Al-Mukhtasar · Tafsir · in Khmer
المعارج
Al-Ma'arij
The Ascending Stairways · Meccan · 44 ayahs
70:1Page 568
سَأَلَ سَآئِلُۢ بِعَذَابٖ وَاقِعٖ ١
A supplicant asked for a punishment bound to happen1
មានបុរសម្នាក់ក្នុងចំណោមពួកមុស្ហរីគីនបានបួងសួងសុំឱ្យទណ្ឌកម្មកើតមានឡើងទៅលើខ្លួនគេនិងក្រុមរបស់គេប្រសិនបើទណ្ឌកម្មមានពិតមែននោះ។ នេះជាការចំអកឡកឡឺយពីរូបគេប៉ុណ្ណោះ។ តែទណ្ឌកម្ម គឺពិតជានឹងមានពិតនៅថ្ងៃបរលោក។
ចំពោះពួកដែលគ្មានជំនឿនឹងអល់ឡោះ គឺគ្មានអ្នកណាម្នាក់អាចការពាររូបគេពីទណ្ឌកម្មនេះបានឡើយ។
(គឺការពារពីទណ្ឌកម្ម)មកពីអល់ឡោះដែលជាម្ចាស់នៃជណ្តើរឡើងដ៏ធំមហិមា។
70:4Page 568
تَعۡرُجُ ٱلۡمَلَٰٓئِكَةُ وَٱلرُّوحُ إِلَيۡهِ فِي يَوۡمٖ كَانَ مِقۡدَارُهُۥ خَمۡسِينَ أَلۡفَ سَنَةٖ ٤
The angels and the Spirit [i.e., Gabriel] will ascend to Him during a Day the extent of which is fifty thousand years.
ម៉ាឡាអ៊ីកាត់ទាំងឡាយ ព្រមទាំងម៉ាឡាអ៊ីកាត់ជីព្រីលឡើងទៅកាន់ទ្រង់តាមជណ្តើរដ៏ធំមហិមានេះនៅថ្ងៃបរលោក។ វាជាថ្ងៃមួយដែលមានរយៈពេលយ៉ាងវែង ដោយមួយថ្ងៃរបស់វាស្មើនឹងហាសិបពាន់ឆ្នាំ។
ចូរអត់ធ្មត់(ឱអ្នកនាំសារមូហាំម៉ាត់)នូវការអត់ធ្មត់មួយដ៏ល្អប្រសើរ ដែលគ្មានឡើយការសោកសង្រេង និងត្អួញត្អែរនៅក្នុងវា។
ពិតប្រាកដណាស់ ពួកគេឃើញទណ្ឌកម្មនៅឆ្ងាយបំផុតដែលមិនអាចនឹងកើតឡើងបានឡើយ។
តែយើង(អល់ឡោះ)ឃើញវានៅជិតបង្កើយ ដែលវានឹងកើតឡើងយ៉ាងពិតប្រាកដ។
ថ្ងៃដែលមេឃនឹងរលាយដូចគេដុតរំលាយស្ពាន់ មាស និងអ្វីផ្សេងទៀត។
ហើយភ្នំទាំងឡាយក្លាយទៅជាស្រាលដូចរោមសត្វ។
ហើយនៅថ្ងៃនោះ គ្មានសាច់ញាតិណាម្នាក់សួរសុខទុក្ខគ្នាទេ ដោយសារពួកគេនៅជាប់រវល់រៀងៗខ្លួន។
70:11Page 569
يُبَصَّرُونَهُمۡۚ يَوَدُّ ٱلۡمُجۡرِمُ لَوۡ يَفۡتَدِي مِنۡ عَذَابِ يَوۡمِئِذِۭ بِبَنِيهِ ١١
They will be shown each other. The criminal will wish that he could be ransomed from the punishment of that Day by his children
មនុស្សគ្រប់រូបមើលឃើញសាច់ញាតិរបស់គេគ្មានបាត់ម្នាក់ណាឡើយ។ ទោះជាបែបនេះក្តី ក៏គ្មាននរណាម្នាក់សួរគ្នាទៅវិញទៅមកឡើយ ដោយសារស្ថានភាពដ៏រន្ធត់នៅពេលនោះ។ អ្នកដែលសាងអំពើបាប គឺគេមានបំណងលោះខ្លួនរបស់គេឱ្យរួចផុតពីទណ្ឌកម្មនៅថ្ងៃនោះដោយយកកូនចៅរបស់គេ
ដោយយកប្រពន្ធរបស់គេ និងបងប្អូនរបស់គេ
ដោយយកក្រុមគ្រួសារសាច់សាលោហិតរបស់គេដែលពឹងពាក់គ្នាពេលមានបញ្ហាផ្សេងៗ
70:14Page 569
وَمَن فِي ٱلۡأَرۡضِ جَمِيعٗا ثُمَّ يُنجِيهِ ١٤
And whoever is on earth entirely [so] then it could save him.
និងដោយយកអ្នកនៅលើផែនដីទាំងអស់ ទាំងមនុស្ស ទាំងជិន និងអ្នកផ្សេងទៀត។ បន្ទាប់មក គេ(សុខចិត្ត)ប្រគល់ការលោះទាំងអស់នោះ(ឲ្យអល់ឡោះទាំងអស់) ដើម្បីសង្គ្រោះរូបគេឲ្យរួចផុតពីទណ្ឌកម្មភ្លើងនរក។
តែរឿងនោះមិនដូចអ្វីដែលអ្នកសាងបាបកម្មរូបនេះប្រាថ្នាឡើយ។ ជាការពិតណាស់ វាគឺជាភ្លើងនរកនៅថ្ងៃបរលោកដែលឆាបឆេះយ៉ាងសន្ធោសន្ធៅ
ដែលវាបកស្បែកក្បាលជាផ្នែកៗដោយសារតែកម្ដៅដ៏ក្តៅ និងភាពសន្ធោសន្ធៅរបស់វា។
70:17Page 569
تَدۡعُواْ مَنۡ أَدۡبَرَ وَتَوَلَّىٰ ١٧
It invites he who turned his back [on truth] and went away [from obedience]
វា(នរក)បានស្រែកហៅអ្នកដែលបែរចេញពីមាគ៌ាត្រឹមត្រូវ និងចេញឆ្ងាយអំពីវា ហើយមិនមានជំនឿចំពោះវា និងមិនអនុវត្តតាមវា(មាគ៌ាត្រឹមត្រូវ)
ហើយប្រមូលទ្រព្យសម្បត្ដិ រួចលាក់ទុកមិនព្រមបរិច្ចាគទានក្នុងមាគ៌ាអល់ឡោះ។
ពិតប្រាកដណាស់ មនុស្សលោកត្រូវបានគេបង្កើតឡើងដោយគ្មានភាពអត់ធ្មត់ឡើយ។
នៅពេលមានគ្រោះអាក្រក់កើតឡើងចំពោះគេ ដូចជាជំងឺ ឬភាពក្រីក្រ គឺពួកគេពុំសូវមានភាពអត់ធ្មត់នោះឡើយ។
តែនៅពេលដែលគេទទួលបានប្រការល្អ ដូចជាសុខភាពល្អ និងមានទ្រព្យសម្បត្ដិនោះ គឺគេបែរជារិះកំណាញ់មិនបរិច្ចាគទានក្នុងមាគ៌ាអល់ឡោះទៅវិញ។
លើកលែងតែអ្នកដែលប្រតិបត្តិសឡាតប៉ុណ្ណោះដែលពួកគេជ្រះស្អាតពីចរិតលក្ខណៈដ៏អាក្រក់នេះ។
ពួកគេជាអ្នកដែលប្រកាន់ខ្ជាប់នឹងការប្រតិបត្ដិសឡាតជានិច្ច ដោយពួកគេមិនធ្វេសប្រហែសពីការសឡាតឡើយ ហើយពួកគេប្រតិបត្តិវាតាមពេលវេលាកំណត់។
70:24Page 569
وَٱلَّذِينَ فِيٓ أَمۡوَٰلِهِمۡ حَقّٞ مَّعۡلُومٞ ٢٤
And those within whose wealth is a known right1
និងបណ្ដាអ្នកដែលដកយកមួយចំណែកអំពីទ្រព្យសម្បត្ដិរបស់ពួកគេបរិច្ចាគវាតាមច្បាប់កំណត់
ចែកជូនដល់អ្នកក្រីក្រដែលសុំទានគេ និងអ្នកក្រីក្រដែលមិនសុំទានគេក្នុងចំណោមអ្នកដែលខ្វះខាត ទោះដោយមូលហេតុអ្វីក៏ដោយ។
70:26Page 569
وَٱلَّذِينَ يُصَدِّقُونَ بِيَوۡمِ ٱلدِّينِ ٢٦
And those who believe in the Day of Recompense
និងបណ្ដាអ្នកដែលជឿជាក់នឹងថ្ងៃបរលោក ជាថ្ងៃដែលអល់ឡោះទ្រង់តបស្នងដល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលគេសាកសមនឹងទទួលបាន។
70:27Page 569
وَٱلَّذِينَ هُم مِّنۡ عَذَابِ رَبِّهِم مُّشۡفِقُونَ ٢٧
And those who are fearful of the punishment of their Lord -
និងបណ្ដាអ្នកដែលកោតខ្លាចទណ្ឌកម្មនៃម្ចាស់របស់ពួកគេ ទោះបីជាពួកគេបានសាងទង្វើកុសល(ច្រើន)ហើយក៏ដោយ។
70:28Page 569
إِنَّ عَذَابَ رَبِّهِمۡ غَيۡرُ مَأۡمُونٖ ٢٨
Indeed, the punishment of their Lord is not that from which one is safe -
ពិតប្រាកដណាស់ ទណ្ឌកម្មនៃម្ចាស់របស់ពួកគេគឺគួរឱ្យខ្លាច។ គ្មានអ្នកណាដែលចេះគិតពិចារណាហើយមិនខ្លាចវានោះឡើយ។
និងបណ្ដាអ្នកដែលបានថែរក្សាប្រដាប់ភេទរបស់ពួកគេតាមរយៈការបិទបាំងវានិងបញ្ចៀសវាពីទង្វើអសីលធម៌នានា។
70:30Page 569
إِلَّا عَلَىٰٓ أَزۡوَٰجِهِمۡ أَوۡ مَا مَلَكَتۡ أَيۡمَٰنُهُمۡ فَإِنَّهُمۡ غَيۡرُ مَلُومِينَ ٣٠
Except from their wives or those their right hands possess,1 for indeed, they are not to be blamed -
លើកលែងតែចំពោះភរិយារបស់ពួកគេ ឬខ្ញុំបម្រើស្រីដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ ពីព្រោះពួកគេមិនត្រូវបានគេយកទោសពៃរ៍ឡើយក្នុងការត្រេកត្រអាលជាមួយពួកនាងដោយការរួមភេទ ឬផ្សេងពីនេះទៀតនោះ។
70:31Page 569
فَمَنِ ٱبۡتَغَىٰ وَرَآءَ ذَٰلِكَ فَأُوْلَٰٓئِكَ هُمُ ٱلۡعَادُونَ ٣١
But whoever seeks beyond that, then they are the transgressors -
តែជនណាហើយដែលស្វែងរកការតេ្រកត្រអាលផ្សេងក្រៅពីជាមួយប្រពន្ធនិងខ្ញុំបម្រើដាច់ស្រីថ្លៃដែលបានលើកឡើងនោះ ជាការពិតណាស់ ពួកទាំងនោះហើយគឺជាពួកដែលបំពានព្រំដែនរបស់អល់ឡោះជាម្ចាស់នោះ។
70:32Page 569
وَٱلَّذِينَ هُمۡ لِأَمَٰنَٰتِهِمۡ وَعَهۡدِهِمۡ رَٰعُونَ ٣٢
And those who are to their trusts and promises attentive
និងបណ្ដាអ្នកដែលនៅពេលណាដែលពួកគេត្រូវបានគេផ្តល់ទំនុកចិត្តចំពោះពួកគេ ដូចជាទ្រព្យសម្បត្តិ កិច្ចការសម្ងាត់ ឬអ្វីផ្សេងៗ ហើយនិងការសន្យារបស់ពួកគេដែលពួកគេបានសន្យាជាមួយនឹងមនុស្សលោកនោះ គឺពួកគេថែរក្សាវា ដោយពួកគេមិនក្បត់ទំនុកចិត្ត និងមិនក្បត់ការសន្យារបស់ពួកគេឡើយ។
70:33Page 569
وَٱلَّذِينَ هُم بِشَهَٰدَٰتِهِمۡ قَآئِمُونَ ٣٣
And those who are in their testimonies upright
និងបណ្តាអ្នកដែលប្រកាន់ខ្ជាប់នឹងភាពយុត្តិធម៌ក្នុងការធ្វើសាក្សី ដោយភាពជាសាច់ញាតិ ឬភាពជាសត្រូវមិនជះឥទ្ធិពល(លើពួកគេ)ក្នុងការប្រកាន់ភាពយុត្តិធម៌នោះឡើយ។
70:34Page 569
وَٱلَّذِينَ هُمۡ عَلَىٰ صَلَاتِهِمۡ يُحَافِظُونَ ٣٤
And those who [carefully] maintain their prayer:
ហើយនិងបណ្តាអ្នកដែលថែរក្សាសឡាតរបស់ពួកគេ ដោយពួកគេប្រតិបត្តិវាតាមពេលវេលាកំណត់របស់វា ប្រកបដោយមានភាពជ្រះស្អាតនិងមានចិត្តនឹងនរដោយគ្មានអ្វីមួយអាចមករំខានពួកគេបានឡើយ។
បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិទាំងនោះហើយ គឺជាអ្នកដែលស្ថិតក្នុងឋានសួគ៌ដែលត្រូវបានគេលើកតម្កើង ដោយពួកគេនឹងទទួលបាននូវឧបការគុណជានិរន្ត និងបានឃើញវង់ភក្ដ្ររបស់អល់ឡោះជាម្ចាស់ដ៏មហាថ្កុំថ្កើង។
70:36Page 569
فَمَالِ ٱلَّذِينَ كَفَرُواْ قِبَلَكَ مُهۡطِعِينَ ٣٦
So what is [the matter] with those who disbelieve, hastening [from] before you, [O Muḥammad],
តើមានអ្វីដែលធ្វើឲ្យពួកមុស្ហរីគីនក្នុងចំណោមក្រុមរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រញាប់បដិសេធចំពោះអ្នកលឿនយ៉ាងនេះ?
70:37Page 569
عَنِ ٱلۡيَمِينِ وَعَنِ ٱلشِّمَالِ عِزِينَ ٣٧
[To sit] on [your] right and [your] left in separate groups?1
ពួកគេស្ថិតនៅជុំវិញអ្នក ទាំងខាងស្ដាំនិងខាងឆេ្វង ជាក្រុមៗ។
70:38Page 569
أَيَطۡمَعُ كُلُّ ٱمۡرِيٕٖ مِّنۡهُمۡ أَن يُدۡخَلَ جَنَّةَ نَعِيمٖ ٣٨
Does every person among them aspire to enter a garden of pleasure?
តើរាល់បុគ្គលម្នាក់ៗក្នុងចំណោមពួកគេសង្ឃឹមថាអល់ឡោះជាម្ចាស់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ណាអ៊ីមដោយទទួលបាននូវការប្រោសប្រទានទាំងឡាយជានិរន្តខណៈដែលពួកគេបន្តស្ថិតក្នុងភាពគ្មានជំនឿបែបនេះឬ?
70:39Page 569
كـَلَّآۖ إِنَّا خَلَقۡنَٰهُم مِّمَّا يَعۡلَمُونَ ٣٩
No! Indeed, We have created them from that which they know.1
រឿងនោះមិនដូចអ្វីដែលពួកគេស្រមៃនោះទេ! ពិតប្រាកដណាស់ យើង(អល់ឡោះ)បានបង្កើតពួកគេពីអ្វីដែលពួកគេស្គាល់វា។ ជាការពិតណាស់ យើងបានបង្កើតពួកគេគឺទឹកកាមដ៏ទន់ខ្សោយ។ ដូចនេះ ពួកគេគឺទន់ខ្សោយ ដោយពួកគេគ្មានលទ្ធភាពផ្តល់ប្រយោជន៍ដល់ខ្លួនឯង ឬការពារគ្រោះថ្នាក់ពីខ្លួនឯងបានឡើយ។ ដូចនេះ ហេតុអ្វីបានជាពួកគេក្រអឺតក្រទមបែបនេះ?
70:40Page 570
فَلَآ أُقۡسِمُ بِرَبِّ ٱلۡمَشَٰرِقِ وَٱلۡمَغَٰرِبِ إِنَّا لَقَٰدِرُونَ ٤٠
So I swear by the Lord of [all] risings and settings1 that indeed We are able
អល់ឡោះជាម្ចាស់ទ្រង់ស្បថនឹងខ្លួនឯង ខណៈដែលទ្រង់ជាម្ចាស់គ្រប់គ្រងកន្លែងដែលព្រះអាទិត្យនិងព្រះច័ន្ទរះ និងលិចថាៈ ពិតប្រាកដណាស់ យើងគឺជាព្រះជាម្ចាស់ដ៏មានអានុភាពបំផុត។
70:41Page 570
عَلَىٰٓ أَن نُّبَدِّلَ خَيۡرٗا مِّنۡهُمۡ وَمَا نَحۡنُ بِمَسۡبُوقِينَ ٤١
To replace them with better than them; and We are not to be outdone.
លើការជំនួសពួកគេ(ពួកមុស្ហរីគីន)នឹងក្រុមផេ្សងដែលប្រតិបត្តិតាមអល់ឡោះ និងបំផ្លាញពួកគេចោល។ យើងពុំមែនអសមត្ថភាពក្នុងការធ្វើដូច្នោះនោះឡើយ។ ហើយនៅពេលណាដែលយើងមានចេតនាចង់បំផ្លាញពួកគេ និងផ្លាស់ប្តូរពួកគេនឹងក្រុមផ្សេងនោះ គឺគ្មាននរណាម្នាក់អាចយកឈ្នះ(រារាំង)យើងបានឡើយ។
70:42Page 570
فَذَرۡهُمۡ يَخُوضُواْ وَيَلۡعَبُواْ حَتَّىٰ يُلَٰقُواْ يَوۡمَهُمُ ٱلَّذِي يُوعَدُونَ ٤٢
So leave them to converse vainly and amuse themselves until they meet their Day which they are promised -
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកឱ្យពួកគេលិចលង់ក្នុងប្រការខុសឆ្គង និងវង្វេងរបស់ពួកគេ និងលេងសើចក្នុងជីវិតលោកិយរបស់ពួកគេ រហូតដល់ពួកគេជួបនឹងថ្ងៃបរលោកដែលត្រូវបានគេសន្យា(ដាក់ទណ្ឌកម្ម)ចំពោះពួកគេនៅក្នុងគម្ពីរគួរអានចុះ។
70:43Page 570
يَوۡمَ يَخۡرُجُونَ مِنَ ٱلۡأَجۡدَاثِ سِرَاعٗا كَأَنَّهُمۡ إِلَىٰ نُصُبٖ يُوفِضُونَ ٤٣
The Day they will emerge from the graves rapidly as if they were, toward an erected idol, hastening.1
គឺនៅថ្ងៃដែលពួកគេនឹងងើបចេញពីផ្នូរយ៉ាងលឿនហាក់ដូចជាពួកគេប្រជែងគ្នាទៅកាន់រូបបដិមា(របស់ពួកគេកាលនៅលើលោកិយ)ដូច្នោះដែរ។
70:44Page 570
خَٰشِعَةً أَبۡصَٰرُهُمۡ تَرۡهَقُهُمۡ ذِلَّةٞۚ ذَٰلِكَ ٱلۡيَوۡمُ ٱلَّذِي كَانُواْ يُوعَدُونَ ٤٤
Their eyes humbled, humiliation will cover them. That is the Day which they had been promised.
ភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលការលំបាកគ្របដណ្ដប់លើពួកគេ។ នោះហើយគឺជាថ្ងៃដែលពួកគេធ្លាប់ត្រូវបានគេសន្យានៅក្នុងលោកិយ តែពួកគេមិនដែលខ្វល់ពីវាឡើយ។
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences