Al-MukhtasarAl‑Insan · 76:1–31

Al-Mukhtasar · Tafsir · in Khmer

الانسان

Al-Insan

The Man · Medinan · 31 ayahs

76:1Page 578

هَلۡ أَتَىٰ عَلَى ٱلۡإِنسَٰنِ حِينٞ مِّنَ ٱلدَّهۡرِ لَمۡ يَكُن شَيۡـٔٗا مَّذۡكُورًا ١

Has there [not] come upon man a period of time when he was not a thing [even] mentioned?

ជាការពិតណាស់ រយៈពេលដ៏យូរបានកន្លងផុតពីមនុស្សលោកខណៈដែលពួកគេពុំទាន់កើតមានឡើង ដែលគេមិនដឹងថាវាជាអ្វីសោះនោះ។

76:2Page 578

إِنَّا خَلَقۡنَا ٱلۡإِنسَٰنَ مِن نُّطۡفَةٍ أَمۡشَاجٖ نَّبۡتَلِيهِ فَجَعَلۡنَٰهُ سَمِيعَۢا بَصِيرًا ٢

Indeed, We created man from a sperm-drop mixture1 that We may try him; and We made him hearing and seeing.

ជាការពិតណាស់ យើងបានបង្កើតមនុស្សលោកពីតំណក់ទឹកកាមដែលលាយចូលគ្នារវាងទឹកកាមបុរសនិងទឹកកាមស្ត្រី ដើម្បីយើងនឹងសាកល្បងគេនូវអ្វីដែលយើងបានដាក់កាតព្វកិច្ច(លើរូបគេ)។ បន្ទាប់មក យើងបានធ្វើឱ្យគេស្ដាប់ឮ និងមើលឃើញ ដើម្បីឱ្យគេអាចអនុវត្តនូវអ្វីដែលយើងបានដាក់បន្ទុកលើពួកគេនៃក្បួនច្បាប់ទាំងឡាយនោះ។

76:3Page 578

إِنَّا هَدَيۡنَٰهُ ٱلسَّبِيلَ إِمَّا شَاكِرٗا وَإِمَّا كَفُورًا ٣

Indeed, We guided him to the way, be he grateful or be he ungrateful.

ពិតប្រាកដណាស់ យើងបានបញ្ជាក់ដល់គេ(មនុស្សលោក)នូវមាគ៌ានៃការចង្អុលបង្ហាញតាមរយៈពាក្យសម្តីរបស់អ្នកនាំសាររបស់យើងដើម្បីឱ្យពួកគេអាចដឹងពីមាគ៌ាដែលវង្វេង។ ហើយបន្ទាប់ពីនោះ ពួកគេអាចជាអ្នកដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ ដោយរូបគេក្លាយជាខ្ញុំបម្រើម្នាក់ដែលមានជំនឿ និងជាអ្នកដឹងគុណទៅចំពោះអល់ឡោះជាម្ចាស់ ឬពួកគេអាចក្លាយជាអ្នកដែលវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ ដោយរូបគេក្លាយជាខ្ញុំបម្រើម្នាក់ដែលគ្មានជំនឿ និងជាអ្នករមិលគុណចំពោះទ្រង់។

76:4Page 578

إِنَّآ أَعۡتَدۡنَا لِلۡكَٰفِرِينَ سَلَٰسِلَاْ وَأَغۡلَٰلٗا وَسَعِيرًا ٤

Indeed, We have prepared for the disbelievers chains and shackles and a blaze.

ជាការពិតណាស់ យើងបានរៀបចំសម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់នូវច្រវាក់ដែកអូសពួកគេចូលក្នុងឋាននរក និងមានខ្នោះសម្រាប់ដាក់ភ្ជាប់នៅក្នុងនរក ព្រមទាំងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។

76:5Page 578

إِنَّ ٱلۡأَبۡرَارَ يَشۡرَبُونَ مِن كَأۡسٖ كَانَ مِزَاجُهَا كَافُورًا ٥

Indeed, the righteous will drink from a cup [of wine] whose mixture is of Kāfūr,1

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿដែលគោរពប្រតិបត្តិអល់ឡោះជាម្ចាស់នោះ នៅក្នុងថ្ងៃបរលោក ពួកគេនឹងទទួលទានស្រាដែលលាយជាមួយទឹកក្រអូបកាហ្វូរ។

76:6Page 579

عَيۡنٗا يَشۡرَبُ بِهَا عِبَادُ ٱللَّهِ يُفَجِّرُونَهَا تَفۡجِيرٗا ٦

A spring of which the [righteous] servants of Allāh will drink; they will make it gush forth in force [and abundance].

ទឹកផឹកដែលគេរៀបចំសម្រាប់អ្នកដែលគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)នោះ គឺជាប្រភពទឹកដែលងាយស្រួលទទួលទាន និងសម្បូរហូរហៀរដែលមិនចេះរីងស្ងួត សម្រាប់ខ្ញុំបម្រើអល់ឡោះទទួលទាន(នៅក្នុងឋានសួគ៌)។ ប្រភពទឹកនោះ ហូរទៅគ្រប់ទីកន្លែងដែលពួកគេត្រូវការ។

76:7Page 579

يُوفُونَ بِٱلنَّذۡرِ وَيَخَافُونَ يَوۡمٗا كَانَ شَرُّهُۥ مُسۡتَطِيرٗا ٧

They [are those who] fulfill [their] vows and fear a Day whose evil will be widespread.

ហើយលក្ខណៈសម្បត្តិនៃអ្នកដែលបានពិសារទឹកនោះ គឺពួកគេជាអ្នកដែលបានបំពេញនូវកាតព្វកិច្ចដែលពួកគេបានតាំងចិត្តក្នុងការគោរពប្រតិបត្ដិ ហើយពួកគេខ្លាចថ្ងៃមួយដែលប្រការអាក្រក់របស់វារាលដាលគ្រប់ទីកន្លែង នោះគឺថ្ងៃបរលោក។

76:8Page 579

وَيُطۡعِمُونَ ٱلطَّعَامَ عَلَىٰ حُبِّهِۦ مِسۡكِينٗا وَيَتِيمٗا وَأَسِيرًا ٨

And they give food in spite of love for it1 to the needy, the orphan, and the captive,

ហើយពួកគេបានផ្ដល់ចំណីអាហារដែលពួកគេចូលចិត្ដនិងត្រូវការទៅឲ្យអ្នកដែលមានតម្រូវការ ដូចជាជនក្រីក្រ ក្មេងកំព្រា និងឈ្លើយសឹក។

76:9Page 579

إِنَّمَا نُطۡعِمُكُمۡ لِوَجۡهِ ٱللَّهِ لَا نُرِيدُ مِنكُمۡ جَزَآءٗ وَلَا شُكُورًا ٩

[Saying], "We feed you only for the face [i.e., approval] of Allāh. We wish not from you reward or gratitude.

ពួកគេមានក្តីសប្បាយរីករាយក្នុងខ្លួនរបស់ពួកគេ។ ជាការពិតណាស់ ពួកគេមិនបានផ្ដល់ចំណីអាហារដល់អ្នកទាំងនោះឡើយ លើកលែងតែដើម្បីទទួលបានការពេញចិត្តពីអល់ឡោះប៉ុណ្ណោះ ដោយពួកគេមិនចង់បានការតបស្នង និងការកោតសរសើរអ្វីពីអ្នកទាំងនោះចំពោះការផ្តល់ចំណីអាហាររបស់ពួកគេនោះឡើយ។

76:10Page 579

إِنَّا نَخَافُ مِن رَّبِّنَا يَوۡمًا عَبُوسٗا قَمۡطَرِيرٗا ١٠

Indeed, We fear from our Lord a Day austere and distressful."

ពិតប្រាកដណាស់ ពួកយើងកោតខ្លាចម្ចាស់របស់ពួកយើងនៅថ្ងៃមួយដែលទឹកមុខរបស់ពួកដែលអពមង្គល(ពួកគ្មានជំនឿ)មានភាពក្រញូវដោយសារភាពតានតឹង និងក្តីរន្ធត់នៅថ្ងៃនោះ។

76:11Page 579

فَوَقَىٰهُمُ ٱللَّهُ شَرَّ ذَٰلِكَ ٱلۡيَوۡمِ وَلَقَّىٰهُمۡ نَضۡرَةٗ وَسُرُورٗا ١١

So Allāh will protect them from the evil of that Day and give them radiance and happiness

ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានការពារពួកគេពីគ្រោះអាក្រក់នៃថ្ងៃដ៏ធំធេងនោះដោយក្តីមេត្តាករុណារបស់ទ្រង់ ហើយទ្រង់បានប្រទានឱ្យពួកគេនូវពន្លឺដ៏ត្រចះត្រចង់នៅលើផ្ទៃមុខរបស់ពួកគេ ដើម្បីជាការលើកតម្កើងចំពោះពួកគេ និងផ្តល់ឲ្យពួកគេមានសេចក្ដីរីករាយក្នុងដួងចិត្តរបស់ពួកគេ។

76:12Page 579

وَجَزَىٰهُم بِمَا صَبَرُواْ جَنَّةٗ وَحَرِيرٗا ١٢

And will reward them for what they patiently endured [with] a garden [in Paradise] and silk [garments].

ហើយអល់ឡោះជាម្ចាស់ទ្រង់ប្រទានការតបស្នងដល់ពួកគេនូវឋានសួគ៌ដែលពួកគេសើយសុខនៅក្នុងវា និងមានសម្លៀកបំពាក់ដែលធ្វើអំពីសូត្រសម្រាប់ពួកគេស្លៀកពាក់ដោយសារតែការអត់ធ្មត់របស់ពួកគេ(លើការគោរពប្រតិបត្តិ អត់ធ្មត់ចំពោះការកំណត់របស់អល់ឡោះ និងការអត់ធ្មត់របស់ពួកគេក្នុងការមិនប្រព្រឹត្តអំពើល្មើស)។

76:13Page 579

مُّتَّكِـِٔينَ فِيهَا عَلَى ٱلۡأَرَآئِكِۖ لَا يَرَوۡنَ فِيهَا شَمۡسٗا وَلَا زَمۡهَرِيرٗا ١٣

[They will be] reclining therein on adorned couches. They will not see therein any [burning] sun or [freezing] cold.

ពួកគេអង្គុយផ្អែកនៅលើកៅអីដែលតុបតែងយ៉ាងស្រស់ស្អាត។ នៅក្នុងឋានសួគ៌នោះ ពួកគេមិនត្រូវកំដៅព្រះអាទិត្យដែលនាំឲ្យប៉ះពាល់ដល់ពួកគេឡើយ ហើយក៏មិនត្រជាក់ខ្លាំងនោះដែរ។ ផ្ទុយទៅវិញ ពួកគេស្ថិតនៅក្នុងម្លប់ជានិច្ច ដែលមិនក្តៅ ហើយក៏មិនត្រជាក់ដែរ។

76:14Page 579

وَدَانِيَةً عَلَيۡهِمۡ ظِلَٰلُهَا وَذُلِّلَتۡ قُطُوفُهَا تَذۡلِيلٗا ١٤

And near above them are its shades, and its [fruit] to be picked will be lowered in compliance.

ហើយម្លប់ដើមឈើរបស់វានៅជិតពួកគេ ហើយផ្លែឈើរបស់វាត្រូវបានគេធ្វើឱ្យងាយស្រួលបេះបំផុត។ ដូចនេះ ពួកគេអាចទទួលបានវាដោយងាយស្រួលបំផុត ដោយពួកគេអាចដេកបេះក៏បាន អង្គុយបេះក៏បាន ឈរបេះក៏បាន។

76:15Page 579

وَيُطَافُ عَلَيۡهِم بِـَٔانِيَةٖ مِّن فِضَّةٖ وَأَكۡوَابٖ كَانَتۡ قَوَارِيرَا۠ ١٥

And there will be circulated among them vessels of silver and cups having been [created] clear [as glass],

ហើយមានអ្នកបម្រើដើរជុំវិញពួកគេដោយមានសម្ភារប្រើប្រាស់ដែលធ្វើអំពីប្រាក់ និងពែងថ្មកែវថ្លា នៅពេលណាដែលពួកគេត្រូវការពិសារ។

76:16Page 579

قَوَارِيرَاْ مِن فِضَّةٖ قَدَّرُوهَا تَقۡدِيرٗا ١٦

Clear glasses [made] from silver of which they have determined the measure.

ថ្មកែវនោះ ថ្លាដូចកញ្ចក់ គ្រាន់តែវាធ្វើអំពីប្រាក់ដែលត្រូវបានកំណត់យ៉ាងសមល្មម មិនច្រើនពេកហើយក៏មិនតិចពេកដែរ សម្រាប់ឲ្យពួកគេទទួលទានតាមចំណង់ចិត្ដរបស់ពួកគេ។

76:17Page 579

وَيُسۡقَوۡنَ فِيهَا كَأۡسٗا كَانَ مِزَاجُهَا زَنجَبِيلًا ١٧

And they will be given to drink a cup [of wine] whose mixture is of ginger

ហើយបណ្តាអ្នកដែលថ្កុំថ្កើងទាំងនោះ ត្រូវបានគេឱ្យទទួលទានស្រាដែលលាយជាមួយវានូវរសជាតិខ្ញី។

76:18Page 579

عَيۡنٗا فِيهَا تُسَمَّىٰ سَلۡسَبِيلٗا ١٨

[From] a fountain within it [i.e., Paradise] named Salsabeel.

ពួកគេទទួលទានពីប្រភពស្រានៅក្នុងឋានសួគ៌ដែលគេឱ្យឈ្មោះថា “សាល់សាហ្ពីល”។

76:19Page 579

۞ وَيَطُوفُ عَلَيۡهِمۡ وِلۡدَٰنٞ مُّخَلَّدُونَ إِذَا رَأَيۡتَهُمۡ حَسِبۡتَهُمۡ لُؤۡلُؤٗا مَّنثُورٗا ١٩

There will circulate among them young boys made eternal. When you see them, you would think them [as beautiful as] scattered pearls.

ហើយនៅក្នុងឋានសួគ៌នោះ មានកុមារៗដែលនៅវ័យកេ្មងជានិច្ចដើរជុំវិញរង់ចាំបម្រើពួកគេ។ នៅពេលដែលអ្នក(ព្យាការីមូហាំម៉ាត់)ឃើញពួកគេ អ្នកនឹងគិតថា ពួកគេជាគជ់ខ្យងដ៏ភ្លឺចែងចាំងដោយសារភាពស្រស់ស្អាត និងសម្បុរដ៏ស្រស់ថ្លា និងទឹកមុខស្រស់បស់របស់ពួកគេ។

76:20Page 579

وَإِذَا رَأَيۡتَ ثَمَّ رَأَيۡتَ نَعِيمٗا وَمُلۡكٗا كَبِيرًا ٢٠

And when you look there [in Paradise], you will see pleasure and great dominion.

ហើយនៅពេលដែលអ្នកក្រឡេកមើលទៅកាន់ឋានសួគ៌នោះ អ្នកនឹងឃើញនូវការប្រោសប្រទានគ្រប់បែបយ៉ាងដែលមិនអាចពិពណ៌នាបាន ហើយអ្នកក៏នឹងបានឃើញនូវអំណាចដ៏ធំធេងគ្មានអ្វីផ្ទឹមបាន។

76:21Page 579

عَٰلِيَهُمۡ ثِيَابُ سُندُسٍ خُضۡرٞ وَإِسۡتَبۡرَقٞۖ وَحُلُّوٓاْ أَسَاوِرَ مِن فِضَّةٖ وَسَقَىٰهُمۡ رَبُّهُمۡ شَرَابٗا طَهُورًا ٢١

Upon them [i.e., the inhabitants] will be green garments of fine silk and brocade. And they will be adorned with bracelets of silver, and their Lord will give them a purifying drink.

នៅពីលើខ្លួនប្រាណរបស់ពួកគេ គឺ(គ្របដណ្តប់ដោយ)សម្លៀកបំពាក់ធ្វើអំពីសូត្រម៉ដ្ឋខៃ និងសូត្រក្រាស់ពណ៌បៃតង ហើយពួកគេត្រូវបានគេបំពាក់ដោយកងដៃធ្វើអំពីប្រាក់។ ហើយអល់ឡោះជាម្ចាស់បានប្រទានឱ្យពួកគេនូវភេសជ្ជៈដ៏បរិសុទ្ធ។

76:22Page 579

إِنَّ هَٰذَا كَانَ لَكُمۡ جَزَآءٗ وَكَانَ سَعۡيُكُم مَّشۡكُورًا ٢٢

[And it will be said], "Indeed, this is for you a reward, and your effort has been appreciated."

ហើយមានគេនិយាយទៅកាន់ពួកគេជាការលើកតម្កើងចំពោះពួកគេថាៈ ពិតប្រាកដណាស់ ការប្រោសប្រទានដែលគេបានផ្តល់វាឲ្យពួកអ្នកទាំងអស់នេះ គឺជាការតបស្នងសម្រាប់ពួកអ្នកទៅលើទង្វើកុសលរបស់ពួកអ្នក ហើយទង្វើ(កុសល)របស់ពួកអ្នកត្រូវបានអល់ឡោះទទួលយក។

76:23Page 579

إِنَّا نَحۡنُ نَزَّلۡنَا عَلَيۡكَ ٱلۡقُرۡءَانَ تَنزِيلٗا ٢٣

Indeed, it is We who have sent down to you, [O Muḥammad], the Qur’ān progressively.

ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាដំណាក់កាលៗ ហើយយើងមិនបានបញ្ចុះវាម្តងទាំងអស់នោះទេ។

76:24Page 579

فَٱصۡبِرۡ لِحُكۡمِ رَبِّكَ وَلَا تُطِعۡ مِنۡهُمۡ ءَاثِمًا أَوۡ كَفُورٗا ٢٤

So be patient for the decision of your Lord and do not obey from among them a sinner or ungrateful [disbeliever].

ហេតុនេះ ចូរអ្នក(ព្យាការីមូហាំម៉ាត់)អត់ធ្មត់ចំពោះការកំណត់នៃម្ចាស់របស់អ្នក មិនថាចំពោះព្រេងវាសនា(ដែលទ្រង់បានកំណត់) មិនថាច្បាប់នានា(ដែលទ្រង់បានដាក់)នោះទេ ហើយចូរអ្នកកុំប្រតិបត្ដិតាមអ្នកដែលប្រព្រឹត្ដបាបកម្មដែលអំពាវនាវឲ្យប្រព្រឹត្តបាបកម្ម ឬអ្នកប្រឆាំងដែលអំពាវនាវអ្នកទៅរកការប្រឆាំង(នឹងអល់ឡោះ)ឲ្យសោះ។

76:25Page 579

وَٱذۡكُرِ ٱسۡمَ رَبِّكَ بُكۡرَةٗ وَأَصِيلٗا ٢٥

And mention the name of your Lord [in prayer] morning and evening

ហើយចូរអ្នករំលឹកចំពោះម្ចាស់របស់អ្នកដោយការប្រតិបត្តិសឡាតហ្វាជើរនៅពេលព្រឹក សឡាតហ្ស៊ូហោរ និងសឡាតអាសើរនៅពេលល្ងាច។

76:26Page 580

وَمِنَ ٱلَّيۡلِ فَٱسۡجُدۡ لَهُۥ وَسَبِّحۡهُ لَيۡلٗا طَوِيلًا ٢٦

And during the night prostrate to Him and exalt [i.e., praise] Him a long [part of the] night.

ហើយចូរអ្នករំលឹកទៅចំពោះទ្រង់ដោយការសឡាតពេលយប់ទាំង២នេះ គឺសឡាតម៉ាហ្គ្រឹប និងសឡាតអ៊ីស្ហា ហើយចូរអ្នកស៊ូជូត(ក្រាបគោរព)ចំពោះទ្រង់ និងលើកតម្កើងទ្រង់បន្ទាប់ពីសឡាតពេលយប់ទាំង២នេះ។

76:27Page 580

إِنَّ هَٰٓؤُلَآءِ يُحِبُّونَ ٱلۡعَاجِلَةَ وَيَذَرُونَ وَرَآءَهُمۡ يَوۡمٗا ثَقِيلٗا ٢٧

Indeed, these [disbelievers] love the immediate and leave behind them1 a grave Day.

ពិតប្រាកដណាស់ ពួកមុស្ហរីគីនទាំងនោះ ពួកគេស្រឡាញ់ការរស់នៅក្នុងលោកិយនិងយកចិត្តទុកដាក់ចំពោះវា ហើយពួកគេបោះបង់ថ្ងៃបរលោកដាក់ពីក្រោយខ្នងពួកគេ ខណៈដែលវាជាថ្ងៃដែលមានភាពវឹកវរខ្លាំងក្លាបំផុត ព្រោះក្នុងថ្ងៃនោះពោរពេញដោយភាពតានតឹង និងទុក្ខលំបាក។

76:28Page 580

نَّحۡنُ خَلَقۡنَٰهُمۡ وَشَدَدۡنَآ أَسۡرَهُمۡۖ وَإِذَا شِئۡنَا بَدَّلۡنَآ أَمۡثَٰلَهُمۡ تَبۡدِيلًا ٢٨

We have created them and strengthened their forms, and when We will, We can change their likenesses with [complete] alteration.

យើង(អល់ឡោះ)គឺជាអ្នកដែលបានបង្កើតពួកគេ និងបានពង្រឹងរាងកាយរបស់ពួកគេ ដោយធ្វើឲ្យសន្លាក់និងអវយវៈទាំងឡាយរបស់ពួកគេ ហើយនិងអ្វីផ្សេងទៀតមានភាពរឹងមាំ។ តែប្រសិនបើយើងមានចេតនាចង់បំផ្លាញពួកគេ និងផ្លាស់ប្តូរពួកគេដោយក្រុមផ្សេងដែលដូចពួកគេមកជំនួសនោះ គឺយើងនឹងបំផ្លាញពួកគេ និងផ្លាស់ប្ដូរក្រុមផេ្សងទៀតមកជំនួសពួកគេជាមិនខាន។

76:29Page 580

إِنَّ هَٰذِهِۦ تَذۡكِرَةٞۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ سَبِيلٗا ٢٩

Indeed, this is a reminder, so he who wills may take to his Lord a way.

ពិតប្រាកដណាស់ ជំពូកនេះ គឺជាមេរៀន និងជាការដាស់រំលឹកមួយ។ ហេតុនេះ ជនណាដែលប្រាថ្នាចង់ប្រកាន់យកនូវមាគ៌ាដែលនាំរូបគេឆ្ពោះទៅកាន់ការពេញចិត្តពីម្ចាស់របស់គេនោះ ចូរឲ្យរូបគេជ្រើសរើសវាចុះ។

76:30Page 580

وَمَا تَشَآءُونَ إِلَّآ أَن يَشَآءَ ٱللَّهُۚ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمٗا ٣٠

And you do not will except that Allāh wills. Indeed, Allāh is ever Knowing and Wise.

ហើយពួកអ្នកមិនអាចមានចេតនាប្រកាន់យកមាគ៌ាដែលឆ្ពោះទៅកាន់ការពេញចិត្តពីអល់ឡោះជាម្ចាស់នោះឡើយ លើកលែងតែអល់ឡោះទ្រង់មានចេតនាដូចនេះចំពោះពួកអ្នកប៉ុណ្ណោះ ពីព្រោះគ្រប់កិច្ចការទាំងឡាយ គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាដឹងនូវអ្វីដែលល្អប្រសើរចំពោះខ្ញុំបម្រើរបស់ទ្រង់ និងអ្វីដែលមិនល្អចំពោះពួកគេ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងការបង្កើត ការកំណត់ និងការបញ្ញត្តិច្បាប់របស់ទ្រង់។

76:31Page 580

يُدۡخِلُ مَن يَشَآءُ فِي رَحۡمَتِهِۦۚ وَٱلظَّٰلِمِينَ أَعَدَّ لَهُمۡ عَذَابًا أَلِيمَۢا ٣١

He admits whom He wills into His mercy; but the wrongdoers - He has prepared for them a painful punishment.

ទ្រង់បញ្ចូលជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ទៅក្នុងក្ដីមេត្ដាករុណារបស់ទ្រង់ ដោយទ្រង់ចង្អុលបង្ហាញពួកគេទៅកាន់ការមានជំនឿនិងសាងនូវទង្វើកុសល។ ហើយ ទ្រង់បានរៀបចំសម្រាប់ពួកដែលបំពានលើខ្លួនឯងនោះ នូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតនៅថ្ងៃបរលោក គឺទណ្ឌកម្មនៃភ្លើងនរក។

Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences

Contents

Ayat al-Kursi36Al-Kahfpage 42juz 15Bukhari 1Muslim 2999

Style

Theme
Text size
Layout

Читать на русском