Al-Mukhtasar · Tafsir · in Khmer
Ali 'Imran 3:53–80
3:53Page 57
رَبَّنَآ ءَامَنَّا بِمَآ أَنزَلۡتَ وَٱتَّبَعۡنَا ٱلرَّسُولَ فَٱكۡتُبۡنَا مَعَ ٱلشَّٰهِدِينَ ٥٣
Our Lord, we have believed in what You revealed and have followed the messenger [i.e., Jesus], so register us among the witnesses [to truth]."
ហើយដូច្នោះដែរ បណ្តាអ្នកដែលស្មោះត្រង់(នឹងព្យាការីអ៊ីសា)បានបួងសួងថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងមានជំនឿលើគម្ពីរអ៊ីញជីលដែលទ្រង់បានបញ្ចុះមកហើយ ហើយពួកយើងក៏បានប្រតិបត្ដិតាមអ្នកព្យាការីអ៊ីសាផងដែរ។ ដូចនេះ សូមទ្រង់មេត្ដាកត់ត្រាពួកយើងឱ្យស្ថិតក្នុងចំណោមបណ្ដាអ្នកដែលធ្វើសាក្សីលើរឿងពិតដែលពួកគេមានជំនឿចំពោះទ្រង់និងបណ្តាអ្នកនាំសាររបស់ទ្រង់ផងចុះ។ងចុះ។
3:54Page 57
وَمَكَرُواْ وَمَكَرَ ٱللَّهُۖ وَٱللَّهُ خَيۡرُ ٱلۡمَٰكِرِينَ ٥٤
And they [i.e., the disbelievers] planned, but Allāh planned. And Allāh is the best of planners.
ហើយពួកដែលប្រឆាំងក្នុងចំណោមអម្បូរអ៊ីស្រាអែលបានប្រើឧបាយកល ដោយពួកគេព្យាយាមសម្លាប់ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)។ ហើយអល់ឡោះក៏បានប្រើឧបាយកលតបទៅពួកគេវិញដែរ ដោយទ្រង់បានបោះបង់ពួកគេឲ្យស្ថិតនៅក្នុងភាពវង្វេង ហើយទ្រង់ក៏បានធ្វើឲ្យបុរសម្នាក់ទៀតមានរូបរាង មុខមាត់ដូចទៅនឹងព្យាការីអ៊ីសា(យស៊ូគ្រឹស្ត)។ ហើយអល់ឡោះជាអ្នកដែលប្រសើរបំផុតក្នុងការតបចំពោះអ្នកដែលប្រើឧបាយកលទាំងឡាយ ពីព្រោះគ្មានឧបាយកលនៃសត្រូវរបស់ទ្រង់ណាមួយដែលខ្លាំងជាងឧបាយកលរបស់ទ្រង់ឡើយ។
3:55Page 57
إِذۡ قَالَ ٱللَّهُ يَٰعِيسَىٰٓ إِنِّي مُتَوَفِّيكَ وَرَافِعُكَ إِلَيَّ وَمُطَهِّرُكَ مِنَ ٱلَّذِينَ كَفَرُواْ وَجَاعِلُ ٱلَّذِينَ ٱتَّبَعُوكَ فَوۡقَ ٱلَّذِينَ كَفَرُوٓاْ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِۖ ثُمَّ إِلَيَّ مَرۡجِعُكُمۡ فَأَحۡكُمُ بَيۡنَكُمۡ فِيمَا كُنتُمۡ فِيهِ تَخۡتَلِفُونَ ٥٥
[Mention] when Allāh said, "O Jesus, indeed I will take you and raise you to Myself and purify [i.e., free] you from those who disbelieve and make those who follow you [in submission to Allāh alone] superior to those who disbelieve until the Day of Resurrection. Then to Me is your return, and I will judge between you concerning that in which you used to differ.
ហើយឧបាយកលរបស់អល់ឡោះចំពោះពួកគេ(ផងដែរ)នោះ គឺនៅពេលដែលទ្រង់បានមានបន្ទូលទៅកាន់ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)ថាៈ ឱអ៊ីសា! ពិតប្រាកដណាស់ យើងគឺជាអ្នកដកយកអ្នកពីផែនដី ទាំងដែលអ្នកមិនទាន់ស្លាប់ ហើយយើងជាអ្នកដែលបានលើកខ្លួនប្រាណរបស់អ្នក និងព្រលឹង(វិញ្ញាណ)របស់អ្នកមកកាន់យើង ព្រមទាំងជម្រះសម្អាតខ្លួនអ្នកពីភាពកខ្វក់ដែលពួកគេបានប្រឆាំងនឹងអ្នក និងបញ្ចៀសរូបអ្នកឲ្យឆ្ងាយពីពួកគេ។ ហើយយើងនឹងធ្វើឱ្យបណ្ដាអ្នកដែលដើរតាមអ្នកដែលស្ថិតនៅលើសាសនាត្រឹមត្រូវ(ក្នុងចំណោមនោះ ការមានជំនឿចំពោះព្យាការីមូហាំម៉ាត់)ឲ្យមានភាពខ្ពង់ខ្ពស់ជាងពួកដែលប្រឆាំងនឹងអ្នករហូតដល់ថ្ងៃបរលោក តាមរយៈបណ្ដាភស្តុតាងនិងភាពខ្លាំងក្លា។ ក្រោយមក ពួកអ្នកនឹងវិលត្រឡប់មកកាន់យើង(អល់ឡោះ)តែមួយគត់នៅថ្ងៃបរលោក ហើយយើងនឹងកាត់សេចក្ដីរវាងពួកអ្នកដោយភាពយុត្តិធម៌បំផុតនូវអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នាក្នុងរឿងនោះ។
3:56Page 57
فَأَمَّا ٱلَّذِينَ كَفَرُواْ فَأُعَذِّبُهُمۡ عَذَابٗا شَدِيدٗا فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ وَمَا لَهُم مِّن نَّٰصِرِينَ ٥٦
And as for those who disbelieved, I will punish them with a severe punishment in this world and the Hereafter, and they will have no helpers."
រីឯពួកដែលប្រឆាំងនឹងអ្នក និងប្រឆាំងជាមួយសេចក្តីពិតដែលអ្នកបាននាំទៅកាន់ពួកគេនោះ ពិតប្រាកដណាស់ យើងនឹងដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតក្នុងលោកិយ ដោយការសម្លាប់ ការចាប់ជាឈ្លើយសឹក ភាពអាម៉ាស់ និងប្រការផ្សេងទៀត និងនៅថ្ងៃបរលោក ពួកគេនឹងទទូលនូវទណ្ឌកម្មនៃភ្លើងនរក។ ហើយសម្រាប់ពួកគេ គឺគ្មានអ្នកដែលអាចជួយការពារពួកគេពីទណ្ឌកម្មបានឡើយ។
3:57Page 57
وَأَمَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فَيُوَفِّيهِمۡ أُجُورَهُمۡۗ وَٱللَّهُ لَا يُحِبُّ ٱلظَّٰلِمِينَ ٥٧
But as for those who believed and did righteous deeds, He will give them in full their rewards, and Allāh does not like the wrongdoers.
រីឯបណ្ដាអ្នកដែលមានជំនឿចំពោះអ្នក(ព្យាការីអ៊ីសា) និងមានជំនឿចំពោះសេចក្តីពិតដែលអ្នកបាននាំមកកាន់ពួកគេ ហើយពួកគេបានសាងទង្វើកុសលនានា ដូចជាការសឡាត(ថ្វាយបង្គំ) ការបរិច្ចាគហ្សាកាត់ ការកាន់អំណត់បួស និងការភ្ជាប់ចំណងសាច់សាលោហិតជាដើមនោះ ពិតប្រាកដណាស់ អល់ឡោះនឹងប្រទានឱ្យពួកគេនូវផលបុណ្យនៃទង្វើរបស់ពួកគេយ៉ាងពេញលេញ ដោយមិនមានការកាត់បន្ថយអ្វីមួយអំពីវាឡើយ។ ហើយការរៀបរាប់នេះ គឺចំពោះអ្នកដែលដើរតាមព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)មុននឹងគេបានតែងតាំងព្យាការីមូហាំម៉ាត់ជាអ្នកនាំសារ ដែលព្យាការីអ៊ីសាបានផ្តល់ដំណឹងរីករាយ(ពីការមកដល់របស់ព្យាការីមូហំាម៉ាត់)នេះដោយខ្លួនគាត់ផ្ទាល់។ ហើយអល់ឡោះមិនស្រឡាញ់ពួកដែលបំពានឡើយ ហើយក្នុងចំណោមការបំពានដ៏ធេងនោះ គឺការធ្វើស្ហ៊ីរិក(ពហុទេពនិយម)នឹងអល់ឡោះជាម្ចាស់ និងការប្រឆាំងចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់។
3:58Page 57
ذَٰلِكَ نَتۡلُوهُ عَلَيۡكَ مِنَ ٱلۡأٓيَٰتِ وَٱلذِّكۡرِ ٱلۡحَكِيمِ ٥٨
This is what We recite to you, [O Muḥammad], of [Our] verses and the precise [and wise] message [i.e., the Qur’ān].
ដំណឹងរបស់ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)ដែលយើងបានពិពណ៌នាប្រាប់អ្នក(ព្យាការីមូហាំម៉ាត់)នោះហើយ គឺជាភស្ដុតាងដ៏ច្បាស់លាស់ដែលបញ្ជាក់ទៅលើភាពត្រឹមត្រូវនៃអ្វីដែលបានបញ្ចុះទៅឲ្យអ្នក ហើយវាគឺជាការរំលឹកមួយសម្រាប់បណ្តាអ្នកដែលកោតខ្លាច ជារឿងពិតមួយដោយមិនមែនជាការប្រឌិតឡើយ។
3:59Page 57
إِنَّ مَثَلَ عِيسَىٰ عِندَ ٱللَّهِ كَمَثَلِ ءَادَمَۖ خَلَقَهُۥ مِن تُرَابٖ ثُمَّ قَالَ لَهُۥ كُن فَيَكُونُ ٥٩
Indeed, the example of Jesus to Allāh1 is like that of Adam. He created him from dust; then He said to him, "Be," and he was.
ពិតប្រាកដណាស់ ការប្រៀបធៀបការបងើ្កតព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)ចំពោះអល់ឡោះនោះ គឺប្រៀបដូចជាជាការដែលទ្រង់បានបង្កើតព្យាការីអាហ្ទាំ(អាដាម)អំពីដីដោយគ្មានឪពុកម្តាយដូច្នោះដែរ។ តាមពិត ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់គាត់ថាៈ “ចូរឯងកើតជាមនុស្សចុះ”។ ពេលនោះ គាត់(អាហ្ទាំ)ក៏កើតឡើងភ្លាមដូចអ្វីដែលទ្រង់មានចេតនា។ ដូចនេះ តើពួកគេអះអាងថា ពិតណាស់ រូបគាត់(ព្យាការីអ៊ីសាឬយេស៊ូគ្រឹស្ត) គឺជាព្រះជាម្ចាស់ដោយហេតុផលថា រូបគាត់ត្រូវបានគេបង្កើតមកដោយគ្មានឪពុកយ៉ាងដូចម្តេច ទាំងដែលពួកគេបានទទួលស្គាល់ថា ពិតណាស់ ព្យាការីអាហ្ទាំ(អាដាម)គឺជាមនុស្សលោក ខណៈដែលគាត់ត្រូវបានគេបង្កើតដោយគ្មានឪពុកម្តាយដែរនោះ?
3:60Page 57
ٱلۡحَقُّ مِن رَّبِّكَ فَلَا تَكُن مِّنَ ٱلۡمُمۡتَرِينَ ٦٠
The truth is from your Lord, so do not be among the doubters.
សេចក្តីពិតដែលគ្មានការសង្ស័យនៅក្នុងវាក្នុងរឿងរបស់ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត) វាគឺការពិតដែលម្ចាស់របស់អ្នក(មូហាំម៉ាត់)បានបញ្ចុះមកកាន់អ្នក។ ដូចេ្នះ ចូរអ្នកកុំស្ថិតក្នុងចំណោមអ្នកដែលមានភាពមន្ទិលសង្ស័យឲ្យសោះ។ ផ្ទុយទៅវិញ អ្នកត្រូវមានភាពនឹងនរនៅលើសេចក្តីពិតដែលអ្នកកំពុងតែស្ថិតនៅលើវានេះ។
3:61Page 57
فَمَنۡ حَآجَّكَ فِيهِ مِنۢ بَعۡدِ مَا جَآءَكَ مِنَ ٱلۡعِلۡمِ فَقُلۡ تَعَالَوۡاْ نَدۡعُ أَبۡنَآءَنَا وَأَبۡنَآءَكُمۡ وَنِسَآءَنَا وَنِسَآءَكُمۡ وَأَنفُسَنَا وَأَنفُسَكُمۡ ثُمَّ نَبۡتَهِلۡ فَنَجۡعَل لَّعۡنَتَ ٱللَّهِ عَلَى ٱلۡكَٰذِبِينَ ٦١
Then whoever argues with you about it after [this] knowledge has come to you - say, "Come, let us call our sons and your sons, our women and your women, ourselves and yourselves, then supplicate earnestly [together] and invoke the curse of Allāh upon the liars [among us]."
ហេតុនេះ ជនណាដែលជជែកដេញដោលនឹងអ្នក(ឱព្យាការីមូហាំម៉ាត់)ក្នុងចំណោមពួកណាសរ៉នី(ពួកគ្រឹស្ទាន)នៃតំបន់ណាច់រ៉ន អំពីរឿងរ៉ាវរបស់ព្យាការីអ៊ីសា ដោយអះអាងថា រូបគាត់មិនមែនជាខ្ញុំបម្រើរបស់អល់ឡោះ ក្រោយពីចំណេះដឹងដ៏ត្រឹមត្រូវអំពីរឿងនោះបានមកដល់អ្នកហើយនោះ ចូរអ្នកពោលទៅកាន់ពួកគេថាៈ សូមពួកអ្នកមកទីនេះ! យើងនឹងហៅកូនចៅរបស់ពួកយើងនិងកូនចៅរបស់ពួកអ្នក ហើយនិងភរិយារបស់ពួកយើងនិងភរិយារបស់ពួកអ្នក ព្រមទាំងខ្លួនពួកយើងនិងខ្លួនពួកអ្នក ហើយពួកយើងនឹងជួបជុំគ្នាទាំងអស់។ បន្ទាប់មក ពួកយើងនឹងអង្វរករបួងសួងទៅកាន់អល់ឡោះជាម្ចាស់ឱ្យដាក់បណ្ដាសារបស់ទ្រង់ទៅលើពួកដែលភូតកុហកក្នុងចំណោមពួកយើងនិងក្នុងចំណោមពួកអ្នក។
3:62Page 58
إِنَّ هَٰذَا لَهُوَ ٱلۡقَصَصُ ٱلۡحَقُّۚ وَمَا مِنۡ إِلَٰهٍ إِلَّا ٱللَّهُۚ وَإِنَّ ٱللَّهَ لَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ٦٢
Indeed, this is the true narration. And there is no deity except Allāh. And indeed, Allāh is the Exalted in Might, the Wise.
ពិតប្រាកដណាស់ រឿងរ៉ាវរបស់ព្យាការីអ៊ីសាដែលយើងបានរំលឹកប្រាប់ដល់អ្នក(ព្យាការីមូហាំម៉ាត់)នេះ គឺជាដំណឹងពិតដែលគ្មានការភូតកុហកនិងការសង្ស័យក្នុងវានោះទេ។ ហើយគ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះតែមួយគត់ឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះគឺជាម្ចាស់មហាខ្លាំងពូកែបំផុតចំពោះអំណាចរបស់ទ្រង់ មហាគតិបណ្ឌិតក្នុងការគ្រប់គ្រង ការដាក់បទបញ្ជា និងការបង្កើតរបស់ទ្រង់។
3:63Page 58
فَإِن تَوَلَّوۡاْ فَإِنَّ ٱللَّهَ عَلِيمُۢ بِٱلۡمُفۡسِدِينَ ٦٣
But if they turn away, then indeed - Allāh is Knowing of the corrupters.
តែប្រសិនបើពួកគេងាកចេញពីការពិតដែលអ្នកបាននាំមក ដោយពួកគេមិនដើរតាមអ្នកទេនោះ វានោះគឺជាភាពមហន្តរាយរបស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតចំពោះពួកដែលបង្កវិនាសកម្មនៅលើផែនដី ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះទង្វើនោះវិញជាមិនខាន។
3:64Page 58
قُلۡ يَٰٓأَهۡلَ ٱلۡكِتَٰبِ تَعَالَوۡاْ إِلَىٰ كَلِمَةٖ سَوَآءِۭ بَيۡنَنَا وَبَيۡنَكُمۡ أَلَّا نَعۡبُدَ إِلَّا ٱللَّهَ وَلَا نُشۡرِكَ بِهِۦ شَيۡـٔٗا وَلَا يَتَّخِذَ بَعۡضُنَا بَعۡضًا أَرۡبَابٗا مِّن دُونِ ٱللَّهِۚ فَإِن تَوَلَّوۡاْ فَقُولُواْ ٱشۡهَدُواْ بِأَنَّا مُسۡلِمُونَ ٦٤
Say, "O People of the Scripture, come to a word that is equitable between us and you - that we will not worship except Allāh and not associate anything with Him and not take one another as lords instead of Allāh."1 But if they turn away, then say, "Bear witness that we are Muslims [submitting to Him]."
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថាៈ ឱពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ)ក្នុងចំណោមពួកយូដា និងពូកណាសរ៉នី(ពួកគ្រឹស្ទាន)! សូមពួកអ្នកមកទីនេះ យើងនឹងរួបរួមគ្នានៅលើពាក្យសំដីមួយដែលសើ្មភាពគ្នារវាងពួកយើងទាំងអស់គ្នា នោះគឺ ពួកយើងត្រូវគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ដោយពួកយើងមិនត្រូវគោរពសក្ការៈអ្នកផ្សេងក្រៅពីទ្រង់ឡើយ ទោះបីជាពួកវាមានឋានៈខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ។ ហើយពួកយើងក៏មិនត្រូវយកគ្នាឯង(មនុស្សលោកដូចគ្នា)ធ្វើជាម្ចាស់ ដោយគោរពក្ការៈនិងគោរពប្រតិបត្តិ(ចំពោះពួកគេ)ក្រៅពីអល់ឡោះនោះដែរ។ តែប្រសិនបើពួកគេនៅបែរចេញពីសេចក្តីពិត និងភាពស្មើគ្នាដែលអ្នកបានអំពាវនាវពួកគេទៅកាន់វានោះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកធ្វើសាក្សីផងថា ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះ(ជាជនមូស្លីម)ដែលគោរពតាមទ្រង់ដោយការប្រតិបត្តិតាម។
3:65Page 58
يَٰٓأَهۡلَ ٱلۡكِتَٰبِ لِمَ تُحَآجُّونَ فِيٓ إِبۡرَٰهِيمَ وَمَآ أُنزِلَتِ ٱلتَّوۡرَىٰةُ وَٱلۡإِنجِيلُ إِلَّا مِنۢ بَعۡدِهِۦٓۚ أَفَلَا تَعۡقِلُونَ ٦٥
O People of the Scripture, why do you argue about Abraham while the Torah and the Gospel were not revealed until after him? Then will you not reason?
ឱពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ)! ហេតុអ្វីបានជាពួកអ្នកឈ្លោះប្រកែកគ្នាក្នុងសាសនារបស់ព្យាការីអ៊ីព្រហ៊ីម(អាប្រាហាំ) ដោយពួកយូដាអះអាងថា ពិតប្រាកដណាស់ ព្យាការីអ៊ីព្រហ៊ីមកាន់តាមសាសនាយូដា ហើយពួកណាសរ៉នី(ពួកគ្រឹស្ទាន)វិញអះអាងថា ព្យាការីអ៊ីព្រហ៊ីមកាន់តាមសាសនាគ្រឹស្ទាន ខណៈដែលពួកអ្នកដឹងថា ជាការពិតណាស់ សាសនាយូដា និងសាសនាគ្រឹស្ទាន គឺកើតក្រោយពីការស្លាប់របស់អ៊ីព្រហ៊ីមរយៈពេលយ៉ាងយូរ(រាប់រយឆ្នាំ)នោះ។ តើពួកអ្នកមិនពិចារណាចំពោះពាក្យសម្តី និងការអះអាងដែលខុសឆ្គងនិងមិនត្រឹមត្រូវរបស់ពួកអ្នកទេឬ?
3:66Page 58
هَٰٓأَنتُمۡ هَٰٓؤُلَآءِ حَٰجَجۡتُمۡ فِيمَا لَكُم بِهِۦ عِلۡمٞ فَلِمَ تُحَآجُّونَ فِيمَا لَيۡسَ لَكُم بِهِۦ عِلۡمٞۚ وَٱللَّهُ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ ٦٦
Here you are - those who have argued about that of which you have [some] knowledge, but why do you argue about that of which you have no knowledge? And Allāh knows, while you know not.
ពួកអ្នក(ឱពួកអះលីគីតាប)បានជជែកដេញដោលជាមួយនឹងព្យាការីមូហាំម៉ាត់ចំពោះអ្វីដែលអ្នកបានដឹងអំពីកិច្ចការសាសនារបស់ពួកអ្នក និងអ្វីដែលគេបានបញ្ចុះទៅលើពួកអ្នក។ តើហេតុអ្វីបានជាពួកអ្នកជជែកដេញដោលចំពោះរឿងព្យាការីអ៊ីព្រហ៊ីម(អាប្រាហាំ) និងសាសនារបស់គាត់ ដោយពួកអ្នកមិនបានដឹងអំពីវាសោះ ដោយសាររឿងនោះមិនមាននៅក្នុងគម្ពីររបស់ពួកអ្នក ហើយបណ្តាព្យាការីរបស់ពួកអ្នក ក៏មិនបាននាំមកផងដែរនោះ? ហើយអល់ឡោះដឹងនូវរឿងរ៉ាវជាក់ស្តែង និងផ្ទៃក្នុងរបស់វា តែពួកអ្នកមិនបានដឹងឡើយ។
3:67Page 58
مَا كَانَ إِبۡرَٰهِيمُ يَهُودِيّٗا وَلَا نَصۡرَانِيّٗا وَلَٰكِن كَانَ حَنِيفٗا مُّسۡلِمٗا وَمَا كَانَ مِنَ ٱلۡمُشۡرِكِينَ ٦٧
Abraham was neither a Jew nor a Christian, but he was one inclining toward truth, a Muslim [submitting to Allāh]. And he was not of the polytheists.1
ព្យាការីអ៊ីព្រហ៊ីម(អាប្រាហាំ)មិនមែនស្ថិតនៅលើសាសនាយូដាឡើយ ហើយក៏មិនមែនស្ថិតនៅលើសាសនាគ្រឹស្ទាននោះដែរ តែគាត់ជាអ្នកដែលចាកផុតពីសាសនាដែលមិនត្រឹមត្រូវទាំងឡាយ ជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះតែមួយគត់ ហើយគាត់ក៏ពុំមែនស្ថិតក្នុងចំណោមពួកមុស្ហរីគីន(ពួកពហុទេពនិយម) ដូចដែលពួកមុស្ហរីគីនអារ៉ាប់បានអះអាងនោះដែរ។
3:68Page 58
إِنَّ أَوۡلَى ٱلنَّاسِ بِإِبۡرَٰهِيمَ لَلَّذِينَ ٱتَّبَعُوهُ وَهَٰذَا ٱلنَّبِيُّ وَٱلَّذِينَ ءَامَنُواْۗ وَٱللَّهُ وَلِيُّ ٱلۡمُؤۡمِنِينَ ٦٨
Indeed, the most worthy of Abraham among the people are those who followed him [in submission to Allāh] and this prophet [i.e., Muḥammad (ﷺ)] and those who believe [in his message]. And Allāh is the Ally1 of the believers.
ពិតប្រាកដណាស់ មនុស្សដែលជិតស្និទ្ធនឹងព្យាការីអ៊ីព្រហ៊ីមបំផុតនោះ គឺបណ្តាអ្នកទាំងឡាយដែលដើរតាមអ្វីដែលគាត់បាននាំមកក្នុងសម័យកាលរបស់គាត់ ហើយមនុស្សដែលជិតស្និទ្ធិនឹងគាត់(ព្យាការីអ៊ីព្រហ៊ីម)ដែរនោះ គឺព្យាការីមូហាំម៉ាត់ និងបណ្ដាអ្នកដែលមានជំនឿចំពោះគាត់នៃប្រជាជាតិនេះ។ ហើយអល់ឡោះជាអ្នកជួយបណ្ដាអ្នកដែលមានជំនឿចំពោះទ្រង់ និងជាអ្នកថែរក្សាពួកគេ។
3:69Page 58
وَدَّت طَّآئِفَةٞ مِّنۡ أَهۡلِ ٱلۡكِتَٰبِ لَوۡ يُضِلُّونَكُمۡ وَمَا يُضِلُّونَ إِلَّآ أَنفُسَهُمۡ وَمَا يَشۡعُرُونَ ٦٩
A faction of the People of the Scripture wish they could mislead you. But they do not mislead except themselves, and they perceive [it] not.
ពួកមេដឹកនាំសាសនានៃពួកអះលីគីតាបក្នុងចំណោមពួកយូដា និងពួកណាសរ៉នី(ពួកគ្រឹស្ទាន) ពួកគេប្រាថ្នាចង់ធ្វើឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)វង្វេងចេញពីសេចក្តីពិតដែលអល់ឡោះបានចង្អុលបង្ហាញពួកអ្នក។ តែពួកគេមិនអាចធ្វើឱ្យអ្នកណាម្នាក់វងេ្វងក្រៅពីខ្លួនពួកគេនោះទេ ពីព្រោះការព្យាយាមរបស់ពួកគេក្នុងការធ្វើឲ្យបណ្តាអ្នកមានជំនឿវង្វេងនោះ គឺជាការបន្ថែមនូវភាពវង្វេងទៅលើខ្លួនឯងប៉ុណ្ណោះ តែពួកគេមិនដឹងពីលទ្ធផលចុងក្រោយនៃទង្វើរបស់ពួកគេឡើយ។
3:70Page 58
يَٰٓأَهۡلَ ٱلۡكِتَٰبِ لِمَ تَكۡفُرُونَ بِـَٔايَٰتِ ٱللَّهِ وَأَنتُمۡ تَشۡهَدُونَ ٧٠
O People of the Scripture, why do you disbelieve in the verses of Allāh1 while you witness [to their truth]?
ឱពួកអះលីគីតាបនៃពួកយូដា និងពួកណាសរ៉នី(ពួកគ្រឹស្ទាន)! ហេតុអី្វបានជាពួកអ្នកបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះដែលបានបញ្ចុះទៅកាន់ពួកអ្នក ហើយនិងអ្វីដែលមានបញ្ជាក់នៅក្នុងវាអំពីភាពជាព្យាការីរបស់អ្នកនាំសារមូហាំម៉ាត់ ខណៈដែលពួកអ្នកដឹង លឺហើយថា ពិតណាស់ វាគឺជាការពិតដូចដែលមានបញ្ជាក់នៅក្នុងបណ្តាគម្ពីររបស់ពួកអ្នកហើយនោះ?
3:71Page 59
يَٰٓأَهۡلَ ٱلۡكِتَٰبِ لِمَ تَلۡبِسُونَ ٱلۡحَقَّ بِٱلۡبَٰطِلِ وَتَكۡتُمُونَ ٱلۡحَقَّ وَأَنتُمۡ تَعۡلَمُونَ ٧١
O People of the Scripture, why do you mix [i.e., confuse] the truth with falsehood and conceal the truth while you know [it]?
ឱពួកអះលីគីតាប! ហេតុអ្វីបានជាពួកអ្នកលាយឡំប្រការពិតដែលគេបានគេបញ្ចុះនៅក្នុងបណ្តាគម្ពីររបស់ពួកអ្នកនឹងប្រការមិនពិតដែលពួកអ្នកមាន ហើយពួកអ្នកលាក់បាំងការពិតនិងការចង្អុលបង្ហាញដែលមាននៅក្នុងបណ្តាគម្ពីរ ដែលក្នុងចំណោមនោះ គឺ(ភស្តុតាងបញ្ជាក់ពី)ភាពជាព្យាការីដ៏ពិតប្រាកដរបស់ព្យាការីមូហាំម៉ាត់ ខណៈដែលពួកអ្នកបានដឹងអំពីការពិត និងការចង្អុលបង្ហាញហើយនោះ?
3:72Page 59
وَقَالَت طَّآئِفَةٞ مِّنۡ أَهۡلِ ٱلۡكِتَٰبِ ءَامِنُواْ بِٱلَّذِيٓ أُنزِلَ عَلَى ٱلَّذِينَ ءَامَنُواْ وَجۡهَ ٱلنَّهَارِ وَٱكۡفُرُوٓاْ ءَاخِرَهُۥ لَعَلَّهُمۡ يَرۡجِعُونَ ٧٢
And a faction of the People of the Scripture say [to each other], "Believe in that which was revealed to the believers at the beginning of the day and reject it at its end that perhaps they will return [i.e., abandon their religion],
ហើយមានមួយក្រុមក្នុងចំណោមអ្នកចេះដឹងនៃពួកយូដាបាននិយាយថាៈ ចូរពួកអ្នកមានជំនឿចំពោះគម្ពីរគួរអានដែលគេបានបញ្ចុះឱ្យបណ្ដាអ្នកមានជំនឿនៅពេលព្រឹក ហើយត្រូវបដិសេធនឹងវាវិញនៅពេលល្ងាច សង្ឃឹមថាពួកគេ(អ្នកមានជំនឿ)នឹងមានការសង្ស័យចំពោះសាសនារបស់ពួកគេ ដោយសារតែការបដិសេធរបស់ពួកអ្នកចំពោះវា(គម្ពីរគួរអាន)បន្ទាប់ពីពួកអ្នកមានជំនឿ ហើយពួកគេនឹងងាកចេញពីសាសនារបស់ពួកគេវិញ ដោយពួកគេពោលថាៈ ពួកគេ(ពួកយូដា) គឺមានការយល់ដឹងពីបណ្តាគម្ពីររបស់អល់ឡោះជាងពួកយើង ហើយពិតណាស់ ពួកគេក៏បានចាកចេញពីសាសនានេះវិញដែរ។
3:73Page 59
وَلَا تُؤۡمِنُوٓاْ إِلَّا لِمَن تَبِعَ دِينَكُمۡ قُلۡ إِنَّ ٱلۡهُدَىٰ هُدَى ٱللَّهِ أَن يُؤۡتَىٰٓ أَحَدٞ مِّثۡلَ مَآ أُوتِيتُمۡ أَوۡ يُحَآجُّوكُمۡ عِندَ رَبِّكُمۡۗ قُلۡ إِنَّ ٱلۡفَضۡلَ بِيَدِ ٱللَّهِ يُؤۡتِيهِ مَن يَشَآءُۗ وَٱللَّهُ وَٰسِعٌ عَلِيمٞ ٧٣
And do not trust except those who follow your religion." Say, "Indeed, the [true] guidance is the guidance of Allāh. [Do you fear] lest someone be given [knowledge] like you were given or that they would [thereby] argue with you before your Lord?" Say, "Indeed, [all] bounty is in the hand1 of Allāh - He grants it to whom He wills. And Allāh is all-Encompassing and Wise."
ហើយពួកគេ(ពួកយូដា)បាននិយាយទៀតថាៈចូរពួកអ្នកកុំជឿជាក់(មានជំនឿ)លើកលែងតែអ្នកណាដែលកាន់តាមសាសនារបស់ពួកអ្នកប៉ុណ្ណោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈពិតប្រាកដណាស់ ការចង្អុលបង្ហាញទៅរកសេចក្តីពិតនោះ គឺជាការចង្អុលបង្ហាញរបស់អល់ឡោះ មិនមែនស្ថិតនៅលើការប្រឆាំង និងការចចេសរឹងរូសរបស់ពួកអ្នកនោះទេ។(ពួកអ្នកនិយាយដូចនេះ)ដោយពួកអ្នកបារម្ភខ្លាចគេផ្ដល់ឱ្យនរណាម្នាក់នូវប្រការដែលល្អប្រសើរដូចអ្វីដែលគេបានផ្ដល់ឱ្យពួកអ្នក ឬពួកអ្នកបារម្ភខ្លាចពួកគេអាចយកឈ្នះពួកអ្នកនៅចំពោះមុខម្ចាស់របស់ពួកអ្នក ប្រសិនបើពួកអ្នកទទួលស្គាល់នូវអ្វីដែលគេបានបញ្ចុះទៅលើពួកគេនោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពិតប្រាកដណាស់ ការប្រោសប្រទាននោះ គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អល់ឡោះ ដោយទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយអល់ឡោះមហាទូលំទូលាយបំផុតចំពោះការប្រោសប្រទាន មហាដឹងបំផុតចំពោះជនណាដែលស័ក្ដិសមនឹងទទួលបានវា។
3:74Page 59
يَخۡتَصُّ بِرَحۡمَتِهِۦ مَن يَشَآءُۗ وَٱللَّهُ ذُو ٱلۡفَضۡلِ ٱلۡعَظِيمِ ٧٤
He selects for His mercy whom He wills. And Allāh is the possessor of great bounty.
អល់ឡោះមានសិទ្ធិកំណត់ក្ដីមេត្ដាករុណារបស់ទ្រង់ទៅលើបុគ្គលណាដែលទ្រង់មានចេតនាក្នុងចំណោមម៉ាខ្លូករបស់ទ្រង់ ដោយទ្រង់ប្រោសប្រទានដល់គេនូវការចង្អុលបង្ហាញ ភាពជាព្យាការី និងប្រភេទនៃការប្រោសប្រទានផ្សេងៗទៀត។ ហើយ អល់ឡោះមានសប្បុរសធម៌ដ៏ធំធេងបំផុតមិនអាចគណនាបាន។
3:75Page 59
۞ وَمِنۡ أَهۡلِ ٱلۡكِتَٰبِ مَنۡ إِن تَأۡمَنۡهُ بِقِنطَارٖ يُؤَدِّهِۦٓ إِلَيۡكَ وَمِنۡهُم مَّنۡ إِن تَأۡمَنۡهُ بِدِينَارٖ لَّا يُؤَدِّهِۦٓ إِلَيۡكَ إِلَّا مَا دُمۡتَ عَلَيۡهِ قَآئِمٗاۗ ذَٰلِكَ بِأَنَّهُمۡ قَالُواْ لَيۡسَ عَلَيۡنَا فِي ٱلۡأُمِّيِّـۧنَ سَبِيلٞ وَيَقُولُونَ عَلَى ٱللَّهِ ٱلۡكَذِبَ وَهُمۡ يَعۡلَمُونَ ٧٥
And among the People of the Scripture is he who, if you entrust him with a great amount [of wealth], he will return it to you. And among them is he who, if you entrust him with a [single] coin, he will not return it to you unless you are constantly standing over him [demanding it]. That is because they say, "There is no blame upon us concerning the unlearned."1 And they speak untruth about Allāh while they know [it].
ហើយក្នុងចំណោមពួកអះលីគីតាប មានអ្នកខ្លះ ប្រសិនបើអ្នកទុកចិត្ដគេដោយផ្ញើទ្រព្យសម្បត្ដិជាច្រើន គេនឹងប្រគល់វាឱ្យអ្នកវិញ។ ហើយមានអ្នកខ្លះទៀត ប្រសិនបើអ្នកទុកចិត្ដគេដោយផ្ញើតែទ្រព្យសម្បត្តិបន្តិចបន្តួចក៏ដោយ ក៏គេនឹងមិនប្រគល់វាឱ្យអ្នកវិញឡើយ ទាល់តែអ្នកព្យាយាមទារវិញញឹកញាប់ ដដែលៗ(ទើបគេព្រមប្រគល់ឲ្យ)។ នោះគឺដោយសារតែពាក្យសម្តី និងការគិតស្មានដែលមិនត្រឹមត្រូវរបស់ពួកគេថាៈ គ្មានទោសពៃរ៍អ្វីមកលើពួកយើងក្នុងការស៊ីទ្រព្យសម្បត្តិរបស់ពួកអារ៉ាប់ដែលជាអនក្ខរជននោះឡើយ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់បានអនុញ្ញាតវាដល់ពួកយើង។ ពួកគេនិយាយកុហកបែបនេះ ខណៈដែលពួកគេដឹងថា វាជាការភូតកុហករបស់ពួកគេទៅលើអល់ឡោះហើយនោះ។
3:76Page 59
بَلَىٰۚ مَنۡ أَوۡفَىٰ بِعَهۡدِهِۦ وَٱتَّقَىٰ فَإِنَّ ٱللَّهَ يُحِبُّ ٱلۡمُتَّقِينَ ٧٦
But yes, whoever fulfills his commitment and fears Allāh - then indeed, Allāh loves those who fear Him.
រឿងនោះមិនមែនដូចអ្វីដែលពួកគេបានអះអាងនោះទេ ផ្ទុយទៅវិញ ពួកគេនឹងទទួលទោសពៃរ៍(ពីអល់ឡោះ)។ ក៏ប៉ុន្តែ ជនណាហើយដែលបានបំពេញនូវកិច្ចសន្យារបស់គេជាមួយនឹងអល់ឡោះ ដូចជាការមានជំនឿនឹងទ្រង់និងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយបានបំពេញនូវកិច្ចសន្យារបស់ពួកគេជាមួយមនុស្សលោក ដោយគេបំពេញនូវសេចក្តីទុកចិត្ត(របស់អ្នកដទៃ) ព្រមទាំងគោរពកោតខ្លាចអល់ឡោះដោយអនុវត្តតាមរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់នោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់ស្រឡាញ់បណ្ដាអ្នកដែលកោតខ្លាច ហើយទ្រង់នឹងតបស្នងដល់ពួកគេលើទង្វើនោះនូវការតបស្នងដ៏ប្រពៃបំផុត។
3:77Page 59
إِنَّ ٱلَّذِينَ يَشۡتَرُونَ بِعَهۡدِ ٱللَّهِ وَأَيۡمَٰنِهِمۡ ثَمَنٗا قَلِيلًا أُوْلَٰٓئِكَ لَا خَلَٰقَ لَهُمۡ فِي ٱلۡأٓخِرَةِ وَلَا يُكَلِّمُهُمُ ٱللَّهُ وَلَا يَنظُرُ إِلَيۡهِمۡ يَوۡمَ ٱلۡقِيَٰمَةِ وَلَا يُزَكِّيهِمۡ وَلَهُمۡ عَذَابٌ أَلِيمٞ ٧٧
Indeed, those who exchange the covenant of Allāh and their [own] oaths for a small price will have no share in the Hereafter, and Allāh will not speak to them or look at them on the Day of Resurrection, nor will He purify them; and they will have a painful punishment.
ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យារបស់អល់ឡោះដែលទ្រង់បានដាក់ចំពោះពួកគេ ដោយការ(ប្រើពួកគេឱ្យ)ដើរតាមអ្វីដែលទ្រង់បានបញ្ចុះវានៅក្នុងគម្ពីររបស់ទ្រង់ ហើយបានបញ្ជូនវាមកតាមរយៈអ្នកនាំសារទាំងឡាយរបស់ទ្រង់ និងយកការស្បថរបស់ពួកគេដោយពួកគេមិនបានធ្វើតាមសម្បថ មកប្ដូរយកកម្រៃបន្ដិចបន្ដួចនៃទ្រព្យសម្បត្តិលោកិយនោះ ពួកគេពុំមានចំណែកអំពីផលបុណ្យថ្ងៃបរលោកឡើយ។ ហើយអល់ឡោះនឹងមិននិយាយរកពួកគេនូវអ្វីដែលធ្វើឱ្យពួកគេសប្បាយរីករាយនោះទេ ទ្រង់នឹងមិនមើលពួកគេជាការមើលដោយក្តីមេត្តាករុណា(ចំពោះពួកគេ)ឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនសម្អាតពួកគេពីភាពកខ្វក់ បាបកម្មហើយនិងការប្រឆាំងនោះដែរ ហើយពួកគេនឹងទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យារបស់អល់ឡោះដែលទ្រង់បានដាក់ចំពោះពួកគេ ដោយការ(ប្រើពួកគេឲ្យ)ដើរតាមអ្វីដែលទ្រង់បានបញ្ចុះវានៅក្នុងគម្ពីររបស់ទ្រង់ ហើយបានបញ្ជូនវាមកតាមរយៈអ្នកនាំសារទាំងឡាយរបស់ទ្រង់ និងយកការស្បថរបស់ពួកគេដោយពួកគេមិនបានធ្វើតាមសម្បថ មកប្ដូរយកកម្រៃបន្ដិចបន្ដួចនៃទ្រព្យសម្បត្តិលោកិយនោះ ពួកគេពុំមានចំណែកអំពីផលបុណ្យថ្ងៃបរលោកឡើយ។ ហើយអល់ឡោះនឹងមិននិយាយរកពួកគេនូវអ្វីដែលធ្វើឲ្យពួកគេសប្បាយរីករាយនោះទេ ទ្រង់នឹងមិនមើលពួកគេជាការមើលដោយក្តីមេត្តាករុណា(ចំពោះពួកគេ)ឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនសំអាតពួកគេ(ពីបាបកម្ម)ដែរ។ ហើយពួកគេនឹងទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។
3:78Page 60
وَإِنَّ مِنۡهُمۡ لَفَرِيقٗا يَلۡوُۥنَ أَلۡسِنَتَهُم بِٱلۡكِتَٰبِ لِتَحۡسَبُوهُ مِنَ ٱلۡكِتَٰبِ وَمَا هُوَ مِنَ ٱلۡكِتَٰبِ وَيَقُولُونَ هُوَ مِنۡ عِندِ ٱللَّهِ وَمَا هُوَ مِنۡ عِندِ ٱللَّهِۖ وَيَقُولُونَ عَلَى ٱللَّهِ ٱلۡكَذِبَ وَهُمۡ يَعۡلَمُونَ ٧٨
And indeed, there is among them a party who alter the Scripture with their tongues so you may think it is from the Scripture, but it is not from the Scripture. And they say, "This is from Allāh," but it is not from Allāh. And they speak untruth about Allāh while they know.
ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកយូដា គឺមានក្រុមមួយដែលរលាស់អណ្ដាតរបស់ពួកគេដោយរំលឹកនូវអ្វីដែលមិនមាននៅក្នុងគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ដែលអល់ឡោះបានបញ្ចុះមក ដើម្បីឱ្យពួកអ្នកគិតស្មានថា ពិតណាស់ ពួកគេកំពុងតែសូត្រគម្ពីរ។ តែតាមពិត វា(អ្វីដែលពួកគេសូត្រនោះ)មិនមែនជាផ្នែកមួយនៃគម្ពីរតាវរ៉តឡើយ។ ផ្ទុយទៅវិញ វាគ្រាន់តែជាការភូតកុហករបស់ពួកគេទៅលើអល់ឡោះប៉ុណ្ណោះ ហើយពួកគេនិយាយថាៈ អ្វីដែលពួកយើងកំពុងសូត្រនេះ គឺមកពីអល់ឡោះ តែតាមការពិត វាពុំមែនមកពីអល់ឡោះឡើយ។ ហើយពួកគេកំពុងតែនិយាយកុហកទៅលើអល់ឡោះ ខណៈដែលពួកគេដឹងថា នោះគឺជាការកុហករបស់ពួកគេចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ហើយនោះ។
3:79Page 60
مَا كَانَ لِبَشَرٍ أَن يُؤۡتِيَهُ ٱللَّهُ ٱلۡكِتَٰبَ وَٱلۡحُكۡمَ وَٱلنُّبُوَّةَ ثُمَّ يَقُولَ لِلنَّاسِ كُونُواْ عِبَادٗا لِّي مِن دُونِ ٱللَّهِ وَلَٰكِن كُونُواْ رَبَّٰنِيِّـۧنَ بِمَا كُنتُمۡ تُعَلِّمُونَ ٱلۡكِتَٰبَ وَبِمَا كُنتُمۡ تَدۡرُسُونَ ٧٩
It is not for a human [prophet]1 that Allāh should give him the Scripture2 and authority and prophethood and then he would say to the people, "Be servants to me rather than Allāh," but [instead, he would say], "Be pious scholars of the Lord because of what you have taught of the Scripture and because of what you have studied."
មិនគប្បីទេចំពោះមនុស្សដែលអល់ឡោះផ្ដល់ឱ្យគេនូវគម្ពីរដែលទ្រង់បានបញ្ចុះទៅកាន់គេ ហើយទ្រង់ក៏បានប្រទានឲ្យគេនូវចំណេះដឹង និងការយល់ដឹង ហើយទ្រង់បានជ្រើសរើសរូបគេធ្វើជាព្យាការី រួចមក គេនិយាយទៅកាន់មនុស្សលោកថាៈ ចូរពួកអ្នកតាំងខ្លួនជាអ្នកគោរពសក្ការៈមកចំពោះខ្ញុំផេ្សងពីអល់ឡោះនោះ។ ក៏ប៉ុន្តែ គេត្រូវនិយាយទៅកាន់ពួកគេ(មនុស្សលោក)ថាៈ ចូរពួកអ្នកតាំងខ្លួនជាចេះដឹងជ្រៅជ្រះ និងកោតខ្លាចដោយស្មោះត្រង់ចំពោះអល់ឡោះ ហើយអប់រំមនុស្ស និងដោះស្រាយនូវកិច្ចការរបស់ពួកគេ តាមរយៈការបង្រៀនរបស់ពួកអ្នកដល់មនុស្សនូវគម្ពីរដែលគេបានបញ្ចុះមក និងតាមរយៈអ្វីដែលពួកអ្នកបានរៀនសូត្រអំពីវា ទាំងការទន្ទេញ និងការយល់ដឹងកន្លងមក។
3:80Page 60
وَلَا يَأۡمُرَكُمۡ أَن تَتَّخِذُواْ ٱلۡمَلَٰٓئِكَةَ وَٱلنَّبِيِّـۧنَ أَرۡبَابًاۚ أَيَأۡمُرُكُم بِٱلۡكُفۡرِ بَعۡدَ إِذۡ أَنتُم مُّسۡلِمُونَ ٨٠
Nor could he order you to take the angels and prophets as lords. Would he order you to disbelief after you had been Muslims?
ហើយគេក៏មិនគប្បីផងដែរក្នុងការប្រើពួកអ្នកឱ្យយកបណ្តាម៉ាឡាអ៊ីកាត់(ទេវតា) និងបណ្តាព្យាការីទាំងឡាយធ្វើជាម្ចាស់ ដោយពួកអ្នកគោរពសក្ការៈចំពោះពួកគេក្រៅពីអល់ឡោះនោះ។ តើសមទេដែលគេប្រើពួកអ្នកឱ្យប្រឆាំងនឹងអល់ឡោះបន្ទាប់ពីពួកអ្នកគោរពតាមទ្រង់ និងប្រគល់ខ្លួនចំពោះទ្រង់(ក្លាយជាជនមូស្លីម)ហើយនោះ?
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences