Al-Mukhtasar · Tafsir · in Khmer
الغاشية
Al-Ghashiyah
The Overwhelming · Meccan · 26 ayahs
88:1Page 592
هَلۡ أَتَىٰكَ حَدِيثُ ٱلۡغَٰشِيَةِ ١
Has there reached you the report of the Overwhelming [event]?
តើរឿងរ៉ាវនៃថ្ងៃបរលោក ជាថ្ងៃដែលមនុស្សលោកគ្របដណ្តប់ទៅដោយភាពភ័យរន្ធត់ខ្លាំងបំផុតនោះបានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ហើយឬនៅ?
ពិតណាស់ មនុស្សនៅថ្ងៃបរលោកនោះ មានទាំងអ្នកដែលមានទុក្ខសោក និងមានទាំងអ្នកដែលសប្បាយរីករាយ។ ហើយអ្នកដែលមានទុក្ខសោកនោះ ផ្ទៃមុខរបស់ពួកគេ គឺពោរពេញដោយភាពអាម៉ាស់ ហើយឱនមុខចុះ។
ពួកគេនឿយហត់ខ្លាំងបំផុតដោយសារតែច្រវាក់ដែលគេអូសទាញពួកគេ ហើយនិងខ្នោះដែលគេដាក់។
ពួកដែលមានទឹកមុខបែបនោះ ពួកគេនឹងត្រូវចូលក្នុងភើ្លងនរក ដោយទទួលរងនូវកម្តៅដ៏សែនក្ដៅបំផុតរបស់វា។
គេនឹងបញ្រ្ចកទឹកដ៏សែនក្តៅបំផុតឱ្យពួកគេផឹក។
88:6Page 592
لَّيۡسَ لَهُمۡ طَعَامٌ إِلَّا مِن ضَرِيعٖ ٦
For them there will be no food except from a poisonous, thorny plant
គ្មានចំណីអាហារណាសម្រាប់ពួកគេក្រៅពីចំណីអាហារដ៏អាក្រក់បំផុតនោះទេ។ ហើយគេបញ្រ្ចកពួកគេនឹងរុក្ខជាតិបន្លាមួយប្រភេទដែលគេហៅថាស្ហ៊ីពរីក ដែលនៅពេលណាដែលវាស្ងួត គឺវាក្លាយជាជាតិពុល។
88:7Page 592
لَّا يُسۡمِنُ وَلَا يُغۡنِي مِن جُوعٖ ٧
Which neither nourishes nor avails against hunger.
វា(ចំណីអាហារនោះ)មិនបានធ្វើឲ្យអ្នកដែលទទួលទានវាធំធាត់នោះទេ ហើយក៏មិនធ្វើឱ្យពួកគេបាត់សេ្រកឃ្លាននោះដែរ។
ចំណែកឯទឹកមុខរបស់អ្នកដែលសប្បាយរីករាយនៅថ្ងៃនោះវិញ គឺពោពេញទៅដោយឧបការគុណ ភាពស្រស់ស្រាយ និងភាពសប្បាយរីករាយ ព្រោះពួកគេទទួលបានឧបការគុណ(ពីអល់ឡោះ)។
ដោយសារពួកគេពេញចិត្តនឹងទង្វើកុសលដែលគេបានសាងកាលនៅក្នុងលោកិយ។ ជាការពិតណាស់ រូបគេបានឃើញផលបុណ្យនៃទង្វើដែលគេបានសាងទុកសម្រាប់ថ្ងៃបរលោកនោះ កើនឡើងទ្វេដង។
(ពួកគេ)នៅក្នុងឋានសួគ៌ដែលជាទីកន្លែងខ្ពង់ខ្ពស់ និងមានឋានៈខ្ពង់ខ្ពស់។
នៅក្នុងឋានសួគ៌នោះ គេមិនលឺពាក្យសំដីឥតបានការ និងពាក្យសម្តីឥតប្រយោជន៍នោះឡើយ ជាពិសេសគឺការស្តាប់លឺនូវពាក្យសម្ដីដែលគេហាមឃាត់។
នៅក្នុងឋានសួគ៌នេះទៀត គឺមានប្រភពទឹកជាច្រើនដែលហូរកាត់តាមវា ហើយពួកគេអាចប្រើប្រាស់វាតាមចិត្តចង់។
នៅក្នុងឋានសួគ៌នោះដែរ មានគ្រែខ្ពស់ៗ
និងកែវដែលបានរៀបចំទុកដាក់ជាសេ្រចសម្រាប់យកមកពិសារ។
ហើយនៅក្នុងឋានសួគ៌នោះដែរ មានខ្នើយកើយដែលរៀបដាក់ជាជួរ។
នៅក្នុងឋានសួគ៌នោះផងដែរ គឺមានកម្រាលព្រំដែលក្រាលសន្ធឹងរួចជាសេ្រចគ្រប់ទីកន្លែង។
88:17Page 592
أَفَلَا يَنظُرُونَ إِلَى ٱلۡإِبِلِ كَيۡفَ خُلِقَتۡ ١٧
Then do they not look at the camels - how they are created?
តើពួកគេមិនសង្កេតមើលដោយពិចារណាទៅកាន់សត្វអូដ្ឋទេឬ ថាតើអល់ឡោះជាម្ចាស់បានបង្កើតវា និងសម្រួលវាដល់កូនចៅអាហ្ទាំ(មនុស្សលោក)យ៉ាងដូចម្តេច?
និងមើលទៅមេឃ ថាតើវាត្រូវបានគេលើកឱ្យខ្ពស់ឡើងរហូតក្លាយជាដំបូលការពារ(ផែនដី)នៅពីលើពួកគេ ដោយមិនធ្លាក់មកលើពួកគេយ៉ាងដូចមេ្ដច?
និងមើលទៅកាន់ភ្នំទាំងឡាយ ថាតើវាត្រូវបានគេបោះភ្ជាប់នឹងដីយ៉ាងរឹងមាំដើម្បីកុំឲ្យវា(ផែនដី)ញ័ររញ្ជួយលើមនុស្សយ៉ាងដូចមេ្ដច ?
និងមើលទៅកាន់ផែនដី ថាតើវាត្រូវបានគេលាតសន្ធឹង និងរៀបចំវាសម្រាប់ឲ្យមនុស្សរស់នៅលើផែនដីនោះយ៉ាងដូចមេ្ដច?
88:21Page 592
فَذَكِّرۡ إِنَّمَآ أَنتَ مُذَكِّرٞ ٢١
So remind, [O Muḥammad]; you are only a reminder.
ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំបូន្មាននិងបំភ័យពួកទាំងនោះ(ពួកគ្មានជំនឿ)ពីទណ្ឌកម្មរបស់អល់ឡោះចុះ។ តាមពិត អ្នកគ្រាន់តែជាអ្នកដែលក្រើនរំលឹកប៉ុណ្ណោះ។ គេមិនទាមទារអ្វីពីអ្នកក្រៅពីការដាស់រំលឹកពួកគេនោះឡើយ។ រីឯផ្តល់ការចង្អុលបង្ហាញពួកគេទៅកាន់ការមានជំនឿវិញ គឺស្ថិតនៅក្នុងកណ្តាប់អល់ឡោះតែមួយគត់។
អ្នកពុំមែនជាអ្នកដែលប្រើអំណាចផ្តាច់ការទៅលើពួកគេ រហូតបង្ខំពួកគេឲ្យមានជំនឿឡើយ។
ក៏ប៉ុន្តែ ជនណាហើយក្នុងចំណោមពួកគេដែលបានងាកចេញពីសេចក្តីជំនឿ ហើយប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់វិញនោះ
88:24Page 592
فَيُعَذِّبُهُ ٱللَّهُ ٱلۡعَذَابَ ٱلۡأَكۡبَرَ ٢٤
Then Allāh will punish him with the greatest punishment.
អល់ឡោះនឹងដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះគេនៅថ្ងៃបរលោក ដោយបញ្ចូលរូបគេទៅក្នុងនរកជើហាន់ណាំជាអមតៈ។
ពិតប្រាកដណាស់ ការវិលត្រឡប់របស់ពួកគេបន្ទាប់ពីពួកគេបានស្លាប់នោះ គឺមកកាន់យើង(អល់ឡោះ)តែមួយគត់។
បន្ទាប់មក ការជំនុំជម្រះទៅលើទង្វើរបស់ពួកគេនោះ គឺជាតួនាទីរបស់យើងតែម្នាក់គត់ ពុំមែនជាតួនាទីរបស់អ្នក(ឱមូហាំម៉ាត់) ឬនរណាម្នាក់ក្រៅពីអ្នកនោះទេ។
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences