Al-MukhtasarAn‑Nisa · 4:92–116

Al-Mukhtasar · Tafsir · in Khmer

An-Nisa 4:92–116

4:92Page 93

وَمَا كَانَ لِمُؤۡمِنٍ أَن يَقۡتُلَ مُؤۡمِنًا إِلَّا خَطَـٔٗاۚ وَمَن قَتَلَ مُؤۡمِنًا خَطَـٔٗا فَتَحۡرِيرُ رَقَبَةٖ مُّؤۡمِنَةٖ وَدِيَةٞ مُّسَلَّمَةٌ إِلَىٰٓ أَهۡلِهِۦٓ إِلَّآ أَن يَصَّدَّقُواْۚ فَإِن كَانَ مِن قَوۡمٍ عَدُوّٖ لَّكُمۡ وَهُوَ مُؤۡمِنٞ فَتَحۡرِيرُ رَقَبَةٖ مُّؤۡمِنَةٖۖ وَإِن كَانَ مِن قَوۡمِۭ بَيۡنَكُمۡ وَبَيۡنَهُم مِّيثَٰقٞ فَدِيَةٞ مُّسَلَّمَةٌ إِلَىٰٓ أَهۡلِهِۦ وَتَحۡرِيرُ رَقَبَةٖ مُّؤۡمِنَةٖۖ فَمَن لَّمۡ يَجِدۡ فَصِيَامُ شَهۡرَيۡنِ مُتَتَابِعَيۡنِ تَوۡبَةٗ مِّنَ ٱللَّهِۗ وَكَانَ ٱللَّهُ عَلِيمًا حَكِيمٗا ٩٢

And never is it for a believer to kill a believer except by mistake. And whoever kills a believer by mistake - then the freeing of a believing slave and a compensation payment [diyah] presented to his [i.e., the deceased's] family [is required], unless they give [up their right as] charity. But if he [i.e., the deceased] was from a people at war with you and he was a believer - then [only] the freeing of a believing slave; and if he was from a people with whom you have a treaty - then a compensation payment presented to his family and the freeing of a believing slave. And whoever does not find [one or cannot afford to buy one] - then [instead], a fast for two months consecutively,1 [seeking] acceptance of repentance from Allāh.2 And Allāh is ever Knowing and Wise.

ចំពោះអ្នកមានជំនឿ គឺមិនត្រូវសម្លាប់អ្នកដែលមានជំនឿដូចគ្នានោះទេ លើកលែងតែរឿងនោះកើតឡើងដោយអចេតនាប៉ុណ្ណោះ។ ហើយជនណាបានជ្រុលជ្រួសសម្លាប់អ្នកមានជំនឿដោយអចេតនា គឺចាំបាច់លើរូបគេត្រូវដោះលែងទាសីដែលមានជំនឿម្នាក់ឱ្យមានសេរីភាព ជាការផាកពិន័យចំពោះទង្វើរបស់គេ ហើយចំពោះសាច់ញាតិរបស់ឃាតករដែលពួកគេជាអ្នកទទួលមរតកពីគេ (ឃាតករ)នោះ ត្រូវបង់ពិន័យ(ជាទ្រព្យសម្បត្តិដែលត្រូវបានកំណត់)ឲ្យទៅអ្នកដែលទទួលមរតកពីជនរងគ្រោះ លើកលែងតែពួកគេ(សាច់ញាតិជនរងគ្រោះដែលត្រូវទទួលមរតក)មានការអាធ្យាស្រ័យចំពោះការបង់ពិន័យនោះ ដូច្នេះគឺមិនចាំបាច់ត្រូវបង់ពិន័យនោះទេ។ ហើយប្រសិនបើអ្នកដែលត្រូវបានគេសម្លាប់(ជនរងគ្រោះ)ស្ថិតក្នុងក្រុមសត្រូវរបស់ពួកអ្នក តែរូបគេជាអ្នកមានជំនឿ គឺចាំបាច់ទៅលើឃាតករត្រូវដោះលែងទាសីដែលមានជំនឿម្នាក់ឲ្យមានសេរីភាព តែមិនចាំបាច់លើគេត្រូវបង់ពិន័យនោះទេ។ ហើយប្រសិនបើអ្នកដែលត្រូវបានគេសម្លាប់(ជនរងគ្រោះ)មិនមែនជាអ្នកមានជំនឿ ក៏ប៉ុន្តែរូបគេស្ថិតក្នុងក្រុមដែលបានចុះកិច្ចព្រមព្រៀងរវាងពួកអ្នកនិងពួកគេ ដូចជាក្រុមដែលរស់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសឥស្លាមនោះ គឺតម្រូវឲ្យសាច់ញាតិរបស់ឃាតករដែលពួកគេជាអ្នកទទួលមរតកពីគេ(ឃាតករ)នោះ ត្រូវបង់ពិន័យ(ជាទ្រព្យសម្បត្តិដែលគេបានកំណត់)ទៅឲ្យអ្នកទទួលមរតកពីជនរងគ្រោះ ហើយចំពោះឃាតករត្រូវដោះលែងទាសីដែលមានជំនឿម្នាក់ឲ្យមានសេរីភាព ជាការផាកពិន័យចំពោះទង្វើរបស់គេ។ តែប្រសិនបើគេ(ឃាតករ)មិនអាចរកអ្នកដែលគេត្រូវដោះលែងឲ្យមានសេរីភាព ឬក៏គេគ្មានលទ្ធភាពចំណាយលើតម្លៃខ្លួនគេ(ទាសី)បានទេនោះ គឺគេត្រូវបួសពីរខែជាប់ៗគ្នាដោយមិនត្រូវធ្វើឲ្យដាច់បួសក្នុងរយៈពីរខែនេះឡើយ។ ការធ្វើដូច្នេះ គឺដើម្បីឲ្យអល់ឡោះជាម្ចាស់អភ័យទោសចំពោះអ្វីដែលគេបានប្រព្រឹត្ត។ ហើយអល់ឡោះមហាដឹងបំផុតពីទង្វើនៃខ្ញុំបម្រើរបស់ទ្រង់ និងការតាំងចិត្តរបស់ពួកគេ មហាគតិបណ្ឌិតក្នុងការដាក់បញ្ញត្តិច្បាប់ និងការចាត់ចែងរបស់ទ្រង់។

4:93Page 93

وَمَن يَقۡتُلۡ مُؤۡمِنٗا مُّتَعَمِّدٗا فَجَزَآؤُهُۥ جَهَنَّمُ خَٰلِدٗا فِيهَا وَغَضِبَ ٱللَّهُ عَلَيۡهِ وَلَعَنَهُۥ وَأَعَدَّ لَهُۥ عَذَابًا عَظِيمٗا ٩٣

But whoever kills a believer intentionally - his recompense is Hell, wherein he will abide eternally, and Allāh has become angry with him and has cursed him and has prepared for him a great punishment.

ហើយជនណាដែលបានសម្លាប់អ្នកមានជំនឿម្នាក់ដោយចេតនា ដោយខុសច្បាប់នោះ ការតបស្នងចំពោះជននោះ គឺការចូលទៅក្នុងឋាននរកជើហាន់ណាំដោយគេស្ថិតនៅក្នុងវាជាអមតៈ។ នេះប្រសិនបើគេគិតថា ការសម្លាប់ជីវិតត្រូវបានអនុញ្ញាត ឬក៏គេមិនបានសារភាពកំហុស។ ហើយអល់ឡោះទ្រង់ខឹងសម្បាចំពោះរូបគេ និងបណ្ដេញរូបគេចេញឆ្ងាយពីក្ដីមេត្តាករុណារបស់ទ្រង់ ហើយទ្រង់បានរៀបចំសម្រាប់គេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដោយសារតែរូបគេបានប្រព្រឹត្តអំពើបាបដ៏ធំនេះ។

4:94Page 93

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا ضَرَبۡتُمۡ فِي سَبِيلِ ٱللَّهِ فَتَبَيَّنُواْ وَلَا تَقُولُواْ لِمَنۡ أَلۡقَىٰٓ إِلَيۡكُمُ ٱلسَّلَٰمَ لَسۡتَ مُؤۡمِنٗا تَبۡتَغُونَ عَرَضَ ٱلۡحَيَوٰةِ ٱلدُّنۡيَا فَعِندَ ٱللَّهِ مَغَانِمُ كَثِيرَةٞۚ كَذَٰلِكَ كُنتُم مِّن قَبۡلُ فَمَنَّ ٱللَّهُ عَلَيۡكُمۡ فَتَبَيَّنُوٓاْۚ إِنَّ ٱللَّهَ كَانَ بِمَا تَعۡمَلُونَ خَبِيرٗا ٩٤

O you who have believed, when you go forth [to fight] in the cause of Allāh, investigate; and do not say to one who gives you [a greeting of] peace, "You are not a believer,"1 aspiring for the goods of worldly life; for with Allāh are many acquisitions. You [yourselves] were like that before; then Allāh conferred His favor [i.e., guidance] upon you, so investigate. Indeed Allāh is ever, of what you do, Aware.

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! កាលណាពួកអ្នកចេញដំណើរទៅធ្វើសង្រ្គាមក្នុងមាគ៌ាអល់ឡោះ ចូរពួកអ្នកពិនិត្យឲ្យបានច្បាស់លាស់ចំពោះរឿងរ៉ាវរបស់អ្នកដែលពួកអ្នកត្រូវធ្វើសង្គ្រាម(ជាមួយ)នោះ។ ហើយចូរពួកអ្នកកុំនិយាយទៅកាន់អ្នកដែលបានបង្ហាញដល់ពួកអ្នកនូវអ្វីដែលចង្អុលបង្ហាញពីភាពជាឥស្លាមរបស់គេថា “អ្នកពុំមែនជាអ្នកដែលមានជំនឿទេ។ តាមពិត ការដែលអ្នកបង្ហាញថា អ្នកជាអ្នកមានជំនឿនោះ ក៏ព្រោះតែអ្នកភ័យខ្លាចពីការបាត់បង់ជីវិត និងទ្រព្យសម្បត្តិរបស់អ្នកតែប៉ុណ្ណោះ” ឲ្យសោះ ហើយពួកអ្នកក៏បានសម្លាប់គេដើម្បីផលប្រយោជន៍លោកិយបន្តិចបន្តូច ដូចជាទ្រព្យជ័យភណ្ឌដែលបានពីគេ(អ្នកដែលគេបានសម្លាប់)នោះជាដើម។ តែនៅជាមួយអល់ឡោះវិញ គឺមានទ្រព្យជ័យភណ្ឌដ៏ច្រើនលើសលប់ ហើយវាល្អប្រសើរ និងធំធេងជាងផលប្រយោជន៍លោកិយនេះទៅទៀត។ ម្យ៉ាងវិញទៀតកាលពីមុន ពួកអ្នកក៏ដូចជាពួកដែលលាក់បាំងសេចក្តីជំនឿរបស់គេអំពីក្រុមរបស់គេដូចគ្នាដែរ ហើយអល់ឡោះក៏បានប្រោសប្រទានដល់ពួកអ្នកនូវសាសនាឥស្លាម ហើយទ្រង់បានការពារអាយុជីវិតរបស់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកពិនិត្យឲ្យបានច្បាស់លាស់ ( មុនសម្រេចចិត្តធ្វើកិច្ចការអ្វីមួយ )។ ពិតប្រាកដណាស់ គ្មានអ្វីអាចលាក់បាំងពីអល់ឡោះបានឡើយទោះបីជារឿងនោះតូចល្អិតប៉ុនណាក៏ដោយ ហើយទ្រង់នឹងតបស្នងពួកអ្នកវិញទៅលើទង្វើដែលពួកអ្នកបានសាងនោះ។

4:95Page 94

لَّا يَسۡتَوِي ٱلۡقَٰعِدُونَ مِنَ ٱلۡمُؤۡمِنِينَ غَيۡرُ أُوْلِي ٱلضَّرَرِ وَٱلۡمُجَٰهِدُونَ فِي سَبِيلِ ٱللَّهِ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡۚ فَضَّلَ ٱللَّهُ ٱلۡمُجَٰهِدِينَ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ عَلَى ٱلۡقَٰعِدِينَ دَرَجَةٗۚ وَكُلّٗا وَعَدَ ٱللَّهُ ٱلۡحُسۡنَىٰۚ وَفَضَّلَ ٱللَّهُ ٱلۡمُجَٰهِدِينَ عَلَى ٱلۡقَٰعِدِينَ أَجۡرًا عَظِيمٗا ٩٥

Not equal are those believers remaining [at home] - other than the disabled - and the mujāhideen, [who strive and fight] in the cause of Allāh with their wealth and their lives. Allāh has preferred the mujāhideen through their wealth and their lives over those who remain [behind], by degrees. And to all [i.e., both] Allāh has promised the best [reward]. But Allāh has preferred the mujāhideen over those who remain [behind] with a great reward -

មិនស្មើគ្មានោះទេរវាងបណ្តាអ្នកមានជំនឿដែលមិនបានចេញទៅធ្វើសង្រ្គាមក្នុងមាគ៌ាអល់ឡោះ ជាមួយនឹងបណ្តាអ្នក(មានជំនឿ)ដែលបានធ្វើសង្គ្រាមក្នុងមាគ៌ាអល់ឡោះដោយបានលះបង់ទាំងទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេនោះ លើកលែងតែអ្នកដែលច្បាប់អនុគ្រោះឲ្យ ដូចជាអ្នកជំងឺ និងជនពិការប៉ុណ្ណោះ។ អល់ឡោះបានប្រទានឲ្យបណ្ដាអ្នកដែលតស៊ូធ្វើសង្រ្គាមដោយបានលះបង់ទាំងទ្រព្យសម្បត្តិនិងខ្លួនបា្រណរបស់ពួកគេនូវឋានៈខ្ពង់ខ្ពស់ជាងបណ្ដាអ្នកដែលមិនបានចេញទៅធ្វើសង្រ្គាម។ ហើយរាល់អ្នកដែលបានចេញទៅតស៊ូ(ធ្វើសង្រ្គាម)ក្នុងមាគ៌ាអល់ឡោះ និងអ្នកដែលច្បាប់បានអនុគ្រោះ ពួកគេនឹងទទួលបានផលបុណ្យដែលសាកសមសម្រាប់គេ។ តែអល់ឡោះបានប្រទានឲ្យបណ្ដាអ្នកដែលចេញទៅធ្វើសង្រ្គាម ដោយទ្រង់ផ្ដល់ឲ្យពួកគេនូវផលបុណ្យដ៏ធំធេងអំពីទ្រង់ លើសពីបណ្ដាអ្នកដែលមិនបានចេញទៅធ្វើសង្រ្គាម។

4:96Page 94

دَرَجَٰتٖ مِّنۡهُ وَمَغۡفِرَةٗ وَرَحۡمَةٗۚ وَكَانَ ٱللَّهُ غَفُورٗا رَّحِيمًا ٩٦

Degrees [of high position] from Him and forgiveness and mercy. And Allāh is ever Forgiving and Merciful.

ផលបុណ្យនេះ គឺលំនៅដ្ឋានដែលមានច្រើនជាន់ និងការអភ័យទោសចំពោះបាបកម្មរបស់ពួកគេ ព្រមទាំងការអាណិតស្រឡាញ់របស់ទ្រង់ចំពោះពួកគេ។ ហើយអល់ឡោះមហាអភ័យទោសចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

4:97Page 94

إِنَّ ٱلَّذِينَ تَوَفَّىٰهُمُ ٱلۡمَلَٰٓئِكَةُ ظَالِمِيٓ أَنفُسِهِمۡ قَالُواْ فِيمَ كُنتُمۡۖ قَالُواْ كُنَّا مُسۡتَضۡعَفِينَ فِي ٱلۡأَرۡضِۚ قَالُوٓاْ أَلَمۡ تَكُنۡ أَرۡضُ ٱللَّهِ وَٰسِعَةٗ فَتُهَاجِرُواْ فِيهَاۚ فَأُوْلَٰٓئِكَ مَأۡوَىٰهُمۡ جَهَنَّمُۖ وَسَآءَتۡ مَصِيرًا ٩٧

Indeed, those whom the angels take [in death] while wronging themselves1 - [the angels] will say, "In what [condition] were you?" They will say, "We were oppressed in the land." They [the angels] will say, "Was not the earth of Allāh spacious [enough] for you to emigrate therein?" For those, their refuge is Hell - and evil it is as a destination.

ពិតប្រាកដណាស់ បណ្តាអ្នកដែលម៉ាឡាអ៊ីកាត់បានដកយកជីវិតពួកគេខណៈដែលពួកគេជាអ្នកបំពានលើខ្លួនឯងដោយមិនបានភៀសខ្លួនពីទឹកដីនៃភាពគ្មានជំនឿទៅកាន់ទឹកដីឥស្លាមនោះ ម៉ាឡាអ៊ីកាត់នឹងសួរទៅកាន់ពួកគេ ខណៈពេលដែលគេ(ម៉ាឡាអ៊ីកាត់)ដកហូតព្រលឹងរបស់ពួកគេដោយការស្ដីបន្ទោសចំពោះពួកគេថាៈ តើកាលពីមុនពួកអ្នកស្ថិតក្នុងស្ថានភាពដូចម្តេច? ហើយតើមានចំណុចអ្វីខ្លះដែលពួកអ្នកខុសពីពួកមុស្ហរីគីននោះ? ពួកគេឆ្លើយតបដោយសុំអធ្យាស្រ័យថាៈ ពួកយើងធ្លាប់ជាអ្នកទន់ខ្សោយ ពួកយើងគ្មានអានុភាព និងគ្មានកម្លាំងដើម្បីការពារខ្លួនរបស់ពួកយើងឡើយ។ ម៉ាឡាអ៊ីកាត់បានសួរទៅកាន់ពួកគេដោយការស្ដីបន្ទោសពួកគេទៀតថាៈ តើផែនដីរបស់អល់ឡោះមិនមានភាពធំទូលាយសម្រាប់ឲ្យពួកអ្នកភៀសខ្លួនចេញទៅកាន់កន្លែងដែលមានសុវត្ថិភាពទាំងចំពោះសាសនា និងចំពោះខ្លួនប្រាណរបស់ពួកអ្នកពីការមើលងាយ និងការគម្រាមគំហែងទេឬ? ពួកដែលមិនបានភៀសខ្លួនទាំងនោះ ទីជម្រករបស់ពួកគេដែលពួកគេនឹងស្នាក់នៅនោះ គឺឋាននរក ដែលជាកន្លែងវិលត្រឡប់និងជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុតសម្រាប់ពួកគេ។

4:98–99Page 94

إِلَّا ٱلۡمُسۡتَضۡعَفِينَ مِنَ ٱلرِّجَالِ وَٱلنِّسَآءِ وَٱلۡوِلۡدَٰنِ لَا يَسۡتَطِيعُونَ حِيلَةٗ وَلَا يَهۡتَدُونَ سَبِيلٗا ٩٨

Except for the oppressed among men, women and children who cannot devise a plan nor are they directed to a way1 -

فَأُوْلَٰٓئِكَ عَسَى ٱللَّهُ أَن يَعۡفُوَ عَنۡهُمۡۚ وَكَانَ ٱللَّهُ عَفُوًّا غَفُورٗا ٩٩

For those it is expected that Allāh will pardon them, and Allāh is ever Pardoning1 and Forgiving.

ហើយការព្រមាន(ទណ្ឌកម្ម)នេះ គឺត្រូវបានលើកលែងចំពោះអ្នកដែលទន់ខ្សោយ និងអ្នកដែលច្បាប់ឥស្លាមអនុគ្រោះឲ្យ មិនថាបុរស ឬស្រ្តី ឬក្មេងតូចៗដែលគ្មានលទ្ធភាពដើម្បីការពារខ្លួនរបស់ពួកគេពីការបំពាននិងការគៀបសង្កត់ និងមិនស្គាល់ផ្លូវដើម្បីគេចពីការគៀបសង្កត់។ ជាការពិតណាស់ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងអធ្យាស្រ័យដល់អ្នកទាំងនោះដោយក្ដីមេត្តាករុណា និងភាពទន់ភ្លន់របស់ទ្រង់។ ហើយអល់ឡោះមហាអធ្យាស្រ័យបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមពួកគេ។

4:100Page 94

۞ وَمَن يُهَاجِرۡ فِي سَبِيلِ ٱللَّهِ يَجِدۡ فِي ٱلۡأَرۡضِ مُرَٰغَمٗا كَثِيرٗا وَسَعَةٗۚ وَمَن يَخۡرُجۡ مِنۢ بَيۡتِهِۦ مُهَاجِرًا إِلَى ٱللَّهِ وَرَسُولِهِۦ ثُمَّ يُدۡرِكۡهُ ٱلۡمَوۡتُ فَقَدۡ وَقَعَ أَجۡرُهُۥ عَلَى ٱللَّهِۗ وَكَانَ ٱللَّهُ غَفُورٗا رَّحِيمٗا ١٠٠

And whoever emigrates for the cause of Allāh will find on the earth many [alternative] locations and abundance. And whoever leaves his home as an emigrant to Allāh and His Messenger and then death overtakes him - his reward has already become incumbent upon Allāh. And Allāh is ever Forgiving and Merciful.

ហើយជនណាដែលបានភៀសខ្លួនចេញពីប្រទេសដែលគ្មានជំនឿទៅកាន់ប្រទេសឥស្លាម ដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់នោះ គេនឹងជួបប្រទះនៅលើទឹកដីដែលគេបានភៀសខ្លួនទៅកាន់នោះនូវការផ្លាស់ប្តូរ ហើយនិងទឹកដី(ថ្មី)ដែលខុសប្លែកពីទឹកដី(ចាស់)ដែលគេបានបោះបង់នោះ ដោយគេនឹងទទួលបាននូវភាពខ្លាំងក្លា និងលាភសក្ការៈដ៏សម្បូរបែប។ ហើយជនណាដែលចាកចេញពីលំនៅដ្ឋានរបស់គេក្នុងនាមជាអ្នកភៀសខ្លួនដើម្បីអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ បន្ទាប់មកគេក៏ទទួលមរណៈភាព(ក្នុងពេលធ្វើដំណើរ)មុនពេលគេបានទៅដល់គោលដៅនោះ ពិតប្រាកដណាស់ ផលបុណ្យរបស់គេគឺត្រូវបានអល់ឡោះកត់ត្រាឲ្យ ហើយការដែលគេមិនទាន់ទៅដល់គោលដៅនោះ មិនផ្តល់ផលប៉ះពាល់អ្វីឡើយដល់គេ។ ហើយអល់ឡោះមហាអភ័យទោសចំពោះបណ្តាអ្នកដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

4:101Page 94

وَإِذَا ضَرَبۡتُمۡ فِي ٱلۡأَرۡضِ فَلَيۡسَ عَلَيۡكُمۡ جُنَاحٌ أَن تَقۡصُرُواْ مِنَ ٱلصَّلَوٰةِ إِنۡ خِفۡتُمۡ أَن يَفۡتِنَكُمُ ٱلَّذِينَ كَفَرُوٓاْۚ إِنَّ ٱلۡكَٰفِرِينَ كَانُواْ لَكُمۡ عَدُوّٗا مُّبِينٗا ١٠١

And when you travel throughout the land, there is no blame upon you for shortening the prayer,1 [especially] if you fear that those who disbelieve may disrupt [or attack] you.2 Indeed, the disbelievers are ever to you a clear enemy.

ហើយនៅពេលដែលពួកអ្នក(បណ្តាអ្នកមានជំនឿ)ធ្វើដំណើរនៅលើផែនដីនេះ គឺគ្មានទោសពៃរ៍អ្វីចំពោះពួកអ្នកឡើយក្នុងការបង្រួមសឡាតដែលមានបួនរ៉ក្អាត់ ដោយបង្រួមពីចំនួនបួនរ៉ក្អាត់ឱ្យមកនៅត្រឹមតែពីររ៉ក្អាត់នោះ ប្រសិនបើពួកអ្នកខ្លាចពួកដែលប្រឆាំងវាយប្រហារមកលើពួកអ្នក (ហើយពួកអ្នកក៏អាចបង្រួមសឡាតនៅពេលមានសុវត្ថិភាពផងដែរ ដូចដែលមានបញ្ជាក់នៅក្នុងស៊ុណ្ណះ) ។ ពិតប្រាកដណាស់ ភាពជាសត្រូវរបស់ពួកប្រឆាំងចំពោះពួកអ្នកគឺជាភាពជាសត្រូវយ៉ាងច្បាស់លាស់។

4:102Page 95

وَإِذَا كُنتَ فِيهِمۡ فَأَقَمۡتَ لَهُمُ ٱلصَّلَوٰةَ فَلۡتَقُمۡ طَآئِفَةٞ مِّنۡهُم مَّعَكَ وَلۡيَأۡخُذُوٓاْ أَسۡلِحَتَهُمۡۖ فَإِذَا سَجَدُواْ فَلۡيَكُونُواْ مِن وَرَآئِكُمۡ وَلۡتَأۡتِ طَآئِفَةٌ أُخۡرَىٰ لَمۡ يُصَلُّواْ فَلۡيُصَلُّواْ مَعَكَ وَلۡيَأۡخُذُواْ حِذۡرَهُمۡ وَأَسۡلِحَتَهُمۡۗ وَدَّ ٱلَّذِينَ كَفَرُواْ لَوۡ تَغۡفُلُونَ عَنۡ أَسۡلِحَتِكُمۡ وَأَمۡتِعَتِكُمۡ فَيَمِيلُونَ عَلَيۡكُم مَّيۡلَةٗ وَٰحِدَةٗۚ وَلَا جُنَاحَ عَلَيۡكُمۡ إِن كَانَ بِكُمۡ أَذٗى مِّن مَّطَرٍ أَوۡ كُنتُم مَّرۡضَىٰٓ أَن تَضَعُوٓاْ أَسۡلِحَتَكُمۡۖ وَخُذُواْ حِذۡرَكُمۡۗ إِنَّ ٱللَّهَ أَعَدَّ لِلۡكَٰفِرِينَ عَذَابٗا مُّهِينٗا ١٠٢

And when you [i.e., the commander of an army] are among them and lead them in prayer,1 let a group of them stand [in prayer] with you and let them carry their arms. And when they have prostrated, let them be [in position] behind you and have the other group come forward which has not [yet] prayed and let them pray with you, taking precaution and carrying their arms. Those who disbelieve wish that you would neglect your weapons and your baggage so they could come down upon you in one [single] attack. But there is no blame upon you, if you are troubled by rain or are ill, for putting down your arms, but take precaution. Indeed, Allāh has prepared for the disbelievers a humiliating punishment.

ហើយកាលណាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ស្ថិតក្នុងចំណោមពលទាហានក្នុងពេលធ្វើសង្រ្គាមប្រយុទ្ធនឹងសត្រូវ ហើយអ្នកចង់ដឹកនាំពួកគេសឡាតនោះ ដូច្នេះចូរអ្នកបែងចែកទាហានជាពីរក្រុម ៖ មួយក្រុមក្នុងចំណោមពួកគេឈរសឡាតជាមួយអ្នក ហើយឲ្យពួកគេកាន់អាវុធរបស់ពួកគេជាប់នឹងខ្លួនរបស់ពួកគេនៅក្នុងពេលសឡាត ហើយឲ្យមួយក្រុមផ្សេងទៀតនៅចាំការពារពួកអ្នក។ នៅពេលដែលក្រុមទីមួយសឡាតបានមួយរ៉ក្អាត់ជាមួយអ៊ីម៉ាំហើយនោះ គឺពួកគេត្រូវបំពេញសឡាតរៀងៗខ្លួន(ដោយមិនចាំបាច់តាមអ៊ីមុំានោះទេ)។ បើកាលណាពួកគេ(ក្រុមទីមួយ)បានសឡាតរួច ចូរឲ្យពួកគេនៅពីក្រោយខ្នងរបស់ពួកអ្នកដោយបែរមុខតម្រង់ទៅកាន់សត្រូវ ហើយឲ្យទាហានមួយក្រុមទៀតដែលនៅធ្វើជាឆ្មាំការពារ និងមិនទាន់បានសឡាតនោះ ឲ្យពួកគេចូលមកសឡាតចំនួនមួយរ៉ក្អាត់ជាមួយអ៊ីម៉ាំ។ នៅពេលដែលអ៊ីម៉ាំបានឲ្យសាឡាម ចូរឱ្យពួកគេបំពេញនូវអ្វីដែលនៅខ្វះអំពីការសឡាតរបស់ពួកគេ និងចូរឲ្យពួកគេប្រុងប្រយ័ត្នចំពោះសត្រូវរបស់ពួកគេ ព្រមទាំងកាន់អាវុធជាប់នឹងខ្លួនរបស់ពួកគេ(ជានិច្ច)។ ពិតប្រាកដណាស់ ពួកសត្រូវមានបំណងចង់ឲ្យពួកអ្នកធ្វេសប្រហែសពីសព្វាវុធ និងសម្ភារៈសឹកផ្សេងៗរបស់ពួកអ្នក ខណៈពេលដែលពួកអ្នកកំពុងសឡាតនោះ ដើម្បីពួកគេវាយសង្រ្គប់មកលើពួកអ្នកតែម្តង ហើយពួកគេនឹងសម្លាប់ពួកអ្នកខណៈដែលពួកអ្នកភ្លេចខ្លួន។ ហើយគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកក្នុងការ(ដែលពួកអ្នក)ទុកដាក់អាវុធរបស់ពួកអ្នករៀងៗខ្លួនដោយពួកអ្នកមិនកាន់វាជាប់នឹងខ្លួន ប្រសិនបើពួកអ្នកជួបនឹងឧបសគ្គដូចជា មានភ្លៀង ឬក៏ពួកអ្នកមានជំងឺជាដើមនោះ តែពួកអ្នកត្រូវប្រកាន់ការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្រូវទៅតាមសមត្ថភាពរបស់ពួកអ្នក ។ ពិតប្រាកដណាស់ អល់ឡោះបានរៀបចំសម្រាប់ពួកដែលប្រឆាំងនោះនូវទណ្ឌកម្មដ៏អាម៉ាសបំផុត។

4:103Page 95

فَإِذَا قَضَيۡتُمُ ٱلصَّلَوٰةَ فَٱذۡكُرُواْ ٱللَّهَ قِيَٰمٗا وَقُعُودٗا وَعَلَىٰ جُنُوبِكُمۡۚ فَإِذَا ٱطۡمَأۡنَنتُمۡ فَأَقِيمُواْ ٱلصَّلَوٰةَۚ إِنَّ ٱلصَّلَوٰةَ كَانَتۡ عَلَى ٱلۡمُؤۡمِنِينَ كِتَٰبٗا مَّوۡقُوتٗا ١٠٣

And when you have completed the prayer, remember Allāh standing, sitting, or [lying] on your sides. But when you become secure, re-establish [regular] prayer. Indeed, prayer has been decreed upon the believers a decree of specified times.

ហើយនៅពេលដែលពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)បំពេញកាតព្វកិច្ចសឡាតរួចរាល់ហើយនោះ ចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះដោយការពោលតេសពេស តះមីទ និងតះលីល នៅក្នុងគ្រប់ស្ថានភាពទាំងអស់ ទាំងពេលឈរ ពេលអង្គុយ និងនៅពេលដែលពួកអ្នកទម្រេតខ្លួន។ ហើយនៅពេលដែលភាពភ័យខ្លាចបានរលាយចេញពីពួកអ្នក និងមានសន្តិភាពឡើងវិញហើយនោះ ចូរពួកអ្នកប្រតិបត្តិសឡាតឲ្យបានពេញលេញ(ដូចធម្មតា) ដោយបំពេញនូវបណ្តារូកុន(គោលគ្រឹះ) ប្រការវ៉ាជិប(ប្រការចាំបាច់) និងប្រការស៊ូណិត(ប្រការគួរគប្បី)របស់វាទៅតាមអ្វីដែលគេបានបង្គាប់ប្រើពួកអ្នក។ ពិតប្រាកដណាស់ការសឡាត គឺជាកាតព្វកិច្ចមួយដែលគេបានដាក់ទៅលើបណ្ដាអ្នកមានជំនឿដោយមានពេលវេលាកំណត់ច្បាស់លាស់ ដោយគេមិនអនុញ្ញាតឲ្យពន្យារពេលវេលារបស់វាឡើយ លើកលែងតែពេលមានហេតុផលសមស្របប៉ុណ្ណោះ។ នេះគឺសម្រាប់អ្នកដែលស្នាក់នៅនឹងកន្លែង(មិនធ្វើដំណើរ)។ រីឯនៅក្នុងពេលធ្វើដំណើរវិញ គឺពួកអ្នកអាចផ្ដុំសឡាត(យកសឡាតពីរពេលមកផ្តុំគ្នាសឡាតក្នុងពេលតែមួយ) និងបង្រួមសឡាត(សឡាតដែលមានបួនរ៉ក្អាត់មកសឡាតត្រឹមពីររ៉ក្អាត់)បាន។

4:104Page 95

وَلَا تَهِنُواْ فِي ٱبۡتِغَآءِ ٱلۡقَوۡمِۖ إِن تَكُونُواْ تَأۡلَمُونَ فَإِنَّهُمۡ يَأۡلَمُونَ كَمَا تَأۡلَمُونَۖ وَتَرۡجُونَ مِنَ ٱللَّهِ مَا لَا يَرۡجُونَۗ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًا ١٠٤

And do not weaken in pursuit of the enemy. If you should be suffering - so are they suffering as you are suffering, but you expect from Allāh that which they expect not. And Allāh is ever Knowing and Wise.

ហើយចូរពួកអ្នក(អ្នកមានជំនឿ)កុំទន់ខ្សោយ និងកុំខ្ជិលច្រអូសក្នុងការប្រឈមមុខជាមួយសត្រូវរបស់ពួកអ្នកក្នុងចំណោមពួកប្រឆាំងឲ្យសោះ។ ប្រសិនបើពួកអ្នកទទួលរងការឈឺចាប់ចំពោះអ្វីដែលបានកើតឡើងចំពោះពួកអ្នក ដូចជាការស្លាប់និងទទួលរងរបួសនោះ ពិតប្រាកដណាស់ ពួកគេក៏ឈឺចាប់ដូចដែលពួកអ្នកឈឺចាប់ដែរ ហើយពួកគេក៏ទទួលរងគ្រោះដូចអ្វីដែលពួកអ្នកទទួលរងគ្រោះដែរ។ តែចូរកុំឲ្យការអត់ធ្មត់របស់ពួកគេខ្លាំងក្លាជាងការអត់ធ្មត់របស់ពួកអ្នកឲ្យសោះ ពីព្រោះពួកអ្នកនៅមានសង្ឃឹមចំពោះផលបុណ្យ ការជួយសង្រ្គោះ និងការគាំទ្រពីអល់ឡោះនូវអ្វីដែលពួកគេមិនមានសង្ឃឹមឡើយ។ ហើយអល់ឡោះមហាដឹងពីស្ថានភាពនៃបណ្ដាខ្ញុំបម្រើរបស់ទ្រង់ មហាគតិបណ្ឌិតនៅក្នុងការចាត់ចែង និងការដាក់ច្បាប់បញ្ញតិ្តរបស់ទ្រង់។

4:105Page 95

إِنَّآ أَنزَلۡنَآ إِلَيۡكَ ٱلۡكِتَٰبَ بِٱلۡحَقِّ لِتَحۡكُمَ بَيۡنَ ٱلنَّاسِ بِمَآ أَرَىٰكَ ٱللَّهُۚ وَلَا تَكُن لِّلۡخَآئِنِينَ خَصِيمٗا ١٠٥

Indeed, We have revealed to you, [O Muḥammad], the Book in truth so you may judge between the people by that which Allāh has shown you. And do not be for the deceitful an advocate.

ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលពោរពេញទៅដោយការពិត ដើម្បីឲ្យអ្នកកាត់សេចក្ដីរវាងមនុស្សលោកនៅក្នុងគ្រប់រឿងរ៉ាវរបស់ពួកគេទៅតាមអ្វីដែលអល់ឡោះបានបង្រៀនអ្នក មិនមែនតាមតែទំនើងចិត្ត និងការយល់ឃើញរបស់អ្នកនោះឡើយ។ ហើយចូរអ្នកកុំការពារពួកដែលបោកប្រាស់ខ្លួនឯងនិងទំនុកចិត្តរបស់ពួកគេពីអ្នកដែលមករកយុត្តិធម៌ឱ្យសោះ។

4:106Page 96

وَٱسۡتَغۡفِرِ ٱللَّهَۖ إِنَّ ٱللَّهَ كَانَ غَفُورٗا رَّحِيمٗا ١٠٦

And seek forgiveness of Allāh. Indeed, Allāh is ever Forgiving and Merciful.

ហើយចូរអ្នកសុំការអភ័យទោស និងការអធ្យាស្រ័យពីអល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសទៅកាន់ទ្រង់ក្នុងចំណោមបណ្តាខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះរូបគេ។

4:107Page 96

وَلَا تُجَٰدِلۡ عَنِ ٱلَّذِينَ يَخۡتَانُونَ أَنفُسَهُمۡۚ إِنَّ ٱللَّهَ لَا يُحِبُّ مَن كَانَ خَوَّانًا أَثِيمٗا ١٠٧

And do not argue on behalf of those who deceive themselves. Indeed, Allāh loves not one who is a habitually sinful deceiver.

ហើយចូរអ្នកកុំការពារបុគ្គលណាម្នាក់ដែលក្បត់ និងនិយាយបំផ្លើសដើម្បីលាក់បាំងការក្បត់របស់គេឲ្យសោះ។ ហើយអល់ឡោះមិនស្រឡាញ់ពួកក្បត់ដែលភូតកុហកទាំងនោះនោះឡើយ។

4:108Page 96

يَسۡتَخۡفُونَ مِنَ ٱلنَّاسِ وَلَا يَسۡتَخۡفُونَ مِنَ ٱللَّهِ وَهُوَ مَعَهُمۡ إِذۡ يُبَيِّتُونَ مَا لَا يَرۡضَىٰ مِنَ ٱلۡقَوۡلِۚ وَكَانَ ٱللَّهُ بِمَا يَعۡمَلُونَ مُحِيطًا ١٠٨

They conceal [their evil intentions and deeds] from the people, but they cannot conceal [them] from Allāh, and He is with them [in His knowledge] when they spend the night in such as He does not accept of speech. And ever is Allāh, of what they do, encompassing.

ពួកគេអាចបិទបាំងពីមនុស្សលោកនៅពេលពួកគេប្រព្រឹត្តទង្វើល្មើសដោយសារតែការភ័យខ្លាច និងការខ្មាសអៀនបាន តែពួកគេមិនអាចបិទបាំងពីអល់ឡោះជាម្ចាស់បានឡើយ ព្រោះទ្រង់នៅជាមួយពួកគេជានិច្ចតាមរយៈការជ្រាបដឹងរបស់ទ្រង់ដែលគ្របដណ្តប់លើពួកគេ។ គ្មានអ្វីមួយក្នុងអំពីពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ខណៈពេលដែលពួកគេរៀបចំគម្រោងសម្ងាត់នូវអ្វីដែលទ្រង់មិនយល់ព្រម ដូចជាការការពារអ្នកដែលប្រព្រឹត្តបាបកម្ម និងការចោទប្រកាន់ជនស្លូតត្រង់ជាដើម។ ហើយអល់ឡោះដឹងជ្រួតជ្រាបអំពីអ្វីដែលពួកគេប្រព្រឹត្តទាំងលាក់បាំង និងលាតត្រដាង។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងពួកគេទៅតាមទង្វើរបស់ពួកគេ។

4:109Page 96

هَٰٓأَنتُمۡ هَٰٓؤُلَآءِ جَٰدَلۡتُمۡ عَنۡهُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا فَمَن يُجَٰدِلُ ٱللَّهَ عَنۡهُمۡ يَوۡمَ ٱلۡقِيَٰمَةِ أَم مَّن يَكُونُ عَلَيۡهِمۡ وَكِيلٗا ١٠٩

Here you are - those who argue on their behalf in [this] worldly life - but who will argue with Allāh for them on the Day of Resurrection, or who will [then] be their representative?

ពួកអ្នក(ឱអ្នកដែលយកចិត្តទុកដាក់លើកិច្ចការពួកដែលប្រព្រឹត្តបទល្មើស)ដែលបានជួយការពារពួកគេ(ពួកក្បត់)នៅក្នុងជីវិតលោកិយនេះ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ពួកគេ និងការពារពួកគេពីការដាក់ទណ្ឌកម្មនោះ តើអ្នកណាដែលអាចការពារពួកគេនៅចំពោះព្រះភក្ដ្រអល់ឡោះនាថ្ងៃបរលោកបាន ខណៈដែលទ្រង់បានដឹងពីស្ថានភាពពិតប្រាកដរបស់ពួកគេនោះ? ហើយតើមានអ្នកណាដែលអាចគាំពារពួកគេ(ពីទណ្ឌកម្មរបស់អល់ឡោះ)នាថ្ងៃនោះបាន?! ជាការពិតណាស់ គ្មាននរណាម្នាក់អាចជួយពួកគេបានឡើយ។

4:110Page 96

وَمَن يَعۡمَلۡ سُوٓءًا أَوۡ يَظۡلِمۡ نَفۡسَهُۥ ثُمَّ يَسۡتَغۡفِرِ ٱللَّهَ يَجِدِ ٱللَّهَ غَفُورٗا رَّحِيمٗا ١١٠

And whoever does a wrong or wrongs himself but then seeks forgiveness of Allāh will find Allāh Forgiving and Merciful.

ហើយជនណាដែលបានប្រព្រឹត្តអំពើអាក្រក់អ្វីមួយ ឬបំពានលើខ្លួនឯងដោយបានប្រព្រឹត្តអំពើល្មើស ក្រោយមក គេបានសុំការអភ័យទោសពីអល់ឡោះជាម្ចាស់ដោយទទួលស្គាល់ពីបាបកម្មរបស់ខ្លួន សោកស្ដាយចំពោះវា(អ្វីដែលគេបានប្រព្រឹត្ត) និងបោះបង់វាចោលនោះ គេនឹងឃើញថា អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះបាបកម្មរបស់គេ និងមហាអាណិតស្រឡាញ់ចំពោះគេ។

4:111Page 96

وَمَن يَكۡسِبۡ إِثۡمٗا فَإِنَّمَا يَكۡسِبُهُۥ عَلَىٰ نَفۡسِهِۦۚ وَكَانَ ٱللَّهُ عَلِيمًا حَكِيمٗا ١١١

And whoever earns [i.e., commits] a sin only earns it against himself. And Allāh is ever Knowing and Wise.

ហើយជនណាដែលបានប្រព្រឹត្តទង្វើបាបកម្ម មិនថាតូចក្តី ធំក្តី ជាការពិតណាស់ ទណ្ឌកម្មរបស់គេនឹងធ្លាក់ទៅលើខ្លួនគេតែម្នាក់គត់ មិនអាចធ្លាក់ទៅលើអ្នកណាផ្សេងបានឡើយ។ ហើយអល់ឡោះមហាដឹងពីទង្វើនៃបណ្ដាខ្ញុំបម្រើរបស់ទ្រង់ មហាគតិបណ្ឌិតក្នុងការចាត់ចែង(កិច្ចការ) និងការដាក់ច្បាប់បញ្ញត្តិរបស់ទ្រង់។

4:112Page 96

وَمَن يَكۡسِبۡ خَطِيٓـَٔةً أَوۡ إِثۡمٗا ثُمَّ يَرۡمِ بِهِۦ بَرِيٓـٔٗا فَقَدِ ٱحۡتَمَلَ بُهۡتَٰنٗا وَإِثۡمٗا مُّبِينٗا ١١٢

But whoever earns an offense or a sin and then blames it on an innocent [person] has taken upon himself a slander and manifest sin.

ហើយជនណាដែលបានសាងកំហុសដោយអចេតនា ឬសាងបាបកម្មអ្វីមួយដោយចេតនា ក្រោយមក គេទម្លាក់កំហុសនោះទៅលើអ្នកដែលគ្មានកំហុសនោះ ពិតប្រាកដណាស់ គេនឹងត្រូវទទួលរងនូវការមួលបង្កាច់ដ៏ធ្ងន់ធ្ងរ និងបាបកម្មនោះវិញយ៉ាងច្បាស់លាស់លើទង្វើដែលគេបានធ្វើនោះ។

4:113Page 96

وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكَ وَرَحۡمَتُهُۥ لَهَمَّت طَّآئِفَةٞ مِّنۡهُمۡ أَن يُضِلُّوكَ وَمَا يُضِلُّونَ إِلَّآ أَنفُسَهُمۡۖ وَمَا يَضُرُّونَكَ مِن شَيۡءٖۚ وَأَنزَلَ ٱللَّهُ عَلَيۡكَ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَعَلَّمَكَ مَا لَمۡ تَكُن تَعۡلَمُۚ وَكَانَ فَضۡلُ ٱللَّهِ عَلَيۡكَ عَظِيمٗا ١١٣

And if it was not for the favor of Allāh upon you, [O Muḥammad], and His mercy, a group of them would have determined to mislead you. But they do not mislead except themselves, and they will not harm you at all. And Allāh has revealed to you the Book and wisdom and has taught you that which you did not know. And ever has the favor of Allāh upon you been great.

ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះមកលើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដោយការការពារអ្នកទេនោះ ប្រាកដជាក្រុមមួយក្នុងចំណោមពួកដែលក្បត់លើខ្លួនឯងនោះនឹងធ្វើឲ្យអ្នកវង្វេងពីការពិតដែលជាហេតុធ្វើឲ្យអ្នកកាត់ក្ដីដោយអយុត្តិធម៌ជាមិនខាន។ ប៉ុន្តែពួកគេមិនបានធ្វើឲ្យនរណាម្នាក់វង្វេងយ៉ាងពិតប្រាកដក្រៅពីខ្លួនរបស់ពួកគេឡើយ ពីព្រោះលទ្ធផលនៃការព្យាយាមធ្វើឲ្យអ្នកដទៃវង្វេងនោះ នឹងធ្លាក់ទៅលើពួកគេវិញ។ ហើយអល់ឡោះបានបញ្ចុះមកឲ្យអ្នកនូវគម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ាព្យាការី) ហើយទ្រង់បានបង្រៀនអ្នកនូវការចង្អុលបង្ហាញ និងភាពឈ្លាសវៃដែលអ្នកមិនធ្លាប់បានដឹងពីមុនមកសោះ។ ហើយប្រោសប្រទានរបស់អល់ឡោះមកលើអ្នកតាមរយៈ(ការផ្តល់)ភាពជាព្យាការី និង(ផ្តល់)ការការពារនោះ គឺធំធេងបំផុត។

4:114Page 97

۞ لَّا خَيۡرَ فِي كَثِيرٖ مِّن نَّجۡوَىٰهُمۡ إِلَّا مَنۡ أَمَرَ بِصَدَقَةٍ أَوۡ مَعۡرُوفٍ أَوۡ إِصۡلَٰحِۭ بَيۡنَ ٱلنَّاسِۚ وَمَن يَفۡعَلۡ ذَٰلِكَ ٱبۡتِغَآءَ مَرۡضَاتِ ٱللَّهِ فَسَوۡفَ نُؤۡتِيهِ أَجۡرًا عَظِيمٗا ١١٤

No good is there in much of their private conversation, except for those who enjoin charity or that which is right or conciliation between people. And whoever does that seeking means to the approval of Allāh - then We are going to give him a great reward.

ចំពោះពាក្យសម្ដីខ្សឹបខ្សៀវគ្នារវាងមនុស្សលោកនោះ ភាគច្រើនគឺមិនមានភាពល្អប្រសើរឡើយ ហើយក៏គ្មានផលប្រយោជន៍អ្វីពីវាដែរ លើកលែងតែពាក្យសម្ដីនោះជាការប្រើឲ្យបរិច្ចាគទាន ឬប្រើគេឲ្យធ្វើអំពើល្អដែលច្បាប់(ឥស្លាម)បានចែង និងប្រាជ្ញាក៏ទទួលស្គាល់ថាជាអំពើល្អ ឬមួយជាការអំពាវនាវទៅរកការផ្សះផ្សាគ្នារវាងអ្នកដែលមានជម្លោះនឹងគ្នាប៉ុណ្ណោះ។ ហើយជនណាដែលធ្វើដូច្នោះដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះនោះ គឺយើងនឹងប្រទានឲ្យគេនូវផលបុណ្យដ៏ធំធេង។

4:115Page 97

وَمَن يُشَاقِقِ ٱلرَّسُولَ مِنۢ بَعۡدِ مَا تَبَيَّنَ لَهُ ٱلۡهُدَىٰ وَيَتَّبِعۡ غَيۡرَ سَبِيلِ ٱلۡمُؤۡمِنِينَ نُوَلِّهِۦ مَا تَوَلَّىٰ وَنُصۡلِهِۦ جَهَنَّمَۖ وَسَآءَتۡ مَصِيرًا ١١٥

And whoever opposes the Messenger after guidance has become clear to him and follows other than the way of the believers - We will give him what he has taken1 and drive him into Hell, and evil it is as a destination.

ហើយជនណាដែលបដិសេធនឹងអ្នកនាំសារ និងប្រឆាំងនឹងគាត់ចំពោះអ្វីដែលគាត់បាននាំមកបន្ទាប់ពីការពិតបានលាតត្រដាងចំពោះគេ ហើយគេនៅតែដើរតាមមាគ៌ាផ្សេងពីមាគ៌ារបស់អ្នកមានជំនឿទៀតនោះ យើងនឹងបោះបង់គេនិងអ្វីដែលគេបានជ្រើសរើសសម្រាប់ខ្លួនរបស់គេនោះ ហើយយើងនឹងមិនចង្អុលបង្ហាញគេទៅរកការពិតនោះឡើយ ព្រោះតែគេមានចេតនាងាកចេញពីវា។ ហើយយើងនឹងបញ្ចូលគេទៅក្នុងឋាននរកជើហាន់ណាំ ដោយគេនឹងទទួលរងនូវកម្ដៅដ៏ក្តៅបំផុតរបស់វា។ ហើយឋាននរកនោះ គឺជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតសម្រាប់អ្នកដែលចូលទៅក្នុងវា។

4:116Page 97

إِنَّ ٱللَّهَ لَا يَغۡفِرُ أَن يُشۡرَكَ بِهِۦ وَيَغۡفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَآءُۚ وَمَن يُشۡرِكۡ بِٱللَّهِ فَقَدۡ ضَلَّ ضَلَٰلَۢا بَعِيدًا ١١٦

Indeed, Allāh does not forgive association with Him, but He forgives what is less than that for whom He wills. And he who associates others with Allāh has certainly gone far astray.

ពិតប្រាកដណាស់ អល់ឡោះមិនអភ័យទោសឲ្យអ្នកដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)នឹងទ្រង់ឡើយ ផ្ទុយទៅវិញ ទ្រង់នឹងឲ្យអ្នកដែលធ្វើស្ហ៊ីរិកនោះស្ថិនៅជាអមតៈក្នុងឋាននរក។ ប៉ុន្តែទ្រង់នឹងអភ័យទោសចំពោះបាបកម្មផ្សេងពីការធ្វើស្ហ៊ីរិកចំពោះជនណាដែលទ្រង់មានចេតនាដោយក្ដីមេត្តាករុណា និងការប្រោសប្រណីរបស់ទ្រង់។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះនោះ គេពិតជាបានវង្វេងពីមាគ៌ាដ៏ត្រឹមត្រូវ និងឃ្លាតចេញពីមាគ៌ានោះដ៏សែនឆ្ងាយជាមិនខាន ពីព្រោះគេបានធ្វើឲ្យអ្នកបង្កើត(គឺអល់ឡោះជាម្ចាស់) និងអ្នកដែលត្រូវបានគេបង្កើតមានភាពស្មើគ្នា។

Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences

Contents

Ayat al-Kursi36Al-Kahfpage 42juz 15Bukhari 1Muslim 2999

Style

Theme
Text size
Layout

Читать на русском