Al-MukhtasarAl‑A'raf · 7:117–144

Al-Mukhtasar · Tafsir · in Khmer

Al-A'raf 7:117–144

7:117Page 164

۞ وَأَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ أَنۡ أَلۡقِ عَصَاكَۖ فَإِذَا هِيَ تَلۡقَفُ مَا يَأۡفِكُونَ ١١٧

And We inspired to Moses, "Throw your staff," and at once it devoured what they were falsifying.

អល់ឡោះជាម្ចាស់ក៏បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីរបស់ទ្រង់ និងជាអ្នកដែលបាននិយាយជាមួយទ្រង់ គឺព្យាការីមូសាថាៈ ចូរអ្នក(ឱព្យាការីមូសា)បោះដំបងរបស់អ្នកទៅ។ ពេលនោះ គាត់ក៏បានបោះដំបងរបស់គាត់។ រំពេចនោះ ដំបងនោះក៏បានក្លាយទៅជាសត្វពស់ ហើយវាក៏បានលេបខ្សែ និងដំបងរបស់ពួកគេ(ពួកគ្រូមន្តអាគម)ដែលពួកគេបានប្រើប្រាស់វាដើម្បីផ្លាស់ប្តូរការពិត និងបោកប្រាស់ និងបំភាន់ភ្នែកមនុស្សធ្វើឲ្យពួកគេមើលឃើញថា វាជាសត្វពស់ដ៏ធំៗនោះ។

7:118Page 164

فَوَقَعَ ٱلۡحَقُّ وَبَطَلَ مَا كَانُواْ يَعۡمَلُونَ ١١٨

So the truth was established, and abolished was what they were doing.

នៅពេលនោះ ការពិតក៏បានលេចឡើង ហើយវាបានបញ្ជាក់ពីការពិតនូវអ្វីដែលព្យាការីមូសាបាននាំមក ហើយវាក៏បានបញ្ជាក់ផងដែរពីភាពមិនត្រឹមត្រូវដែលគ្រូមន្តអាគមទាំងនោះបានធ្វើវាឡើង។

7:119Page 164

فَغُلِبُواْ هُنَالِكَ وَٱنقَلَبُواْ صَٰغِرِينَ ١١٩

And they [i.e., Pharaoh and his people] were overcome right there and became debased.

ដូច្នេះ ពួកគេបានចាញ់ និងត្រូវទទួលបរាជ័យ ហើយព្យាការីមូសាបានទទួលជ័យជម្នះលើពួកគេ។ ហើយពួកគេ(ហ្វៀនអោននិងបក្សពួក)ក៏បានវិលត្រឡប់ទៅវិញដោយភាពអាម៉ាសបំផុត។

7:120Page 164

وَأُلۡقِيَ ٱلسَّحَرَةُ سَٰجِدِينَ ١٢٠

And the magicians fell down in prostration [to Allāh].

ចំពោះគ្រូមន្តអាគមទាំងនោះវិញ នៅពេលដែលពួកគេបានឃើញពីសមត្ថភាពដ៏ធំធេងរបស់អល់ឡោះជាម្ចាស់ និងបានឃើញនូវបណ្តាសញ្ញាភស្តុតាងដ៏ច្បាស់លាស់ហើយនោះ ពួកគេគ្មានក្រៅពីការលំអោនកាយឱនស៊ូជោតចំពោះអល់ឡោះជាម្ចាស់នោះទេ។

7:121Page 165

قَالُوٓاْ ءَامَنَّا بِرَبِّ ٱلۡعَٰلَمِينَ ١٢١

They said, "We have believed in the Lord of the worlds,

ពួកអ្នកចេះមន្តអាគមទាំងនោះបាននិយាយថាៈ ពួកយើងមានជំនឿនឹងម្ចាស់នៃម៉ាខ្លូកទាំងអស់ហើយ។

7:122Page 165

رَبِّ مُوسَىٰ وَهَٰرُونَ ١٢٢

The Lord of Moses and Aaron."

ដែលជាម្ចាស់របស់ព្យាការីមូសា និងព្យាការីហារូន។ ពិតណាស់ ទ្រង់គឺជាម្ចាស់ដែលសាកសមនឹងត្រូវគេគោរពសក្ការៈ មិនមែនព្រះនានាក្រៅពីទ្រង់ដែលត្រូវបានគេប្រឌិតឡើងនោះទេ។

7:123Page 165

قَالَ فِرۡعَوۡنُ ءَامَنتُم بِهِۦ قَبۡلَ أَنۡ ءَاذَنَ لَكُمۡۖ إِنَّ هَٰذَا لَمَكۡرٞ مَّكَرۡتُمُوهُ فِي ٱلۡمَدِينَةِ لِتُخۡرِجُواْ مِنۡهَآ أَهۡلَهَاۖ فَسَوۡفَ تَعۡلَمُونَ ١٢٣

Said Pharaoh, "You believed in him1 before I gave you permission. Indeed, this is a conspiracy which you conspired in the city to expel therefrom its people. But you are going to know.

ហ្វៀរអោនបានស្រែកគម្រាមទៅកាន់ពួកគេ(គ្រូមន្តអាគម)ក្រោយពីពួកគេបានមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ថាៈ តើពួកឯងមានជំនឿនឹងមូសាមុនពេលដែលយើងអនុញ្ញាតដល់ពួកឯងឬ? ពិតណាស់ ការមានជំនឿរបស់ពួកឯងចំពោះគេ(ព្យាការីមូសា) និងការជឿជាក់របស់ពួកឯងចំពោះអ្វីដែលមូសាបាននាំមកនេះ គឺគ្រាន់តែជាការក្បត់ និងជាល្បិចកលដែលពួកអ្នក និងមូសាបានរៀបចំវាឡើងដើម្បីបណ្តេញអ្នកដែលនៅក្នុងទីក្រុងនេះចេញតែប៉ុណ្ណោះ។ ដូច្នេះ ពួកអ្នក(នែគ្រូមន្តអាគមទាំងឡាយ)គង់តែនឹងដឹងថា តើទារុណកម្មអ្វីដែលនឹងកើតឡើងលើពួកអ្នកនោះ។

7:124Page 165

لَأُقَطِّعَنَّ أَيۡدِيَكُمۡ وَأَرۡجُلَكُم مِّنۡ خِلَٰفٖ ثُمَّ لَأُصَلِّبَنَّكُمۡ أَجۡمَعِينَ ١٢٤

I will surely cut off your hands and your feet on opposite sides; then I will surely crucify you all."

យើងពិតជានឹងកាត់ដៃស្តាំរបស់ពួកឯងរាល់គ្នាជាមួយនឹងជើងឆ្វេង ឬក៏កាត់ដៃឆ្វេងជាមួយនិងជើងស្តាំរបស់ពួកឯង(កាត់ដៃជើងឆ្លាស់គ្នា)។ ក្រោយមក យើងពិតជានឹងចងឆ្កាងពួកឯងទៅនឹងគល់ល្មើដើម្បីជាការធ្វើទារុណកម្មចំពោះពួកអ្នក ក៏ដូចជាដើម្បីបន្លាចនិងព្រមានចំពោះអ្នកទាំងឡាយដែលបានឃើញពួកអ្នកស្ថិតក្នុងស្ថានភាពបែបនេះ។

7:125Page 165

قَالُوٓاْ إِنَّآ إِلَىٰ رَبِّنَا مُنقَلِبُونَ ١٢٥

They said, "Indeed, to our Lord we will return.

ពួកអ្នកចេះមន្តអាគមទាំងនោះបានឆ្លើយតបចំពោះការព្រមានរបស់ហ្វៀរអោនវិញថាៈ ជាការពិតណាស់ ចំពោះម្ចាស់របស់ពួកយើងតែមួយគត់ដែលពួកយើងនឹងវិលត្រឡប់ទៅកាន់ទ្រង់នោះ។ ដូច្នេះ ពួកយើងមិនខ្វល់ចំពោះអ្វីដែលអ្នកបានព្រមាន(ដាក់ទណ្ឌកម្មចំពោះពួកយើង)នោះទេ។

7:126Page 165

وَمَا تَنقِمُ مِنَّآ إِلَّآ أَنۡ ءَامَنَّا بِـَٔايَٰتِ رَبِّنَا لَمَّا جَآءَتۡنَاۚ رَبَّنَآ أَفۡرِغۡ عَلَيۡنَا صَبۡرٗا وَتَوَفَّنَا مُسۡلِمِينَ ١٢٦

And you do not resent us except because we believed in the signs of our Lord when they came to us. Our Lord, pour upon us patience1 and let us die as Muslims [in submission to You]."

ហើយការដែលអ្នក(ឱហ្វៀរអោន)ប្រឆាំងនឹងពួកយើង និងធ្វើបែបនេះមកលើពួកយើងនោះ គឺគ្មានអ្វីក្រៅពីដោយសារតែពួកយើងមានជំនឿនឹងបណ្តាភស្តុតាងនៃម្ចាស់របស់ពួកយើងនៅពេលដែលវាបានមកដល់ពួកយើងតាមរយៈព្យាការីមូសានោះឡើយ។ ប្រសិនបើនេះ គឺជាបាបកម្មដែលត្រូវបានគេស្តីបន្ទោសនោះ ដូច្នេះ វាគឺជាបាបកម្មរបស់ពួកយើង។ បន្ទាប់មក ពួកគេ(អ្នកចេះមនុ្តអាគម)បានតម្រង់ឆ្ពោះទៅកាន់អល់ឡោះជាម្ចាស់ដោយសុំបួងសួងពីទ្រង់ដោយអង្វរករទ្រង់ថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាប្រទានភាពអត់ធ្មត់ដល់ពួកយើងដើម្បីពង្រឹងពួកយើងឲ្យស្ថិតនៅលើការពិតផង ហើយសូមទ្រង់មេត្តាឲ្យពួកយើងបានស្លាប់ក្នុងនាមជាអ្នកមូស្លីមដែលប្រគល់ខ្លួនចំពោះទ្រង់ ជាអ្នកដែលទទួលយកនូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជាអ្នកដែលដើរតាមអ្នកនាំសាររបស់ទ្រង់ផងចុះ។

7:127Page 165

وَقَالَ ٱلۡمَلَأُ مِن قَوۡمِ فِرۡعَوۡنَ أَتَذَرُ مُوسَىٰ وَقَوۡمَهُۥ لِيُفۡسِدُواْ فِي ٱلۡأَرۡضِ وَيَذَرَكَ وَءَالِهَتَكَۚ قَالَ سَنُقَتِّلُ أَبۡنَآءَهُمۡ وَنَسۡتَحۡيِۦ نِسَآءَهُمۡ وَإِنَّا فَوۡقَهُمۡ قَٰهِرُونَ ١٢٧

And the eminent among the people of Pharaoh said, "Will you leave Moses and his people to cause corruption in the land and abandon you and your gods?" [Pharaoh] said, "We will kill their sons and keep their women alive; and indeed, we are subjugators over them."

ហើយពួកមេដឹកនាំនិងអ្នកដែលមានឋានៈសក្តិនៃក្រុមរបស់ហ្វៀរអោន ដែលជាពួកញុះញង់ហ្វៀនអោនឲ្យប្រឆាំងនឹងព្យាការីមូសានិងអ្នកដែលមានជំនឿជាមួយគាត់នោះ បាននិយាយទៅកាន់ហ្វៀរអោនថាៈ តើអ្នក(ឱហ្វៀរអោន)ទុកបណ្តោយឲ្យមូសា ហើយនិងក្រុមរបស់គេដើរបង្កវិនាសកម្មនៅលើផែនដី ហើយបោះបង់អ្នកនិងព្រះនានារបស់អ្នក ព្រមទាំងអំពាវនាវទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ឬ? ហ្វៀរអោនបានឆ្លើយតបថាៈ (ទេ!) យើងពិតជានឹងសម្លាប់កូនប្រុសរបស់អម្បូរអ៊ីស្រាអែលទាំងអស់ ហើយយើងទុកជីវិតកូនស្រីរបស់ពួកគេដើម្បីទុកធ្វើជាអ្នកបម្រើ(ជាទាសករ)ពួកយើង។ ជាការពិតណាស់ ពួកយើងគឺជាអ្នកដែលខ្លាំងពូកែ ជាអ្នកដែលមានអំណាចអាចគាបសង្កត់ បង្ខិតបង្ខំពួកគេបាន។

7:128Page 165

قَالَ مُوسَىٰ لِقَوۡمِهِ ٱسۡتَعِينُواْ بِٱللَّهِ وَٱصۡبِرُوٓاْۖ إِنَّ ٱلۡأَرۡضَ لِلَّهِ يُورِثُهَا مَن يَشَآءُ مِنۡ عِبَادِهِۦۖ وَٱلۡعَٰقِبَةُ لِلۡمُتَّقِينَ ١٢٨

Said Moses to his people, "Seek help through Allāh and be patient. Indeed, the earth belongs to Allāh. He causes to inherit it whom He wills of His servants. And the [best] outcome is for the righteous."

ព្យាការីមូសាបាននិយាយផ្តែផ្តាំដល់ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកបួងសួងសុំជំនួយពីអល់ឡោះជាម្ចាស់តែមួយគត់ដើម្បី(ឲ្យទ្រង់)ការពារពីពួកអ្នកគ្រោះថ្នាក់ និងនាំផលប្រយោជន៍ដល់ពួកអ្នក។ ហើយចូរពួកអ្នកអត់ធ្មត់ចំពោះការសាកល្បងដែលពួកអ្នកកំពុងតែជួបប្រទះនេះ។ ជាការពិតណាស់ ផែនដីនេះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ ហើយវាមិនមែនជាកម្មសិទ្ធិរបស់ហ្វៀរអោនឬអ្នកណាម្នាក់ រហូតដល់គេអាចប្រើអំណាចផ្តាច់ការនៅលើវា(តាមទំនើងចិត្តរបស់គេនោះ)នោះឡើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់នឹងផ្លាស់ប្តូរវារវាងមនុស្សលោកទាំងឡាយទៅតាមចេតនារបស់ទ្រង់។ ក៏ប៉ុន្តែ លទ្ធផលចុងក្រោយដែលល្អប្រសើរនៅលើផែនដីនោះ គឺសម្រាប់បណ្តាអ្នកមានជំនឿដែលពួកគេអនុវត្តតាមបទបញ្ជាម្ចាស់របស់ពួកគេ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ ពិតណាស់ វា(លទ្ធផលចុងក្រោយដែលល្អប្រសើរ)នោះហើយគឺសម្រាប់ពួកគេ ទោះបីជាពួកគេជួបប្រទះ ឬទទួលរងនូវគ្រោះ និងការសាកល្បងក៏ដោយ។

7:129Page 165

قَالُوٓاْ أُوذِينَا مِن قَبۡلِ أَن تَأۡتِيَنَا وَمِنۢ بَعۡدِ مَا جِئۡتَنَاۚ قَالَ عَسَىٰ رَبُّكُمۡ أَن يُهۡلِكَ عَدُوَّكُمۡ وَيَسۡتَخۡلِفَكُمۡ فِي ٱلۡأَرۡضِ فَيَنظُرَ كَيۡفَ تَعۡمَلُونَ ١٢٩

They said, "We have been harmed before you came to us and after you have come to us." He said, "Perhaps your Lord will destroy your enemy and grant you succession in the land and see how you will do."

ក្រុមរបស់ព្យាការីមូសាដែលជាអម្បូរអ៊ីស្រាអែលបាននិយាយទៅកាន់ព្យាការីមូសាថាៈ ឱព្យាការីមូសា! ពួកយើងត្រូវបានគេសាកល្បងដោយស្នាដៃរបស់ហ្វៀរអោនតាមរយៈការសម្លាប់កូនប្រុសរបស់ពួកយើង ហើយទុកជីវិតកូនស្រីរបស់ពួកយើងតាំងពីមុនពេលដែលអ្នកមកដល់ពួកយើងមកម្លេះ និងក្រោយពេលដែលអ្នកមកដល់ថែមទៀត។ ព្យាការីមូសាក៏បានទូន្មានពួកគេ ក៏ដូចជាផ្តល់ដំណឹងរីករាយដល់ពួកគេពីការរួចផុតពីទុក្ខព្រួយនេះថាៈ សង្ឃឹមថាម្ចាស់របស់ពួកអ្នកនឹងកម្ទេចសត្រូវរបស់ពួកអ្នក គឺហ្វៀរអោននិងបក្សពួករបស់គេ រួចហើយទ្រង់នឹងឲ្យពួកអ្នកគ្រប់គ្រងនៅលើផែនដីនេះក្រោយពីពួកគេវិញ ហើយទ្រង់នឹងរង់ចាំមើល តើពួកអ្នកនឹងធ្វើអ្វីក្រោយពីនោះ ថាតើពួកអ្នកថ្លែងអំណរគុណ ឬក៏ប្រឆាំង(រមិលគុណ)ចំពោះទ្រង់។

7:130Page 165

وَلَقَدۡ أَخَذۡنَآ ءَالَ فِرۡعَوۡنَ بِٱلسِّنِينَ وَنَقۡصٖ مِّنَ ٱلثَّمَرَٰتِ لَعَلَّهُمۡ يَذَّكَّرُونَ ١٣٠

And We certainly seized1 the people of Pharaoh with years of famine and a deficiency in fruits that perhaps they would be reminded.

ហើយជាការពិតណាស់ យើងបានដាក់ទណ្ឌកម្មចំពោះក្រុមហ្វៀរអោនដោយឲ្យពួកគេទទួលរងនូវគ្រោះរាំងស្ងួត និងគ្រោះទុរ្ភឹក្ស និងបានសាកល្បងពួកគេដោយធ្វើឲ្យផលានុផលនានា(របស់ពួកគេ)នៅលើផែនដីបានផលតិច(មិនគ្រប់គ្រាន់)។ សង្ឃឹមថា ពួកគេនឹងចងចាំ ហើយយកវាធ្វើជាមេរៀនថា ពិតណាស់អ្វីដែលពួកគេទទួលរងនេះ គឺជាទណ្ឌកម្មសម្រាប់ពួកគេទៅលើការប្រឆាំងរបស់ពួកគេ។ ដូច្នេះ ពួកគេនឹងវិលត្រឡប់(សារភាពកំហុស)ទៅកាន់អល់ឡោះជាម្ចាស់។

7:131Page 166

فَإِذَا جَآءَتۡهُمُ ٱلۡحَسَنَةُ قَالُواْ لَنَا هَٰذِهِۦۖ وَإِن تُصِبۡهُمۡ سَيِّئَةٞ يَطَّيَّرُواْ بِمُوسَىٰ وَمَن مَّعَهُۥٓۗ أَلَآ إِنَّمَا طَٰٓئِرُهُمۡ عِندَ ٱللَّهِ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ ١٣١

But when good [i.e., provision] came to them, they said, "This is ours [by right]." And if a bad [condition] struck them, they saw an evil omen in Moses and those with him. Unquestionably, their fortune is with Allāh, but most of them do not know.

ហើយនៅពេលដែលភាពសម្បូរសប្បាយ ផលានុផលទទួលបានផលច្រើន និងតម្លៃទំនិញចុះថោកបានមកដល់ក្រុមហ្វៀរអោននោះ ពួកគេនិយាយថាៈ គេផ្តល់ប្រការទាំងនេះដល់ពួកយើង គឺដោយសារតែពួកយើងសាកសមនឹងទទួលបានវា ហើយគេជ្រើសរើសពួកយើងជាពិសេសសម្រាប់វា។ តែនៅពេលដែលពួកគេជួបប្រទះនូវរឿងអាក្រក់ ដូចជាគ្រោះរាំងស្ងួត គ្រោះទុរ្ភឹក្ស និងជំងឺរាតត្បាតកើតឡើងនោះ ពួកគេបែរជាចោទប្រកាន់ទៅលើព្យាការីមូសា និងអម្បូរអ៊ីស្រាអែលដែលនៅជាមួយគាត់ទៅវិញ ទាំងដែលការពិត អ្វីៗដែលពួកគេទទួលរងនោះ គឺជាការកំណត់ពីអល់ឡោះជាម្ចាស់ ហើយទាំងពួកគេ និងព្យាការីមូសា គឺមិនបានចាត់ចែងអ្វីក្នុងរឿងនេះនោះឡើយ លើកលែងតែអ្វីដែលព្យាការីមូសាបានសុំបួងសួងទៅលើពួកគេប៉ុណ្ណោះ។ ក៏ប៉ុន្តែភាគច្រើននៃពួកគេ គឺមិនដឹងអ្វីនោះឡើយដោយពួកគេបង្វែររឿងទាំងនោះទៅលើអ្នកផ្សេងក្រៅពីអល់ឡោះនោះ(ថារឿងទាំងនោះកើតឡើងដោយសារអ្នកនេះ ឬអ្នកនោះ មិនមែនមកពីអល់ឡោះជាម្ចាស់ឡើយ)។

7:132Page 166

وَقَالُواْ مَهۡمَا تَأۡتِنَا بِهِۦ مِنۡ ءَايَةٖ لِّتَسۡحَرَنَا بِهَا فَمَا نَحۡنُ لَكَ بِمُؤۡمِنِينَ ١٣٢

And they said, "No matter what sign you bring us with which to bewitch us, we will not be believers in you."

ក្រុមរបស់ហ្វៀរអោនបាននិយាយទៅកាន់ព្យាការីមូសាដោយភាពចចេសរឹងរូស(មិនទទួលស្គាល់)នឹងការពិតថាៈ សញ្ញាភស្តុតាងមួយណាក៏ដោយដែលអ្នកបាននាំមក ហើយហេតុផលណាមួយក៏ដោយដែលអ្នកលើកវាយកមកបញ្ជាក់ពីភាពមិនត្រឹមត្រូវចំពោះអ្វីដែលមាននៅជាមួយពួកយើងដើម្បីបង្វែរពួកយើងចេញពីវា និងដើម្បីបញ្ជាក់ពីសច្ចភាពដែលអ្នកបាននាំមកនោះ ក៏ពួកយើងនឹងមិនជឿចំពោះអ្នកនោះដែរ។

7:133Page 166

فَأَرۡسَلۡنَا عَلَيۡهِمُ ٱلطُّوفَانَ وَٱلۡجَرَادَ وَٱلۡقُمَّلَ وَٱلضَّفَادِعَ وَٱلدَّمَ ءَايَٰتٖ مُّفَصَّلَٰتٖ فَٱسۡتَكۡبَرُواْ وَكَانُواْ قَوۡمٗا مُّجۡرِمِينَ ١٣٣

So We sent upon them the flood and locusts and lice and frogs and blood as distinct signs, but they were arrogant and were a criminal people.

ដូច្នេះ យើងបានបញ្ជូនទឹកជំនន់យ៉ាងធ្ងន់ធ្ងរទៅកាន់ពួកគេ ជាទណ្ឌកម្មលើពួកគេចំពោះការបដិសេធនិងភាពចចេសរឹងរួសរបស់ពួកគេ ដោយយើងបានពន្លិចដំណាំនិងផលានុផលរបស់ពួកគេ។ ហើយយើងបានបញ្ជូនសត្វកណ្តូបទៅកាន់ពួកគេ ហើយវាក៏ស៊ី(កាត់)ដំណាំនិងផលានុផលរបស់ពួកគេ។ យើងក៏បានបញ្ជូនសត្វចៃដ៏តូចល្អិតទៅកាន់ពួកគេ ដោយវាបានធ្វើឲ្យប៉ះពាល់ដល់ដំណាំរបស់ពួកគេ ឬបង្កការរំខានដល់សក់ក្បាលរបស់មនុស្ស។ យើងក៏បានបញ្ជូនសត្វកង្កែបទៅកាន់ពួកគេ ហើយវាបានចូលទៅនៅពេញក្នុងជង្រុករបស់ពួកគេ និងបានបំផ្លាញម្ហូបអាហាររបស់ពួកគេ ព្រមទាំងរំខានពួកគេមិនអាចឲ្យពួកគេគេងបាន។ ហើយយើងបានបញ្ជូនឈាមទៅកាន់ពួកគេ ដោយវាបានធ្វើឲ្យទឹកអណ្តូងនិងទឹកទន្លេរបស់ពួកគេប្រែទៅជាឈាម។ យើងបានបញ្ជូនសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទាំងនេះទៅកាន់ពួកគេដាច់ដោយឡែកពីគ្នា ដោយវាបានមកបន្តបន្ទាប់គ្នា។ ព្រមជាមួយនឹងទណ្ឌកម្មដែលពួកគេបានជួបប្រទះទាំងនេះហើយក៏ដោយ ក៏ពួកគេនៅតែក្រអឺតក្រទមមិនព្រមមានជំនឿចំពោះអល់ឡោះជាម្ចាស់ និងមិនជឿជាក់ចំពោះអ្វីដែលព្យាការីមូសាបាននាំមកនោះដដែល ហើយពួកគេ គឺជាក្រុមដែលប្រព្រឹត្តល្មើស។ ពួកគេមិនព្រមបោះបង់នូវប្រការដែលមិនត្រឹមត្រូវចោលនោះទេ ហើយពួកគេក៏មិនទទួលបានការចង្អុលបង្ហាញទៅកាន់ការពិតនោះដែរ។

7:134Page 166

وَلَمَّا وَقَعَ عَلَيۡهِمُ ٱلرِّجۡزُ قَالُواْ يَٰمُوسَى ٱدۡعُ لَنَا رَبَّكَ بِمَا عَهِدَ عِندَكَۖ لَئِن كَشَفۡتَ عَنَّا ٱلرِّجۡزَ لَنُؤۡمِنَنَّ لَكَ وَلَنُرۡسِلَنَّ مَعَكَ بَنِيٓ إِسۡرَٰٓءِيلَ ١٣٤

And when the punishment descended upon them, they said, "O Moses, invoke for us your Lord by what He has promised you. If you [can] remove the punishment from us, we will surely believe you, and we will send with you the Children of Israel."

ហើយនៅពេលដែលពួកគេបានទទួលទណ្ឌកម្មទាំងនេះ ពួកគេក៏បានតម្រង់ឆ្ពោះទៅកាន់ព្យាការីមូសា ហើយបាននិយាយទៅកាន់គាត់ថាៈ ឱមូសា! សូមអ្នកបួងសួងសុំពីម្ចាស់របស់អ្នកតាមរយៈភាពជាព្យាការីដែលទ្រង់បានជ្រើសរើសអ្នក និងតាមរយៈអ្វីដែលទ្រង់បានសន្យានឹងអ្នក ដែលថា ទ្រង់នឹងដកទណ្ឌកម្មចេញពីពួកយើងវិញ ដោយការសារភាពទោសកំហុស(កែខ្លួន) ដោយសុំឲ្យទ្រង់មេត្តាដកយកទណ្ឌកម្មដែលពួកយើងកំពុងតែជួបប្រទះនេះផងចុះ។ ប្រសិនបើអ្នកអាចដកទណ្ឌកម្មនេះចេញពីពួកយើង នោះពួកយើងនឹងមានជំនឿចំពោះអ្នក ហើយយើងពិតជានឹងបញ្ជូនអម្បូរអ៊ីស្រាអែលឲ្យទៅជាមួយអ្នក និងដោះលែងពួកគេជាមិនខាន។

7:135Page 166

فَلَمَّا كَشَفۡنَا عَنۡهُمُ ٱلرِّجۡزَ إِلَىٰٓ أَجَلٍ هُم بَٰلِغُوهُ إِذَا هُمۡ يَنكُثُونَ ١٣٥

But when We removed the punishment from them until a term which they were to reach,1 then at once they broke their word.

តែនៅពេលដែលយើងបានដកទណ្ឌកម្មចេញពីពួកគេក្នុងអំឡុងពេលវេលាកំណត់មួយមុននឹងយើងបំផ្លាញពួកគេដោយការពន្លិចពួកគេ(ទៅក្នុងទឹកសមុទ្រ)នោះ ពួកគេបែរជាក្បត់នូវការសន្យារបស់ខ្លួនទៅវិញ ដែលពួកគេធ្លាប់បានសន្យាថានឹងមានជំនឿ ហើយនិងដោះលែងអម្បូរអ៊ីស្រាអែលនោះ។ ដូច្នេះ ពួកគេនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេ ហើយពួកគេនៅតែមិនព្រមដោះលែងអម្បូរអ៊ីស្រាអែលឲ្យទៅជាមួយព្យាការីមូសាដដែល។

7:136Page 166

فَٱنتَقَمۡنَا مِنۡهُمۡ فَأَغۡرَقۡنَٰهُمۡ فِي ٱلۡيَمِّ بِأَنَّهُمۡ كَذَّبُواْ بِـَٔايَٰتِنَا وَكَانُواْ عَنۡهَا غَٰفِلِينَ ١٣٦

So We took retribution from them, and We drowned them in the sea because they denied Our signs and were heedless of them.

ដូច្នេះ នៅពេលដែលពេលវេលាកំណត់នៃការបំផ្លាញពួកគេបានមកដល់នោះ យើងបានបញ្ជូននូវទណ្ឌកម្ម ឬការផ្តន្ទាទោសរបស់យើងទៅកាន់ពួកគេដោយឲ្យពួកគេលិចលង់ទៅក្នុងទឹកសមុទ្រ ដោយសារតែការបដិសេធរបស់ពួកគេចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះ និងការប្រឆាំងរបស់ពួកគេចំពោះអ្វីដែលបង្ហាញទៅលើការពិតដែលគ្មានភាពសង្ស័យឡើយនៅក្នុងវានោះ។

7:137Page 166

وَأَوۡرَثۡنَا ٱلۡقَوۡمَ ٱلَّذِينَ كَانُواْ يُسۡتَضۡعَفُونَ مَشَٰرِقَ ٱلۡأَرۡضِ وَمَغَٰرِبَهَا ٱلَّتِي بَٰرَكۡنَا فِيهَاۖ وَتَمَّتۡ كَلِمَتُ رَبِّكَ ٱلۡحُسۡنَىٰ عَلَىٰ بَنِيٓ إِسۡرَٰٓءِيلَ بِمَا صَبَرُواْۖ وَدَمَّرۡنَا مَا كَانَ يَصۡنَعُ فِرۡعَوۡنُ وَقَوۡمُهُۥ وَمَا كَانُواْ يَعۡرِشُونَ ١٣٧

And We caused the people who had been oppressed to inherit the eastern regions of the land and the western ones, which We had blessed. And the good word [i.e., decree] of your Lord was fulfilled for the Children of Israel because of what they had patiently endured. And We destroyed [all] that Pharaoh and his people were producing and what they had been building.

ហើយយើងបានផ្តល់នូវមរតកទាំងទិសខាងកើតនិងទិសខាងលិចឲ្យអម្បូរអ៊ីស្រាអែលដែលពួកគេធ្លាប់ត្រូវហ្វៀរអោន និងបក្សពួករបស់គេជិះជាន់ធ្វើបាប ដែលអត្ថន័យរបស់វា គឺសំដៅលើទឹកដីស្ហាម ដែលជាទឹកដីដែលអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់ពរជ័យចំពោះវាតាមរយៈការបញ្ចេញនូវដំណាំ និងផលានុផលជាច្រើន។ ហើយពាក្យសន្យាដ៏ល្អឥតខ្ចោះនៃម្ចាស់របស់អ្នក(ឱអ្នកនាំសារ)ដែលបានបំពេញឲ្យអម្បូរអ៊ីស្រាអែលនោះ គឺត្រូវបានលើកឡើងនៅក្នុងបន្ទូលរបស់ទ្រង់ថា ៖“ហើយយើងចង់ប្រទាននូវឧបការគុណដល់បណ្ដាអ្នក(អម្បូរអ៊ីស្រាអែល)ដែលត្រូវគេជិះជាន់នៅលើទឹកដីនេះ។ ហើយយើងធ្វើឱ្យពួកគេក្លាយជាមេដឹកនាំ និងធ្វើឱ្យពួកគេក្លាយជាអ្នកដែលទទួលមរតក(បន្ទាប់ពីហ្វៀរអោន)។” (ជំពូក អាល់ក៏សស វាក្យខណ្ឌទី៥)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់អំណាចគ្រប់គ្រងនៅលើផែនដីឱ្យពួកគេ ដោយសារតែពួកគេអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់ហ្វៀរអោននិងបក្សពួករបស់គេដែលពួកគេបានទទួលរង។ ហើយយើងបានកម្ទេចនូវដំណាំ និងផ្ទះសម្បែងដែលពួកហ្វៀរអោនបានធ្វើ និងវិមានទាំងឡាយដែលពួកគេបានកសាងវាឡើង។

7:138Page 167

وَجَٰوَزۡنَا بِبَنِيٓ إِسۡرَٰٓءِيلَ ٱلۡبَحۡرَ فَأَتَوۡاْ عَلَىٰ قَوۡمٖ يَعۡكُفُونَ عَلَىٰٓ أَصۡنَامٖ لَّهُمۡۚ قَالُواْ يَٰمُوسَى ٱجۡعَل لَّنَآ إِلَٰهٗا كَمَا لَهُمۡ ءَالِهَةٞۚ قَالَ إِنَّكُمۡ قَوۡمٞ تَجۡهَلُونَ ١٣٨

And We took the Children of Israel across the sea; then they came upon a people intent in devotion to [some] idols of theirs. They [the Children of Israel] said, "O Moses, make for us a god just as they have gods." He said, "Indeed, you are a people behaving ignorantly.

ហើយយើងបានចម្លងអម្បូរអ៊ីស្រាអែលឲ្យឆ្លងផុតសមុទ្រនៅពេលដែលព្យាការីមូសាបានយកដំបងរបស់គាត់វាយទៅលើទឹកសមុទ្រហើយវាក៏បែកចេញពីគ្នា។ ពេលនោះ ពួកគេក៏បានឆ្លងកាត់ក្រុមមួយដែលកំពុងតែគោរពសក្ការៈចំពោះរូបបដិមារបស់ពួកគេផ្សេងពីអល់ឡោះ។ ខណៈនោះ អម្បូរអ៊ីស្រាអែលក៏បានពោលទៅកាន់ព្យាការីមូសាថាៈ ឱមូសា! សូមអ្នកធ្វើរូបបដិមាមួយឲ្យពួកយើងគោរពសក្ការៈដូចដែលពួកទាំងនោះមានរូបបដិមាសម្រាប់គោរពសក្ការៈផ្សេងពីអល់ឡោះដែរផងចុះ។ ព្យាការីមូសាក៏បានតបទៅកាន់ពួកគេវិញថាៈ ឱក្រុមរបស់ខ្ញុំ! ពិតណាស់ ពួកអ្នកគឺជាក្រុមដែលល្ងង់ខ្លៅមិនដឹងពីអ្វីដែលចាំបាច់ត្រូវធ្វើចំពោះអល់ឡោះ ដូចជាកាលើកតម្កើងចំពោះទ្រង់ និងការគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និង(ល្ងង់ខ្លៅមិនដឹងថា)អ្វីដែលមិនសាកសមនឹងទ្រង់ ដូចជាការធ្វើស្ហ៊ីរិក(ពហុទេពនិយម) និងការគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់។

7:139Page 167

إِنَّ هَٰٓؤُلَآءِ مُتَبَّرٞ مَّا هُمۡ فِيهِ وَبَٰطِلٞ مَّا كَانُواْ يَعۡمَلُونَ ١٣٩

Indeed, those [worshippers] - destroyed is that in which they are [engaged], and worthless is whatever they were doing."

ពិតប្រាកដណាស់ ពួកដែលគោរពសក្ការៈចំពោះរូបបដិមារបស់ពួកគេទាំងនេះនឹងត្រូវទទួលរងនូវការបំផ្លាញ ដោយសារតែអ្វីដែលពួកគេគោរពសក្ការៈ(ចំពោះអ្នកផ្សេង)ក្រៅពីអល់ឡោះ។ ហើយអ្វីទាំងអស់ដែលពួកគេបានប្រព្រឹត្តនៃគោរពសក្ការៈចំពោះរូបបដិមានានាក្រៅពីអល់ឡោះជាម្ចាស់នោះ គឺក្លាយជាអសារបង់។

7:140Page 167

قَالَ أَغَيۡرَ ٱللَّهِ أَبۡغِيكُمۡ إِلَٰهٗا وَهُوَ فَضَّلَكُمۡ عَلَى ٱلۡعَٰلَمِينَ ١٤٠

He said, "Is it other than Allāh I should desire for you as a god1 while He has preferred you over the worlds?"

ព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ទៀតថាៈ ឱក្រុមរបស់ខ្ញុំ! តើឲ្យខ្ញុំស្វែងរកព្រះផ្សេងក្រៅពីអល់ឡោះឲ្យពួកអ្នកគោរពសក្ការៈយ៉ាងដូចម្តេច ខណៈដែលពួកអ្នកបានឃើញផ្ទាល់នឹងភ្នែកនូវសញ្ញាភស្តុតាងដ៏ធំធេងរបស់ទ្រង់ ហើយទ្រង់បានលើកតម្កើងពួកអ្នកជាងគេលើពិភពទាំងអស់នៅក្នុងសម័យកាលរបស់ពួកអ្នកនេះ តាមរយៈឧបការគុណដែលទ្រង់បានប្រទានដល់ពួកអ្នកដោយបានបំផ្លាញសត្រូវរបស់ពួកអ្នក និងបានតែងតាំងពួកអ្នកជាអ្នកគ្រប់គ្រងនៅលើផែនដីនោះ?

7:141Page 167

وَإِذۡ أَنجَيۡنَٰكُم مِّنۡ ءَالِ فِرۡعَوۡنَ يَسُومُونَكُمۡ سُوٓءَ ٱلۡعَذَابِ يُقَتِّلُونَ أَبۡنَآءَكُمۡ وَيَسۡتَحۡيُونَ نِسَآءَكُمۡۚ وَفِي ذَٰلِكُم بَلَآءٞ مِّن رَّبِّكُمۡ عَظِيمٞ ١٤١

And [recall, O Children of Israel], when We saved you from the people of Pharaoh, [who were] afflicting you with the worst torment - killing your sons and keeping your women alive. And in that was a great trial from your Lord.

ហើយចូរពួកអ្នកចងចាំចុះ(ឱអម្បូរអ៊ីស្រាអែលទាំងឡាយ) នៅពេលដែលយើងបានសង្គ្រោះពួកអ្នកពីការជិះជាន់របស់ហ្វៀរអោននិងបក្សពួករបស់គេមកលើពួកអ្នក ខណៈដែលពួកគេបានឲ្យពួកអ្នកភ្លក្សនូវទារុណកម្មយ៉ាងព្រៃផ្សៃ ដោយពួកគេបានសម្លាប់កូនប្រុសរបស់ពួកអ្នក ហើយទុកជីវិតកូនស្រីរបស់ពួកអ្នកដើម្បីធ្វើជាអ្នកបម្រើពួកគេ។ ហើយនៅក្នុងការសង្គ្រោះពួកអ្នកពីហ្វៀរអោននិងបក្សពួករបស់គេនេះ គឺជាការសាកល្បងដ៏ធំធេងពីម្ចាស់របស់ពួកអ្នកដែលចាំបាច់លើពួកអ្នកត្រូវថ្លែងអំណរគុណចំពោះទ្រង់។

7:142Page 167

۞ وَوَٰعَدۡنَا مُوسَىٰ ثَلَٰثِينَ لَيۡلَةٗ وَأَتۡمَمۡنَٰهَا بِعَشۡرٖ فَتَمَّ مِيقَٰتُ رَبِّهِۦٓ أَرۡبَعِينَ لَيۡلَةٗۚ وَقَالَ مُوسَىٰ لِأَخِيهِ هَٰرُونَ ٱخۡلُفۡنِي فِي قَوۡمِي وَأَصۡلِحۡ وَلَا تَتَّبِعۡ سَبِيلَ ٱلۡمُفۡسِدِينَ ١٤٢

And We made an appointment with Moses for thirty nights and perfected them by [the addition of] ten; so the term of his Lord was completed as forty nights. And Moses said to his brother Aaron, "Take my place among my people, do right [by them],1 and do not follow the way of the corrupters."

ហើយអល់ឡោះជាម្ចាស់ទ្រង់បានសន្យាជាមួយនឹងអ្នកនាំសាររបស់ទ្រង់ គឺព្យាការីមូសា ដើម្បីនឹងសន្ទនាជាមួយគាត់រយៈពេលសាមសិបយប់។ ក្រោយមក អល់ឡោះជាម្ចាស់បានបន្ថែមដប់យប់ទៀតដែលធ្វើឲ្យវាគ្រប់ចំនួនសែសិបយប់។ ហើយព្យាការីមូសាបាននិយាយទៅកាន់បងប្រុសរបស់គាត់ គឺព្យាការីហារូន នៅពេលដែលគាត់មានបំណងចង់ចេញដំណើរដើម្បីទៅសន្ទនាជាមួយនឹងម្ចាស់របស់គាត់ថាៈ ឱហារូន! សូមអ្នកធ្វើជាមេដឹកនាំក្រុមរបស់ខ្ញុំជំនួសខ្ញុំសិនចុះ ហើយអ្នកត្រូវកែលម្អកិច្ចការរបស់ពួកគេដោយវិធីសាស្ត្រដែលល្អ និងត្រូវមានភាពទន់ភ្លន់ចំពោះពួកគេ។ ហើយចូរអ្នកកុំដើរតាមមាគ៌ារបស់ពួកដែលបង្កវិនាសកម្មដោយការប្រព្រឹត្តអំពើល្មើស និងកុំធ្វើខ្លួនឲ្យក្លាយជាអ្នកដែលជួយគាំទ្រទង្វើល្មើសឲ្យសោះ។

7:143Page 167

وَلَمَّا جَآءَ مُوسَىٰ لِمِيقَٰتِنَا وَكَلَّمَهُۥ رَبُّهُۥ قَالَ رَبِّ أَرِنِيٓ أَنظُرۡ إِلَيۡكَۚ قَالَ لَن تَرَىٰنِي وَلَٰكِنِ ٱنظُرۡ إِلَى ٱلۡجَبَلِ فَإِنِ ٱسۡتَقَرَّ مَكَانَهُۥ فَسَوۡفَ تَرَىٰنِيۚ فَلَمَّا تَجَلَّىٰ رَبُّهُۥ لِلۡجَبَلِ جَعَلَهُۥ دَكّٗا وَخَرَّ مُوسَىٰ صَعِقٗاۚ فَلَمَّآ أَفَاقَ قَالَ سُبۡحَٰنَكَ تُبۡتُ إِلَيۡكَ وَأَنَا۠ أَوَّلُ ٱلۡمُؤۡمِنِينَ ١٤٣

And when Moses arrived at Our appointed time and his Lord spoke to him, he said, "My Lord, show me [Yourself] that I may look at You." [Allāh] said, "You will not see Me,1 but look at the mountain; if it should remain in place, then you will see Me." But when his Lord appeared to the mountain, He rendered it level,2 and Moses fell unconscious. And when he awoke, he said, "Exalted are You! I have repented to You, and I am the first [among my people] of the believers."3

ហើយនៅពេលដែលព្យាការីមូសាបានមកដល់ដើម្បីសន្ទនាជាមួយនឹងម្ចាស់របស់គាត់ក្នុងពេលវេលាដែលគេបានកំណត់សម្រាប់គាត់ ពោលគឺរយៈពេលសែសិបយប់ ហើយម្ចាស់របស់គាត់បានមានបន្ទូលទៅកាន់គាត់ដោយដាក់បទបញ្ជា និងដាក់បម្រាមហាមឃាត់ជាច្រើន រួមនិងកិច្ចការផ្សេងៗទៀតនោះ ព្យាការីមូសាក៏មានបំណងចង់ឃើញម្ចាស់របស់គាត់យ៉ាងខ្លាំង ហើយគាត់ក៏បានសុំម្ចាស់របស់គាត់ដើម្បីបានមើលឃើញទ្រង់(ផ្ទាល់នឹងភ្នែក)។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានឆ្លើយតបទៅកាន់គាត់វិញថាៈ អ្នកមិនអាចមើលយើងឃើញជាដាច់ខាតនៅក្នុងជីវិតលោកិយនេះ ដោយសារតែអ្នកគ្មានសមត្ថភាពអាចមើលឃើញយើងឡើយ។ ក៏ប៉ុន្តែ ចូរអ្នកក្រឡេកមើលទៅកាន់ភ្នំនោះចុះ។ នៅពេលដែលយើងបង្ហាញខ្លួនទៅកាន់វា ប្រសិនបើវានៅនឹងថ្កល់ដដែលនោះ អ្នកប្រាកដជានឹងឃើញយើងមិនខាន។ តែប្រសិនបើវាក្លាយទៅជារាបស្មើនឹងដីនោះ អ្នកនឹងមិនអាចឃើញយើងបាននោះទេក្នុងលោកិយនេះ។ ដូច្នេះ នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់បង្ហាញខ្លួនទៅកាន់ភ្នំនោះ ទ្រង់ក៏បានធ្វើឲ្យវារាបស្មើនឹងដី(ក្លាយជាធូលី) ហើយព្យាការីមូសាក៏បានដួលសន្លប់នៅលើដី។ នៅពេលដែលព្យាការីមូសាបានដឹងខ្លួនពីការសន្លប់មកវិញ គាត់បានពោលថាៈ ខ្ញុំសូមលើកតម្កើងទ្រង់(ឱម្ចាស់របស់ខ្ញុំ)ពីរាល់ប្រការទាំងឡាយដែលមិនសាកសមនឹងទ្រង់។ ខ្ញុំសូមសារភាពកំហុសចំពោះទ្រង់ចំពោះការដែលខ្ញុំសុំមើលឃើញទ្រង់នៅក្នុងលោកិយនេះ ហើយខ្ញុំគឺជាអ្នកដែលមានជំនឿមុនគេក្នុងចំណោមក្រុមរបស់ខ្ញុំ។

7:144Page 168

قَالَ يَٰمُوسَىٰٓ إِنِّي ٱصۡطَفَيۡتُكَ عَلَى ٱلنَّاسِ بِرِسَٰلَٰتِي وَبِكَلَٰمِي فَخُذۡ مَآ ءَاتَيۡتُكَ وَكُن مِّنَ ٱلشَّٰكِرِينَ ١٤٤

[Allāh] said, "O Moses, I have chosen you over the people with My messages and My words [to you]. So take what I have given you and be among the grateful."

អល់ឡោះជាម្ចាស់បានមានបន្ទូលទៅកាន់ព្យាការីមូសាថាៈ ឱមូសា! ពិតប្រាកដណាស់ យើងបានជ្រើសរើសអ្នក និងបានលើកតម្កើងអ្នកជាពិសេសលើសមនុស្សលោកទាំងឡាយ តាមរយៈសាររបស់យើង ខណៈដែលយើងបានបញ្ជូនអ្នកទៅកាន់ពួកគេ។ ហើយយើងបានលើកតម្កើងអ្នកជាពិសេសដោយការមានបន្ទូលរបស់យើង(ដោយផ្ទាល់)ទៅកាន់អ្នកដោយគ្មានរបាំង។ ដូច្នេះ ចូរអ្នកទទួលយកនូវអ្វីដែលយើងបានប្រទានដល់អ្នកនូវកិត្តិយសដ៏ខ្ពង់ខ្ពស់នេះ ហើយអ្នកត្រូវស្ថិតក្នុងចំណោមអ្នកដែលថ្លែងអំណរគុណអល់ឡោះចំពោះការប្រទានដ៏ធំធេងនេះ។

Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences

Contents

Ayat al-Kursi36Al-Kahfpage 42juz 15Bukhari 1Muslim 2999

Style

Theme
Text size
Layout

Читать на русском