Al-MukhtasarQaf · 50:1–45

Al-Mukhtasar · Tafsir · in Khmer

ق

Qaf

The Letter "Qaf" · Meccan · 45 ayahs

50:1Page 518

قٓۚ وَٱلۡقُرۡءَانِ ٱلۡمَجِيدِ ١

Qāf.1 By the honored Qur’ān...2

កហ្វ (បានបកស្រាយរួចមកហើយនៅដើមជំពូក អាល់ហ្ពាក៏រ៉ោះ)។ អល់ឡោះជាម្ចាស់ទ្រង់បានស្បថនឹងគម្ពីរគួរអាន ត្បិតនៅក្នុងគម្ពីរនោះ ពោរពេញទៅដោយអត្ថន័យ សេចក្តីល្អ និងពរជ័យជាច្រើនថា ពួកអ្នកពិតជានឹងត្រូវគេពង្រស់ឲ្យរស់ឡើងវិញនៅថ្ងៃបរលោក ដើម្បីជំនុំជម្រះ និងទទួលការតបស្នង។

50:2Page 518

بَلۡ عَجِبُوٓاْ أَن جَآءَهُم مُّنذِرٞ مِّنۡهُمۡ فَقَالَ ٱلۡكَٰفِرُونَ هَٰذَا شَيۡءٌ عَجِيبٌ ٢

But they wonder that there has come to them a warner from among themselves, and the disbelievers say, "This is an amazing thing.

មូលហេតុដែលពួកគេបដិសេធមិនព្រមជឿនោះ គឺមិនមែនដោយសារតែពួកគេគិតថាអ្នក(ព្យាការីមូហាំម៉ាត់)និយាយកុហកនោះទេ ពីព្រោះពួកគេបានដឹងហើយពីភាពសច្ចៈរបស់អ្នក។ ផ្ទុយទៅវិញ ពួកគេភ្ញាក់ផ្អើលដែលអ្នកនាំសារម្នាក់ដែលមកដាស់តឿនព្រមានពួកគេនោះ គឺជាប្រភេទមនុស្សដូចជាពួកគេដែរ ពុំមែនជាម៉ាឡាអ៊ីកាត់។ ហើយពួកគេបាននិយាយដោយការងឿងឆ្ងល់ថាៈ អ្នកនាំសារម្នាក់ដែលមកកាន់ពួកយើង គឺជាមនុស្សលោកដូចពួកយើងដែរនេះ វាគឺជារឿងគួរឲ្យចម្លែកណាស់។

50:3Page 518

أَءِذَا مِتۡنَا وَكُنَّا تُرَابٗاۖ ذَٰلِكَ رَجۡعُۢ بَعِيدٞ ٣

When we have died and have become dust, [we will return to life]? That is a distant [i.e., unlikely] return."

តើពួកយើងនឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញម្តងទៀតនៅពេលដែលពួកយើងបានស្លាប់ ហើយបានក្លាយជាដីអស់ទៅហើយនោះឬ? ការពង្រស់ឡើងវិញ និងត្រឡប់ជីវិតមករកខ្លួនប្រាណរបស់ពួកយើងវិញបន្ទាប់ពីយើងបានស្លាប់ រលាយបាត់រូបរាងទៅហើយនោះ គឺជារឿងដែលមិនអាចទៅរួចឡើយ។

50:4Page 518

قَدۡ عَلِمۡنَا مَا تَنقُصُ ٱلۡأَرۡضُ مِنۡهُمۡۖ وَعِندَنَا كِتَٰبٌ حَفِيظُۢ ٤

We know what the earth diminishes [i.e., consumes] of them, and with Us is a retaining record.

ពិតប្រាកដណាស់ យើង(អល់ឡោះ)បានដឹងថាខ្លួនប្រាណរបស់ពួកគេត្រូវបានដីរំលាយអស់ក្រោយពីពួកគេបានស្លាប់នោះ។ គ្មានអ្វីមួយនៃរឿងនោះអាចលាក់បាំងពីយើងបានឡើយ។ ហើយយើងមានសៀវភៅកំណត់ត្រាដែលកត់ត្រាទុករាល់អ្វីដែលអល់ឡោះបានកំណត់វាទៅលើពួកគេក្នុងជីវិតរស់នៅរបស់ពួកគេ និងក្រោយពីពួកគេបានស្លាប់។

50:5Page 518

بَلۡ كَذَّبُواْ بِٱلۡحَقِّ لَمَّا جَآءَهُمۡ فَهُمۡ فِيٓ أَمۡرٖ مَّرِيجٍ ٥

But they denied the truth when it came to them, so they are in a confused condition.

ផ្ទុយទៅវិញ ពួកមុស្ហរីគីនទាំងនោះបានបដិសេធនឹងគម្ពីរគួរអាន នៅពេលដែលអ្នកនាំសារបាននាំគម្ពីរគួរអាននេះទៅកាន់ពួកគេ ហើយពួកគេមានភាពជ្រួលច្របល់ ដោយពួកគេមិនស្ថិតនៅលើអ្វីមួយជាក់លាក់នោះទេ។

50:6Page 518

أَفَلَمۡ يَنظُرُوٓاْ إِلَى ٱلسَّمَآءِ فَوۡقَهُمۡ كَيۡفَ بَنَيۡنَٰهَا وَزَيَّنَّٰهَا وَمَا لَهَا مِن فُرُوجٖ ٦

Have they not looked at the heaven above them - how We structured it and adorned it and [how] it has no rifts?

តើពួកដែលបដិសេធមិនជឿលើការពង្រស់ឲ្យរស់ឡើងវិញទាំងនោះ មិនបានពិចារណាទៅលើមេឃដែលនៅពីលើពួកគេទេឬ ថាតើយើងបានបង្កើតវា បានសាងសង់វា និងបានតុបតែងលម្អវាដោយដាក់ដួងតារាជាច្រើននៅលើមេឃ ហើយវាគ្មានការប្រេះស្រាំដែលធ្វើឲ្យវាមិនសមនៅត្រង់កន្លែងណាមួយនោះយ៉ាងដូចម្តេច? ដូច្នេះ អ្នកដែលបានបង្កើតមេឃនេះ ពុំមានអ្វីដែលទ្រង់អសមត្ថភាពក្នុងការពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញម្តងទៀតនោះទេ។

50:7Page 518

وَٱلۡأَرۡضَ مَدَدۡنَٰهَا وَأَلۡقَيۡنَا فِيهَا رَوَٰسِيَ وَأَنۢبَتۡنَا فِيهَا مِن كُلِّ زَوۡجِۭ بَهِيجٖ ٧

And the earth - We spread it out and cast therein firmly set mountains and made grow therein [something] of every beautiful kind,

ហើយផែនដី យើងបានពង្រាបវាឲ្យរាបស្មើដើម្បីអាច(ឲ្យគេ)រស់នៅលើវាបាន ហើយយើងបានបង្កើតភ្នំជាច្រើននៅលើផែនដីជាលំនឹងទប់វា(ផែនដី)ដើម្បីកុំឲ្យវាញ័ររញ្ជួយ។ ហើយយើងបណ្តុះនូវរុក្ខជាតិ និងដើមឈើគ្រប់ប្រភេទនៅលើវាដែលមានទេសភាពស្រស់បំព្រង។

50:8Page 518

تَبۡصِرَةٗ وَذِكۡرَىٰ لِكُلِّ عَبۡدٖ مُّنِيبٖ ٨

Giving insight and a reminder for every servant who turns [to Allāh].

យើងបានបង្កើតរបស់ទាំងនោះ ដើម្បីឲ្យឃើញជាក់ច្បាស់ និងជាការរំលឹកដល់ខ្ញុំបម្រើរបស់អល់ឡោះគ្រប់រូបដែលវិលត្រឡប់ទៅកាន់ម្ចាស់របស់គេដោយការគោរពប្រតិបត្តិ។

50:9Page 518

وَنَزَّلۡنَا مِنَ ٱلسَّمَآءِ مَآءٗ مُّبَٰرَكٗا فَأَنۢبَتۡنَا بِهِۦ جَنَّٰتٖ وَحَبَّ ٱلۡحَصِيدِ ٩

And We have sent down blessed rain from the sky and made grow thereby gardens and grain from the harvest

ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃដែលផ្តល់នូវផលប្រយោជន៍និងប្រការល្អៗជាច្រើន។ ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបណ្តុះនូវចម្ការដំណាំជាច្រើន ហើយយើងក៏បានបណ្តុះនូវអ្វីដែលពួកអ្នកអាចច្រូតកាត់បាន ដូចជាស្រូវសាឡី និងអ្វីផ្សេងៗទៀតផងដែរ។

50:10Page 518

وَٱلنَّخۡلَ بَاسِقَٰتٖ لَّهَا طَلۡعٞ نَّضِيدٞ ١٠

And lofty palm trees having fruit arranged in layers -

ហើយតាមរយៈទឹកភ្លៀងនេះដែរ យើងបានបណ្ដុះនូវដើមល្មើដែលមានដើមដ៏ខ្ពស់ស្កឹមស្កៃ ដែលមានចង្កោមផ្លែស្រាក់លើគ្នា។

50:11Page 518

رِّزۡقٗا لِّلۡعِبَادِۖ وَأَحۡيَيۡنَا بِهِۦ بَلۡدَةٗ مَّيۡتٗاۚ كَذَٰلِكَ ٱلۡخُرُوجُ ١١

As provision for the servants, and We have given life thereby to a dead land. Thus is the emergence [i.e., resurrection].

អ្វីដែលយើងបានឲ្យបណ្តុះ(ឲ្យមាននៅលើផែនដី)ទាំងនោះ គឺដើម្បីជាលាភសក្ការៈសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ទទួលទានអំពីវា។ ហើយតាមរយៈទឹកភ្លៀងនោះផងដែរ យើងបានធ្វើឲ្យដីដែលគ្មានដំណាំនៅលើវាសោះនោះ រស់ឡើងវិញ(មានរុក្ខជាតិដុះ)។ ដូចដែលយើងបានឲ្យធ្វើឲ្យដីដែលគ្មានដំណាំអ្វីសោះនោះរស់ឡើងវិញដោយសារទឹកភ្លៀងនោះដែរ យើងនឹងពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញ។ ពេលនោះ ពួកគេក៏ក្រោកចេញ(ពីផ្នូរមក)ដោយមានជីវិតឡើងវិញ ។

50:12Page 518

كَذَّبَتۡ قَبۡلَهُمۡ قَوۡمُ نُوحٖ وَأَصۡحَٰبُ ٱلرَّسِّ وَثَمُودُ ١٢

The people of Noah denied before them,1 and the companions of the well2 and Thamūd

មានក្រុមជាច្រើនដែលបានបដិសេធចំពោះព្យាការីទាំងឡាយរបស់ពួកគេ ដូចជាក្រុមរបស់ព្យាការីនួហ ពួករ៉ស្ហ និងពួកសាមូទ មុននឹងពួក(មុស្ហរីគីនម៉ាក្កះ)ដែលបានបដិសេធនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាំងនោះទៅទៀត។

50:13Page 518

وَعَادٞ وَفِرۡعَوۡنُ وَإِخۡوَٰنُ لُوطٖ ١٣

And ʿAad and Pharaoh and the brothers [i.e., people] of Lot

ហើយក្រុមអាទ ហ្វៀរអោន និងក្រុមរបស់ព្យាការីលូត ក៏បានបដិសេធនឹងព្យាការីទាំងឡាយរបស់ពួកគេដែរ។

50:14Page 518

وَأَصۡحَٰبُ ٱلۡأَيۡكَةِ وَقَوۡمُ تُبَّعٖۚ كُلّٞ كَذَّبَ ٱلرُّسُلَ فَحَقَّ وَعِيدِ ١٤

And the companions of the thicket and the people of Tubbaʿ. All denied the messengers, so My threat was justly fulfilled.

ហើយក្រុមរបស់ព្យាការីស៊្ហូអែប ជាពួកដែលរស់នៅតំបន់អៃកះ ព្រមទាំងពួកទុបហ្ពាក់ដែលជាស្តេចនៃប្រទេសយេមែន ក៏បានបដិសេធ(ចំពោះព្យាការីទាំងឡាយរបស់ពួកគេ)ដែរ។ រាល់ៗក្រុមទាំងអស់នោះ ពួកគេបានបដិសេធនឹងអ្នកនាំសារទាំងឡយរបស់អល់ឡោះដែលទ្រង់បានបញ្ជូនទៅកាន់ពួកគេ។ ដូច្នេះ ពួកគេក៏បានទទួលនូវទណ្ឌកម្មដែលអល់ឡោះបានសន្យាចំពោះពួកគេ។

50:15Page 518

أَفَعَيِينَا بِٱلۡخَلۡقِ ٱلۡأَوَّلِۚ بَلۡ هُمۡ فِي لَبۡسٖ مِّنۡ خَلۡقٖ جَدِيدٖ ١٥

Did We fail in the first creation? But they are in confusion over a new creation.

តើយើង(អល់ឡោះ)អសមត្ថភាពក្នុងការបង្កើតពួកអ្នកពីដំបូងឬ រហូតដល់យើងអសមត្ថភាពក្នុងការពង្រស់ពួកអ្នកឲ្យរស់ឡើងវិញម្តងទៀតនោះ? ផ្ទុយទៅវិញ ពួកគេស្ថិតនៅក្នុងភាពមន្ទិលសង្ស័យចំពោះការបង្កើតសារជាថ្មីម្តងទៀត ក្រោយពីពួកគេត្រូវបានគេបង្កើតនៅលើកដំបូងហើយនោះ។

50:16Page 519

وَلَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ وَنَعۡلَمُ مَا تُوَسۡوِسُ بِهِۦ نَفۡسُهُۥۖ وَنَحۡنُ أَقۡرَبُ إِلَيۡهِ مِنۡ حَبۡلِ ٱلۡوَرِيدِ ١٦

And We have already created man and know what his soul whispers to him, and We are closer1 to him than [his] jugular vein.

ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក ហើយយើងដឹងច្បាស់នូវអ្វីដែលចិត្តគំនិតរបស់គេកំពុងសញ្ជឹងគិតអំពីវា ហើយយើងនៅជិតខ្លួនរបស់គេជាងសសៃកដែលតភ្ជាប់ទៅនឹងបេះដូងទៅទៀត។

50:17Page 519

إِذۡ يَتَلَقَّى ٱلۡمُتَلَقِّيَانِ عَنِ ٱلۡيَمِينِ وَعَنِ ٱلشِّمَالِ قَعِيدٞ ١٧

When the two receivers [i.e., recording angels] receive,1 seated on the right and on the left.

នៅពេលដែលម៉ាឡាអ៊ីកាត់ពីររូបកំពុងកត់ត្រាទង្វើរបស់គេ ដោយម៉ាឡាអ៊ីកាត់ម្នាក់ អង្គុយនៅខាងស្តាំ ហើយម៉ាឡាអ៊ីកាត់ម្នាក់ទៀត អង្គុយនៅខាងឆ្វេង។

50:18Page 519

مَّا يَلۡفِظُ مِن قَوۡلٍ إِلَّا لَدَيۡهِ رَقِيبٌ عَتِيدٞ ١٨

He [i.e., man] utters no word except that with him is an observer prepared [to record].

រាល់ពាក្យសម្តីដែលគេនិយាយចេញមក គឺសុទ្ធតែមានម៉ាឡាអ៊ីកាត់នៅចាំកត់ត្រានូវអ្វីដែលគេនិយាយចេញមក ដោយ(ម៉ាអ៊ីកាត់នោះ)មានវត្តមាននៅជាមួយគេ(ឃ្លាំមើលគេ)ជានិច្ច។

50:19Page 519

وَجَآءَتۡ سَكۡرَةُ ٱلۡمَوۡتِ بِٱلۡحَقِّۖ ذَٰلِكَ مَا كُنتَ مِنۡهُ تَحِيدُ ١٩

And the intoxication of death will bring the truth; that is what you were trying to avoid.

ហើយភាពឈឺចាប់នៃសេចក្តីស្លាប់បានមកដល់យ៉ាងពិតប្រាកដដែលគេគ្មានកន្លែងដែលអាចរត់គេចពីវាបានឡើយ។ នោះហើយជាអ្វីដែលអ្នក(ឱមនុស្សដែលធ្វេសប្រហែស)ធ្លាប់បានរត់គេចអំពីវានោះ។

50:20Page 519

وَنُفِخَ فِي ٱلصُّورِۚ ذَٰلِكَ يَوۡمُ ٱلۡوَعِيدِ ٢٠

And the Horn will be blown. That is the Day of [carrying out] the threat.

ហើយម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកខាងផ្លុំត្រែ បានផ្លុំត្រែជាលើកទីពីរ។ នោះហើយជាថ្ងៃបរលោក ជាថ្ងៃដែលគេសន្យាដាក់ទណ្ឌកម្មពួកប្រឆាំង និងពួកដែលប្រព្រឹត្តល្មើស។

50:21Page 519

وَجَآءَتۡ كُلُّ نَفۡسٖ مَّعَهَا سَآئِقٞ وَشَهِيدٞ ٢١

And every soul will come, with it a driver and a witness.1

ហើយជីវិតគ្រប់ៗរូបបានមកដល់ ដោយនៅជាមួយគេ គឺមានម៉ាឡាអ៊ីកាត់ម្នាក់ជាអ្នកនាំផ្លូវ និងមានម៉ាឡាអ៊ីកាត់ម្នាក់ទៀតជាអ្នកដែលធ្វើសាក្សីទៅលើគេចំពោះទង្វើរបស់គេ។

50:22Page 519

لَّقَدۡ كُنتَ فِي غَفۡلَةٖ مِّنۡ هَٰذَا فَكَشَفۡنَا عَنكَ غِطَآءَكَ فَبَصَرُكَ ٱلۡيَوۡمَ حَدِيدٞ ٢٢

[It will be said], "You were certainly in unmindfulness of this, and We have removed from you your cover,1 so your sight, this Day, is sharp."

ហើយមានគេនិយាយទៅកាន់មនុស្សដែលគេដឹកមក(នាំមក)នោះថាៈ ពិតប្រាកដណាស់ កាលនៅលើលោកិយ អ្នកធ្លាប់ព្រងើយកន្តើយចំពោះថ្ងៃនេះ ដោយសារតែអ្នកភ្លើតភ្លើងនឹងចំណង់តណ្ហានិងភាពត្រេកត្រអាលរបស់អ្នក។ ដូច្នេះ យើងបានបើកចេញនូវការភ្លេចភ្លាំងរបស់អ្នកនោះពីអ្នកនឹងអ្វីដែលអ្នកបានឃើញផ្ទាល់ភ្នែកនៃទណ្ឌកម្ម និងទុក្ខព្រួយ។ ដូច្នេះ កែវភ្នែករបស់អ្នកនៅថ្ងៃនេះ គឺមើលឃើញច្បាស់បំផុតនូវអ្វីដែលអ្នកធ្លាប់បានព្រងើយកន្តើយពីមុនមក។

50:23Page 519

وَقَالَ قَرِينُهُۥ هَٰذَا مَا لَدَيَّ عَتِيدٌ ٢٣

And his companion, [the angel], will say, "This [record] is what is with me, prepared."

ហើយម៉ាឡាអ៊ីកាត់ដែលជាគូកនរបស់គេដែលទទួលបន្ទុកមើលខុសត្រូវលើរូបគេនោះបាននិយាយថាៈ អ្វីដែលនៅជាមួយនឹងខ្ញុំនេះ គឺជាទង្វើរបស់គេ ដែលមានគ្រប់ទាំងអស់ ដោយមិនលើស និងមិនខ្វះឡើយ។

50:24Page 519

أَلۡقِيَا فِي جَهَنَّمَ كُلَّ كَفَّارٍ عَنِيدٖ ٢٤

[Allāh will say], "Throw into Hell every obstinate disbeliever,

ហើយអល់ឡោះបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ទាំងពីរនាក់ដែលជាអ្នកនាំផ្លូវ និងជាអ្នកធ្វើសាក្សីនោះថាៈ ចូរអ្នកទាំងពីរបោះពួកដែលប្រឆាំងនឹងការពិត និងចចេសរឹងរូសមិនទទួលយកការពិតនោះ ទៅក្នុងនរកជើហាន់ណាំចុះ។

50:25Page 519

مَّنَّاعٖ لِّلۡخَيۡرِ مُعۡتَدٖ مُّرِيبٍ ٢٥

Preventer of good, aggressor, and doubter,

ជាពួកដែលច្រើនតែរារាំងនូវការពិតដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់កាតព្វកិច្ចទៅលើគេ ជាអ្នកដែលបំពានព្រំដែនទាំងឡាយរបស់អល់ឡោះ និងជាអ្នកដែលមានការមន្ទិលសង្ស័យចំពោះអ្វីដែលទ្រង់បានប្រាប់ដល់គេនៃការសន្យាផ្តល់ផលបុណ្យ ឬព្រមានដាក់ទណ្ឌកម្ម។

50:26Page 519

ٱلَّذِي جَعَلَ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَأَلۡقِيَاهُ فِي ٱلۡعَذَابِ ٱلشَّدِيدِ ٢٦

Who made [as equal] with Allāh another deity; then throw him into the severe punishment."

គឺអ្នកដែលបានយកព្រះផ្សេងមកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះជាម្ចាស់។ ហេតុនេះ ចូរអ្នកទាំងពីរបោះគេចូលទៅក្នុងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចុះ។

50:27Page 519

۞ قَالَ قَرِينُهُۥ رَبَّنَا مَآ أَطۡغَيۡتُهُۥ وَلَٰكِن كَانَ فِي ضَلَٰلِۭ بَعِيدٖ ٢٧

His [devil] companion will say, "Our Lord, I did not make him transgress, but he [himself] was in extreme error."

គូកនរបស់គេក្នុងចំណោមពួកស្ហៃតនបាននិយាយយករួចខ្លួនថាៈ ឱម្ចាស់របស់យើងខ្ញុំ! ខ្ញុំមិនបានធ្វើឲ្យគេវង្វេងនោះទេ ប៉ុន្តែរូបគេខ្លួនឯងទេដែលបានស្ថិតក្នុងភាពវង្វេងដ៏សែនឆ្ងាយអំពីការពិតនោះ។

50:28Page 519

قَالَ لَا تَخۡتَصِمُواْ لَدَيَّ وَقَدۡ قَدَّمۡتُ إِلَيۡكُم بِٱلۡوَعِيدِ ٢٨

[Allāh] will say, "Do not dispute before Me, while I had already presented to you the threat [i.e., warning].

អល់ឡោះទ្រង់បានមានបន្ទូលថាៈ ចូរពួកអ្នកកុំមកឈ្លោះប្រកែកគ្នានៅចំពោះមុខយើងឲ្យសោះ វាគ្មានបានផលប្រយោជន៍អ្វីឡើយ ព្រោះថា ជាការពិតណាស់ អ្នកនាំសារជាច្រើនរបស់យើងបានមកដល់ពួកអ្នករួចហើយកាលនៅលើលោកិយ ដោយបានព្រមានពួកអ្នកអំពីការសន្យាដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះអ្នកដែលប្រឆាំងនិងប្រព្រឹត្តល្មើសមកចំពោះយើង។

50:29Page 519

مَا يُبَدَّلُ ٱلۡقَوۡلُ لَدَيَّ وَمَآ أَنَا۠ بِظَلَّٰمٖ لِّلۡعَبِيدِ ٢٩

The word [i.e., decree] will not be changed with Me, and never will I be unjust to the servants."

បន្ទូលរបស់យើងមិនអាចគេកែប្រែបានឡើយ ហើយការសន្យារបស់យើងក៏មិនអាចផ្លាស់ប្តូរនោះដែរ។ ហើយយើងមិនបំពានទៅលើខ្ញុំបម្រើទាំងឡាយ(របស់យើង)ដោយកាត់បន្ថយផលបុណ្យរបស់គេនោះទេ ហើយក៏មិនបន្ថែមអំពើអាក្រក់របស់គេដែរ។ ផ្ទុយទៅវិញ យើងតបស្នងដល់ពួកគេទៅតាមអ្វីដែលពួកគេបានសាងប៉ុណ្ណោះ។

50:30Page 519

يَوۡمَ نَقُولُ لِجَهَنَّمَ هَلِ ٱمۡتَلَأۡتِ وَتَقُولُ هَلۡ مِن مَّزِيدٖ ٣٠

On the Day We will say to Hell, "Have you been filled?" and it will say, "Are there some more,"

នៅថ្ងៃដែលយើងនឹងសួរទៅកាន់នរកជើហាន់ណាំថាៈ តើពួកប្រឆាំង និងពួកដែលប្រព្រឹត្តល្មើសនោះ ត្រូវបានគេបោះចូលទៅក្នុងឯងពេញហើយឬនៅ? ពេលនោះ នរកជើហាន់ណាំបានឆ្លើយតបវិញថាៈ តើមានអ្នកចូលថែមទៀតទេ? ដោយវា(នរកជើណាន់ណាំ)ស្នើសុំ(ឲ្យបោះមនុស្សចូល)បន្ថែមទៀត ព្រោះតែវាមានកំហឹងជំនួសម្ចាស់របស់វា។

50:31Page 519

وَأُزۡلِفَتِ ٱلۡجَنَّةُ لِلۡمُتَّقِينَ غَيۡرَ بَعِيدٍ ٣١

And Paradise will be brought near to the righteous, not far,

បន្ទាប់ពីអល់ឡោះជាម្ចាស់ទ្រង់បានលើកឡើងពីការព្រមាននូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរចំពោះពួកប្រឆាំងរួចមក ទ្រង់ក៏បានលើកឡើងពីអ្វីដែលទ្រង់បានរៀបចំវាសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿវិញម្តង ដោយទ្រង់បានមានបន្ទូលថា ៖

50:32Page 519

هَٰذَا مَا تُوعَدُونَ لِكُلِّ أَوَّابٍ حَفِيظٖ ٣٢

[It will be said], "This is what you were promised - for every returner [to Allāh] and keeper [of His covenant].

ហើយមានគេនិយាយទៅកាន់ពួកគេថាៈ នេះហើយជាអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានសន្យានឹងពួកអ្នក សម្រាប់រាល់អ្នកដែលវិលត្រឡប់ទៅកាន់ម្ចាស់របស់គេដោយការសារភាពកំហុស និងអ្នកដែលថែរក្សានូវអ្វីដែលម្ចាស់របស់គេបានដាក់ជាកាតព្វកិច្ចចំពោះគេ។

50:33Page 519

مَّنۡ خَشِيَ ٱلرَّحۡمَٰنَ بِٱلۡغَيۡبِ وَجَآءَ بِقَلۡبٖ مُّنِيبٍ ٣٣

Who feared the Most Merciful in the unseen and came with a heart returning [in repentance].

គឺអ្នកដែលកោតខ្លាចអល់ឡោះជាម្ចាស់ដោយអាថ៌កំបាំង ខណៈដែលគ្មានអ្នកណាម្នាក់មើលឃើញរូបគេក្រៅពីទ្រង់ ហើយគេបានទៅជួបនឹងអល់ឡោះដោយដួងចិត្តបរិសុទ្ធប្រគល់ទៅចំពោះទ្រង់ ដោយការសារភាពកំហុសយ៉ាងច្រើនចំពោះទ្រង់។

50:34Page 519

ٱدۡخُلُوهَا بِسَلَٰمٖۖ ذَٰلِكَ يَوۡمُ ٱلۡخُلُودِ ٣٤

Enter it in peace. This is the Day of Eternity."

ហើយមានគេនិយាយទៅកាន់ពួកគេថាៈ សូមពួកអ្នកចូលទៅក្នុងឋានសួគ៌ប្រកបដោយសុខសន្តិភាព ឃ្លាតឆ្ងាយពីអ្វីដែលពួកអ្នកមិនចូលចិត្តចុះ។ នោះគឺជាថ្ងៃអមតៈ ដែលគ្មានការវិនាសឡើយបន្ទាប់ពីនោះ។

50:35Page 519

لَهُم مَّا يَشَآءُونَ فِيهَا وَلَدَيۡنَا مَزِيدٞ ٣٥

They will have whatever they wish therein, and with Us is more.

នៅក្នុងឋានសួគ៌នោះ ពួកគេទទួលបាននូវឧបការគុណជាច្រើនតាមដែលពួកគេប្រាថ្នាចង់បានដោយមិនចេះរីងស្ងួតឡើយ។ ហើយយើងនៅមានឧបការគុណជាច្រើនបន្ថែម(ដល់ពួកគេ)ទៀត នូវអ្វីដែលភ្នែកមិនដែលបានឃើញ ត្រចៀកមិនដែលធ្លាប់ឮ ហើយចិត្តមនុស្សក៏មិនធ្លាប់គិតដល់ ដែលក្នុងចំណោមនោះ គឺការបានឃើញអល់ឡោះជាម្ចាស់។

50:36Page 520

وَكَمۡ أَهۡلَكۡنَا قَبۡلَهُم مِّن قَرۡنٍ هُمۡ أَشَدُّ مِنۡهُم بَطۡشٗا فَنَقَّبُواْ فِي ٱلۡبِلَٰدِ هَلۡ مِن مَّحِيصٍ ٣٦

And how many a generation before them did We destroy who were greater than them in [striking] power and had explored throughout the lands. Is there any place of escape?

ហើយមានប្រជាជាតិជាច្រើនមកហើយដែលយើងបានបំផ្លាញពួកគេមុនពួកមុសុ្ហរីគីនម៉ាក្កះដែលជាពួកបដិសេធទាំងនោះទៅទៀត។ ពួកគេ(ពួកបដិសេធជំនាន់មុន)បានស្វែងរកក្នុងទឹកដីរបស់ខ្លួន ដោយសង្ឃឹមថា ពួកគេអាចរកឃើញកន្លែងរត់គេចពីទណ្ឌកម្ម(របស់យើង) ប៉ុន្តែពួកគេរកពុំឃើញវាឡើយ។

50:37Page 520

إِنَّ فِي ذَٰلِكَ لَذِكۡرَىٰ لِمَن كَانَ لَهُۥ قَلۡبٌ أَوۡ أَلۡقَى ٱلسَّمۡعَ وَهُوَ شَهِيدٞ ٣٧

Indeed in that is a reminder for whoever has a heart or who listens while he is present [in mind].

ប្រាកដណាស់ នៅក្នុងរឿងនៃការបំផ្លាញប្រជាជាតិជំនាន់មុនជាច្រើនដែលបានលើកឡើងនោះ គឺជាការដាស់រំលឹក និងជាមេរៀនសម្រាប់អ្នកដែលមានដួងចិត្តចេះគិតពិចារណា ឬនៅស្ងៀមស្តាប់ដោយចិត្តទុកដាក់បំផុតដោយមិនព្រងើយកន្តើយ។

50:38Page 520

وَلَقَدۡ خَلَقۡنَا ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا فِي سِتَّةِ أَيَّامٖ وَمَا مَسَّنَا مِن لُّغُوبٖ ٣٨

And We did certainly create the heavens and earth and what is between them in six days, and there touched Us no weariness.

ហើយជាការពិតណាស់ យើងបានបង្កើតមេឃជាច្រើនជាន់ បង្កើតផែនដី និងបង្កើតអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ ខណៈដែលយើងមានសមត្ថភាពអាចបង្កើតវាតែក្នុងរយៈពេលមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ហើយយើងពុំមានការហត់នឿយដូចអ្វីដែលពួកយូដាបាននិយាយនោះឡើយ។

50:39Page 520

فَٱصۡبِرۡ عَلَىٰ مَا يَقُولُونَ وَسَبِّحۡ بِحَمۡدِ رَبِّكَ قَبۡلَ طُلُوعِ ٱلشَّمۡسِ وَقَبۡلَ ٱلۡغُرُوبِ ٣٩

So be patient, [O Muḥammad], over what they say and exalt [Allāh] with praise of your Lord before the rising of the sun and before its setting,

ដូច្នេះ ចូរអ្នកអត់ធ្មត់ចុះ(ឱអ្នកនាំសារមូហាំម៉ាត់)ចំពោះអ្វីដែលពួកយូដា និងពួកដទៃផ្សេងទៀតក្រៅពីពួកគេបាននិយាយនោះ។ ហើយចូរអ្នកលើកតម្កើងនិងកោតសរសើរចំពោះម្ចាស់របស់អ្នក តាមរយៈការប្រតិបត្តិសឡាតហ្វាជើរមុនថ្ងៃរះ និងប្រតិបត្តិសឡាតអាសើរមុនថ្ងៃលិច។

50:40Page 520

وَمِنَ ٱلَّيۡلِ فَسَبِّحۡهُ وَأَدۡبَٰرَ ٱلسُّجُودِ ٤٠

And [in part] of the night exalt Him and after prostration [i.e., prayer].

ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកប្រតិបត្តិសឡាតទៅចំពោះទ្រង់ចុះ និងត្រូវលើកតម្កើងចំពោះទ្រង់ក្រោយពេល(ពួកអ្នក)ប្រតិបត្តិសឡាតរួច។

50:41Page 520

وَٱسۡتَمِعۡ يَوۡمَ يُنَادِ ٱلۡمُنَادِ مِن مَّكَانٖ قَرِيبٖ ٤١

And listen on the Day when the Caller1 will call out from a place that is near -

ហើយចូរអ្នកស្តាប់(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកខាងផ្លុំត្រែ បានផ្លុំត្រែជាលើកទីពីរចេញពីកន្លែងដែលជិតបំផុត

50:42Page 520

يَوۡمَ يَسۡمَعُونَ ٱلصَّيۡحَةَ بِٱلۡحَقِّۚ ذَٰلِكَ يَوۡمُ ٱلۡخُرُوجِ ٤٢

The Day they will hear the blast [of the Horn] in truth. That is the Day of Emergence [from the graves].

ជាថ្ងៃដែលម៉ាខ្លូកទាំងឡាយបានឮសំឡេងនៃការពង្រស់ឡើងវិញយ៉ាងពិតប្រាកដដែលគ្មានការមន្ទិលសង្ស័យអ្វីឡើយចំពោះវា។ ថ្ងៃដែលពួកគេបានឮសំឡេងត្រែ(លើកទីពីរ)នោះ គឺជាថ្ងៃដែលអ្នកស្លាប់ទាំងអស់នឹងក្រោកចេញពីផ្នូររបស់ពួកគេដើម្បីជំនុំជម្រះ និងទទួលការតបស្នង។

50:43Page 520

إِنَّا نَحۡنُ نُحۡيِۦ وَنُمِيتُ وَإِلَيۡنَا ٱلۡمَصِيرُ ٤٣

Indeed, it is We who give life and cause death, and to Us is the destination

ពិតប្រាកដណាស់ យើងជាអ្នកដែលធ្វើឲ្យរស់និងធ្វើឲ្យស្លាប់ដោយគ្មានអ្នកណាផ្សេងក្រៅពីយើងឡើយ។ ហើយខ្ញុំបម្រើទាំងអស់(របស់យើង)នឹងវិលត្រឡប់មកកាន់យើងតែមួយគត់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលការតបស្នង។

50:44Page 520

يَوۡمَ تَشَقَّقُ ٱلۡأَرۡضُ عَنۡهُمۡ سِرَاعٗاۚ ذَٰلِكَ حَشۡرٌ عَلَيۡنَا يَسِيرٞ ٤٤

On the Day the earth breaks away from them [and they emerge] rapidly; that is a gathering easy for Us.

នៅថ្ងៃដែលដីបានបែកចេញពីពួកគេ នៅពេលនោះ ពួកគេបានក្រោកចេញ(ពីផ្នូរ)យ៉ាងលឿន ហើយការប្រមូលផ្តុំ(ពួកគេ)នោះ គឺងាយស្រួលបំផុតសម្រាប់យើង។

50:45Page 520

نَّحۡنُ أَعۡلَمُ بِمَا يَقُولُونَۖ وَمَآ أَنتَ عَلَيۡهِم بِجَبَّارٖۖ فَذَكِّرۡ بِٱلۡقُرۡءَانِ مَن يَخَافُ وَعِيدِ ٤٥

We are most knowing of what they say, and you are not over them a tyrant.1 But remind by the Qur’ān whoever fears My threat.

យើងដឹងបំផុតនូវអ្វីដែលពួកបដិសេធទាំងនោះបាននិយាយ។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនមែនជាអ្នកគ្រប់គ្រងលើពួកគេដែលអាចបង្ខំពួកគេឲ្យមានជំនឿឡើយ។ តាមពិត អ្នកគ្រាន់តែជាអ្នកដែលផ្សព្វផ្សាយនូវអ្វីដែលអល់ឡោះទ្រង់បានប្រើអ្នកឲ្យផ្សព្វផ្សាយវាប៉ុណ្ណោះ។ ដូច្នេះ ចូរអ្នកដាស់រំលឹកតាមរយៈគម្ពីរគួរអាននេះ ចំពោះអ្នកដែលខ្លាចការព្រមានរបស់យើង សម្រាប់ពួកដែលប្រឆាំងនិងពួកដែលប្រព្រឹត្តល្មើសចុះ ពីព្រោះអ្នកដែលខ្លាច គឺជាអ្នកដែលទទួលយកជាមេរៀន ហើយភ្ញាក់រលឹកនៅពេលត្រូវបានគេដាស់រំលឹក។

Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences

Contents

Ayat al-Kursi36Al-Kahfpage 42juz 15Bukhari 1Muslim 2999

Style

Theme
Text size
Layout

Читать на русском