Al-MukhtasarAr‑Ra'd · 13:26–43

Al-Mukhtasar · Tafsir · in Khmer

Ar-Ra'd 13:26–43

13:26Page 252

ٱللَّهُ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ وَيَقۡدِرُۚ وَفَرِحُواْ بِٱلۡحَيَوٰةِ ٱلدُّنۡيَا وَمَا ٱلۡحَيَوٰةُ ٱلدُّنۡيَا فِي ٱلۡأٓخِرَةِ إِلَّا مَتَٰعٞ ٢٦

Allāh extends provision for whom He wills and restricts [it]. And they rejoice in the worldly life, while the worldly life is not, compared to the Hereafter, except [brief] enjoyment.

អល់ឡោះជាម្ចាស់ទ្រង់បើកទូលាយនូវលាភសក្ការៈរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា និងរឹតត្បិតវាចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ប៉ុន្តែ ការបើកទូលាយនូវលាភសក្ការៈនោះ មិនមែនជាសញ្ញាដែលបញ្ជាក់ពីសុភមង្គល និងបង្ហាញពីការស្រឡាញ់របស់អល់ឡោះចំពោះគេនោះទេ ហើយការរឹតត្បិតវា(លាភសក្ការៈ)នោះ ក៏មិនមែនជាសញ្ញាដែលបង្ហាញពីភាពអពមង្គលនោះដែរ។ ចំណែកឯពួកប្រឆាំងវិញ ពួកគេសប្បាយរីករាយនឹងជីវិតលោកិយ ហើយពួកគេមានភាពស្កប់ស្កល់ចំពោះវា(មិនចង់បានថ្ងៃបរលោក)។ ហើយជីវិតលោកិយនេះ បើប្រៀបនឹងថ្ងៃបរលោកនោះ គឺគ្មានអ្វីក្រៅពីគ្រាន់តែជាការសប្បាយរីករាយក្នុងរយៈពេលដ៏ខ្លីមួយដែលនឹងបាត់បង់ទៅវិញប៉ុណ្ណោះ។

13:27Page 252

وَيَقُولُ ٱلَّذِينَ كَفَرُواْ لَوۡلَآ أُنزِلَ عَلَيۡهِ ءَايَةٞ مِّن رَّبِّهِۦۚ قُلۡ إِنَّ ٱللَّهَ يُضِلُّ مَن يَشَآءُ وَيَهۡدِيٓ إِلَيۡهِ مَنۡ أَنَابَ ٢٧

And those who disbelieved say, "Why has a sign not been sent down to him from his Lord?" Say, [O Muḥammad], "Indeed, Allāh leaves astray whom He wills and guides to Himself whoever turns back [to Him] -

ហើយពួកដែលគ្មានជំនឿនឹងអល់ឡោះនិងបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់បាននិយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះទៅឲ្យមូហាំម៉ាត់នូវសញ្ញាភស្តុតាងដែលជាក់ស្តែងមួយពីម្ចាស់របស់គេដែលបង្ហាញពីសច្ចភាពរបស់គេទៅ នោះពួកយើងប្រាកដជានឹងមានជំនឿលើគេជាមិនខាន? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលទាមទារទាំងនោះថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យនរណាម្នាក់វង្វេងតាមដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌របស់ទ្រង់ ហើយទ្រង់ចង្អុលបង្ហាញទៅកាន់ទ្រង់ចំពោះជនណាដែលវិលត្រឡប់ទៅកាន់ទ្រង់តាមរយៈការសារភាពកំហុសដោយភាពសប្បុរសរបស់ទ្រង់។ ហើយការចង្អុលបង្ហាញនោះ គឺមិនស្ថិតនៅលើដៃរបស់ពួកគេរហូតពួកគេភ្ជាប់ទៅនឹងការបញ្ចុះនូវសញ្ញាភស្តុតាងនោះឡើយ។

13:28Page 252

ٱلَّذِينَ ءَامَنُواْ وَتَطۡمَئِنُّ قُلُوبُهُم بِذِكۡرِ ٱللَّهِۗ أَلَا بِذِكۡرِ ٱللَّهِ تَطۡمَئِنُّ ٱلۡقُلُوبُ ٢٨

Those who have believed and whose hearts are assured by the remembrance of Allāh. Unquestionably, by the remembrance of Allāh hearts are assured."

បណ្តាអ្នកដែលទទួលបាននូវការចង្អុលបង្ហាញពីអល់ឡោះទាំងនោះ ពួកគេគឺជាអ្នកដែលមានជំនឿ ហើយចិត្តរបស់ពួកគេមានភាពនឹងនរដោយការរំលឹកចំពោះអល់ឡោះ តាមរយៈការលើកតម្កើងទ្រង់ ការកោតសរសើរទ្រង់ ការសូត្រគម្ពីរ(គួរអាន)របស់ទ្រង់ និងការស្តាប់វា។ តើមិនមែនទេឬ ការរំលឹកចំពោះអល់ឡោះជាម្ចាស់តែមួយគត់ គឺធ្វើឲ្យចិត្តនឹងនរនោះ?

13:29Page 253

ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ طُوبَىٰ لَهُمۡ وَحُسۡنُ مَـَٔابٖ ٢٩

Those who have believed and done righteous deeds - a good state is theirs and a good return.

ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលដែលនាំឲ្យរូបគេជិតទៅកាន់អល់ឡោះនោះ សម្រាប់ពួកគេនឹងទទួលបាននូវការរស់នៅដ៏ប្រសើរនាថ្ងៃបរលោក ហើយពួកគេនឹងទទួលបាននូវលទ្ធផលចុងក្រោយដ៏ប្រសើរបំផុត នោះគឺឋានសួគ៌។

13:30Page 253

كَذَٰلِكَ أَرۡسَلۡنَٰكَ فِيٓ أُمَّةٖ قَدۡ خَلَتۡ مِن قَبۡلِهَآ أُمَمٞ لِّتَتۡلُوَاْ عَلَيۡهِمُ ٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ وَهُمۡ يَكۡفُرُونَ بِٱلرَّحۡمَٰنِۚ قُلۡ هُوَ رَبِّي لَآ إِلَٰهَ إِلَّا هُوَ عَلَيۡهِ تَوَكَّلۡتُ وَإِلَيۡهِ مَتَابِ ٣٠

Thus have We sent you to a community before which [other] communities have passed on so you might recite to them that which We revealed to you, while they disbelieve in the Most Merciful. Say, "He is my Lord; there is no deity except Him. Upon Him I rely, and to Him is my return."

ដូចដែលយើងបានបញ្ជូនបណ្តាអ្នកនាំសាររបស់យើងជំនាន់មុនៗទៅកាន់ប្រជាជាតិរបស់ពួកគេនោះដែរ យើងក៏បានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ប្រជាជាតិរបស់អ្នកដូចគ្នាដែរ ដើម្បីឲ្យអ្នកសូត្រឲ្យពួកគេស្តាប់នូវគម្ពីរគួរអានដែលយើងបានវ៉ាហ៊ីទៅកាន់អ្នក ដែលវាគឺជាភស្តុតាងគ្រប់គ្រាន់ហើយដើម្បីបញ្ជាក់ពីសច្ចភាពរបស់អ្នក។ ក៏ប៉ុន្តែ ស្ថានភាពនៃក្រុមរបស់អ្នក គឺពួកគេជាពួកដែលបដិសេធនូវសញ្ញាភស្តុតាងមួយនេះ ដោយសារតែពួកគេប្រឆាំងនឹងអល់ឡោះជាម្ចាស់ដ៏មហាសប្បុរសដោយពួកគេយកអ្នកផ្សេងមកធ្វើស្ហ៊ីរិករួមជាមួយទ្រង់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ម្ចាស់ដ៏មហាសប្បុរសដែលពួកអ្នកយកអ្នកផ្សេងមកធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់នោះ ទ្រង់គឺជាម្ចាស់របស់ខ្ញុំដែលគ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ ខ្ញុំប្រគល់ការទុកចិត្តនូវរាល់កិច្ចការទាំងឡាយរបស់ខ្ញុំចំពោះទ្រង់តែមួយគត់ ហើយការសារភាពរបស់ខ្ញុំ ក៏ចំពោះទ្រង់(តែមួយគត់)ដែរ។

13:31Page 253

وَلَوۡ أَنَّ قُرۡءَانٗا سُيِّرَتۡ بِهِ ٱلۡجِبَالُ أَوۡ قُطِّعَتۡ بِهِ ٱلۡأَرۡضُ أَوۡ كُلِّمَ بِهِ ٱلۡمَوۡتَىٰۗ بَل لِّلَّهِ ٱلۡأَمۡرُ جَمِيعًاۗ أَفَلَمۡ يَاْيۡـَٔسِ ٱلَّذِينَ ءَامَنُوٓاْ أَن لَّوۡ يَشَآءُ ٱللَّهُ لَهَدَى ٱلنَّاسَ جَمِيعٗاۗ وَلَا يَزَالُ ٱلَّذِينَ كَفَرُواْ تُصِيبُهُم بِمَا صَنَعُواْ قَارِعَةٌ أَوۡ تَحُلُّ قَرِيبٗا مِّن دَارِهِمۡ حَتَّىٰ يَأۡتِيَ وَعۡدُ ٱللَّهِۚ إِنَّ ٱللَّهَ لَا يُخۡلِفُ ٱلۡمِيعَادَ ٣١

And if there was any Qur’ān [i.e., recitation] by which the mountains would be removed or the earth would be broken apart or the dead would be made to speak,1 [it would be this Qur’ān], but to Allāh belongs the affair entirely. Then have those who believed not accepted that had Allāh willed, He would have guided the people, all of them? And those who disbelieve do not cease to be struck, for what they have done, by calamity - or it will descend near their home - until there comes the promise of Allāh. Indeed, Allāh does not fail in [His] promise.

ហើយប្រសិនបើក្នុងចំណោមលក្ខណៈសម្បត្តិនៃព្រះគម្ពីរដែលជាគម្ពីររបស់ព្រះជាម្ចាស់ គឺធ្វើឲ្យភ្នំទាំងឡាយរំកិលចេញពីកន្លែងរបស់វាដោយសារតែវា(គម្ពីរ) ឬធ្វើឲ្យផែនដីបែកខ្ញែកដោយធ្វើឲ្យទន្លេហូរចេញជាប្រភពទឹកជាច្រើន ឬក៏ត្រូវបានគេសូត្រទៅលើមនុស្សស្លាប់ ហើយធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញបាន នោះគម្ពីរគួរអានដែលត្រូវបានគេបញ្ចុះទៅកាន់អ្នកនេះ(ឱអ្នកនាំសារមូហាំម៉ាត់)នឹងក្លាយជាភស្តុតាងមួយដ៏ច្បាស់លាស់ និងមានឥទ្ធិពលយ៉ាងធំធេងប្រសិនបើពួកគេមានដួងចិត្តដែលកោតខ្លាច។ ក៏ប៉ុន្តែពួកគេ គឺជាពួកដែលប្រឆាំង។ ផ្ទុយទៅវិញ កិច្ចការទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ក្នុងការបញ្ចុះនូវអច្ឆរិយភាព ឬអ្វីផ្សេងទៀតនោះ។ តើបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះមិនដឹងទេឬថា ប្រសិនបើអល់ឡោះទ្រង់មានចេតនានឹងចង្អុលបង្ហាញមនុស្សទាំងអស់ដោយមិនចាំបាច់បញ្ចុះនូវសញ្ញាភស្តុតាងណាមួយទេនោះ ទ្រង់ប្រាកដជានឹងចង្អុលបង្ហាញពួកគេដោយមិនចាំបាច់មានវា(សញ្ញាភស្តុតាង)នោះ? ក៏ប៉ុន្តែ ទ្រង់គ្មានចេតនាដូច្នោះឡើយ។ ហើយពួកដែលប្រឆាំងនឹងអល់ឡោះនោះ មហន្តរាយដ៏ខ្លាំងក្លានៅតែបន្តធ្លាក់ទៅលើពួកគេដោយសារតែការប្រឆាំង និងទង្វើបាបកម្មដែលពួកគេបានប្រព្រឹត្ត ឬក៏មហន្តរាយនោះនឹងកើតឡើងនៅជិតលំនៅដ្ឋានរបស់ពួកគេ រហូតទាល់តែកិច្ចសន្យារបស់អល់ឡោះដោយការទម្លាក់នូវទណ្ឌកម្មជាបន្តបន្ទាប់នោះបានមកដល់។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនក្បត់ពាក្យសន្យារបស់ទ្រង់នោះឡើយនៅពេលណាដែលពេលវេលាកំណត់របស់វាបានមកដល់នោះ។

13:32Page 253

وَلَقَدِ ٱسۡتُهۡزِئَ بِرُسُلٖ مِّن قَبۡلِكَ فَأَمۡلَيۡتُ لِلَّذِينَ كَفَرُواْ ثُمَّ أَخَذۡتُهُمۡۖ فَكَيۡفَ كَانَ عِقَابِ ٣٢

And already were [other] messengers ridiculed before you, and I extended the time of those who disbelieved; then I seized them, and how [terrible] was My penalty.

ហើយអ្នក(ព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកនាំសារដំបូងគេនោះទេដែលត្រូវក្រុមរបស់ខ្លួនបដិសេធនិងសើចចំអកឲ្យនោះ។ តាមពិត ប្រជាជាតិជំនាន់មុនៗអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក៏បានសើចចំអកចំពោះអ្នកនាំសាររបស់ពួកគេ និងបដិសេធចំពោះពួកគេដូចគ្នាដែរ។ ហើយយើងបានពន្យារពេល(ដាក់ទណ្ឌកម្ម)ដល់ពួកដែលប្រឆាំងនឹងអ្នកនាំសាររបស់ពួកគេ រហូតដល់ពួកគេគិតថា តាមពិត យើងនឹងមិនបំផ្លាញពួកគេនោះទេ។ បន្ទាប់មក ក្រោយពីការពន្យារពេលដល់ពួកគេ យើងក៏បានដាក់ទណ្ឌកម្មជាច្រើនប្រភេទទៅលើពួកគេ។ ដូច្នេះ តើអ្នកបានឃើញយ៉ាងដូចម្តេចដែរចំពោះទណ្ឌកម្មរបស់យើងទៅលើពួកគេនោះ? ពិតប្រាកដណាស់ វាគឺជាទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត។

13:33Page 253

أَفَمَنۡ هُوَ قَآئِمٌ عَلَىٰ كُلِّ نَفۡسِۭ بِمَا كَسَبَتۡۗ وَجَعَلُواْ لِلَّهِ شُرَكَآءَ قُلۡ سَمُّوهُمۡۚ أَمۡ تُنَبِّـُٔونَهُۥ بِمَا لَا يَعۡلَمُ فِي ٱلۡأَرۡضِ أَم بِظَٰهِرٖ مِّنَ ٱلۡقَوۡلِۗ بَلۡ زُيِّنَ لِلَّذِينَ كَفَرُواْ مَكۡرُهُمۡ وَصُدُّواْ عَنِ ٱلسَّبِيلِۗ وَمَن يُضۡلِلِ ٱللَّهُ فَمَا لَهُۥ مِنۡ هَادٖ ٣٣

Then is He who is a maintainer of every soul, [knowing] what it has earned, [like any other]? But to Allāh they have attributed partners. Say, "Name them. Or do you inform Him of that1 which He knows not upon the earth or of what is apparent [i.e., alleged] of speech?"2 Rather, their [own] plan has been made attractive to those who disbelieve, and they have been averted from the way. And whomever Allāh sends astray - there will be for him no guide.

ដូច្នេះ តើអ្នកដែលជាអ្នកថែរក្សានូវលាភសក្ការៈរបស់គ្រប់ម៉ាខ្លូកទាំងអស់ និងជាអ្នកឃ្លាំមើលរាល់បុគ្គលគ្រប់រូបនូវទង្វើដែលពួកគេប្រព្រឹត្ត ហើយតបស្នងចំពោះទង្វើដែលពួកគេបានធ្វើ គួរតែជាអ្នកដែលសាកសមត្រូវបានគេគោរពសក្ការៈ ឬក៏រូបសំណាក់ទាំងនោះដែលគ្មានសិទ្ធិអ្វីសោះនោះគួរត្រូវបានពួកអ្នកគោរពសក្ការៈ? ហើយពួកប្រឆាំងទាំងនោះបានយកព្រះនានាមកធ្វើជាដៃគូជាមួយអល់ឡោះជាម្ចាស់ដោយបំពាននិងដោយខុសឆ្គង។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នករៀបរាប់ឈ្មោះព្រះនានាដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាជាមួយនឹងអល់ឡោះនោះឲ្យពួកយើងមក ប្រសិនបើពួកអ្នកពិតជាអ្នកដែលត្រឹមត្រូវចំពោះការអះអាងរបស់ពួកអ្នកមែននោះ ឬមួយពួកអ្នកប្រាប់អល់ឡោះនូវអ្វីដែលទ្រង់មិនបានដឹង ដែលថានៅលើផែនដីនេះទ្រង់មានដៃគូនោះ? ឬមួយពួកអ្នកប្រាប់ទ្រង់ដោយគ្រាន់តែស្តែងចេញនូវពាក្យសម្តីដែលគ្មានការពិតចំពោះវានោះឬ? ផ្ទុយទៅវិញ ស្ហៃតនបានលម្អចំពោះពួកដែលប្រឆាំងដោយប្រើឧបាយកលដ៏អាក្រក់។ ដូច្នេះ ពួកគេក៏ប្រឆាំងនឹងអល់ឡោះ ហើយវា(ស្ហៃតន)ក៏បានបង្វែរពួកគេចេញពីមាគ៌ានៃការចង្អុលបង្ហាញ។ ហើយជនណាហើយដែលអល់ឡោះបានធ្វើឲ្យគេវង្វេងចេញពីមាគ៌ានៃការចង្អុលបង្ហាញហើយនោះ គឺរូបគេនឹងគ្មានអ្នកចង្អុលបង្ហាញនោះឡើយ។

13:34Page 253

لَّهُمۡ عَذَابٞ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ وَلَعَذَابُ ٱلۡأٓخِرَةِ أَشَقُّۖ وَمَا لَهُم مِّنَ ٱللَّهِ مِن وَاقٖ ٣٤

For them will be punishment in the life of [this] world, and the punishment of the Hereafter is more severe. And they will not have from Allāh any protector.

ពួកគេនឹងទទួលនូវទណ្ឌកម្មនៅក្នុងលោកិយនេះដោយការសម្លាប់ និងការចាប់ជាឈ្លើយសឹកដោយស្នាដៃរបស់បណ្តាអ្នកមានជំនឿ។ ហើយទណ្ឌកម្មនៅថ្ងៃបរលោកដែលកំពុងតែរង់ចាំពួកគេនោះ គឺខ្លាំងក្លានិងធ្ងន់ធ្ងរចំពោះពួកគេជាងទណ្ឌកម្មនៅក្នុងលោកិយនេះទៅទៀត ដោយសារតែវាមានសភាពខ្លាំងក្លា និងនៅបន្តជាប់រហូតដោយគ្មានដាច់(ផ្អាក)ឡើយ។ ហើយសម្រាប់ពួកគេ ក៏គ្មាននរណាម្នាក់អាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះបានឡើយនៅថ្ងៃបរលោកនោះ។

13:35Page 254

۞ مَّثَلُ ٱلۡجَنَّةِ ٱلَّتِي وُعِدَ ٱلۡمُتَّقُونَۖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۖ أُكُلُهَا دَآئِمٞ وَظِلُّهَاۚ تِلۡكَ عُقۡبَى ٱلَّذِينَ ٱتَّقَواْۚ وَّعُقۡبَى ٱلۡكَٰفِرِينَ ٱلنَّارُ ٣٥

The example [i.e., description] of Paradise, which the righteous have been promised, is [that] beneath it rivers flow. Its fruit is lasting, and its shade. That is the consequence for the righteous, and the consequence for the disbelievers is the Fire.

លក្ខណៈនៃឋានសួគ៌ដែលអល់ឡោះបានសន្យាចំពោះអ្នកដែលគោរពកោតខ្លាចទ្រង់ដោយអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់នោះគឺ ពិតប្រាកដណាស់ វា(ឋានសួគ៌)មានទន្លេជាច្រើនដែលហូរពីក្រោមវិមាននិងដើមឈើរបស់វា ដែលផលានុផលរបស់វា គឺមានជារៀងរហូតឥតដាច់នោះឡើយ ផ្ទុយពីផលានុផលនៅក្នុងលោកិយ(ដែលមានតាមរដូវកាល)។ ម្លប់របស់វា គឺមានជារៀងរហូត មិនបាត់បង់ទៅណានោះទេ ហើយក៏មិនរួមតូចនោះដែរ។ នោះហើយគឺជាលទ្ធផលចុងក្រោយរបស់បណ្តាអ្នកដែលគោរពកោតខ្លាចអល់ឡោះដោយអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់នោះ។ រីឯលទ្ធផលចុងក្រោយរបស់ពួកប្រឆាំងវិញ គឺឋាននរក ដែលពួកគេនឹងចូលទៅក្នុងវាដោយស្ថិតនៅទីនោះជាអមតៈ។

13:36Page 254

وَٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ يَفۡرَحُونَ بِمَآ أُنزِلَ إِلَيۡكَۖ وَمِنَ ٱلۡأَحۡزَابِ مَن يُنكِرُ بَعۡضَهُۥۚ قُلۡ إِنَّمَآ أُمِرۡتُ أَنۡ أَعۡبُدَ ٱللَّهَ وَلَآ أُشۡرِكَ بِهِۦٓۚ إِلَيۡهِ أَدۡعُواْ وَإِلَيۡهِ مَـَٔابِ ٣٦

And [the believers among] those to whom We have given the [previous] Scripture rejoice at what has been revealed to you, [O Muḥammad], but among the [opposing] factions are those who deny part of it [i.e., the Qur’ān]. Say, "I have only been commanded to worship Allāh and not associate [anything] with Him. To Him I invite, and to Him is my return."

ហើយបណ្តាអ្នកដែលយើងបានប្រទានឲ្យពួកគេនូវគម្ពីរតាវរ៉តក្នុងចំណោមពួកយូដា និងបណ្តាអ្នកដែលយើងបានប្រទានឲ្យពួកគេនូវគម្ពីរអិញជីលក្នុងចំណោមពួកណាសរ៉នីនោះ ពួកគេមានភាពរីករាយចំពោះអ្វីដែលយើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដោយសារតែវាស្របនឹងប្រការមួយចំនួនដែលគេបញ្ចុះទៅកាន់ពួកគេដែរ។ ហើយក្នុងចំណោមក្រុមជាច្រើនរបស់ពួកយូដានិងពួកណាសរ៉នីទាំងនោះ ក៏មានអ្នកដែលបដិសេធនូវប្រការមួយចំនួនដែលយើងបានបញ្ចុះទៅកាន់អ្នកចំពោះអ្វីដែលមិនស្របនឹងទំនើងចិត្តរបស់ពួកគេ ឬក៏(មិនស្រប)នឹងអ្វីដែលពួកគេបានធ្វើការកែប្រែ និងផ្លាស់ប្តូរ(នៅក្នុងគម្ពីររបស់ពួកគេ)ដែរ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តាមពិត អល់ឡោះជាម្ចាស់ទ្រង់បានប្រើខ្ញុំឲ្យគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយមិនឲ្យខ្ញុំយកអ្នកផ្សេងមកធ្វើស្ហ៊ីរិករួមនឹងទ្រង់ឡើយ។ ខ្ញុំបួងសួងសុំពីទ្រង់តែមួយគត់ ហើយខ្ញុំមិនបួងសួងសុំពីអ្នកផ្សេងក្រៅពីទ្រង់ឡើយ ហើយកន្លែងវិលត្រឡប់របស់ខ្ញុំ ក៏ត្រឡប់ទៅកាន់ទ្រង់តែមួយគត់ដែរ។ នេះហើយជាអ្វីដែលគម្ពីរតាវរ៉ត និងគម្ពីរអិញជីលបាននាំមកនោះ។

13:37Page 254

وَكَذَٰلِكَ أَنزَلۡنَٰهُ حُكۡمًا عَرَبِيّٗاۚ وَلَئِنِ ٱتَّبَعۡتَ أَهۡوَآءَهُم بَعۡدَ مَا جَآءَكَ مِنَ ٱلۡعِلۡمِ مَا لَكَ مِنَ ٱللَّهِ مِن وَلِيّٖ وَلَا وَاقٖ ٣٧

And thus We have revealed it as an Arabic legislation.1 And if you should follow their inclinations after what has come to you of knowledge, you would not have against Allāh any ally or any protector.

ហើយដូចដែលយើងបានបញ្ចុះបណ្តាគម្ពីរពីមុនមកទៅតាមភាសានៃក្រុមរបស់ពួកគេនោះដែរ យើងក៏បានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាតត់)នូវគម្ពីរគួរអានជាបន្ទូលមួយដែលជាបកស្រាយបញ្ជាក់នូវប្រការពិត និងជាភាសាអារ៉ាប់។ តែប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានធ្វើតាមទំនើងចិត្តរបស់អ្នកពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ)ដែលពួកគេបានធ្វើការជជែកតថ្លៃជាមួយអ្នកដោយ(ឲ្យ)លុបចេញនូវអ្វីដែលមិនស្របនឹងទំនើងចិត្តរបស់ពួកគេ ក្រោយពីចំណេះដឹងដែលអល់ឡោះបានបង្រៀនអ្នកបានមកដល់អ្នកហើយនោះ ពិតណាស់ សម្រាប់អ្នកគឺគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះជាម្ចាស់ដែលជួយគាំពារអ្នកលើកិច្ចរបស់អ្នក និងជួយអ្នកឲ្យយកជ័យជម្នះលើសត្រូវរបស់អ្នកឡើយ។ ម្យ៉ាងវិញទៀត សម្រាប់អ្នក ក៏គ្មានអ្នកណាដែលអាចការពារអ្នកពីទណ្ឌកម្មរបស់ទ្រង់នោះដែរ។

13:38Page 254

وَلَقَدۡ أَرۡسَلۡنَا رُسُلٗا مِّن قَبۡلِكَ وَجَعَلۡنَا لَهُمۡ أَزۡوَٰجٗا وَذُرِّيَّةٗۚ وَمَا كَانَ لِرَسُولٍ أَن يَأۡتِيَ بِـَٔايَةٍ إِلَّا بِإِذۡنِ ٱللَّهِۗ لِكُلِّ أَجَلٖ كِتَابٞ ٣٨

And We have already sent messengers before you and assigned to them wives and descendants. And it was not for a messenger to come with a sign except by permission of Allāh. For every term is a decree.

ហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្នុងចំណោមមនុស្សលោក។ ហេតុនេះ អ្នកមិនមែនជាអ្នកនាំសារដំបូងគេដែលគ្មានពីមុនមកនោះទេ។ ហើយយើងបានរៀបចំឲ្យពួកគេ(អ្នកនាំសារ)មានប្រពន្ធ និងបានឲ្យពួកគេមានកូនចៅដូចមនុស្សទូទៅឯទៀតដែរ ដោយយើងមិនបានចាត់តាំងអ្នកនាំសារនោះជាម៉ាឡាអ៊ីកាត់ដែលមិនរៀបការ និងគ្មានកូនឡើយ។ ហើយអ្នកក៏ស្ថិតក្នុងចំណោមអ្នកនាំសារទាំងនោះដែរដែលពួកគេគឺជាមនុស្សលោក ដែលអាចរៀបការ និងមានកូន។ ដូច្នេះ ហេតុអ្វីបានជាពួកមុស្ហរីគីនមានការភ្ញាក់ផ្អើលចំពោះលក្ខណៈសម្បត្តិរបស់អ្នកដូច្នោះ? ហើយគ្មានអ្នកនាំសារណាម្នាក់ដែលអាចនាំមកនូវសញ្ញាភស្តុតាងណាមួយពីអល់ឡោះជាម្ចាស់នោះទេ លុះត្រាតែទ្រង់អនុញ្ញាតឲ្យនាំវាមកប៉ុណ្ណោះ។ រាល់កិច្ចការទាំងអស់ គឺអល់ឡោះបានកំណត់រួចជាស្រេចនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស) ហើយពេលកំណត់របស់វា គឺមិនអាចមកដល់មុន ឬមកដល់ក្រោយពេលកំណត់ឡើយ។

13:39Page 254

يَمۡحُواْ ٱللَّهُ مَا يَشَآءُ وَيُثۡبِتُۖ وَعِندَهُۥٓ أُمُّ ٱلۡكِتَٰبِ ٣٩

Allāh eliminates what He wills or confirms, and with Him is the Mother of the Book.1

អល់ឡោះជាម្ចាស់ទ្រង់លុបបំបាត់នូវអ្វីដែលទ្រង់ចង់លុបបំបាត់វា ដូចជាប្រការល្អ ប្រការអាក្រក់ សុភមង្គល និងអពមង្គលជាដើម ហើយទ្រង់រក្សាទុកនូវអ្វីដែលទ្រង់មានចេតនាចង់រក្សាទុកវា(នៅក្នុងសៀវភៅកំណត់ត្រានោះ)។ ហើយឡាវហ៊ុលម៉ះហ៊្វូសនោះ គឺនៅជាមួយទ្រង់ ដែលវាគឺជាកន្លែងវិលត្រឡប់រាល់ប្រការទាំងអស់។ ហើយអ្វីដែលត្រូវបានលុបចេញឬក៏រក្សាទុកដដែល គឺអនុលោមទៅតាមអ្វីដែលមាននៅក្នុងវា(ឡាវហ៊ុលម៉ះហ៊្វូស)។

13:40Page 254

وَإِن مَّا نُرِيَنَّكَ بَعۡضَ ٱلَّذِي نَعِدُهُمۡ أَوۡ نَتَوَفَّيَنَّكَ فَإِنَّمَا عَلَيۡكَ ٱلۡبَلَٰغُ وَعَلَيۡنَا ٱلۡحِسَابُ ٤٠

And whether We show you part of what We promise them or take you in death, upon you is only the [duty of] notification, and upon Us is the account.

បើទោះបីជាយើងបង្ហាញឲ្យអ្នក(ឱព្យាការីមូហាំម៉ាត់)បានឃើញនូវទណ្ឌកម្មមួយចំនួនដែលយើងបានសន្យានឹងវាមុននឹងអ្នកស្លាប់ក៏ដោយ ក៏កិច្ចការនោះ គឺជារឿងរបស់យើង ឬក៏យើងធ្វើឲ្យអ្នកស្លាប់មុននឹងយើងបង្ហាញឲ្យអ្នកបានឃើញនូវទណ្ឌកម្មនោះក៏ដោយ ក៏តួនាទីរបស់អ្នកគ្មានអ្វីក្រៅពីការផ្សព្វផ្សាយនូវអ្វីដែលយើងដាក់បទបញ្ជាឲ្យអ្នកផ្សព្វផ្សាយវានោះទេ។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកដែលតបស្នងដល់ពួកគេ ឬជាអ្នកដែលជំនុំជម្រះលើពួកគេនោះទេ។ តាមពិត ទាំងនេះ គឺជាតួនាទីរបស់យើងតែម្នាក់គត់។

13:41Page 254

أَوَلَمۡ يَرَوۡاْ أَنَّا نَأۡتِي ٱلۡأَرۡضَ نَنقُصُهَا مِنۡ أَطۡرَافِهَاۚ وَٱللَّهُ يَحۡكُمُ لَا مُعَقِّبَ لِحُكۡمِهِۦۚ وَهُوَ سَرِيعُ ٱلۡحِسَابِ ٤١

Have they not seen that We set upon the land, reducing it from its borders?1 And Allāh decides; there is no adjuster of His decision. And He is swift in account.

តើពួកប្រឆាំងទាំងនោះមិនឃើញទេឬថា យើងបានរំដោះយកទឹកដីបស់ពួកប្រឆាំងដោយយើងបានកាត់បន្ថយវាបន្តិចម្តងៗនៅគ្រប់ទិសទីដោយការរីកសុសសាយនៃសាសនាឥស្លាម និងដោយការរំដោះរបស់អ្នកមូស្លីមចំពោះទឹកដីទាំងនោះ។ ហើយអល់ឡោះទ្រង់ជាអ្នកកាត់សេចក្តីនូវអ្វីដែលទ្រង់មានចេតនារវាងខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដោយគ្មាននរណាម្នាក់អាចបដិសេធនូវការសម្រេចរបស់ទ្រង់ដោយការកែប្រែឬផ្លាស់ប្តូរនោះឡើយ។ ហើយទ្រង់ជាអ្នកដែលជំនុំជម្រះយ៉ាងលឿនបំផុត ដោយទ្រង់ជំនុំជម្រះទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ។

13:42Page 254

وَقَدۡ مَكَرَ ٱلَّذِينَ مِن قَبۡلِهِمۡ فَلِلَّهِ ٱلۡمَكۡرُ جَمِيعٗاۖ يَعۡلَمُ مَا تَكۡسِبُ كُلُّ نَفۡسٖۗ وَسَيَعۡلَمُ ٱلۡكُفَّٰرُ لِمَنۡ عُقۡبَى ٱلدَّارِ ٤٢

And those before them had plotted, but to Allāh belongs the plan entirely. He knows what every soul earns, and the disbelievers will know for whom is the final home.

ហើយជាការពិតណាស់ ប្រជាជាតិជំនាន់មុនបានប្រើឧបាយកលចំពោះបណ្តាព្យាការីរបស់ពួកគេ និងបានប្រើល្បិចកលទៅលើពួកគេ ហើយពួកគេបដិសេធនូវអ្វីដែលពួកគេ(បណ្តាព្យាការី)បាននាំមក ។ ដូច្នេះ តើអ្វីខ្លះដែលពួកគេ(ពួកប្រឆាំង)បានធ្វើចំពោះគម្រោងការរបស់ពួកគេទៅលើបណ្តាព្យាការីទាំងឡាយនោះ? គឺគ្មានអ្វីនោះទេ ពីព្រោះអ្នកដែលរៀបចំគម្រោងការពិតប្រាកដនោះ គឺអល់ឡោះជាម្ចាស់តែមួយគត់ពុំមែនអ្នកផ្សេងឡើយ។ ម្យ៉ាងវិញទៀត អល់ឡោះជាម្ចាស់ ទ្រង់ជាអ្នកដែលដឹងនូវអ្វីដែលបុគ្គលគ្រប់រូបបានប្រព្រឹត្ត ហើយទ្រង់នឹងតបស្នងចំពោះទង្វើរបស់ពួកគេវិញ ហើយនៅពេលនោះ ពួកគេនឹងដឹងថា តើប៉ុន្មានដងទៅដែលពួកគេធ្លាប់ធ្វើខុសក្នុងការបដិសេធនឹងការមានជំនឿចំពោះអល់ឡោះជាម្ចាស់ ហើយតើប៉ុន្មានដងទៅ ដែលបណ្តាអ្នកមានជំនឿធ្វើត្រូវនោះ។ ដូច្នេះ តាមរយៈនេះ ពួកគេ(ពួកអ្នកមានជំនឿ)នឹងទទួលបាននូវឋានសួគ៌ និង(ទទួលបាន)លទ្ធផលចុងក្រោយដ៏ប្រសើរបំផុត។

13:43Page 255

وَيَقُولُ ٱلَّذِينَ كَفَرُواْ لَسۡتَ مُرۡسَلٗاۚ قُلۡ كَفَىٰ بِٱللَّهِ شَهِيدَۢا بَيۡنِي وَبَيۡنَكُمۡ وَمَنۡ عِندَهُۥ عِلۡمُ ٱلۡكِتَٰبِ ٤٣

And those who have disbelieved say, "You are not a messenger." Say, [O Muḥammad], "Sufficient is Allāh as Witness between me and you, and [the witness of] whoever has knowledge of the Scripture."1

ហើយពួកប្រឆាំងបាននិយាយថាៈ រូបអ្នក(ឱព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកនាំសារដែលត្រូវបានបញ្ជូនមកពីអល់ឡោះជាម្ចាស់នោះទេ។ ចូរអ្នក(ឱអ្នកនាំសារ)តបទៅកាន់ពួកគេវិញថាៈ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាសាក្សីរវាងខ្ញុំនិងពួកអ្នកដែលថា ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសារដែលត្រូវបានបញ្ជូនមកពីម្ចាស់របស់ខ្ញុំមកកាន់ពួកអ្នក ហើយ(ក៏គ្រប់គ្រាន់ដែរ)អ្នកដែលមានចំណេះដឹងខាងគម្ពីរដែលបានបញ្ចុះពីលើមេឃមក(ធ្វើជាសាក្សី)នោះ ដែលនៅក្នុងវា(គម្ពីរ)ទាំងនោះ គឺមានបញ្ជាក់នូវលក្ខណៈសម្បត្តិរបស់ខ្ញុំ។ ជនណាហើយដែលមានអល់ឡោះជាសាក្សីបញ្ជាក់ពីភាពស្មោះត្រង់របស់គេនោះ ការបដិសេធរបស់ពួកដែលបដិសេធនោះ គឺគ្មានផ្តល់គ្រោះថ្នាក់អ្វីដល់គេឡើយ។

Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences

Contents

Ayat al-Kursi36Al-Kahfpage 42juz 15Bukhari 1Muslim 2999

Style

Theme
Text size
Layout

Читать на русском