Al-MukhtasarAn‑Nisa · 4:145–170

Al-Mukhtasar · Tafsir · in Khmer

An-Nisa 4:145–170

4:145Page 101

إِنَّ ٱلۡمُنَٰفِقِينَ فِي ٱلدَّرۡكِ ٱلۡأَسۡفَلِ مِنَ ٱلنَّارِ وَلَن تَجِدَ لَهُمۡ نَصِيرًا ١٤٥

Indeed, the hypocrites will be in the lowest depths of the Fire - and never will you find for them a helper -

ពិតប្រាកដណាស់ពួកពុតត្បុតទាំងនោះ អល់ឡោះជាម្ចាស់នឹងឲ្យពួកគេស្ថិតនៅក្នុងបាតក្រោមបង្អស់នៃឋាននរកនៅថ្ងៃបរលោក ហើយអ្នក(ព្យាការីមូហាំម៉ាត់)នឹងមិនឃើញពួកគេមានអ្នកជួយដែលអាចជួយការពារពួកគេពីទណ្ឌកម្មនោះឡើយ។

4:146Page 101

إِلَّا ٱلَّذِينَ تَابُواْ وَأَصۡلَحُواْ وَٱعۡتَصَمُواْ بِٱللَّهِ وَأَخۡلَصُواْ دِينَهُمۡ لِلَّهِ فَأُوْلَٰٓئِكَ مَعَ ٱلۡمُؤۡمِنِينَۖ وَسَوۡفَ يُؤۡتِ ٱللَّهُ ٱلۡمُؤۡمِنِينَ أَجۡرًا عَظِيمٗا ١٤٦

Except for those who repent, correct themselves, hold fast to Allāh, and are sincere in their religion for Allāh, for those will be with the believers. And Allāh is going to give the believers a great reward.

លើកលែងតែជនណាដែលបានវិលត្រឡប់ទៅរកអល់ឡោះ ដោយការសារភាពកំហុសអំពីភាពពុតត្បុតរបស់ពួកគេ និងកែប្រែដួងចិត្តរបស់ពួកគេ ហើយប្រកាន់ខ្ជាប់នឹងកិច្ចសន្យា(បទបញ្ជា)របស់អល់ឡោះ ព្រមទាំងសាងនូវទង្វើកុសលទាំងឡាយដោយចិត្តស្មោះស(ជ្រះថ្លា)ចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)ដោយគា្មនភាពរីយ៉ាក(ធ្វើអ្វីមួយដើម្បីគ្រាន់តែចង់ឲ្យមនុស្សឃើញ)វិញ។ អ្នកដែលលក្ខណៈសម្បតិ្តបែបនោះហើយដែលស្ថិតនៅជាមួយបណ្ដាអ្នកមានជំនឿទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយអល់ឡោះនឹងប្រទានឲ្យបណ្ដាអ្នកដែលមានជំនឿនូវផលបុណ្យដ៏ធំធេង។

4:147Page 101

مَّا يَفۡعَلُ ٱللَّهُ بِعَذَابِكُمۡ إِن شَكَرۡتُمۡ وَءَامَنتُمۡۚ وَكَانَ ٱللَّهُ شَاكِرًا عَلِيمٗا ١٤٧

What would Allāh do with [i.e., gain from] your punishment if you are grateful and believe? And ever is Allāh Appreciative1 and Knowing.

អល់ឡោះជាម្ចាស់មិនត្រូវការដាក់ទណ្ឌកម្មពួកអ្នកនោះទេប្រសិនបើពួកអ្នកបានដឹងគុណ និងមានជំនឿចំពោះទ្រង់នោះ ពីព្រោះទ្រង់គឺជាអ្នកដែលមហាមេត្តាករុណា មហាអាណិតស្រឡាញបំផុត។ តាមពិត ទ្រង់ដាក់ទណ្ឌកម្មពួកអ្នកគឺដោយសារតែបាបកម្មរបស់ពួកអ្នកប៉ុណ្ណោះ។ ហើយប្រសិនបើពួកអ្នកបានកែខ្លួនដោយប្រព្រឹត្តអំពើល្អ និងដឹងគុណទ្រង់ចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទាន ព្រមទាំងមានជំនឿចំពោះទ្រង់ទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុងនោះ ទ្រង់នឹងមិនដាក់ទណ្ឌកម្មពួកអ្នកជាដាច់ខាត។ ហើយអល់ឡោះមហាដឹងគុណបំផុតចំពោះអ្នកដែលបានទទួលស្គាល់នូវឧបការគុណរបស់ទ្រង់ ហើយទ្រង់នឹងតបស្នងពួកគេទៅលើវា(ការដឹងគុណ)ដោយផលបុណ្យដ៏ធំធេង ហើយទ្រង់ដឹងបំផុតពីសេចក្តីជំនឿរបស់ម៉ាខ្លូករបស់ទ្រង់ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមទង្វើរបស់គេដែលគេបានសាង។

4:148Page 102

۞ لَّا يُحِبُّ ٱللَّهُ ٱلۡجَهۡرَ بِٱلسُّوٓءِ مِنَ ٱلۡقَوۡلِ إِلَّا مَن ظُلِمَۚ وَكَانَ ٱللَّهُ سَمِيعًا عَلِيمًا ١٤٨

Allāh does not like the public mention of evil except by one who has been wronged. And ever is Allāh Hearing and Knowing.

អល់ឡោះជាម្ចាស់ទ្រង់មិនពេញចិត្តចំពោះការលាតត្រដាងនូវពាក្យសម្តីអាក្រក់ឡើយ ផ្ទុយទៅវិញទ្រង់ស្អប់ខ្ពើម និងព្រមានដាក់ទោសលើទង្វើបែបនេះ។ ក៏ប៉ុន្តែចំពោះអ្នកដែលត្រូវបានគេបំពាន(មកលើខ្លួន)នោះ គឺត្រូវបានអនុញ្ញាតឲ្យលាតត្រដាងនូវពាក្យសម្តីអាក្រក់នោះដើម្បីប្តឹងផ្តល់អ្នកដែលបំពានមកលើខ្លួន ឬបួងសួង(ឲ្យគ្រោះអាក្រក់កើតមាន)ទៅលើអ្នកបំពានវិញ និងពាក្យសំដីផ្សេងទៀតដែលស្រដៀងទៅនឹងពាក្យសំដីទាំងនេះ។ ក៏ប៉ុន្តែការអត់ធ្មត់របស់ជនរងគ្រោះ គឺប្រសើរជាងការលាតត្រដាងនូវពាក្យសម្តីអាក្រក់ទាំងនោះ។ ហើយអល់ឡោះជាម្ចាស់មហាឮបំផុតចំពោះពាក្យសំដីទាំងអស់របស់ពួកអ្នក មហាដឹងបំផុតចំពោះការនៀត(ចេតនា)របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្ននូវពាក្យសំដីអាក្រក់ ឬបំណងអាក្រក់។

4:149Page 102

إِن تُبۡدُواْ خَيۡرًا أَوۡ تُخۡفُوهُ أَوۡ تَعۡفُواْ عَن سُوٓءٖ فَإِنَّ ٱللَّهَ كَانَ عَفُوّٗا قَدِيرًا ١٤٩

If [instead] you show [some] good or conceal it or pardon an offense - indeed, Allāh is ever Pardoning and Competent.1

ប្រសិនបើពួកអ្នកបង្ហាញពាក្យសំដីល្អឬទង្វើល្អណាមួយ ឬលាក់បាំងវា(មិនចង់ឲ្យអ្នកដទៃដឹង) ឬក៏អត់ឱនឱ្យអ្នកដែលបានធ្វើអាក្រក់មកលើពួកអ្នកនោះ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាអធ្យាស្រ័យបំផុត មហាមានអានុភាពបំផុត។ ហេតុនេះ ចូរឱ្យការអធ្យាស្រ័យស្ថិតក្នុងចំណោមសីលធម៌របស់អ្នក សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងអធ្យាស្រ័យដល់ពួកអ្នក(ចំពោះទោសកំហុសរបស់ពួកអ្នកដូចគ្នាវិញ)។

4:150Page 102

إِنَّ ٱلَّذِينَ يَكۡفُرُونَ بِٱللَّهِ وَرُسُلِهِۦ وَيُرِيدُونَ أَن يُفَرِّقُواْ بَيۡنَ ٱللَّهِ وَرُسُلِهِۦ وَيَقُولُونَ نُؤۡمِنُ بِبَعۡضٖ وَنَكۡفُرُ بِبَعۡضٖ وَيُرِيدُونَ أَن يَتَّخِذُواْ بَيۡنَ ذَٰلِكَ سَبِيلًا ١٥٠

Indeed, those who disbelieve in Allāh and His messengers and wish to discriminate between Allāh and His messengers and say, "We believe in some and disbelieve in others," and wish to adopt a way in between -

ជាការពិតណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះ និងប្រឆាំងនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយពួកគេចង់បែងចែករវាងអល់ឡោះនិងរវាងបណ្តាអ្នកនាំសាររបស់ទ្រង់ ដោយពួកគេមានជំនឿលើទ្រង់ ហើយបដិសេធនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយពួកគេនិយាយថា “យើងជឿលើបណ្តាអ្នកនាំសារខ្លះ ហើយមិនជឿលើពួកគេខ្លះ” ហើយពួកគេចង់ប្រកាន់យកផ្លូវមួយរវាងការមានជំនឿនិងការគ្មានជំនឿ ដោយពួកគេស្រមៃថា វាអាចជួយសង្រ្គោះពួកគេបាននោះ

4:151Page 102

أُوْلَٰٓئِكَ هُمُ ٱلۡكَٰفِرُونَ حَقّٗاۚ وَأَعۡتَدۡنَا لِلۡكَٰفِرِينَ عَذَابٗا مُّهِينٗا ١٥١

Those are the disbelievers, truly. And We have prepared for the disbelievers a humiliating punishment.

ពួកដែលស្ថិតនៅលើមាគ៌ាបែបនេះ គឺជាពួកដែលគ្មានជំនឿយ៉ាងពិតប្រាកដ ព្រោះជនណាដែលគ្មានជំនឿលើបណ្តាអ្នកនាំសារ(ទាំងអស់) ឬគ្មានជំនឿលើពួកគេមួយចំនួននោះ ពិតប្រាកដណាស់ រូបគេក៏គ្មានជំនឿចំពោះអល់ឡោះ និងបណ្តាអ្នកនាំសាររបស់ទ្រង់ទាំងអស់ផងដែរ។ ហើយយើងបានរៀបចំសម្រាប់ពួកដែលគ្មានជំនឿនូវទណ្ឌកម្មយ៉ាងអាម៉ាស់បំផុតសម្រាប់ពួកគេនាថ្ងៃបរលោក ជាទណ្ឌកម្មសម្រាប់ពួកគេចំពោះភាពក្រអឺតក្រទមរបស់ពួកគេ(ដែល)មិនព្រមមានជំនឿចំពោះអល់ឡោះ និងបណ្តាអ្នកនាំសាររបស់ទ្រង់។

4:152Page 102

وَٱلَّذِينَ ءَامَنُواْ بِٱللَّهِ وَرُسُلِهِۦ وَلَمۡ يُفَرِّقُواْ بَيۡنَ أَحَدٖ مِّنۡهُمۡ أُوْلَٰٓئِكَ سَوۡفَ يُؤۡتِيهِمۡ أُجُورَهُمۡۚ وَكَانَ ٱللَّهُ غَفُورٗا رَّحِيمٗا ١٥٢

But they who believe in Allāh and His messengers and do not discriminate between any of them - to those He is going to give their rewards. And ever is Allāh Forgiving and Merciful.

រីឯបណ្តាអ្នកដែលមានជំនឿលើអល់ឡោះ និងបានគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយពួកគេមិនគោរពសក្ការៈនរណាម្នាក់រួមជាមួយទ្រង់ និងមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងអស់របស់ទ្រង់ ហើយពួកគេមិនបានបែងចែករវាងនរណាម្នាក់ក្នុងចំណោមពួកគេ(បណ្តាអ្នកនាំសារ)ដូចដែលពួកគ្មានជំនឿបានធ្វើនោះទេ ផ្ទុយទៅវិញ គឺពួកគេបានមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងអស់។ អ្នកទាំងនោះហើយដែលអល់ឡោះនឹងប្រទានដល់ពួកគេនូវការតបស្នងដ៏ធំធេង ជាការតបស្នងចំពោះការមានជំនឿរបស់ពួកគេ និងការសាងនូវទង្វើកុសលរបស់ពួកគេដែលកើតចេញពីសេចក្តីជំនឿនោះ។ ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលបានសារភាពកំហុស ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

4:153Page 102

يَسۡـَٔلُكَ أَهۡلُ ٱلۡكِتَٰبِ أَن تُنَزِّلَ عَلَيۡهِمۡ كِتَٰبٗا مِّنَ ٱلسَّمَآءِۚ فَقَدۡ سَأَلُواْ مُوسَىٰٓ أَكۡبَرَ مِن ذَٰلِكَ فَقَالُوٓاْ أَرِنَا ٱللَّهَ جَهۡرَةٗ فَأَخَذَتۡهُمُ ٱلصَّٰعِقَةُ بِظُلۡمِهِمۡۚ ثُمَّ ٱتَّخَذُواْ ٱلۡعِجۡلَ مِنۢ بَعۡدِ مَا جَآءَتۡهُمُ ٱلۡبَيِّنَٰتُ فَعَفَوۡنَا عَن ذَٰلِكَۚ وَءَاتَيۡنَا مُوسَىٰ سُلۡطَٰنٗا مُّبِينٗا ١٥٣

The People of the Scripture ask you to bring down to them a book from the heaven. But they had asked of Moses [even] greater than that and said, "Show us Allāh outright," so the thunderbolt struck them for their wrongdoing. Then they took the calf [for worship] after clear evidences had come to them, and We pardoned that. And We gave Moses a clear authority.

ពួកយូដានឹងសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យបញ្ចុះគម្ពីរមួយក្បាលពីលើមេឃទៅឲ្យពួកគេដោយបញ្ចុះទាំងមូលមកតែម្តងដូចដែលបានកើតឡើងចំពោះព្យាការីមូសា ដើម្បីឲ្យវាក្លាយជាភស្តុតាងបញ្ជាក់ពីសច្ចភាពរបស់អ្នក។ ដូច្នេះ ចូរអ្នកកុំទាមទារចង់បានភាពខ្ពង់ខ្ពស់អំពីពួកគេក្នុងរឿងនោះឱ្យសោះ។ ជាការពិតណាស់ ជីដូនជីតារបស់ពួកគេបានសុំពីព្យាការីមូសានូវប្រការមួយដ៏ធំធេងជាងអ្វីដែលពួកគេបានសុំអ្នកទៅទៀត ដោយពួកគេសុំព្យាការីមូសាឲ្យអល់ឡោះជាម្ចាស់បង្ហាញឲ្យពួកគេបានឃើញទ្រង់ផ្ទាល់នឹងភ្នែក។ ពេលនោះ រន្ទះបាញ់ក៏បានបាញ់ពួកគេ ជាទណ្ឌកម្មដល់ពួកគេចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត។ ក្រោយមក អល់ឡោះជាម្ចាស់បានប្រោសពួកគេឲ្យរស់ឡើងវិញ ហើយពួកគេក៏បានគោរពសក្ការៈចំពោះរូបសំណាកកូនគោផ្សេងពីអល់ឡោះទៅទៀតបន្ទាប់ពីមានភស្តុតាងដ៏ច្បាស់ក្រឡែតជាច្រើនបានមកដល់ពួកគេដែលជាភស្តុតាងបង្ហាញពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និងភាពជាម្ចាស់តែមួយចំពោះការបង្កើត និងភាពជាម្ចាស់តែមួយគត់ដែលត្រូវគេគោរពសក្ការៈហើយក៏ដោយ។ ក្រោយមក យើងក៏បានអធ្យាស្រ័យដល់ពួកគេទៀត។ ហើយយើងបានប្រទានដល់ព្យាការីមូសានូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទៅលើក្រុមរបស់គេ។

4:154Page 102

وَرَفَعۡنَا فَوۡقَهُمُ ٱلطُّورَ بِمِيثَٰقِهِمۡ وَقُلۡنَا لَهُمُ ٱدۡخُلُواْ ٱلۡبَابَ سُجَّدٗا وَقُلۡنَا لَهُمۡ لَا تَعۡدُواْ فِي ٱلسَّبۡتِ وَأَخَذۡنَا مِنۡهُم مِّيثَٰقًا غَلِيظٗا ١٥٤

And We raised over them the mount for [refusal of] their covenant; and We said to them, "Enter the gate bowing humbly"; and We said to them, "Do not transgress on the sabbath"; and We took from them a solemn covenant.

ហើយយើង(អល់ឡោះ)បានលើកភ្នំតួរ(ភ្នំស៊ីណៃ)ដាក់ពីលើពួកគេដោយសារតែការដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើពូកគេ ជាការបំភិតបំភ័យពួកគេដើម្បីឱ្យពួកគេអនុវត្តន៍តាមអ្វីដែលមាននៅក្នុងកិច្ចសន្យានោះ។ ហើយយើងបានមានបន្ទូលទៅកាន់ពួកគេក្រោយពីបានលើកភ្នំនោះ(ដាក់ពីលើពួកគេ)ថាៈ ចូរពួកអ្នកចូលតាមទ្វារនៃទីក្រុងយេរូសាឡឹមនេះដោយលូនក្រាបនិងដោយឱនក្បាលចុះ។ តែពួកគេបានចូលដោយរំកិលគូទរបស់ពួកគេទៅវិញ។ ហើយយើងក៏បានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកកុំបំពានដោយការចេញទៅនេសាទនៅថ្ងៃសៅរ៍ឲ្យសោះ តែពួកគេបែរបំពានដោយចេញទៅធ្វើការនេសាទ(នៅថ្ងៃសៅរ៍)ទៅវិញ។ ហើយយើងបានដាក់កិច្ចសន្យាដ៏ម៉ឺងម៉ាត់បំផុតទៅលើពួកគេចំពោះរឿងនោះ។ តែពួកគេនៅតែក្បត់កិច្ចសន្យាដែលគេ(អល់ឡោះ)បានដាក់ទៅលើពួកគេដដែល។

4:155Page 103

فَبِمَا نَقۡضِهِم مِّيثَٰقَهُمۡ وَكُفۡرِهِم بِـَٔايَٰتِ ٱللَّهِ وَقَتۡلِهِمُ ٱلۡأَنۢبِيَآءَ بِغَيۡرِ حَقّٖ وَقَوۡلِهِمۡ قُلُوبُنَا غُلۡفُۢۚ بَلۡ طَبَعَ ٱللَّهُ عَلَيۡهَا بِكُفۡرِهِمۡ فَلَا يُؤۡمِنُونَ إِلَّا قَلِيلٗا ١٥٥

And [We cursed them]1 for their breaking of the covenant and their disbelief in the signs of Allāh and their killing of the prophets without right and their saying, "Our hearts are wrapped" [i.e., sealed against reception]. Rather, Allāh has sealed them because of their disbelief, so they believe not, except for a few.2

ហើយយើងបានបណ្តេញពួកគេ(ពួកយូដាដែលបានបំពាន)ចេញពីក្តីមេត្តាករុណារបស់យើង ដោយសារតែពួកគេបានក្បត់(បំពាន)កិច្ចសន្យាដែលគេបានដាក់លើពួកគេ និងដោយសារតែភាពគ្មានជំនឿរបស់ពួកគេចំពោះបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះ ព្រមទាំងបទឧក្រិដ្ឋរបស់ពួកគេដែលបានសម្លាប់បណ្តាព្យាការីជាច្រើននាក់ និងដោយសារតែពាក្យសម្តីរបស់ពួកគេដែលបាននិយាយទៅកាន់ព្យាការីមូហាំម៉ាត់ថាៈ ដួងចិត្តរបស់ពួកយើងមានគម្រប ហើយវាមិនយល់ពីអ្វីដែលអ្នកកំពុងនិយាយឡើយ។ តែរឿងនោះមិនដូចអ្វីដែលពួកគេនិយាយនោះទេ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ ដោយ(ធ្វើឱ្យ)ប្រការល្អមិនអាចទៅដល់ដួងចិត្តរបស់ពួកគេបាន។ ដូច្នេះ ពួកគេគ្មានជំនឿឡើយ លើកលែងតែជំនឿបន្តិចបន្តួចប៉ុណ្ណោះដែលវាមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេឡើយ។

4:156Page 103

وَبِكُفۡرِهِمۡ وَقَوۡلِهِمۡ عَلَىٰ مَرۡيَمَ بُهۡتَٰنًا عَظِيمٗا ١٥٦

And [We cursed them] for their disbelief and their saying against Mary a great slander1

ហើយយើងបានបណ្តេញពួកគេចេញពីក្តីមេត្តាករុណារបស់យើង ដោយសារតែភាពគ្មានជំនឿរបស់ពួកគេ និងដោយសារតែការនិយាយចោទប្រកាន់របស់ពួកគេទៅលើម៉ារីយ៉ាំ(នាងម៉ារី)ដោយមូលបង្កាច់ បង្ខូច និងប្រឌិតថា នាងបានប្រព្រឹត្តហ្ស៊ីណា។

4:157Page 103

وَقَوۡلِهِمۡ إِنَّا قَتَلۡنَا ٱلۡمَسِيحَ عِيسَى ٱبۡنَ مَرۡيَمَ رَسُولَ ٱللَّهِ وَمَا قَتَلُوهُ وَمَا صَلَبُوهُ وَلَٰكِن شُبِّهَ لَهُمۡۚ وَإِنَّ ٱلَّذِينَ ٱخۡتَلَفُواْ فِيهِ لَفِي شَكّٖ مِّنۡهُۚ مَا لَهُم بِهِۦ مِنۡ عِلۡمٍ إِلَّا ٱتِّبَاعَ ٱلظَّنِّۚ وَمَا قَتَلُوهُ يَقِينَۢا ١٥٧

And [for] their saying, "Indeed, we have killed the Messiah, Jesus the son of Mary, the messenger of Allāh." And they did not kill him, nor did they crucify him; but [another] was made to resemble him to them. And indeed, those who differ over it are in doubt about it. They have no knowledge of it except the following of assumption. And they did not kill him, for certain.1

ហើយយើងបានដាក់បណ្តាសារពួកគេដោយសារតែពាក្យសម្តីរបស់ពួកគេដែលនិយាយប្រកបដោយភាពមោទន និងកុហកបោកប្រាស់គេថាៈ ពិតប្រាកដណាស់ ពួកយើងបានសម្លាប់ម៉ាសៀហ អ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំ (យេស៊ូគ្រឹស្ទ បុត្ររបស់នាងម៉ារី) ដែលជាអ្នកនាំសាររបស់អល់ឡោះ។ តាមពិត ពួកគេមិនបានសម្លាប់គាត់ដូចដែលពួកគេបានអះអាងនោះឡើយ ហើយពួកគេក៏មិនបានចងឆ្កាងគាត់នោះដែរ។ ក៏ប៉ុន្តែ (តាមពិត) ពួកគេបានសម្លាប់បុរសម្នាក់(ផ្សេងពីព្យាការីអ៊ីសា)ដែលអល់ឡោះបានធ្វើឲ្យរួបគេដូចទៅនឹងព្យាការីអ៊ីសា ហើយពួកគេក៏បានយកបុរសនោះទៅចងឆ្កាងដោយពួកគេគិតថា អ្នកដែលត្រូវបានសម្លាប់នោះ គឺជាព្យាការីអ៊ីសា។ ហើយពួកយូដាដែលអះអាងថាបានសម្លាប់គាត់(ព្យាការីអ៊ីសា) និងពួកណាសរ៉នី(ពួកគ្រឹស្ទាន)ដែលទទួលយកបុរសដែលគេបានសម្លាប់នោះ(បុរសដែលដូចនឹងព្យាការីអ៊ីសា) ពួកគេទាំងពីរក្រុមស្ថិតនៅក្នុងការខ្វែងយោបល់គ្នានិងមានក្តីមន្ទិលសង្ស័យ ដោយពួកគេមិនបានដឹងច្បាស់អំពីរឿងនេះឡើយ។ តាមពិតពួកគេគ្រាន់តែតាមការស្មានប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ការស្មានមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ការពិតឡើយ។ ពួកគេមិនបានសម្លាប់ព្យាការីអ៊ីសា(យេស៊ួគ្រឹស្ទ)នោះទេ ហើយពួកគេក៏មិនបានឆ្កាងគាត់នោះដែរ។

4:158Page 103

بَل رَّفَعَهُ ٱللَّهُ إِلَيۡهِۚ وَكَانَ ٱللَّهُ عَزِيزًا حَكِيمٗا ١٥٨

Rather, Allāh raised him to Himself. And ever is Allāh Exalted in Might and Wise.

ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់បានសង្គ្រោះគាត់(ព្យាការីអ៊ីសា)ពីឧបាយកលរបស់ពួកគេ ហើយអល់ឡោះបានលើកយកទាំងខ្លួនប្រាណនិងព្រលឹងរបស់គាត់ទៅកាន់ទ្រង់។ ហើយអល់ឡោះមហាខ្លាំងពូកែបំផុតនៅក្នុងការគ្រប់គ្រងរបស់ទ្រង់ដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតបំផុតចំពោះការចាត់ចែងរបស់ទ្រង់ ការកំណត់ និងការដាក់បញ្ញតិ្តច្បាប់របស់ទ្រង់។

4:159Page 103

وَإِن مِّنۡ أَهۡلِ ٱلۡكِتَٰبِ إِلَّا لَيُؤۡمِنَنَّ بِهِۦ قَبۡلَ مَوۡتِهِۦۖ وَيَوۡمَ ٱلۡقِيَٰمَةِ يَكُونُ عَلَيۡهِمۡ شَهِيدٗا ١٥٩

And there is none from the People of the Scripture but that he will surely believe in him [i.e., Jesus] before his death.1 And on the Day of Resurrection he will be against them a witness.

ហើយពួកអះលីគីតាប(ទាំងអស់)នឹងមានជំនឿចំពោះព្យាការីអ៊ីសាក្រោយពីការចុះរបស់គាត់(មកកាន់ផែនដីវិញ)នៅសម័យកាលចុងក្រោយ(ពេលថ្ងៃបរលោកជិតមកដល់) និងមុនពេលគាត់ទទួលមរណភាព។ ហើយនៅថ្ងៃបរលោក ព្យាការីអ៊ីសានឹងធ្វើជាសាក្សីចំពោះទង្វើរបស់ពួកគេ ថាតើអ្វីដែលស្របនឹងច្បាប់របស់គាត់ និងអ្វីដែលផ្ទុយនឹងច្បាប់របស់គាត់។

4:160Page 103

فَبِظُلۡمٖ مِّنَ ٱلَّذِينَ هَادُواْ حَرَّمۡنَا عَلَيۡهِمۡ طَيِّبَٰتٍ أُحِلَّتۡ لَهُمۡ وَبِصَدِّهِمۡ عَن سَبِيلِ ٱللَّهِ كَثِيرٗا ١٦٠

For wrongdoing on the part of the Jews, We made unlawful for them [certain] good foods which had been lawful to them, and for their averting from the way of Allāh many [people],

ដោយសារតែការបំពានរបស់ពួកយូដានោះ យើងបានដាក់បម្រាមទៅលើពួកគេមិនឲ្យទទួលទានចំណីអាហារដែលល្អស្អាតល្អមួយចំនួនដែល(យើង)ធ្លាប់បានអនុញ្ញាតឲ្យពួកគេ។ ហើយយើងបានដាក់បម្រាមទៅលើពួកគេ(មិនឲ្យទទួលទាន)រាល់សត្វដែលមានក្រចកជាប់គ្នា។ ហើយចំពោះគោ និងពពែ យើងបានដាក់បម្រាមចំពោះពួកគេមិនឲ្យការបរិភោគខ្លាញ់របស់វាឡើយ លើកលែងតែខ្លាញ់ដែលជាប់នឹងឆ្អឹងខ្នងរបស់វាប៉ុណ្ណោះ។ ហើយ(ការហាមឃាត់បែបនេះ)ក៏ដោយសារតែការរារាំងរបស់ពួកគេចំពោះខ្លួនពួកគេផ្ទាល់និងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ រហូតដល់ការរារាំងពីប្រការល្អនោះបានក្លាយជាចរិតធម្មជាតិសម្រាប់ពួកគេ។

4:161Page 103

وَأَخۡذِهِمُ ٱلرِّبَوٰاْ وَقَدۡ نُهُواْ عَنۡهُ وَأَكۡلِهِمۡ أَمۡوَٰلَ ٱلنَّاسِ بِٱلۡبَٰطِلِۚ وَأَعۡتَدۡنَا لِلۡكَٰفِرِينَ مِنۡهُمۡ عَذَابًا أَلِيمٗا ١٦١

And [for] their taking of usury while they had been forbidden from it, and their consuming of the people's wealth unjustly. And We have prepared for the disbelievers among them a painful punishment.

ហើយ(ការហាមឃាត់បែបនេះ)ក៏ដោយសារតែការពាក់ព័ន្ធរបស់ពួកគេជាមួយនឹងការប្រាក់ក្រោយពីអល់ឡោះជាម្ចាស់បានហាមឃាត់ពួកគេមិនឲ្យទទួលយកវា និងដោយសារតែពួកគេស៊ីទ្រព្យសម្បត្តិអ្នកដទៃដោយខុសច្បាប់សាសនា។ ហើយយើងបានរៀបចំសម្រាប់ពួកដែលគ្មានជំនឿក្នុងចំណោមពួកគេនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

4:162Page 103

لَّٰكِنِ ٱلرَّٰسِخُونَ فِي ٱلۡعِلۡمِ مِنۡهُمۡ وَٱلۡمُؤۡمِنُونَ يُؤۡمِنُونَ بِمَآ أُنزِلَ إِلَيۡكَ وَمَآ أُنزِلَ مِن قَبۡلِكَۚ وَٱلۡمُقِيمِينَ ٱلصَّلَوٰةَۚ وَٱلۡمُؤۡتُونَ ٱلزَّكَوٰةَ وَٱلۡمُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ أُوْلَٰٓئِكَ سَنُؤۡتِيهِمۡ أَجۡرًا عَظِيمًا ١٦٢

But those firm in knowledge among them and the believers believe in what has been revealed to you, [O Muḥammad], and what was revealed before you. And the establishers of prayer [especially] and the givers of zakāh and the believers in Allāh and the Last Day - those We will give a great reward.

ក៏ប៉ុន្តែបណ្តាអ្នកដែលមានចំណេះដឹងជ្រៅជ្រះក្នុងចំណោមពួកយូដា និងបណ្តាអ្នកមានជំនឿដែលពួកគេជឿជាក់ចំពោះអ្វីដែលអល់ឡោះបានបញ្ចុះទៅឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៃគម្ពីរគួរអាន ហើយពួកគេជឿជាក់ចំពោះបណ្តាគម្ពីរ(ទាំងអស់)ដែលគេបញ្ចុះទៅឱ្យបណ្តាអ្នកនាំសារទាំងឡាយមុនអ្នក ដូចជាគម្ពីរតាវរ៉ត និងគម្ពីរអិនជីល ហើយពួកគេប្រតិបត្តិសឡាត ពួកគេបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេ ហើយពួកគេជឿជាក់ចំពោះអល់ឡោះ ថាទ្រង់គឺជាព្រះជាម្ចាស់តែមួយគត់ដោយទ្រង់គ្មានដៃគូឡើយ ថែមទាំងពួកគេមានជំនឿនឹងថ្ងៃបរលោកទៀតនោះ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះ គឺយើងនឹងប្រទានដល់ពួកគេនូវផលបុណ្យដ៏ធំធេង។

4:163Page 104

۞ إِنَّآ أَوۡحَيۡنَآ إِلَيۡكَ كَمَآ أَوۡحَيۡنَآ إِلَىٰ نُوحٖ وَٱلنَّبِيِّـۧنَ مِنۢ بَعۡدِهِۦۚ وَأَوۡحَيۡنَآ إِلَىٰٓ إِبۡرَٰهِيمَ وَإِسۡمَٰعِيلَ وَإِسۡحَٰقَ وَيَعۡقُوبَ وَٱلۡأَسۡبَاطِ وَعِيسَىٰ وَأَيُّوبَ وَيُونُسَ وَهَٰرُونَ وَسُلَيۡمَٰنَۚ وَءَاتَيۡنَا دَاوُۥدَ زَبُورٗا ١٦٣

Indeed, We have revealed to you, [O Muḥammad], as We revealed to Noah and the prophets after him. And We revealed to Abraham, Ishmael, Isaac, Jacob, the Descendants,1 Jesus, Job, Jonah, Aaron, and Solomon; and to David We gave the book [of Psalms].

ពិតប្រាកដណាស់ យើងបានផ្តល់វ៉ាហ៊ីឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅឱ្យបណ្តាព្យាការីមុនអ្នកដែរ។ ដូចនេះ អ្នកមិនមែនជាអ្នកនាំសារថ្មីដែលគ្មានពីមុនមកនោះឡើយ។ ហើយពិតប្រាកដណាស់ យើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីនួហ ហើយយើងក៏បានផ្តល់វ៉ាហ៊ីទៅឱ្យបណ្តាព្យាការីជាច្រើនទៀតដែលត្រូវបានតែងតាំង(ជាអ្នកនាំសារ)បន្ទាប់ពីរូបគេ(ព្យាការីនួហ)ផងដែរ។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីអ៊ីព្រហ៊ីម និងកូនប្រុសទាំងពីររបស់គេ គឺព្យាការីអ៊ីស្មាអែល និងព្យាការីអ៊ីស្ហាក និង(បានផ្តល់វ៉ាហ៊ី)ទៅឱ្យព្យាការីយ៉ាក់កូបដែលកូនប្រុសរបស់ព្យាការីអ៊ីស្ហាក ព្រមទាំងបណ្តាកូនចៅរបស់គេផងដែរ។ (ពួកគេ គឺបណ្តាព្យាការីទាំងឡាយដែលស្ថិតនៅក្នុងកុលសម្ព័ន្ធនៃអម្បូរអ៊ីស្រាអែលទាំងដប់ពីរក្នុងចំណោមកូនចៅរបស់ព្យាការីយ៉ាក់កូប)។ ហើយយើងក៏បានផ្តល់វ៉ាហ៊ីទៅឲ្យព្យការីអ៊ីសា ព្យការីអៃយ៉ូប ព្យាការីយូនុស ព្យាការីហារូន និងព្យាការីស៊ូឡៃម៉ានផងដែរ។ ហើយយើងបានប្រទាននូវគម្ពីរមួយដល់ព្យាការីហ្ទាវូត គឺគម្ពីរហ្សាពួរ។

4:164Page 104

وَرُسُلٗا قَدۡ قَصَصۡنَٰهُمۡ عَلَيۡكَ مِن قَبۡلُ وَرُسُلٗا لَّمۡ نَقۡصُصۡهُمۡ عَلَيۡكَۚ وَكَلَّمَ ٱللَّهُ مُوسَىٰ تَكۡلِيمٗا ١٦٤

And [We sent] messengers about whom We have related [their stories] to you before and messengers about whom We have not related to you. And Allāh spoke to Moses with [direct] speech.

ហើយយើងបានបញ្ជូនបណ្តាអ្នកនាំសារជាច្រើនដោយយើងបាននិទានពីប្រវត្តិរបស់ពួកគេប្រាប់ដល់អ្នកនៅក្នុងគម្ពីរគួរអាន។ ហើយយើងក៏បានបញ្ជូនបណ្តាអ្នកនាំសារជាច្រើនទៀតដែលយើងមិនបាននិទានពីប្រវត្តិរបស់ពួកគេប្រាប់ដល់អ្នកនៅក្នុងគម្ពីរគួរអាននោះទេ។ យើងមិនបានលើកឡើងពីពួកគេក្នុងគម្ពីរគួរអានដោយសារមានបុព្វហេតុ(ដែលមានតែអល់ឡោះប៉ុណ្ណោះដែលដឹង)។ ហើយអល់ឡោះបានមានបន្ទូលជាមួយនឹងព្យាការីមូសាប្រាប់ពីភាពជាព្យាការីរបស់គាត់(ដោយគ្មានតាមរយៈអ្វីមួយឡើយ) ពោលគឺទ្រង់មានបន្ទូលជាមួយព្យាការីមូសាដោយផ្ទាល់តែម្ដង ដែលសាកសមថាទ្រង់ជាព្រះជាម្ចាស់មហាបរិសុទ្ធជាការលើកកិត្តិយសដល់មូសា។

4:165Page 104

رُّسُلٗا مُّبَشِّرِينَ وَمُنذِرِينَ لِئَلَّا يَكُونَ لِلنَّاسِ عَلَى ٱللَّهِ حُجَّةُۢ بَعۡدَ ٱلرُّسُلِۚ وَكَانَ ٱللَّهُ عَزِيزًا حَكِيمٗا ١٦٥

[We sent] messengers as bringers of good tidings and warners so that mankind will have no argument against Allāh after the messengers. And ever is Allāh Exalted in Might and Wise.

យើងបានបញ្ជូនពួកគេដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយអំពីផលបុណ្យដ៏ប្រពៃចំពោះជនណាដែលមានជំនឿចំពោះអល់ឡោះ និងធ្វើជាអ្នកព្រមានបន្លាចចំពោះជនណាដែលប្រឆាំងចំពោះទ្រង់នូវទណ្ឌកម្មដ៏សែនឈឺចាប់ ដើម្បីកុំឲ្យមនុស្សលោកមានហេតុផលតវ៉ាណាមួយធ្វើជាលេសដោះសារចំពោះអល់ឡោះបន្ទាប់ពីទ្រង់បានបញ្ជូនបណ្តាអ្នកនាំសារមក។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែចំពោះការគ្រប់គ្រងរបស់ទ្រង់ និងមហាគតិបណ្ឌិតចំពោះការកំណត់របស់ទ្រង់។

4:166Page 104

لَّٰكِنِ ٱللَّهُ يَشۡهَدُ بِمَآ أَنزَلَ إِلَيۡكَۖ أَنزَلَهُۥ بِعِلۡمِهِۦۖ وَٱلۡمَلَٰٓئِكَةُ يَشۡهَدُونَۚ وَكَفَىٰ بِٱللَّهِ شَهِيدًا ١٦٦

But Allāh bears witness to that which He has revealed to you. He has sent it down with His knowledge, and the angels bear witness [as well]. And sufficient is Allāh as Witness.

បើទោះបីជាពួកយូដាប្រឆាំងមិនព្រមមានជំនឿចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក៏ដោយ ក៏អល់ឡោះជាម្ចាស់ទ្រង់ជឿជាក់ចំពោះអ្នកតាមរយៈភាពត្រឹមត្រូវចំពោះអ្វីដែលគេបានបញ្ចុះទៅឱ្យអ្នកនៃគម្ពីរគួរអានដែរ។ ទ្រង់បានបញ្ចុះនៅក្នុងវា(គម្ពីរគួរអាន)នូវចំណេះដឹងរបស់ទ្រង់ដែលទ្រង់មានចេតនាចង់បង្ហាញដល់ខ្ញុំបម្រើរបស់ទ្រង់នូវអ្វីដែលទ្រង់ស្រឡាញ់ និងពេញចិត្ត ឬអ្វីដែលទ្រង់មិនពេញចិត្ត និងបដិសេធ។ ហើយបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយក៏បានធ្វើជាសាក្សីចំពោះភាពត្រឹមត្រូវនៃអ្វីដែលអ្នកបាននាំមកព្រមជាមួយនឹងការធ្វើសាក្សីរបស់អល់ឡោះផងដែរ។ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាអ្នកធ្វើសាក្សី។ ពិតណាស់ ការធ្វើសាក្សីរបស់ទ្រង់ គឺគ្រប់គ្រាន់ហើយដោយមិនចាំបាច់ត្រូវការការធ្វើសាក្សីពីអ្នកផ្សេងក្រៅពីទ្រង់ទៀតឡើយ។

4:167Page 104

إِنَّ ٱلَّذِينَ كَفَرُواْ وَصَدُّواْ عَن سَبِيلِ ٱللَّهِ قَدۡ ضَلُّواْ ضَلَٰلَۢا بَعِيدًا ١٦٧

Indeed, those who disbelieve and avert [people] from the way of Allāh have certainly gone far astray.

ពិតប្រាកដណាស់ ពួកដែលប្រឆាំងចំពោះភាពជាព្យាការីរបស់អ្នក និងបានរារាំងអ្នកដទៃពីសាសនាឥស្លាមនោះ ជាការពិតណាស់ ពួកគេគឺជាពួកដែលឃ្លាតសែនឆ្ងាយបំផុតពីផ្លូវពិត។

4:168Page 104

إِنَّ ٱلَّذِينَ كَفَرُواْ وَظَلَمُواْ لَمۡ يَكُنِ ٱللَّهُ لِيَغۡفِرَ لَهُمۡ وَلَا لِيَهۡدِيَهُمۡ طَرِيقًا ١٦٨

Indeed, those who disbelieve and commit wrong [or injustice] - never will Allāh forgive them, nor will He guide them to a path,

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយបានបំពានលើខ្លួនឯងដោយសារតែការបន្តស្ថិតនៅលើភាពគ្មានជំនឿនោះ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសដល់ពួកគេចំពោះភាពគ្មានជំនឿដែលពួកគេនៅតែបន្តនោះទេ ហើយទ្រង់ក៏មិនចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដែលអាចរំដោះពួកគេពីទណ្ឌកម្មរបស់ទ្រង់បានដែរ។

4:169Page 104

إِلَّا طَرِيقَ جَهَنَّمَ خَٰلِدِينَ فِيهَآ أَبَدٗاۚ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٗا ١٦٩

Except the path of Hell; they will abide therein forever. And that, for Allāh, is [always] easy.

លើកលែងតែមាគ៌ាដែលនាំទៅកាន់ការចូលឋាននរកជើហាន់ណាំដោយពួកគេស្ថិតនៅទីនោះជាអមតៈប៉ុណ្ណោះ។ ហើយកិច្ចការទាំងនោះ គឺមានភាពងាយស្រួលបំផុតចំពោះអល់ឡោះជាម្ចាស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។

4:170Page 104

يَٰٓأَيُّهَا ٱلنَّاسُ قَدۡ جَآءَكُمُ ٱلرَّسُولُ بِٱلۡحَقِّ مِن رَّبِّكُمۡ فَـَٔامِنُواْ خَيۡرٗا لَّكُمۡۚ وَإِن تَكۡفُرُواْ فَإِنَّ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَكَانَ ٱللَّهُ عَلِيمًا حَكِيمٗا ١٧٠

O mankind, the Messenger has come to you with the truth from your Lord, so believe; it is better for you. But if you disbelieve - then indeed, to Allāh belongs whatever is in the heavens and earth. And ever is Allāh Knowing and Wise.

ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ អ្នកនាំសារមូហាំម៉ាត់បាននាំមកឱ្យពួកអ្នកនូវការចង្អុលបង្ហាញ និងសាសនាដ៏ពិតពីអល់ឡោះជាម្ចាស់។ ហេតុនេះ ចូរពួកអ្នកមានជំនឿចំពោះអ្វីដែលគាត់(ព្យាការីមូហាំម៉ាត់)បាននាំមកចុះ។ វាជាការប្រសើរបំផុតសម្រាប់ពួកអ្នកទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។ តែប្រសិនបើពួកអ្នកគ្មានជំនឿចំពោះអល់ឡោះជាម្ចាស់វិញនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់ មិនត្រូវការសេចក្តីជំនឿរបស់ពួកអ្នកនោះឡើយ ហើយការគ្មានជំនឿរបស់ពួកអ្នកក៏មិនអាចបង្កគ្រោះថ្នាក់អ្វីដល់ទ្រង់បានដែរ។ ពិតណាស់ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយអល់ឡោះទ្រង់មហាដឹងបំផុតចំពោះជនណាដែលសាកសមនឹងទទួលការចង្អុលបង្ហាញ។ ដូច្នេះ ទ្រង់សម្រួលដល់គេចំពោះការទទួលនូវការចង្អុលបង្ហាញនោះ។ ហើយទ្រង់ក៏មហាដឹងបំផុតចំពោះជនណាដែលមិនសាកសមនឹងទទួលការចង្អុលបង្ហាញដែរ។ ដូចនេះ ទ្រង់ក៏បានធ្វើឲ្យរូបគេងងឹតមើលមិនឃើញការចង្អុលបង្ហាញនោះ។ ទ្រង់មហាគតិបណ្ឌិតបំផុតចំពោះពាក្យបន្ទូលរបស់ទ្រង់ ទង្វើរបស់ទ្រង់ ការដាក់ច្បាប់បញ្ញត្តិរបស់ទ្រង់ និងការកំណត់របស់ទ្រង់។

Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences

Contents

Ayat al-Kursi36Al-Kahfpage 42juz 15Bukhari 1Muslim 2999

Style

Theme
Text size
Layout

Читать на русском