Al-MukhtasarAn‑Nahl · 16:67–91

Al-Mukhtasar · Tafsir · in Khmer

An-Nahl 16:67–91

16:67Page 274

وَمِن ثَمَرَٰتِ ٱلنَّخِيلِ وَٱلۡأَعۡنَٰبِ تَتَّخِذُونَ مِنۡهُ سَكَرٗا وَرِزۡقًا حَسَنًاۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّقَوۡمٖ يَعۡقِلُونَ ٦٧

And from the fruits of the palm trees and grapevines you take intoxicant and good provision.1 Indeed in that is a sign for a people who reason.

ហើយចំពោះផលានុផលដែលយើងបានប្រទានដល់ពួកអ្នក ដូចជាផ្លែល្មើ និងផ្លែទំពាំងបាយជូរនោះ ក៏ជាមេរៀនសម្រាប់ពួកអ្នកផងដែរ។ ពិតប្រាកដណាស់ ពួកអ្នកអាចយកវាធ្វើជាគ្រៀងស្រវឹងដែលធ្វើឲ្យបាត់បង់ប្រាជ្ញាស្មារតី(ស្រវឹង)ដែលវាមិនល្អនោះទេ ហើយពួកអ្នកក៏អាចយកវាមកធ្វើជាចំណីដ៏ល្អប្រសើរផងដែរដែលពួកអ្នកអាចទាញយកផលប្រយោជន៍ពីវាបាន ដូចជាធ្វើជាផ្លែល្មើក្រៀម ទំពាំងបាយជូរក្រៀម និងទឹកខ្មេះជាដើម។ ជាការពិតណាស់ នៅក្នុងរឿងដែលបានលើកឡើងទាំងនេះ គឺជាភស្តុតាងដែលបង្ហាញពីសមត្ថភាពរបស់អល់ឡោះជាម្ចាស់និងការប្រោសប្រទានរបស់ទ្រង់ចំពោះខ្ញុំបម្រើរបស់ទ្រង់សម្រាប់ក្រុមដែលចេះគិតពិចារណា ពីព្រោះពួកគេ គឺជាអ្នកដែលយកវាធ្វើជាមេរៀន។

16:68Page 274

وَأَوۡحَىٰ رَبُّكَ إِلَى ٱلنَّحۡلِ أَنِ ٱتَّخِذِي مِنَ ٱلۡجِبَالِ بُيُوتٗا وَمِنَ ٱلشَّجَرِ وَمِمَّا يَعۡرِشُونَ ٦٨

And your Lord inspired to the bee, "Take for yourself among the mountains, houses [i.e., hives], and among the trees and [in] that which they construct.

ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានបញ្ជា និងណែនាំទៅកាន់សត្វឃ្មុំថាៈ ចូរឯងតាំងសំបុកនានានៅតាមភ្នំ និងតាំងសំបុកនានានៅតាមដើមឈើទាំងឡាយ ហើយនិងនៅតាមដំបូលដែលមនុស្សបានសាងសង់។

16:69Page 274

ثُمَّ كُلِي مِن كُلِّ ٱلثَّمَرَٰتِ فَٱسۡلُكِي سُبُلَ رَبِّكِ ذُلُلٗاۚ يَخۡرُجُ مِنۢ بُطُونِهَا شَرَابٞ مُّخۡتَلِفٌ أَلۡوَٰنُهُۥ فِيهِ شِفَآءٞ لِّلنَّاسِۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّقَوۡمٖ يَتَفَكَّرُونَ ٦٩

Then eat from all the fruits1 and follow the ways of your Lord laid down [for you]." There emerges from their bellies a drink, varying in colors, in which there is healing for people. Indeed in that is a sign for a people who give thought.

ក្រោយមក ចូរឯងស៊ីនូវរាល់ភោគផលទាំងឡាយតាមដែលឯងប្រាថ្នា ហើយចូរឯងហោះហើរតាមផ្លូវដែលម្ចាស់របស់ឯងបានបញ្ជាដោយងាយស្រួលចុះ។ ទឹកឃ្មុំដែលចេញពីពោះសត្វឃ្មុំនោះ គឺមានពណ៌ផ្សេងៗគ្នា ក្នុងនោះមានពណ៌ស ពណ៌លឿង និងពណ៌ផ្សេងទៀតក្រៅពីពណ៌ទាំងពីរនេះ ដែលនៅក្នុងនោះ គឺជាឱសថព្យាបាលសម្រាប់មនុស្សលោក ដោយពួកគេអាចយកវា(ទឹកឃ្មុំ)មកព្យាបាលជំងឺផ្សេងៗបាន។ ហើយនៅក្នុងការបញ្ជាសត្វឃ្មុំឲ្យធ្វើដូច្នោះ ហើយនិងទឹកឃ្មុំដែលចេញពីពោះរបស់វានោះ គឺជាភស្តុតាងដែលបង្ហាញពីសមត្ថភាពរបស់អល់ឡោះ និងការចាត់ចែងកិច្ចការទាំងឡាយនៃម៉ាខ្លូករបស់ទ្រង់សម្រាប់ក្រុមដែលចេះគិតពិចារណា ពីព្រោះពួកគេ គឺជាអ្នកដែលយកវាធ្វើជាមេរៀន។

16:70Page 274

وَٱللَّهُ خَلَقَكُمۡ ثُمَّ يَتَوَفَّىٰكُمۡۚ وَمِنكُم مَّن يُرَدُّ إِلَىٰٓ أَرۡذَلِ ٱلۡعُمُرِ لِكَيۡ لَا يَعۡلَمَ بَعۡدَ عِلۡمٖ شَيۡـًٔاۚ إِنَّ ٱللَّهَ عَلِيمٞ قَدِيرٞ ٧٠

And Allāh created you; then He will take you in death. And among you is he who is reversed to the most decrepit [old] age so that he will not know, after [having had] knowledge, a thing. Indeed, Allāh is Knowing and Competent.

ហើយអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតពួកអ្នកដោយគ្មានគំរូពីមុនមកសោះ។ ក្រោយមក ទ្រង់ធ្វើឲ្យពួកអ្នកស្លាប់នៅពេលដែលកាលកំណត់នៃអាយុជីវិតរបស់ពួកអ្នកមកដល់។ ហើយក្នុងចំណោមពួកអ្នក មានអ្នកដែលគេទុកអាយុជីវិតរបស់គេរហូតដល់ដំណាក់កាលអាក្រក់បំផុតនៃជីវិត នោះគឺវ័យចាស់ជរា។ ពេលនោះ គេមិនដឹងនូវអ្វីដែលគេធ្លាប់បានដឹងពីមុននោះទេ(ដោយសារតែភាពវង្វេងវង្វាន់)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតដោយគ្មានទង្វើណាមួយរបស់ខ្ញុំបម្រើទ្រង់អាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់មហាមានអានុភាពដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។

16:71Page 274

وَٱللَّهُ فَضَّلَ بَعۡضَكُمۡ عَلَىٰ بَعۡضٖ فِي ٱلرِّزۡقِۚ فَمَا ٱلَّذِينَ فُضِّلُواْ بِرَآدِّي رِزۡقِهِمۡ عَلَىٰ مَا مَلَكَتۡ أَيۡمَٰنُهُمۡ فَهُمۡ فِيهِ سَوَآءٌۚ أَفَبِنِعۡمَةِ ٱللَّهِ يَجۡحَدُونَ ٧١

And Allāh has favored some of you over others in provision. But those who were favored [i.e., given more] would not hand over their provision to those whom their right hands possess [i.e., slaves] so they would be equal to them therein.1 Then is it the favor of Allāh they reject?

ហើយអល់ឡោះជាម្ចាស់ទ្រង់បានលើកតម្កើងពួកអ្នកមួយចំនួនឲ្យប្រសើរជាងគ្នាចំពោះលាភសក្ការៈដែលយើងប្រទានឲ្យពួកអ្នក ដោយទ្រង់ធ្វើឲ្យក្នុងចំណោមពួកអ្នក មានអ្នកមាន មានអ្នកក្រ មានចៅហ្វាយ និងមានអ្នកដែលត្រូវគេធ្វើជាចៅហ្វាយ(កូនចៅ)។ ប៉ុន្តែអ្នកដែលអល់ឡោះបានលើកតម្កើងពួកគេក្នុងការផ្តល់លាភសក្ការៈរបស់ទ្រង់នោះ ពួកគេមិនចង់ផ្តល់នូវអ្វីដែលអល់ឡោះបានប្រទាន ដល់ពួកគេនោះឲ្យទៅខ្ញុំបម្រើដាច់ថ្លៃរបស់ពួកគេឡើយ ដើម្បីឲ្យពួកគេ(ខ្ញុំបម្រើដាច់ថ្លៃ)មានកម្មសិទ្ធិស្មើគ្នាជាមួយនឹងពួកគេ(ដែលជាចៅហ្វាយ)។ ដូច្នេះ ហេតុអ្វីបានជាពួកគេពេញចិត្តឲ្យអល់ឡោះជាម្ចាស់ទ្រង់មានដៃគូជាមួយនឹងខ្ញុំបម្រើរបស់ទ្រង់ ខណៈដែលពួកគេផ្ទាល់មិនពេញចិត្តឲ្យខ្លួនឯងមានដៃគូជាមួយខ្ញុំបម្រើដាច់ថ្លៃរបស់ពួកគេ និងមានភាពស្មើគ្នាជាមួយពួកគេសោះនោះទៅវិញ? តើនេះជាការបំពានអ្វីដែរទៅ? ហើយតើមានការរមិលគុណនឹងឧបការគុណរបស់អល់ឡោះមួយណាទៅដែលធំធេងជាងនេះទៀតនោះ?

16:72Page 274

وَٱللَّهُ جَعَلَ لَكُم مِّنۡ أَنفُسِكُمۡ أَزۡوَٰجٗا وَجَعَلَ لَكُم مِّنۡ أَزۡوَٰجِكُم بَنِينَ وَحَفَدَةٗ وَرَزَقَكُم مِّنَ ٱلطَّيِّبَٰتِۚ أَفَبِٱلۡبَٰطِلِ يُؤۡمِنُونَ وَبِنِعۡمَتِ ٱللَّهِ هُمۡ يَكۡفُرُونَ ٧٢

And Allāh has made for you from yourselves mates and has made for you from your mates sons and grandchildren and has provided for you from the good things. Then in falsehood do they believe and in the favor of Allāh they disbelieve?

ហើយអល់ឡោះទ្រង់បានបង្កើតភរិយាចេញពីរាងកាយរបស់ពួកអ្នកផ្ទាល់សម្រាប់ពួកអ្នកដែលពួកអ្នកមានភាពរីករាយជាមួយនឹងពួកនាង(ភរិយា) ហើយទ្រង់បានបង្កើតចេញពីភរិយារបស់ពួកអ្នកនោះនូវកូនចៅជាច្រើនសម្រាប់ពួកអ្នក ហើយទ្រង់បានប្រទានលាភសក្ការៈដល់ពួកអ្នកនូវចំណីអាហារជាច្រើនដ៏ល្អប្រពៃ ដូចជាសាច់ គ្រាប់ធញ្ញជាតិ និងផ្លែឈើ។ ដូច្នេះ តើចំពោះរូបបដិមា និងព្រះនានាដែលមិនត្រឹមត្រូវទាំងនោះពួកគេនាំគ្នាមានជំនឿ តែចំពោះឧបការគុណដ៏ច្រើនរបស់អល់ឡោះដែលពួកគេគ្មានលទ្ធភាពរាប់អស់ផងនោះ ពួកគេបែរជារមិលគុណនិងមិនដឹងគុណអល់ឡោះតាមរយៈការមានជំនឿចំពោះទ្រង់តែមួយគត់នោះឬ?

16:73Page 275

وَيَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَمۡلِكُ لَهُمۡ رِزۡقٗا مِّنَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ شَيۡـٔٗا وَلَا يَسۡتَطِيعُونَ ٧٣

And they worship besides Allāh that which does not possess for them [the power of] provision from the heavens and the earth at all, and [in fact], they are unable.

ហើយពួកមុស្ហរីគីនទាំងនោះបានគោរពសក្ការៈចំពោះរូបបដិមានានាក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្តល់លាភសក្ការៈដល់ពួកគេនូវលាភសក្ការៈណាមួយ មិនថា(លាភសក្ការៈ)មកពីលើមេឃជាច្រើនជាន់ និងនៅលើផែនដីឲ្យពួកគេនោះឡើយ ហើយពួកវាក៏គ្មានសមត្ថភាពក្នុងការគ្រប់គ្រងលាភសក្ការៈទាំងនោះដែរ ពីព្រោះរូបបដិមាទាំងនោះ គឺជារបស់ដែលគ្មានជីវិត ហើយក៏គ្មានចំណេះដឹងអ្វីនោះដែរ។

16:74Page 275

فَلَا تَضۡرِبُواْ لِلَّهِ ٱلۡأَمۡثَالَۚ إِنَّ ٱللَّهَ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ ٧٤

So do not assert similarities to Allāh.1 Indeed, Allāh knows and you do not know.

ហេតុនេះ ចូរពួកអ្នក(ឱមនុស្សលោក)កុំយកអល់ឡោះជាម្ចាស់ទៅប្រៀបប្រដូចនឹងរូបបដិមាទាំងនោះ ដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍ និងមិនអាចផ្តល់គ្រោះថ្នាក់អ្វីសោះនោះឲ្យសោះ។ ជាការពិតណាស់ ទ្រង់គ្មានអ្វីដែលអាចប្រៀបប្រដូច រហូតពួកអ្នកគោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងទ្រង់នោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងនូវអ្វីដែលជាកម្មសិទ្ធិបស់ទ្រង់នៃលក្ខណៈសម្បត្តិខ្ពង់ខ្ពស់ និងពេញលេញ តែពួកអ្នកវិញមិនដឹងពីរឿងនេះឡើយ។ ហេតុនេះទើបពួកអ្នកធ្លាក់ចូលទៅក្នុងទង្វើស្ហ៊ីរិកចំពោះទ្រង់ និងអះអាងថា ទ្រង់មានលក្ខណៈដូចបដិមានានារបស់ពួកអ្នកនោះ។

16:75Page 275

۞ ضَرَبَ ٱللَّهُ مَثَلًا عَبۡدٗا مَّمۡلُوكٗا لَّا يَقۡدِرُ عَلَىٰ شَيۡءٖ وَمَن رَّزَقۡنَٰهُ مِنَّا رِزۡقًا حَسَنٗا فَهُوَ يُنفِقُ مِنۡهُ سِرّٗا وَجَهۡرًاۖ هَلۡ يَسۡتَوُۥنَۚ ٱلۡحَمۡدُ لِلَّهِۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ ٧٥

Allāh presents an example: a slave [who is] owned and unable to do a thing and he to whom We have provided from Us good provision, so he spends from it secretly and publicly. Can they be equal? Praise to Allāh! But most of them do not know.

អល់ឡោះជាម្ចាស់ទ្រង់លើកយកនូវឧទាហរណ៍មួយដើម្បីឆ្លើយតបទៅកាន់ពួកមុស្ហរីគីន ៖ គឺខ្ញុំបម្រើដាច់ថ្លៃម្នាក់ដែលនៅក្រោមការគ្រប់គ្រងរបស់គេ ដែលរូបគេ(ខ្ញុំបម្រើ)គ្មានលទ្ធភាពក្នុងការចំណាយនោះទេ ហើយគេក៏គ្មានអ្វីដើម្បីចំណាយសម្រាប់ខ្លួនគេនោះដែរ ហើយម្នាក់ទៀត គឺជាអ្នកដែលមានសេរីភាពពេញលេញដែលយើងប្រទានដល់គេនូវទ្រព្យសម្បត្តិដែលស្របច្បាប់ ដែលគេអាចចាត់ចែងចំពោះវា(ទ្រព្យសម្បត្តិនោះ)តាមដែលគេប្រាថ្នា ដោយគេបរិច្ចាគវាដោយអាថ៌កំបាំង និងដោយបើកចំហតាមដែលគេចង់។ ជាការពិតណាស់ បុរសទាំងពីរនេះ គឺមិនស្មើគ្នាឡើយ។ ដូចនេះ តើពួកអ្នកផ្តល់ភាពស្មើគ្នារវាងអល់ឡោះជាម្ចាស់ដែលជាអ្នកមានកម្មសិទ្ធិដែលអាចចាត់ចែងនូវអ្វីដែលជាកម្មសិទ្ធិរបស់ទ្រង់ទៅតាមអ្វីដែលទ្រង់មានចេតនា និងរវាងរូបបដិមានានារបស់ពួកអ្នកដែលគ្មានមត្ថភាពអ្វីសោះនោះយ៉ាងដូចម្តេច? ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលសាកសមបំផុតចំពោះការកោតសរសើរ។ ផ្ទុយទៅវិញ ពួកមុស្ហរីគីនភាគច្រើនមិនដឹងពីភាពជាម្ចាស់តែមួយរបស់អល់ឡោះដែលត្រូវគោរពសក្ការៈ និងជាអ្នកដែលសាកសមត្រូវគេគោរពសក្ការៈចំពោះទ្រង់តែមួយគត់នោះទេ។

16:76Page 275

وَضَرَبَ ٱللَّهُ مَثَلٗا رَّجُلَيۡنِ أَحَدُهُمَآ أَبۡكَمُ لَا يَقۡدِرُ عَلَىٰ شَيۡءٖ وَهُوَ كَلٌّ عَلَىٰ مَوۡلَىٰهُ أَيۡنَمَا يُوَجِّههُّ لَا يَأۡتِ بِخَيۡرٍ هَلۡ يَسۡتَوِي هُوَ وَمَن يَأۡمُرُ بِٱلۡعَدۡلِ وَهُوَ عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ٧٦

And Allāh presents an example of two men, one of them dumb and unable to do a thing, while he is a burden to his guardian. Wherever he directs him, he brings no good. Is he equal to one who commands justice, while he is on a straight path?

ហើយអល់ឡោះជាម្ចាស់ទ្រង់បានលើកយកនូវឧទាហរណ៍មួយផ្សេងទៀតដើម្បីឆ្លើយតបទៅកាន់ពួកគេ នោះគឺឧទាហរណ៍នៃបុរសពីរនាក់ ៖ ម្នាក់ក្នុងចំណោមគេទាំងពីរ គឺជាមនុស្សគដែលស្តាប់មិនឮ និងមិនអាចនិយាយបាន ហើយក៏មិនអាចយល់អ្វីបានដែរដោយសារតែភាពថ្លង់ និងគរបស់គេ។ គេគ្មានសមត្ថភាពក្នុងការផ្តល់ផលប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃនោះឡើយ ហើយរូបគេគឺជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះអាណាព្យាបាលរបស់គេនិងអ្នកដែលគាំពារចំពោះកិច្ចការរបស់គេ។ ទោះបីជាគេ(អាណាព្យាបាល)ប្រើឲ្យជននោះទៅទីណាក៏ដោយ ក៏គេមិនដែលនាំមកវិញនូវប្រការល្អនោះទេ ហើយក៏មិនអាចនាំមកនូវអ្វីដែលគេចង់បាននោះដែរ។ តើអ្នកដែលមានស្ថានភាពបែបនេះមានភាពស្មើគ្នាជាមួយនឹងអ្នកដែលអាចស្តាប់បាន និងអាចនិយាយបានដែលអាចផ្តល់នូវផលប្រយោជន៍យ៉ាងច្រើន ដោយគេប្រើមនុស្សឲ្យប្រកាន់ខ្ជាប់នឹងភាពយុត្តិធម៌ ហើយរូបគេខ្លួនឯងក៏ស្ថិតនៅលើមាគ៌ាត្រឹមត្រូវដោយស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ដោយគ្មានភាពមន្ទិលសង្ស័យនៅក្នុងវា និងគ្មានភាពវៀចវេរនោះដែរឬទេ? ដូច្នេះ តើពួកអ្នក(ឱពួកមុស្ហរីគីន)ផ្តល់ភាពស្មើគ្នារវាងអល់ឡោះជាម្ចាស់ដែលត្រូវបានពិពណ៌នាដោយលក្ខណៈដ៏ខ្ពង់ខ្ពស់ និងពេញលេញជាមួយនឹងរូបបដិមាទាំងឡាយរបស់ពួកអ្នកដែលស្តាប់មិនលឺ និងមិនចេះនិយាយ មិនអាចផ្តល់នូវផលប្រយោជន៍ ហើយក៏មិនអាចការពារពីគ្រោះថ្នាក់នោះយ៉ាងដូចម្តេចទៅ?

16:77Page 275

وَلِلَّهِ غَيۡبُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَمَآ أَمۡرُ ٱلسَّاعَةِ إِلَّا كَلَمۡحِ ٱلۡبَصَرِ أَوۡ هُوَ أَقۡرَبُۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ٧٧

And to Allāh belongs the unseen [aspects] of the heavens and the earth. And the command for the Hour is not but as a glance of the eye or even nearer. Indeed, Allāh is over all things competent.

ហើយប្រការអាថ៌កំបាំងដែលមាននៅលើមេឃជាច្រើនជាន់ និងប្រការអាថ៌កំបាំងដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ ហើយចំណេះដឹងអំពីប្រការទាំងនោះ គឺសម្រាប់តែទ្រង់ប៉ុណ្ណោះ ពុំមែនសម្រាប់នរណាម្នាក់នៃម៉ាខ្លូករបស់ទ្រង់ឡើយ។ ហើយកិច្ចការនៃថ្ងៃបរលោកដែលវាស្ថិតក្នុងចំណោមប្រការអាថ៌កំបាំង និងសម្រាប់តែទ្រង់(ដែលដឹង)ដែរនោះ គឺនឹងមកដល់យ៉ាងលឿនបំផុតនៅពេលណាដែលទ្រង់មានចេតនាប្រៀបបាននឹងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ ផ្ទុយទៅវិញគឺវាឆាប់ជាងនេះទៅទៀត។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ នៅពេលណាដែលទ្រង់មានចេតនាចង់ឲ្យកិច្ចការអ្វីមួយកើតឡើងនោះ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា “ចូរកើតចុះ” វានឹងកើតឡើងភ្លាម។

16:78Page 275

وَٱللَّهُ أَخۡرَجَكُم مِّنۢ بُطُونِ أُمَّهَٰتِكُمۡ لَا تَعۡلَمُونَ شَيۡـٔٗا وَجَعَلَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَ لَعَلَّكُمۡ تَشۡكُرُونَ ٧٨

And Allāh has extracted you from the wombs of your mothers not knowing a thing, and He made for you hearing and vision and hearts [i.e., intellect] that perhaps you would be grateful.

ហើយអល់ឡោះទ្រង់បានបញ្ចេញពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ពីផ្ទៃមាតារបស់ពួកអ្នកក្រោយពីដល់ពេលកំណត់ដែលត្រូវសម្រាលមកជាទារកដោយពួកអ្នកមិនដឹងអ្វីទាល់តែសោះ។ ហើយទ្រង់បានធ្វើឲ្យពួកអ្នកមានត្រចៀកដើម្បីអាចស្តាប់លឺ និងមានភ្នែកដើម្បីឲ្យពួកអ្នកអាចប្រើវាដើម្បីមើល និងមានបេះដូងដើម្បីឲ្យពួកអ្នកចេះគិតពិចារណា សង្ឃឹមថាពួកអ្នកនឹងដឹងគុណអល់ឡោះចំពោះឧបការគុណដែលទ្រង់ប្រទានឲ្យពួកអ្នកអំពីវា។

16:79Page 275

أَلَمۡ يَرَوۡاْ إِلَى ٱلطَّيۡرِ مُسَخَّرَٰتٖ فِي جَوِّ ٱلسَّمَآءِ مَا يُمۡسِكُهُنَّ إِلَّا ٱللَّهُۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يُؤۡمِنُونَ ٧٩

Do they not see the birds controlled in the atmosphere of the sky? None holds them up except Allāh. Indeed in that are signs for a people who believe.

តើពួកមុស្ហរីគីនមិនបានសម្លឹងមើលទៅកាន់សត្វស្លាបដែលហោះហើរយ៉ាងងាយស្រួលនៅលើអាកាសដោយប្រើស្លាបរបស់វាដែលអល់ឡោះបានផ្តល់ដល់វា ហើយទ្រង់បានប្រើវាឲ្យបង្រួម និងត្រដាងស្លាបរបស់វាទេឬ? គ្មាននរណាម្មាក់អាចទប់វាឲ្យនៅលើអាកាសមិនឲ្យធ្លាក់ ក្រៅពីអល់ឡោះដែលជាអ្នកមានសមត្ថភាពបំផុតនោះឡើយ។ ជាការពិតណាស់ នៅក្នុងរឿងដែលសត្វស្លាបអាចត្រដាងស្លាបរបស់វាចុះឡើង និងការទប់វាមិនឲ្យធ្លាក់នោះ គឺជាភស្តុតាងសម្រាប់ក្រុមដែលមានជំនឿចំពោះអល់ឡោះ ដោយសារតែពួកគេគឺជាអ្នកដែលទទួលបានផលប្រយោជន៍តាមរយៈភស្តុតាង និងមេរៀនទាំងនោះ។

16:80Page 276

وَٱللَّهُ جَعَلَ لَكُم مِّنۢ بُيُوتِكُمۡ سَكَنٗا وَجَعَلَ لَكُم مِّن جُلُودِ ٱلۡأَنۡعَٰمِ بُيُوتٗا تَسۡتَخِفُّونَهَا يَوۡمَ ظَعۡنِكُمۡ وَيَوۡمَ إِقَامَتِكُمۡ وَمِنۡ أَصۡوَافِهَا وَأَوۡبَارِهَا وَأَشۡعَارِهَآ أَثَٰثٗا وَمَتَٰعًا إِلَىٰ حِينٖ ٨٠

And Allāh has made for you from your homes a place of rest and made for you from the hides of the animals tents which you find light on your day of travel and your day of encampment; and from their wool, fur and hair is furnishing and enjoyment [i.e., provision] for a time.

ហើយអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតនូវគេហដ្ឋានផ្សេងៗដែលពួកអ្នកសាងសង់វាពីថ្ម និងពីអ្វីផ្សេងទៀតជាកន្លែងស្នាក់នៅនិងសម្រាកសម្រាប់ពួកអ្នក។ ហើយទ្រង់បានបង្កើតចេញពីស្បែកសត្វអូដ្ឋ សត្វគោ និសត្វពពែនោះនូវតង់នៅតាមទីជនបទសម្រាប់ពួកអ្នកប្រៀបដូចជាផ្ទះអ្នកស្រុក(ដែលមិនធ្វើដំណើ)ដែលធ្វើឲ្យពួកអ្នកមានភាពធូរស្រាលក្នុងការយកវាតាមខ្លួនក្នុងពេលធ្វើដំណើររបស់ពួកអ្នកពីកន្លែងមួយទៅកន្លែងមួយ និងមានភាពងាយស្រួលក្នុងការរៀបចំ(តម្លើង)នៅពេលដែលពួកអ្នកបោះទីតាំង។ ហើយទ្រង់ក៏បានបង្កើតសម្រាប់ពួកអ្នកផងដែរនូវរោមចៀម ស្បែកសត្វអូដ្ឋ និងរោមសត្វពពែទាំងឡាយធ្វើជាគ្រឿងតុបតែងលម្អផ្ទះរបស់ពួកអ្នក និងជាកម្រាល និងជារបស់សម្រាប់គ្របឥវ៉ាន់ ដែលពួកគេអាចប្រើប្រាស់វារហូតដល់ពេលកំណត់។

16:81Page 276

وَٱللَّهُ جَعَلَ لَكُم مِّمَّا خَلَقَ ظِلَٰلٗا وَجَعَلَ لَكُم مِّنَ ٱلۡجِبَالِ أَكۡنَٰنٗا وَجَعَلَ لَكُمۡ سَرَٰبِيلَ تَقِيكُمُ ٱلۡحَرَّ وَسَرَٰبِيلَ تَقِيكُم بَأۡسَكُمۡۚ كَذَٰلِكَ يُتِمُّ نِعۡمَتَهُۥ عَلَيۡكُمۡ لَعَلَّكُمۡ تُسۡلِمُونَ ٨١

And Allāh has made for you, from that which He has created, shadows [i.e., shade] and has made for you from the mountains, shelters and has made for you garments which protect you from the heat and garments [i.e., coats of mail] which protect you from your [enemy in] battle. Thus does He complete His favor upon you that you might submit [to Him].

ហើយអល់ឡោះបានបង្កើតសម្រាប់ពួកអ្នកនូវដើមឈើ និងសំណង់អគារជាច្រើនដែលពួកអ្នកអាចជ្រកកោន(ជ្រកម្លប់)ពីកម្តៅ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកអំពីភ្នំទាំងឡាយនោះ គឺមានរូងក្រោមដី រូងភ្នំ និងគុហាភ្នំ ដើម្បីឲ្យពួកអ្នកអាចលាក់ខ្លួននៅក្នុងវានោះពីអាកាសធាតុត្រជាក់ ក្តៅ និងពីសត្រូវ។ ទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវក្រណាត់ និងសម្លៀកបំពាក់ពីកប្បាសដែលអាចការពារពួកអ្នកអំពីកម្តៅ និងភាពត្រជាក់។ ទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវអាវក្រោះដែលអាចការពារពួកអ្នកពីគ្រោះថ្នាក់នៅក្នុងសមរភូមិ។ ដូច្នេះ អាវុធមិនអាចចាក់ចូលដល់ខ្លួនប្រាណរបស់ពួកអ្នកនោះទេ។ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទាននូវឧបការគុណពីមុនមកដល់ពួកអ្នក ទ្រង់នឹងបំពេញឧបការគុណរបស់ទ្រង់ដល់ពួកអ្នកទៀត សង្ឃឹមថាពួកអ្នកប្រគល់ខ្លួនចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយឡើយ។

16:82Page 276

فَإِن تَوَلَّوۡاْ فَإِنَّمَا عَلَيۡكَ ٱلۡبَلَٰغُ ٱلۡمُبِينُ ٨٢

But if they turn away, [O Muḥammad] - then only upon you is [responsibility for] clear notification.

តែប្រសិនបើពួកគេងាកចេញពីសេចក្តីជំនឿ និងការជឿជាក់ចំពោះអ្វីដែលអ្នកបាននាំមកនោះ ពិតប្រាកដណាស់ តួនាទីរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គឺគ្មានអ្វីក្រៅពីការផ្សព្វផ្សាយនូវអ្វីដែលគេប្រើអ្នកឲ្យផ្សព្វផ្សាយវានូវការផ្សព្វផ្សាយមួយដ៏ច្បាស់លាស់នោះឡើយ ហើយអ្នកពុំមែនជាអ្នកទទួលខុសត្រូវក្នុងការផ្តល់ការចង្អុលបង្ហាញពួកគេឡើយ។

16:83Page 276

يَعۡرِفُونَ نِعۡمَتَ ٱللَّهِ ثُمَّ يُنكِرُونَهَا وَأَكۡثَرُهُمُ ٱلۡكَٰفِرُونَ ٨٣

They recognize the favor of Allāh; then they deny it. And most of them are disbelievers.

ពួកមុស្ហរីគីនបានទទួលស្គាល់នូវឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់បានប្រទានវាដល់ពួកគេ ហើយក្នុងចំណោម(ឧបការគុណ)នោះ គឺការបញ្ជូនព្យាការីមូហាំម៉ាត់ទៅកាន់ពួកគេ។ ក្រោយមក ពួកគេបែរជារមិលគុណចំពោះឧបការគុណទាំងឡាយរបស់ទ្រង់ដោយពួកគេមិនថ្លែងអំណរគុណចំពោះវា ព្រមទាំងបដិសេធចំពោះអ្នកនាំសាររបស់ទ្រង់ទៅវិញ។ ហើយពួកគេភាគច្រើន គឺប្រឆាំង(រមិលគុណ)ចំពោះឧបការគុណរបស់អល់ឡោះជាម្ចាស់។

16:84Page 276

وَيَوۡمَ نَبۡعَثُ مِن كُلِّ أُمَّةٖ شَهِيدٗا ثُمَّ لَا يُؤۡذَنُ لِلَّذِينَ كَفَرُواْ وَلَا هُمۡ يُسۡتَعۡتَبُونَ ٨٤

And [mention] the Day when We will resurrect from every nation a witness [i.e., their prophet]. Then it will not be permitted to the disbelievers [to apologize or make excuses], nor will they be asked to appease [Allāh].

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលអល់ឡោះជាម្ចាស់នឹងតែងតាំងពីរាល់ប្រជាជាតិនីមួយៗនូវអ្នកនាំសារដែលយើងបានបញ្ជូនទៅកាន់ប្រជាជាតិទាំងនោះដើម្បីធ្វើជាសាក្សីលើការមានជំនឿរបស់អ្នកដែលមានជំនឿក្នុងចំណោមពួកគេ និង(ធ្វើជាសាក្សី)លើការគ្មានជំនឿរបស់ពួកដែលគ្មានជំនឿក្នុងចំណោមពួកគេ។ បន្ទាប់ពីនោះមក គេមិនអនុញ្ញាតឲ្យពួកគ្មានជំនឿនិយាយដោះសារចំពោះអ្វីដែលពួកគេធ្លាប់បានប្រឆាំងនោះទេ ហើយពួកគេក៏មិនត្រូវបានគេឲ្យត្រឡប់ទៅកាន់លោកិយវិញម្តងទៀតដើម្បីសាងនូវទង្វើដែលម្ចាស់របស់ពួកគេពេញចិត្តនោះដែរ ពីព្រោះថ្ងៃបរលោកគឺជាកន្លែងសម្រាប់ជំនុំជម្រះ ពុំមែនជាកន្លែងសម្រាប់សាងអំពើល្អនោះទេ។

16:85Page 276

وَإِذَا رَءَا ٱلَّذِينَ ظَلَمُواْ ٱلۡعَذَابَ فَلَا يُخَفَّفُ عَنۡهُمۡ وَلَا هُمۡ يُنظَرُونَ ٨٥

And when those who wronged see the punishment, it will not be lightened for them, nor will they be reprieved.

ហើយនៅពេលដែលពួកបំពានដែលជាពួកមុស្ហរីគីនទាំងនោះបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែកហើយនោះ ពេលនោះគេមិនបន្ធូរបន្ថយទណ្ឌកម្មចំពោះពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលដាក់ទណ្ឌកម្មនោះដែរ។ ផ្ទុយទៅវិញពួកគេនឹងចូលក្នុងវា(ទណ្ឌកម្ម)ជាអមតៈ។

16:86Page 276

وَإِذَا رَءَا ٱلَّذِينَ أَشۡرَكُواْ شُرَكَآءَهُمۡ قَالُواْ رَبَّنَا هَٰٓؤُلَآءِ شُرَكَآؤُنَا ٱلَّذِينَ كُنَّا نَدۡعُواْ مِن دُونِكَۖ فَأَلۡقَوۡاْ إِلَيۡهِمُ ٱلۡقَوۡلَ إِنَّكُمۡ لَكَٰذِبُونَ ٨٦

And when those who associated others with Allāh see their "partners," they will say, "Our Lord, these are our partners [to You] whom we used to invoke [in worship] besides You." But they will throw at them the statement, "Indeed, you are liars."

ហើយនៅថ្ងៃបរលោក នៅពេលដែលពួកមុស្ហរីគីនបានឃើញព្រះនានារបស់ពួកគេដែលពួកគេធ្លាប់គោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះ ពួកគេនឹងនិយាយថាៈ ឱម្ចាស់របស់ពួកយើង! ពួកទាំងនោះហើយគឺជាព្រះនានារបស់ពួកយើងដែលពួកយើងធ្លាប់គោរពសក្ការៈចំពោះពួកវាក្រៅពីទ្រង់នោះ។ ពួកគេនិយាយដូច្នោះ គឺដើម្បីឲ្យពួកវា(ព្រះនានា)ទទួលខុសត្រូវចំពោះបាបកម្មរបស់ពួកគេប៉ុណ្ណោះ។ ពេលនោះ អល់ឡោះជាម្ចាស់បានឲ្យព្រះទាំងឡាយរបស់ពួកគេចេះនិយាយ ហើយពួកវាក៏បានឆ្លើយតបទៅកាន់ពួកគេវិញថាៈ ពិតប្រាកដណាស់ ពួកអ្នក(នែពួកមុស្ហរីគីន) គឺជាពួកដែលភូតកុហកចំពោះការគោរពសក្ការៈរបស់ពួកអ្នកនឹងអ្នកផ្សេងរួមនឹងអល់ឡោះនោះ ពីព្រោះ ទ្រង់គ្មានដៃគូដែលគេត្រូវគោរពសក្ការៈរួមជាមួយទ្រង់ឡើយ។

16:87Page 276

وَأَلۡقَوۡاْ إِلَى ٱللَّهِ يَوۡمَئِذٍ ٱلسَّلَمَۖ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ ٨٧

And they will impart to Allāh that Day [their] submission, and lost from them is what they used to invent.

ហើយពួកមុស្ហរីគីនបានប្រគល់ខ្លួនចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ហើយអ្វីដែលពួកគេធ្លាប់បានប្រឌិតឡើងនៃការអះអាងថា ពិតណាស់ព្រះនានារបស់ពួកគេអាចជួយអន្តរាគមន៍ដល់ពួកគេនៅចំពោះមុខអល់ឡោះជាម្ចាស់បាននោះ បានបាត់បង់ពីពួកគេ។

16:88Page 277

ٱلَّذِينَ كَفَرُواْ وَصَدُّواْ عَن سَبِيلِ ٱللَّهِ زِدۡنَٰهُمۡ عَذَابٗا فَوۡقَ ٱلۡعَذَابِ بِمَا كَانُواْ يُفۡسِدُونَ ٨٨

Those who disbelieved and averted [others] from the way of Allāh - We will increase them in punishment over [their] punishment for what corruption they were causing.

ពួកដែលប្រឆាំងនឹងអល់ឡោះ និងបានបង្វែរអ្នកដទៃពីមាគ៌ារបស់អល់ឡោះនោះ យើងនឹងបន្ថែមដល់ពួកគេនូវទណ្ឌកម្មពីលើទណ្ឌកម្មដែលពួកគេសមនឹងទទួលវាថែមទៀត(ដោយសារតែការបង្កវិនាសកម្មរបស់ពួកគេ និងការបង្កវិនាសកម្មដល់អ្នកដទៃថែមទៀតតាមរយៈការធ្វើឲ្យអ្នកដទៃវង្វេង)ព្រោះតែការប្រឆាំងរបស់ពួកគេ។

16:89Page 277

وَيَوۡمَ نَبۡعَثُ فِي كُلِّ أُمَّةٖ شَهِيدًا عَلَيۡهِم مِّنۡ أَنفُسِهِمۡۖ وَجِئۡنَا بِكَ شَهِيدًا عَلَىٰ هَٰٓؤُلَآءِۚ وَنَزَّلۡنَا عَلَيۡكَ ٱلۡكِتَٰبَ تِبۡيَٰنٗا لِّكُلِّ شَيۡءٖ وَهُدٗى وَرَحۡمَةٗ وَبُشۡرَىٰ لِلۡمُسۡلِمِينَ ٨٩

And [mention] the Day when We will resurrect among every nation a witness over them from themselves [i.e., their prophet]. And We will bring you, [O Muḥammad], as a witness over these [i.e., your nation]. And We have sent down to you the Book as clarification for all things and as guidance and mercy and good tidings for the Muslims.1

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នៅថ្ងៃដែលយើងនឹងតែងតាំងពីគ្រប់ប្រជាជាតិនីមួយៗនូវអ្នកនាំសារម្នាក់ដើម្បីធ្វើជាសាក្សីទៅលើពួកគេនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនៃការមានជំនឿ ឬគ្មានជំនឿ។ អ្នកនាំសារម្នាក់នោះ គឺមកពីពូជសាសន៍របស់ពួកគេផ្ទាល់ និងនិយាយាភាសារបស់ពួកគេ។ ហើយយើងក៏នឹងនាំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មកធ្វើជាសាក្សីទៅលើប្រជាជាតិទាំងអស់នោះផងដែរ។ ហើយយើងបានបញ្ចុះគម្ពីរគួរអានទៅកាន់អ្នកដើម្បីបញ្ជាក់រាល់អ្វីដែលត្រូវការការបញ្ជាក់ ដូចជាប្រការដែលគេអនុញ្ញាត ប្រការដែលគេហាមឃាត់ ផលបុណ្យ និងបាបកម្ម និងប្រការផ្សេងៗទៀត។ ហើយយើងបានបញ្ចុះវា(គម្ពីរគួរអាន)ជាការចង្អុលបង្ហាញដល់មនុស្សលោកទៅកាន់ការពិត និងជាក្តីមេត្តាករុណាដល់អ្នកដែលមានជំនឿចំពោះវា ហើយអនុវត្តតាមនូវអ្វីដែលមាននៅក្នុងវា ហើយក៏ជាការផ្តល់ដំណឹងរីករាយចំពោះបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនូវការសើយសុខជានិរន្តន៍ដែលពួកគេកំពុងតែរង់ចាំផងដែរ។

16:90Page 277

۞ إِنَّ ٱللَّهَ يَأۡمُرُ بِٱلۡعَدۡلِ وَٱلۡإِحۡسَٰنِ وَإِيتَآيِٕ ذِي ٱلۡقُرۡبَىٰ وَيَنۡهَىٰ عَنِ ٱلۡفَحۡشَآءِ وَٱلۡمُنكَرِ وَٱلۡبَغۡيِۚ يَعِظُكُمۡ لَعَلَّكُمۡ تَذَكَّرُونَ ٩٠

Indeed, Allāh orders justice and good conduct and giving [help] to relatives and forbids immorality and bad conduct and oppression. He admonishes you that perhaps you will be reminded.

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បង្គាប់ប្រើខ្ញុំបម្រើរបស់ទ្រង់ឲ្យប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ ដោយត្រូវបំពេញនូវបណ្តាសិទ្ធិទាំងឡាយរបស់អល់ឡោះនិងសិទ្ធិទាំងឡាយរបស់ខ្ញុំបម្រើ(របស់ទ្រង់) ហើយមិនត្រូវលើកតម្កើងនរណាម្នាក់លើសម្នាក់ទៀតនៅក្នុងការកាត់សេចក្តីនោះទេ លើកលែងតែស្ថិតនៅលើការពិតដែលចាំបាច់ត្រូវតែលើកតម្កើងឲ្យខ្ពស់ជាងដូចនេះ។ ហើយទ្រង់ប្រើឲ្យមានគុណធម៌ ដោយគេត្រូវពេញចិត្តធ្វើនូវទង្វើដែលមិនមែនជាកាតព្វកិច្ចលើរូបគេ ដូចជាការបរិច្ចាគទានដោយស្ម័គ្រចិត្ត និងការអធ្យាស្រ័យដល់អ្នកដែលបំពាន(មកលើខ្លួន)។ ហើយទ្រង់ក៏បានបង្គាប់ប្រើឲ្យផ្តល់ដល់ញាតិសណ្តាននូវអ្វីដែលពួកគេត្រូវការចំពោះវា ហើយទ្រង់ហាមឃាត់នូវរាល់ប្រការដែលមិនល្អទាំងឡាយ មិនថាជាពាក្យសម្តី ដូចជានិយាយពាក្យអាសគ្រាម ឬជាទង្វើ ដូចជាការប្រព្រឹត្តហ្ស៊ីណាជាដើម។ ហើយទ្រង់បានបានហាមឃាត់នូវប្រការទាំងឡាយដែលច្បាប់ហាមប្រាម នោះគឺរាល់អំពើល្មើសទាំងឡាយ។ ទ្រង់ក៏បានហាមឃាត់ពីការបំពាន និងក្រអឺតក្រទមទៅលើមនុស្សលោកផងដែរ។ អល់ឡោះជាម្ចាស់ទ្រង់ក្រើនរំលឹកពួកអ្នកនូវអ្វីដែលទ្រង់បានប្រើពួកអ្នកឲ្យធ្វើវា និងហាមឃាត់ពួកអ្នកអំពីវានៅក្នុងវាក្យខណ្ឌនេះ សង្ឃឹមថាពួកអ្នកនឹងយកជាមេរៀននូវអ្វីដែលទ្រង់បានណែនាំពួកអ្នកចំពោះវានោះ។

16:91Page 277

وَأَوۡفُواْ بِعَهۡدِ ٱللَّهِ إِذَا عَٰهَدتُّمۡ وَلَا تَنقُضُواْ ٱلۡأَيۡمَٰنَ بَعۡدَ تَوۡكِيدِهَا وَقَدۡ جَعَلۡتُمُ ٱللَّهَ عَلَيۡكُمۡ كَفِيلًاۚ إِنَّ ٱللَّهَ يَعۡلَمُ مَا تَفۡعَلُونَ ٩١

And fulfill the covenant of Allāh when you have taken it, [O believers], and do not break oaths after their confirmation while you have made Allāh, over you, a security [i.e., witness]. Indeed, Allāh knows what you do.

ហើយចូរពួកអ្នកគោរពតាមកិច្ចសន្យានានាដែលពួកអ្នកបានចុះកិច្ចសន្យាជាមួយអល់ឡោះ ឬបានចុះកិច្ចសន្យាជាមួយនឹងមនុស្សលោកទៅលើវា ហើយចូរពួកអ្នកកុំក្បត់ពាក្យសម្បថទាំងឡាយក្រោយពីពួកអ្នកបានបញ្ជាក់ចំពោះវាដោយការស្បថនឹងអល់ឡោះហើយនោះឲ្យសោះ ពីព្រោះពួកអ្នកបានយកអល់ឡោះធ្វើជាសាក្សីទៅលើពួកអ្នកលើការគោរពតាមកិច្ចសន្យានូវអ្វីដែលពួកអ្នកបានស្បថទៅលើវាហើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងពួកអ្នកចំពោះវាវិញ។

Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences

Contents

Ayat al-Kursi36Al-Kahfpage 42juz 15Bukhari 1Muslim 2999

Style

Theme
Text size
Layout

Читать на русском