Al-MukhtasarAn‑Nahl · 16:34–66

Al-Mukhtasar · Tafsir · in Khmer

An-Nahl 16:34–66

16:34Page 270

فَأَصَابَهُمۡ سَيِّـَٔاتُ مَا عَمِلُواْ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ٣٤

So they were struck by the evil consequences of what they did and were enveloped by what they used to ridicule.

ហើយទណ្ឌកម្មទៅលើទង្វើទាំងឡាយដែលពួកគេធ្លាប់បានប្រព្រឹត្តនោះក៏បានធ្លាក់ទៅលើពួកគេ។ ហើយទណ្ឌកម្មដែលពួកគេធ្លាប់បានសើចចំអកនៅពេលដែលមានគេរំលឹកពីវានោះបានហ៊ុមព័ទ្ធពួកគេ។

16:35Page 271

وَقَالَ ٱلَّذِينَ أَشۡرَكُواْ لَوۡ شَآءَ ٱللَّهُ مَا عَبَدۡنَا مِن دُونِهِۦ مِن شَيۡءٖ نَّحۡنُ وَلَآ ءَابَآؤُنَا وَلَا حَرَّمۡنَا مِن دُونِهِۦ مِن شَيۡءٖۚ كَذَٰلِكَ فَعَلَ ٱلَّذِينَ مِن قَبۡلِهِمۡۚ فَهَلۡ عَلَى ٱلرُّسُلِ إِلَّا ٱلۡبَلَٰغُ ٱلۡمُبِينُ ٣٥

And those who associate others with Allāh say, "If Allāh had willed, we would not have worshipped anything other than Him, neither we nor our fathers, nor would we have forbidden anything through other than Him." Thus did those do before them. So is there upon the messengers except [the duty of] clear notification?

ហើយពួកដែលគោរពសក្ការៈព្រះផ្សេងរួមជាមួយអល់ឡោះនោះបាននិយាយថាៈ ប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់មានចេតនាឲ្យពួកយើងគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនចង់ឲ្យពួកយើងធ្វើស្ហ៊ីរិកចំពោះទ្រង់ទេនោះ ពួកយើង និងជីដូនជីតារបស់ពួកយើងពីមុនមកនោះក៏នឹងមិនគោរពសក្ការៈចំពោះនរណាមួយផ្សេងពីទ្រង់នោះឡើយ។ ហើយប្រសិនបើទ្រង់មានចេតនាមិនចង់ពួកយើងដាក់បម្រាមលើអ្វីមួយ(ដែលទ្រង់អនុញ្ញាត)នោះ ពួកយើងក៏មិនដាក់បម្រាមចំពោះវានោះដែរ។ អំណះអំណាងដែលមិនត្រឹមត្រូវទាំងនេះ ពួកប្រឆាំងជំនាន់មុនៗក៏បាននិយាយដូចគ្នានេះដែរ។ ហើយតួនាទីរបស់បណ្តាអ្នកនាំសារទាំងឡាយ គឺគ្មានអ្វីក្រៅពីការផ្សព្វផ្សាយយ៉ាងច្បាស់លាស់នូវអ្វីដែលគេ(អល់ឡោះ)ប្រើពួកគេឲ្យផ្សព្វផ្សាយនោះទេ។ ជាការពិតណាស់ ពួកគេ(អ្នកនាំសារ)បានផ្សព្វផ្សាយរួចហើយ ហើយពួកប្រឆាំងក៏គ្មានអ្វីដោះសារដោយយកការកំណត់ព្រេងវាសនា(របស់អល់ឡោះ)មកធ្វើជាលេសដោះសារនោះដែរ ក្រោយពីអល់ឡោះបានផ្តល់ឲ្យពួកគេនូវចេតនា និងជម្រើស ព្រមទាំងបានបញ្ជូនអ្នកនាំសារជាច្រើនទៅកាន់ពួកគេហើយនោះ។

16:36Page 271

وَلَقَدۡ بَعَثۡنَا فِي كُلِّ أُمَّةٖ رَّسُولًا أَنِ ٱعۡبُدُواْ ٱللَّهَ وَٱجۡتَنِبُواْ ٱلطَّٰغُوتَۖ فَمِنۡهُم مَّنۡ هَدَى ٱللَّهُ وَمِنۡهُم مَّنۡ حَقَّتۡ عَلَيۡهِ ٱلضَّلَٰلَةُۚ فَسِيرُواْ فِي ٱلۡأَرۡضِ فَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُكَذِّبِينَ ٣٦

And We certainly sent into every nation a messenger, [saying], "Worship Allāh and avoid ṭāghūt."1 And among them were those whom Allāh guided, and among them were those upon whom error was [deservedly] decreed. So proceed [i.e., travel] through the earth and observe how was the end of the deniers.

ហើយជាការពិតណាស់ រាល់ប្រជាជាតិជំនាន់មុនៗទាំងនោះ យើងបានតែងតាំងនូវអ្នកនាំសារម្នាក់ ដោយគេបង្គាប់ប្រើប្រជាជាតិរបស់ខ្លួនឲ្យគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងបោះបង់ចោលការគោរពសក្ការៈចំពោះអ្នកផ្សេងពីទ្រង់ ដូចជារូបបដិមា ពពួកស្ហៃតន ហើយនិងអ្វីផ្សេងៗទៀត។ ពេលនោះក្នុងចំណោមពួកគេ មានអ្នកដែលអល់ឡោះចង្អុលបង្ហាញដល់គេ។ ដូច្នេះ គេក៏មានជំនឿនិងដើរតាមអ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមក។ ហើយក្នុងចំណោមពួកគេទៀត មានអ្នកដែលប្រឆាំងនឹងអល់ឡោះ និងប្រឆាំងនឹងអ្នកនាំសាររបស់ទ្រង់។ ដូចនេះ ទ្រង់មិនចង្អុលបង្ហាញដល់គេឡើយ។ ដូចនេះ ភាពវង្វេងចាំបាច់ត្រូវតែកើតឡើងចំពោះពួកគេ។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដីនេះដើម្បីអាចមើលឃើញដោយផ្ទាល់ភ្នែករបស់ពួកអ្នក ថាតើកន្លែងវិលត្រឡប់របស់ពួកដែលបដិសេធ ក្រោយពីទណ្ឌកម្មនិងការបំផ្លិចបំផ្លាញកើតមានចំពោះពួកគេហើយនោះយ៉ាងដូចម្តេចទៅ?

16:37Page 271

إِن تَحۡرِصۡ عَلَىٰ هُدَىٰهُمۡ فَإِنَّ ٱللَّهَ لَا يَهۡدِي مَن يُضِلُّۖ وَمَا لَهُم مِّن نَّٰصِرِينَ ٣٧

[Even] if you should strive for their guidance, [O Muḥammad], indeed, Allāh does not guide those He sends astray,1 and they will have no helpers.

ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ព្យាយាមអស់ពីលទ្ធភាពរបស់អ្នកក្នុងការអំពាវនាវពួកគេ និងព្យាយាមក្នុងការចង្អុលបង្ហាញពួកគេ ព្រមទាំងយកហេតុជាបច្ឆ័យទៀតក៏ដោយ ក៏អល់ឡោះជាម្ចាស់ទ្រង់ពិតជានឹងមិនផ្តល់ការចង្អុលបង្ហាញចំពោះពួកដែលទ្រង់ធ្វើឲ្យគេវង្វេងនោះដែរ។ ហើយសម្រាប់ពួកគេ គ្មាននរណាម្នាក់ដែលជួយការពារពួកគេពីទណ្ឌកម្មក្រៅពីអល់ឡោះឡើយ។

16:38Page 271

وَأَقۡسَمُواْ بِٱللَّهِ جَهۡدَ أَيۡمَٰنِهِمۡ لَا يَبۡعَثُ ٱللَّهُ مَن يَمُوتُۚ بَلَىٰ وَعۡدًا عَلَيۡهِ حَقّٗا وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ٣٨

And they swear by Allāh their strongest oaths [that] Allāh will not resurrect one who dies. But yes - [it is] a true promise [binding] upon Him, but most of the people do not know.

ហើយពួកដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះបានធ្វើការស្បថស្បែយ៉ាងម៉ឺងម៉ាត់ចំពោះវាថាៈ អល់ឡោះជាម្ចាស់ទ្រង់មិនពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញឡើយ ខណៈដែលពួកគេពុំមានអំណះអំណាងអ្វីដែលបញ្ជាក់ដូច្នោះសោះនោះ។ ផ្ទុយទៅវិញគឺមិនដូច្នោះឡើយ អល់ឡោះជាម្ចាស់ទ្រង់នឹងពង្រស់រាល់អ្នកដែលស្លាប់ទាំងអស់ឲ្យរស់ឡើងវិញ ហើយវាគឺជាការសន្យាមួយដែលពិតប្រាកដ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនដឹងថា អល់ឡោះជាម្ចាស់នឹងពង្រស់មនុស្សស្លាប់ឲ្យរស់ឡើងវិញនោះទេ។ ដូច្នេះ ពួកគេក៏បដិសេធនឹងការពង្រស់ឡើងវិញនេះ។

16:39Page 271

لِيُبَيِّنَ لَهُمُ ٱلَّذِي يَخۡتَلِفُونَ فِيهِ وَلِيَعۡلَمَ ٱلَّذِينَ كَفَرُوٓاْ أَنَّهُمۡ كَانُواْ كَٰذِبِينَ ٣٩

[It is] so He will make clear to them [the truth of] that wherein they differ and so those who have disbelieved may know that they were liars.

អល់ឡោះជាម្ចាស់នឹងពង្រស់ពួកគេទាំងអស់គ្នានៅថ្ងៃបរលោក ដើម្បីបញ្ជាក់ពីការពិតដល់ពួកគេនូវអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាទាក់ទងនឹងភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ ការពង្រស់ឲ្យរស់ឡើងវិញ និងភាពជាព្យាការី និងដើម្បីឲ្យពួកដែលប្រឆាំងដឹងថា ពិតប្រាកដណាស់ពួកគេ គឺជាពួកដែលធ្លាប់បានភូតកុហកបោកប្រាស់ចំពោះការអះអាងរបស់ពួកគេដែលថា អល់ឡោះជាម្ចាស់ទ្រង់មានដៃគូ ហើយនិងការបដិសេធរបស់ពួកគេចំពោះការពង្រស់ឡើងវិញនោះ។

16:40Page 271

إِنَّمَا قَوۡلُنَا لِشَيۡءٍ إِذَآ أَرَدۡنَٰهُ أَن نَّقُولَ لَهُۥ كُن فَيَكُونُ ٤٠

Indeed, Our word to a thing when We intend it is but that We say to it, "Be," and it is.

ពិតប្រាកដណាស់ នៅពេលដែលយើងមានបំណងចង់ឲ្យអ្នកដែលស្លាប់រស់ឡើងវិញ និងពង្រស់ពួកគេឡើងវិញនោះ គឺគ្មាននរណាម្នាក់អាចហាមឃាត់ឬរារាំងយើងពីការធ្វើដូច្នោះបានឡើយ។ តាមពិត ប្រសិនបើយើងមានបំណងឲ្យវាកើតឡើងនោះ យើងគ្រាន់តែមានបន្ទូលទៅកាន់វាថា “ចូរកើតចុះ” នោះវាក៏កើតឡើងភ្លាមជាមិនខាន។

16:41Page 271

وَٱلَّذِينَ هَاجَرُواْ فِي ٱللَّهِ مِنۢ بَعۡدِ مَا ظُلِمُواْ لَنُبَوِّئَنَّهُمۡ فِي ٱلدُّنۡيَا حَسَنَةٗۖ وَلَأَجۡرُ ٱلۡأٓخِرَةِ أَكۡبَرُۚ لَوۡ كَانُواْ يَعۡلَمُونَ ٤١

And those who emigrated for [the cause of] Allāh after they had been wronged - We will surely settle them in this world in a good place; but the reward of the Hereafter is greater, if only they could know.

ហើយបណ្តាអ្នកដែលបានបោះបង់ផ្ទះសម្បែង ក្រុមគ្រួសារ ហើយនិងទ្រព្យសម្បត្តិរបស់ពួកគេដោយធ្វើការភៀសខ្លួនពីប្រទេសដែលគ្មានជំនឿទៅកាន់ប្រទេសឥស្លាម ដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ ក្រោយពីពួកប្រឆាំងបានធ្វើទុក្ខបុកម្នេញពួកគេ និងរឹតត្បិតចំពោះពួកគេនោះ យើងពិតជានឹងផ្តល់ឲ្យពួកគេនៅក្នុងលោកិយនេះនូវកន្លែងស្នាក់នៅមួយដែលពួកគេអាចសាងនូវភាពខ្លាំងក្លា(រឹងមាំ)របស់ពួកគេបាន។ ហើយសម្រាប់ផលបុណ្យនៅថ្ងៃបរលោកវិញ គឺធំធេងជាងនេះទៅទៀត ព្រោះក្នុងចំណោមនោះ គឺមានឋានសួគ៌។ ប្រសិនបើអ្នកដែលមិនបានធ្វើការភៀសខ្លួនទាំងនោះបានដឹងពីផលបុណ្យរបស់អ្នកដែលភៀសខ្លួននោះ ពួកគេនឹងមិនបោះបង់ការភៀសខ្លួននោះទេ(ពួកគេប្រាកដជានឹងភៀសខ្លួនដែរជាមិនខាន)។

16:42Page 271

ٱلَّذِينَ صَبَرُواْ وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ ٤٢

[They are] those who endured patiently and upon their Lord relied.

បណ្តាអ្នកដែលភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះទាំងនោះ ពួកគេគឺជាបណ្តាអ្នកដែលអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមរបស់ពួកគេ ការបែកពីក្រុមគ្រួសារនិងប្រទេសជាតិរបស់ពួកគេ ហើយពួកគេអត់ធ្មត់លើការគោរពប្រតិបត្តិអល់ឡោះ ព្រមទាំងប្រគល់ការទុកចិត្តរាល់កិច្ចការទាំងឡាយរបស់ពួកគេចំពោះម្ចាស់របស់ពួកគេតែមួយគត់។ ហេតុនេះហើយទើបអល់ឡោះជាម្ចាស់ទ្រង់ប្រទានដល់ពួកគេនូវការតបស្នងដ៏ធំធេងបែបនេះ។

16:43Page 272

وَمَآ أَرۡسَلۡنَا مِن قَبۡلِكَ إِلَّا رِجَالٗا نُّوحِيٓ إِلَيۡهِمۡۖ فَسۡـَٔلُوٓاْ أَهۡلَ ٱلذِّكۡرِ إِن كُنتُمۡ لَا تَعۡلَمُونَ ٤٣

And We sent not before you except men to whom We revealed [Our message]. So ask the people of the message [i.e., former scriptures] if you do not know.

ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្រៅពីបុរសៗដែលជាមនុស្សលោកធម្មតាដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់ពួកគេនោះឡើយ ហើយយើងក៏មិនបានបញ្ជូននូវអ្នកនាំសារណាម្នាក់អំពីពពួកម៉ាឡាអ៊ីកាត់នោះដែរ។ នេះហើយគឺជាមាគ៌ារបស់យើងដែលមានពីមុនមក។ ហើយប្រសិនបើពួកអ្នកបដិសេធចំពោះរឿងនោះ ចូរពួកអ្នកសួរទៅកាន់ពួកដែលគេផ្តល់គម្ពីរឲ្យពីមុន(ពួកយូដា និងពួកណាសរ៉នី) នោះពួកគេនឹងប្រាប់ពួកអ្នកថា ពិតណាស់បណ្តាអ្នកនាំសារទាំងអស់គឺជាមនុស្សលោក ពុំមែនជាម៉ាឡាអ៊ីកាត់នោះទេ ប្រសិនបើពួកអ្នកមិនដឹងថា ពួកគេ(បណ្តាអ្នកនាំសារដែលយើងបានបញ្ជូនមក) គឺជាមនុស្សលោកទេនោះ។

16:44Page 272

بِٱلۡبَيِّنَٰتِ وَٱلزُّبُرِۗ وَأَنزَلۡنَآ إِلَيۡكَ ٱلذِّكۡرَ لِتُبَيِّنَ لِلنَّاسِ مَا نُزِّلَ إِلَيۡهِمۡ وَلَعَلَّهُمۡ يَتَفَكَّرُونَ ٤٤

[We sent them] with clear proofs and written ordinances. And We revealed to you the message [i.e., the Qur’ān] that you may make clear to the people what was sent down to them and that they might give thought.

យើងបានបញ្ជូនអ្នកនាំសារទាំងនោះក្នុងចំណោមមនុស្សលោកដោយនាំមកជាមួយនូវភស្តុតាងដ៏ច្បាស់លាស់ និងជាមួយនឹងគម្ពីរជាច្រើនដែលត្រូវបានគេបញ្ចុះមក។ ហើយយើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអានដើម្បីបកស្រាយបញ្ជាក់ដល់មនុស្សនូវអ្វីដែលពួកគេត្រូវការការបញ្ជាក់បកស្រាយអំពីវា សង្ឃឹមថាពួកគេចេះត្រិះរិះពិចារណា ហើយយកវាជាមេរៀននូវអ្វីដែលមាននៅក្នុងវា(គម្ពីរគួរអាន)។

16:45Page 272

أَفَأَمِنَ ٱلَّذِينَ مَكَرُواْ ٱلسَّيِّـَٔاتِ أَن يَخۡسِفَ ٱللَّهُ بِهِمُ ٱلۡأَرۡضَ أَوۡ يَأۡتِيَهُمُ ٱلۡعَذَابُ مِنۡ حَيۡثُ لَا يَشۡعُرُونَ ٤٥

Then, do those who have planned evil deeds feel secure that Allāh will not cause the earth to swallow them or that the punishment will not come upon them from where they do not perceive?

តើពួកដែលរៀបចំផែនការអាក្រក់នានាដើម្បីរារាំងមនុស្សពីមាគ៌ារបស់អល់ឡោះនោះមានសុវត្ថិភាពដែរឬទេ ប្រសិនបើអល់ឡោះជាម្ចាស់ឲ្យពួកគេលិចចូលទៅក្នុងដី(ធរណីស្រូប) ដូចដែលបានកើតឡើងចំពោះករូន ឬក៏ទណ្ឌកម្មមកដល់ពួកគេដោយពួកគេមិនដឹងខ្លួននោះ?

16:46Page 272

أَوۡ يَأۡخُذَهُمۡ فِي تَقَلُّبِهِمۡ فَمَا هُم بِمُعۡجِزِينَ ٤٦

Or that He would not seize them during their [usual] activity, and they could not cause failure [i.e., escape from Him]?

ឬក៏ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេក្នុងស្ថានភាពដែលពួកគេធ្វើដំណើរចុះឡើងដើម្បីស្វែងរកលាភសក្ការៈនោះ? ពិតណាស់ ពួកគេមិនអាចគេចផុត និងមិនអាចរារាំង(ទណ្ឌកម្មនោះ)បានឡើយ។

16:47Page 272

أَوۡ يَأۡخُذَهُمۡ عَلَىٰ تَخَوُّفٖ فَإِنَّ رَبَّكُمۡ لَرَءُوفٞ رَّحِيمٌ ٤٧

Or that He would not seize them gradually [in a state of dread]?1 But indeed, your Lord is Kind and Merciful.2

ហើយតើពួកគេមានសុវត្ថិភាពដែរឬទេប្រសិនបើទណ្ឌកម្មរបស់អល់ឡោះមកដល់ពួកគេខណៈដែលពួកគេភ័យខ្លាចអំពីវានោះ? ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពលើការដាក់ទណ្ឌកម្មពួកគេគ្រប់ស្ថានភាពទាំងអស់។ ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នក គឺមហាមេត្តាករុណា មហាអាណិតស្រឡាញ់បំផុតដោយទ្រង់មិនដាក់ទណ្ឌកម្មភ្លាមៗនោះទេ ដោយសង្ឃឹមថា ខ្ញុំបម្រើរបស់ទ្រង់ ពួកគេនឹងសារភាពកំហុសចំពោះទ្រង់។

16:48Page 272

أَوَلَمۡ يَرَوۡاْ إِلَىٰ مَا خَلَقَ ٱللَّهُ مِن شَيۡءٖ يَتَفَيَّؤُاْ ظِلَٰلُهُۥ عَنِ ٱلۡيَمِينِ وَٱلشَّمَآئِلِ سُجَّدٗا لِّلَّهِ وَهُمۡ دَٰخِرُونَ ٤٨

Have they not considered what things Allāh has created? Their shadows incline to the right and to the left, prostrating to Allāh, while they [i.e., those creations] are humble.

តើពួកដែលបដិសេធទាំងនោះមិនបានមើលដោយត្រិះរិះពិចារណាទៅកាន់ម៉ាខ្លូករបស់ទ្រង់ទេឬ? ស្រមោលរបស់វាម្តងរេទៅខាងស្តាំ ម្តងទៅខាងឆ្វេង អាស្រ័យទៅតាមចលនានិងការធ្វើដំណើររបស់ព្រះអាទិត្យនៅក្នុងពេលថ្ងៃ និង(អាស្រ័យទៅតាមចលនា)ព្រះចន្ទនៅពេលយប់ ដោយវា(ស្រមោល)ឱនលំទោនចំពោះម្ចាស់របស់វា ព្រមទាំងស៊ូជោតចំពោះទ្រង់នូវការស៊ូជោតមួយយ៉ាងពិតប្រាកដ។

16:49Page 272

وَلِلَّهِۤ يَسۡجُدُۤ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ مِن دَآبَّةٖ وَٱلۡمَلَٰٓئِكَةُ وَهُمۡ لَا يَسۡتَكۡبِرُونَ ٤٩

And to Allāh prostrates whatever is in the heavens and whatever is on the earth of creatures, and the angels [as well], and they are not arrogant.

ហើយអ្វីៗទាំងអស់ដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗទាំងអស់ដែលមាននៅលើផែនដីនៃពពួកសត្វ ព្រមទាំងបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយ ពួកគេទាំងនោះក្រាបស៊ូជោតចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ហើយពួកគេមិនក្រអឺតក្រទមក្នុងការគោរពសក្ការៈ និងគោរពប្រតិបត្តិចំពោះទ្រង់នោះឡើយ។

16:50Page 272

يَخَافُونَ رَبَّهُم مِّن فَوۡقِهِمۡ وَيَفۡعَلُونَ مَا يُؤۡمَرُونَ۩ ٥٠

They fear their Lord above them, and they do what they are commanded.

(ទោះបីពួកគេស្ថិតនៅលើការគោរពសក្ការៈ និងគោរពប្រតិបត្តិចំពោះអល់ឡោះជាប់ជានិច្ចក៏ដោយ) ពួកគេ(នៅតែ)កោតខ្លាចម្ចាស់របស់ពួកគេដែលទ្រង់នៅពីលើពួកគេដោយខ្លួនទ្រង់ផ្ទាល់ ទាំងអំណាច និងការគ្រប់គ្រងរបស់ទ្រង់ ហើយពួកគេគោរពប្រត្តិតាមនូវបទបញ្ជាទាំងឡាយដែលម្ចាស់របស់ពួកគេបានបង្គាប់ប្រើ។

16:51Page 272

۞ وَقَالَ ٱللَّهُ لَا تَتَّخِذُوٓاْ إِلَٰهَيۡنِ ٱثۡنَيۡنِۖ إِنَّمَا هُوَ إِلَٰهٞ وَٰحِدٞ فَإِيَّٰيَ فَٱرۡهَبُونِ ٥١

And Allāh has said, "Do not take for yourselves two1 deities. He [i.e., Allāh] is but one God, so fear only Me."

ហើយអល់ឡោះជាម្ចាស់បានមានបន្ទូលទៅកាន់ខ្ញុំបម្រើរបស់ទ្រង់ទាំងអស់ថាៈ ចូរពួកអ្នកកុំយកព្រះពីរមកគោរពសក្ការៈឲ្យសោះ។ តាមពិត ទ្រង់(អល់ឡោះ)គឺជាព្រះជាម្ចាស់តែមួយគត់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ ដោយគ្មានអ្នកទីពីរនោះទេ ហើយទ្រង់ក៏គ្មានដៃគូនោះដែរ។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចមកចំពោះយើង(តែមួយគត់) ហើយចូរកុំកោតខ្លាចអ្នកផ្សេងក្រៅពីយើងឲ្យសោះ។

16:52Page 272

وَلَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَلَهُ ٱلدِّينُ وَاصِبًاۚ أَفَغَيۡرَ ٱللَّهِ تَتَّقُونَ ٥٢

And to Him belongs whatever is in the heavens and the earth, and to Him is [due] worship constantly. Then is it other than Allāh that you fear?

ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅលើផែនដី ទាំងការបង្កើត ការគ្រប់គ្រង និងការចាត់ចែង គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយចំពោះទ្រង់តែមួយគត់ដែលត្រូវគោរពប្រតិបត្តិ ឱនលំទោន និងមានចិត្តស្មោះសជាប់ជានិច្ចនោះ។ ដូចនេះ តើពួកអ្នកកោតខ្លាចអ្នកផ្សេងក្រៅពីអល់ឡោះឬ? ទេ! ផ្ទុយទៅវិញ ពួកអ្នកត្រូវកោតខ្លាចចំពោះទ្រង់តែមួយគត់។

16:53Page 272

وَمَا بِكُم مِّن نِّعۡمَةٖ فَمِنَ ٱللَّهِۖ ثُمَّ إِذَا مَسَّكُمُ ٱلضُّرُّ فَإِلَيۡهِ تَجۡـَٔرُونَ ٥٣

And whatever you have of favor - it is from Allāh. Then when adversity touches you, to Him you cry for help.

ហើយអ្វីដែលពួកអ្នក(ឱមនុស្សលោក)មាន ទាំងឧបការគុណខាងសាសនា ឬឧបការគុណខាងលោកិយ គឺបានមកពីអល់ឡោះតែមួយគត់ មិនមែនបានមកពីអ្នកផ្សេងនោះឡើយ។ បន្ទាប់មក នៅពេលគ្រោះថ្នាក់ ឬជំងឺ ឬភាពក្រីក្របានកើតឡើងចំពោះពួកអ្នក គឺពួកអ្នកបួងសួងដោយអង្វរកសុំពីទ្រង់តែមួយគត់ដើម្បីឲ្យទ្រង់រំដោះពួកអ្នកចេញពីគ្រោះថ្នាក់ដែលពួកអ្នកកំពុងជួប។ ដូច្នេះ អ្នកដែលអាចផ្តល់នូវឧបការគុណ និងអាចរំដោះ(ពួកអ្នក)ពីគ្រោះថ្នាក់ផ្សេងៗនោះ គឺជាអ្នកដែលគេចាំបាច់ត្រូវតែគោរពសក្ការៈតែមួយគត់។

16:54Page 272

ثُمَّ إِذَا كَشَفَ ٱلضُّرَّ عَنكُمۡ إِذَا فَرِيقٞ مِّنكُم بِرَبِّهِمۡ يُشۡرِكُونَ ٥٤

Then when He removes the adversity from you, at once a party of you associates others with their Lord

ក្រោយមក នៅពេលដែលទ្រង់ទទួលយកការបួងសួងរបស់ពួកអ្នក និងបានបង្វែរគ្រោះទាំងនោះចេញពីពួកអ្នក ស្រាប់តែមានមួយក្រុមក្នុងចំណោមពួកអ្នកបែរជាធ្វើស្ហ៊ីរិកនឹងម្ចាស់របស់ពួកគេ ដោយពួកគេយកអ្នកផ្សេងមកគោរពសក្ការៈរួមនឹងទ្រង់ទៅវិញ។ តើទង្វើអ្វីក៏ថោកទាបម្លេះ?!

16:55Page 273

لِيَكۡفُرُواْ بِمَآ ءَاتَيۡنَٰهُمۡۚ فَتَمَتَّعُواْ فَسَوۡفَ تَعۡلَمُونَ ٥٥

So they will deny what We have given them. Then enjoy yourselves, for you are going to know.

ការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះធ្វើឲ្យពួកគេរមិលគុណចំពោះឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់ប្រទានដល់ពួកគេ ដែលក្នុងនោះ គឺការដកយកនូវគ្រោះថ្នាក់(ចេញពីពួកគេ)។ ហេតុនេះហើយទើបមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកសោយសុខនឹងឧបការគុណដែលពួកអ្នកមាន(មួយរយៈពេលខ្លី)សិនចុះ រហូតដល់ទណ្ឌកម្មរបស់អល់ឡោះបានមកដល់ពួកអ្នក។ ពិតណាស់ ពួកអ្នកគង់តែនឹងដឹងជាមិនខាន។

16:56Page 273

وَيَجۡعَلُونَ لِمَا لَا يَعۡلَمُونَ نَصِيبٗا مِّمَّا رَزَقۡنَٰهُمۡۗ تَٱللَّهِ لَتُسۡـَٔلُنَّ عَمَّا كُنتُمۡ تَفۡتَرُونَ ٥٦

And they assign to what they do not know1 [i.e., false deities] a portion of that which We have provided them. By Allāh, you will surely be questioned about what you used to invent.

ហើយពួកមុស្ហរីគីនបានរៀបចំសម្រាប់រូបបដិមារបស់ពួកគេដែលពួកវាទាំងនោះមិនដឹងអ្វីសោះ(ដោយសារតែវាជារបស់គ្មានវិញ្ញាណ មិនអាចផ្តល់ប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់ដែរនោះ)នូវមួយចំណែកនៃទ្រព្យសម្បត្តិតបស់ពួកគេដែលយើងបានប្រទានដល់ពួកគេ ហើយពួកគេបញ្ជិតខ្លួនទៅកាន់ពួកវា(ព្រះនានា)តាមរយៈវា(ចំណែកដែលពួកគេរៀបចំ)។ អល់ឡោះជាម្ចាស់ទ្រង់បានស្បថបានថាៈ នៅថ្ងៃបរលោក ពួកអ្នក(នែពួកមុស្ហរីគីន)ប្រាកដជានឹងត្រូវគេសួរអំពីអ្វីដែលពួកអ្នកអះអាងថា រូបបដិមាទាំងនោះគឺជាព្រះ ហើយនិងការដែលពួកអ្នករៀបចំនូវមួយចំណែកនៃទ្រព្យសម្បត្តិរបស់ពួកសម្រាប់ពួកវានោះជាមិនខាន។

16:57Page 273

وَيَجۡعَلُونَ لِلَّهِ ٱلۡبَنَٰتِ سُبۡحَٰنَهُۥ وَلَهُم مَّا يَشۡتَهُونَ ٥٧

And they attribute to Allāh daughters1 - exalted is He - and for them is what they desire [i.e., sons].

ហើយពួកមុស្ហរីគីនបានចាត់ទុកកូនស្រី ថាជាបុត្រីរបស់អល់ឡោះជាម្ចាស់ ហើយពួកគេមានជំនឿទៀតថាៈ ពួកគេ(បុត្រីរបស់អល់ឡោះ)នោះ គឺពួកម៉ាឡាអ៊ីកាត់។ ពិតប្រាកដណាស់ ពួកគេបានចោទប្រកាន់ទៅលើអល់ឡោះថាទ្រង់មានបុត្រី ហើយពួកគេបានជ្រើសរើសសម្រាប់អល់ឡោះនូវអ្វីដែលពួកគេមិនពេញចិត្តសម្រាប់ខ្លួនឯង(ពួកគេមិនពេញចិត្តកូនស្រី តែពួកគេនិយាយថាអល់ឡោះមានបុត្រី)។ អល់ឡោះមហាស្អាតស្អំពីអ្វីដែលពួកគេចាត់ទុកសម្រាប់ទ្រង់ដែលថាទ្រង់មានបុត្រីនោះ។ ហើយពួកគេចាត់ទុកកូនប្រុសដែលពួកគេទោរទន់ទៅរក(ចង់បាន)សម្រាប់ខ្លួនពួកគេ។ ដូច្នេះ តើមានបទល្មើសអ្វីដែលធំធេងជាងនេះទៀតនោះ?

16:58Page 273

وَإِذَا بُشِّرَ أَحَدُهُم بِٱلۡأُنثَىٰ ظَلَّ وَجۡهُهُۥ مُسۡوَدّٗا وَهُوَ كَظِيمٞ ٥٨

And when one of them is informed of [the birth of] a female, his face becomes dark, and he suppresses grief.

ហើយនៅពេលដែលមាននរណាម្នាក់ប្រាប់ដំណឹងដល់ពួកមុស្ហរីគីនទាំងនោះពីកំណើតកូនស្រី មុខរបស់គេប្រែទៅជាខ្មៅដោយការមិនពេញចិត្តចំពោះដំណឹងដែលគេប្រាប់(ដែលថាពួកគេទទួលបានកូនស្រីនោះ) ហើយដួងចិត្តរបស់គេពោរពេញទៅដោយទុក្ខសោក និងទុក្ខព្រួយ។ ក្រោយមក រូបគេបែរជាភ្ជាប់ទៅកាន់អល់ឡោះនូវអ្វីដែលពួកគេមិនពេញចិត្តសម្រាប់ខ្លួនឯងទៅវិញ។

16:59Page 273

يَتَوَٰرَىٰ مِنَ ٱلۡقَوۡمِ مِن سُوٓءِ مَا بُشِّرَ بِهِۦٓۚ أَيُمۡسِكُهُۥ عَلَىٰ هُونٍ أَمۡ يَدُسُّهُۥ فِي ٱلتُّرَابِۗ أَلَا سَآءَ مَا يَحۡكُمُونَ ٥٩

He hides himself from the people because of the ill of which he has been informed. Should he keep it in humiliation or bury it in the ground? Unquestionably, evil is what they decide.

គេលាក់ខ្លួន(គេចមុខ)អំពីក្រុមរបស់ខ្លួនព្រោះតែដំណឹងអាក្រក់ដែលគេទទួលបានពីកំណើតកូនស្រីនេះ ហើយគេគិតក្នុងចិត្តថាៈ តើគេគួររក្សាទុកកូនស្រីនេះឲ្យអាប់ឱនដល់កិត្តិយស ឬក៏យកគេ(កូនស្រីនោះ)ទៅកប់ក្នុងដីទាំងរស់? អ្វីដែលពួកមុស្ហរីគីនកំណត់នោះ គឺអាក្រក់បំផុត ដោយពួកគេកំណត់សម្រាប់ម្ចាស់របស់ពួកគេ(អល់ឡោះ)នូវអ្វីដែលពួកគេមិនពេញចិត្តសម្រាប់ខ្លួនឯង។

16:60Page 273

لِلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ مَثَلُ ٱلسَّوۡءِۖ وَلِلَّهِ ٱلۡمَثَلُ ٱلۡأَعۡلَىٰۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ٦٠

For those who do not believe in the Hereafter is the description [i.e., an attribute] of evil;1 and for Allāh is the highest attribute. And He is Exalted in Might, the Wise.

សម្រាប់ពួកប្រឆាំងដែលគ្មានជំនឿចំពោះថ្ងៃបរលោកនោះ គឺមានលក្ខណៈអាក្រក់បំផុត ដូចជា ចង់បានតែកូនប្រុស ភាពល្ងង់ខ្លៅ និងការប្រឆាំង។ ប៉ុន្តែសម្រាប់អល់ឡោះជាម្ចាស់វិញ ទ្រង់មានលក្ខណៈដ៏គួរឲ្យកោតសរសើរ ខ្ពង់ខ្ពស់ ដូចជាភាពឧត្តុង្គឧត្តម ភាពពេញលេញ ភាពមានលើសលប់(មិនត្រូវការអ្នកដទៃ) និងចំណេះដឹង។ ហើយទ្រង់គឺជាម្ចាស់ដែលមហាខ្លាំងពូកែបំផុតនៅក្នុងការគ្រប់គ្រងរបស់ទ្រង់ដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិនៅក្នុងការបង្កើត ការចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។

16:61Page 273

وَلَوۡ يُؤَاخِذُ ٱللَّهُ ٱلنَّاسَ بِظُلۡمِهِم مَّا تَرَكَ عَلَيۡهَا مِن دَآبَّةٖ وَلَٰكِن يُؤَخِّرُهُمۡ إِلَىٰٓ أَجَلٖ مُّسَمّٗىۖ فَإِذَا جَآءَ أَجَلُهُمۡ لَا يَسۡتَـٔۡخِرُونَ سَاعَةٗ وَلَا يَسۡتَقۡدِمُونَ ٦١

And if Allāh were to impose blame on the people for their wrongdoing, He would not have left upon it [i.e., the earth] any creature, but He defers them for a specified term. And when their term has come, they will not remain behind an hour, nor will they precede [it].

ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់ដាក់ទណ្ឌកម្មមនុស្សលោកដោយសារតែការបំពាន និងការប្រឆាំងរបស់ពួកគេចំពោះទ្រង់នោះ ទ្រង់នឹងមិនទុកឲ្យមនុស្ស ឬសត្វណាមួយមានជីវិតរស់នៅលើផែនដីឡើយ។ ក៏ប៉ុន្តែ ទ្រង់ពន្យារពេលដល់ពួកគេរហូតដល់ពេលមួយដែលត្រូវបានកំណត់នៅក្នុងចំណេះដឹងរបស់ទ្រង់។ ដូច្នេះ នៅពេលដែលពេលមួយដែលត្រូវបានកំណត់នៅក្នុងចំណេះដឹងរបស់ទ្រង់បានមកដល់ហើយនោះ ពួកគេមិនអាចសុំពន្យារពេលបានឡើយ ហើយក៏មិនអាចសុំឲ្យមកដល់មុនពេលកំណត់បានដែរសូម្បីមួយវិនាទីក៏ដោយ។

16:62Page 273

وَيَجۡعَلُونَ لِلَّهِ مَا يَكۡرَهُونَۚ وَتَصِفُ أَلۡسِنَتُهُمُ ٱلۡكَذِبَ أَنَّ لَهُمُ ٱلۡحُسۡنَىٰۚ لَا جَرَمَ أَنَّ لَهُمُ ٱلنَّارَ وَأَنَّهُم مُّفۡرَطُونَ ٦٢

And they attribute to Allāh that which they dislike [i.e., daughters], and their tongues assert the lie that they will have the best [from Him]. Assuredly, they will have the Fire, and they will be [therein] neglected.1

ហើយពួកគេចាត់ទុកកូនស្រីដែលពួកគេស្អប់(មិនចង់បាន)នោះ ថាជារបស់អល់ឡោះទៅវិញ ហើយអណ្តាតរបស់ពួកគេបាននិយាយដោយកុហកថាៈ ពិតណាស់ ពួកគេមានឋានៈខ្ពង់ខ្ពស់ល្អប្រសើរនៅឯអល់ឡោះជាម្ចាស់។ ប្រសិនបើវាជាការពិតនោះ ពិតណាស់ពួកគេនឹងត្រូវគេពង្រស់ឡើងវិញដូចអ្វីដែលពួកគេនិយាយមិនខាន។ គ្មានអ្វីគួរឲ្យសង្ស័យឡើយ ពិតប្រាកដណាស់ សម្រាប់ពួកគេគឺភ្លើងនរក ហើយពិតណាស់ ពួកគេត្រូវបានគេបោះបង់ចោលនៅក្នុងនោះ ដោយពួកគេមិនអាចចាកចេញពីវា(ឋាននរក)បានជារៀងរហូត។

16:63Page 273

تَٱللَّهِ لَقَدۡ أَرۡسَلۡنَآ إِلَىٰٓ أُمَمٖ مِّن قَبۡلِكَ فَزَيَّنَ لَهُمُ ٱلشَّيۡطَٰنُ أَعۡمَٰلَهُمۡ فَهُوَ وَلِيُّهُمُ ٱلۡيَوۡمَ وَلَهُمۡ عَذَابٌ أَلِيمٞ ٦٣

By Allāh, We did certainly send [messengers] to nations before you, but Satan made their deeds attractive to them. And he is their [i.e., the disbelievers] ally today [as well], and they will have a painful punishment.

អល់ឡោះជាម្ចាស់ទ្រង់បានស្បថថាៈ ជាការពិតណាស់ យើងបានតែងតាំងអ្នកនាំសារជាច្រើនទៅកាន់បណ្តាប្រជាជាតិជំនាន់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ហើយស្ហៃតនបានតុបតែងលម្អសម្រាប់ពួកគេនូវទង្វើដែលអាក្រក់ៗរបស់ពួកគេ ដូចជាការធ្វើស្ហ៊ីរិក ការប្រឆាំង និងការប្រព្រឹត្ត ហើយពួកគេអះអាងថា វា(ស្ហៃតន)គឺជាអ្នកជួយពួកគេនាថ្ងៃបរលោក។ ហេតុនេះ ចូរឲ្យពួកគេសុំការជួយពីវាចុះ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

16:64Page 273

وَمَآ أَنزَلۡنَا عَلَيۡكَ ٱلۡكِتَٰبَ إِلَّا لِتُبَيِّنَ لَهُمُ ٱلَّذِي ٱخۡتَلَفُواْ فِيهِ وَهُدٗى وَرَحۡمَةٗ لِّقَوۡمٖ يُؤۡمِنُونَ ٦٤

And We have not revealed to you the Book, [O Muḥammad], except for you to make clear to them that wherein they have differed and as guidance and mercy for a people who believe.

ហើយយើងមិនបានបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឡើយ លើកលែងតែដើម្បីបញ្ជាក់ដល់មនុស្សទាំងអស់ចំពោះអ្វីដែលពួកគេបានខ្វែងគំនិតគ្នានៅក្នុងវា ដូចជាការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ការពង្រស់មនុស្សឲ្យរស់ឡើងវិញ និងច្បាប់បញ្ញត្តិផ្សេងៗរបស់សាសនា និងដើម្បីឲ្យគម្ពីរគួរអាននោះក្លាយជាអ្នកចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ និងចំពោះអ្វីដែលគម្ពីរគួរអានបាននាំមកប៉ុណ្ណោះ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានផលប្រយោជន៍ពីការពិត។

16:65Page 274

وَٱللَّهُ أَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَأَحۡيَا بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَآۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّقَوۡمٖ يَسۡمَعُونَ ٦٥

And Allāh has sent down rain from the sky and given life thereby to the earth after its lifelessness. Indeed in that is a sign for a people who listen.

ហើយអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃមក។ បន្ទាប់មក តាមរយៈទឹកភ្លៀងនេះ ទ្រង់បានធ្វើឲ្យដីរស់ឡើងវិញដោយការបញ្ចេញនូវរុក្ខជាតិជាច្រើនចេញពីដីនោះក្រោយពីវាមានភាពស្ងួតហួតហែង។ ពិតប្រាកដណាស់ នៅក្នុងការបញ្ចុះទឹកភ្លៀងពីលើមេឃមក និងការបញ្ចេញនូវរុក្ខជាតិជាច្រើនចេញពីដីដោយសារទឹកភ្លៀងនោះ គឺជាភស្តុតាងយ៉ាងច្បាស់លាស់មួយដែលបង្ហាញទៅលើសមត្ថភាពរបស់អល់ឡោះសម្រាប់ក្រុមដែលស្តាប់បន្ទូលរបស់អល់ឡោះ និងយកវាមកត្រិះរិះពិចារណា។

16:66Page 274

وَإِنَّ لَكُمۡ فِي ٱلۡأَنۡعَٰمِ لَعِبۡرَةٗۖ نُّسۡقِيكُم مِّمَّا فِي بُطُونِهِۦ مِنۢ بَيۡنِ فَرۡثٖ وَدَمٖ لَّبَنًا خَالِصٗا سَآئِغٗا لِّلشَّٰرِبِينَ ٦٦

And indeed, for you in grazing livestock is a lesson. We give you drink from what is in their bellies - between excretion and blood - pure milk, palatable to drinkers.

ហើយពិតប្រាកដណាស់ នៅក្នុងរឿងសត្វពាហនៈ ដូចជាសត្វអូដ្ឋ សត្វគោ និងសត្វពពែ គឺជាមេរៀនមួយសម្រាប់ពួកអ្នក(ឱមនុស្សលោក)ដែលពួកអ្នកអាចយកវាជាមេរៀនបាន ខណៈដែលយើងបានផ្តល់ឲ្យពួកអ្នកទទួលទាននូវទឹកដោះដែលចេញមកពីចន្លោះរវាងពោះដែលផ្ទុកទៅដោយលាមក និងឈាមដែលនៅក្នុងខ្លួន។ ព្រមជាមួយគ្នានេះ វាបានបញ្ចេញនូវទឹកដោះដ៏បរិសុទ្ធ និងមានរសជាតិឆ្ងាញ់សម្រាប់អ្នកដែលទទួលទាន។

Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences

Contents

Ayat al-Kursi36Al-Kahfpage 42juz 15Bukhari 1Muslim 2999

Style

Theme
Text size
Layout

Читать на русском