Al-Mukhtasar · Tafsir · in Khmer
Ali 'Imran 3:26–52
3:26Page 53
قُلِ ٱللَّهُمَّ مَٰلِكَ ٱلۡمُلۡكِ تُؤۡتِي ٱلۡمُلۡكَ مَن تَشَآءُ وَتَنزِعُ ٱلۡمُلۡكَ مِمَّن تَشَآءُ وَتُعِزُّ مَن تَشَآءُ وَتُذِلُّ مَن تَشَآءُۖ بِيَدِكَ ٱلۡخَيۡرُۖ إِنَّكَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ٢٦
Say, "O Allāh, Owner of Sovereignty, You give sovereignty to whom You will and You take sovereignty away from whom You will. You honor whom You will and You humble whom You will. In Your hand1 is [all] good. Indeed, You are over all things competent.
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលសរសើរចំពោះម្ចាស់របស់អ្នក និងលើកតម្កើងចំពោះទ្រង់ថាៈ ឱអល់ឡោះជាម្ចាស់! ទ្រង់ជាអ្នកដែលគ្រប់គ្រងអំណាចទាំងអស់ ទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក! ទ្រង់ប្រទានអំណាចចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមម៉ាខ្លូករបស់ទ្រង់ ហើយទ្រង់ដកហូតអំណាចអំពីជនណាដែលទ្រង់មានចេតនា។ ទ្រង់ប្រទានកិត្ដិយសចំពោះជនណាដែលទ្រង់មានចេតនា និងធ្វើឱ្យអាប់ឱនកិត្ដិយសចំពោះជនណាដែលទ្រង់មានចេតនា។ ទាំងនោះ គឺដោយគតិបណ្ឌិតនិងភាពយុត្តិធម៌របស់ទ្រង់។ ប្រការល្អទាំងឡាយស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ទ្រង់តែមួយគត់។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
3:27Page 53
تُولِجُ ٱلَّيۡلَ فِي ٱلنَّهَارِ وَتُولِجُ ٱلنَّهَارَ فِي ٱلَّيۡلِۖ وَتُخۡرِجُ ٱلۡحَيَّ مِنَ ٱلۡمَيِّتِ وَتُخۡرِجُ ٱلۡمَيِّتَ مِنَ ٱلۡحَيِّۖ وَتَرۡزُقُ مَن تَشَآءُ بِغَيۡرِ حِسَابٖ ٢٧
You cause the night to enter the day, and You cause the day to enter the night; and You bring the living out of the dead, and You bring the dead out of the living. And You give provision to whom You will without account [i.e., limit or measure]."
ហើយក្នុងចំណោមភាពជាក់ស្តែងនៃអានុភាពរបស់ទ្រង់នោះ គឺទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ ដែលធ្វើឲ្យពេលថ្ងៃមានរយៈពេលវែង(ជាងពេលយប់) ហើយទ្រង់បញ្ចូលពេលថ្ងៃទៅក្នុងពេលយប់ ដែលធ្វើឲ្យពេលយប់មានរយៈពេលវែង(ជាងពេលថ្ងៃ)។ ហើយទ្រង់បពោ្ចញរបស់រស់ពីរបស់ស្លាប់ ដូចជា បញ្ចេញអ្នកមានជំនឿពីអ្នកគ្មានជំនឿ ហើយបញ្ចេញដំណាំពីគ្រាប់ធញ្ញជាតិ។ ហើយទ្រង់បពោ្ចញរបស់ស្លាប់ពីរបស់រស់ ដូចជាបញ្ចេញអ្នកគ្មានជំនឿពីអ្នកមានជំនឿ និងបពោ្ចញពងមាន់ពីមេមាន់ ហើយទ្រង់ប្រទានលាភសក្ការៈដ៏ទូលំទូលាយដោយគ្មានកំណត់ និងមិនអាចគណនាបានចំពោះជនណាដែលទ្រង់មានចេតនា។
3:28Page 53
لَّا يَتَّخِذِ ٱلۡمُؤۡمِنُونَ ٱلۡكَٰفِرِينَ أَوۡلِيَآءَ مِن دُونِ ٱلۡمُؤۡمِنِينَۖ وَمَن يَفۡعَلۡ ذَٰلِكَ فَلَيۡسَ مِنَ ٱللَّهِ فِي شَيۡءٍ إِلَّآ أَن تَتَّقُواْ مِنۡهُمۡ تُقَىٰةٗۗ وَيُحَذِّرُكُمُ ٱللَّهُ نَفۡسَهُۥۗ وَإِلَى ٱللَّهِ ٱلۡمَصِيرُ ٢٨
Let not believers take disbelievers as allies [i.e., supporters or protectors] rather than believers. And whoever [of you] does that has nothing [i.e., no association] with Allāh, except when taking precaution against them in prudence.1 And Allāh warns you of Himself, and to Allāh is the [final] destination.
ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំយកពួកដែលគ្មានជំនឿក្រៅពីអ្នកមានជំនឿធ្វើជាអ្នកគាំពារ ដោយពួកអ្នកស្រលាញ់ពួកគេ និងជួយពួកគេឱ្យសោះ។ ហើយជនណាធ្វើដូច្នោះ ពិតប្រាកដណាស់ រូបគេបានកាត់ផ្តាច់ពីអល់ឡោះ ហើយអល់ឡោះក៏បានកាត់ផ្តាច់ពីគេដែរ លើកលែងតែពួកអ្នកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ(ពួកគ្មានជំនឿ) ដោយពួកអ្នកបារម្ភខ្លាចពួកគេ(ធ្វើបាបអ្នក)ប៉ុណ្ណោះ។ ដូចនេះ គ្មានទោសពៃរ៍អ្វីឡើយដែលពួកអ្នកខ្លាចការធ្វើទុកបុកម្នេញរបស់ពួកគេ ដោយបង្ហាញនូវភាពទន់ភ្លន់តាមរយៈពាក្យសំដីនិងកាយវិការ ដោយបង្កប់នូវភាពជាសត្រូវជាមួយពួកគេ។ ហើយអល់ឡោះព្រមានពួកអ្នកនូវទណ្ឌកម្មរបស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកខ្លាចទ្រង់ ហើយចូរពួកអ្នកកុំធ្វើឲ្យទ្រង់ខឹងសម្បារតាមរយៈការប្រព្រឹត្តនូវអំពើល្មើស(ចំពោះទ្រង់)ឲ្យសោះ។ ហើយខ្ញុំបម្រើរបស់ទ្រង់នឹងវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោក ដើម្បីទ្រង់តបស្នងដល់ពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ត។
3:29Page 53
قُلۡ إِن تُخۡفُواْ مَا فِي صُدُورِكُمۡ أَوۡ تُبۡدُوهُ يَعۡلَمۡهُ ٱللَّهُۗ وَيَعۡلَمُ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ٢٩
Say, "Whether you conceal what is in your breasts or reveal it, Allāh knows it. And He knows that which is in the heavens and that which is on the earth. And Allāh is over all things competent.
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថាៈ ទោះបីជាពួកអ្នកលាក់បាំងនៅក្នុងចិត្ដរបស់ពួកអ្នកនូវអ្វីដែលអល់ឡោះហាមឃាត់ពួកអ្នកអំពីវា ដូចជាការយកពួកប្រឆាំងធ្វើជាអ្នកគាំពារ ឬពួកអ្នកលាតត្រដាងរឿងនោះ(យកពួកដែលប្រឆាំងធ្វើជាអ្នកគាំពារ)ក៏ដោយ ក៏អល់ឡោះជាម្ចាស់ទ្រង់ពិតជាដឹងបំផុតអំពីវា ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ហើយទ្រង់ដឹងនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីដែលមាននៅលើផែនដី។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះទេ។
3:30Page 54
يَوۡمَ تَجِدُ كُلُّ نَفۡسٖ مَّا عَمِلَتۡ مِنۡ خَيۡرٖ مُّحۡضَرٗا وَمَا عَمِلَتۡ مِن سُوٓءٖ تَوَدُّ لَوۡ أَنَّ بَيۡنَهَا وَبَيۡنَهُۥٓ أَمَدَۢا بَعِيدٗاۗ وَيُحَذِّرُكُمُ ٱللَّهُ نَفۡسَهُۥۗ وَٱللَّهُ رَءُوفُۢ بِٱلۡعِبَادِ ٣٠
The Day every soul will find what it has done of good present [before it] and what it has done of evil, it will wish that between itself and that [evil] was a great distance. And Allāh warns you of Himself, and Allāh is Kind to [His] servants."
នៅថ្ងៃបរលោក បុគ្គលគ្រប់រូបនឹងបានឃើញនូវអំពើល្អ(ដែលខ្លួនបានសាង)ដោយវាត្រូវបានគេនាំមកឲ្យរូបគេដោយគ្មានបាត់បង់បន្តិចណាឡើយ។ ហើយអ្នកដែលបានប្រព្រឹត្តទង្វើអាក្រក់ គឺគេប្រាថ្នាចង់ឱ្យរូបគេនិងទង្វើអាក្រក់របស់គេឃ្លាតឆ្ងាយពីគ្នាបំផុត។ ជាការពិតណាស់ វាគ្រាន់តែជាការប៉ងប្រាថ្នា(របស់ពួកគេ)ប៉ុណ្ណោះ(ដែលវាមិនអាចទៅរួចឡើយ)។ ហើយអល់ឡោះព្រមានពួកអ្នកនូវទណ្ឌកម្មរបស់ទ្រង់។ ដូចនេះ ចូរពួកអ្នកកុំធ្វើឲ្យទ្រង់ខឹងសម្បារតាមរយៈការប្រព្រឹត្តនូវទង្វើល្មើសចំពោះទ្រង់ឲ្យសោះ។ ហើយអល់ឡោះជាម្ចាស់ ទ្រង់ពោរពេញទៅដោយក្ដីអាណិតស្រឡាញ់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ហេតុនេះហើយទើបទ្រង់ព្រមាននិងបន្លាចពួកគេ(ពីទណ្ឌកម្មរបស់ទ្រង់)។
3:31Page 54
قُلۡ إِن كُنتُمۡ تُحِبُّونَ ٱللَّهَ فَٱتَّبِعُونِي يُحۡبِبۡكُمُ ٱللَّهُ وَيَغۡفِرۡ لَكُمۡ ذُنُوبَكُمۡۚ وَٱللَّهُ غَفُورٞ رَّحِيمٞ ٣١
Say, [O Muḥammad], "If you should love Allāh, then follow me, [so] Allāh will love you and forgive you your sins. And Allāh is Forgiving and Merciful."
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ប្រសិនបើពួកអ្នកស្រឡាញ់អល់ឡោះពិតប្រាកដមែននោះ ចូរពួកអ្នកប្រតិបត្ដិតាមនូវអ្វីដែលខ្ញុំបាននាំមក ទាំងលាតត្រដាងនិងស្ងាត់កំបាំង នោះពួកអ្នកនឹងទទួលបាននូវការស្រឡាញ់ពីអល់ឡោះ ហើយទ្រង់នឹងអភ័យទោសឱ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយអល់ឡោះមហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
3:32Page 54
قُلۡ أَطِيعُواْ ٱللَّهَ وَٱلرَّسُولَۖ فَإِن تَوَلَّوۡاْ فَإِنَّ ٱللَّهَ لَا يُحِبُّ ٱلۡكَٰفِرِينَ ٣٢
Say, "Obey Allāh and the Messenger. But if you turn away - then indeed, Allāh does not like the disbelievers."
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់ ដោយអនុវត្តតាមរាល់បទបញ្ជាទាំងឡាយ(របស់ទ្រង់) និងចៀសឲ្យឆ្ងាយពីប្រការ(ទាំងឡាយដែលទ្រង់)ហាមឃាត់។ តែប្រសិនបើពួកគេប្រឆាំងនឹងរឿងនេះនោះ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ពួកប្រឆាំងដែលប្រព្រឹត្តផ្ទុយពីបទបញ្ជារបស់ទ្រង់ និងបទបញ្ជារបស់អ្នកនាំសាររបស់ទ្រង់ឡើយ។
3:33Page 54
۞ إِنَّ ٱللَّهَ ٱصۡطَفَىٰٓ ءَادَمَ وَنُوحٗا وَءَالَ إِبۡرَٰهِيمَ وَءَالَ عِمۡرَٰنَ عَلَى ٱلۡعَٰلَمِينَ ٣٣
Indeed, Allāh chose Adam and Noah and the family of Abraham and the family of ʿImrān over the worlds -
ពិតប្រាកដណាស់ អល់ឡោះបានជ្រើសរើសព្យាការីអាហ្ទាំ(អាដាម) ហើយទ្រង់បានឲ្យម៉ាឡាអ៊ីកាត់ឱនស៊ូជោតចំពោះគាត់។ ហើយទ្រង់បានជ្រើសរើសព្យាការីនួហ ដោយទ្រង់បានតែងតាំងគាត់ជាអ្នកនាំសារដំបូងគេបង្អស់មកកាន់ផែនដីនេះ។ ហើយទ្រង់បានជ្រើសរើសពូជពង្សព្យាការីអ៊ីព្រហ៊ីម ដោយទ្រង់បានធ្វើឲ្យខ្សែស្រឡាយរបស់គាត់បន្សល់ទុកទៅដោយព្យាការីជាច្រើនបន្ទាប់ពីគាត់ (ដោយទ្រង់បានរក្សាភាពជាព្យាការីនៅក្នុងកូនចៅរបស់គាត់)។ ហើយទ្រង់ក៏បានជ្រើសរើសពូជពង្សអ៊ិមរ៉នផងដែរ។ ទ្រង់បានជ្រើសរើសពួកគេទាំងនោះ(ដូចបានលើកឡើងខាងលើ) គឺជាមនុស្សដ៏ប្រសើរបំផុតនៅក្នុងសម័យកាលរបស់ពួកគេ។
3:34Page 54
ذُرِّيَّةَۢ بَعۡضُهَا مِنۢ بَعۡضٖۗ وَٱللَّهُ سَمِيعٌ عَلِيمٌ ٣٤
Descendants, some of them from others. And Allāh is Hearing and Knowing.
បណ្តាព្យាការី និងកូនចៅរបស់ពួកគេដែលដើរតាមមាគ៌ារបស់ពួកគេដែលបានលើកឡើងខាងលើនេះ ពួកគេគឺជាពូជពង្សខ្សែស្រឡាយរវាងគ្នានឹងគ្នាក្នុងនាមជាអ្នកដែលមានជំនឿចំពោះភាពជាព្រះជាម្ចាស់តែមួយរបស់អល់ឡោះ(ឯកទេពនិយម) និងការសាងនូវទង្វើកុសល។ ពួកគេស្នងមត៌កពីគ្នាទៅវិញទៅមកចំពោះភាពថ្លៃថ្នូរ និងភាពខ្ពង់ខ្ពស់។ ហើយអល់ឡោះមហាឮបំផុតចំពោះពាក្យសំដីខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ទ្រង់មហាដឹងបំផុតនៅគ្រប់ទង្វើរបស់ពួកគេ។ ដូច្នោះហើយទើបទ្រង់ជ្រើសរើស និងតែងតាំងនរណាម្នាក់ដែលទ្រង់មានចេតនាក្នុងចំណោមពួកគេនោះ។
3:35Page 54
إِذۡ قَالَتِ ٱمۡرَأَتُ عِمۡرَٰنَ رَبِّ إِنِّي نَذَرۡتُ لَكَ مَا فِي بَطۡنِي مُحَرَّرٗا فَتَقَبَّلۡ مِنِّيٓۖ إِنَّكَ أَنتَ ٱلسَّمِيعُ ٱلۡعَلِيمُ ٣٥
[Mention, O Muḥammad], when the wife of ʿImrān said, "My Lord, indeed I have pledged to You what is in my womb, consecrated [for Your service], so accept this from me. Indeed, You are the Hearing, the Knowing."
ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នៅពេលដែលភរិយារបស់អ៊ិមរ៉ន ដែលត្រូវជាម្តាយរបស់ម៉ារយ៉ាំ(នាងម៉ារី)បានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! ជាការពិតណាស់ ខ្ញុំបានសច្ចាដោយចិត្តស្មោះសរចំពោះទ្រង់ថា នឹងចាត់ទុកកូនដែលនៅក្នុងផ្ទៃរបស់ខ្ញុំឲ្យមានការស្មោះស្ម័គ្រដើម្បីបម្រើទ្រង់ និងបម្រើគេហដ្ឋានរបស់ទ្រង់។ ដូចនេះ សូមទ្រង់មេត្ដាទទួលយកការបួងសួងពីខ្ញុំផងចុះ។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់មហាឮនូវការបួងសួងរបស់ខ្ញុំ មហាដឹងនូវការនៀត(ប៉ងប្រាថ្នា)របស់ខ្ញុំ។
3:36Page 54
فَلَمَّا وَضَعَتۡهَا قَالَتۡ رَبِّ إِنِّي وَضَعۡتُهَآ أُنثَىٰ وَٱللَّهُ أَعۡلَمُ بِمَا وَضَعَتۡ وَلَيۡسَ ٱلذَّكَرُ كَٱلۡأُنثَىٰۖ وَإِنِّي سَمَّيۡتُهَا مَرۡيَمَ وَإِنِّيٓ أُعِيذُهَا بِكَ وَذُرِّيَّتَهَا مِنَ ٱلشَّيۡطَٰنِ ٱلرَّجِيمِ ٣٦
But when she delivered her, she said, "My Lord, I have delivered a female." And Allāh was most knowing of what she delivered, and the male is not like the female. "And I have named her Mary, and I seek refuge for her in You and [for] her descendants from Satan, the expelled [from the mercy of Allāh]."
ហើយនៅពេលដែលនាងបានពពោះគ្រប់ខែ ហើយបានសម្រាលកូនរួចនោះ នាងក៏បាននិយាយដោយការសុំការអធ្យស្រ័យ(ព្រោះនាងសង្ឃឹមថានឹងទទួលបានកូនប្រុស)ថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំសម្រាលបានកូនស្រីម្នាក់។ ហើយអល់ឡោះដឹងបំផុតចំពោះកូនដែលនាងបានសម្រាលនោះ។ ហើយកូនប្រុសដែលនាងសង្ឃឹមចង់បាននោះ មិនដូចកូនស្រីដែលនាងសម្រាលនោះឡើយ ទាំងកម្លាំងកាយ និងរូបរាងកាយ។ ហើយពិតប្រាកដណាស់ ខ្ញុំបានដាក់ឈ្មោះឲ្យនាងថា ម៉ារយ៉ាំ(ម៉ារី)។ ជាការពិតណាស់ ខ្ញុំសូមឱ្យទ្រង់ការពារនាង និងពូជពង្សរបស់នាងអំពីស្ហៃតនដែលត្រូវបានគេបណ្តេញចេញពីក្តីមេត្តាករុណារបស់ទ្រង់ផងចុះ។
3:37Page 54
فَتَقَبَّلَهَا رَبُّهَا بِقَبُولٍ حَسَنٖ وَأَنۢبَتَهَا نَبَاتًا حَسَنٗا وَكَفَّلَهَا زَكَرِيَّاۖ كُلَّمَا دَخَلَ عَلَيۡهَا زَكَرِيَّا ٱلۡمِحۡرَابَ وَجَدَ عِندَهَا رِزۡقٗاۖ قَالَ يَٰمَرۡيَمُ أَنَّىٰ لَكِ هَٰذَاۖ قَالَتۡ هُوَ مِنۡ عِندِ ٱللَّهِۖ إِنَّ ٱللَّهَ يَرۡزُقُ مَن يَشَآءُ بِغَيۡرِ حِسَابٍ ٣٧
So her Lord accepted her with good acceptance and caused her to grow in a good manner and put her in the care of Zechariah. Every time Zechariah entered upon her in the prayer chamber, he found with her provision. He said, "O Mary, from where is this [coming] to you?" She said, "It is from Allāh. Indeed, Allāh provides for whom He wills without account."
ដូចេ្នះ អល់ឡោះជាម្ចាស់ក៏បានទទួលយកនូវការសច្ចារបស់នាងនូវការទទួលយកមួយដ៏ល្អប្រសើរ។ ទ្រង់បានបណ្ដុះបណ្ដាលនាងនូវការបណ្ដុះបណ្ដាលមួយដ៏ល្អប្រពៃ។ ហើយទ្រង់បានធ្វើឲ្យដួងចិត្តបណ្តាអ្នកដែលសាងទង្វើកុសលទាំងឡាយក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់មានចិត្តអាណិតស្រឡាញ់នាង ហើយទ្រង់បានឱ្យព្យាការីហ្សាការីយ៉ា ជាអ្នកមើលថែរក្សានាង។ រាល់ពេលដែលព្យាការីហ្សាការីយ៉ាបានចូលទៅជួបនាងនៅឯកន្លែងគោរពសក្ការៈរបស់នាងនោះ គាត់តែងតែប្រទះឃើញចំណីអាហារនៅជាមួយនាងដែលជាលាភសក្ការៈដ៏ល្អនិងងាយស្រួល(បានមកដោយស្រួលៗ)។ ពេលនោះ គាត់ក៏បានសួរនាងថាៈ ឱម៉ារយ៉ាំ! តើនាងបានចំណីអាហារនេះមកពីណា? នាងបានឆ្លើយថាៈ ចំណីអាហារនេះ គឺមកពីអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ប្រទានលាភសក្ការៈដ៏ទូលាយបំផុតចំពោះជនណាដែលទ្រង់មានចេតនាដោយគ្មានកំណត់ឡើយ។
3:38Page 55
هُنَالِكَ دَعَا زَكَرِيَّا رَبَّهُۥۖ قَالَ رَبِّ هَبۡ لِي مِن لَّدُنكَ ذُرِّيَّةٗ طَيِّبَةًۖ إِنَّكَ سَمِيعُ ٱلدُّعَآءِ ٣٨
At that, Zechariah called upon his Lord, saying, "My Lord, grant me from Yourself a good offspring. Indeed, You are the Hearer of supplication."
ខណៈពេលដែលព្យាការីហ្សាការីយ៉ាបានឃើញនូវការប្រោសប្រទានលាភសក្ការៈរបស់អល់ឡោះចំពោះម៉ារយ៉ាំ កូនស្រី អ៊ិមរ៉ន ដែលខុសពីធម្មតាបែបនេះ គាត់ក៏មានចិត្តរំពឹងថា អល់ឡោះនឹងប្រទានឲ្យគាត់នូវកូនប្រុសម្នាក់ ខណៈដែលនៅពេលនោះ គាត់មានវ័យចំណាស់ទៅហើយ ហើយប្រពន្ធរបស់គាត់ក៏ជាស្ត្រី(អារ)ដែលមិនអាចមានកូនបានទៀត។ គាត់ក៏បានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំនូវកូនប្រុសដ៏ល្អម្នាក់ផងចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮនូវការបួងសួងពីអ្នកដែលបានបួងសួងទៅកាន់ទ្រង់ និងជាអ្នកឆ្លើយតបចំពោះគេ។
3:39Page 55
فَنَادَتۡهُ ٱلۡمَلَٰٓئِكَةُ وَهُوَ قَآئِمٞ يُصَلِّي فِي ٱلۡمِحۡرَابِ أَنَّ ٱللَّهَ يُبَشِّرُكَ بِيَحۡيَىٰ مُصَدِّقَۢا بِكَلِمَةٖ مِّنَ ٱللَّهِ وَسَيِّدٗا وَحَصُورٗا وَنَبِيّٗا مِّنَ ٱلصَّٰلِحِينَ ٣٩
So the angels called him while he was standing in prayer in the chamber, "Indeed, Allāh gives you good tidings of John, confirming a word1 from Allāh and [who will be] honorable, abstaining [from women], and a prophet from among the righteous."
ហើយម៉ាឡាអ៊ីកាត់(ទេវតា)ក៏បានហៅគាត់(ព្យាការីហ្សាការីយ៉ា) ខណៈដែលគាត់កំពុងតែឈរសឡាតនៅកន្លែងគោរពសក្ការៈរបស់គាត់ថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ផ្ដល់ដំណឹងរីករាយដល់អ្នកនូវកូនប្រុសម្នាក់ ឈ្មោះរបស់គេគឺ យ៉ះយ៉ា។ ក្នុងចំណោមលក្ខណៈសម្បត្តិរបស់គេនោះ គឺគេនឹងក្លាយជាអ្នកបញ្ជាក់នូវបន្ទូលពិតមកពីអល់ឡោះក្នុងការបង្កើតព្យាការីអ៊ីសា កូន ម៉ារយ៉ាំ (ពីព្រោះ អ៊ីសា ត្រូវបានគេបង្កើតតាមរយៈបន្ទូលមកពីអល់ឡោះជាពិសេស) ហើយក្មេងនេះ(យ៉ះយ៉ា) នឹងក្លាយទៅជាមេដឹកនាំទៅលើក្រុមរបស់គេទាំងចំណេះដឹង និងការគោរពសក្ការៈ ជាអ្នកដែលហាមឃាត់ខ្លួនរបស់គេអំពីចំណង់តណ្ហាផ្សេងៗ ដូចជាការប៉ះពាល់ស្រ្តីភេទ ដោយការផ្តាច់ខ្លួន(ចេញពីគេឯង)ដើម្បីគោរពសក្ការៈចំពោះម្ចាស់របស់គេ ហើយរូបគេ ក៏នឹងក្លាយជាព្យាការីម្នាក់ក្នុងចំណោមអ្នកដែលល្អត្រឹមត្រូវផងដែរ។
3:40Page 55
قَالَ رَبِّ أَنَّىٰ يَكُونُ لِي غُلَٰمٞ وَقَدۡ بَلَغَنِيَ ٱلۡكِبَرُ وَٱمۡرَأَتِي عَاقِرٞۖ قَالَ كَذَٰلِكَ ٱللَّهُ يَفۡعَلُ مَا يَشَآءُ ٤٠
He said, "My Lord, how will I have a boy when I have reached old age and my wife is barren?" He [the angel] said, "Such is Allāh; He does what He wills."
នៅពេលដែលម៉ាឡាអ៊ីកាត់បានផ្ដល់ដំណឹងរីករាយដល់ហ្សាការីយ៉ាអំពីកូនប្រុសម្នាក់ឈ្មោះយ៉ះយ៉ានោះ គាត់ក៏បាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ! តើឱ្យខ្ញុំមានកូនយ៉ាងដូចមេ្ដច បើខ្ញុំមានវ័យចំណាស់ទៅហើយ ហើយប្រពន្ធរបស់ខ្ញុំក៏ជាស្រី្ដអារដែលមិនអាចមានកូនបាននោះផងនោះ? អល់ឡោះបានឆ្លើយតបទៅកាន់គាត់វិញដោយបន្ទូលរបស់ទ្រង់ថាៈ ការបង្កើតយ៉ះយ៉ាក្នុងពេលដែលអ្នកមានវ័យចំណាស់ទៅហើយ ព្រមទាំងប្រពន្ធរបស់អ្នកជាស្ត្រីអារទៀតនោះ គឺប្រៀបដូចជាការបង្កើតរបស់អល់ឡោះចំពោះអ្វីដែលទ្រង់មានចេតនានូវអ្វីដែលខុសពីទម្លាប់ធម្មតាដូច្នោះដែរ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ ទ្រង់ធ្វើអ្វីមួយតាមដែលទ្រង់មានចេតនាដោយគតិបណ្ឌិតនិងចំណេះដឹងរបស់ទ្រង់។
3:41Page 55
قَالَ رَبِّ ٱجۡعَل لِّيٓ ءَايَةٗۖ قَالَ ءَايَتُكَ أَلَّا تُكَلِّمَ ٱلنَّاسَ ثَلَٰثَةَ أَيَّامٍ إِلَّا رَمۡزٗاۗ وَٱذۡكُر رَّبَّكَ كَثِيرٗا وَسَبِّحۡ بِٱلۡعَشِيِّ وَٱلۡإِبۡكَٰرِ ٤١
He said, "My Lord, make for me a sign." He said, "Your sign is that you will not [be able to] speak to the people for three days except by gesture. And remember your Lord much and exalt [Him with praise] in the evening and the morning."
ព្យាការីហ្សាការីយ៉ាបានពោលទៀតថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាផ្ដល់ឱ្យខ្ញុំនូវសញ្ញាមួយដែលបញ្ជាក់ថា ប្រពន្ធរបស់ខ្ញុំមានផ្ទៃពោះផង។ អល់ឡោះបានមានបន្ទូលថាៈ សញ្ញារបស់អ្នកដែលអ្នកបានស្នើសុំនោះ គឺអ្នកមិនអាចនិយាយស្ដីជាមួយមនុស្សចំនួនបីថ្ងៃបីយប់ លើកលែងតែធ្វើសញ្ញា(កាយវិការ)ប៉ុណ្ណោះ ដោយអ្នកមិនមានជំងឺអ្វីទាំងអស់។ ដូច្នេះ ចូរអ្នកបង្កើននូវរំលឹកទៅចំពោះម្ចាស់របស់អ្នកឱ្យបានច្រើន និងសូត្រធម៌លើកតម្កើងទ្រង់ទាំងល្ងាចទាំងព្រឹក។
3:42Page 55
وَإِذۡ قَالَتِ ٱلۡمَلَٰٓئِكَةُ يَٰمَرۡيَمُ إِنَّ ٱللَّهَ ٱصۡطَفَىٰكِ وَطَهَّرَكِ وَٱصۡطَفَىٰكِ عَلَىٰ نِسَآءِ ٱلۡعَٰلَمِينَ ٤٢
And [mention] when the angels said, "O Mary, indeed Allāh has chosen you and purified you and chosen you above the women of the worlds.
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលម៉ាឡាអ៊ីកាត់បានពោលទៅកាន់ម៉ារយ៉ាំ(នាងម៉ារី)ថា: ជាការពិតណាស់ អល់ឡោះជាម្ចាស់បានជ្រើសរើសអ្នក ដោយផ្តល់ឲ្យអ្នកនូវលក្ខណៈសម្បត្តិដ៏គួរឲ្យកោតសរសើរ និងបានសម្អាតអ្នកពីភាពខ្វះខាត ហើយទ្រង់បានជ្រើសរើសអ្នកឱ្យមានភាពល្អប្រសើរលើសស្ដ្រីផេ្សងៗនៅលើលោកក្នុងជំនាន់របស់អ្នកនេះ។
3:43Page 55
يَٰمَرۡيَمُ ٱقۡنُتِي لِرَبِّكِ وَٱسۡجُدِي وَٱرۡكَعِي مَعَ ٱلرَّٰكِعِينَ ٤٣
O Mary, be devoutly obedient to your Lord and prostrate and bow with those who bow [in prayer]."
ឱម៉ារយ៉ាំ! ចូរអ្នកឈរឲ្យបានយូរនៅក្នុងការសឡាត(ថ្វាយបង្គំ)របស់អ្នក ហើយចូរអ្នកស៊ូជោតចំពោះម្ចាស់របស់អ្នក និងចូរអ្នករូកុចំពោះទ្រង់ជាមួយនឹងបណ្តាអ្នកដែលរូកុក្នុងចំណោមបណ្តាអ្នកសាងកុសលទាំងឡាយ។
3:44Page 55
ذَٰلِكَ مِنۡ أَنۢبَآءِ ٱلۡغَيۡبِ نُوحِيهِ إِلَيۡكَۚ وَمَا كُنتَ لَدَيۡهِمۡ إِذۡ يُلۡقُونَ أَقۡلَٰمَهُمۡ أَيُّهُمۡ يَكۡفُلُ مَرۡيَمَ وَمَا كُنتَ لَدَيۡهِمۡ إِذۡ يَخۡتَصِمُونَ ٤٤
That is from the news of the unseen which We reveal to you, [O Muḥammad]. And you were not with them when they cast their pens1 as to which of them should be responsible for Mary. Nor were you with them when they disputed.
ដំណឹងរបស់ព្យាការីហ្សាការីយ៉ានិងម៉ារយ៉ាំដែលបានលើកឡើងខាងលើនោះ គឺស្ថិតក្នុងចំណោមដំណឹងអាថ៌កំបាំងចំនួនដែលយើងផ្ដល់វាជាវ៉ាហ៊ីទៅកាន់អ្នក(ឱព្យាការីមូហាំាម៉ាត់)។ ហើយអ្នកមិនបាននៅជាមួយនឹងពួកអ្នកប្រាជ្ញនិងអ្នកសាងកុសលទាំងឡាយនោះទេ នៅពេលដែលពួកគេឈ្លោះប្រកែកគ្នា ថាតើអ្នកណាម្នាក់ក្នុងចំណោមពួកគេដែលសាកសមនឹងបីបាច់ថែរក្សាម៉ារយ៉ាំ(នាងម៉ារី)នោះ រហូតដល់ពួកគេធ្វើការចាប់ឆ្នោតដោយបោះស្លាបប៉ាការបស់ពួកគេ ហើយស្លាបប៉ាការបស់ព្យាការីហ្សាការីយ៉ាក៏បានទទួលជ័យជម្នះ(គាត់ក៏បានក្លាយជាអ្នកដែលមើលថែម៉ារយ៉ាំ) ។
3:45Page 55
إِذۡ قَالَتِ ٱلۡمَلَٰٓئِكَةُ يَٰمَرۡيَمُ إِنَّ ٱللَّهَ يُبَشِّرُكِ بِكَلِمَةٖ مِّنۡهُ ٱسۡمُهُ ٱلۡمَسِيحُ عِيسَى ٱبۡنُ مَرۡيَمَ وَجِيهٗا فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ وَمِنَ ٱلۡمُقَرَّبِينَ ٤٥
[And mention] when the angels said, "O Mary, indeed Allāh gives you good tidings of a word1 from Him, whose name will be the Messiah, Jesus, the son of Mary - distinguished in this world and the Hereafter and among those brought near [to Allāh].
ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលម៉ាឡាអ៊ីកាត់បានពោលថាៈ ឱម៉ារយ៉ាំ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានផ្ដល់ដំណឹងរីករាយដល់អ្នកនូវកូនប្រុសម្នាក់ ដោយទ្រង់នឹងបង្កើតរូបគេដោយគ្មានឪពុក ពោលគឺ(ទ្រង់បង្កើតរូបគេ)ដោយបន្ទូលពីអល់ឡោះ ដោយទ្រង់មានបន្ទូលទៅកាន់គេថា “ចូរកើតភ្លាម” ពេលនោះ គេក៏ប្រសូត្រមកដោយការអនុញ្ញាតពីអល់ឡោះ ហើយកូនប្រុសនោះមានឈ្មោះថា អាល់ម៉ាសៀហ អ៊ីសាកូនម៉ារយ៉ាំ(យេស៊ូគ្រឹស្ត កូនប្រុសនាងម៉ារី) ដែលរូបគេមានឋានៈដ៏ខ្ពង់ខ្ពស់ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក និងជាអ្នកជំនិតម្នាក់ក្នុងចំណោមអ្នកជំនិតទាំងឡាយរបស់អល់ឡោះ។
3:46Page 56
وَيُكَلِّمُ ٱلنَّاسَ فِي ٱلۡمَهۡدِ وَكَهۡلٗا وَمِنَ ٱلصَّٰلِحِينَ ٤٦
He will speak to the people in the cradle and in maturity and will be of the righteous."
ហើយអ៊ីសានឹងនិយាយទៅកាន់មនុស្សលោកតាំងពីនៅជាទារក ហើយគេក៏នឹងនិយាយជាមួយពួកគេផងដែរនៅពេលដែលគេធំពេញវ័យ ដោយគេនឹងនិយាយទៅកាន់មនុស្សលោកនូវអ្វីដែលជាប្រការល្អសម្រាប់ពួកគេទាំងកិច្ចការសាសនានិងកិច្ចការលោកិយ ហើយគេជាមនុស្សម្នាក់ក្នុងចំណោមអ្នកសាងកុសលទាំងឡាយទាំងពាក្យសម្តីនិងទង្វើ។
3:47Page 56
قَالَتۡ رَبِّ أَنَّىٰ يَكُونُ لِي وَلَدٞ وَلَمۡ يَمۡسَسۡنِي بَشَرٞۖ قَالَ كَذَٰلِكِ ٱللَّهُ يَخۡلُقُ مَا يَشَآءُۚ إِذَا قَضَىٰٓ أَمۡرٗا فَإِنَّمَا يَقُولُ لَهُۥ كُن فَيَكُونُ ٤٧
She said, "My Lord, how will I have a child when no man has touched me?" [The angel] said, "Such is Allāh; He creates what He wills. When He decrees a matter, He only says to it, 'Be,' and it is.
ម៉ារយ៉ាំ(នាងម៉ារី)បាននិយាយទាំងភ្ញាក់ផ្អើល ដែលថានាងនឹងមានកូនដោយគ្មានប្តីបែបនេះថាៈ តើខ្ញុំនឹងមានកូនយ៉ាងដូចមេ្ដច បើគ្មានបុរសណាមកប៉ះពាល់ខ្ញុំផងនោះ មិនថាតាមរយៈប្រការហាឡាល់(រៀបការស្របច្បាប់) មិនថាតាមរយៈប្រការហារ៉ម(ហ្ស៊ីណា)នោះ? ម៉ាឡាអ៊ីកាត់បានតបទៅកាន់នាងថាៈ ដូចដែលអល់ឡោះបានបង្កើតឱ្យអ្នកមានកូនដោយ(គេ)គ្មានឪពុកបែបនេះដែរ ទ្រង់បង្កើតអ្វីតាមតែទ្រង់មានចេតនានូវអ្វីដែលខុសពីទម្លាប់ធម្មតាដូច្នោះដែរ។ នៅពេលដែលទ្រង់មានចេតនាសមេ្រចកិច្ចការអ្វីមួយ គឺទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថាៈ “ចូរកើតចុះ” វាក៏កើតឡើងភ្លាម។ ដូចនេះ គ្មានអ្វីមួយដែលទ្រង់មិនអាចធ្វើបាននោះទេ។ម៉ារយ៉ាំ(នាងម៉ារី)បាននិយាយទាំងភ្ញាក់ផ្អើល ដែលថានាងនឹងមានកូនដោយគ្មានប្តីបែបនេះថាៈ តើខ្ញុំនឹងមានកូនយ៉ាងដូចមេ្ដច បើគ្មានបុរសណាមកប៉ះពាល់ខ្ញុំផងនោះ មិនថាតាមរយៈប្រការហាឡាល់(រៀបការស្របច្បាប់) មិនថាតាមរយៈប្រការហារ៉ម(ហ្ស៊ីណា)នោះ? ម៉ាឡាអ៊ីកាត់បានតបទៅកាន់នាងថាៈ ដូចដែលអល់ឡោះបានបង្កើតឲ្យអ្នកមានកូនដោយ(គេ)គ្មានឪពុកបែបនេះដែរ ទ្រង់បង្កើតអ្វីតាមតែទ្រង់មានចេតនានូវអ្វីដែលខុសពីទម្លាប់ធម្មតាដូច្នោះដែរ។ នៅពេលដែលទ្រង់មានចេតនាសមេ្រចកិច្ចការអ្វីមួយ គឺទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថាៈ “ចូរកើតចុះ” វាក៏កើតឡើងភ្លាម។ ដូចនេះ គ្មានអ្វីមួយដែលទ្រង់មិនអាចធ្វើបាននោះទេ។
3:48Page 56
وَيُعَلِّمُهُ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَٱلتَّوۡرَىٰةَ وَٱلۡإِنجِيلَ ٤٨
And He will teach him writing and wisdom1 and the Torah and the Gospel
ហើយទ្រង់នឹងបង្រៀនដល់គេ(អ៊ីសា)នូវការសរសេរ ភាពត្រឹមត្រូវ និងភាពឆ្លាតវៃទាំងក្នុងពាក្យសម្តីនិងទង្វើ។ ហើយទ្រង់នឹងបង្រៀនដល់គេនូវគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ដែលត្រូវបានគេបញ្ចុះទៅកាន់ព្យាការីមូសា(ម៉ួសេ) ហើយទ្រង់ក៏នឹងបង្រៀនដល់គេផងដែរនូវគម្ពីរអ៊ីញជីលដែលគេ(អល់ឡោះ)នឹងបញ្ចុះវាទៅកាន់រូបគេ(អ៊ីសា)។
3:49Page 56
وَرَسُولًا إِلَىٰ بَنِيٓ إِسۡرَٰٓءِيلَ أَنِّي قَدۡ جِئۡتُكُم بِـَٔايَةٖ مِّن رَّبِّكُمۡ أَنِّيٓ أَخۡلُقُ لَكُم مِّنَ ٱلطِّينِ كَهَيۡـَٔةِ ٱلطَّيۡرِ فَأَنفُخُ فِيهِ فَيَكُونُ طَيۡرَۢا بِإِذۡنِ ٱللَّهِۖ وَأُبۡرِئُ ٱلۡأَكۡمَهَ وَٱلۡأَبۡرَصَ وَأُحۡيِ ٱلۡمَوۡتَىٰ بِإِذۡنِ ٱللَّهِۖ وَأُنَبِّئُكُم بِمَا تَأۡكُلُونَ وَمَا تَدَّخِرُونَ فِي بُيُوتِكُمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لَّكُمۡ إِن كُنتُم مُّؤۡمِنِينَ ٤٩
And [make him] a messenger to the Children of Israel, [who will say], 'Indeed I have come to you with a sign from your Lord in that I design for you from clay [that which is] like the form of a bird, then I breathe into it and it becomes a bird by permission of Allāh. And I cure the blind [from birth] and the leper, and I give life to the dead - by permission of Allāh. And I inform you of what you eat and what you store in your houses. Indeed in that is a sign for you, if you are believers.
ហើយក៏ដូចគ្នាដែរ ទ្រង់នឹងតែងតាំងរូបគេ(អ៊ីសា)ធ្វើជាអ្នកនាំសារម្នាក់ទៅកាន់អម្បូរអ៊ីស្រាអែល ដោយគេនឹងនិយាយទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់របស់អល់ឡោះមកកាន់ពួកអ្នក។ ពិតប្រាកដណាស់ ខ្ញុំបាននាំមកឱ្យពួកអ្នកនូវនិមិត្តសញ្ញាមួយដែលបញ្ជាក់ទៅលើសច្ចភាពនៃភាពជាព្យាការីរបស់ខ្ញុំ នោះគឺៈ ពិតប្រាកដណាស់ ខ្ញុំនឹងសូនរូបបក្សីអំពីដីឥដ្ឋឲ្យពួកអ្នក ហើយខ្ញុំក៏ផ្លុំចូលទៅក្នុងវា។ ពេលនោះ វាក៏ក្លាយជាសត្វបក្សីមួយដែលមានជីវិត ដោយការអនុញ្ញាតរបស់អល់ឡោះ។ ហើយខ្ញុំអាចព្យាបាលជនពិការភ្នែកពីកំណើតឲ្យមើលឃើញបាន និងព្យាបាលអ្នកកើតឃ្លង់ឲ្យស្បែករបស់គេត្រឡប់ទៅសភាពស្អាតដូចដើមវិញ ហើយខ្ញុំក៏អាចប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញបានដែរ ដែលប្រការទាំងអស់នោះ គឺ(អាចកើតឡើងបាន)ដោយមានការអនុញ្ញាតពីអល់ឡោះជាម្ចាស់។ ហើយខ្ញុំអាចប្រាប់ពួកអ្នកនូវចំណីអាហារដែលពួកអ្នកនឹងបរិភោគ ហើយនិងចំណីអាហារដែលពួកអ្នកត្រូវស្ដុកទុកនៅក្នុងផ្ទះរបស់ពួកអ្នក។ ពិតប្រាកដណាស់ រឿងរ៉ាវដ៏អស្ចារ្យដែលខ្ញុំបានលើកឡើងដល់ពួកអ្នកដែលមនុស្សគ្មានសមត្ថភាពនឹងអាចធ្វើបានទាំងនោះ គឺជាភស្ដុតាងមួយដ៏ច្បាស់លាស់ដែលបញ្ជាក់ថា ពិតប្រាកដណាស់ រូបខ្ញុំ គឺជាអ្នកនាំសារមួយរូបរបស់អល់ឡោះមកកាន់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ និងជាអ្នកដែលជឿជាក់លើភស្តុតាងទាំងឡាយមែននោះ។
3:50Page 56
وَمُصَدِّقٗا لِّمَا بَيۡنَ يَدَيَّ مِنَ ٱلتَّوۡرَىٰةِ وَلِأُحِلَّ لَكُم بَعۡضَ ٱلَّذِي حُرِّمَ عَلَيۡكُمۡۚ وَجِئۡتُكُم بِـَٔايَةٖ مِّن رَّبِّكُمۡ فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ ٥٠
And [I have come] confirming what was before me of the Torah and to make lawful for you some of what was forbidden to you. And I have come to you with a sign from your Lord, so fear Allāh and obey me.
ហើយម្យ៉ាងទៀត ខ្ញុំមកកាន់ពួកអ្នកដើម្បីបញ្ជាក់អំពីគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ដែលគេបានបញ្ចុះមកមុនខ្ញុំ ហើយខ្ញុំមកកាន់ពួកអ្នក គឺដើម្បីអនុញ្ញាតឱ្យពួកអ្នកនូវប្រការមួយចំនួនដែលគេធ្លាប់បានហាមឃាត់មកលើពួកអ្នកកាលពីមុន ដើម្បីជាការសម្រួលនិងជាការបន្ធូរបន្ថយដល់ពួកអ្នក។ ហើយខ្ញុំបាននាំមកនូវភស្តុតាងដ៏ច្បាស់លាស់មកកាន់ពួកអ្នកដែលបញ្ជាក់ទៅលើភាពត្រឹមត្រូវនៃអ្វីដែលខ្ញុំបាននិយាយទៅកាន់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសឲ្យឆ្ងាយពីប្រការហាមឃាត់ទាំងឡាយរបស់ទ្រង់ ហើយចូរពួកអ្នកប្រតិបត្ដិតាមខ្ញុំនូវអ្វីដែលខ្ញុំបានអំពាវនាវពួកអ្នកទៅកាន់វា។
3:51Page 56
إِنَّ ٱللَّهَ رَبِّي وَرَبُّكُمۡ فَٱعۡبُدُوهُۚ هَٰذَا صِرَٰطٞ مُّسۡتَقِيمٞ ٥١
Indeed, Allāh is my Lord and your Lord, so worship Him. That is the straight path.'"
ទាំងនោះគឺដោយសារតែ ពិតណាស់ អល់ឡោះគឺជាម្ចាស់របស់ខ្ញុំ និងជាម្ចាស់របស់ពួកអ្នក។ ហើយទ្រង់តែមួយគត់ដែលសាកសមឲ្យគេគោរពប្រតិបត្តិ និងគោរពកោតខ្លាច។ ដូចនេះ ចូរពួកអ្នកគោរពសក្ការៈទៅចំពោះទ្រង់តែមួយ។ អ្វីដែលខ្ញុំបានប្រើពួកអ្នកឲ្យគោរពសក្ការៈចំពោះអល់ឡោះនិងគោរពកោតខ្លាចទ្រង់នោះ វានោះហើយជាមាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរឡើយ។
3:52Page 56
۞ فَلَمَّآ أَحَسَّ عِيسَىٰ مِنۡهُمُ ٱلۡكُفۡرَ قَالَ مَنۡ أَنصَارِيٓ إِلَى ٱللَّهِۖ قَالَ ٱلۡحَوَارِيُّونَ نَحۡنُ أَنصَارُ ٱللَّهِ ءَامَنَّا بِٱللَّهِ وَٱشۡهَدۡ بِأَنَّا مُسۡلِمُونَ ٥٢
But when Jesus felt [persistence in] disbelief from them, he said, "Who are my supporters for [the cause of] Allāh?" The disciples said, "We are supporters for Allāh. We have believed in Allāh and testify that we are Muslims [submitting to Him].
ហើយនៅពេលអ៊ីសា(យេស៊ូគ្រឹស្ត)បានដឹងថា មានការប្រឆាំងពីពួកគេ(មកចំពោះគាត់)នោះ គាត់ក៏បាននិយាយទៅកាន់អម្បូរអ៊ីស្រាអែលថាៈ តើអ្នកណាជាអ្នកជួយខ្ញុំក្នុងការអំពាវនាវទៅកាន់អល់ឡោះនោះ? បណ្ដាអ្នកដែលស្មោះត្រង់ក្នុងចំណោមអ្នកដែលដើរតាមគាត់បានឆ្លើយថាៈ ពួកយើងគឺជាអ្នកជួយសាសនារបស់អល់ឡោះ។ ពួកយើងមានជំនឿចំពោះអល់ឡោះ ហើយពួកយើងដើរតាមអ្នក។ ដូចេ្នះ សូមអ្នក(ឱអ៊ីសា)ធ្វើសាក្សីផងចុះថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកគោរពតាមអល់ឡោះ ដោយមានជំនឿចំពោះទ្រង់តែមួយគត់(ឯកទេពនិយម) និងគោរពប្រតិបត្តិចំពោះទ្រង់។
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences