Al-Mukhtasar · Tafsir · in Khmer
الحج
Al-Hajj
The Pilgrimage · Medinan · 78 ayahs
22:1Page 332
يَٰٓأَيُّهَا ٱلنَّاسُ ٱتَّقُواْ رَبَّكُمۡۚ إِنَّ زَلۡزَلَةَ ٱلسَّاعَةِ شَيۡءٌ عَظِيمٞ ١
O mankind, fear your Lord. Indeed, the convulsion of the [final] Hour is a terrible thing.
ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នកដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ដែលទ្រង់ដាក់បទបញ្ជាដល់ពួកអ្នក និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ចំពោះពួកអ្នក។ ជាការពិតណាស់ អ្វីដែលបានកើតឡើងនាថ្ងៃបរលោក ដូចជាការញ័ររញ្ជួយផែនដីជាដើមនោះ គឺស្ថិតក្នុងចំណោមភាពរន្ធត់តក់ស្លុតដ៏ធំធេងដែលចាំបាច់ត្រូវត្រៀមលក្ខណៈសម្រាប់ថ្ងៃនោះ ដោយការសាងនូវទង្វើទាំងឡាយណាដែលអល់ឡោះជាម្ចាស់ទ្រង់ពេញចិត្ត។
22:2Page 332
يَوۡمَ تَرَوۡنَهَا تَذۡهَلُ كُلُّ مُرۡضِعَةٍ عَمَّآ أَرۡضَعَتۡ وَتَضَعُ كُلُّ ذَاتِ حَمۡلٍ حَمۡلَهَا وَتَرَى ٱلنَّاسَ سُكَٰرَىٰ وَمَا هُم بِسُكَٰرَىٰ وَلَٰكِنَّ عَذَابَ ٱللَّهِ شَدِيدٞ ٢
On the Day you see it every nursing mother will be distracted from that [child] she was nursing, and every pregnant woman will abort her pregnancy, and you will see the people [appearing] intoxicated while they are not intoxicated; but the punishment of Allāh is severe.
នៅថ្ងៃដែលពួកអ្នកនឹងបានឃើញថា រាល់ស្ត្រីដែលបំបៅកូនទាំងអស់ នឹងភ្លេចភ្លាំងស្មារតីពីកូនដែលគេនៅបំបៅ។ ចំណែកឯរាល់ស្ត្រីដែលមានផ្ទៃពោះវិញ កូនក្នុងផ្ទៃនឹងត្រូវរលូតដោយសារតែការភ័យខ្លាចដ៏ក្រៃលែង។ ហើយអ្នកនឹងឃើញមនុស្សលោកទាំងអស់បាត់បង់ស្មារតីរបស់ពួកគេប្រៀបបាននឹងមនុស្សស្រវឹង ដោយសារតែភាពរន្ធត់ញាប់ញ័រនាពេលនោះ។ តែពួកគេមិនមែនស្រវឹងដោយសារតែការផឹកគ្រឿងស្រវឹងនោះទេ ក៏ប៉ុន្តែទណ្ឌកម្មរបស់អល់ឡោះគឺខ្លាំងក្លាបំផុត ដែលជាហេតុធ្វើឲ្យពួកគេបាត់បង់នូវស្មារតីរបស់ពួកគេ។
22:3Page 332
وَمِنَ ٱلنَّاسِ مَن يُجَٰدِلُ فِي ٱللَّهِ بِغَيۡرِ عِلۡمٖ وَيَتَّبِعُ كُلَّ شَيۡطَٰنٖ مَّرِيدٖ ٣
And of the people is he who disputes about Allāh without knowledge and follows every rebellious devil.
ហើយក្នុងចំណោមមនុស្សលោក មានអ្នកខ្លះដែលឈ្លោះប្រកែកគ្នាពីសមត្ថភាពរបស់អល់ឡោះក្នុងការពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញដោយគ្មានចំណេះដឹងជាសំអាងនោះឡើយ ហើយគេដើរតាមរាល់ពួកដែលរឹងរូស(ប្រឆាំង)នឹងម្ចាស់របស់គេ ដូចជាស្ហៃតន និងពួកមេដឹកនាំដែលវង្វង មិនថាចំពោះគោលជំនឿរបស់គេ និងពាក្យសម្តីរបស់គេនោះឡើយ។
22:4Page 332
كُتِبَ عَلَيۡهِ أَنَّهُۥ مَن تَوَلَّاهُ فَأَنَّهُۥ يُضِلُّهُۥ وَيَهۡدِيهِ إِلَىٰ عَذَابِ ٱلسَّعِيرِ ٤
It has been decreed for him [i.e., every devil] that whoever turns to him - he will misguide him and will lead him to the punishment of the Blaze.
គេបានចារទៅលើពួកដែលរឹងរូស(ប្រឆាំងនឹងម្ចាស់របស់ពួកគេ)ក្នុងចំណោមពួកស្ហៃតនមនុស្ស និងពួកជិនថាៈ ជនណាហើយដែលដើរតាមវា និងជឿជាក់ចំពោះវានោះ ពិតប្រាកដណាស់ វានឹងធ្វើឲ្យរូបគេវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ ហើយនាំរូបគេទៅរកទណ្ឌកម្មនៃភ្លើងនរកជាមិនខាន តាមរយៈការដឹកនាំរូបគេទៅរកការប្រឆាំង និងការប្រព្រឹត្តល្មើស(ចំពោះអល់ឡោះ)។
22:5Page 332
يَٰٓأَيُّهَا ٱلنَّاسُ إِن كُنتُمۡ فِي رَيۡبٖ مِّنَ ٱلۡبَعۡثِ فَإِنَّا خَلَقۡنَٰكُم مِّن تُرَابٖ ثُمَّ مِن نُّطۡفَةٖ ثُمَّ مِنۡ عَلَقَةٖ ثُمَّ مِن مُّضۡغَةٖ مُّخَلَّقَةٖ وَغَيۡرِ مُخَلَّقَةٖ لِّنُبَيِّنَ لَكُمۡۚ وَنُقِرُّ فِي ٱلۡأَرۡحَامِ مَا نَشَآءُ إِلَىٰٓ أَجَلٖ مُّسَمّٗى ثُمَّ نُخۡرِجُكُمۡ طِفۡلٗا ثُمَّ لِتَبۡلُغُوٓاْ أَشُدَّكُمۡۖ وَمِنكُم مَّن يُتَوَفَّىٰ وَمِنكُم مَّن يُرَدُّ إِلَىٰٓ أَرۡذَلِ ٱلۡعُمُرِ لِكَيۡلَا يَعۡلَمَ مِنۢ بَعۡدِ عِلۡمٖ شَيۡـٔٗاۚ وَتَرَى ٱلۡأَرۡضَ هَامِدَةٗ فَإِذَآ أَنزَلۡنَا عَلَيۡهَا ٱلۡمَآءَ ٱهۡتَزَّتۡ وَرَبَتۡ وَأَنۢبَتَتۡ مِن كُلِّ زَوۡجِۭ بَهِيجٖ ٥
O people, if you should be in doubt about the Resurrection, then [consider that] indeed, We created you from dust, then from a sperm-drop, then from a clinging clot, and then from a lump of flesh, formed and unformed1 - that We may show you.2 And We settle in the wombs whom We will for a specified term, then We bring you out as a child, and then [We develop you] that you may reach your [time of] maturity. And among you is he who is taken in [early] death, and among you is he who is returned to the most decrepit [old] age so that he knows, after [once having] knowledge, nothing. And you see the earth barren, but when We send down upon it rain, it quivers and swells and grows [something] of every beautiful kind.
ឱមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានការមន្ទិលសង្ស័យចំពោះសមត្ថភាពរបស់យើង(អល់ឡោះ)ក្នុងការពង្រស់ពួកអ្នកឲ្យរស់ឡើងវិញបន្ទាប់ពីស្លាប់នោះ ចូរពួកអ្នកពិចារណាមើលនៅក្នុងការបង្កើតពួកអ្នក។ ពិតប្រាកដណាស់ យើងបានបង្កើតឪពុករបស់ពួកអ្នក គឺព្យាការីអាហ្ទាំ អំពីដី។ ក្រោយមក យើងបានបង្កើតកូនចៅរបស់គេពីទឹកកាមដែលបាញ់ចេញពី(ប្រដាប់ភេទ)បុរសចូលទៅក្នុងស្បូនស្ត្រី។ ក្រោយមកទៀត ទឹកកាមនោះបានក្លាយទៅជាដុំឈាមដែលមិនទាន់មានជីវិតនៅឡើយ។ ក្រោយមក ដុំឈាមដែលគ្មានជីវិតនោះ បានក្លាយទៅជាដុំសាច់ដែលមានលក្ខណៈស្រដៀងនឹងដុំសាច់ដែលគេទំពារ។ ក្រោយមកទៀត ដុំសាច់នោះ ក៏បានប្រែក្លាយទៅជាម៉ាខ្លូកមួយដែលមានលក្ខណៈពេញលេញដោយស្ថិតនៅក្នុងស្បួននោះរហូតដល់ពេលដែលត្រូវប្រសូតមក(ជាមនុស្ស)ដែលមានជីវិត ឬក៏(ដុំសាច់នោះនឹង)ក្លាយទៅជាម៉ាខ្លូកដែលមានលក្ខណៈមិនពេញលេញដោយវាត្រូវរលូតនៅក្នុងស្បូននោះ ដើម្បីយើងបញ្ជាក់ដល់ពួកអ្នកចំពោះសមត្ថភាពរបស់យើងតាមរយៈការបង្កើតពួកអ្នកជាដំណាក់កាលៗ។ ហើយយើងធ្វើឲ្យគភ៌នោះលូតលាស់នៅក្នុងស្បូនតាមអ្វីដែលយើងមានចេតនា រហូតដល់ពេលដែលត្រូវប្រសូតចេញមកនៅក្នុងពេលកំណត់មួយ ពោលគឺរយៈពេលប្រាំបួនខែ។ បន្ទាប់មក យើងបានបញ្ចេញពួកអ្នកពីផ្ទៃម្តាយរបស់ពួកអ្នកជាទារក។ ក្រោយមកទៀត ពួកអ្នកក៏បានធំពេញវ័យ មានកម្លាំងមាំមួន និងមានប្រាជ្ញាស្មារតីពេញលេញ។ ហើយក្នុងចំណោមពួកអ្នក មានអ្នកខ្លះបានស្លាប់ទៅវិញមុនពេលពេញវ័យ ហើយមានអ្នកខ្លះទៀត អាចរស់នៅរហូតដល់វ័យចាស់ជរា ខណៈដែលកម្លាំង និងប្រាជ្ញាស្មារតីរបស់គេចុះខ្សោយ រហូតដល់ស្ថានភាពមួយដែលអាក្រក់ជាងស្ថានភាពកូនក្មេងទៅទៀត ដោយគេមិនដឹងអ្វីសោះនូវអ្វីដែលគេធ្លាប់បានដឹងវាពីមុន(វង្វេងវង្វាន់)។ ហើយអ្នកបានឃើញដីដែលស្ងួតហួតហែង គ្មានរុក្ខជាតិសោះ តែនៅពេលដែលយើងបញ្ចុះទឹកភ្លៀងទៅលើវារួចមក វាក៏បានកម្រើក និងរីកឡើងវិញ ដោយសារតែមានរុក្ខជាតិដុះចេញមក ហើយវាបានបញ្ចេញនូវរាល់រុក្ខជាតិគ្រប់បែបយ៉ាងដ៏ស្រស់បំព្រង។
22:6Page 333
ذَٰلِكَ بِأَنَّ ٱللَّهَ هُوَ ٱلۡحَقُّ وَأَنَّهُۥ يُحۡيِ ٱلۡمَوۡتَىٰ وَأَنَّهُۥ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ٦
That is because Allāh is the True Reality and because He gives life to the dead and because He is over all things competent
រឿងរ៉ាវទាំងនេះដែលយើងបានលើកឡើងសម្រាប់ពួកអ្នក(ចាប់ផ្តើមពីការបង្កើតពួកអ្នក ដំណាក់កាលរបស់វា និងស្ថានភាពនៃអ្នកដែលត្រូវប្រសូតចេញមកក្នុងចំណោមពួកអ្នក)នោះ គឺដើម្បីឲ្យពួកអ្នកមានជំនឿថា ពិតប្រាកដណាស់អល់ឡោះដែល(ជាអ្នក)បានបង្កើតពួកអ្នក គឺជាម្ចាស់ដ៏ពិតប្រាកដដោយគ្មានការមន្ទិលសង្ស័យអំពីរឿងនេះឡើយ ផ្ទុយពីរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្ការៈចំពោះពួកវា(ដែលមិនអាចបង្កើតអ្វីសោះ) ហើយក៏ដើម្បីឲ្យពួកអ្នកមានជំនឿថា ទ្រង់គឺជាអ្នកដែលពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញ ហើយពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
22:7Page 333
وَأَنَّ ٱلسَّاعَةَ ءَاتِيَةٞ لَّا رَيۡبَ فِيهَا وَأَنَّ ٱللَّهَ يَبۡعَثُ مَن فِي ٱلۡقُبُورِ ٧
And [that they may know] that the Hour is coming - no doubt about it - and that Allāh will resurrect those in the graves.
ហើយក៏ដើម្បីឲ្យពួកអ្នកមានជំនឿថា ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់ដោយគ្មានការមន្ទិលសង្ស័យឡើយចំពោះការមកដល់របស់វានោះ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងពង្រស់អ្នកដែលស្លាប់ឲ្យរស់ចេញពីផ្នូររបស់ពួកគេឡើងវិញដើម្បីតបស្នងដល់ពួកគេចំពោះទង្វើរបស់ពួកគេ(ដែលបានសាងនៅក្នុងលោកិយ)។
22:8Page 333
وَمِنَ ٱلنَّاسِ مَن يُجَٰدِلُ فِي ٱللَّهِ بِغَيۡرِ عِلۡمٖ وَلَا هُدٗى وَلَا كِتَٰبٖ مُّنِيرٖ ٨
And of the people is he who disputes about Allāh without knowledge or guidance or an enlightening book [from Him],
ហើយក្នុងចំណោមពួកប្រឆាំង គឺមានអ្នកដែលឈ្លោះប្រកែកគ្នាក្នុងបញ្ហាពាក់ព័ន្ធនឹងភាពជាម្ចាស់តែមួយគត់របស់អល់ឡោះដោយគ្មានចំណេះដឹងអំពីពួកគេដែលនាំពួកគេទៅកាន់សេចក្តីពិត និងមិនតាមអ្នកដែលចង្អុលបង្ហាញដែលចង្អុលបង្ហាញពួកគេទៅលើវា ហើយនិងគ្មានគម្ពីរណាមួយដែលបញ្ចុះមកពីអល់ឡោះជាម្ចាស់ដែលចង្អុលបង្ហាញពួកគេទៅកាន់វានោះឡើយ។
22:9Page 333
ثَانِيَ عِطۡفِهِۦ لِيُضِلَّ عَن سَبِيلِ ٱللَّهِۖ لَهُۥ فِي ٱلدُّنۡيَا خِزۡيٞۖ وَنُذِيقُهُۥ يَوۡمَ ٱلۡقِيَٰمَةِ عَذَابَ ٱلۡحَرِيقِ ٩
Twisting his neck [in arrogance] to mislead [people] from the way of Allāh. For him in the world is disgrace, and We will make him taste on the Day of Resurrection the punishment of the Burning Fire [while it is said],
គេបង្វិលករបស់គេ(ចេញពីការពិត)ដោយភាពក្រអឺតក្រទមដើម្បីបង្វែរមនុស្សពីការមានជំនឿ និងការចូលសាសនាអល់ឡោះ(សាសនាឥស្លាម)។ សម្រាប់ជនដែលមានលក្ខណៈបែបនេះ គឺគេនឹងទទួលបាននូវភាពអាម៉ាសនៅក្នុងលោកិយនេះដោយទណ្ឌកម្មនឹងកើតឡើងចំពោះគេ ហើយយើងនឹងឲ្យគេភ្លក្សទណ្ឌកម្មនៃភ្លើងនរកដែលឆាបឆេះនៅថ្ងែបរលោក។
22:10Page 333
ذَٰلِكَ بِمَا قَدَّمَتۡ يَدَاكَ وَأَنَّ ٱللَّهَ لَيۡسَ بِظَلَّٰمٖ لِّلۡعَبِيدِ ١٠
"That is for what your hands have put forth and because Allāh is not ever unjust to [His] servants."
ហើយមានគេនិយាយទៅកាន់គេ(ពួកប្រឆាំង)ថាៈ ទណ្ឌកម្មដែលអ្នកភ្លក្សរសជាតិនេះ គឺដោយសារតែការប្រឆាំង និងទង្វើល្មើសដែលអ្នកបានប្រព្រឹត្តវា(កាលនៅលោកិយ)។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនដាក់ទណ្ឌកម្មនរណាម្នាក់ក្នុងចំណោមម៉ាខ្លូករបស់ទ្រង់ឡើយ លើកលែងតែដោយសារតែបាបកម្ម(របស់គេដែលគេបានសាង)ប៉ុណ្ណោះ។
22:11Page 333
وَمِنَ ٱلنَّاسِ مَن يَعۡبُدُ ٱللَّهَ عَلَىٰ حَرۡفٖۖ فَإِنۡ أَصَابَهُۥ خَيۡرٌ ٱطۡمَأَنَّ بِهِۦۖ وَإِنۡ أَصَابَتۡهُ فِتۡنَةٌ ٱنقَلَبَ عَلَىٰ وَجۡهِهِۦ خَسِرَ ٱلدُّنۡيَا وَٱلۡأٓخِرَةَۚ ذَٰلِكَ هُوَ ٱلۡخُسۡرَانُ ٱلۡمُبِينُ ١١
And of the people is he who worships Allāh on an edge.1 If he is touched by good, he is reassured by it; but if he is struck by trial, he turns on his face [to unbelief]. He has lost [this] world and the Hereafter. That is what is the manifest loss.
ហើយក្នុងចំណោមមនុស្សលោក មានអ្នកដែលមានភាពរារែកដោយគេគោរពសក្ការៈចំពោះអល់ឡោះដោយមានភាពមន្ទិលសង្ស័យ។ ប្រសិនបើគេទទួលបានប្រការល្អ ដូចជាមានសុខភាពល្អ និងភាពមានបាននោះ គឺគេបន្តស្ថិតនៅលើភាពមានជំនឿចំពោះអល់ឡោះ និងគោរពសក្ការៈចំពោះទ្រង់។ តែប្រសិនបើគេជួបប្រទះនូវការសាកល្បងដោយជំងឺ និងភាពក្រីក្រនោះ គឺគេគិតអាក្រក់បំផុតចំពោះសាសនារបស់គេ ហើយក៏បោះបង់ជំនឿចំពោះវា។ រូបគេបានខាតបង់លោកិយរបស់គេ ព្រោះភាពគ្មានជំនឿរបស់គេមិនបានបន្ថែមដល់គេនូវលាភសំណាងលោកិយដែលគេមិនបានកត់ត្រា(កំណត់)សម្រាប់គេនោះឡើយ ហើយគេខាតបង់ចំពោះបរលោករបស់គេថែមទៀត ដោយសារតែគេនឹងទទួលនូវទណ្ឌកម្មរបស់អល់ឡោះ។ នោះគឺជាការខាតបង់យ៉ាងច្បាស់លាស់បំផុត។
22:12Page 333
يَدۡعُواْ مِن دُونِ ٱللَّهِ مَا لَا يَضُرُّهُۥ وَمَا لَا يَنفَعُهُۥۚ ذَٰلِكَ هُوَ ٱلضَّلَٰلُ ٱلۡبَعِيدُ ١٢
He invokes instead of Allāh that which neither harms him nor benefits him. That is what is the extreme error.
គេគោរពសក្ការៈចំពោះរូបបដិមានានាក្រៅពីអល់ឡោះដែលវាមិនអាចបង្កគ្រោះថ្នាក់អ្វីដល់គេប្រសិនបើគេប្រឆាំងនឹងវា ហើយក៏មិនផ្តល់នូវផលប្រយោជន៍អ្វីដល់គេនោះដែរប្រប្រសិនបើគេគោរពប្រតិបត្តិតាមវានោះ។ ការបួងសួងចំពោះរូបបដិមាដែលមិនអាចផ្តល់គ្រោះថ្នាក់ ហើយក៏មិនផ្តល់ផលប្រយោជន៍នោះ គឺជាការវង្វេងដ៏សែនឆ្ងាយពីសេចក្តីពិត។
22:13Page 333
يَدۡعُواْ لَمَن ضَرُّهُۥٓ أَقۡرَبُ مِن نَّفۡعِهِۦۚ لَبِئۡسَ ٱلۡمَوۡلَىٰ وَلَبِئۡسَ ٱلۡعَشِيرُ ١٣
He invokes one whose harm is closer than his benefit - how wretched the protector and how wretched the associate.
ជនគ្មានជំនឿដែលគោរពសក្ការៈចំពោះរូបបដិមានេះ គេបួងសួងសុំពីអ្នកដែលផ្តល់គ្រោះថ្នាក់ដល់គេជាងផ្តល់ផលប្រយោជន៍ដល់គេ។ អ្នកដែលត្រូវគេគោរពសក្ការៈដែលផ្តល់គ្រោះថ្នាក់ដល់គេជាងផ្តល់ផលប្រយោជន៍ដល់គេនោះ គឺអាក្រក់បំផុត ជាអ្នកជួយដែលអាក្រក់បំផុតចំពោះអ្នកដែលសុំឲ្យវាជួយ និងជាគូកនដែលអាក្រក់បំផុតសម្រាប់អ្នកទាំងឡាយដែលយកវាធ្វើជាគូកន។
22:14Page 333
إِنَّ ٱللَّهَ يُدۡخِلُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۚ إِنَّ ٱللَّهَ يَفۡعَلُ مَا يُرِيدُ ١٤
Indeed, Allāh will admit those who believe and do righteous deeds to gardens beneath which rivers flow. Indeed, Allāh does what He intends.
ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿចំពោះទ្រង់ និងបានសាងនូវទង្វើកុសលទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមានរបស់វា។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើនូវអ្វីដែលទ្រង់មានបំណង ដោយ(ប្រទាន)ក្តីមេត្តាករុណារបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនាប្រទានក្តីមេត្តាករុណាចំពោះគេ និង(ដាក់)ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានបំណងដាក់ទណ្ឌកម្មចំពោះគេ ដោយគ្មាននរណាម្នាក់មកបង្ខំទ្រង់នោះឡើយ។
22:15Page 333
مَن كَانَ يَظُنُّ أَن لَّن يَنصُرَهُ ٱللَّهُ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ فَلۡيَمۡدُدۡ بِسَبَبٍ إِلَى ٱلسَّمَآءِ ثُمَّ لۡيَقۡطَعۡ فَلۡيَنظُرۡ هَلۡ يُذۡهِبَنَّ كَيۡدُهُۥ مَا يَغِيظُ ١٥
Whoever should think that Allāh will not support him [i.e., Prophet Muḥammad (ﷺ)] in this world and the Hereafter - let him extend a rope to the ceiling, then cut off [his breath],1 and let him see: will his effort remove that which enrages [him]?
ជនណាហើយដែលបានគិតថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នឹងមិនជួយព្យាការីរបស់ទ្រង់(ព្យាការីមូហាំម៉ាត់) ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោកទេនោះ ចូរឲ្យគេចងខ្សែទៅនឹងដំបូលផ្ទះរបស់គេ។ រួចមក ចូរឲ្យគេចងព្យូរកខ្លួនឯងឲ្យផុតពីដី(សម្លាប់ខ្លួនដោយចងក)ចុះ។ បន្ទាប់មក ចូរឲ្យគេមើលចុះ ថាតើការធ្វើដូចនោះធ្វើឲ្យកំហឹងដែលមាននៅក្នុងខ្លួនរបស់គេបាត់បង់ដែរឬទេ? ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅតែជាអ្នកជួយព្យាការីរបស់ទ្រង់ ទោះបីពួកប្រឆាំងចង់ ឬមិនចង់ក៏ដោយ។
22:16Page 334
وَكَذَٰلِكَ أَنزَلۡنَٰهُ ءَايَٰتِۭ بَيِّنَٰتٖ وَأَنَّ ٱللَّهَ يَهۡدِي مَن يُرِيدُ ١٦
And thus have We sent it [i.e., the Qur’ān] down as verses of clear evidence and because Allāh guides whom He intends.
ហើយដូចដែលយើងបានបញ្ជាក់ដល់ពួកអ្នកនូវបណ្តាភស្តុតាងយ៉ាងច្បាស់លាស់(ដែលបញ្ជាក់)ទៅលើការពង្រស់(អ្នកស្លាប់ឲ្យរស់)ឡើងវិញនោះដែរ យើងបានបញ្ចុះទៅកាន់ព្យាការីមូហាំម៉ាត់នូវគម្ពីរគួរអានដែលមានវាក្យខណ្ឌជាច្រើនដ៏ច្បាស់លាស់។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ចង្អុលបង្ហាញជនណាដែលទ្រង់មានចេតនាដោយភាពសប្បុរសរបស់ទ្រង់ទៅកាន់មាគ៌ានៃការចង្អុលបង្ហាញ។
22:17Page 334
إِنَّ ٱلَّذِينَ ءَامَنُواْ وَٱلَّذِينَ هَادُواْ وَٱلصَّٰبِـِٔينَ وَٱلنَّصَٰرَىٰ وَٱلۡمَجُوسَ وَٱلَّذِينَ أَشۡرَكُوٓاْ إِنَّ ٱللَّهَ يَفۡصِلُ بَيۡنَهُمۡ يَوۡمَ ٱلۡقِيَٰمَةِۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ شَهِيدٌ ١٧
Indeed, those who have believed and those who were Jews and the Sabeans and the Christians and the Magians and those who associated with Allāh - Allāh will judge between them on the Day of Resurrection. Indeed Allāh is, over all things, Witness.1
ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះក្នុងចំណោមប្រជាជាតិនេះ(ប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់) ពួកយូដា ពួកសពីអ៊ីន(ក្រុមមួយនៃអ្នកដែលដើរតាមបណ្តាព្យាការីមួយចំនួន) ពួកណាសរ៉នី ពួកដែលគោរពភ្លើង និងពួកដែលគោរពសក្ការៈចំពោះព្រះនានានោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នឹងកាត់សេចក្តីពួកគេនៅថ្ងៃបរលោក។ ពេលនោះ បណ្តាអ្នកដែលមានជំនឿនឹងបានចូលឋានសួគ៌។ ចំណែកឯអ្នកដែលផ្សេងពីពួកគេ គឺនឹងត្រូវចូលឋាននរក(ទាំងអស់)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់គឺជាសាក្សីលើរាល់អ្វីៗទាំងអស់ មិនថាពាក្យសម្តីខ្ញុំបម្រើរបស់ទ្រង់ និងទង្វើរបស់ពួកគេនោះទេ ដោយគ្មានអ្វីមួយដែលអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។
22:18Page 334
أَلَمۡ تَرَ أَنَّ ٱللَّهَ يَسۡجُدُۤ لَهُۥۤ مَن فِي ٱلسَّمَٰوَٰتِ وَمَن فِي ٱلۡأَرۡضِ وَٱلشَّمۡسُ وَٱلۡقَمَرُ وَٱلنُّجُومُ وَٱلۡجِبَالُ وَٱلشَّجَرُ وَٱلدَّوَآبُّ وَكَثِيرٞ مِّنَ ٱلنَّاسِۖ وَكَثِيرٌ حَقَّ عَلَيۡهِ ٱلۡعَذَابُۗ وَمَن يُهِنِ ٱللَّهُ فَمَا لَهُۥ مِن مُّكۡرِمٍۚ إِنَّ ٱللَّهَ يَفۡعَلُ مَا يَشَآءُ۩ ١٨
Do you not see [i.e., know] that to Allāh prostrates whoever is in the heavens and whoever is on the earth and the sun, the moon, the stars, the mountains, the trees, the moving creatures and many of the people? But upon many the punishment has been justified.1 And he whom Allāh humiliates - for him there is no bestower of honor. Indeed, Allāh does what He wills.
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់គឺត្រូវបានអ្នកដែលនៅលើមេឃជាច្រើនជាន់ ដូចជាពួកម៉ាឡាអ៊ីកាត់ ព្រមទាំងអ្នកដែលនៅលើផែនដី ដូចជាអ្នកដែលមានជំនឿក្នុងចំណោមមនុស្សលោកនិងជិន គឺពួកគេក្រាបស៊ូជោតចំពោះទ្រង់ដោយការគោរពប្រតិបត្តិ។ ហើយព្រះអាទិត្យ ព្រះចន្ទ ហ្វូងតារាទាំងឡាយដែលនៅលើមេឃ ភ្នំ ដើមឈើនានា ព្រមទាំងសត្វដែលនៅក្នុងដីទាំងអស់ក៏ឱនស៊ូជោតចំពោះទ្រង់ដោយការប្រគល់ខ្លួនផងដែរ។ ហើយមានមនុស្សលោកជាច្រើនដែលពួកគេបានក្រាបស៊ូជោតចំពោះទ្រង់ដោយការគោរពប្រតិបត្តិ។ ហើយក៏មាន(មនុស្សលោក)ជាច្រើនផងដែរដែលពួកគេមិនព្រមក្រាបស៊ូជោតចំពោះអល់ឡោះដោយគោរពប្រតិបត្តិចំពោះទ្រង់នោះ។ ដូច្នេះ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់អល់ឡោះនឹងធ្លាក់លើពួកគេជាមិនខានដោយសារតែការប្រឆាំងរបស់ពួកគេ។ ហើយជនណាដែលអល់ឡោះទ្រង់បានកំណត់ឲ្យគេទទួលនូវភាពអាប់ឱន និងភាពអាម៉ាស់នោះ ជាការពិតណាស់ គ្មាននរណាម្នាក់លើកតម្កើងគេនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនាដោយគ្មានអ្នកដែលបង្ខិតបង្ខំទ្រង់ឡើយ។
22:19Page 334
۞ هَٰذَانِ خَصۡمَانِ ٱخۡتَصَمُواْ فِي رَبِّهِمۡۖ فَٱلَّذِينَ كَفَرُواْ قُطِّعَتۡ لَهُمۡ ثِيَابٞ مِّن نَّارٖ يُصَبُّ مِن فَوۡقِ رُءُوسِهِمُ ٱلۡحَمِيمُ ١٩
These1 are two adversaries who have disputed over their Lord. But those who disbelieved will have cut out for them garments of fire. Poured upon their heads will be scalding water
ក្រុមទាំងពីរដែលឈ្លោះប្រកែកគ្នាពីរឿងម្ចាស់របស់គេនេះ តើក្រុមមួយណាដែលត្រឹមត្រូវ? តើក្រុមអ្នកដែលមានជំនឿ ឬក្រុមដែលគ្មានជំនឿ? ជាការពិតណាស់ ក្រុមដែលគ្មានជំនឿនោះ ភ្លើងនរកនឹងគ្របដណ្តប់ពួកគេប្រៀបដូចជាសម្លៀកបំពាក់ដែល(គេស្លៀក)គ្របដណ្តប់ខ្លួនរបស់គេដូច្នោះដែរ ហើយគេចាក់ពីលើក្បាលពួកគេនូវទឹកពុះដែលមានកម្តៅក្តៅបំផុត។
22:20Page 334
يُصۡهَرُ بِهِۦ مَا فِي بُطُونِهِمۡ وَٱلۡجُلُودُ ٢٠
By which is melted that within their bellies and [their] skins.
ពោះវៀនរបស់ពួកគេដែលនៅក្នុងពោះរបស់ពួកគេនោះនឹងត្រូវរលាយដោយសារតែកម្តៅដ៏ក្តៅបំផុតរបស់វា(ទឹកក្តៅ) ហើយវារាលដាលទៅដល់ស្បែករបស់ពួកគេ និងធ្វើឲ្យស្បែករបស់ពួកគេរលេះរលួយផងដែរ។
ហើយសម្រាប់ពួកគេ(ពួកគ្មានជំនឿ)នៅក្នុងឋាននរកនោះ គឺមានរំពាត់ដែលធ្វើអំពីដែកដែលម៉ាឡាអ៊ីកាត់យកវាមកវាយក្បាលរបស់ពួកគេ។
22:22Page 334
كُلَّمَآ أَرَادُوٓاْ أَن يَخۡرُجُواْ مِنۡهَا مِنۡ غَمٍّ أُعِيدُواْ فِيهَا وَذُوقُواْ عَذَابَ ٱلۡحَرِيقِ ٢٢
Every time they want to get out of it [i.e., Hellfire] from anguish, they will be returned to it, and [it will be said], "Taste the punishment of the Burning Fire!"
រាល់ពេលដែលពួកគេព្យាយាមចេញពីឋាននរកដោយសារតែទុក្ខលំបាកយ៉ាងក្រៃលែងដែលពួកគេទទួលរងនោះ ពួកគេនឹងត្រូវបានគេ(ម៉ាឡាអ៊ីកាត់)រុញត្រឡប់ទៅក្នុងវា(ឋាននរក)វិញ។ ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកភ្លក្សនូវទណ្ឌកម្មនៃនរកឆាបឆេះនេះចុះ។
22:23Page 334
إِنَّ ٱللَّهَ يُدۡخِلُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ يُحَلَّوۡنَ فِيهَا مِنۡ أَسَاوِرَ مِن ذَهَبٖ وَلُؤۡلُؤٗاۖ وَلِبَاسُهُمۡ فِيهَا حَرِيرٞ ٢٣
Indeed, Allāh will admit those who believe and do righteous deeds to gardens beneath which rivers flow. They will be adorned therein with bracelets of gold and pearl, and their garments therein will be silk.
ចំណែកឯក្រុមអ្នកដែលមានជំនឿ ដែលពួកគេមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលវិញ អល់ឡោះជាម្ចាស់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា។ អល់ឡោះទ្រង់បានតុបតែងសម្រាប់ពួកគេដោយគ្រឿងអលង្ការរបស់ពួកគេនូវកងដៃកងជើងដែលធ្វើអំពីមាស និងតុបតែងសម្រាប់ពួកគេដោយគ្រឿងអលង្ការនោះនឹងគុជខ្យង។ ចំណែកឯសម្លៀកបំពាក់របស់ពួកគេនៅក្នុងឋានសួគ៌វិញនោះ គឺក្រណាត់សូត្រ។
22:24Page 335
وَهُدُوٓاْ إِلَى ٱلطَّيِّبِ مِنَ ٱلۡقَوۡلِ وَهُدُوٓاْ إِلَىٰ صِرَٰطِ ٱلۡحَمِيدِ ٢٤
And they had been guided [in worldly life] to good speech, and they were guided to the path of the Praiseworthy.
ហើយអល់ឡោះបានចង្អុលបង្ហាញពួកគេនៅក្នុងជីវិតលោកិយនេះទៅរកពាក្យសម្តីដែលល្អ ដូចជាការធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវបានគេគោរពសក្ការដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ ការលើកតម្កើងអល់ឡោះ និងការថ្លែងសរសើរអល់ឡោះជាដើម ហើយទ្រង់ចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ានៃសាសនាឥស្លាមដែលត្រូវបានគេកោតសរសើរ។
22:25Page 335
إِنَّ ٱلَّذِينَ كَفَرُواْ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ وَٱلۡمَسۡجِدِ ٱلۡحَرَامِ ٱلَّذِي جَعَلۡنَٰهُ لِلنَّاسِ سَوَآءً ٱلۡعَٰكِفُ فِيهِ وَٱلۡبَادِۚ وَمَن يُرِدۡ فِيهِ بِإِلۡحَادِۭ بِظُلۡمٖ نُّذِقۡهُ مِنۡ عَذَابٍ أَلِيمٖ ٢٥
Indeed, those who have disbelieved and avert [people] from the way of Allāh and [from] al-Masjid al-Ḥarām, which We made for the people - equal are the resident therein and one from outside - and [also] whoever intends [a deed] therein1 of deviation [in religion] by wrongdoing - We will make him taste of a painful punishment.
ជាការពិតណាស់ ពួកដែលបានប្រឆាំងនឹងអល់ឡោះ ហើយបានបង្វែរអ្នកដទៃពីការចូលសាសនាឥស្លាម ព្រមទាំងបានរារាំងមនុស្សពីម៉ាស្ជិតអាល់ហារ៉ម ដូចដែលពួកមុស្ហរីគីនបានធ្វើនៅក្នុងឆ្នាំ”ហ៊ូទៃពីយ៉ះ”នោះ យើងនឹងឲ្យពួកគេភ្លក្សនូវទណ្ឌកម្មដ៏សែនខ្លោចផ្សាបំផុត។ ម៉ាស្ជិត(អាល់ហារ៉ម)ដែលយើងបានបង្កើតវាជាគិបឡាត់សម្រាប់មនុស្សលោកនៅក្នុងការសឡាតរបស់ពួកគេ និងជាកន្លែងសក្ការៈមួយក្នុងចំណោមកន្លែងសក្ការៈក្នុងពេលធ្វើធម្មយាត្រាហាជ្ជីនិងអុំរ៉ោះនោះ គឺមានភាពស្មើគ្នាចំពោះវា មិនថាអ្នកដែលស្ថិតនៅក្នុងក្រុងម៉ាក្កះ និងអ្នកមកពីខាងក្រៅដែលមិនមែនជាអ្នកស្រុកម៉ាក្កះនោះទេ។ ហើយជនណាហើយដែលមានបំណងងាករេចេញពីសេចក្តីពិតនៅក្នុងវា(ទឹកដីម៉ាក្កះ)តាមរយៈការប្រព្រឹត្តទង្វើបាបកម្មណាមួយដោយចេតនានោះ យើងនឹងឲ្យគេភ្លក្សនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។
22:26Page 335
وَإِذۡ بَوَّأۡنَا لِإِبۡرَٰهِيمَ مَكَانَ ٱلۡبَيۡتِ أَن لَّا تُشۡرِكۡ بِي شَيۡـٔٗا وَطَهِّرۡ بَيۡتِيَ لِلطَّآئِفِينَ وَٱلۡقَآئِمِينَ وَٱلرُّكَّعِ ٱلسُّجُودِ ٢٦
And [mention, O Muḥammad], when We designated for Abraham the site of the House, [saying], "Do not associate anything with Me and purify My House for those who perform ṭawāf1 and those who stand [in prayer] and those who bow and prostrate.
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលយើងបានបញ្ជាក់នូវទីតាំងកាក់ហ្ពះ និងព្រំដែនរបស់វាដល់ព្យាការីអ៊ីព្រហ៊ីមក្រោយពីគ្មានអ្នកដែលដឹង(ទីតាំងរបស់វា)នោះ ហើយយើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់គេ(ព្យាការីអ៊ីព្រហ៊ីម)ថាៈ ចូរអ្នកកុំធ្វើស្ហ៊ីរិកក្នុងការគោរពសក្ការៈមកចំពោះយើងនូវអ្វីមួយឲ្យសោះ។ ផ្ទុយទៅវិញ អ្នកត្រូវគោរពសក្ការៈមកចំពោះយើងតែមួយគត់។ ហើយចូរអ្នកសម្អាតគេហដ្ឋានរបស់យើង(កាក់ហ្ពះ)ពីប្រការកខ្វក់ទាំងឡាយ ទាំងរូបីនិងអរូបី សម្រាប់អ្នកដែលតវ៉ាហ្វ(ដើរប្រទក្សិណ)ជុំវិញវា និងអ្នកបណ្តាអ្នកដែលសឡាតក្នុងវាទាំងឡាយ។
22:27Page 335
وَأَذِّن فِي ٱلنَّاسِ بِٱلۡحَجِّ يَأۡتُوكَ رِجَالٗا وَعَلَىٰ كُلِّ ضَامِرٖ يَأۡتِينَ مِن كُلِّ فَجٍّ عَمِيقٖ ٢٧
And proclaim to the people the ḥajj [pilgrimage]; they will come to you on foot and on every lean camel; they will come from every distant pass -
ហើយចូរអ្នកប្រកាសអំពាវនាវទៅកាន់មនុស្សលោកឲ្យពួកគេមកធ្វើធម្មយាត្រាហាជ្ជីនៅទីតាំងគេហដ្ឋាន(កាក់ហ្ពះ)នេះដែលយើងបានបញ្ជាអ្នកឲ្យសាងសង់វានោះ។ ពួកគេនឹងមកកាន់អ្នក(តាមការអំពាវនាវ)ដោយដើរថ្មើរជើង ឬដោយជិះសត្វអូដ្ឋមកយ៉ាងច្រើនកុះករ។ សត្វអូដ្ឋដែលដឹកពួកគេមកនោះ គឺមកពីគ្រប់ច្រកល្ហកដ៏សែនឆ្ងាយ។
22:28Page 335
لِّيَشۡهَدُواْ مَنَٰفِعَ لَهُمۡ وَيَذۡكُرُواْ ٱسۡمَ ٱللَّهِ فِيٓ أَيَّامٖ مَّعۡلُومَٰتٍ عَلَىٰ مَا رَزَقَهُم مِّنۢ بَهِيمَةِ ٱلۡأَنۡعَٰمِۖ فَكُلُواْ مِنۡهَا وَأَطۡعِمُواْ ٱلۡبَآئِسَ ٱلۡفَقِيرَ ٢٨
That they may witness [i.e., attend] benefits for themselves and mention the name of Allāh on known [i.e., specific] days over what He has provided for them of [sacrificial] animals.1 So eat of them and feed the miserable and poor.
ដើម្បីឲ្យពួកគេចូលរួមនូវអ្វី(ការធ្វើហាជ្ជី)ដែលបានផលត្រឡប់ទៅកាន់ពួកគេវិញ ដូចជាការទទួលបានការអភ័យទោសពីបាបកម្មទាំងឡាយ ការទទួលបាននូវផលបុណ្យនិងការរួបរួមគ្នា និងដើម្បីឲ្យពួកគេរំលឹកព្រះនាមរបស់អល់ឡោះទៅលើសត្វជំនូនដែលពួកគេសម្លេះនៅក្នុងអំឡុងថ្ងៃដែលត្រូវបានគេកំណត់ នោះគឺថ្ងៃទី១០ខែហ្ស៊ុលហិជ្ជះ(ខែទី១២នៃប្រតិទិនឥស្លាម)និងបីថ្ងៃទៀតបន្ទាប់ពីវា(បណ្តាថ្ងៃតាសរិក) ជាការថ្លែងអំណរគុណអល់ឡោះចំពោះអ្វីដែលទ្រង់ប្រទានជាលាភសក្ការៈដល់ពួកគេនៃសត្វអូដ្ឋ សត្វគោ និងសត្វពពែ។ ដូច្នេះ ចូរពួកអ្នកបរិភោគអំពីសត្វជំនូនទាំងនេះ ហើយចូរបរិច្ចាគអំពីវាទៅឲ្យអ្នកដែលក្រលំបាក។
22:29Page 335
ثُمَّ لۡيَقۡضُواْ تَفَثَهُمۡ وَلۡيُوفُواْ نُذُورَهُمۡ وَلۡيَطَّوَّفُواْ بِٱلۡبَيۡتِ ٱلۡعَتِيقِ ٢٩
Then let them end their untidiness and fulfill their vows and perform ṭawāf around the ancient House."
បន្ទាប់មក ចូរឲ្យពួកគេបំពេញនូវអ្វីដែលនៅសេលសល់ចំពោះពួកគេនៃកិច្ចការហាជ្ជីរបស់ពួកគេឲ្យបានចប់សព្វគ្រប់ ហើយពួកគេអាចតាហាល់លុល(ផ្តាច់ខ្លួនពីអៀហរ៉ម) ដោយការកោរសក់របស់ពួកគេ ហើយកាត់ក្រចក និងសម្អាតភាពកខ្វក់ដែលជាប់នឹងពួកគេដោយសារតែការកាន់តំណមអៀហរ៉ម។ ហើយចូរឲ្យពួកគេបំពេញនូវពាក្យសច្ចាដែលពួកគេ(បានសច្ចា)ដាក់កាតព្វកិច្ចលើខ្លួនឯង ដូចជាការ(សច្ចាថា)ធ្វើហាជ្ជី ឬអុំរ៉ោះ ឬសម្លេះសត្វជំនូន។ ហើយចូរឲ្យពួកគេតវ៉ាហ្វអ៊ីហ្វាហ្ទោះជុំវិញកាក់ហ្ពះដែលអល់ឡោះបានរំដោះវាចេញពីការត្រួតត្រារបស់ពួកដែលបំពានចុះ។
22:30Page 335
ذَٰلِكَۖ وَمَن يُعَظِّمۡ حُرُمَٰتِ ٱللَّهِ فَهُوَ خَيۡرٞ لَّهُۥ عِندَ رَبِّهِۦۗ وَأُحِلَّتۡ لَكُمُ ٱلۡأَنۡعَٰمُ إِلَّا مَا يُتۡلَىٰ عَلَيۡكُمۡۖ فَٱجۡتَنِبُواْ ٱلرِّجۡسَ مِنَ ٱلۡأَوۡثَٰنِ وَٱجۡتَنِبُواْ قَوۡلَ ٱلزُّورِ ٣٠
That [has been commanded], and whoever honors the sacred ordinances of Allāh - it is best for him in the sight of his Lord. And permitted to you are the grazing livestock, except what is recited to you.1 So avoid the uncleanliness of idols and avoid false statement,
បទបញ្ជាដែលគេប្រើពួកអ្នកឲ្យធ្វើវា(ដូចជាការតាហាល់លុល(ផ្តាច់ខ្លួនចេញពីអៀហរ៉ម)ដោយការកោរសក់ ការកាត់ក្រចក ការសម្អាតប្រការដែលកខ្វក់ ការបំពេញនូវពាក្យសច្ចា និងការតវ៉ាហ្វជុំវិញកាក់ហ្ពះ) ទាំងនោះគឺជាអ្វីដែលអល់ឡោះបានដាក់វាជាកាតព្វកិច្ចមកលើពួកអ្នក។ ហេតុនេះ ចូរពួកអ្នកលើកតម្កើងនូវអ្វីដែលអល់ឡោះបានដាក់វាជាកាតព្វកិច្ចចំពោះពួកអ្នកចុះ។ ហើយជនណាដែលបានចៀសវាងពីអ្វីដែលអល់ឡោះបានបង្គាប់ប្រើឲ្យចៀសវាងអំពីវាក្នុងពេលកាន់តំណមអៀហរ៉ម ជាការលើកតម្កើងរបស់គេចំពោះច្បាប់របស់អល់ឡោះនោះ គឺជាការប្រសើរសម្រាប់គេទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោកចំពោះម្ចាស់របស់គេ។ ហើយគេអនុញ្ញាតឲ្យពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នូវសត្វពាហនៈទាំងឡាយ ដូចជាសត្វអូដ្ឋ សត្វគោ និងសត្វពពែ។ ដូចនេះ គេមិនហាមឃាត់ចំពោះពួកអ្នក(មិនឲ្យទទួលទាន)អំពីវានោះទេ មិនថា ហាមី ហ្ពាហ៊ីរ៉ោះ និងវ៉ាស៊ីឡះ នោះឡើយ។ ពិតណាស់ គេមិនហាមឃាត់ពួកអ្នកអំពីវានោះទេ លើកលែងតែអ្វីដែលមានចែងនៅក្នុងគម្ពីរគួរអាន(ដែលបញ្ជាក់ពីការហាមឃាត់មិនឲ្យបរិភោគ)ប៉ុណ្ណោះ ដូចជាសត្វស្លាប់តៃហោង ឈាម និងផ្សេងពីវាទាំងពីរ។ ហេតុនេះ ចូរពួកអ្នកចៀសវាងពីប្រការកខ្វក់នៃ(ការគោរព)រូបបដិមានានា និងចូរពួកអ្នកចៀសវាងពីរាល់ពាក្យសម្តីដែលមិនត្រឹមត្រូវ ដែលជាការភូតកុហកទៅលើអល់ឡោះ ឬទៅលើម៉ាខ្លូករបស់ទ្រង់។
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences