយើងបានដឹងយ៉ាងច្បាស់ថាៈ បើសិនជាអល់ឡោះទ្រង់មានចេតនាចង់ឱ្យរឿងអ្វីមួយកើតឡើងចំពោះពួកយើងនោះ គឺពួកយើងមិនអាចរំលងហួសពីការកំណត់របស់ទ្រង់ឡើយ ហើយពួកយើងក៏មិនអាចគេចផុតពីការកំណត់របស់ទ្រង់ចំពោះពួកយើងបាននោះដែរ។
72:13Page 572
وَأَنَّا لَمَّا سَمِعۡنَا ٱلۡهُدَىٰٓ ءَامَنَّا بِهِۦۖ فَمَن يُؤۡمِنۢ بِرَبِّهِۦ فَلَا يَخَافُ بَخۡسٗا وَلَا رَهَقٗا ١٣
And when we heard the guidance [i.e., the Qur’ān], we believed in it. And whoever believes in his Lord will not fear deprivation or burden.1
ហើយពិតប្រាកដណាស់ នៅពេលដែលពួកយើងបានស្ដាប់(នូវការសូត្រ)គម្ពីរគួរអានដែលចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវនោះ ពួកយើងក៏មានជំនឿលើវា។ ហេតុនេះ ជនណាហើយដែលមានជំនឿលើម្ចាស់របស់គេនោះ គឺគេមិនខ្លាចខ្វះផលបុណ្យ ហើយក៏មិនខ្លាចគេបន្ថែមបាបកម្មទៅលើបាបកម្មរបស់គេពីមុនមកនោះដែរ។
72:14Page 573
وَأَنَّا مِنَّا ٱلۡمُسۡلِمُونَ وَمِنَّا ٱلۡقَٰسِطُونَۖ فَمَنۡ أَسۡلَمَ فَأُوْلَٰٓئِكَ تَحَرَّوۡاْ رَشَدٗا ١٤
And among us are Muslims [in submission to Allāh], and among us are the unjust.1 And whoever has become Muslim - those have sought out the right course.
ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកយើង មានអ្នកខ្លះជាមូស្លីមដែលជាអ្នកដែលអនុវត្តនិងគោរពតាមអល់ឡោះជាម្ចាស់ដោយការគោរពប្រតិបត្តិ ហើយមានអ្នកខ្លះទៀតក្នុងចំណោមពួកយើង គឺជាពួកល្មើសបំពានដែលងាកចេញពីមាគ៌ាត្រឹមត្រូវ។ ដូច្នេះ ជនណាហើយដែលឱនលំទោនចំពោះអល់ឡោះជាម្ចាស់ដោយការគោរពប្រតិបត្ដិនិងសាងទង្វើកុសលនោះ អ្នកទាំងនោះហើយគឺជាអ្នកដែលមានបំណងទៅរកការចង្អុលបង្ហាញ និងមាគ៌ាដ៏ត្រឹមត្រូវ។
72:15Page 573
وَأَمَّا ٱلۡقَٰسِطُونَ فَكَانُواْ لِجَهَنَّمَ حَطَبٗا ١٥
But as for the unjust, they will be, for Hell, firewood.'
រីឯពួកដែលល្មើសបំពានដែលងាកចេញពីមាគ៌ាត្រឹមត្រូវវិញនោះ ពួកគេនឹងក្លាយជាអុសសម្រាប់បង្កាត់ភ្លើងនរកជើហាន់ណាំជាមួយនឹងមនុស្សទាំងឡាយណាដែលមានលក្ខណៈ(បំពាន)ដូចពួកគេ។
72:16Page 573
وَأَلَّوِ ٱسۡتَقَٰمُواْ عَلَى ٱلطَّرِيقَةِ لَأَسۡقَيۡنَٰهُم مَّآءً غَدَقٗا ١٦
And [Allāh revealed] that if they had remained straight on the way, We would have given them abundant rain [i.e., provision]
ហើយដូចដែលរូបគេ(ព្យាការីមូហាំម៉ាត់)ត្រូវបានគេផ្តល់វ៉ាហ៊ីមកប្រាប់ថា មានពួកជិនមួយក្រុមបានមកស្តាប់គេនោះនោះ រូបគេក៏ត្រូវបានគេផ្តល់វាហ៊ីឱ្យបានដឹងផងដែរថាៈ ជាការពិតណាស់ ប្រសិនបើពួកជិននិងមនុស្សលោកស្ថិតនៅលើមាគ៌ានៃសាសនាឥស្លាម ហើយអនុវត្តតាមអ្វីដែលមាននៅក្នុងវានោះ អល់ឡោះជាម្ចាស់ពិតជានឹងផ្ដល់ឱ្យពួកគេនូវទឹកភ្លៀងជាច្រើន និងផ្ដល់លាភសក្ការៈជាច្រើនប្រភេទ(ដល់ពួកគេ)
72:17Page 573
لِّنَفۡتِنَهُمۡ فِيهِۚ وَمَن يُعۡرِضۡ عَن ذِكۡرِ رَبِّهِۦ يَسۡلُكۡهُ عَذَابٗا صَعَدٗا ١٧
So We might test them therein. And whoever turns away from the remembrance of his Lord1 He will put into arduous punishment.
ដើម្បីយើង(អល់ឡោះ)នឹងសាកល្បងពួកគេនឹងវា ថាតើពួកគេដឹងគុណចំពោះឧបការគុណរបស់យើង ឬមួយពួកគេរមិលគុណចំពោះវា? ហើយជនណាដែលងាកចេញពីគម្ពីរគួរអាន និងងាកចេញពីការទូន្មានទាំងឡាយដែលមាននៅក្នុងគម្ពីរគួរអាននោះ ម្ចាស់របស់គេនឹងបញ្ចូលរូបគេទៅក្នុងទណ្ឌកម្មដ៏ធ្ងន់ធ្ងរជាទីបំផុតដែលពួកគេមិនអាចទ្រាំទ្របានឡើយ។
72:18Page 573
وَأَنَّ ٱلۡمَسَٰجِدَ لِلَّهِ فَلَا تَدۡعُواْ مَعَ ٱللَّهِ أَحَدٗا ١٨
And [He revealed] that the masjids1 are for Allāh, so do not invoke2 with Allāh anyone.
ហើយពិតប្រាកដណាស់ ម៉ាស្ជិទទាំងឡាយ គឺជាកម្មសិទ្ធិសម្រាប់តែអល់ឡោះជាម្ចាស់តែមួយគត់ ពុំមែនសម្រាប់អ្នកផ្សេងក្រៅពីទ្រង់នោះឡើយ។ ហេតុនេះ ចូរពួកអ្នកកុំបួងសួងសុំពីអ្នកណាម្នាក់រួមជាមួយអល់ឡោះនៅក្នុងម៉ាស្ជិតទាំងឡាយឱ្យសោះ ដែលជាហេតុនាំឱ្យពួកអ្នកក្លាយទៅជាដូចពួកយូដា និងពួកណាសរ៉នី(ដែលពួកគេបួងសួងសុំពីអ្នកផ្សេងរួមជាមួយនឹងអល់ឡោះជាម្ចាស់)នៅក្នុងព្រះវិហាររបស់ពួកគេ។
72:19Page 573
وَأَنَّهُۥ لَمَّا قَامَ عَبۡدُ ٱللَّهِ يَدۡعُوهُ كَادُواْ يَكُونُونَ عَلَيۡهِ لِبَدٗا ١٩
And that when the Servant [i.e., Prophet] of Allāh stood up supplicating Him, they almost became about him a compacted mass."1
ហើយពិតប្រាកដណាស់ នៅពេលដែលខ្ញុំបម្រើម្នាក់របស់អល់ឡោះ គឺព្យាការីមូហាំម៉ាត់ បានក្រោកឈរឡើងដើម្បីគោរពសក្ការៈទៅចំពោះម្ចាស់របស់គាត់នៅក្នុងចំការល្មើនោះ ពួកជិនមួយក្រុមស្ទើរតែប្រជ្រៀតជាន់លើគ្នាទៅហើយ នៅពេលដែលពួកគេស្តាប់គាត់សូត្រគម្ពីរគួរអាននោះ។
72:20Page 573
قُلۡ إِنَّمَآ أَدۡعُواْ رَبِّي وَلَآ أُشۡرِكُ بِهِۦٓ أَحَدٗا ٢٠
Say, [O Muḥammad], "I only invoke my Lord and do not associate with Him anyone."
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់មុស្ហរីគីនទាំងនោះថាៈ ពិតប្រាកដណាស់ ខ្ញុំបួងសួងសុំចំពោះម្ចាស់របស់ខ្ញុំតែមួយគត់ ហើយខ្ញុំមិនគោរពសក្ការៈអ្នកណាម្នាក់រួមជាមួយនឹងទ្រង់ជាដាច់ខាត។
72:21Page 573
قُلۡ إِنِّي لَآ أَمۡلِكُ لَكُمۡ ضَرّٗا وَلَا رَشَدٗا ٢١
Say, "Indeed, I do not possess for you [the power of] harm or right direction."
ចូរអ្នកពោលទៅកាន់ពួកគេថាៈ ខ្ញុំគ្មានលទ្ធភាពការពារពួកអ្នកពីគ្រោះថ្នាក់ដែលអល់ឡោះទ្រង់បានកំណត់មកលើពួកអ្នកនោះឡើយ ហើយខ្ញុំក៏គ្មានលទ្ធភាពផ្ដល់ផលប្រយោជន៍ដល់ពួកអ្នកនោះដែរនូវអ្វីដែលអល់ឡោះទ្រង់បានហាមឃាត់ចំពោះពួកអ្នកនោះដែរ។
72:22Page 573
قُلۡ إِنِّي لَن يُجِيرَنِي مِنَ ٱللَّهِ أَحَدٞ وَلَنۡ أَجِدَ مِن دُونِهِۦ مُلۡتَحَدًا ٢٢
Say, "Indeed, there will never protect me from Allāh anyone [if I should disobey], nor will I find in other than Him a refuge.
ចូរអ្នកពោលទៅកាន់ពួកគេទៀតថាៈ គ្មានអ្នកណាម្នាក់អាចជួយសង្គ្រោះខ្ញុំឱ្យរួចផុតពីទណ្ឌកម្មរបស់អល់ឡោះជាម្ចាស់បានឡើយប្រសិនបើខ្ញុំប្រឆាំងនឹងទ្រង់នោះ ហើយខ្ញុំក៏គ្មានកន្លែងជ្រកកោនណាដែលខ្ញុំអាចជ្រកកោនបានក្រៅពីទ្រង់ដែរ។
72:23Page 573
إِلَّا بَلَٰغٗا مِّنَ ٱللَّهِ وَرِسَٰلَٰتِهِۦۚ وَمَن يَعۡصِ ٱللَّهَ وَرَسُولَهُۥ فَإِنَّ لَهُۥ نَارَ جَهَنَّمَ خَٰلِدِينَ فِيهَآ أَبَدًا ٢٣
But [I have for you] only notification from Allāh, and His messages." And whoever disobeys Allāh and His Messenger - then indeed, for him is the fire of Hell; they will abide therein forever.
ក៏ប៉ុន្តែ អ្វីដែលខ្ញុំអាចធ្វើបាននោះ គឺខ្ញុំផ្សព្វផ្សាយដល់ពួកអ្នកនូវអ្វីដែលអល់ឡោះទ្រង់ដាក់បទបញ្ជាលើខ្ញុំឲ្យផ្សព្វផ្សាយវាទៅកាន់ពួកអ្នក ហើយនិង(ផ្សព្វផ្សាយ)សាររបស់ទ្រង់ដែលត្រូវបានបញ្ជូនតាមរយៈខ្ញុំមកកាន់ពួកអ្នកប៉ុណ្ណោះ។ ហើយជនណាដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដណាស់ កន្លែងវិលត្រឡប់របស់គេនោះ គឺនរកជើហាន់ណាំដោយរូបគេនឹងស្ថិតនៅក្នុងនោះជាអមតៈដោយគ្មានថ្ងៃចេញឡើយ។
72:24Page 573
حَتَّىٰٓ إِذَا رَأَوۡاْ مَا يُوعَدُونَ فَسَيَعۡلَمُونَ مَنۡ أَضۡعَفُ نَاصِرٗا وَأَقَلُّ عَدَدٗا ٢٤
[The disbelievers continue] until, when they see that which they are promised, then they will know who is weaker in helpers and less in number.
ហើយពួកគ្មានជំនឿនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេ រហូតដល់ពេលដែលពួកគេបានឃើញនូវទណ្ឌកម្មដែលពួកគេត្រូវបានគេសន្យានៅលើលោកិយដោយផ្ទាល់នឹងភ្នែកនៅថ្ងៃបរលោក។ ខណៈនោះ ពួកគេនឹងដឹងថា តើអ្នកណាជាអ្នកដែលមានជំនួយខ្សោយជាងគេ និងមានបក្សពួកតិចជាងគេ?
72:25Page 573
قُلۡ إِنۡ أَدۡرِيٓ أَقَرِيبٞ مَّا تُوعَدُونَ أَمۡ يَجۡعَلُ لَهُۥ رَبِّيٓ أَمَدًا ٢٥
Say, "I do not know if what you are promised is near or if my Lord will grant for it a [long] period."
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះថាៈ ខ្ញុំមិនដឹងទេថា តើទណ្ឌកម្មដែលគេសន្យាចំពោះពួកអ្នកនោះ នឹងកើតឡើងក្នុងពេលឆាប់ៗនេះ ឬក៏វាមានពេលវេលាកំណត់ណាមួយដែលគ្មាននរណាម្នាក់ដឹង លើកលែងតែអល់ឡោះតែមួយគត់នោះ?
72:26Page 573
عَٰلِمُ ٱلۡغَيۡبِ فَلَا يُظۡهِرُ عَلَىٰ غَيۡبِهِۦٓ أَحَدًا ٢٦
[He is] Knower of the unseen, and He does not disclose His [knowledge of the] unseen to anyone
ទ្រង់ជាម្ចាស់ដែលដឹងនូវប្រការអាថ៌កំបាំងទាំងអស់។ គ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ។ ដូចនេះ ទ្រង់មិនលាតត្រដាងអាថ៌កំបាំងរបស់ទ្រង់ឱ្យនរណាម្នាក់ឃើញឡើយ ផ្ទុយទៅវិញ ទ្រង់រក្សាវាទុកសម្រាប់តែទ្រង់ប៉ុណ្ណោះ។
72:27Page 573
إِلَّا مَنِ ٱرۡتَضَىٰ مِن رَّسُولٖ فَإِنَّهُۥ يَسۡلُكُ مِنۢ بَيۡنِ يَدَيۡهِ وَمِنۡ خَلۡفِهِۦ رَصَدٗا ٢٧
Except whom He has approved of messengers, and indeed, He sends before him [i.e., each messenger] and behind him observers1
លើកលែងតែអ្នកណាដែលទ្រង់ជ្រើសរើសគេធ្វើជាអ្នកនាំសារ(របស់ទ្រង់)ប៉ុណ្ណោះ ដោយទ្រង់អាចបង្ហាញឱ្យគេ(អ្នកនាំសារ)បានឃើញនូវអ្វីដែលទ្រង់មានចេតនា។ ហើយទ្រង់បានចាត់តាំងម៉ាឡាអ៊ីកាត់ឱ្យយាមនៅខាងមុខនិងនៅខាងក្រោយអ្នកនាំសារដែលពួកគេការពារគាត់ ដើម្បីកុំឱ្យអ្នកផ្សេងក្រៅពីអ្នកនាំសារដឹង(នូវប្រការអាថ៌កំបាំងដែលទ្រង់បានបង្ហាញប្រាប់គាត់)។លើកលែងតែអ្នកណាដែលទ្រង់ជ្រើសរើសគេធ្វើជាអ្នកនាំសារ(របស់ទ្រង់)ប៉ុណ្ណោះ ដោយទ្រង់អាចបង្ហាញឲ្យគេ(អ្នកនាំសារ)បានឃើញនូវអ្វីដែលទ្រង់មានចេតនា។ ហើយទ្រង់បានចាត់តាំងម៉ាឡាអ៊ីកាត់ឲ្យយាមនៅខាងមុខនិងនៅខាងក្រោយអ្នកនាំសារដែលពួកគេការពារគាត់ ដើម្បីកុំឲ្យអ្នកផ្សេងក្រៅពីអ្នកនាំសារដឹង(នូវប្រការអាថ៌កំបាំងដែលទ្រង់បានបង្ហាញប្រាប់គាត់)។
72:28Page 573
لِّيَعۡلَمَ أَن قَدۡ أَبۡلَغُواْ رِسَٰلَٰتِ رَبِّهِمۡ وَأَحَاطَ بِمَا لَدَيۡهِمۡ وَأَحۡصَىٰ كُلَّ شَيۡءٍ عَدَدَۢا ٢٨
That he [i.e., Muḥammad (ﷺ)] may know1 that they have conveyed the messages of their Lord; and He has encompassed whatever is with them and has enumerated all things in number.
ដើម្បីឲ្យអ្នកនាំសារដឹងថា ជាការពិតណាស់ បណ្តាអ្នកនាំសារទាំងឡាយដែលមានមុនគាត់ ពួកគេពិតជាបានផ្សព្វផ្សាយសារនៃម្ចាស់របស់ពួកគេដែលទ្រង់បានប្រើឱ្យពួកគេផ្សព្វផ្សាយពិតប្រាកដមែន ដោយអល់ឡោះដឹងជ្រួតជ្រាបបំផុតនូវអ្វីដែលពួកគេថែរក្សា(ផ្សព្វផ្សាយ)។ ហើយអល់ឡោះដឹងជ្រួតជ្រាបបំផុតនូវអ្វីដែលពួកម៉ាឡាអ៊ីកាត់ និងអ្នកនាំសារបានធ្វើ។ ដូចនេះ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់ដឹងពីចំនួននៃគ្រប់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences