Al-MukhtasarAl‑Mu'minun · 23:48–94

Al-Mukhtasar · Tafsir · in Khmer

Al-Mu'minun 23:48–94

23:48Page 345

فَكَذَّبُوهُمَا فَكَانُواْ مِنَ ٱلۡمُهۡلَكِينَ ٤٨

So they denied them and were of those destroyed.

ហើយពួកគេបានបដិសេធចំពោះគេទាំងពីរ(ព្យាការីមូសានិងព្យាការីហារូន)ចំពោះអ្វីដែលគេទាំងពីរបាននាំមកពីអល់ឡោះជាម្ចាស់។ ដូច្នេះ ដោយសារតែការប្រឆាំងរបស់ពួកគេ ពួកគេក៏ស្ថិតក្នុងចំណោមពួកដែលត្រូវបានគេបំផ្លាញដោយការលិចលង់(ក្នុងទឹកសមុទ្រ)។

23:49Page 345

وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ لَعَلَّهُمۡ يَهۡتَدُونَ ٤٩

And We certainly gave Moses the Scripture that perhaps they1 would be guided.

ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរតាវរ៉ត សង្ឃឹមថា តាមរយៈគម្ពីរនេះ គេនឹងចង្អុលបង្ហាញក្រុមរបស់គេទៅកាន់សេចក្តីពិត និងអនុវត្តតាមវា។

23:50Page 345

وَجَعَلۡنَا ٱبۡنَ مَرۡيَمَ وَأُمَّهُۥٓ ءَايَةٗ وَءَاوَيۡنَٰهُمَآ إِلَىٰ رَبۡوَةٖ ذَاتِ قَرَارٖ وَمَعِينٖ ٥٠

And We made the son of Mary and his mother a sign and sheltered them within a high ground having level [areas] and flowing water.

ហើយយើងបានធ្វើឲ្យព្យាការីអ៊ីសាកូនរបស់មើរយ៉ាំ និងម្តាយរបស់គេ(មើរយ៉ាំ) ក្លាយជាសញ្ញាភស្តុតាងមួយដែលបញ្ជាក់ទៅលើសមត្ថភាពរបស់យើង។ ពិតប្រាកដណាស់ នាងបានពពោះគេ(ព្យាការីអ៊ីសា)ដោយគ្មានឪពុក ហើយយើងបានផ្តល់ឲ្យគេទាំងពីរនូវកន្លែងដែលខ្ពស់ផុតពីដីដែលអាចស្នាក់នៅលើវាបាន ហើយនៅទីនោះ គឺមានប្រភពទឹកដែលហូរផ្លាស់ប្តូរជាប់ជានិច្ច។

23:51Page 345

يَٰٓأَيُّهَا ٱلرُّسُلُ كُلُواْ مِنَ ٱلطَّيِّبَٰتِ وَٱعۡمَلُواْ صَٰلِحًاۖ إِنِّي بِمَا تَعۡمَلُونَ عَلِيمٞ ٥١

[Allāh said], "O messengers, eat from the good foods and work righteousness. Indeed I, of what you do, am Knowing.

ឱបណ្តាអ្នកនាំសារទាំងឡាយ! ចូរពួកអ្នកទទួលទានចុះអំពីអ្វីដែលយើងបានអនុញ្ញាតឲ្យពួកអ្នកនូវអ្វីដែលល្អដែលអាចទទួលទានបាន។ ហើយចូរពួកអ្នកសាងនូវទង្វើកុសលដែលស្របនឹងច្បាប់បញ្ញត្តិ(សាសនា)។ ពិតប្រាកដណាស់ យើងមហាដឹងបំផុតចំពោះទង្វើដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីយើងបានឡើយ។

23:52Page 345

وَإِنَّ هَٰذِهِۦٓ أُمَّتُكُمۡ أُمَّةٗ وَٰحِدَةٗ وَأَنَا۠ رَبُّكُمۡ فَٱتَّقُونِ ٥٢

And indeed this, your religion, is one religion,1 and I am your Lord, so fear Me."

ហើយពិតប្រាកដណាស់ សាសនារបស់ពួកអ្នក(ឱបណ្តាអ្នកនាំសារទាំងឡាយ) គឺជាសាសនាតែមួយគត់ នោះគឺសាសនាឥស្លាម ហើយយើងគឺជាម្ចាស់របស់ពួកអ្នក ដោយពួកអ្នកគ្មានម្ចាស់ណាផ្សេងក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចមកចំពោះយើងដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់យើង និងចៀសវាងពីបម្រាមទាំងឡាយរបស់យើងដែលយើងបានហាមឃាត់។

23:53Page 345

فَتَقَطَّعُوٓاْ أَمۡرَهُم بَيۡنَهُمۡ زُبُرٗاۖ كُلُّ حِزۡبِۭ بِمَا لَدَيۡهِمۡ فَرِحُونَ ٥٣

But they [i.e., the people] divided their religion among them into portions [i.e., sects] - each faction, in what it has,1 rejoicing.

ក្រោយមក អ្នកដែលដើរតាមអ្នកនាំសារបានបែកបាក់គ្នានៅក្នុងសាសនាបន្ទាប់ពីពួកគេ(អ្នកនាំសារ) ដោយពួកគេ(បានបែងចែកគ្នា)ក្លាយទៅជាក្រុមជាច្រើន។ រាល់ក្រុមនីមួយៗ គឺមានមោទនភាពនឹងអ្វីដែលគេជឿថា វាគឺជាសាសនាដែលអល់ឡោះពេញចិត្ត ហើយពួកគេមិនងាកមើលទៅកាន់អ្វីដែលអ្នកផ្សេងពីពួកគេមាននោះទេ។

23:54Page 345

فَذَرۡهُمۡ فِي غَمۡرَتِهِمۡ حَتَّىٰ حِينٍ ٥٤

So leave them in their confusion for a time.

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បោះបង់ពួកគេ បណ្តោយពួកគេឲ្យស្ថិតក្នុងភាពអវិជ្ជា និងភាពស្រពេចស្រពិលចុះ រហូតដល់ពេលដែលទណ្ឌកម្មធ្លាក់ទៅលើពួកគេ។

23:55Page 345

أَيَحۡسَبُونَ أَنَّمَا نُمِدُّهُم بِهِۦ مِن مَّالٖ وَبَنِينَ ٥٥

Do they think that what We extend to them of wealth and children

តើបណ្តាក្រុមដែលសប្បាយចិត្តនឹងអ្វីដែលពួកគេមានទាំងនោះគិតស្មានថា ទ្រព្យសម្បត្តិ និងកូនចៅដែលយើងបានប្រទានដល់ពួកគេនៅក្នុងជីវិតលោកិយនេះ គឺជាការប្រទាននូវប្រការល្អដល់ពួកគេភ្លាមៗដែលពួកគេសាកសមនឹងទទួលបានឬ? រឿងនោះមិនដូចអ្វីដែលពួកគេគិតនោះទេ។ តាមពិត យើងប្រទានរបស់ទាំងនោះដល់ពួកគេ គឺគ្រាន់តែដើម្បីជាការសាកល្បង និងជាការល្បួងដល់ពួកគេប៉ុណ្ណោះ ប៉ុន្តែពួកគេមិនទទួលអារម្មណ៍ដូចនេះនោះឡើយ។

23:56Page 345

نُسَارِعُ لَهُمۡ فِي ٱلۡخَيۡرَٰتِۚ بَل لَّا يَشۡعُرُونَ ٥٦

Is [because] We hasten for them good things? Rather, they do not perceive.1

តើបណ្តាក្រុមដែលសប្បាយចិត្តនឹងអ្វីដែលពួកគេមានទាំងនោះគិតស្មានថា ទ្រព្យសម្បត្តិ និងកូនចៅដែលយើងបានប្រទានដល់ពួកគេនៅក្នុងជីវិតលោកិយនេះ គឺ ជាការប្រទាននូវប្រការល្អដល់ពួកគេភ្លាមៗដែលពួកគេសាកសមនឹងទទួលបាននោះឬ? រឿងនោះមិនដូចអ្វីដែលពួកគេគិតនោះទេ។ តាមពិត យើងប្រទានរបស់ទាំងនោះដល់ពួកគេ គឺគ្រាន់តែដើម្បីជាការសាកល្បង និងជាការល្បួងដល់ពួកគេប៉ុណ្ណោះ ប៉ុន្តែពួកគេមិនទទួលអារម្មណ៍ដូច្នោះនោះឡើយ។

23:57Page 345

إِنَّ ٱلَّذِينَ هُم مِّنۡ خَشۡيَةِ رَبِّهِم مُّشۡفِقُونَ ٥٧

Indeed, they who are apprehensive from fear of their Lord

ពិតប្រាកដណាស់ បណ្តាអ្នកដែលព្រមជាមួយនឹងការមានជំនឿរបស់ពួកគេ ហើយនិងការសាងនូវអំពើល្អរបស់ពួកគេ គឺពួកគេមានការកោតខ្លាចម្ចាស់របស់ពួកគេ(ថែមទៀត)។

23:58Page 345

وَٱلَّذِينَ هُم بِـَٔايَٰتِ رَبِّهِمۡ يُؤۡمِنُونَ ٥٨

And they who believe in the signs of their Lord

និងបណ្តាអ្នកដែលមានជំនឿនឹងបណ្តាវាក្យខណ្ឌនៃគម្ពីររបស់ទ្រង់។

23:59Page 345

وَٱلَّذِينَ هُم بِرَبِّهِمۡ لَا يُشۡرِكُونَ ٥٩

And they who do not associate anything with their Lord

ហើយនិងបណ្តាអ្នកដែលគោរពសក្ការៈចំពោះម្ចាស់របស់ពួកគេតែមួយគត់ ដោយគ្មានស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយឡើយ។

23:60Page 346

وَٱلَّذِينَ يُؤۡتُونَ مَآ ءَاتَواْ وَّقُلُوبُهُمۡ وَجِلَةٌ أَنَّهُمۡ إِلَىٰ رَبِّهِمۡ رَٰجِعُونَ ٦٠

And they who give what they give while their hearts are fearful1 because they will be returning to their Lord -

ព្រមទាំងបណ្តាអ្នកដែលព្យាយាមក្នុងកិច្ចការសប្បុរស និងបញ្ជិតខ្លួនទៅកាន់អល់ឡោះ តាមរយៈការសាងនូវទង្វើកុសល ហើយពួកគេខ្លាចអល់ឡោះជាម្ចាស់មិនទទួលយកពីពួកគេនូវការបរិច្ចាគរបស់ពួកគេនិងទង្វើកុសលនានារបស់ពួកគេ នៅពេលដែលពួកគេវិលត្រឡប់ទៅកាន់ទ្រង់នាថ្ងៃបរលោក។

23:61Page 346

أُوْلَٰٓئِكَ يُسَٰرِعُونَ فِي ٱلۡخَيۡرَٰتِ وَهُمۡ لَهَا سَٰبِقُونَ ٦١

It is those who hasten to good deeds, and they outstrip [others] therein.

បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិដូចបានរៀបរាប់ខាងលើនេះ គឺជាអ្នកដែលរួសរាន់ទៅកាន់ការសាងអំពើ ហើយពួកគេជាអ្នកដែលឈានមុខគេក្នុងការធ្វើអំពើល្អ។ ហើយជនណាដែលបង្អែរបង្អង់(មានភាពយឺតយ៉ាវក្នុងការសាងអំពើល្អ)នោះ គឺអ្នកដទៃនឹងយកឈ្នះពួកគេ។

23:62Page 346

وَلَا نُكَلِّفُ نَفۡسًا إِلَّا وُسۡعَهَاۚ وَلَدَيۡنَا كِتَٰبٞ يَنطِقُ بِٱلۡحَقِّ وَهُمۡ لَا يُظۡلَمُونَ ٦٢

And We charge no soul except [with that within] its capacity, and with Us is a record which speaks with truth; and they will not be wronged.

ហើយយើងមិនដាក់បន្ទុកលើបុគ្គលណាម្នាក់ហួសពីសមត្ថភាពដែលគេអាចធ្វើបាននោះឡើយ។ ហើយនៅជាមួយយើង គឺមានសៀវភៅកំណត់ត្រាមួយដែលយើងបានចារទាំងអស់នៅក្នុងវានូវទង្វើដែលបុគ្គលម្នាក់ៗប្រព្រឹត្ត ដែលបញ្ជាក់យ៉ាងពិតប្រាកដដែលគ្មានការសង្ស័យនៅក្នុងវាឡើយ។ ហើយពួកគេមិនត្រូវបានគេបំពានដោយបំបាត់នូវអំពើល្អរបស់ពួកគេនោះទេ ហើយគេក៏មិនបន្ថែមនូវអំពើអាក្រក់របស់ពួកគេនោះដែរ។

23:63Page 346

بَلۡ قُلُوبُهُمۡ فِي غَمۡرَةٖ مِّنۡ هَٰذَا وَلَهُمۡ أَعۡمَٰلٞ مِّن دُونِ ذَٰلِكَ هُمۡ لَهَا عَٰمِلُونَ ٦٣

But their hearts are covered with confusion over this, and they have [evil] deeds besides that [i.e., disbelief] which they are doing,

ផ្ទុយទៅវិញ ដួងចិត្តរបស់ពួកដែលប្រឆាំង គឺស្ថិតក្នុងការធ្វេសប្រហែសចំពោះគម្ពីរ(សៀវភៅកំណត់ត្រា)ដែលបញ្ជាក់យ៉ាងប្រាកដនេះ ហើយនិងគម្ពីរដែលគេបានបញ្ចុះទៅឲ្យពួកគេ។ ហើយសម្រាប់ពួកគេ គឺមានទង្វើ(អាក្រក់)ផ្សេងទៀតក្រៅពីការប្រឆាំង ដែលពួកគេកំពុងតែប្រព្រឹត្តវា។

23:64Page 346

حَتَّىٰٓ إِذَآ أَخَذۡنَا مُتۡرَفِيهِم بِٱلۡعَذَابِ إِذَا هُمۡ يَجۡـَٔرُونَ ٦٤

Until when We seize their affluent ones with punishment,1 at once they are crying [to Allāh] for help.

លុះដល់ពេលដែលយើងបានឆក់យកជីវិតពួកដែលមានទ្រព្យស្តុកស្តម្ភនៅក្នុងលោកិយនេះដោយទណ្ឌកម្មនាថ្ងៃបរលោកនោះ ស្រាប់តែពួកគេតម្លើងសម្លេងរបស់ពួកគេស្រែកសុំជំនួយ។

23:65Page 346

لَا تَجۡـَٔرُواْ ٱلۡيَوۡمَۖ إِنَّكُم مِّنَّا لَا تُنصَرُونَ ٦٥

Do not cry out today. Indeed, by Us you will not be helped.

ពេលនោះ មានគេនិយាយទៅកាន់ពួកគេដោយធ្វើឲ្យពួកគេអស់សង្ឃឹមពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ថាៈ ពួកអ្នកមិនត្រូវស្រែក និងសុំជំនួយនៅក្នុងថ្ងៃនេះនោះទេ។ ជាការពិតណាស់ សម្រាប់ពួកអ្នក គឺគ្មានអ្នកជួយណាដែលអាចរារាំង(ការពារ)ពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះជាម្ចាស់នោះឡើយ។

23:66Page 346

قَدۡ كَانَتۡ ءَايَٰتِي تُتۡلَىٰ عَلَيۡكُمۡ فَكُنتُمۡ عَلَىٰٓ أَعۡقَٰبِكُمۡ تَنكِصُونَ ٦٦

My verses had already been recited to you, but you were turning back on your heels

ជាការពិតណាស់ បណ្តាវាក្យខណ្ឌនៃគម្ពីររបស់អល់ឡោះធ្លាប់ត្រូវបានគេសូត្រឲ្យពួកអ្នកស្តាប់ហើយនៅក្នុងលោកិយ តែពួកអ្នកបែរជានាំគ្នាត្រឡប់ក្រោយបែរចេញពីវានៅពេលដែលពួកអ្នកស្តាប់ឮវាដោយការមិនពេញចិត្តចំពោះវាទៅវិញ។

23:67Page 346

مُسۡتَكۡبِرِينَ بِهِۦ سَٰمِرٗا تَهۡجُرُونَ ٦٧

In arrogance regarding it,1 conversing by night, speaking evil.

ពួកអ្នកធ្វើដូច្នោះ ដោយពួកអ្នកក្រអឺតក្រទមចំពោះមនុស្សនូវអ្វីដែលពួកអ្នកអះអាងចំពោះវាថា ជាការពិតណាស់ ពួកអ្នកគឺជាម្ចាស់នៃទឹកដីពិសិដ្ឋ(ក្រុងម៉ាក្កះ) តែតាមពិត ពួកអ្នកមិនមែនជាម្ចាស់របស់វានោះទេ ពីព្រោះម្ចាស់របស់វា(ទឹកដីពិសិដ្ឋ)នោះ គឺមានតែបណ្តាអ្នកដែលកោតខ្លាច(ចំពោះអល់ឡោះ)ប៉ុណ្ណោះ ហើយពួកអ្នកថែមទាំងបាននិយាយពាក្យអាក្រក់អំពីវានៅពេលយប់ទៀតផង។ ដូច្នេះ ពួកអ្នកមិនមែនជាអ្នកដែលលើកតម្កើងវានោះទេ។

23:68Page 346

أَفَلَمۡ يَدَّبَّرُواْ ٱلۡقَوۡلَ أَمۡ جَآءَهُم مَّا لَمۡ يَأۡتِ ءَابَآءَهُمُ ٱلۡأَوَّلِينَ ٦٨

Then have they not reflected over the word [i.e., the Qur’ān], or has there come to them that which had not come to their forefathers?

តើពួកមុស្ហរីគីនទាំងនោះមិនបានគិតពិចារណាចំពោះគម្ពីរគួរអានដែលអល់ឡោះបានបញ្ចុះមក ដើម្បីពួកគេមានជំនឿនឹងវា ហើយប្រព្រឹត្តតាមនូវអ្វីដែលមាននៅក្នុងវាទេឬ? ឬក៏វា(គម្ពីរគួរអាន)បានមកដល់ពួកគេនូវអ្វីដែលជីដូជីតាពួកគេពីមុនមិនធ្លាប់បានទទួល ទើបពួកគេប្រឆាំងនិងបដិសេធចំពោះវាបែបនេះ?

23:69Page 346

أَمۡ لَمۡ يَعۡرِفُواْ رَسُولَهُمۡ فَهُمۡ لَهُۥ مُنكِرُونَ ٦٩

Or did they not know their Messenger, so they are toward him disacknowledging?

ឬមួយក៏ពួកគេមិនបានស្គាល់ព្យាការីមូហាំម៉ាត់ដែលអល់ឡោះបានបញ្ជូនគាត់ទៅកាន់ពួកគេ ទើបពួកគេបដិសេធនឹងគាត់បែបនេះ? ជាការពិតណាស់ ពួកគេស្គាល់គាត់ ហើយក៏បានដឹងពីភាពសច្ចៈ និងភាពស្មោះត្រង់របស់គាត់ផងដែរ។

23:70Page 346

أَمۡ يَقُولُونَ بِهِۦ جِنَّةُۢۚ بَلۡ جَآءَهُم بِٱلۡحَقِّ وَأَكۡثَرُهُمۡ لِلۡحَقِّ كَٰرِهُونَ ٧٠

Or do they say, "In him is madness"? Rather, he brought them the truth, but most of them, to the truth, are averse.

ផ្ទុយទៅវិញ ពួកគេចោទប្រកាន់ថា គាត់(ព្យាការីមូហាំម៉ាត់) គឺជាមនុស្សវិកលចរិត ទើបបានជាពួកគេបដិសេធបែបនេះ។ ផ្ទុយទៅវិញ គាត់បាននាំមកកាន់ពួកគេនូវការពិតដែលគ្មានការសង្ស័យក្នុងវាឡើយដែលថា វាគឺពិតជាមកពីអល់ឡោះនោះ។ ហើយភាគច្រើននៃពួកគេ គឺមិនពេញចិត្តនឹងការពិតឡើយ។ ពួកគេស្អប់គាត់ ព្រោះតែភាពច្រណែនឈ្នានីសចេញពីខ្លួនពួកគេ និងការងប់ងល់នឹងប្រការមិនពិតរបស់ពួកគេប៉ុណ្ណោះ។

23:71Page 346

وَلَوِ ٱتَّبَعَ ٱلۡحَقُّ أَهۡوَآءَهُمۡ لَفَسَدَتِ ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ وَمَن فِيهِنَّۚ بَلۡ أَتَيۡنَٰهُم بِذِكۡرِهِمۡ فَهُمۡ عَن ذِكۡرِهِم مُّعۡرِضُونَ ٧١

But if the Truth [i.e., Allāh] had followed their inclinations, the heavens and the earth and whoever is in them would have been ruined. Rather, We have brought them their message,1 but they, from their message, are turning away.

ហើយប្រសិនបើអល់ឡោះបណ្តោយកិច្ចការនោះ និងរៀបចំវាឲ្យស្របទៅតាមចំណង់តណ្ហានិងទំនើងចិត្តរបស់ពួកគេនោះ មេឃជាច្រើនជាន់ និងផែនដីនឹងវិនាសអន្តរាយជាមិនខាន ហើយអ្នកដែលរស់នៅក្នុងវា(មេឃនិងផែនដី)ក៏នឹងវិនាសអន្តរាយផងដែរ ដោយសារតែភាពល្ងង់ខ្លៅរបស់ពួកគេចំពោះលទ្ធផលចុងក្រោយនៃកិច្ចការនោះ និង(ល្ងង់ខ្លៅ)ចំពោះភាពត្រឹមត្រូវនិងភាពមិនត្រឹមត្រូវនៃការចាត់ចែង។ ផ្ទុយទៅវិញ យើងបានផ្តល់ឲ្យពួកគេនូវកិត្តិយសដ៏ថ្លៃថ្នូរសម្រាប់ពួកគេ តែពួកគេបែរជាងាកចេញពីកិត្តិយសដ៏ថ្លៃថ្នូរនោះទៅវិញ។

23:72Page 346

أَمۡ تَسۡـَٔلُهُمۡ خَرۡجٗا فَخَرَاجُ رَبِّكَ خَيۡرٞۖ وَهُوَ خَيۡرُ ٱلرَّٰزِقِينَ ٧٢

Or do you, [O Muḥammad], ask them for payment? But the reward of your Lord is best, and He is the best of providers.

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានទាមទារកម្រៃពីពួកគេចំពោះអ្វីដែលអ្នកបាននាំមកកាន់ពួកគេឬទើបបានជាធ្វើឲ្យពួកគេបដិសេធនឹងការអំពាវនាវបែបនេះ? រឿងនេះ(ការទាមទារកម្រៃលើការអំពាវនាវ)មិនបានកើតចេញពីអ្នកនោះទេ។ ជាការពិតណាស់ ការតបស្នងនៃម្ចាស់របស់អ្នក និងផលបុណ្យរបស់ទ្រង់នោះ គឺល្អប្រសើរជាងការតបស្នងរបស់ពួកគេ និងអ្នកក្រៅពីពួកគេទៅទៀត។ ហើយទ្រង់គឺជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។

23:73Page 346

وَإِنَّكَ لَتَدۡعُوهُمۡ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ٧٣

And indeed, you invite them to a straight path.

ហើយពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាអ្នកអំពាវនាវពួកគេនិងអ្នកផ្សេងទៀតក្រៅពីពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរនៅក្នុងវានោះឡើយ នោះគឺមាគ៌ានៃសាសនាឥស្លាម។

23:74Page 346

وَإِنَّ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ عَنِ ٱلصِّرَٰطِ لَنَٰكِبُونَ ٧٤

But indeed, those who do not believe in the Hereafter are deviating from the path.

ហើយពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក និងអ្វីដែលមាននៅក្នុងថ្ងៃនោះនៃការជំនុំជម្រះ ទណ្ឌកម្ម និងផលបុណ្យនោះ គឺពួកគេងាកចេញពីមាគ៌ាឥស្លាមទៅកាន់មាគ៌ាជាច្រើនដែលមានភាពវៀចវេរ ដែលនាំ(ពួកគេ)ទៅកាន់ឋាននរក។

23:75Page 347

۞ وَلَوۡ رَحِمۡنَٰهُمۡ وَكَشَفۡنَا مَا بِهِم مِّن ضُرّٖ لَّلَجُّواْ فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ ٧٥

And even if We gave them mercy and removed what was upon them of affliction, they would persist in their transgression, wandering blindly.

ហើយប្រសិនបើយើងអាណិតអាសូរចំពោះពួកគេ និងដកយកចេញពីពួកគេនូវគ្រោះរាំងស្ងួត និងភាពអត់ឃ្លានដែលបានកើតឡើងចំពោះពួកគេនោះ ពួកគេនឹងនៅតែស្ថិតក្នុងភាពវង្វេងចេញអំពីការពិត ដោយពួកគេស្រពេចស្រពិល និងមិនច្បាស់លាស់ដដែល។

23:76Page 347

وَلَقَدۡ أَخَذۡنَٰهُم بِٱلۡعَذَابِ فَمَا ٱسۡتَكَانُواْ لِرَبِّهِمۡ وَمَا يَتَضَرَّعُونَ ٧٦

And We had gripped them with suffering [as a warning], but they did not yield to their Lord, nor did they humbly supplicate, [and will continue thus]

ហើយពិតប្រាកដណាស់ យើងបានសាកល្បងពួកគេដោយប្រភេទនៃគ្រោះផ្សេងៗ តែពួកគេនៅតែមិនព្រមបន្ទាបខ្លួនចំពោះម្ចាស់របស់ពួកគេ និងឱនលំទោនចំពោះទ្រង់ដដែល ហើយពួកគេក៏មិនបួងសួងសុំពីទ្រង់ដោយភាពភ័យខ្លាចដើម្បីឲ្យទ្រង់ដកចេញនូវគ្រោះទាំងឡាយចេញពីពួកគេវិញនៅពេលដែលវាធ្លាក់មក(លើពួកគេ)នោះដែរ។

23:77Page 347

حَتَّىٰٓ إِذَا فَتَحۡنَا عَلَيۡهِم بَابٗا ذَا عَذَابٖ شَدِيدٍ إِذَا هُمۡ فِيهِ مُبۡلِسُونَ ٧٧

Until when We have opened before them a door of severe punishment, immediately they will be therein in despair.

លុះនៅពេលដែលយើងបើកទ្វារនៃទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះពួកគេ ស្រាប់តែពួកគេអស់សង្ឃឹមពីការរួចផុតពីទុក្ខព្រួយ និង(អស់សង្ឃឹម)ពីប្រការល្អនានា។

23:78Page 347

وَهُوَ ٱلَّذِيٓ أَنشَأَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَۚ قَلِيلٗا مَّا تَشۡكُرُونَ ٧٨

And it is He who produced for you hearing and vision and hearts [i.e., intellect]; little are you grateful.

ហើយអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបង្កើតឲ្យពួកអ្នក(នែពួកដែលប្រឆាំងនឹងការពង្រស់មនុស្សឡើងវិញ)មានត្រចៀកសម្រាប់ឲ្យពួកអ្នកស្តាប់ មានភ្នែកសម្រាប់ឲ្យពួកអ្នកមើល និងមានដួងចិត្តសម្រាប់ឲ្យពួកអ្នកស្វែងយល់។ ទោះជាបែបនេះក៏ដោយ ក៏ពួកអ្នកមិនថ្លែងអំណរគុណទ្រង់ចំពោះឧបការគុណទាំងនេះឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។

23:79Page 347

وَهُوَ ٱلَّذِي ذَرَأَكُمۡ فِي ٱلۡأَرۡضِ وَإِلَيۡهِ تُحۡشَرُونَ ٧٩

And it is He who has multiplied you throughout the earth, and to Him you will be gathered.

ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោក)ឲ្យមានជីវិតនៅលើផែនដីនេះ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវគេប្រមូលទៅកាន់ទ្រង់តែមួយគត់ដើម្បីជំនុំជម្រះ និងទទួលការតបស្នង។

23:80Page 347

وَهُوَ ٱلَّذِي يُحۡيِۦ وَيُمِيتُ وَلَهُ ٱخۡتِلَٰفُ ٱلَّيۡلِ وَٱلنَّهَارِۚ أَفَلَا تَعۡقِلُونَ ٨٠

And it is He who gives life and causes death, and His is the alternation of the night and the day. Then will you not reason?

ហើយទ្រង់តែមួយគត់ដែលជាអ្នកធ្វើឲ្យរស់ មិនមានអ្នកដែលធ្វើឲ្យរស់ក្រៅពីទ្រង់នោះទេ ហើយទ្រង់តែមួយគត់ដែលជាអ្នកដែលធ្វើឲ្យស្លាប់ មិនមានអ្នកដែលធ្វើឲ្យស្លាប់ក្រៅពីទ្រង់នោះឡើយ។ ហើយចំពោះទ្រង់តែមួយគត់ដែលកំណត់ចំពោះភាពខុសគ្នារវាងពេលយប់និងពេលថ្ងៃ ភាពងងឹតនិងពន្លឺ វែងនិងខ្លី។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាចំពោះសមត្ថភាពបស់ទ្រង់ និងភាពតែមួយរបស់ទ្រង់ក្នុងការបង្កើត និងការចាត់ចែង(អ្វីៗគ្រប់យ៉ាង)ទេឬ?

23:81Page 347

بَلۡ قَالُواْ مِثۡلَ مَا قَالَ ٱلۡأَوَّلُونَ ٨١

Rather,1 they say like what the former peoples said.

ផ្ទុយទៅវិញ ពួកគេបាននិយាយ(ពាក្យប្រឆាំង)ដូចអ្វីដែលជីដូនជីតា និងបុព្វបុរសរបស់ពួកគេបាននិយាយនោះដែរ

23:82Page 347

قَالُوٓاْ أَءِذَا مِتۡنَا وَكُنَّا تُرَابٗا وَعِظَٰمًا أَءِنَّا لَمَبۡعُوثُونَ ٨٢

They said, "When we have died and become dust and bones, are we indeed to be resurrected?

ដោយពួកគេបាននិយាយក្នុងន័យមិនជឿថាវាអាចកើតឡើងនិងប្រឆាំងថាៈ តើនៅពេលដែលពួកយើងបានស្លាប់និងបានក្លាយទៅជាដី ហើយឆ្អឹងវិញក៏ពុករលួយអស់ហើយនោះ តើពួកយើងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញម្តងទៀតដើម្បីជំនុំជម្រះឬ?

23:83Page 347

لَقَدۡ وُعِدۡنَا نَحۡنُ وَءَابَآؤُنَا هَٰذَا مِن قَبۡلُ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ ٨٣

We have been promised this, we and our forefathers, before; this is not but legends of the former peoples."

ជាការពិតណាស់ ពួកយើង និងបុព្វបុរសរបស់ពួកយើង ក៏ត្រូវបានគេសន្យាចំពោះរឿងនេះ(ការពង្រស់មនុស្សឡើងវិញបន្ទាប់ពីស្លាប់)កាលពីមុនដូចគ្នាដែរ ប៉ុន្តែពួកយើងមិនដែលបានឃើញការសន្យានោះកើតឡើងពិតនោះទេ។ រឿងនេះ គ្មានអ្វីក្រៅពីជាការបោកប្រាស់ ភូតកុហករបស់អ្នកជំនាន់មុនប៉ុណ្ណោះ។

23:84Page 347

قُل لِّمَنِ ٱلۡأَرۡضُ وَمَن فِيهَآ إِن كُنتُمۡ تَعۡلَمُونَ ٨٤

Say, [O Muḥammad], "To whom belongs the earth and whoever is in it, if you should know?"

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកប្រឆាំងដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះថាៈ តើផែនដីនេះនិងអ្វីៗដែលមាននៅលើវានោះ ជាកម្មសិទ្ធិរបស់អ្នកណា ប្រសិនបើពួកអ្នកមានចំណេះដឹងមែននោះ?

23:85Page 347

سَيَقُولُونَ لِلَّهِۚ قُلۡ أَفَلَا تَذَكَّرُونَ ٨٥

They will say, "To Allāh." Say, "Then will you not remember?"

ពួកគេនឹងឆ្លើយថាៈ ផែនដី និងអ្វីៗដែលមាននៅលើវានោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ដូច្នេះ ចូរអ្នកតបទៅកាន់ពួកគេវិញថាៈ បើដូច្នោះមែន តើពួកអ្នកមិនភ្ញាក់រលឹកទេឬថា ពិតប្រាកដណាស់ អ្នកដែលជាម្ចាស់កម្មសិទ្ធិនៃផែនដី និងអ្វីៗដែលមាននៅលើវានោះ ទ្រង់ជាអ្នកដែលមានសមត្ថភាពក្នុងការធ្វើឲ្យពួកអ្នកមានជីវិតឡើងវិញក្រោយពីការស្លាប់របស់ពួកអ្នកនោះ?

23:86Page 347

قُلۡ مَن رَّبُّ ٱلسَّمَٰوَٰتِ ٱلسَّبۡعِ وَرَبُّ ٱلۡعَرۡشِ ٱلۡعَظِيمِ ٨٦

Say, "Who is Lord of the seven heavens and Lord of the Great Throne?"

ចូរអ្នកសួរទៅកាន់ពួកគេទៀតថាៈ តើអ្នកណាជាម្ចាស់នៃមេឃទាំងប្រាំពីរជាន់ និងជាម្ចាស់នៃអារ៉ស្ហដ៏ធំធេងដែលគ្មានម៉ាខ្លូកណាមួយធំជាងវានោះ?

23:87Page 347

سَيَقُولُونَ لِلَّهِۚ قُلۡ أَفَلَا تَتَّقُونَ ٨٧

They will say, "[They belong] to Allāh." Say, "Then will you not fear Him?"

ពួកគេនឹងឆ្លើយថាៈ មេឃទាំងប្រាំពីរជាន់និងអារ៉ស្ហដ៏ធំធេង គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ដូច្នេះ ចូរអ្នកតបទៅកាន់ពួកគេវិញថាៈ បើដូច្នោះមែន តើពួកអ្នកមិនកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ដើម្បីឲ្យពួកអ្នកមានសុវត្ថិភាពពីទណ្ឌកម្មរបស់ទ្រង់ទេឬ?

23:88Page 347

قُلۡ مَنۢ بِيَدِهِۦ مَلَكُوتُ كُلِّ شَيۡءٖ وَهُوَ يُجِيرُ وَلَا يُجَارُ عَلَيۡهِ إِن كُنتُمۡ تَعۡلَمُونَ ٨٨

Say, "In whose hand is the realm of all things - and He protects while none can protect against Him - if you should know?"

ចូរអ្នកសួរទៅកាន់ពួកគេទៀតថាៈ តើអ្នកណាដែលជាអ្នកគ្រប់គ្រងអ្វីៗទាំងអស់ដោយផ្ទាល់ដៃទ្រង់ ដោយគ្មានភាពមិនប្រក្រតីណាមួយនៅក្នុងការគ្រប់គ្រងរបស់ទ្រង់ ហើយទ្រង់ជួយអ្នកណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយគ្មាននរណាម្នាក់អាចរារាំងចំពោះជនណាដែលទ្រង់ចង់ឲ្យបុគ្គលនោះបានអាក្រក់ និងការពារគេពីទណ្ឌកម្មបាន ប្រសិនបើពួកអ្នកមានការចេះដឹងមែននោះ?

23:89Page 347

سَيَقُولُونَ لِلَّهِۚ قُلۡ فَأَنَّىٰ تُسۡحَرُونَ ٨٩

They will say, "[All belongs] to Allāh." Say, "Then how are you deluded?"

ពួកគេនឹងឆ្លើយថាៈ អ្វីៗទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ចូរអ្នកតបទៅកាន់ពួកគេវិញថាៈ ដូច្នេះ តើសតិបញ្ញារបស់ពួកអ្នកបានបាត់បង់ ហើយពួកអ្នកគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់យ៉ាងដូចម្តេច ខណៈដែលពួកអ្នកទទួលស្គាល់យ៉ាងដូច្នោះហើយនោះ?

23:90Page 348

بَلۡ أَتَيۡنَٰهُم بِٱلۡحَقِّ وَإِنَّهُمۡ لَكَٰذِبُونَ ٩٠

Rather, We have brought them the truth, and indeed they are liars.

រឿងនោះមិនដូចអ្វីដែលពួកគេអះអាងនោះឡើយ។ ផ្ទុយទៅវិញ យើងបាននាំមកឲ្យពួកគេនូវការពិតដែលគ្មានការសង្ស័យឡើយនៅក្នុងវា។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហកចំពោះអ្វីដែលពួកគេអះអាងថា អល់ឡោះមានដៃគូ និងមានបុត្រនោះ។ អល់ឡោះមហាខ្ពង់ខ្ពស់បំផុតពីពាក្យសម្តីរបស់ពួកគេ(ដែលពួកគេបានចោទប្រកាន់)។

23:91Page 348

مَا ٱتَّخَذَ ٱللَّهُ مِن وَلَدٖ وَمَا كَانَ مَعَهُۥ مِنۡ إِلَٰهٍۚ إِذٗا لَّذَهَبَ كُلُّ إِلَٰهِۭ بِمَا خَلَقَ وَلَعَلَا بَعۡضُهُمۡ عَلَىٰ بَعۡضٖۚ سُبۡحَٰنَ ٱللَّهِ عَمَّا يَصِفُونَ ٩١

Allāh has not taken any son, nor has there ever been with Him any deity. [If there had been], then each deity would have taken what it created, and some of them would have [sought to] overcome others. Exalted is Allāh above what they describe [concerning Him].

អល់ឡោះជាម្ចាស់ទ្រង់មិនមានបុត្រដូចអ្វីដែលពួកប្រឆាំងបានអះអាងនោះឡើយ ហើយក៏គ្មានព្រះណាដែលត្រូវគោពសក្ការៈដ៏ពិតប្រាកដរួមជាមួយនឹងទ្រង់នោះដែរ។ ហើយប្រសិនបើមានព្រះដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដរួមជាមួយទ្រង់មែននោះ ព្រះនីមួយៗពិតជានឹងនាំយកទៅគ្រប់គ្រងនូវម៉ាខ្លូកណាមួយដែលខ្លួនគេបានបង្កើតរៀងៗខ្លួនជាមិនខានឡើយ ហើយពួកវា(ព្រះទាំងនោះ)នឹងយកប្រៀបលើគ្នាទៅវិញទៅមក ដែលនឹងធ្វើឲ្យប្រព័ន្ធគ្រប់គ្រងនៃចក្រវាឡទាំងមូលនឹងត្រូវវិនាសអន្តរាយជាមិនខាន ។ ប៉ុន្តែជាក់ស្តែង រឿងទាំងនោះមិនបានកើតឡើងនោះឡើយ។ នេះជាភស្តុតាងបង្ហាញថា ពិតប្រាកដណាស់ ម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ មានតែមួយអង្គប៉ុណ្ណោះ នោះគឺអល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់មហាជ្រះស្អាត មហាស្អាតស្អំពីអ្វីដែលពួកមុស្ហរីគីនបានពណ៌នាចំពោះទ្រង់នូវលក្ខណៈដែលមិនសាកសមនឹងទ្រង់ដែលថាទ្រង់មានបុត្រ និងមានដៃគូនោះ។

23:92Page 348

عَٰلِمِ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ فَتَعَٰلَىٰ عَمَّا يُشۡرِكُونَ ٩٢

[He is] Knower of the unseen and the witnessed, so high is He above what they associate [with Him].

ទ្រង់ជាអ្នកដឹងពីប្រការអាថ៌កំបាំងនៃម៉ាខ្លូករបស់ទ្រង់ ហើយទ្រង់ដឹងនូវអ្វីដែលគេមើលឃើញ និងអ្វីដែលគេអាចដឹងដោយអារម្មណ៍(មិនអាចមើលឃើញ)។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់(មិនឲ្យទ្រង់ដឹង)នោះឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់បំផុតពីការដែលថា ទ្រង់មានដៃគូនោះ។

23:93Page 348

قُل رَّبِّ إِمَّا تُرِيَنِّي مَا يُوعَدُونَ ٩٣

Say, [O Muḥammad], "My Lord, if You should show me that which they are promised,

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱម្ចាស់របស់ខ្ញុំ! ប្រសិនបើទ្រង់ពិតជាបង្ហាញឲ្យខ្ញុំបានឃើញនូវទណ្ឌកម្មដែលទ្រង់បានសន្យានឹងពួកមុស្ហរីគីនមែននោះ។

23:94Page 348

رَبِّ فَلَا تَجۡعَلۡنِي فِي ٱلۡقَوۡمِ ٱلظَّٰلِمِينَ ٩٤

My Lord, then do not place me among the wrongdoing people."

ឱម្ចាស់របស់ខ្ញុំ! ប្រសិនបើទ្រង់ដាក់ទណ្ឌកម្មពួកគេ ខណៈដែលខ្ញុំនៅឃើញពួកគេត្រូវទណ្ឌកម្មនោះ សូមទ្រង់មេត្តាកុំឲ្យខ្ញុំស្ថិតក្នុងចំណោមពួកគេដោយឲ្យខ្ញុំទទួលនូវទណ្ឌកម្មដូចដែលពួកគេបានទទួលនោះអ្វី។

Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences

Contents

Ayat al-Kursi36Al-Kahfpage 42juz 15Bukhari 1Muslim 2999

Style

Theme
Text size
Layout

Читать на русском