Al-Mukhtasar · Tafsir · in Khmer
Al-Anbya 21:43–84
21:43Page 325
أَمۡ لَهُمۡ ءَالِهَةٞ تَمۡنَعُهُم مِّن دُونِنَاۚ لَا يَسۡتَطِيعُونَ نَصۡرَ أَنفُسِهِمۡ وَلَا هُم مِّنَّا يُصۡحَبُونَ ٤٣
Or do they have gods to defend them other than Us? They are unable [even] to help themselves, nor can they be protected from Us.
ឬមួយពួកគេមានព្រះនានាដែលអាចការពារពួកគេពីទណ្ឌកម្មរបស់យើង? ព្រះទាំងនោះ វាមិនមានសមត្ថភាពនឹងជួយខ្លួនឯងដោយការពារគ្រោះថ្នាក់អំពីវា ហើយក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ខ្លួនឯងនោះផង។ ដូចនេះ អ្នកដែលមិនអាចជួយដល់ខ្លួនឯងបានផងនោះ តើគេអាចជួយដល់អ្នកដទៃបានយ៉ាងដូចម្តេច? ហើយពួកវាក៏មិនរួចផុតពីទណ្ឌកម្មរបស់យើងបាននោះដែរ។
21:44Page 325
بَلۡ مَتَّعۡنَا هَٰٓؤُلَآءِ وَءَابَآءَهُمۡ حَتَّىٰ طَالَ عَلَيۡهِمُ ٱلۡعُمُرُۗ أَفَلَا يَرَوۡنَ أَنَّا نَأۡتِي ٱلۡأَرۡضَ نَنقُصُهَا مِنۡ أَطۡرَافِهَآۚ أَفَهُمُ ٱلۡغَٰلِبُونَ ٤٤
But, [on the contrary], We have provided good things for these [disbelievers] and their fathers until life was prolonged for them. Then do they not see that We set upon the land, reducing it from its borders?1 Is it they who will overcome?
ផ្ទុយទៅវិញ យើងបានផ្តល់ភាពសប្បាយរីករាយដល់ពួកប្រឆាំងទាំងនោះ និងបានផ្តល់ភាពសប្បាយរីករាយដល់ជីដូនជីតារបស់ពួកគេតាមរយៈឧបការគុណរបស់យើងដែលយើងបើកទូលាយចំពោះពួកគេ ជាការល្បួងចំពោះពួកគេ រហូតដល់ពួកគេមានអាយុវែង ហើយពួកគេចាញ់បោកនឹងរឿងនោះ(ឧបការគុណដែលទ្រង់បើកទូលាយចំពោះពួកគេ) ហើយពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេ។ តើពួកដែលចាញ់បោកនឹងឧបការគុណរបស់យើងដែលសុំឲ្យទណ្ឌកម្មរបស់យើងឆាប់កើតឡើងនោះមិនបានឃើញទេឬថា ពិតប្រាកដណាស់ យើងបានរំដោះយកទឹកដី(ឲ្យអ្នកមានជំនឿ)ពីគ្រប់ទិសទីដោយអំណាចរបស់យើង ហើយយើងឲ្យអ្នកមានជំនឿយកឈ្នះលើពួកគ្មានជំនឿ ហើយពួកគេយករឿងនោះធ្វើជាមេរៀនដើម្បីកុំឲ្យវាកើតឡើងចំពោះពួកគេដូចអ្វីដែលមានកើតឡើងចំពោះអ្នកផ្សេងពីពួកគេនោះ? ពិតណាស់ ពួកគេទាំងនោះមិនមែនជាអ្នកដែលឈ្នះនោះទេ តាមពិតពួកគេគឺជាពួកដែលចាញ់។
21:45Page 326
قُلۡ إِنَّمَآ أُنذِرُكُم بِٱلۡوَحۡيِۚ وَلَا يَسۡمَعُ ٱلصُّمُّ ٱلدُّعَآءَ إِذَا مَا يُنذَرُونَ ٤٥
Say, "I only warn you by revelation." But the deaf do not hear the call when they are warned.
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ តាមពិត ខ្ញុំគ្រាន់តែដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោក)ពីទណ្ឌកម្មរបស់អល់ឡោះតាមរយៈវ៉ាហ៊ីដែលម្ចាស់របស់ខ្ញុំបានវ៉ាហ៊ីមកកាន់ខ្ញុំប៉ុណ្ណោះ។ ហើយអ្នកដែលថ្លង់នោះ គឺស្តាប់មិនលឺការពិតនូវអ្វីដែលគេអំពាវនាវពួកគេទៅកាន់វាដោយការស្តាប់ដែលទទួលយកនោះឡើយនៅពេលដែលមានគេដាស់តឿនព្រមានពួកគេពីទណ្ឌកម្មរបស់អល់ឡោះនោះ។
21:46Page 326
وَلَئِن مَّسَّتۡهُمۡ نَفۡحَةٞ مِّنۡ عَذَابِ رَبِّكَ لَيَقُولُنَّ يَٰوَيۡلَنَآ إِنَّا كُنَّا ظَٰلِمِينَ ٤٦
And if [as much as] a whiff of the punishment of your Lord should touch them, they would surely say, "O woe to us! Indeed, we have been wrongdoers."
ហើយប្រសិនបើទណ្ឌកម្មនៃម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្លាក់ទៅលើពួកដែលសុំឲ្យទណ្ឌកម្មកើតឡើងឆាប់ៗនោះតែបន្តិច នៅពេលនោះ ពួកគេប្រាកដជានឹងនិយាយថាៈ ឱវិនាសអន្តរាយ និងខាតបង់ហើយពួកយើង! ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលបំពានដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងបដិសេធនូវអ្វីដែលព្យាការីមូហាំម៉ាត់បាននាំមក។
21:47Page 326
وَنَضَعُ ٱلۡمَوَٰزِينَ ٱلۡقِسۡطَ لِيَوۡمِ ٱلۡقِيَٰمَةِ فَلَا تُظۡلَمُ نَفۡسٞ شَيۡـٔٗاۖ وَإِن كَانَ مِثۡقَالَ حَبَّةٖ مِّنۡ خَرۡدَلٍ أَتَيۡنَا بِهَاۗ وَكَفَىٰ بِنَا حَٰسِبِينَ ٤٧
And We place the scales of justice for the Day of Resurrection, so no soul will be treated unjustly at all. And if there is [even] the weight of a mustard seed,1 We will bring it forth. And sufficient are We as accountant.
ហើយយើងនឹងដាក់ជញ្ជីងយុត្តិធម៌សម្រាប់មនុស្សលោកនៅថ្ងៃបរលោកដើម្បីថ្លឹងទង្វើរបស់ពួកគេ។ ដូចនេះ គ្មានបុគ្គលណាម្នាក់ត្រូវបានគេបំពាននៅក្នុងថ្ងៃនោះដោយការកាត់បន្ថយផលបុណ្យ ឬបង្កើនផលបាបរបស់ពួកគេនោះឡើយ សូម្បីតែទង្វើដែលត្រូវថ្លឹងនោះមានតិចតួច ប្រៀបដូចជាគ្រាប់ស្ពៃក៏ដោយ ក៏គេនាំវាមកថ្លឹងដែរ។ គ្រប់គ្រាន់ហើយដែលយើងជាអ្នកជំនុំជម្រះ ហើយយើងនឹងជំនុំជម្រះលើទង្វើរបស់ខ្ញុំបម្រើរបស់យើងទាំងអស់។
21:48Page 326
وَلَقَدۡ ءَاتَيۡنَا مُوسَىٰ وَهَٰرُونَ ٱلۡفُرۡقَانَ وَضِيَآءٗ وَذِكۡرٗا لِّلۡمُتَّقِينَ ٤٨
And We had already given Moses and Aaron the criterion and a light and a reminder1 for the righteous
ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីមូសា និងព្យាការីហារូន នូវគម្ពីរតាវរ៉ត ដែលជាការបែងចែករវាងប្រការពិត និងប្រការដែលមិនពិត ប្រការដែលគេអនុញ្ញាត និងប្រការដែលគេហាមឃាត់ និងជាការចង្អុលបង្ហាញសម្រាប់អ្នកដែលមានជំនឿនឹងវា ហើយនិងជាការរំលឹកដល់បណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ។
21:49Page 326
ٱلَّذِينَ يَخۡشَوۡنَ رَبَّهُم بِٱلۡغَيۡبِ وَهُم مِّنَ ٱلسَّاعَةِ مُشۡفِقُونَ ٤٩
Who fear their Lord unseen,1 while they are of the Hour apprehensive.
គឺបណ្តាអ្នកដែលខ្លាចទណ្ឌកម្មម្ចាស់របស់ពួកគេដែលពួកគេមានជំនឿចំពោះវា បើទោះបីជាពួកគេមិនដែលឃើញវា(ទណ្ឌកម្ម)ផ្ទាល់នឹងភ្នែកក៏ដោយ ហើយពួកគេខ្លាចថ្ងៃបរលោកបំផុត។
21:50Page 326
وَهَٰذَا ذِكۡرٞ مُّبَارَكٌ أَنزَلۡنَٰهُۚ أَفَأَنتُمۡ لَهُۥ مُنكِرُونَ ٥٠
And this [Qur’ān] is a blessed message which We have sent down. Then are you with it unacquainted?1
ហើយគម្ពីរគួរអានដែលគេបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់នេះ គឺជាការរំលឹកសម្រាប់អ្នកដែលចង់យកវាធ្វើជាមេរៀន និងពោរពេញទៅដោយផលប្រយោជន៍និងប្រការល្អជាច្រើន។ ដូច្នេះ តើទោះបីជាបែបនេះក៏ដោយ ក៏ពួកអ្នកនៅតែបដិសេធចំពោះវា(គម្ពីរគួរអាន) ហើយពួកមិនទទួលស្គាល់នូវអ្វីដែលមាននៅក្នុងវា ហើយនិងមិនអនុវត្តតាមវាទៀតឬ?
21:51Page 326
۞ وَلَقَدۡ ءَاتَيۡنَآ إِبۡرَٰهِيمَ رُشۡدَهُۥ مِن قَبۡلُ وَكُنَّا بِهِۦ عَٰلِمِينَ ٥١
And We had certainly given Abraham his sound judgement before,1 and We were of him well-Knowing
ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីអ៊ីព្រហ៊ីមនូវសញ្ញាភស្តុតាងទៅលើក្រុមរបស់គេតាំងពីគេនៅក្មេងវ័យ ហើយយើងដឹងយ៉ាងច្បាស់អំពីគេ។ ហេតុនេះ យើងក៏បានប្រទានឲ្យគេនូវសញ្ញាភស្តុតាងទៅលើក្រុមរបស់គេដែលសាកសមនឹងគេ(ព្យាការីអ៊ីព្រហ៊ីម)ដោយការដឹងរបស់យើង ។
21:52Page 326
إِذۡ قَالَ لِأَبِيهِ وَقَوۡمِهِۦ مَا هَٰذِهِ ٱلتَّمَاثِيلُ ٱلَّتِيٓ أَنتُمۡ لَهَا عَٰكِفُونَ ٥٢
When he said to his father and his people, "What are these statues to which you are devoted?"
នៅពេលដែលគេបាននិយាយទៅកាន់ឪពុករបស់គេ អាហ្សើរ និងក្រុមរបស់គេថាៈ តើរូបបដិមាដែលពួកអ្នកធ្វើវាដោយដៃពួកអ្នកផ្ទាល់ ហើយពួកអ្នកនាំគ្នាគោរពសក្ការៈចំពោះវាទាំងនោះ គឺជាអ្វី?
21:53Page 326
قَالُواْ وَجَدۡنَآ ءَابَآءَنَا لَهَا عَٰبِدِينَ ٥٣
They said, "We found our fathers worshippers of them."
ក្រុមរបស់គេបានឆ្លើយថាៈ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងគោរពសក្ការៈចំពោះពួកវា(រូបបដិមា)។ ដូច្នេះ ពួកយើងក៏គោរពសក្ការៈចំពោះពួកវាតាមពួកគាត់ទៅ។
21:54Page 326
قَالَ لَقَدۡ كُنتُمۡ أَنتُمۡ وَءَابَآؤُكُمۡ فِي ضَلَٰلٖ مُّبِينٖ ٥٤
He said, "You were certainly, you and your fathers, in manifest error."
ព្យាការីអ៊ីព្រហ៊ីមក៏បានពោលទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ ពួកអ្នក(ឱអ្នកដែលធ្វើតាមដូនតា) និងជីដូនជីតារបស់ពួកអ្នក(ដែលពួកអ្នកធ្វើតាម)នោះ គឺស្ថិតនៅក្នុងភាពវង្វេងពីមាគ៌ាដ៏ត្រឹមត្រូវយ៉ាងច្បាស់លាស់។
21:55Page 326
قَالُوٓاْ أَجِئۡتَنَا بِٱلۡحَقِّ أَمۡ أَنتَ مِنَ ٱللَّٰعِبِينَ ٥٥
They said, "Have you come to us with truth, or are you of those who jest?"
ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញថាៈ តើអ្នកនាំមកឲ្យពួកយើងនូវការពិតឬ ទើបអ្នកនិយាយបែបនេះ(ដាក់ពួកយើង) ឬមួយអ្នកជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលនិយាយលេងសើច?
21:56Page 326
قَالَ بَل رَّبُّكُمۡ رَبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ ٱلَّذِي فَطَرَهُنَّ وَأَنَا۠ عَلَىٰ ذَٰلِكُم مِّنَ ٱلشَّٰهِدِينَ ٥٦
He said, "[No], rather, your Lord is the Lord of the heavens and the earth who created them, and I, to that, am of those who testify.
ព្យាការីអ៊ីព្រហ៊ីមតបថាៈ ផ្ទុយទៅវិញ ខ្ញុំនាំមកកាន់ពួកអ្នកនូវការពិត មិនមែននិយាយលេងសើចនោះទេ។ ជាការពិតណាស់ ម្ចាស់របស់អ្នក ទ្រង់គឺជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី ដែលទ្រង់បានបង្កើតពួកវាដោយគ្មានគំរូពីមុនទាល់តែសោះ។ ហើយខ្ញុំគឺជាសាក្សីដែលថា ពិតណាស់ ទ្រង់គឺជាម្ចាស់របស់អ្នក និងជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី ហើយរូបបដិមា(ទាំងអស់)របស់ពួកអ្នកវិញ គឺគ្មានចំណែកអ្វីបន្តិចក្នុងរឿងនេះនោះឡើយ។
21:57Page 326
وَتَٱللَّهِ لَأَكِيدَنَّ أَصۡنَٰمَكُم بَعۡدَ أَن تُوَلُّواْ مُدۡبِرِينَ ٥٧
And [I swear] by Allāh, I will surely plan against your idols after you have turned and gone away."
ដោយក្រុមរបស់គាត់មិនព្រមស្តាប់តាមគាត់នោះ ព្យាការីអ៊ីព្រហ៊ីមក៏បាននិយាយថាៈ ខ្ញុំសូមស្បថនឹងអល់ឡោះ! ខ្ញុំពិតជានឹងរៀបចំគម្រោងការកម្ទេចរូបបដិមាទាំងអស់របស់ពួកអ្នក ទោះបីពួកអ្នកមិនពេញចិត្តក៏ដោយ ក្រោយពីពួកអ្នកចាកចោលពួកវាទៅចូលរួមពិធីបុណ្យរបស់ពួកអ្នកនោះ។
21:58Page 327
فَجَعَلَهُمۡ جُذَٰذًا إِلَّا كَبِيرٗا لَّهُمۡ لَعَلَّهُمۡ إِلَيۡهِ يَرۡجِعُونَ ٥٨
So he made them into fragments, except a large one among them, that they might return to it [and question].
ពេលនោះ ព្យាការីអ៊ីព្រហ៊ីមក៏បានវាយកម្ទេចរូបបដិមារបស់ពួកគេ រហូតដល់ពួកវាក្លាយជាបំណែកតូចៗ ប៉ុន្តែគាត់ទុករូបបដិមាមួយដែលធំជាងគេ ដើម្បីឲ្យនៅពេលដែលពួកគេត្រឡប់មក ពួកគេសួរវា(រូបបដិមា) ថាតើអ្នកណាជាអ្នកកម្ទេចពួកវា។
21:59Page 327
قَالُواْ مَن فَعَلَ هَٰذَا بِـَٔالِهَتِنَآ إِنَّهُۥ لَمِنَ ٱلظَّٰلِمِينَ ٥٩
They said, "Who has done this to our gods? Indeed, he is of the wrongdoers."
នៅពេលដែលពួកគេបានត្រឡប់មក(ពីពិធីបុណ្យ)វិញ ហើយបានឃើញរូបបដិមារបស់ពួកគេត្រូវបានគេវាយកម្ទេចដូច្នេះ ពួកគេក៏សួរគ្នាទៅវិញទៅមកថាៈ តើអ្នកណាជាអ្នកកម្ទេចព្រះដែលពួកយើងគោរពសក្ការៈនេះ? ពិតណាស់ អ្នកដែលវាយកម្ទេចវានោះ អ្នកនោះពិតជាស្ថិតក្នុងចំណោមពួកដែលបំពាន ដោយគេមើលស្រាលចំពោះអ្វីដែលសាកសមនឹងលើកតម្កើង និងធ្វើសក្ការៈ។
21:60Page 327
قَالُواْ سَمِعۡنَا فَتٗى يَذۡكُرُهُمۡ يُقَالُ لَهُۥٓ إِبۡرَٰهِيمُ ٦٠
They said, "We heard a young man mention them who is called Abraham."
ពួកគេមួយចំនួនបាននិយាយថាៈ ពួកយើងបានឮយុវជនម្នាក់និយាយអាក្រក់ពីវា(បដិមា) ព្រមទាំងបន្ទាបបន្ថោកចំពោះវា ដែលគេហៅ(យុវជនម្នាក់នោះ)ថា អ៊ីព្រហ៊ីម។ ប្រហែលជាគេ ជាអ្នកដែលកម្ទេចពួកវា។
21:61Page 327
قَالُواْ فَأۡتُواْ بِهِۦ عَلَىٰٓ أَعۡيُنِ ٱلنَّاسِ لَعَلَّهُمۡ يَشۡهَدُونَ ٦١
They said, "Then bring him before the eyes of the people that they may testify."1
មេដឹកនាំរបស់ពួកគេបាននិយាយថាៈ ចូរពួកអ្នកនាំអ៊ីព្រហ៊ីមមកនៅចំពោះមុខមហាជន ទាំងឡាយ ដើម្បីឲ្យពួកគេធ្វើជាសាក្សីលើការទទួលស្គាល់របស់គេ(ព្យាការីអ៊ីព្រហ៊ីម)នូវអ្វីដែលគេបានធ្វើ ហើយការទទួលស្គាល់របស់គេនោះ នឹងក្លាយជាភស្តុតាងសម្រាប់ពួកអ្នកក្នុងការដាក់បន្ទុកលើរូបគេ។
21:62Page 327
قَالُوٓاْ ءَأَنتَ فَعَلۡتَ هَٰذَا بِـَٔالِهَتِنَا يَٰٓإِبۡرَٰهِيمُ ٦٢
They said, "Have you done this to our gods, O Abraham?"
នៅពេលដែលពួកគេបាននាំព្យាការីអ៊ីព្រហ៊ីមមក ពេលនោះពួកគេក៏បានសួរគាត់ថាៈ តើអ្នកឬដែលបានធ្វើនូវទង្វើដ៏អាក្រក់បែបនេះដាក់រូបបដិមារបស់ពួកយើង ឱអ៊ីព្រហ៊ីម?
21:63Page 327
قَالَ بَلۡ فَعَلَهُۥ كَبِيرُهُمۡ هَٰذَا فَسۡـَٔلُوهُمۡ إِن كَانُواْ يَنطِقُونَ ٦٣
He said, "Rather, this - the largest of them - did it, so ask them, if they should [be able to] speak."
ព្យាការីអ៊ីព្រហ៊ីមក៏បានឆ្លើយតប(ក្នុងន័យចំអកឡកឡឺយចំពោះពួកគេ និងដើម្បីស្តែងពីការអសមត្ថភាពរបស់រូបបដិមារបស់ពួកគេនៅចំពោះមហាជន)ថាៈ ខ្ញុំមិនបានធ្វើដូច្នោះនោះទេ! ផ្ទុយទៅវិញ គឺរូបបដិមាដែលធំជាងគេនោះហើយដែលបានធ្វើ(កម្ទេច)វានោះ។ ហេតុនេះ ចូរពួកអ្នកសួររូបបដិមារបស់ពួកអ្នកចុះ ប្រសិនបើពួកវាចេះនិយាយមែននោះ។
21:64Page 327
فَرَجَعُوٓاْ إِلَىٰٓ أَنفُسِهِمۡ فَقَالُوٓاْ إِنَّكُمۡ أَنتُمُ ٱلظَّٰلِمُونَ ٦٤
So they returned to [blaming] themselves and said [to each other], "Indeed, you are the wrongdoers."
ពេលនោះ ពួកគេក៏បានបែរមកធ្វើការត្រិះរិះពិចារណា និងគិតឡើងវិញ។ ដូច្នេះ វាក៏បានបញ្ជាក់ដល់ពួកគេថា ពិតណាស់ រូបបដិមារបស់ពួកគេ គឺមិនអាចផ្តល់ប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់អ្វីបានដែរ។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលបំពានខណៈដែលពួកគេគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះជាម្ចាស់នោះ។
21:65Page 327
ثُمَّ نُكِسُواْ عَلَىٰ رُءُوسِهِمۡ لَقَدۡ عَلِمۡتَ مَا هَٰٓؤُلَآءِ يَنطِقُونَ ٦٥
Then they reversed themselves,1 [saying], "You have already known that these do not speak!"
ក្រោយមក ពួកគេក៏បានត្រឡប់មកវិញដោយសារតែភាពចចេសរឹងរូសនិងប្រឆាំងរបស់ពួកគេ ហើយពួកគេបាននិយាយថាៈ ជាការពិតណាស់ អ្នក(ឱអ៊ីព្រហ៊ីម)ដឹងច្បាស់ហើយថា ជាការពិតណាស់ រូបបដិមាទាំងនោះមិនអាចនិយាយអ្វីបាននោះទេ។ ដូច្នេះ តើអ្នកប្រើឲ្យពួកយើងសួរទៅកាន់ពួកវាយ៉ាងដូចម្តេចទៅ? ពួកគេនិយាយដូច្នោះដើម្បីជាលេសសម្រាប់ពួកគេប៉ុណ្ណោះ ប៉ុន្តែ(តាមពិត) វាគឺជាភស្តុតាងប្រឆាំងនឹងពួកគេទៅវិញទេ។
21:66Page 327
قَالَ أَفَتَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَنفَعُكُمۡ شَيۡـٔٗا وَلَا يَضُرُّكُمۡ ٦٦
He said, "Then do you worship instead of Allāh that which does not benefit you at all or harm you?
ព្យាការីអ៊ីព្រហ៊ីមក៏បានតបទៅកាន់ពួកគេវិញ(ដោយបដិសេធចំពោះពួកគេ)ថាៈ ដូច្នេះ តើពួកអ្នកគោរពសក្ការៈចំពោះរូបបដិមាទាំងនោះផ្សេងពីអល់ឡោះ ដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់ដល់ពួកអ្នកសោះនោះឬ? ពិតប្រាកដណាស់ វាគ្មានសមត្ថភាពក្នុងការការពារខ្លួនរបស់វាអំពីគ្រោះថ្នាក់ ឬក៏ផ្តល់ផលប្រយោជន៍ដល់ខ្លួនវានោះឡើយ។
21:67Page 327
أُفّٖ لَّكُمۡ وَلِمَا تَعۡبُدُونَ مِن دُونِ ٱللَّهِۚ أَفَلَا تَعۡقِلُونَ ٦٧
Uff1 to you and to what you worship instead of Allāh. Then will you not use reason?"
គួរឲ្យអាម៉ាស់បំផុតចំពោះពួកអ្នក និងគួរឲ្យអាម៉ាស់បំផុតចំពោះរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាផ្សេងពីអល់ឡោះ ដែលវា(រូបបដិមា)ទាំងនោះមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់អ្វីផងនោះ។ ដូច្នេះ តើពួកអ្នកមានគិតពិចារណាចំពោះបញ្ហានេះ ហើយបោះបង់ការគោរពសក្ការៈចំពោះវាដែរឬទេ?
21:68Page 327
قَالُواْ حَرِّقُوهُ وَٱنصُرُوٓاْ ءَالِهَتَكُمۡ إِن كُنتُمۡ فَٰعِلِينَ ٦٨
They said, "Burn him and support your gods - if you are to act."
នៅពេលដែលពួកគេអសមត្ថភាពក្នុងការតទល់ជាមួយនឹងព្យាការីអ៊ីព្រហ៊ីមដោយលើកហេតុផល(មកតទល់)នោះ ពួកគេក៏ប្រើកម្លាំងបាយវិញម្តង ដោយពួកគេនិយាយថាៈ ចូរពួកអ្នកដុតអ៊ីព្រហ៊ីមនឹងភ្លើង ហើយនាំគ្នាជួយសង្គ្រោះរូបបដិមារបស់ពួកអ្នកដែលគេបានបំផ្លាញនិងកម្ទេចវានោះចុះ ប្រសិនបើពួកអ្នកចង់ដាក់ទណ្ឌកម្មចំពោះគេនោះ។
21:69Page 327
قُلۡنَا يَٰنَارُ كُونِي بَرۡدٗا وَسَلَٰمًا عَلَىٰٓ إِبۡرَٰهِيمَ ٦٩
We [i.e., Allāh] said, "O fire, be coolness and safety upon Abraham."
នៅពេលនោះ ពួកគេក៏នាំគ្នាដុតភ្លើង ហើយបោះគាត់ចូលទៅក្នុងភ្លើងនោះ។ ពេលនោះ យើង(អល់ឡោះ)បានមានបន្ទូលថាៈ ឱភ្លើង! ចូរឯងប្រែទៅជាត្រជាក់ ហើយផ្តល់សុវត្ថិភាពដល់អ៊ីព្រហ៊ីមចុះ។ ខណៈនោះ ភ្លើងក៏ប្រែទៅជាត្រជាក់ ដោយគ្មានគ្រោះថ្នាក់អ្វីប៉ះពាល់ដល់គាត់ឡើយ។
21:70Page 327
وَأَرَادُواْ بِهِۦ كَيۡدٗا فَجَعَلۡنَٰهُمُ ٱلۡأَخۡسَرِينَ ٧٠
And they intended for him a plan [i.e., harm], but We made them the greatest losers.
ហើយក្រុមរបស់ព្យាការីអ៊ីព្រហ៊ីម មានបំណងរៀបចំផែនការអាក្រក់ចំពោះគាត់ដោយដុតគាត់(ទាំងរស់) ប៉ុន្តែយើងបានធ្វើឲ្យផែនការរបស់ពួកគេក្លាយជាអសារបង់ ហើយយើងបានធ្វើឲ្យពួកគេជាពួកដែលទទួលរងការបំផ្លាញ និងជាអ្នកដែលទទួលបរាជ័យ។
21:71Page 327
وَنَجَّيۡنَٰهُ وَلُوطًا إِلَى ٱلۡأَرۡضِ ٱلَّتِي بَٰرَكۡنَا فِيهَا لِلۡعَٰلَمِينَ ٧١
And We delivered him and Lot to the land which We had blessed for the worlds [i.e., peoples].
ហើយយើងបានជួយសង្គ្រោះគេ(ព្យាការីអ៊ីព្រហ៊ីម) និងបានជួយសង្គ្រោះព្យាការីលូត ហើយយើងបាននាំគេទាំងពីរទៅកាន់ទឹកដីស្ហាមដែលយើងបានប្រទានពរជ័យចំពោះទឹកដីនេះ តាមរយៈការតែងតាំងនូវបណ្តាព្យាការីជាច្រើននៅក្នុងទឹកដី(ស្ហាម)នេះ និងតាមរយៈការប្រទាននូវប្រការល្អផ្សេងៗជាច្រើននៅក្នុងវា។
21:72Page 327
وَوَهَبۡنَا لَهُۥٓ إِسۡحَٰقَ وَيَعۡقُوبَ نَافِلَةٗۖ وَكُلّٗا جَعَلۡنَا صَٰلِحِينَ ٧٢
And We gave him Isaac and Jacob in addition, and all [of them] We made righteous.
ហើយយើងបានប្រទានព្យាការីអ៊ីស្ហាកដល់គេ(អ៊ីព្រហ៊ីម)នៅពេលដែលគេបានបួងសួងសុំពីម្ចាស់របស់គេឲ្យប្រទានកូនប្រុសម្នាក់ និងបានប្រទានព្យាការីយ៉ាក់កូប(ជាចៅ)បន្ថែមទៀតដល់គេ។ ហើយទាំងព្យាការីអ៊ីព្រហ៊ីម និងកូនប្រុសរបស់គេ ព្យាការីអ៊ីស្ហាក ហើយនិងព្យការីយ៉ាក់កូប យើងបានធ្វើឲ្យពួកគេក្លាយជាអ្នកដែលសាងទង្វើកុសល គោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់។
21:73Page 328
وَجَعَلۡنَٰهُمۡ أَئِمَّةٗ يَهۡدُونَ بِأَمۡرِنَا وَأَوۡحَيۡنَآ إِلَيۡهِمۡ فِعۡلَ ٱلۡخَيۡرَٰتِ وَإِقَامَ ٱلصَّلَوٰةِ وَإِيتَآءَ ٱلزَّكَوٰةِۖ وَكَانُواْ لَنَا عَٰبِدِينَ ٧٣
And We made them leaders guiding by Our command. And We inspired to them the doing of good deeds, establishment of prayer, and giving of zakāh; and they were worshippers of Us.
ហើយយើងបានឲ្យពួកគេក្លាយទៅជាអ្នកដឹកនាំដែលចង្អុលបង្ហាញមនុស្សទៅកាន់ប្រការល្អ ដោយពួកគេអំពាវនាវមនុស្សទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ តាមការអនុញ្ញាតរបស់ទ្រង់។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់ពួកគេថាៈ ចូរពួកអ្នកសាងអំពើល្អ និងប្រតិបតិ្តសឡាតឲ្យបានពេញលក្ខណៈ ហើយចូរពួកអ្នកបរិច្ចាគហ្សាកាត់។ ហើយពួកគេ គឺជាអ្នកដែលប្រគល់ខ្លួនចំពោះយើង។
21:74Page 328
وَلُوطًا ءَاتَيۡنَٰهُ حُكۡمٗا وَعِلۡمٗا وَنَجَّيۡنَٰهُ مِنَ ٱلۡقَرۡيَةِ ٱلَّتِي كَانَت تَّعۡمَلُ ٱلۡخَبَٰٓئِثَۚ إِنَّهُمۡ كَانُواْ قَوۡمَ سَوۡءٖ فَٰسِقِينَ ٧٤
And to Lot We gave judgement and knowledge, and We saved him from the city that was committing wicked deeds. Indeed, they were a people of evil, defiantly disobedient.
ហើយចំពោះព្យាការីលូតវិញ យើងបានប្រទានឲ្យគេនូវការ(ចេះ)កាត់សេចក្តីរវាងអ្នកដែលមានជម្លោះនឹងគ្នា ហើយយើងក៏បានប្រទានដល់គេនូវចំណេះដឹងអំពីកិច្ចការសាសនារបស់គេផងដែរ។ ហើយយើងបានផ្តល់សុវត្ថិភាពដល់គេពីទណ្ឌកម្មដែលយើងបានទម្លាក់វាទៅលើភូមិស្រុករបស់គេ(គឺភូមិសាទូម) ដែលអ្នកភូមិនោះបានប្រព្រឹត្តនូវទង្វើស្មោកគ្រោក អសីលធម៌(ស្រឡាញ់ភេទដូចគ្នា)។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលបង្កវិនាសកម្ម ចាកឆ្ងាយពីការគោរពប្រតិបត្តិចំពោះម្ចាស់របស់ពួកគេ។
21:75Page 328
وَأَدۡخَلۡنَٰهُ فِي رَحۡمَتِنَآۖ إِنَّهُۥ مِنَ ٱلصَّٰلِحِينَ ٧٥
And We admitted him into Our mercy. Indeed, he was of the righteous.
ហើយយើងបានបញ្ចូលរូបគេ(ព្យាការីលូត)ទៅក្នុងក្តីមេត្តាករុណារបស់យើង ខណៈដែលយើងបានសង្គ្រោះគេពីទណ្ឌកម្មដែលក្រុមរបស់គេទទួលរង។ ពិតប្រាកដណាស់ រូបគេស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសលដែលអនុវត្តតាមអ្វីដែលយើងបានបង្គាប់ប្រើ និងបញ្ឈប់នូវទង្វើទាំងឡាយណាដែលយើងបានហាមឃាត់។
21:76Page 328
وَنُوحًا إِذۡ نَادَىٰ مِن قَبۡلُ فَٱسۡتَجَبۡنَا لَهُۥ فَنَجَّيۡنَٰهُ وَأَهۡلَهُۥ مِنَ ٱلۡكَرۡبِ ٱلۡعَظِيمِ ٧٦
And [mention] Noah, when he called [to Allāh]1 before [that time], so We responded to him and saved him and his family from the great affliction [i.e., the flood].
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំនូវរឿងរ៉ាវរបស់ព្យាការីនួហ ខណៈដែលគេបានបួងសួងសុំពីអល់ឡោះមុនព្យាការីអ៊ីព្រហ៊ីម និងព្យាការីលូតទៅទៀត ហើយយើងក៏បានទទួលយកនូវការបួងសួងរបស់គេដោយប្រទានដល់គេនូវអ្វីដែលគេបានស្នើសុំ។ ហើយយើងបានសង្គ្រោះគេ និងក្រុមរបស់គេដែលជាអ្នកមានជំនឿឲ្យរួចផុតពីគ្រោះមហន្តរាយដ៏ធំធេង(ទឹកជំនន់)។
21:77Page 328
وَنَصَرۡنَٰهُ مِنَ ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَآۚ إِنَّهُمۡ كَانُواْ قَوۡمَ سَوۡءٖ فَأَغۡرَقۡنَٰهُمۡ أَجۡمَعِينَ ٧٧
And We aided [i.e., saved] him from the people who denied Our signs. Indeed, they were a people of evil, so We drowned them, all together.
ហើយយើងបានសង្គ្រោះគេពីល្បិចកលនៃក្រុមដែលបដិសេធនឹងអ្វីដែលយើងបានពង្រឹងដល់គេតាមរយៈវានៃបណ្តាសញ្ញាភស្តុតាងទាំងឡាយដែលបញ្ជាក់ទៅលើសច្ចភាពរបស់គេ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលបង្កវិនាសកម្ម និងប្រព្រឹត្តអាក្រក់។ ដូច្នេះ យើងក៏បានបំផ្លាញពួកគេទាំងអស់គ្នាដោយការលិចលង់។
21:78Page 328
وَدَاوُۥدَ وَسُلَيۡمَٰنَ إِذۡ يَحۡكُمَانِ فِي ٱلۡحَرۡثِ إِذۡ نَفَشَتۡ فِيهِ غَنَمُ ٱلۡقَوۡمِ وَكُنَّا لِحُكۡمِهِمۡ شَٰهِدِينَ ٧٨
And [mention] David and Solomon, when they judged concerning the field - when the sheep of a people overran it [at night],1 and We were witness to their judgement.
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់ព្យាការីហ្ទាវូទ និងកូនប្រុសរបស់គេ ព្យាការីស៊ូឡៃម៉ាន ខណៈដែលគេទាំងពីរបានកាត់ក្តីចំពោះរឿងដែលគេបានប្តឹងទៅកាន់អ្នកទាំងពីរ អំពីគូជម្លោះពីរនាក់ ដែលហ្វូងចៀមរបស់បុគ្គលម្នាក់ក្នុងចំណោមគេទាំងពីរនោះបានចូលទៅក្នុងចម្ការរបស់បុគ្គលម្នាក់ទៀតនៅយប់មួយ ហើយបានបំផ្លាញដំណាំរបស់គេខ្ទេចខ្ទី។ ហើយពិតណាស់ យើងគឺជាសាក្សីទៅលើការកាត់ក្តីរបស់ព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃម៉ាន។ ការកាត់ក្តីរបស់គេទាំងពីរមិនអាចលាក់បាំងអ្វីបន្តិចពីយើងនោះឡើយ។
21:79Page 328
فَفَهَّمۡنَٰهَا سُلَيۡمَٰنَۚ وَكُلًّا ءَاتَيۡنَا حُكۡمٗا وَعِلۡمٗاۚ وَسَخَّرۡنَا مَعَ دَاوُۥدَ ٱلۡجِبَالَ يُسَبِّحۡنَ وَٱلطَّيۡرَۚ وَكُنَّا فَٰعِلِينَ ٧٩
And We gave understanding of it [i.e., the case] to Solomon, and to each [of them] We gave judgement and knowledge. And We subjected the mountains to exalt [Us], along with David and [also] the birds. And We were doing [that].1
ក្រោយមក យើងបានឲ្យព្យាការីស៊ូឡៃម៉ានយល់ពីរឿងក្តីនេះ ដោយឪពុករបស់គេ ព្យាការីហ្ទាវូទ មិនបានយល់នោះទេ។ ហើយទាំងព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃម៉ាន យើងបានផ្តល់ដល់គេនូវភាពជាព្យាការី និងចំណេះដឹងពាក់ព័ន្ធនឹងក្បួនច្បាប់ទាំងឡាយ ដោយយើងមិនបានផ្តល់ឲ្យតែចំពោះព្យាការីស៊ូឡៃម៉ានតែម្នាក់នោះទេ។ ហើយយើងបានធ្វើឲ្យភ្នំ និងសត្វស្លាបទាំងឡាយលើកតម្កើងសរសើរចំពោះយើងជាមួយព្យាការីហ្ទាវូទ។ ហើយយើងគឺជាអ្នកដែលធ្វើរឿងទាំងនេះ ពោលគឺធ្វើឲ្យគេយល់ ផ្តល់នូវភាពឈ្លាសវៃ ចំណេះដឹង និងផ្តល់ភាពងាយស្រួល។
21:80Page 328
وَعَلَّمۡنَٰهُ صَنۡعَةَ لَبُوسٖ لَّكُمۡ لِتُحۡصِنَكُم مِّنۢ بَأۡسِكُمۡۖ فَهَلۡ أَنتُمۡ شَٰكِرُونَ ٨٠
And We taught him the fashioning of coats of armor to protect you from your [enemy in] battle. So will you then be grateful?
ហើយយើងបានបង្រៀនព្យាការីហ្ទាវូទឲ្យចេះធ្វើអាវក្រោះដើម្បីការពារពីការកាប់សម្លាប់ដោយអាវុធទៅលើខ្លួនប្រាណរបស់ពួកអ្នក តែយើងមិនបានបង្រៀនព្យាការីស៊ូឡៃម៉ាន(ឲ្យចេះធ្វើអាវក្រោះ)នោះទេ។ ដូច្នេះ តើពួកអ្នក(ឱមនុស្សលោក)ជាអ្នកដែលដឹងគុណចំពោះឧបការគុណដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានដល់ពួកអ្នកនេះដែរឬទេ?
21:81Page 328
وَلِسُلَيۡمَٰنَ ٱلرِّيحَ عَاصِفَةٗ تَجۡرِي بِأَمۡرِهِۦٓ إِلَى ٱلۡأَرۡضِ ٱلَّتِي بَٰرَكۡنَا فِيهَاۚ وَكُنَّا بِكُلِّ شَيۡءٍ عَٰلِمِينَ ٨١
And to Solomon [We subjected] the wind, blowing forcefully, proceeding by his command toward the land which We had blessed. And We are ever, of all things, Knowing.
ហើយយើងបានផ្តល់ឲ្យព្យាការីស៊ូឡៃម៉ានអាចបញ្ជាខ្យល់ដែលបោកបក់យ៉ាងខ្លាំងទៅតាមបទបញ្ជារបស់គេនៅពេលដែលគេបានប្រើវាឲ្យ(បោកបក់)ទៅកាន់ទឹកដីស្ហាមដែលយើងបានប្រទានពរជ័យដល់វា តាមរយៈការតែងតាំងនូវបណ្តាព្យាការីជាច្រើននៅលើទឹកដីនោះ និងតាមរយៈការប្រទាននូវប្រការល្អផ្សេងៗជាច្រើននៅក្នុងវា។ ហើយយើងដឹងបំផុតនូវរាល់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចលាក់បាំងពីយើងបានឡើយ។
21:82Page 329
وَمِنَ ٱلشَّيَٰطِينِ مَن يَغُوصُونَ لَهُۥ وَيَعۡمَلُونَ عَمَلٗا دُونَ ذَٰلِكَۖ وَكُنَّا لَهُمۡ حَٰفِظِينَ ٨٢
And of the devils [i.e., jinn] were those who dived for him and did work other than that. And We were of them a guardian.1
ហើយយើងបានបង្កើតឲ្យមានក្នុងចំណោមពពួកស្ហៃតននោះ គឺមានអ្នកដែលជ្រមុជទឹកក្នុងសមុទ្រឲ្យគេ(ព្យាការីស៊ូឡៃម៉ាន)ដើម្បីរុករកគុជខ្យងនិងអ្វីផ្សេងៗទៀត ហើយនិងធ្វើកិច្ចការផ្សេងពីនេះទៀត ដូចជាការសាងសង់(សំណង់នានា)ជាដើម។ ហើយយើងគឺជាអ្នកដែលថែរក្សាការរៀបចំ និងកិច្ចការងាររបស់ពួកគេ ដោយគ្មានអ្វីមួយអំពីរឿងនេះអាចរំលងផុតពី(ការថែរក្សារបស់)យើងបានឡើយ។
21:83Page 329
۞ وَأَيُّوبَ إِذۡ نَادَىٰ رَبَّهُۥٓ أَنِّي مَسَّنِيَ ٱلضُّرُّ وَأَنتَ أَرۡحَمُ ٱلرَّٰحِمِينَ ٨٣
And [mention] Job, when he called to his Lord, "Indeed, adversity has touched me, and You are the most merciful of the merciful."
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់ព្យាការីអៃយ៉ូប ខណៈដែលគេបានបួងសួងសុំពីម្ចាស់របស់គេនៅពេលដែលគេជួបប្រទះនូវការសាកល្បង(ពីអល់ឡោះ) ដោយគេបានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំបានទទួលរងនូវជំងឺឈឺថ្កាត់ និងការបាត់បង់ក្រុមគ្រួសារ ហើយមានតែទ្រង់ទេដែលជាអ្នកដែលអាណិតស្រឡាញ់ជាងគេបំផុត។ ហេតុនេះ សូមទ្រង់មេត្តាធ្វើឲ្យគ្រោះទាំងនេះរសាយចេញពីខ្ញុំផងចុះ។
21:84Page 329
فَٱسۡتَجَبۡنَا لَهُۥ فَكَشَفۡنَا مَا بِهِۦ مِن ضُرّٖۖ وَءَاتَيۡنَٰهُ أَهۡلَهُۥ وَمِثۡلَهُم مَّعَهُمۡ رَحۡمَةٗ مِّنۡ عِندِنَا وَذِكۡرَىٰ لِلۡعَٰبِدِينَ ٨٤
So We responded to him and removed what afflicted him of adversity. And We gave him [back] his family and the like thereof with them as mercy from Us and a reminder for the worshippers [of Allāh].
ពេលនោះ យើងក៏បានទទួលយកនូវការបួងសួងរបស់គេ ហើយយើងបានធ្វើឲ្យគ្រោះដែលគេជួបនោះរសាយចេញពីរូបគេ។ ហើយយើងក៏បានប្រទានឲ្យគេនូវក្រុមគ្រួសារនិងកូនចៅដែលគេបានបាត់បង់នោះវិញ ព្រមទាំងបានប្រទានឲ្យគេដូចអ្វីដែលធ្លាប់មាននៅជាមួយពួកគេ(កាលពីមុន)។ អ្វីដែលយើងបានប្រទានដល់គេនោះ គឺជាក្តីមេត្តាករុណាពីយើង និងជាការរំលឹកដល់រាល់អ្នកដែលគោរពតាមអល់ឡោះដោយការគោរពសក្ការៈ(ចំពោះទ្រង់)ដើម្បីឲ្យគេចេះអត់ធ្មត់ដូចដែលព្យាការីអៃយ៉ូបបានអត់ធ្មត់។
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences