Al-Mukhtasar · Tafsir · in Khmer
النور
An-Nur
The Light · Medinan · 64 ayahs
24:1Page 350
سُورَةٌ أَنزَلۡنَٰهَا وَفَرَضۡنَٰهَا وَأَنزَلۡنَا فِيهَآ ءَايَٰتِۭ بَيِّنَٰتٖ لَّعَلَّكُمۡ تَذَكَّرُونَ ١
[This is] a sūrah which We have sent down and made [that within it] obligatory and revealed therein verses of clear evidence that you might remember.
នេះគឺជាជំពូកមួយដែលយើងបានបញ្ចុះវា និងបានដាក់កាតព្វកិច្ចឲ្យអនុវត្តតាមក្បួនច្បាប់របស់វា ហើយយើងបានបញ្ចុះនៅក្នុងវានោះនូវបណ្តាវាក្យខណ្ឌយ៉ាងជាក់ច្បាស់ ដើម្បីឲ្យពួកអ្នកចងចាំនូវអ្វីដែលមានចែងនៅក្នុងវាអំពីបណ្តាក្បួនច្បាប់នានា ហើយនិងអនុវត្តតាមក្បួនច្បាប់ទាំងនោះ។
24:2Page 350
ٱلزَّانِيَةُ وَٱلزَّانِي فَٱجۡلِدُواْ كُلَّ وَٰحِدٖ مِّنۡهُمَا مِاْئَةَ جَلۡدَةٖۖ وَلَا تَأۡخُذۡكُم بِهِمَا رَأۡفَةٞ فِي دِينِ ٱللَّهِ إِن كُنتُمۡ تُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۖ وَلۡيَشۡهَدۡ عَذَابَهُمَا طَآئِفَةٞ مِّنَ ٱلۡمُؤۡمِنِينَ ٢
The [unmarried] woman or [unmarried] man found guilty of sexual intercourse1 - lash each one of them with a hundred lashes,2 and do not be taken by pity for them in the religion [i.e., law] of Allāh,3 if you should believe in Allāh and the Last Day. And let a group of the believers witness their punishment.
ស្ត្រីក្រមុំ និងបុរសកំលោះដែលប្រព្រឹត្តអំពើហ្ស៊ីណានោះ ចូរពួកអ្នកពិន័យគេទាំងពីរក្នុងម្នាក់ៗ(ដោយការវាយ)ចំនួនមួយរយរំពាត់។ ហើយអ្នកមិនត្រូវអាណិតអាសូរចំពោះពួកគេទាំងពីរដោយមិនអនុវត្ត(ដាក់ពិន័យ)ចំពោះគេទាំងពីរទៅតាមច្បាប់កំណត់ ឬបន្ធូរបន្ថយដល់គេទាំងពីរនោះឡើយ ប្រសិនបើពួកអ្នកគឺជាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកមែននោះ។ ហើយចូរឲ្យក្រុមមួយនៃអ្នកដែលមានជំនឿចូលរួមធ្វើជាសាក្សីដឹងឮក្នុងការដាក់ពិន័យចំពោះគេទាំងពីរ ដើម្បីឲ្យពួកគេទាំងពីរ និងអ្នកផ្សេងក្រៅពីពួកគេទាំងពីរមានការកោតញញើត(កុំយកតម្រាប់តាមគេទាំងពីរ)។
24:3Page 350
ٱلزَّانِي لَا يَنكِحُ إِلَّا زَانِيَةً أَوۡ مُشۡرِكَةٗ وَٱلزَّانِيَةُ لَا يَنكِحُهَآ إِلَّا زَانٍ أَوۡ مُشۡرِكٞۚ وَحُرِّمَ ذَٰلِكَ عَلَى ٱلۡمُؤۡمِنِينَ ٣
The fornicator does not marry except a [female] fornicator or polytheist, and none marries her except a fornicator1 or a polytheist, and that [i.e., marriage to such persons] has been made unlawful to the believers.
ដើម្បីឲ្យអ្នកដែលប្រព្រឹត្តហ្ស៊ីណាដែលជាបុរសនោះកោតញញើតចំពោះការដាស់រំលឹករបស់អល់ឡោះដែលថាៈ ពិតប្រាកដណាស់ បុរសណាដែលបំពានលើរឿងនោះ(ប្រព្រឹត្តហ្ស៊ីណា) គឺគេមិនពេញចិត្តឲ្យរៀបអាពាហ៍ពិពាហ៍នោះទេ លើកលែងតែជាមួយនឹងស្ត្រីដែលប្រព្រឹត្តហ្ស៊ីណាដូចគ្នា ឬជាមួយស្ត្រីមុស្ហរីគីនដែលមិនខ្លាចនឹងប្រព្រឹត្តហ្ស៊ីណាប៉ុណ្ណោះ ទោះបីជា(ធម្មតា)គេហាមឃាត់មិនឲ្យ(អ្នកមានជំនឿ)រៀបការជាមួយនាង(ស្ត្រីមុស្ហរីគីន)ក៏ដោយ។ ហើយស្ត្រីណាដែលបំពានលើរឿងនោះ(ប្រព្រឹត្តហ្ស៊ីណា) ក៏គេមិនពេញចិត្តឲ្យរៀបអាពាហ៍ពិពាហ៍នោះដែរ លើកលែងជាមួយនឹងបុរសដែលប្រព្រឹត្តហ្ស៊ីណាដូចគ្នា ឬបុរសមុស្ហរីគីនដែលមិនខ្លាចនឹងប្រព្រឹត្តហ្ស៊ីណាប៉ុណ្ណោះ ទោះបីជា(ធម្មតា)គេហាមឃាត់មិនឲ្យ(អ្នកមានជំនឿ)រៀបការជាមួយគេ(បុរសមុស្ហរីគីន)ក៏ដោយ។ ហើយគេហាមឃាត់មិនឲ្យអ្នកដែលប្រព្រឹត្តហ្ស៊ីណា មិនថាបុរសឬស្ត្រី ក្នុងការរៀបអាពាហ៍ពិពាហ៍ជាមួយនឹងបណ្តាអ្នកមានជំនឿទាំងឡាយ។
24:4Page 350
وَٱلَّذِينَ يَرۡمُونَ ٱلۡمُحۡصَنَٰتِ ثُمَّ لَمۡ يَأۡتُواْ بِأَرۡبَعَةِ شُهَدَآءَ فَٱجۡلِدُوهُمۡ ثَمَٰنِينَ جَلۡدَةٗ وَلَا تَقۡبَلُواْ لَهُمۡ شَهَٰدَةً أَبَدٗاۚ وَأُوْلَٰٓئِكَ هُمُ ٱلۡفَٰسِقُونَ ٤
And those who accuse chaste women and then do not produce four witnesses - lash them with eighty lashes and do not accept from them testimony ever after. And those are the defiantly disobedient,
ហើយពួកដែលចោទប្រកាន់ស្ត្រីដែលល្អបរិសុទ្ធថាបានប្រព្រឹត្តទង្វើអសីលធម៌(ហើយក៏ដូចគ្នាដែរ ការចោទប្រកាន់បុរសដែលល្អបរិសុទ្ធថាបានប្រព្រឹត្តទង្វើអសីលធម៌ ឬហ្ស៊ីណានេះ) ក្រោយមក ពួកគេ(អ្នកដែលចោទប្រកាន់គេ)មិនបាននាំមកនូវសាក្សីជាបុរសចំនួនបួននាក់ចំពោះអ្វីដែលពួកគេបានចោទប្រកាន់ចំពោះពួកនាងថាបានប្រព្រឹត្តអំពើអសីលធម៌(ហ្ស៊ីណា)ទេនោះ ចូរពួកអ្នក(ឱអ្នកដែលកាត់ក្តីទាំងឡាយ)ដាក់ពិន័យពួកគេដោយការវាយចំនួនប៉ែតសិបរំពាត់ចុះ ហើយពួកអ្នកមិនត្រូវទទួលយកពួកទាំងនោះ(អ្នកដែលចោទប្រកាន់គេ)ក្នុងការធ្វើសាក្សីជាដាច់ខាត ពីព្រោះពួកដែលចោទប្រកាន់ស្ត្រីដែលល្អបរិសុទ្ធថាបានប្រព្រឹត្តអំពើអសីលធម៌(ហ្ស៊ីណា)នោះ ពួកគេគឺជាពួកដែលចេញពីការគោរពប្រតិបត្តិអល់ឡោះហើយ។
24:5Page 350
إِلَّا ٱلَّذِينَ تَابُواْ مِنۢ بَعۡدِ ذَٰلِكَ وَأَصۡلَحُواْ فَإِنَّ ٱللَّهَ غَفُورٞ رَّحِيمٞ ٥
Except for those who repent thereafter and reform, for indeed, Allāh is Forgiving and Merciful.
លើកលែងតែអ្នកដែលបានសារភាពកំហុសទៅចំពោះអល់ឡោះក្រោយពីគេបានដាក់ពិន័យទៅលើពួកគេរួច ហើយពួកគេបានកែប្រែទង្វើរបស់ពួកគេ(កែខ្លួន)វិញប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ទទួលយកនូវការសារភាពកំហុសរបស់ពួកគេ និង(ទទួលយក)ការធ្វើសាក្សីរបស់ពួកគេវិញហើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអភ័យទោសបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលបានសារភាពកំហុស និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
24:6Page 350
وَٱلَّذِينَ يَرۡمُونَ أَزۡوَٰجَهُمۡ وَلَمۡ يَكُن لَّهُمۡ شُهَدَآءُ إِلَّآ أَنفُسُهُمۡ فَشَهَٰدَةُ أَحَدِهِمۡ أَرۡبَعُ شَهَٰدَٰتِۭ بِٱللَّهِ إِنَّهُۥ لَمِنَ ٱلصَّٰدِقِينَ ٦
And those who accuse their wives [of adultery] and have no witnesses except themselves - then the witness of one of them1 [shall be] four testimonies [swearing] by Allāh that indeed, he is of the truthful.
ហើយបុរស(ជាស្វាមី)ដែលបានចោទប្រកាន់ភរិយារបស់ពួកគេ(ថាបានហ្ស៊ីណា) តែពួកគេពុំមានសាក្សីណាក្រៅពីខ្លួនគេដែលធ្វើសាក្សីទៅលើភាពត្រឹមត្រូវនៃការចោទប្រកាន់របស់គេចំពោះពួកនាងទេនោះ ចូរឲ្យពួកគេម្នាក់ៗធ្វើការស្បថចំពោះអល់ឡោះចំនួនបួនដងថាៈ ពិតប្រាកដណាស់ គេពិតជាអ្នកដែលនិយាយពិតត្រឹមត្រូវចំពោះអ្វីដែលគេបានចោទប្រកាន់ទៅលើភរិយារបស់គេដែលថា នាងពិតជាបានប្រព្រឹត្តហ្ស៊ីណាពិតមែន។
24:7Page 350
وَٱلۡخَٰمِسَةُ أَنَّ لَعۡنَتَ ٱللَّهِ عَلَيۡهِ إِن كَانَ مِنَ ٱلۡكَٰذِبِينَ ٧
And the fifth [oath will be] that the curse of Allāh be upon him if he should be of the liars.
ក្រោយមក ត្រូវឲ្យគេស្បថជាលើកទីប្រាំដោយបន្ថែមនូវការបួងសួងសុំឲ្យខ្លួនគេទទួលនូវភាពវិនាសអន្តរាយដោយទទួលនូវការដាក់បណ្តាសា ប្រសិនបើគេជាអ្នកដែលភូតកុហកចំពោះអ្វីដែលគេបានចោទប្រកាន់ទៅលើនាង(ភរិយា)។
24:8Page 350
وَيَدۡرَؤُاْ عَنۡهَا ٱلۡعَذَابَ أَن تَشۡهَدَ أَرۡبَعَ شَهَٰدَٰتِۭ بِٱللَّهِ إِنَّهُۥ لَمِنَ ٱلۡكَٰذِبِينَ ٨
But it will prevent punishment from her if she gives four testimonies [swearing] by Allāh that indeed, he is of the liars.
ការធ្វើដូច្នោះ(ការស្បថរបស់ស្វាមីខាងលើ) គឺសាកសមឲ្យនាងទទួលនូវការអនុវត្តច្បាប់ហ្ស៊ីណាហើយ តែគេក៏ត្រូវការពារនាងពីការអនុវត្តច្បាប់ហ្ស៊ីណានេះ(គប់នឹងដុំថ្មរហូតស្លាប់)នោះដែរ ដោយត្រូវឲ្យនាងធ្វើការស្បថចំពោះអល់ឡោះចំនួនបួនដងថាៈ ពិតប្រាកដណាស់ គេ(ប្តី) គឺជាអ្នកដែលភូតកុហកចំពោះអ្វីដែលគេបានចោទប្រកាន់មកលើនាង។
24:9Page 350
وَٱلۡخَٰمِسَةَ أَنَّ غَضَبَ ٱللَّهِ عَلَيۡهَآ إِن كَانَ مِنَ ٱلصَّٰدِقِينَ ٩
And the fifth [oath will be] that the wrath of Allāh be upon her if he was of the truthful.
ក្រោយមក ត្រូវឲ្យនាងស្បថជាលើកទីប្រាំដោយបន្ថែមនូវការបួងសួងសុំឲ្យខ្លួននាងទទួលនូវភាពវិនាសអន្តរាយដោយសូមឲ្យការខឹងសម្បារបស់អល់ឡោះជាម្ចាស់ធ្លាក់មកលើនាង ប្រសិនបើគេ(ប្តី) គឺជាអ្នកដែលនិយាយពិតចំពោះអ្វីដែលគេបានចោទប្រកាន់មកលើនាង។
24:10Page 350
وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ وَأَنَّ ٱللَّهَ تَوَّابٌ حَكِيمٌ ١٠
And if not for the favor of Allāh upon you and His mercy...1 and because Allāh is Accepting of Repentance and Wise.
ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះចំពោះពួកអ្នក(ឱមនុស្សលោក) និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នក ហើយទ្រង់ជាអ្នកដែលទទួលនូវការសារភាពកំហុសពីខ្ញុំបម្រើរបស់ទ្រង់ដែលបានសារភាពកំហុសចំពោះទ្រង់ ព្រមទាំងមហាគតិបណ្ឌិតនៅក្នុងការចាត់ចែងរបស់ទ្រង់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់ទេនោះ ទ្រង់ពិតជានឹងដាក់ទណ្ឌកម្មភ្លាមៗលើពួកអ្នកចំពោះបាបកម្មរបស់ពួកអ្នក និងចំពោះការបកអាក្រាតរបស់ពួកអ្នក(ធ្វើឲ្យនាងខូចកិត្តិយស)នេះមិនខានឡើយ។
24:11Page 351
إِنَّ ٱلَّذِينَ جَآءُو بِٱلۡإِفۡكِ عُصۡبَةٞ مِّنكُمۡۚ لَا تَحۡسَبُوهُ شَرّٗا لَّكُمۖ بَلۡ هُوَ خَيۡرٞ لَّكُمۡۚ لِكُلِّ ٱمۡرِيٕٖ مِّنۡهُم مَّا ٱكۡتَسَبَ مِنَ ٱلۡإِثۡمِۚ وَٱلَّذِي تَوَلَّىٰ كِبۡرَهُۥ مِنۡهُمۡ لَهُۥ عَذَابٌ عَظِيمٞ ١١
Indeed, those who came with falsehood1 are a group among you. Do not think it bad for you; rather, it is good for you. For every person among them is what [punishment] he has earned from the sin, and he who took upon himself the greater portion thereof2 - for him is a great punishment [i.e., Hellfire].
ពិតប្រាកដណាស់ ពួកដែលនាំមកនូវការមូលបង្កាច់ (គឺការចោទប្រកាន់មាតានៃអ្នកមានជំនឿទាំងឡាយ គឺអាអ៊ីស្ហះ ថាបានប្រព្រឹត្តទង្វើអសីលធម៌“ហ្ស៊ីណា”)នោះ គឺជាក្រុមមួយដែលស្ថិតនៅក្នុងចំណោមពួកអ្នក(ឱអ្នកមានជំនឿ)នេះឯង។ ចូរពួកអ្នកកុំគិតថា ការមូលបង្កាច់ចោទប្រកាន់នេះ គឺជាប្រការអាក្រក់សម្រាប់ពួកអ្នកឲ្យសោះ។ តាមពិត វាគឺជាប្រការល្អសម្រាប់ពួកអ្នកទៅវិញទេ ពីព្រោះវាបានផ្តល់នូវផលបុណ្យ និងជាការជម្រះសម្អាតបណ្តាដែលមានជំនឿ និងជាការបញ្ជាក់ពីភាពស្អាតស្អំរបស់មាតានៃអ្នកមានជំនឿទាំងឡាយ(គឺអាអ៊ីស្ហះ ឧត្តមភរិយារបស់ព្យាការីមូហាំម៉ាត់)។ សម្រាប់បុគ្គលគ្រប់រូបដែលបានចូលរួមក្នុងការចោទប្រកាន់ចំពោះនាង ថាបានប្រព្រឹត្តទង្វើអសីលធម៌(ហ្ស៊ីណា)នោះ គឺត្រូវទទួលចំណែកនៃបាបកម្មរបស់ខ្លួនដោយសារតែការនិយាយចោទប្រកាន់នេះ។ ហើយអ្នកដែលទទួលខុសត្រូវធំជាងគេក្នុងរឿងនេះដែលជាអ្នកចាប់ផ្តើម(ឲ្យមានការចោទប្រកាន់)ដំបូងគេនោះ សម្រាប់គេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ អត្ថន័យរបស់វា គឺសំដៅលើមេក្លោងរបស់ពួកពុតត្បុត(ជាអ្នកដែលអ្នកចាប់ផ្តើមឲ្យមានការចោទប្រកាន់ដំបូងគេ) គឺអាប់ទុលឡោះ កូន អ៊ូពៃ កូន សាលូល។
24:12Page 351
لَّوۡلَآ إِذۡ سَمِعۡتُمُوهُ ظَنَّ ٱلۡمُؤۡمِنُونَ وَٱلۡمُؤۡمِنَٰتُ بِأَنفُسِهِمۡ خَيۡرٗا وَقَالُواْ هَٰذَآ إِفۡكٞ مُّبِينٞ ١٢
Why, when you heard it, did not the believing men and believing women think good of themselves [i.e., one another] and say, "This is an obvious falsehood"?
ហេតុអ្វីបានជានៅពេលដែលអ្នកមានជំនឿទាំងប្រុសទាំងស្រីបានឮនូវការចោទប្រកាន់ដ៏ធំធេងនេះ ពួកគេមិនគិតថា បងប្អូនរបស់ពួកគេដែលជាអ្នកមានជំនឿនោះ ស្អាតស្អំអំពីការចោទប្រកាន់ដែលគេបានចោទទៅលើគេ ហើយពួកគេនិយាយថា នេះគឺជាការភូតកុហកយ៉ាងច្បាស់លាស់នោះ?
24:13Page 351
لَّوۡلَا جَآءُو عَلَيۡهِ بِأَرۡبَعَةِ شُهَدَآءَۚ فَإِذۡ لَمۡ يَأۡتُواْ بِٱلشُّهَدَآءِ فَأُوْلَٰٓئِكَ عِندَ ٱللَّهِ هُمُ ٱلۡكَٰذِبُونَ ١٣
Why did they [who slandered] not produce for it four witnesses? And when they do not produce the witnesses, then it is they, in the sight of Allāh, who are the liars.
ហេតុអ្វីបានគេពួកដែលចោទប្រកាន់ អាអ៊ីស្ហះ មាតានៃអ្នកមានជំនឿទាំងឡាយ ចំពោះការមួលបង្កាច់ដ៏ធំធេងរបស់ពួកគេនេះ មិននាំមកនូវសាក្សីចំនួនបួននាក់ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃការចោទប្រកាន់របស់ពួកគេចំពោះនាង(អាអ៊ីស្ហះ)នោះមក? ប្រសិនបើពួកគេមិនបាននាំមកនូវសាក្សីចំនួនបួននាក់ដែលធ្វើសាក្សីទៅលើការចោទប្រកាន់របស់ពួកគេទេនោះ ពិតប្រាកដណាស់ ពួកគេ គឺជាពួកដែលភូតកុហកក្នុងច្បាប់របស់អល់ឡោះ។
24:14Page 351
وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ لَمَسَّكُمۡ فِي مَآ أَفَضۡتُمۡ فِيهِ عَذَابٌ عَظِيمٌ ١٤
And if it had not been for the favor of Allāh upon you and His mercy in this world and the Hereafter, you would have been touched for that [lie] in which you were involved by a great punishment
ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះចំពោះពួកអ្នក(ឱអ្នកដែលមានជំនឿ) និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នក ដោយទ្រង់មិនដាក់ទណ្ឌកម្មពួកអ្នកភា្លមៗ ហើយទ្រង់ទទួលយកនូវការសារភាពកំហុសពីជនណាដែលបានសារភាពកំហុសទេនោះ ច្បាស់ជាទណ្ឌកម្មដ៏ធំធេងបំផុតនឹងធ្លាក់ទៅលើពួកអ្នក ដោយសារតែការមួលបង្កាច់ ភូតកុហក និងការចោទប្រកាន់ទៅលើអាអ៊ីស្ហះ មាតានៃអ្នកមានជំនឿទាំងឡាយ ជាមិនខាន។
24:15Page 351
إِذۡ تَلَقَّوۡنَهُۥ بِأَلۡسِنَتِكُمۡ وَتَقُولُونَ بِأَفۡوَاهِكُم مَّا لَيۡسَ لَكُم بِهِۦ عِلۡمٞ وَتَحۡسَبُونَهُۥ هَيِّنٗا وَهُوَ عِندَ ٱللَّهِ عَظِيمٞ ١٥
When you received it with your tongues1 and said with your mouths that of which you had no knowledge and thought it was insignificant while it was, in the sight of Allāh, tremendous.
នៅពេលដែលពួកអ្នករាយការណ៍អំពីរឿងនោះ(រឿងមួលបង្កាច់)ទៅវិញទៅមក ហើយផ្សព្វផ្សាយវាតៗគ្នាពីមាត់មួយទៅមាត់មួយដោយអណ្តាតរបស់ពួកអ្នក ខណៈដែលរឿងនោះ មិនមែនជាការពិតទាល់តែសោះ ហើយពួកអ្នកមិនបានដឹងច្បាស់អំពីវា ដោយពួកអ្នកគិតស្មានថា វាគឺជារឿងតូចតាច ខណៈដែលវាគឺជារឿងធំបំផុតចំពោះអល់ឡោះ ដោយសារតែនៅក្នុងរឿងនោះ គឺមានការភូតកុហក និងការចោទប្រកាន់ទៅលើអ្នកដែលស្អាតស្អំ(មិនជាប់ពាក់ព័ន្ធអ្វីសោះថាបានប្រព្រឹត្តទង្វើអសីលធម៌)។
24:16Page 351
وَلَوۡلَآ إِذۡ سَمِعۡتُمُوهُ قُلۡتُم مَّا يَكُونُ لَنَآ أَن نَّتَكَلَّمَ بِهَٰذَا سُبۡحَٰنَكَ هَٰذَا بُهۡتَٰنٌ عَظِيمٞ ١٦
And why, when you heard it, did you not say, "It is not for us to speak of this. Exalted are You, [O Allāh]; this is a great slander"?
ហើយតើហេតុអ្វីបានជានៅពេលដែលពួកអ្នកបានឮពីការចោទប្រកាន់នេះ ពួកអ្នកមិននិយាយថាៈ មិនត្រឹមត្រូវនោះទេសម្រាប់ពួកយើងក្នុងការយករឿងនេះ(ការចោទប្រកាន់)មកនិយាយតៗគ្នានោះ? ម្ចាស់របស់ពួកយើងទ្រង់មហាស្អាតស្អំ។ ហើយការដែលពួកគេចោទប្រកាន់ទៅលើមាតានៃអ្នកមានជំនឿទាំងឡាយ(អាអ៊ីស្ហះ)បែបនេះ គឺជាការកុហក(មួលបង្កាច់)មួយដ៏ធំធេង។
24:17Page 351
يَعِظُكُمُ ٱللَّهُ أَن تَعُودُواْ لِمِثۡلِهِۦٓ أَبَدًا إِن كُنتُم مُّؤۡمِنِينَ ١٧
Allāh warns you against returning to the likes of this [conduct], ever, if you should be believers.
អល់ឡោះទ្រង់ដាស់តឿនរំលឹកពួកអ្នក និងបានទូន្មានពួកអ្នកកុំឲ្យត្រឡប់មកមួលបង្កាច់បែបនេះម្តងទៀត ដោយពួកអ្នកចោទប្រកាន់ចំពោះអ្នកដែលស្អាតស្អំ(គ្មានទោសពៃរ៍អ្វីសោះ)ថាបានប្រព្រឹត្តទង្វើអសីលធម៌(ហ្ស៊ីណា) ប្រសិនបើពួកអ្នកជាអ្នកមានជំនឿនឹងអល់ឡោះ។
24:18Page 351
وَيُبَيِّنُ ٱللَّهُ لَكُمُ ٱلۡأٓيَٰتِۚ وَٱللَّهُ عَلِيمٌ حَكِيمٌ ١٨
And Allāh makes clear to you the verses [i.e., His rulings], and Allāh is Knowing and Wise.
ហើយអល់ឡោះជាម្ចាស់ទ្រង់បញ្ជាក់យ៉ាងច្បាស់ដល់ពួកអ្នកនូវបណ្តាវាក្យខណ្ឌដែលផ្ទុកទៅដោយក្បួនច្បាប់ និងការទូន្មានរបស់ទ្រង់។ ហើយអល់ឡោះមហាដឹងបំផុតចំពោះទង្វើរបស់ពួកអ្នក ដោយគ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះវា។ ហើយទ្រង់មហាគតិបណ្ឌិតបំផុតនៅក្នុងការចាត់ចែងរបស់ទ្រង់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
24:19Page 351
إِنَّ ٱلَّذِينَ يُحِبُّونَ أَن تَشِيعَ ٱلۡفَٰحِشَةُ فِي ٱلَّذِينَ ءَامَنُواْ لَهُمۡ عَذَابٌ أَلِيمٞ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِۚ وَٱللَّهُ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ ١٩
Indeed, those who like that immorality1 should be spread [or publicized] among those who have believed will have a painful punishment in this world and the Hereafter. And Allāh knows2 and you do not know.
ពិតប្រាកដណាស់ ពួកដែលចូលចិត្តចង់ឲ្យប្រការអាក្រក់លេចឮសុះសាយក្នុងចំណោមអ្នកដែលមានជំនឿ(ដែលក្នុងនោះ គឺការចោទប្រកាន់អ្នកដែលល្អបរិសុទ្ធ ថាបានប្រព្រឹត្តហ្ស៊ីណា)នោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងឈឺចាប់បំផុតនៅក្នុងលោកិយ ដោយត្រូវគេអនុវត្តច្បាប់អ្នកដែលមួលបង្កាច់(អ្នកដែលល្អបរិសុទ្ធថាបានហ្ស៊ីណា) ហើយនៅថ្ងៃបរលោក គឺពួកគេនឹងទទួលទណ្ឌកម្មនៅក្នុងឋាននរក។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវការកុហកបោកប្រាស់របស់ពួកគេ ហើយនិងកិច្ចការរបស់ខ្ញុំបម្រើទ្រង់ដែលត្រឡប់ទៅកាន់ទ្រង់ ហើយទ្រង់បំផុតដឹងនូវអ្វីដែលល្អសម្រាប់ពួកគេ តែពួកអ្នកវិញមិនដឹងពីរឿងនោះឡើយ។
24:20Page 351
وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ وَأَنَّ ٱللَّهَ رَءُوفٞ رَّحِيمٞ ٢٠
And if it had not been for the favor of Allāh upon you and His mercy...1 and because Allāh is Kind and Merciful.
ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះចំពោះពួកអ្នក(ឱពួកដែលធ្លាក់ក្នុងការមួលបង្កាច់) ហើយនិងក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នក និងប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់មិនមែនជាអ្នកដែលមហាអាណិតអាសូរ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកអ្នកទេនោះ ទ្រង់នឹងដាក់ទណ្ឌកម្មពួកអ្នកភ្លាមៗជាមិនខានឡើយ។
24:21Page 352
۞ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّبِعُواْ خُطُوَٰتِ ٱلشَّيۡطَٰنِۚ وَمَن يَتَّبِعۡ خُطُوَٰتِ ٱلشَّيۡطَٰنِ فَإِنَّهُۥ يَأۡمُرُ بِٱلۡفَحۡشَآءِ وَٱلۡمُنكَرِۚ وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ مَا زَكَىٰ مِنكُم مِّنۡ أَحَدٍ أَبَدٗا وَلَٰكِنَّ ٱللَّهَ يُزَكِّي مَن يَشَآءُۗ وَٱللَّهُ سَمِيعٌ عَلِيمٞ ٢١
O you who have believed, do not follow the footsteps of Satan. And whoever follows the footsteps of Satan - indeed, he enjoins immorality and wrongdoing. And if not for the favor of Allāh upon you and His mercy, not one of you would have been pure, ever, but Allāh purifies whom He wills, and Allāh is Hearing and Knowing.
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអនុវត្តតាមច្បាប់បញ្ញត្តិរបស់ទ្រង់! ចូរពួកអ្នកកុំដើរតាមមាគ៌ាទាំងឡាយរបស់ស្ហៃតនក្នុងការតុបតែងលម្អរបស់វាចំពោះប្រការដែលមិនត្រឹមត្រូវ។ ជនណាហើយដែលដើរតាមមាគ៌ាទាំងឡាយរបស់ស្ហៃតននោះ ជាការពិតណាស់ វានឹងប្រើឲ្យប្រព្រឹត្តនូវអំពើអាក្រក់ទាំងឡាយ មិនថាតាមរយៈទង្វើឬកាយវិការ ហើយនិងទង្វើទាំងឡាយដែលច្បាប់ឥស្លាមហាមឃាត់។ ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះចំពោះពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ទេនោះ គ្មាននរណាម្នាក់ក្នុងចំណោមពួកអ្នកអាចជ្រះស្អាត(ពីបាបកម្ម)តាមរយៈការសារភាពកំហុសរបស់គេនោះឡើយទោះជាគេសារភាពកំហុសក៏ដោយ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យគេជ្រះស្អាត(ពីបាបកម្ម)ចំពោះជនណាដែលទ្រង់មានចេតនា ដោយការទទួលយកនូវការសារភាពកំហុសរបស់គេ។ ហើយអល់ឡោះ ទ្រង់មហាឮបំផុតចំពោះពាក្យសម្តីរបស់ពួកអ្នក ហើយទ្រង់មហាដឹងបំផុតចំពោះទង្វើរបស់ពួកអ្នក។ គ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះវាវិញ។
24:22Page 352
وَلَا يَأۡتَلِ أُوْلُواْ ٱلۡفَضۡلِ مِنكُمۡ وَٱلسَّعَةِ أَن يُؤۡتُوٓاْ أُوْلِي ٱلۡقُرۡبَىٰ وَٱلۡمَسَٰكِينَ وَٱلۡمُهَٰجِرِينَ فِي سَبِيلِ ٱللَّهِۖ وَلۡيَعۡفُواْ وَلۡيَصۡفَحُوٓاْۗ أَلَا تُحِبُّونَ أَن يَغۡفِرَ ٱللَّهُ لَكُمۡۚ وَٱللَّهُ غَفُورٞ رَّحِيمٌ ٢٢
And let not those of virtue among you and wealth swear not to give [aid] to their relatives and the needy and the emigrants for the cause of Allāh, and let them pardon and overlook. Would you not like that Allāh should forgive you? And Allāh is Forgiving and Merciful.
ហើយចូរកុំឲ្យអ្នកដែលមានកិត្តិយសថ្លៃថ្នូរក្នុងសាសនា និងអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភស្បថថា នឹងឈប់ផ្តល់(ការបរិច្ចាគទាន)ឲ្យសាច់ញាតិរបស់ពួកគេដែលជាអ្នកមានតម្រូវការចាំបាច់ និងជនក្រីក្រ ហើយនិងអ្នកដែលភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ ព្រោះតែបាបកម្មដែលពួកគេបានប្រព្រឹត្តឲ្យសោះ។ ហើយចូរឲ្យពួកគេ(អ្នកមានទ្រព្យ)អភ័យទោសដល់ពួកគេ និងអធ្យាស្រ័យដល់ពួកគេ។ តើពួកអ្នកមិនចូលចិត្តចង់ឲ្យអល់ឡោះជាម្ចាស់ទ្រង់អភ័យទោសនូវបាបកម្មរបស់ពួកអ្នកនៅពេលដែលពួកអ្នកចេះអភ័យទោសចំពោះពួកគេ និងចេះអធ្យាស្រ័យដល់ពួកគេទេឬ? ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយណាដែលបានសារភាពកំហុស និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ ហេតុនេះ ចូរឲ្យខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះយកគំរូតាមទ្រង់(ក្នុងការអភ័យទោសដល់អ្នកដែលធ្វើខុស)។ វាក្យខណ្ឌនេះបានបញ្ចុះមកនៅក្នុងរឿងរបស់អាពូហ្ពាកើរ នៅពេលដែលគាត់បានស្បថថា នឹងឈប់ធ្វើការបរិច្ចាគទានទៅឲ្យ”មីសតោះ” ដោយសារតែគេបានចូលរួមក្នុងការមួលបង្កាច់(ទៅលើអាអ៊ីស្ហះ ថាបានប្រព្រឹត្តរឿងអាស្រូវ “ហ្ស៊ីណា”)។
24:23Page 352
إِنَّ ٱلَّذِينَ يَرۡمُونَ ٱلۡمُحۡصَنَٰتِ ٱلۡغَٰفِلَٰتِ ٱلۡمُؤۡمِنَٰتِ لُعِنُواْ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ وَلَهُمۡ عَذَابٌ عَظِيمٞ ٢٣
Indeed, those who [falsely] accuse chaste, unaware and believing women are cursed in this world and the Hereafter; and they will have a great punishment
ជាការពិតណាស់ ពួកដែលចោទប្រកាន់បណ្តាស្ត្រីដែលល្អបរិសុទ្ធដែលមិនធ្លាប់គិតផ្តេសផ្តាស(ពីអំពើហ្ស៊ីណា) ព្រមទាំងជាស្ត្រីដែលមានជំនឿទៀតនោះ ថា(ពួកនាង)បានប្រព្រឹត្តអសីលធម៌(ហ្ស៊ីណា) ពួកគេនឹងត្រូវគេបណ្តេញចេញពីក្តីមេត្តាករុណារបស់អល់ឡោះទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនាថ្ងៃបរលោក។
24:24Page 352
يَوۡمَ تَشۡهَدُ عَلَيۡهِمۡ أَلۡسِنَتُهُمۡ وَأَيۡدِيهِمۡ وَأَرۡجُلُهُم بِمَا كَانُواْ يَعۡمَلُونَ ٢٤
On a Day when their tongues, their hands and their feet will bear witness against them as to what they used to do.
ពួកគេនឹងទទួលនូវទណ្ឌកម្ម(ដ៏ធ្ងន់ធ្ងរ)នោះនៅថ្ងៃបរលោក ជាថ្ងៃដែលអណ្តាតរបស់ពួកគេបានធ្វើសាក្សីប្រឆាំងនឹងពួកគេចំពោះពាក្យសម្តីមិនត្រឹមត្រូវទាំងឡាយដែលពួកគេបាននិយាយ ហើយដៃជើងរបស់ពួកគេធ្វើសាក្សីប្រឆាំងនឹងពួកគេចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
24:25Page 352
يَوۡمَئِذٖ يُوَفِّيهِمُ ٱللَّهُ دِينَهُمُ ٱلۡحَقَّ وَيَعۡلَمُونَ أَنَّ ٱللَّهَ هُوَ ٱلۡحَقُّ ٱلۡمُبِينُ ٢٥
That Day, Allāh will pay them in full their true [i.e., deserved] recompense, and they will know that it is Allāh who is the manifest Truth [i.e., perfect in justice].
នៅក្នុងថ្ងៃនោះ អល់ឡោះជាម្ចាស់នឹងប្រទានដល់ពួកគេនូវតបស្នងរបស់ពួកគេ(ទៅលើទង្វើរបស់ពួកគេដែលបានប្រព្រឹត្ត)ប្រកបដោយភាពយុត្តិធម៌បំផុត ហើយពួកគេនឹងដឹងថា ពិតណាស់អល់ឡោះ គឺជាម្ចាស់ដ៏ពិតប្រាកដ។ ដូច្នេះ អ្វីដែលចេញពីទ្រង់ ដូចជាដំណឹង ការសន្យា(ផ្តល់ផលបុណ្យ) ឬការព្រមាន(ដាក់ទណ្ឌកម្ម) គឺជាការពិតដ៏ច្បាស់លាស់ទាំងអស់ដោយគ្មានការមន្ទិលសង្ស័យនៅក្នុងវាឡើយ។
24:26Page 352
ٱلۡخَبِيثَٰتُ لِلۡخَبِيثِينَ وَٱلۡخَبِيثُونَ لِلۡخَبِيثَٰتِۖ وَٱلطَّيِّبَٰتُ لِلطَّيِّبِينَ وَٱلطَّيِّبُونَ لِلطَّيِّبَٰتِۚ أُوْلَٰٓئِكَ مُبَرَّءُونَ مِمَّا يَقُولُونَۖ لَهُم مَّغۡفِرَةٞ وَرِزۡقٞ كَرِيمٞ ٢٦
Evil words are for evil men, and evil men are [subjected] to evil words. And good words are for good men, and good men are [an object] of good words.1 Those [good people] are declared innocent of what they [i.e., slanderers] say. For them is forgiveness and noble provision.
រាល់ៗបុរស ស្ត្រី ពាក្យសម្តី និងទង្វើទាំងឡាយដែលអាក្រក់ៗនោះ គឺវាសាកសម និងសមស្របនឹងអ្វីដែលអាក្រក់ៗ(ដូចគ្នា)។ ហើយរាល់ៗភាពល្អប្រសើរនៃរបស់ទាំងនោះ(បុរស ស្ត្រី ពាក្យសម្តី និងទង្វើទាំងឡាយ) គឺវាសាកសម និងសមស្របនឹងអ្វីដែលល្អៗ(ដូចគ្នាដែរ)។ ទាំងបុរសនិងស្ត្រីដែលល្អៗទាំងនោះហើយ គឺជាអ្នកដែលស្អាតស្អំពីអ្វីដែលបុរស និងស្ត្រីដែលអាក្រក់ៗទាំងនោះបាននិយាយ(ចោទប្រកាន់)ពីពួកគេនោះ។ សម្រាប់ពួកគេ គឺទទួលបាននូវការអភ័យទោសពីអល់ឡោះជាម្ចាស់ដែលទ្រង់នឹងអភ័យទោសដល់ពួកគេចំពោះបាបកម្មរបស់ពួកគេ ហើយសម្រាប់ពួកគេផងដែរ គឺនឹងទទួលបាននូវលាភសក្ការៈដ៏ប្រពៃ នោះគឺឋានសួគ៌។
24:27Page 352
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَدۡخُلُواْ بُيُوتًا غَيۡرَ بُيُوتِكُمۡ حَتَّىٰ تَسۡتَأۡنِسُواْ وَتُسَلِّمُواْ عَلَىٰٓ أَهۡلِهَاۚ ذَٰلِكُمۡ خَيۡرٞ لَّكُمۡ لَعَلَّكُمۡ تَذَكَّرُونَ ٢٧
O you who have believed, do not enter houses other than your own houses until you ascertain welcome and greet1 their inhabitants. That is best for you; perhaps you will be reminded [i.e., advised].
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអនុវត្តន៍តាមច្បាប់បញ្ញត្តិរបស់ទ្រង់! ចូរពួកអ្នកកុំចូលលំនៅឋានណាមួយក្រៅពីលំនៅឋានរបស់ពួកអ្នកឲ្យសោះ ទាល់តែពួកអ្នកសុំការអនុញ្ញាតពីម្ចាស់ផ្ទះឲ្យពួកអ្នកចូលទៅកាន់ពួកគេជាមុនសិន។ ហើយចូរពួកអ្នកឱ្យសាឡាម(គារវកិច្ច)ទៅលើពួកគេ ដោយពួកអ្នកត្រូវឲ្យសាឡាម និង សុំការអនុញ្ញាតដោយពោលថា السلام عليكم (សូមសន្តិភាពកើតមានដល់ពួកអ្នក) “តើខ្ញុំអាចចូលបានទេ”? ការសុំការអនុញ្ញាតដែលគេប្រើពួកអ្នកឲ្យធ្វើវានោះ គឺវាល្អប្រសើរសម្រាប់ពួកអ្នកជាងការចូលទៅភ្លាម(មិនដោយឲ្យសាឡាម និងសុំការអនុញ្ញាត)។ សង្ឃឹមថាពួកអ្នកនឹងចងចាំនូវអ្វីដែលគេបង្គាប់ប្រើឲ្យពួកអ្នកឲ្យធ្វើវា ហើយនិងអនុវត្តន៍វា។
24:28Page 353
فَإِن لَّمۡ تَجِدُواْ فِيهَآ أَحَدٗا فَلَا تَدۡخُلُوهَا حَتَّىٰ يُؤۡذَنَ لَكُمۡۖ وَإِن قِيلَ لَكُمُ ٱرۡجِعُواْ فَٱرۡجِعُواْۖ هُوَ أَزۡكَىٰ لَكُمۡۚ وَٱللَّهُ بِمَا تَعۡمَلُونَ عَلِيمٞ ٢٨
And if you do not find anyone therein, do not enter them until permission has been given you. And if it is said to you, "Go back,"1 then go back; it is purer for you. And Allāh is Knowing of what you do.
តែប្រសិនបើពួកអ្នកមិនបានឃើញនរណាម្នាក់នៅក្នុងផ្ទះទេនោះ ក៏ពួកអ្នកមិនត្រូវចូលក្នុងផ្ទះនោះនោះដែរ រហូតទាល់តែគេអនុញ្ញាតឲ្យពួកអ្នកចូលផ្ទះនោះពីសំណាក់អ្នកដែលអាច(មានសិទ្ធិ)អនុញ្ញាត(ឲ្យចូល)។ ហើយប្រសិនបើម្ចាស់ផ្ទះនិយាយទៅកាន់ពួកអ្នកថាៈ “សូមអ្នកត្រឡប់ទៅវិញចុះ” នោះពួកអ្នកត្រូវតែត្រឡប់ទៅវិញ ដោយពូកអ្នកមិនត្រូវចូលក្នុងផ្ទះនោះនោះឡើយ។ ពិតប្រាកដណាស់ ការវិលត្រឡប់ទៅវិញនោះ គឺជាប្រការស្អាតស្អំបំផុតសម្រាប់ពួកអ្នកចំពោះអល់ឡោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មហាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្តដោយគ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះវាវិញ។
24:29Page 353
لَّيۡسَ عَلَيۡكُمۡ جُنَاحٌ أَن تَدۡخُلُواْ بُيُوتًا غَيۡرَ مَسۡكُونَةٖ فِيهَا مَتَٰعٞ لَّكُمۡۚ وَٱللَّهُ يَعۡلَمُ مَا تُبۡدُونَ وَمَا تَكۡتُمُونَ ٢٩
There is no blame upon you for entering houses not inhabited in which there is convenience1 for you. And Allāh knows what you reveal and what you conceal.
គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក ប្រសិនបើពួកអ្នកចូលផ្ទះ(កន្លែង)សាធារណៈណាមួយដែលមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ដោយគ្មានការអនុញ្ញាត ដែលគេរៀបចំវាសម្រាប់ផ្តល់ជាផលប្រយោជន៍ដល់មនុស្សទូទៅ ដូចជាបណ្ណាល័យ ឬតូប(ទំនិញ)នៅក្នុងផ្សារជាដើមនោះ។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវទង្វើរបស់ពួកអ្នក និងស្ថានភាពរបស់ពួកអ្នក ទាំងអ្វីដែលពួកអ្នកលាតត្រដាង និងអ្វីដែលពួកអ្នកលាក់កំបាំង ដោយគ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះវា។
24:30Page 353
قُل لِّلۡمُؤۡمِنِينَ يَغُضُّواْ مِنۡ أَبۡصَٰرِهِمۡ وَيَحۡفَظُواْ فُرُوجَهُمۡۚ ذَٰلِكَ أَزۡكَىٰ لَهُمۡۚ إِنَّ ٱللَّهَ خَبِيرُۢ بِمَا يَصۡنَعُونَ ٣٠
Tell the believing men to reduce [some] of their vision1 and guard their private parts.2 That is purer for them. Indeed, Allāh is [fully] Aware of what they do.
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់អ្នកមានជំនឿជាបុរសឲ្យពួកគេទម្លាក់ក្រសែរភ្នែករបស់ពួកគេចុះពីការសម្លឹងមើលទៅកាន់អ្វីដែលគេមិនអនុញ្ញាតឲ្យពួកគេ(សម្លឹងមើល) ដូចជាស្ត្រី និងកេរខ្មាស់ ហើយចូរឲ្យពួកគេថែរក្សាប្រដាប់ភេទរបស់ពួកគេពីការធ្លាក់ទៅក្នុងប្រការដែលគេហាមឃាត់ ហើយត្រូវបិតបាំងវាផងដែរ។ ការបញ្ឈប់ពីការសម្លឹងមើលទៅកាន់អ្វីដែលអល់ឡោះទ្រង់មិនអនុញ្ញាតនេះ គឺជាប្រការស្អាតស្អំបំផុតសម្រាប់ពួកគេចំពោះអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។ គ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences