Al-Mukhtasar · Tafsir · in Khmer
Ali 'Imran 3:160–185
3:160Page 71
إِن يَنصُرۡكُمُ ٱللَّهُ فَلَا غَالِبَ لَكُمۡۖ وَإِن يَخۡذُلۡكُمۡ فَمَن ذَا ٱلَّذِي يَنصُرُكُم مِّنۢ بَعۡدِهِۦۗ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ ١٦٠
If Allāh should aid you, no one can overcome you; but if He should forsake you, who is there that can aid you after Him? And upon Allāh let the believers rely.
ប្រសិនបើអល់ឡោះគាំទ្រពួកអ្នកដោយការផ្ដល់ជំនួយនិងជួយពួកអ្នកនោះ ពិតណាស់គ្មាននរណាម្នាក់អាចយកឈ្នះពួកអ្នកបានឡើយទោះបីជាមនុស្សទាំងអស់នៅលើផែនដីនេះប្រមូលផ្តំគ្នាវាយសម្រុកមកលើពួកអ្នកក៏ដោយ។ ហើយប្រសិនបើទ្រង់បោះបង់ការជួយគាំទ្រដល់ពួកអ្នក ហើយទុកពួកអ្នកឲ្យពួកអ្នកដោះស្រាយខ្លួនឯងនោះ ក៏គ្មាននរណាម្នាក់អាចជួយពួកអ្នកក្រោយពីទ្រង់បានបោះបង់ចោលពួកហើយនោះដែរ ដោយសារជោគជ័យទាំងឡាយគឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់ទ្រង់តែមួយគត់។ ហើយចូរឲ្យបណ្តាអ្នកមានជំនឿប្រគល់ការទុកចិត្តលើអល់ឡោះដោយមិនត្រូវប្រគល់ការទុកចិត្តលើនរណាម្នាក់ក្រៅពីទ្រង់ឡើយ។
3:161Page 71
وَمَا كَانَ لِنَبِيٍّ أَن يَغُلَّۚ وَمَن يَغۡلُلۡ يَأۡتِ بِمَا غَلَّ يَوۡمَ ٱلۡقِيَٰمَةِۚ ثُمَّ تُوَفَّىٰ كُلُّ نَفۡسٖ مَّا كَسَبَتۡ وَهُمۡ لَا يُظۡلَمُونَ ١٦١
It is not [attributable] to any prophet that he would act unfaithfully [in regard to war booty]. And whoever betrays, [taking unlawfully], will come with what he took on the Day of Resurrection. Then will every soul be [fully] compensated for what it earned, and they will not be wronged.
អំពើក្បត់មិនសាកសមចំពោះព្យាការីណាម្នាក់ក្នុងចំណោមបណ្តាព្យាការីទាំងឡាយ ដោយគេយកអ្វីមួយនៃទ្រព្យជ័យភណ្ឌក្រៅពីអ្វីដែលអល់ឡោះបានកំណត់ឲ្យគាត់នោះនោះឡើយ។ ហើយជនណាម្នាក់ក្នុងចំណោមពួកអ្នកបានក្បត់ដោយយកអ្វីមួយអំពីទ្រព្យជ័យភណ្ឌនោះ គេនឹងដាក់ទណ្ឌកម្មដោយត្រូវគេបកអាក្រាតរឿងនោះនៅថ្ងៃបរលោក ដោយបុគ្គលនោះនឹងដើរមកដោយស្ពាយអ្វីដែលគេបានយកនោះដើរកាត់ពីមុខម៉ាខ្លូកទាំងអស់។ ក្រោយមក បុគ្គលគ្រប់រូបនឹងត្រូវបានគេតបស្នងទៅលើអ្វីដែលគេបានប្រព្រឹត្តយ៉ាងពេញលេញដោយមិនឲ្យខ្វះបន្តិចឡើយ ហើយពួកគេមិនត្រូវបានបំពានដោយបន្ថែមទង្វើអាក្រក់ឲ្យពួកគេ ហើយក៏មិនឲ្យបាត់បង់នូវទង្វើល្អរបស់ពួកគេនោះដែរ។
3:162Page 71
أَفَمَنِ ٱتَّبَعَ رِضۡوَٰنَ ٱللَّهِ كَمَنۢ بَآءَ بِسَخَطٖ مِّنَ ٱللَّهِ وَمَأۡوَىٰهُ جَهَنَّمُۖ وَبِئۡسَ ٱلۡمَصِيرُ ١٦٢
So is one who pursues the pleasure of Allāh like one who brings upon himself the anger of Allāh and whose refuge is Hell? And wretched is the destination.
អ្នកដែលធ្វើតាមអ្វីដែលនាំឲ្យរូបគេទទួលបានការពេញចិត្តពីអល់ឡោះ ដូចជាការមានជំនឿនិងការសាងទង្វើកុសល ហើយនិងអ្នកដែលប្រឆាំងនឹងអល់ឡោះ ព្រមទាំងបានប្រព្រឹត្តទង្វើអាក្រក់ គឺមិនស្មើគ្នាឡើយសម្រាប់អល់ឡោះ។ គេនឹងវិលត្រឡប់មកវិញដោយទទួលនូវការខឹងសម្បារយ៉ាងខ្លាំងពីអល់ឡោះ ហើយកន្លែងរស់នៅសម្រាប់គេគឺនរកជើហាន់ណាំ ហើយវាជាកន្លែងវិលត្រឡប់ និងជាទីជម្រកដ៏អាក្រក់បំផុត។
3:163Page 71
هُمۡ دَرَجَٰتٌ عِندَ ٱللَّهِۗ وَٱللَّهُ بَصِيرُۢ بِمَا يَعۡمَلُونَ ١٦٣
They are [varying] degrees in the sight of Allāh, and Allāh is Seeing of whatever they do.
អ្នកទាំងនោះមានឋានៈខុសគ្នាទាំងនៅលើលោកិយនិងនៅថ្ងៃបរលោកចំពោះអល់ឡោះជាម្ចាស់។ ហើយអល់ឡោះមហាឃើញនូវអ្វីដែលពួកគេប្រព្រឹត្ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមទង្វើរបស់គេដែលបានសាង។
3:164Page 71
لَقَدۡ مَنَّ ٱللَّهُ عَلَى ٱلۡمُؤۡمِنِينَ إِذۡ بَعَثَ فِيهِمۡ رَسُولٗا مِّنۡ أَنفُسِهِمۡ يَتۡلُواْ عَلَيۡهِمۡ ءَايَٰتِهِۦ وَيُزَكِّيهِمۡ وَيُعَلِّمُهُمُ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَإِن كَانُواْ مِن قَبۡلُ لَفِي ضَلَٰلٖ مُّبِينٍ ١٦٤
Certainly did Allāh confer [great] favor upon the believers when He sent among them a Messenger from themselves, reciting to them His verses and purifying them and teaching them the Book [i.e., the Qur’ān] and wisdom,1 although they had been before in manifest error.
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានប្រទាននូវឧបការគុណឲ្យបណ្តាអ្នកដែលមានជំនឿ និងបានធ្វើល្អទៅកាន់ពួកគេ ដោយទ្រង់បានតែងតាំងពីក្នុងចំណោមពួកគេនូវអ្នកនាំសារម្នាក់អំពីជាតិសាសន៍របស់ពួកគេ ដោយអ្នកនាំសារនោះបានសូត្រគម្ពីរគួរអានឲ្យពួកគេស្តាប់ និងជម្រះសម្អាតពួកគេពីប្រការស្ហ៊ីរិកនិងអត្តចរិតស្មោគគ្រោក ហើយបានបង្រៀនគម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ាព្យាការី)ដល់ពួកគេ ខណៈដែលមុនពេលដែលអល់ឡោះបានបញ្ជូនអ្នកនាំសារនេះមក ពួកគេស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់លាស់ ចាកឆ្ងាយពីការចង្អុលបង្ហាញនិងការទូន្មាន។
3:165Page 71
أَوَلَمَّآ أَصَٰبَتۡكُم مُّصِيبَةٞ قَدۡ أَصَبۡتُم مِّثۡلَيۡهَا قُلۡتُمۡ أَنَّىٰ هَٰذَاۖ قُلۡ هُوَ مِنۡ عِندِ أَنفُسِكُمۡۗ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ١٦٥
Why [is it that] when a [single] disaster struck you [on the day of Uḥud], although you had struck [the enemy in the battle of Badr] with one twice as great, you said, "From where is this?" Say, "It is from yourselves [i.e., due to your sin]." Indeed, Allāh is over all things competent.
ហេតុអ្វីបានជានៅពេលដែលពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ)ទទួលរងគ្រោះថ្នាក់ ខណៈដែលពួកអ្នកទទួលបរាជ័យនៅក្នុងសង្គ្រាមអ៊ូហ៊ុទដោយមួយចំនួននៃពួកអ្នកត្រូវបានគេសម្លាប់ ដែលពួកអ្នកក៏បានធ្វើឲ្យសត្រូវរបស់ពួកអ្នកទទួលរងគ្រោះទ្វេដងនៃការស្លាប់និងការចាប់ជាឈ្លើយសឹកនៅក្នុងសង្គ្រាមហ្ពាទើរដែរ តែពួកអ្នកបែរជានិយាយថា: តើពួកយើងបានទទួលបរាជ័យនេះមកពីណា ខណៈដែលពួកយើងជាអ្នកដែលមានជំនឿហើយព្យាការីររបស់អល់ឡោះនៅក្នុងចំណោមពួកយើងទៀតនោះទៅវិញ? ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថាៈ អ្វីដែលពួកអ្នកទទួលបាននៃការបរាជ័យនោះ គឺដោយសារតែខ្លួនពួកអ្នកផ្ទាល់ ខណៈដែលពួកអ្នកបានខ្វែងយោបល់គ្នា និងបានល្មើសនឹង(បទបញ្ជា)អ្នកនាំសារ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មានអានុភាពលើអ្វីៗទាំងអស់។ ដូច្នេះ ទ្រង់នឹងជួយទៅចំពោះជនណាដែលទ្រង់មានចេតនា ហើយទ្រង់នឹងបោះបង់ចោលជនណាដែលទ្រង់មានចេតនា។
3:166Page 72
وَمَآ أَصَٰبَكُمۡ يَوۡمَ ٱلۡتَقَى ٱلۡجَمۡعَانِ فَبِإِذۡنِ ٱللَّهِ وَلِيَعۡلَمَ ٱلۡمُؤۡمِنِينَ ١٦٦
And what struck you on the day the two armies met [at Uḥud] was by permission of Allāh that He might make evident the [true] believers
ហើយអ្វីដែលបានកើតឡើងចំពោះពួកអ្នកដូចជាការសម្លាប់ ការរងរបួស និងការបរាជ័យនៅថ្ងៃសង្គ្រាមអ៊ូហ៊ុទនៅពេលដែលក្រុមពួកអ្នក(អ្នកមានជំនឿ)និងក្រុមរបស់ពួកមុស្ហរីគីនបានជួបគ្នានោះ គឺដោយការអនុញ្ញាតពីអល់ឡោះនិងការកំណត់របស់ទ្រង់ដោយមានបុព្វហេតុយ៉ាងច្បាស់លាស់ដើម្បីទ្រង់ស្តែង្យឃើញនូវបណ្តាអ្នកដែលមានជំនឿពិតប្រាកដ។
3:167Page 72
وَلِيَعۡلَمَ ٱلَّذِينَ نَافَقُواْۚ وَقِيلَ لَهُمۡ تَعَالَوۡاْ قَٰتِلُواْ فِي سَبِيلِ ٱللَّهِ أَوِ ٱدۡفَعُواْۖ قَالُواْ لَوۡ نَعۡلَمُ قِتَالٗا لَّٱتَّبَعۡنَٰكُمۡۗ هُمۡ لِلۡكُفۡرِ يَوۡمَئِذٍ أَقۡرَبُ مِنۡهُمۡ لِلۡإِيمَٰنِۚ يَقُولُونَ بِأَفۡوَٰهِهِم مَّا لَيۡسَ فِي قُلُوبِهِمۡۚ وَٱللَّهُ أَعۡلَمُ بِمَا يَكۡتُمُونَ ١٦٧
And that He might make evident those who are hypocrites. For it was said to them, "Come, fight in the way of Allāh or [at least] defend." They said, "If we had known [there would be] battle, we would have followed you." They were nearer to disbelief that day than to faith, saying with their mouths what was not in their hearts. And Allāh is most knowing of what they conceal -
ហើយនិងដើម្បីស្តែងឲ្យឃើញនូវពួកពុតត្បុតដែលនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា: “ចូរពួកអ្នកចូលរួមធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ ឬចូរពួកអ្នកការពារខ្លួនដោយចូលរួមដើម្បីបង្កើនចំនួន(ទ័ព)អ្នកមូស្លីម” ពួកគេបានឆ្លើយថា ប្រសិនបើពួកយើងដឹងថានឹងមានសង្គ្រាមនោះ ពួកយើងនឹងចូលរួមជាមួយពួកអ្នកមិនខាន ក៏ប៉ុន្តែពួកយើងមិនបានឃើញថា វាជាសង្គ្រាមរវាងពួកអ្នកនិងក្រុមនោះនោះទេ។ ស្ថានភាពរបស់ពួកគេ(ពួកពុតត្បុត)នៅពេលនោះគឺ បញ្ជាក់ពីភាពគ្មានជំនឿខ្លាំងជាងអ្វីដែលបញ្ជាក់លើភាពមានជំនឿរបស់ពួកគេ។ ពួកគេនិយាយតែនឹងអណ្ដាតរបស់ពួកគេនូវអ្វីដែលមិនមែននៅក្នុងចិត្តរបស់ពួកគេប៉ុណ្ណោះ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកគេកំពុងលាក់ទុកក្នុងចិត្តរបស់ពួកគេ ហើយទ្រង់នឹងដាក់ទណ្ឌកម្មពួកគេលើរឿងនោះ។
3:168Page 72
ٱلَّذِينَ قَالُواْ لِإِخۡوَٰنِهِمۡ وَقَعَدُواْ لَوۡ أَطَاعُونَا مَا قُتِلُواْۗ قُلۡ فَٱدۡرَءُواْ عَنۡ أَنفُسِكُمُ ٱلۡمَوۡتَ إِن كُنتُمۡ صَٰدِقِينَ ١٦٨
Those who said about their brothers while sitting [at home], "If they had obeyed us, they would not have been killed." Say, "Then prevent death from yourselves, if you should be truthful."
ពួកគេគឺជាពួកដែលគេចពីសង្គ្រាម ហើយពួកគេបាននិយាយទៅកាន់សាច់ញាតិរបស់ពួកគេដែលទទួលរងគ្រោះនៅក្នុងសង្រ្គាមអ៊ូហ៊ុទថា: ប្រសិនបើពួកគេស្ដាប់តាមពួកយើង ហើយមិនចេញទៅធ្វើសង្គ្រាមទេនោះ ពួកគេក៏មិនត្រូវបានគេសម្លាប់នោះដែរ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ដោយឆ្លើយតបទៅកាន់ពួកគេថា: ចូរពួកអ្នកការពារខ្លួនពីសេចក្តីស្លាប់ទៅមើល៍នៅពេលដែលសេចក្តីស្លាប់បានមកដល់ពួកអ្នកនោះ ប្រសិនបើពួកអ្នកពិតជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកអ្នកបានអះអាងថា ប្រសិនបើពួកគេស្តាប់តាមពួកអ្នក នោះពួកគេនឹងមិនត្រូវបានសម្លាប់ទេនោះ ហើយថាមូលហេតុដែលពួកអ្នករួចផុតពីការស្លាប់នោះ គឺដោយសារការមិនចេញទៅច្បាំងក្នុងមាគ៌ារបស់អល់ឡោះមែននោះ។
3:169Page 72
وَلَا تَحۡسَبَنَّ ٱلَّذِينَ قُتِلُواْ فِي سَبِيلِ ٱللَّهِ أَمۡوَٰتَۢاۚ بَلۡ أَحۡيَآءٌ عِندَ رَبِّهِمۡ يُرۡزَقُونَ ١٦٩
And never think of those who have been killed in the cause of Allāh as dead. Rather, they are alive with their Lord, receiving provision,
ចូរអ្នក(ព្យាការីមូហាំម៉ាត់)កុំគិតស្មានថា បណ្តាអ្នកដែលបានពលីជីវិតក្នុងសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះនោះជាមនុស្សស្លាប់ឲ្យសោះ។ ផ្ទុយទៅវិញ ពួកគេមានជីវិតរស់នៅជាពិសេសនៅឯម្ចាស់របស់ពួកគេ ក្នុងលំនៅឋានដ៏ថ្កំថ្កើងដែលពួកគេត្រូវបានប្រទានលាភសក្ការៈជាច្រើនប្រភេទដែលគ្មាននរណាម្នាក់ដឹងឡើយក្រៅអល់ឡោះជាម្ចាស់។
3:170Page 72
فَرِحِينَ بِمَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضۡلِهِۦ وَيَسۡتَبۡشِرُونَ بِٱلَّذِينَ لَمۡ يَلۡحَقُواْ بِهِم مِّنۡ خَلۡفِهِمۡ أَلَّا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ ١٧٠
Rejoicing in what Allāh has bestowed upon them of His bounty, and they receive good tidings about those [to be martyred] after them who have not yet joined them - that there will be no fear concerning them, nor will they grieve.
ពិតប្រាកដណាស់ សុភមង្គល និងភាពសប្បាយរីករាយបានគ្របដណ្តប់លើពួកគេដោយសារតែអ្វីដែលអល់ឡោះបានប្រទានឲ្យពួកគេនៃភាពសប្បុរសរបស់ទ្រង់ ហើយពួកគេសង្ឃឹម និងរង់ចាំបងប្អូនរបស់ពួកគេដែលនៅរស់នោះ(ពលីជីវិត)ទៅតាមពួកគេដែរ ពោលគឺ ប្រសិនបើពួកគេ(អ្នកនៅរស់)ត្រូវបានគេសម្លាប់ក្នុងសង្គ្រាម(ក្នុងមាគ៌ាអល់ឡោះ)នោះ ពួកគេនឹងទទួលបាននូវការប្រោសប្រទាននេះដូចពួកគេដែរ។ ហើយពួកគេមិនមានការភ័យខ្លាចនូវអ្វីដែលពួកគេនឹងប្រឈមមុខនៅថ្ងៃបរលោកឡើយ ហើយពួកគេក៏មិនមានការព្រួយបារម្ភលើអ្វីដែលពួកគេបានបាត់បង់នៃលាភសំណាងលោកិយនោះដែរ។
3:171Page 72
۞ يَسۡتَبۡشِرُونَ بِنِعۡمَةٖ مِّنَ ٱللَّهِ وَفَضۡلٖ وَأَنَّ ٱللَّهَ لَا يُضِيعُ أَجۡرَ ٱلۡمُؤۡمِنِينَ ١٧١
They receive good tidings of favor from Allāh and bounty and [of the fact] that Allāh does not allow the reward of believers to be lost -
ហើយជាមួយគ្នានេះដែរ ពួកគេសប្បាយរីករាយនឹងផលបុណ្យដ៏ធំធេងពីអល់ឡោះជាម្ចាស់ដែលកំពុងរង់ចាំពួកគេ ហើយនិងការបន្ថែមទៅលើផលបុណ្យដ៏ធំធេងនោះទៀត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនបានធ្វើឲ្យខូចខាតផលបុណ្យរបស់បណ្តាអ្នកដែលមានជំនឿដោយសារពួកគេបានទទួលការសប្បាយរីករាយនេះនោះទេ។ ផ្ទុយទៅវិញ ទ្រង់នឹងបំពេញឲ្យពួកគេនូវផលបុណ្យរបស់ពួកគេយ៉ាងពេញលេញ ហើយមានការបន្ថែមសម្រាប់ពួកគេពីលើនោះថែមទៀត។
3:172Page 72
ٱلَّذِينَ ٱسۡتَجَابُواْ لِلَّهِ وَٱلرَّسُولِ مِنۢ بَعۡدِ مَآ أَصَابَهُمُ ٱلۡقَرۡحُۚ لِلَّذِينَ أَحۡسَنُواْ مِنۡهُمۡ وَٱتَّقَوۡاْ أَجۡرٌ عَظِيمٌ ١٧٢
Those [believers] who responded to Allāh and the Messenger after injury had struck them. For those who did good among them and feared Allāh is a great reward -
បណ្តាអ្នកដែលបានឆ្លើយតបទៅនឹងបទបញ្ជារបស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នៅពេលដែលពួកគេត្រូវបានគេអំពាវនាវដើម្បីឲ្យចេញទៅធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ និងប្រឈមមុខជាមួយនឹងពួកមុស្ហរីគីននៅក្នុងសង្គ្រាម “ហាំរ៉ក អាល់អាសាត់” ដែលបន្តពីសមរភូមិអ៊ូហ៊ុទ ក្រោយពីពួកគេបានទទួលរងរបួសនៅក្នុងសមរភូមិអ៊ូហ៊ុទនោះ ពិតប្រាកដណាស់របួសរបស់ពួកគេមិនបានរារាំងពួកគេអំពីការឆ្លើយតបទៅនឹងការអំពាវានាវរបស់អល់ឡោះនិងអ្នកនាំសារនោះឡើយ។ សម្រាប់បណ្តាអ្នកដែលធ្វើអំពើល្អក្នុងចំណោមពួកគេ ហើយបានកោតខ្លាចអល់ឡោះដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងអំពីបម្រាមទាំងឡាយរបស់ទ្រង់នោះ ពួកគេនឹងទទួលបានផលបុណ្យដ៏ធំធេងអំពីអល់ឡោះជាម្ចាស់ នោះគឺឋានសួគ៌។
3:173Page 72
ٱلَّذِينَ قَالَ لَهُمُ ٱلنَّاسُ إِنَّ ٱلنَّاسَ قَدۡ جَمَعُواْ لَكُمۡ فَٱخۡشَوۡهُمۡ فَزَادَهُمۡ إِيمَٰنٗا وَقَالُواْ حَسۡبُنَا ٱللَّهُ وَنِعۡمَ ٱلۡوَكِيلُ ١٧٣
Those to whom people [i.e., hypocrites] said, "Indeed, the people have gathered against you, so fear them." But it [merely] increased them in faith, and they said, "Sufficient for us is Allāh, and [He is] the best Disposer of affairs."1
គឺបណ្តាអ្នកដែលពួកមុស្ហរីគីនមួយចំនួនបាននិយាយទៅកាន់ពួកគេថាៈ ប្រាកដណាស់ ពួកគូរ៉័ស្ហក្រោមការដឹកនាំរបស់អាពូសាហ្វយ៉ានបានប្រមូលគ្នាជាច្រើនក្រុមដើម្បីច្បាំងនឹងពួកអ្នក និងកម្ទេចពួកអ្នក។ ដូច្នេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះពួកគេ ហើយចូរខ្លាចការជួបនឹងពួកគេ។ ក៏ប៉ុន្តែពាក្យសំដីនិងការបន្លាចទាំងនេះបានធ្វើឲ្យពួកគេកាន់តែជឿជាក់លើអល់ឡោះ និងមានទំនុកចិត្តលើការសន្យារបស់ទ្រង់ថែមទៀត។ ពេលនោះ ពួកគេក៏បានចេញទៅជួបពួកមុស្ហរីគីន ហើយពួកគេនិយាយថាៈ អល់ឡោះជាម្ចាស់តែមួយគត់គឺគ្រប់គ្រាន់ហើយសម្រាប់ពួកយើង ហើយទ្រង់គឺជាអ្នកដែលល្អប្រសើរបំផុតដែលពួកយើងប្រគល់កិច្ចការរបស់ពួកយើងទៅកាន់ទ្រង់។
3:174Page 73
فَٱنقَلَبُواْ بِنِعۡمَةٖ مِّنَ ٱللَّهِ وَفَضۡلٖ لَّمۡ يَمۡسَسۡهُمۡ سُوٓءٞ وَٱتَّبَعُواْ رِضۡوَٰنَ ٱللَّهِۗ وَٱللَّهُ ذُو فَضۡلٍ عَظِيمٍ ١٧٤
So they returned with favor from Allāh and bounty, no harm having touched them. And they pursued the pleasure of Allāh, and Allāh is the possessor of great bounty.
ហើយពួកគេក៏បានត្រលប់មកវិញបន្ទាប់ពីពួកគេចេញទៅធ្វើសង្គ្រាមនៅសមរភូមិ “ហាំរ៉ក អាល់អាសាត់” ដោយទទួលបានផលបុណ្យដ៏ធំធេងពីអល់ឡោះ និង(ទទួលបាន)ការតំឡើងឋានៈរបស់ពួកគេ ព្រមទាំងទទួលបាននូវភាពសុខសាន្ត(រួចផុត)អំពីសត្រូវរបស់ពួកគេ ដោយពួកគេមិនត្រូវបានសម្លាប់ ឬទទួលរងរបួសឡើយ ហើយពួកគេបានធ្វើតាមអ្វីដែលធ្វើឲ្យអល់ឡោះមានការពេញចិត្តចំពោះពួកគេ ដូចជាការប្រកាន់ខ្ជាប់នូវការគោរពប្រតិបត្តិ និងបញ្ឈប់ពីការប្រព្រឹត្តអំពើល្មើសនឹងទ្រង់។ ហើយអល់ឡោះជាអ្នកដែលមានការសណ្តោសប្រណីដ៏ធំធេងបំផុតចំពោះបណ្តាខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ។
3:175Page 73
إِنَّمَا ذَٰلِكُمُ ٱلشَّيۡطَٰنُ يُخَوِّفُ أَوۡلِيَآءَهُۥ فَلَا تَخَافُوهُمۡ وَخَافُونِ إِن كُنتُم مُّؤۡمِنِينَ ١٧٥
That is only Satan who frightens [you] of his supporters. So fear them not, but fear Me, if you are [indeed] believers.
ការពិតអ្នកដែលបំភ័យពួកអ្នកនោះ គឺស្ហៃតននោះឯង។ វាបន្លាចពួកអ្នកដោយប្រើប្រាស់ជំនួយការរបស់វា និងកូនចៅរបស់វា។ ដូច្នេះ ចូរពួកអ្នកកុំខ្លាចពួកវា ពីព្រោះពួកវាគ្មានសមត្ថភាព និងគ្មានអានុភាពអ្វីឡើយ តែចូរពួកអ្នកខ្លាចអល់ឡោះជាម្ចាស់តែមួយគត់ដោយប្រកាន់ខ្ជាប់នូវការគោរពប្រតិបត្តិតាមទ្រង់វិញ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿលើទ្រង់យ៉ាងពិតប្រាកដមែននោះ។
3:176Page 73
وَلَا يَحۡزُنكَ ٱلَّذِينَ يُسَٰرِعُونَ فِي ٱلۡكُفۡرِۚ إِنَّهُمۡ لَن يَضُرُّواْ ٱللَّهَ شَيۡـٔٗاۚ يُرِيدُ ٱللَّهُ أَلَّا يَجۡعَلَ لَهُمۡ حَظّٗا فِي ٱلۡأٓخِرَةِۖ وَلَهُمۡ عَذَابٌ عَظِيمٌ ١٧٦
And do not be grieved, [O Muḥammad], by those who hasten into disbelief. Indeed, they will never harm Allāh at all. Allāh intends that He should give them no share in the Hereafter, and for them is a great punishment.
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឲ្យពួកដែលប្រញាប់ប្រញាល់ក្នុងការប្រឆាំងក្នុងចំណោមពួកពុតត្បុតដែលចាកចេញពីឥស្លាមវិញនោះធ្វើឲ្យអ្នកមានទុក្ខព្រួយឲ្យសោះ ពីព្រោះពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីមួយចំពោះអល់ឡោះឡើយ។ តាមពិត គឺពួកគេកំពុងតែបង្កគ្រោះថ្នាក់ដល់ខ្លួនឯងប៉ុណ្ណោះ ដោយសារតែពួកគេបានឃ្លាតឆ្ងាយពីការមានជំនឿចំពោះអល់ឡោះ និងការគោរពប្រតិបត្តិចំពោះទ្រង់។ តាមរយៈការបរាជ័យរបស់ពួកគេ និងការមិនទទួលការចង្អុលបង្ហាញរបស់ពួកគេនេះ គឺអល់ឡោះជាម្ចាស់ទ្រង់មានចេតនាមិនឲ្យពួកគេទទួលបានចំណែកណាមួយនៃលាភសក្ការៈអ្វីមួយនៅថ្ងៃបរលោកឡើយ ហើយសម្រាប់ពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងឋាននរក។
3:177Page 73
إِنَّ ٱلَّذِينَ ٱشۡتَرَوُاْ ٱلۡكُفۡرَ بِٱلۡإِيمَٰنِ لَن يَضُرُّواْ ٱللَّهَ شَيۡـٔٗاۖ وَلَهُمۡ عَذَابٌ أَلِيمٞ ١٧٧
Indeed, those who purchase disbelief [in exchange] for faith - never will they harm Allāh at all, and for them is a painful punishment.
ពិតប្រាកដណាស់ ពួកដែលយកសេចក្តីជំនឿទៅប្តូរយកភាពគ្មានជំនឿនោះ គឺពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់អល់ឡោះនោះឡើយ។ តាមពិត ពួកគេកំពុងតែបង្កគ្រោះថ្នាក់ទៅលើខ្លួនឯងទៅវិញទេ ហើយពួកគេនឹងទទួលទណ្ឌកម្មដ៏សែនឈឺចាប់បំផុតនៅថ្ងៃបរលោក។
3:178Page 73
وَلَا يَحۡسَبَنَّ ٱلَّذِينَ كَفَرُوٓاْ أَنَّمَا نُمۡلِي لَهُمۡ خَيۡرٞ لِّأَنفُسِهِمۡۚ إِنَّمَا نُمۡلِي لَهُمۡ لِيَزۡدَادُوٓاْ إِثۡمٗاۖ وَلَهُمۡ عَذَابٞ مُّهِينٞ ١٧٨
And let not those who disbelieve ever think that [because] We extend their time [of enjoyment] it is better for them. We only extend it for them so that they may increase in sin, and for them is a humiliating punishment.
ហើយកុំឲ្យពួកដែលប្រឆាំងនឹងម្ចាស់របស់ពួកគេ និងរឹងរូសមិនទទួលយកបទបញ្ញត្តិរបស់ទ្រង់នោះនឹកស្មានថា ជាការពិតណាស់ ការដែលគេ(អល់ឡោះ)ពន្យារជីវិតឲ្យពួកគេមានអាយុវែងដោយពួកគេស្ថិតនៅក្នុងភាពគ្មានជំនឿនោះ គឺជាការល្អប្រសើសម្រាប់ខ្លួនពួកគេឲ្យសោះ។ រឿងនោះ មិនដូចអ្វីដែលពួកគេកំពុងគិតស្មាននោះទេ។ តាមពិត ការដែលយើងពន្យារអាយុជីវិតរបស់ពួកគេនោះ គឺដើម្បីបន្ថែមនូវបាបកម្មដល់ពួកគេប៉ុណ្ណោះ ដោយឲ្យពួកប្រព្រឹត្តអំពើបាបកម្មកាន់តែច្រើនថែមទៀតទៅលើបាបកម្មដែលពួកគេបានប្រព្រឹត្តនោះ ហើយពួកគេនឹងទទួលទណ្ឌកម្មយ៉ាងអាម៉ាសបំផុត។
3:179Page 73
مَّا كَانَ ٱللَّهُ لِيَذَرَ ٱلۡمُؤۡمِنِينَ عَلَىٰ مَآ أَنتُمۡ عَلَيۡهِ حَتَّىٰ يَمِيزَ ٱلۡخَبِيثَ مِنَ ٱلطَّيِّبِۗ وَمَا كَانَ ٱللَّهُ لِيُطۡلِعَكُمۡ عَلَى ٱلۡغَيۡبِ وَلَٰكِنَّ ٱللَّهَ يَجۡتَبِي مِن رُّسُلِهِۦ مَن يَشَآءُۖ فَـَٔامِنُواْ بِٱللَّهِ وَرُسُلِهِۦۚ وَإِن تُؤۡمِنُواْ وَتَتَّقُواْ فَلَكُمۡ أَجۡرٌ عَظِيمٞ ١٧٩
Allāh would not leave the believers in that [state] you are in [presently] until He separates the evil from the good. Nor would Allāh reveal to you the unseen. But [instead], Allāh chooses of His messengers whom He wills, so believe in Allāh and His messengers. And if you believe and fear Him, then for you is a great reward.
មិនមែនជាគតិបណ្ឌិតរបស់អល់ឡោះឡើយដែលទ្រង់បណ្ដោយឲ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ស្ថិតនៅលាយឡំជាមួយនឹងពុតត្បុត មិនវែកញែករវាងពួកអ្នក(និងពួកគេ) និងមិនបញ្ជាក់ច្បាស់លាស់ថា អ្នកណាជាអ្នកមានជំនឿពិតប្រាកដនោះ លុះត្រាតែទ្រង់វែកញែករវាងពួកអ្នក(និងពួកពុតត្បុត) ដោយការដាក់កាតព្វកិច្ចនិងការសាកល្បងផ្សេងៗដើម្បីបង្ហាញថា អ្នកណាគឺជាអ្នកដែលមានជំនឿដ៏ស្អាតស្អំ និងអ្នកណាជាពួកពុតត្បុតដែលកខ្វក់នោះ ហើយក៏មិនមែនជាគតិបណ្ឌិតរបស់អល់ឡោះជាម្ចាស់នោះដែរដែលទ្រង់ឲ្យពួកអ្នកដឹងពីប្រការអាថ៌កំបាំងដែលពួកអ្នកអាចវែកញែករវាងអ្នកដែលមានជំនឿនិងពួកពុតត្បុតនោះ ក៏ប៉ុន្តែអល់ឡោះទ្រង់ជ្រើសរើសជនណាដែលទ្រង់មានចេតនាក្នុងចំណោមបណ្ដាអ្នកនាំសាររបស់ទ្រង់ដើម្បីបង្ហាញឲ្យគាត់បានដឹងអំពីប្រការអាថ៌កំបាំងមួយចំនួន ដូចដែលទ្រង់បានឲ្យព្យាការីរបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ បានដឹងពីស្ថានភាពរបស់ពួកពុតត្បុតជាដើម។ ដូចេ្នះ ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសារឲ្យពិតប្រាកដ។ ប្រសិនបើពួកអ្នកមានជំនឿពិតប្រាកដ ហើយគោរពកោតខ្លាចអល់ឡោះ ដោយប្រតិបត្តិតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់នោះ ពួកអ្នកនឹងទទួលបានផលបុណ្យដ៏ធំធេងអំពីអល់ឡោះជាម្ចាស់។
3:180Page 73
وَلَا يَحۡسَبَنَّ ٱلَّذِينَ يَبۡخَلُونَ بِمَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضۡلِهِۦ هُوَ خَيۡرٗا لَّهُمۖ بَلۡ هُوَ شَرّٞ لَّهُمۡۖ سَيُطَوَّقُونَ مَا بَخِلُواْ بِهِۦ يَوۡمَ ٱلۡقِيَٰمَةِۗ وَلِلَّهِ مِيرَٰثُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ وَٱللَّهُ بِمَا تَعۡمَلُونَ خَبِيرٞ ١٨٠
And let not those who [greedily] withhold what Allāh has given them of His bounty ever think that it is better for them. Rather, it is worse for them. Their necks will be encircled by what they withheld on the Day of Resurrection. And to Allāh belongs the heritage of the heavens and the earth. And Allāh, of what you do, is [fully] Aware.
ហើយចូរកុំឲ្យពួកដែលកំណាញ់នូវអ្វីដែលអល់ឡោះបានប្រទានឲ្យពួកគេនៃលាភសក្ការៈផ្សេងៗដោយការប្រោសប្រទានអំពីទ្រង់ តែមិនព្រមបរិច្ចាគមួយចំណែកអំពីវានោះគិតស្មានថា ការប្រោសប្រទានទាំងនោះ គឺល្អប្រសើរសម្រាប់ពួកគេឲ្យសោះ។ ផ្ទុយទៅវិញ វាជាប្រការអាក្រក់សម្រាប់ពួកគេទៅវិញទេ ពីព្រោះទ្រព្យសម្បត្ដិដែលពួកគេកំណាញ់នោះ នឹងក្លាយទៅជាច្រវ៉ាក់ដែលគេនឹងបំពាក់ជុំវិញករបស់ពួកគេ ជាទណ្ឌកម្មលើពួកគេនៅថ្ងៃបរលោក។ ហើយអ្វីដែលនៅលើមេឃជាច្រើនជាន់និងនៅលើផែនដី នឹងក្លាយជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយទ្រង់គឺជាអ្នកដែលមានជីវិតអមតៈ ក្រោយពីម៉ាខ្លូកទាំងឡាយរបស់ទ្រង់បានវិនាស ហើយអល់ឡោះដឹងយ៉ាងលម្អិតបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើទាំងនោះ។
3:181Page 74
لَّقَدۡ سَمِعَ ٱللَّهُ قَوۡلَ ٱلَّذِينَ قَالُوٓاْ إِنَّ ٱللَّهَ فَقِيرٞ وَنَحۡنُ أَغۡنِيَآءُۘ سَنَكۡتُبُ مَا قَالُواْ وَقَتۡلَهُمُ ٱلۡأَنۢبِيَآءَ بِغَيۡرِ حَقّٖ وَنَقُولُ ذُوقُواْ عَذَابَ ٱلۡحَرِيقِ ١٨١
Allāh has certainly heard the statement of those [Jews] who said, "Indeed, Allāh is poor, while we are rich." We will record what they said and their killing of the prophets without right and will say, "Taste the punishment of the Burning Fire.
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានឮហើយនូវពាក្យសម្ដីរបស់ពួកយូដានៅពេលដែលពួកគេបាននិយាយថាៈ “ពិតប្រាកដណាស់ អល់ឡោះជាអ្នកក្រដោយទ្រង់បានសុំខ្ចីពីពួកយើង រីឯពួកយើង គឺជាអ្នកមាន ពីព្រោះពួកយើងមានទ្រព្យសម្បត្តិ”។ យើង(អល់ឡោះ)នឹងកត់ត្រាទុកនូវអ្វីដែលពួកគេបាននិយាយនៃពាក្យភូតកុហក និងការមូលបង្កាច់ទៅលើម្ចាស់របស់ពួកគេ និងការដែលពួកគេសម្លាប់បណ្ដាព្យាការីរបស់ពួកគេដោយអយុត្តិធម៌ ហើយយើងនឹងមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មដែលឆេះឆាបនៅក្នុងឋាននរកនោះ។
3:182Page 74
ذَٰلِكَ بِمَا قَدَّمَتۡ أَيۡدِيكُمۡ وَأَنَّ ٱللَّهَ لَيۡسَ بِظَلَّامٖ لِّلۡعَبِيدِ ١٨٢
That is for what your hands have put forth and because Allāh is not ever unjust to [His] servants."
ទណ្ឌកម្មនោះ គឺដោយសារអំពើល្មើសនិងអំពើថោកទាបដែលពួកអ្នក(ពួកយូដា)បានប្រព្រឹត្តដោយដៃទាំងពីររបស់ពួកអ្នកផ្ទាល់ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបំពានទៅលើខ្ញុំបម្រើរបស់ទ្រង់ណាម្នាក់នោះឡើយ។
3:183Page 74
ٱلَّذِينَ قَالُوٓاْ إِنَّ ٱللَّهَ عَهِدَ إِلَيۡنَآ أَلَّا نُؤۡمِنَ لِرَسُولٍ حَتَّىٰ يَأۡتِيَنَا بِقُرۡبَانٖ تَأۡكُلُهُ ٱلنَّارُۗ قُلۡ قَدۡ جَآءَكُمۡ رُسُلٞ مِّن قَبۡلِي بِٱلۡبَيِّنَٰتِ وَبِٱلَّذِي قُلۡتُمۡ فَلِمَ قَتَلۡتُمُوهُمۡ إِن كُنتُمۡ صَٰدِقِينَ ١٨٣
[They are] those who said, "Indeed, Allāh has taken our promise not to believe any messenger until he brings us an offering which fire [from heaven] will consume." Say, "There have already come to you messengers before me with clear proofs and [even] that of which you speak. So why did you kill them, if you should be truthful?"
ពួកទាំងនោះ គឺជាពួកដែលបាននិយាយដោយភូតកុហក និងបង្កើតពាក្យមូលបង្កាច់ថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានផ្តែផ្តាំមកកាន់ពួកយើងនៅក្នុងគម្ពីរទាំងឡាយរបស់ទ្រង់ និងតាមរយៈពាក្យសម្តីរបស់បណ្តាព្យាការីរបស់ទ្រង់ថា មិនឲ្យពួកយើងមានជំនឿលើអ្នកនាំសារណាម្នាក់ឡើយ លុះត្រាតែអ្នកនាំសារនោះបាននាំមកឲ្យពួកយើងនូវអ្វីដែលអាចបញ្ជាក់ថា ពាក្យសម្ដីរបស់គេគឺត្រឹមត្រូវពិត ហើយការដែលអាចបញ្ជាក់ដូចនោះ គឺតាមរយៈការធ្វើគួរហ្ពាន(តង្វាយ)បញ្ជិតខ្លួនទៅកាន់អល់ឡោះ និងមានភ្លើងចុះពីលើមេឃមកឆេះគួរហ្ពាននោះ។ ពិតណាស់ ពួកគេបានបង្កើតពាក្យកុហកទៅលើអល់ឡោះដោយថាទ្រង់បានផ្តែផ្តាំពួកគេ និងថាអល់ឡោះជាម្ចាស់បានកំណត់ភស្តុតាងដែលបញ្ជាក់ពីសច្ចភាពពិតនៃអ្នកនាំសារតាមរយៈអ្វីដែលពួកគេបានរៀបរាប់នោះ។ ហេតុដូច្នេះហើយទើបអល់ឡោះជាម្ចាស់បានបង្គាប់ប្រើព្យាការីររបស់ទ្រង់មូហាំម៉ាត់ ឲ្យនិយាយទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារជាច្រើនមុនអំពីខ្ញុំបាននាំមកកាន់ពួកអ្នកនូវភស្ដុតាងទាំងឡាយដ៏ច្បាស់លាស់ដែលបញ្ជាក់ពីសច្ចភាពរបស់ពួកគេ ហើយពួកគេក៏បាននាំមកនូវភស្តុតាងដូចដែលពួកអ្នកបានរៀបរាប់នេះដែរ គឺការដាក់គួរហ្ពានដែលនឹងមានភ្លើងពីលើមេឃមកឆេះគួរហ្ពាននោះ។ ប៉ុន្តែហេតុអ្វីបានជាពួកអ្នកនៅតែមិនព្រមជឿលើពួកគេ ហើយថែមទាំងបានសម្លាប់ពួកគេថែមទៀត ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយពិតត្រឹមត្រូវមែននោះ?
3:184Page 74
فَإِن كَذَّبُوكَ فَقَدۡ كُذِّبَ رُسُلٞ مِّن قَبۡلِكَ جَآءُو بِٱلۡبَيِّنَٰتِ وَٱلزُّبُرِ وَٱلۡكِتَٰبِ ٱلۡمُنِيرِ ١٨٤
Then if they deny you, [O Muḥammad] - so were messengers denied before you, who brought clear proofs and written ordinances and the enlightening Scripture.1
តែប្រសិនបើពួកគេបានបដិសេធនឹងអ្នក(ឱព្យាការីមូហាំម៉ាត់)នោះ ចូរអ្នកកុំកើតទុក្ខ ពីព្រោះវាគឺជាទម្លាប់របស់ពួកប្រឆាំងទៅហើយ។ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារជាច្រើនមុនអ្នកនោះក៏ត្រូវបានពួកគេបដិសេធ(មិនជឿ)ដែរ។ ពួកគេ(អ្នកនាំសារជំនាន់មុន)បាននាំមកនូវភស្តុតាងទាំងឡាយដ៏ច្បាស់លាស់ និងបាននាំមកនូវបណ្តាគម្ពីរដែលក្នុងនោះមានការទូន្មាន និងការដាស់តឿន ហើយនិងគម្ពីរដែលចង្អុលបង្ហាញ ដែលមានចែងក្នុងវានូវក្បួនច្បាប់និងបទបញ្ញត្តិទាំងឡាយ។
3:185Page 74
كُلُّ نَفۡسٖ ذَآئِقَةُ ٱلۡمَوۡتِۗ وَإِنَّمَا تُوَفَّوۡنَ أُجُورَكُمۡ يَوۡمَ ٱلۡقِيَٰمَةِۖ فَمَن زُحۡزِحَ عَنِ ٱلنَّارِ وَأُدۡخِلَ ٱلۡجَنَّةَ فَقَدۡ فَازَۗ وَمَا ٱلۡحَيَوٰةُ ٱلدُّنۡيَآ إِلَّا مَتَٰعُ ٱلۡغُرُورِ ١٨٥
Every soul will taste death, and you will only be given your [full] compensation on the Day of Resurrection. So he who is drawn away from the Fire and admitted to Paradise has attained [his desire]. And what is the life of this world except the enjoyment of delusion.
រាល់ជីវិតទាំងអស់ទោះបីមានសភាពបែបណាក៏ដោយក៏ត្រូវតែភ្លក់រសជាតិនៃសេចក្តីស្លាប់ដែរ។ ហេតុនេះ ចូរកុំឲ្យម៉ាខ្លូកទាំងឡាយចាញ់បោកលោកិយនេះឲ្យសោះ។ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវគេប្រទានផលបុណ្យលើទង្វើរបស់ពួកអ្នកដែលបានសាងយ៉ាងពេញលេញដោយគ្មានខ្វះបន្តិចណាឡើយ។ ដូចនេះ ជនណាហើយដែលអល់ឡោះបានបញ្ចៀសរូបគេពីភ្លើងនរក ហើយបញ្ចូលរូបគេទៅក្នុងឋានសួគ៌នោះ ពិតណាស់ គេពិតជាទទួលបាននូវប្រការល្អដែលគេប្រាថ្នាចង់បាន និងបានរួចផុតពីប្រការអាក្រក់ដែលគេភ័យខ្លាចហើយ។ ហើយជីវិតលោកិយ គ្មានអ្វីក្រៅពីការត្រេកត្រអាលដែលនឹងបាត់បង់នោះឡើយ ហើយគ្មានអ្នកដែលចាប់អារម្មណ៍នឹងលោកិយឡើយ ក្រៅពីអ្នកដែលត្រូវបានគេបោកបញ្ឆោតប៉ុណ្ណោះ។
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences