Al-Mukhtasar · Tafsir · in Khmer
Al-Anbya 21:85–112
21:85Page 329
وَإِسۡمَٰعِيلَ وَإِدۡرِيسَ وَذَا ٱلۡكِفۡلِۖ كُلّٞ مِّنَ ٱلصَّٰبِرِينَ ٨٥
And [mention] Ishmael and Idrees and Dhul-Kifl; all were of the patient.
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់ព្យាការីអ៊ីស្មាអែល ព្យការីអ៊ីទ្រីស និងព្យាការីហ្ស៊ុលគីហ្វលី ដែលពួកគេទាំងអស់នោះ សុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់ចំពោះការសាកល្បង និង(អត់ធ្មត់)លើការបំពេញកាតព្វកិច្ចទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់ទៅលើពួកគេ។
21:86Page 329
وَأَدۡخَلۡنَٰهُمۡ فِي رَحۡمَتِنَآۖ إِنَّهُم مِّنَ ٱلصَّٰلِحِينَ ٨٦
And We admitted them into Our mercy. Indeed, they were of the righteous.
ហើយយើងបានបញ្ចូលពួកគេទៅក្នុងក្តីមេត្តាករុណារបស់យើង ដោយយើងបានឲ្យពួកគេក្លាយជាព្យាការី ព្រមទាំងបញ្ចូលពួកគេទៅក្នុងឋានសួគ៌(នៅថ្ងៃបរលោក)។ ជាការពិតណាស់ ពួកគេស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់អល់ឡោះដែលជាអ្នកសាងទង្វើកុសល ដែលបានគោរពប្រតិបត្តិម្ចាស់របស់ពួកគេ និងជាអ្នកដែលធ្វើល្អទាំងនៅពេលស្ងាត់កំបាំង និងពេលលាតត្រដាង។
21:87Page 329
وَذَا ٱلنُّونِ إِذ ذَّهَبَ مُغَٰضِبٗا فَظَنَّ أَن لَّن نَّقۡدِرَ عَلَيۡهِ فَنَادَىٰ فِي ٱلظُّلُمَٰتِ أَن لَّآ إِلَٰهَ إِلَّآ أَنتَ سُبۡحَٰنَكَ إِنِّي كُنتُ مِنَ ٱلظَّٰلِمِينَ ٨٧
And [mention] the man of the fish [i.e., Jonah], when he went off in anger1 and thought that We would not decree [anything] upon him.2 And he called out within the darknesses,3 "There is no deity except You; exalted are You. Indeed, I have been of the wrongdoers."
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់អ្នកដែលស្ថិតនៅក្នុងពោះត្រី គឺព្យាការីយូនូស ខណៈដែលគេបានចាកចេញ(ពីភូមិដែលគេត្រូវអំពាវនាវ)ដោយមិនមានការអនុញ្ញាតពីម្ចាស់របស់គេ ព្រោះតែការខឹងសម្បាចំពោះក្រុមរបស់គេដោយសារតែពួកគេនៅតែបន្តស្ថិតនៅក្នុងការប្រឆាំង ដោយគេ(ព្យាការីយូនូស)គិតថា យើងមិនចង្អៀតចង្អល់ចំពោះគេដោយដាក់ទណ្ឌកម្មលើរូបគេដោយសារការចាកចេញរបស់គេ(ពីក្រុមរបស់គេដោយគ្មានការអនុញ្ញាតពីអល់ឡោះ)នោះឡើយ។ ក៏ប៉ុន្តែយើងបានសាកល្បងគេ ដោយឲ្យគេចង្អៀតចង្អល់បំផុត ខណៈដែលត្រីបានលេបរូបគេចូលទៅក្នុងពោះ។ នៅពេលនោះ គេក៏បានបួងសួងទាំងដែលគេស្ថិតនៅក្នុងភាពងងឹតនៃពោះត្រី ភាពងងឹតនៃទឹកសមុទ្រ ព្រមទាំងភាពងងឹតនៃពេលយប់ ដោយគេបានទទួលស្គាល់ចំពោះបាបកម្មរបស់គេ និងបានសារភាពទោសកំហុសចំពោះអល់ឡោះជាម្ចាស់អំពីរឿងនោះ ដោយគេបានបួងសួងថាៈ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់។ ទ្រង់មហាស្អាតស្អំ និងមហាខ្ពង់ខ្ពស់បំផុត។ ពិតប្រាកដណាស់ ខ្ញុំទេដែលស្ថិតក្នុងចំណោមអ្នកដែលបំពាននោះ។
21:88Page 329
فَٱسۡتَجَبۡنَا لَهُۥ وَنَجَّيۡنَٰهُ مِنَ ٱلۡغَمِّۚ وَكَذَٰلِكَ نُـۨجِي ٱلۡمُؤۡمِنِينَ ٨٨
So We responded to him and saved him from the distress. And thus do We save the believers.
ពេលនោះយើងក៏បានទទួលយកនូវការបួងសួងរបស់គេ ព្រមទាំងបានសង្គ្រោះគេពីទុក្ខព្រួយដ៏ធ្ងង់ធ្ងរនេះ ដោយបញ្ចេញរូបគេពីភាពងងឹត និងពីពោះត្រីវិញ។ ហើយដូចដែលយើងបានរំដោះព្យាការីយូនូសពីទុក្ខព្រួយនេះដែរ យើងនឹងរំដោះបណ្តាអ្នកដែលមានជំនឿទាំងឡាយនៅពេលណាដែលគេធ្លាក់ក្នុងទុក្ខព្រួយ ហើយគេបួងសួងមកចំពោះអល់ឡោះ។
21:89Page 329
وَزَكَرِيَّآ إِذۡ نَادَىٰ رَبَّهُۥ رَبِّ لَا تَذَرۡنِي فَرۡدٗا وَأَنتَ خَيۡرُ ٱلۡوَٰرِثِينَ ٨٩
And [mention] Zechariah, when he called to his Lord, "My Lord, do not leave me alone [with no heir], while You are the best of inheritors."
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់ហ្សាការីយ៉ា ខណៈដែលគេបានបួងសួងសុំពីម្ចាស់របស់គេដោយពោលថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាកុំទុកខ្ញុំឲ្យនៅម្នាក់ឯងដោយគ្មានកូន(ដើម្បីស្នងត្រកូល)ឲ្យសោះ ខណៈទ្រង់គឺជាអ្នកដែលផ្តល់នូវអ្នកស្នងត្រកូលដែលល្អបំផុត។ ហេតុនេះ សូមទ្រង់មេត្តាប្រទានដល់ខ្ញុំនូវកូនប្រុសម្នាក់ដើម្បីឲ្យគេនៅសល់(បន្តវង្សត្រកូល)បន្ទាប់ពីខ្ញុំផងចុះ។
21:90Page 329
فَٱسۡتَجَبۡنَا لَهُۥ وَوَهَبۡنَا لَهُۥ يَحۡيَىٰ وَأَصۡلَحۡنَا لَهُۥ زَوۡجَهُۥٓۚ إِنَّهُمۡ كَانُواْ يُسَٰرِعُونَ فِي ٱلۡخَيۡرَٰتِ وَيَدۡعُونَنَا رَغَبٗا وَرَهَبٗاۖ وَكَانُواْ لَنَا خَٰشِعِينَ ٩٠
So We responded to him, and We gave to him John, and amended for him his wife. Indeed, they used to hasten to good deeds and supplicate1 Us in hope and fear, and they were to Us humbly submissive.
ពេលនោះ យើងក៏បានទទួលយកនូវការបួងសួងរបស់គេ ហើយយើងក៏បានប្រទានកូនប្រុសម្នាក់ឲ្យគេ គឺព្យាការីយ៉ះយ៉ា ហើយយើងបានព្យាបាលភរិយារបស់គេ(ពីជំងឺអារ)។ ដូច្នេះ នាងក៏មានកូនវិញ ក្រោយពីនាងមិនអាចមានកូននោះ។ ជាការពិតណាស់ ព្យាការីហ្សាការីយ៉ា និងប្រពន្ធរបស់គេ ព្រមទាំងកូនរបស់គេ ពួកគេគឺជាអ្នកដែលរួសរាន់ក្នុងការសាងនូវអំពើល្អ ហើយពួកគេបួងសួងមកចំពោះយើងដោយក្តីសង្ឃឹមចំពោះផលបុណ្យដែលនៅជាមួយយើង និង(ដោយ)កោតខ្លាចនូវទណ្ឌកម្មដែលនៅជាមួយយើង។ ហើយពួកគេ គឺជាអ្នកដែលឱនលំទោនបំផុតមកចំពោះយើង។
21:91Page 330
وَٱلَّتِيٓ أَحۡصَنَتۡ فَرۡجَهَا فَنَفَخۡنَا فِيهَا مِن رُّوحِنَا وَجَعَلۡنَٰهَا وَٱبۡنَهَآ ءَايَةٗ لِّلۡعَٰلَمِينَ ٩١
And [mention] the one who guarded her chastity [i.e., Mary], so We blew into her [garment] through Our angel [i.e., Gabriel], and We made her and her son a sign for the worlds.
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់ម៉ារយ៉ាំ(នាងម៉ារី)ដែលនាងបានរក្សាភាពបរិសុទ្ធរបស់នាងពីប្រការហ្ស៊ីណា ហើយយើងបានបញ្ជូនម៉ាឡាអ៊ីកាត់ជីព្រីលទៅកាន់នាង ហើយគេ(ជីព្រីល)បានផ្លុំ(វិញ្ញាណ)ទៅក្នុងខ្លួននាង ហើយនាងក៏មានផ្ទៃពោះ(នូវកូនប្រុសម្នាក់ឈ្មោះ)អ៊ីសា។ ហើយនាង និងកូនប្រុសរបស់នាង ព្យាការីអ៊ីសា គឺជាសញ្ញាភស្តុតាងសម្រាប់មនុស្សលោកដែលបញ្ជាក់ពីសមត្ថភាពរបស់អល់ឡោះ ហើយពិតណាស់ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាព(ធ្វើវា)នោះឡើយ ខណៈដែលទ្រង់បានបង្កើតរូបគេ(ព្យាការីអ៊ីសា)ដោយគ្មានឪពុក។
21:92Page 330
إِنَّ هَٰذِهِۦٓ أُمَّتُكُمۡ أُمَّةٗ وَٰحِدَةٗ وَأَنَا۠ رَبُّكُمۡ فَٱعۡبُدُونِ ٩٢
Indeed this, your religion, is one religion,1 and I am your Lord, so worship Me.
ជាការពិតណាស់ សាសនារបស់ពួកអ្នក(ឱមនុស្សលោក) គឺជាសាសនាតែមួយគត់ ដែលវានោះគឺ(សាសនាដែល)មានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ពោលគឺសាសនាឥស្លាម ហើយយើងគឺជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈដោយចិត្តស្មោះសមកចំពោះយើងតែមួយគត់។
21:93Page 330
وَتَقَطَّعُوٓاْ أَمۡرَهُم بَيۡنَهُمۡۖ كُلٌّ إِلَيۡنَا رَٰجِعُونَ ٩٣
And [yet] they divided their affair [i.e., that of their religion] among themselves,1 [but] all to Us will return.
ក៏ប៉ុន្តែ មនុស្សលោកបានបែកបាក់គ្នា ដោយមានអ្នកខ្លះក្នុងចំណោមពួកគេ ជាអ្នកឯកទេពនិយម(គោរពព្រះអល់ឡោះតែមួយ) មានអ្នកខ្លះទៀត ជាអ្នកពហុពេទនិយម(គោរពព្រះច្រើន) មានអ្នកដែលគ្មានជំនឿ និងមានអ្នកដែលមានជំនឿ។ ហើយអ្នកទាំងអស់ដែលបែកបាក់គ្នានោះ គឺនឹងវិលត្រឡប់មកកាន់យើងតែមួយគត់នាថ្ងៃបរលោក ហើយយើងនឹងតបស្នងដល់ពួកគេចំពោះទង្វើរបស់ពួកគេ(ដែលពួកគេបានសាង)។
21:94Page 330
فَمَن يَعۡمَلۡ مِنَ ٱلصَّٰلِحَٰتِ وَهُوَ مُؤۡمِنٞ فَلَا كُفۡرَانَ لِسَعۡيِهِۦ وَإِنَّا لَهُۥ كَٰتِبُونَ ٩٤
So whoever does righteous deeds while he is a believer - no denial will there be for his effort,1 and indeed We [i.e., Our angels], of it, are recorders.
ដូច្នេះ ក្នុងចំណោមពួកគេ ជនណាហើយដែលសាងទង្វើកុសល ហើយគេជាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងមានជំនឿនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយនិងមានជំនឿចំពោះថ្ងៃបរលោកនោះ គឺគេមិនបដិសេធ(បំបាត់)ចំពោះទង្វើកុសលរបស់គេ(ដែលគេបានសាង)នោះឡើយ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់ទ្រង់នឹងថ្លែងអំណរគុណចំពោះផលបុណ្យរបស់គេ(ដែលគេបានសាង) ដោយបន្ថែមវា(ផលបុណ្យ)ទ្វេដងដល់រូបគេ។ ហើយគេនឹងបានឃើញវា(ទង្វើកុសលរបស់គេ)នៅក្នុងសៀវភៅកំណត់ត្រាទង្វើរបស់គេនាថ្ងៃដែលគេពង្រស់មនុស្សឲ្យរស់ឡើងវិញ(ថ្ងៃបរលោក) ហើយគេនឹងមានភាពសប្បាយរីករាយនឹងវា។
21:95Page 330
وَحَرَٰمٌ عَلَىٰ قَرۡيَةٍ أَهۡلَكۡنَٰهَآ أَنَّهُمۡ لَا يَرۡجِعُونَ ٩٥
And it is prohibited to [the people of] a city which We have destroyed that they will [ever] return1
ហើយវាមិនអាចទៅរួចឡើយចំពោះអ្នកស្រុកភូមិមួយដែលយើងបានបំផ្លាញពួកគេដោយសារតែការប្រឆាំងរបស់ពួកគេក្នុងការដែលពួកគេអាចវិលត្រឡប់ទៅកាន់លោកិយវិញ(ម្តងទៀត)ដើម្បីពួកគេអាចសារភាពកំហុស ហើយគេទទួលយកនូវការសារភាពកំហុសរបស់ពួកគេនោះ (គឺមិនអាចនោះឡើយ)។
21:96Page 330
حَتَّىٰٓ إِذَا فُتِحَتۡ يَأۡجُوجُ وَمَأۡجُوجُ وَهُم مِّن كُلِّ حَدَبٖ يَنسِلُونَ ٩٦
Until when [the dam of] Gog and Magog has been opened and they, from every elevation, descend
ពួកគេមិនអាចវិលត្រឡប់មកវិញជារៀងរហូត រហូតទាល់តែគេបើករនាំងរបស់យ៉ាក់ជូច និងម៉ាក់ជូច ហើយនៅថ្ងៃនោះ ពួកវានឹងចេញមកយ៉ាងលឿនពីតាមតំបន់ខ្ពស់ៗទាំងឡាយ។
21:97Page 330
وَٱقۡتَرَبَ ٱلۡوَعۡدُ ٱلۡحَقُّ فَإِذَا هِيَ شَٰخِصَةٌ أَبۡصَٰرُ ٱلَّذِينَ كَفَرُواْ يَٰوَيۡلَنَا قَدۡ كُنَّا فِي غَفۡلَةٖ مِّنۡ هَٰذَا بَلۡ كُنَّا ظَٰلِمِينَ ٩٧
And [when] the true promise [i.e., the resurrection] has approached; then suddenly the eyes of those who disbelieved will be staring [in horror, while they say], "O woe to us; we had been unmindful of this; rather, we were wrongdoers."
ហើយថ្ងៃបរលោកបានខិតជិតមកដល់តាមរយៈការចេញមករបស់ពួកវា(យ៉ាក់ជូចនិងម៉ាក់ជូច) ហើយភាពរន្ធត់ និងភាពតានតឹង(នៃថ្ងៃបរលោក)ក៏បានស្តែងចេញ(ឲ្យពួកគេបានឃើញ)។ ពេលនោះ ពួកគ្មានជំនឿបានបើកភ្នែក(ធំៗ)ដោយសារតែភាពរន្ធត់ និងភាពតានតឹង(នៅក្នុងថ្ងៃនោះ) ដោយពួកគេនិយាយថាៈ វិនាសអន្តរាយហើយពួកយើង! កាលពួកយើងនៅក្នុងលោកិយ ពួកយើងស្ថិតនៅក្នុងការលេងសើច និងមិនរវីរវល់ពីការត្រៀមខ្លួនសម្រាប់ថ្ងៃដ៏ធំធេងនេះនោះទេ។ ផ្ទុយទៅវិញ ពួកយើងគឺជាពួកដែលបំពានដោយការប្រឆាំង និងការប្រព្រឹត្តល្មើស(ចំពោះអល់ឡោះ)។
21:98Page 330
إِنَّكُمۡ وَمَا تَعۡبُدُونَ مِن دُونِ ٱللَّهِ حَصَبُ جَهَنَّمَ أَنتُمۡ لَهَا وَٰرِدُونَ ٩٨
Indeed, you [disbelievers] and what you worship other than Allāh are the firewood of Hell. You will be coming to [enter] it.
ពិតប្រាកដណាស់ ពួកអ្នក(នែពួកមុស្ហរីគីន) និងរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះ ព្រមទាំងមនុស្សលោក និងជិន(មួយចំនួន)ដែលពេញចិត្តឲ្យពួកអ្នកគោរពសក្ការៈចំពោះពួកវានោះ គឺជាគ្រឿងសម្រាប់ដុតបញ្ឆេះនរកជើហាន់ណាំ។ ពួកអ្នក និងព្រះនានាដែលពួកអ្នកគោរពសក្ការៈចំពោះវានោះ នឹងចូលទៅក្នុងវា(ជាអមតៈ)។
21:99Page 330
لَوۡ كَانَ هَٰٓؤُلَآءِ ءَالِهَةٗ مَّا وَرَدُوهَاۖ وَكُلّٞ فِيهَا خَٰلِدُونَ ٩٩
Had these [false deities] been [actual] gods, they would not have come to it, but all are eternal therein.
ប្រសិនបើព្រះនានាដែលគេគោរពសក្ការៈទាំងនេះ គឺជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដមែននោះ ពួកវានឹងមិនចូលឋាននរកជាមួយនឹងពួកដែលគោរពសក្ការៈចំពោះពួកវានោះឡើយ។ ហើយទាំងអ្នកដែលគោរពសក្ការៈចំពោះគេ និងអ្នកដែលត្រូវបានគេគោរពសក្ការៈនោះ គឺនឹងស្ថិតនៅក្នុងឋាននរក(ទាំងអស់គ្នា) ដោយពួកគេស្ថិតនៅទីនោះជាអមតៈ គ្មានថ្ងៃចេញឡើយ។
21:100Page 330
لَهُمۡ فِيهَا زَفِيرٞ وَهُمۡ فِيهَا لَا يَسۡمَعُونَ ١٠٠
For them therein is heavy sighing, and they therein will not hear.
នៅក្នុងឋាននរកនោះ ពួកគេស្រែកថ្នូរយ៉ាងខ្លាំង(ដោយសារតែភាពឈឺចាប់យ៉ាងក្រៃលែងដែលពួកគេទទួលរង)។ ហើយនៅក្នុងឋាននរកនោះ ពួកគេមិនលឺសម្លេងអ្វីឡើយ ដោយសារតែភាពរន្ធត់ និងការភ័យខ្លាចដែលពួកគេទទួលរងនោះខ្លាំងក្លាបំផុត។
21:101Page 330
إِنَّ ٱلَّذِينَ سَبَقَتۡ لَهُم مِّنَّا ٱلۡحُسۡنَىٰٓ أُوْلَٰٓئِكَ عَنۡهَا مُبۡعَدُونَ ١٠١
Indeed, those for whom the best [reward] has preceded from Us - they are from it far removed.
ហើយនៅពេលដែលពួកមុស្ហរីគីននិយាយថា “ជាការពិតណាស់ ព្យាការីអ៊ីសា ហើយនិងម៉ាឡាអ៊ីកាត់ដែលពួកគាត់ត្រូវបានគេគោរពសក្ការៈនោះ នឹងត្រូវចូលឋាននរកដែរ”នោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលថាៈ ជាការពិតណាស់ បណ្តាអ្នកដែលត្រូវបានកំណត់នៅក្នុងចំណេះដឹងរបស់អល់ឡោះថា ពួកគេគឺជាអ្នកដែលមានសុភមង្គល ដូចជាព្យាការីអ៊ីសា ជាដើមនោះ ពួកគេគឺជាអ្នកដែលត្រូវបានគេបញ្ចៀសឲ្យឆ្ងាយពីភ្លើងនរក។
21:102Page 331
لَا يَسۡمَعُونَ حَسِيسَهَاۖ وَهُمۡ فِي مَا ٱشۡتَهَتۡ أَنفُسُهُمۡ خَٰلِدُونَ ١٠٢
They will not hear its sound, while they are, in that which their souls desire, abiding eternally.
សំឡេងនៃឋាននរកជើហាន់ណាំនឹងមិនឮទៅដល់ពួកគេឡើយ ហើយពួកគេសើយសុខជាអមតៈនៅក្នុងឧបការគុណ និងភាពសប្បាយរីករាយតាមអ្វីដែលពួកគេប្រាថ្នាចង់បាន ដោយឧបការគុណនោះគ្មានទីបញ្ចប់ឡើយ។
21:103Page 331
لَا يَحۡزُنُهُمُ ٱلۡفَزَعُ ٱلۡأَكۡبَرُ وَتَتَلَقَّىٰهُمُ ٱلۡمَلَٰٓئِكَةُ هَٰذَا يَوۡمُكُمُ ٱلَّذِي كُنتُمۡ تُوعَدُونَ ١٠٣
They will not be grieved by the greatest terror,1 and the angels will meet them, [saying], "This is your Day which you have been promised" -
ភាពតក់ស្លុតយ៉ាងក្រៃលែងនៅពេលដែលភ្លើងនរកគ្របដណ្តប់លើពួកឋាននរកនោះមិនបានធ្វើឲ្យពួកគេភ័យខ្លាច ព្រួយបារម្ភឡើយ។ ហើយពួកម៉ាឡាអ៊ីកាត់បានទទួលរាក់ទាក់ អបអរសាទរចំពោះពួកគេដោយពោលថាៈ នេះគឺជាថ្ងៃរបស់ពួកអ្នកដែលពួកអ្នកធ្លាប់ត្រូវបានគេសន្យាកាលនៅក្នុងលោកិយ ហើយគេបានផ្តល់ដំណឹងរីករាយដល់ពួកអ្នកចំពោះឧបការគុណដែលពួកអ្នកទទួលបាននៅក្នុងវានេះ។
21:104Page 331
يَوۡمَ نَطۡوِي ٱلسَّمَآءَ كَطَيِّ ٱلسِّجِلِّ لِلۡكُتُبِۚ كَمَا بَدَأۡنَآ أَوَّلَ خَلۡقٖ نُّعِيدُهُۥۚ وَعۡدًا عَلَيۡنَآۚ إِنَّا كُنَّا فَٰعِلِينَ ١٠٤
The Day when We will fold the heaven like the folding of a [written] sheet for the records. As We began the first creation, We will repeat it. [That is] a promise binding upon Us. Indeed, We will do it.1
នៅថ្ងៃដែលយើងនឹងមូរមេឃដូចជាការមូរក្រដាសដើម្បីសរសេរ ហើយយើងនឹងប្រមូលផ្តុំម៉ាខ្លូកទាំងអស់ក្នុងរូបរាងលក្ខណៈ(ដើម)ដែលពួកគេត្រូវបានគេបង្កើតលើកដំបូងនោះ។ ហើយការសន្យារបស់យើងចំពោះរឿងនោះ គឺជាការសន្យាមួយដ៏ពិតប្រាកដដោយគ្មានការក្បត់សន្យានោះឡើយ។ ជាការពិតណាស់ យើងគឺជាអ្នកដែលបំពេញតាមការសន្យានូវអ្វីដែលយើងបានសន្យា។
21:105Page 331
وَلَقَدۡ كَتَبۡنَا فِي ٱلزَّبُورِ مِنۢ بَعۡدِ ٱلذِّكۡرِ أَنَّ ٱلۡأَرۡضَ يَرِثُهَا عِبَادِيَ ٱلصَّٰلِحُونَ ١٠٥
And We have already written in the book [of Psalms]1 after the [previous] mention2 that the land [of Paradise] is inherited by My righteous servants.
ហើយជាការពិតណាស់ យើងបានកត់ត្រានៅក្នុងបណ្តាគម្ពីរទាំងឡាយដែលយើងបានបញ្ចុះវាទៅឲ្យបណ្តាអ្នកនាំសារក្រោយពីយើងបានកត់ត្រាវានៅក្នុងឡាវហ៊ុលម៉ះហ៊្វូសរួចថាៈ ពិតប្រាកដណាស់ ភពផែនដីនោះ គឺខ្ញុំបម្រើរបស់អល់ឡោះដែលជាអ្នកសាងទង្វើកុសលដែលគោរពប្រតិបត្តិចំពោះទ្រង់ជាអ្នកដែលទទួលមត៌ករបស់វា ហើយពួកគេនោះ គឺប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់។
21:106Page 331
إِنَّ فِي هَٰذَا لَبَلَٰغٗا لِّقَوۡمٍ عَٰبِدِينَ ١٠٦
Indeed, in this [Qur’ān] is notification for a worshipping people.
ជាការពិតណាស់ នៅក្នុងការទូន្មានដែលយើងបានបញ្ចុះវាមកនោះ គឺជាមេរៀនសម្រាប់ក្រុមដែលគោរពសក្ការៈចំពោះម្ចាស់របស់ពួកគេតាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ទៅលើពួកគេ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានផលប្រយោជន៍អំពីវា។
21:107Page 331
وَمَآ أَرۡسَلۡنَٰكَ إِلَّا رَحۡمَةٗ لِّلۡعَٰلَمِينَ ١٠٧
And We have not sent you, [O Muḥammad], except as a mercy to the worlds.
ហើយយើងមិនបានតែងតាំងអ្នក(ឱព្យាការីមូហាំម៉ាត់)ធ្វើជាអ្នកនាំសារឡើយ លើកលែងតែដើម្បីជាក្តីមេត្តាករុណាចំពោះម៉ាខ្លូកទាំងអស់ប៉ុណ្ណោះ ដោយសារតែអ្នក គឺជាអ្នកដែលយកចិត្តទុកដាក់ក្នុងការចង្អុលបង្ហាញដល់មនុស្សលោក និងរំដោះពួកគេពីទណ្ឌកម្មរបស់អល់ឡោះ។
21:108Page 331
قُلۡ إِنَّمَا يُوحَىٰٓ إِلَيَّ أَنَّمَآ إِلَٰهُكُمۡ إِلَٰهٞ وَٰحِدٞۖ فَهَلۡ أَنتُم مُّسۡلِمُونَ ١٠٨
Say, "It is only revealed to me that your god is but one God; so will you be Muslims [in submission to Him]?"
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ តាមពិត គេគ្រាន់តែផ្តល់វ៉ាហ៊ីពីម្ចាស់របស់ខ្ញុំមកកាន់ខ្ញុំថាៈ ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺជាម្ចាស់តែមួយគត់ ដោយគ្មានស្ហ៊ីរិកនឹងទ្រង់ឡើយ នោះគឺអល់ឡោះជាម្ចាស់។ ហេតុនេះ ចូរពួកអ្នកប្រគល់ខ្លួនទៅកាន់ការមានជំនឿចំពោះទ្រង់ ហើយគោរពប្រតិបត្តិចំពោះទ្រង់ចុះ។
21:109Page 331
فَإِن تَوَلَّوۡاْ فَقُلۡ ءَاذَنتُكُمۡ عَلَىٰ سَوَآءٖۖ وَإِنۡ أَدۡرِيٓ أَقَرِيبٌ أَم بَعِيدٞ مَّا تُوعَدُونَ ١٠٩
But if they turn away, then say, "I have announced to [all of] you equally.1 And I know not whether near or far is that which you are promised.
ហើយប្រសិនបើពួកទាំងនោះងាកចេញពីអ្វីដែលអ្នកបាននាំមកកាន់ពួកគេនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ខ្ញុំសូមប្រាប់ពួកអ្នកឲ្យបានដឹងថា ពិតណាស់ខ្ញុំ និងពួកអ្នក គឺមានភាពស្មើគ្នាចំពោះរឿងនោះ(ពេលដាក់ទណ្ឌកម្ម)។ ហើយខ្ញុំមិនដឹងទេថា តើទណ្ឌកម្មរបស់អល់ឡោះដែលទ្រង់បានសន្យាចំពោះពួកអ្នក វានឹងធ្លាក់ទៅលើពួកអ្នកនៅពេលណានោះឡើយ។
21:110Page 331
إِنَّهُۥ يَعۡلَمُ ٱلۡجَهۡرَ مِنَ ٱلۡقَوۡلِ وَيَعۡلَمُ مَا تَكۡتُمُونَ ١١٠
Indeed, He knows what is declared of speech, and He knows what you conceal.
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងនូវពាក្យសម្តីរបស់ពួកអ្នកដែលពួកអ្នកលាតត្រដាងជាចំហ និងដឹងនូវពាក្យសម្តីដែលពួកអ្នកបិទបាំងវា។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់ចំពោះរឿងនេះនោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះវា(ពាក្យសម្តីដែលបាននិយាយ)។
21:111Page 331
وَإِنۡ أَدۡرِي لَعَلَّهُۥ فِتۡنَةٞ لَّكُمۡ وَمَتَٰعٌ إِلَىٰ حِينٖ ١١١
And I know not; perhaps it1 is a trial for you and enjoyment for a time."
ហើយខ្ញុំក៏មិនដឹងដែរ ប្រហែលការពន្យារពេលដាក់ទណ្ឌកម្មចំពោះពួកអ្នក គឺជាការសាកល្បងមួយសម្រាប់ពួកអ្នក និងជាការល្បួងដល់ពួកអ្នក ហើយនិងជាការសប្បាយរីករាយមួយសម្រាប់ពួកអ្នករហូតដល់ពេលកំណត់មួយនៅក្នុងចំណេះដឹងរបស់អល់ឡោះ ដើម្បីឲ្យពួកអ្នកនៅតែបន្តស្ថិតនៅក្នុងភាពប្រឆាំង និងភាពវង្វេងរបស់ពួកអ្នកប៉ុណ្ណោះ។
21:112Page 331
قَٰلَ رَبِّ ٱحۡكُم بِٱلۡحَقِّۗ وَرَبُّنَا ٱلرَّحۡمَٰنُ ٱلۡمُسۡتَعَانُ عَلَىٰ مَا تَصِفُونَ ١١٢
[The Prophet (ﷺ)] has said, "My Lord, judge [between us] in truth. And our Lord is the Most Merciful, the one whose help is sought against that which you describe."1
អ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់)បានបួងសួងចំពោះម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាវិនិច្ឆ័យរវាងពួកយើង និងក្រុមរបស់ពួកយើងដែលនៅតែបន្តស្ថិតនៅក្នុងភាពគ្មានជំនឿនូវការកាត់សេចក្តីដែលប្រកបដោយសច្ចធម៌ផងចុះ។ ហើយចំពោះម្ចាស់របស់យើងដ៏មហាសប្បុរស(តែមួយគត់)ដែលពួកយើងសុំឲ្យជួយប្រឆាំងនឹងអ្វីដែលពួកអ្នកបាននិយាយនៃប្រឆាំងនិងការបដិសេធ។
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences