Al-Mukhtasar · Tafsir · in Khmer
Al-A'raf 7:189–206
7:189Page 175
۞ هُوَ ٱلَّذِي خَلَقَكُم مِّن نَّفۡسٖ وَٰحِدَةٖ وَجَعَلَ مِنۡهَا زَوۡجَهَا لِيَسۡكُنَ إِلَيۡهَاۖ فَلَمَّا تَغَشَّىٰهَا حَمَلَتۡ حَمۡلًا خَفِيفٗا فَمَرَّتۡ بِهِۦۖ فَلَمَّآ أَثۡقَلَت دَّعَوَا ٱللَّهَ رَبَّهُمَا لَئِنۡ ءَاتَيۡتَنَا صَٰلِحٗا لَّنَكُونَنَّ مِنَ ٱلشَّٰكِرِينَ ١٨٩
It is He who created you from one soul and created from it its mate that he1 might dwell in security with her. And when he [i.e., man] covers her,2 she carries a light burden [i.e., a pregnancy] and continues therein. And when it becomes heavy, they both invoke Allāh, their Lord, "If You should give us a good3 [child], we will surely be among the grateful."
ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នក(ឱបុរសនិងស្ត្រីទាំងឡាយ)ចេញពីមនុស្សតែម្នាក់គត់ គឺព្យាការីអាហ្ទាំ ហើយទ្រង់បានបង្កើតចេញពីព្យាការីអាហ្ទាំនោះនូវភរិយារបស់គេ គឺហាវ៉ាក។ ទ្រង់បានបង្កើតនាងចេញពីឆ្អឺងជំនីរបស់គាត់(អាហ្ទាំ)ដើម្បីឲ្យគាត់មានភាពរីករាយ និងស្ងប់ចិត្តជាមួយនាង។ នៅពេលដែលគាត់បានរួមភេទជាមួយនាង នាងក៏មានផ្ទៃពោះនូវការពពោះមួយដ៏ស្រាលដោយនាងគ្មានអារម្មណ៍ថាមានផ្ទៃពោះនោះទេ ពីព្រោះនាងទើបតែចាប់ផ្តើមមានផ្ទៃពោះ។ ហើយនាងនៅតែបន្តពពោះបែបនេះ ដោយនាងអាចបំពេញនូវសេចក្តីត្រូវការផ្សេងៗរបស់នាងដោយគ្មានអារម្មណ៍ថាធ្ងន់នោះឡើយ។ នៅពេលដែលពោះរបស់នាងកាន់តែធំ នាងក៏មានអារម្មណ៍ថាធ្ងន់ (ពេលនោះ)គេទាំងពីរក៏បានបួងសួងសុំពីម្ចាស់របស់ពួកគេទាំងពីរថាៈ ប្រសិនបើទ្រង់(ឱម្ចាស់របស់ពួកយើង)ប្រទានឲ្យពួកយើងនូវកូនដ៏ល្អម្នាក់ដោយបង្កើតគេឲ្យមានលក្ខណៈពេញលេញនោះ ពួកយើងពិតជានឹងក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលថ្លែងអំណរគុណចំពោះឧបការគុណរបស់ទ្រង់ជាមិនខាន។
7:190Page 175
فَلَمَّآ ءَاتَىٰهُمَا صَٰلِحٗا جَعَلَا لَهُۥ شُرَكَآءَ فِيمَآ ءَاتَىٰهُمَاۚ فَتَعَٰلَى ٱللَّهُ عَمَّا يُشۡرِكُونَ ١٩٠
But when He gives them a good [child], they1 ascribe partners to Him concerning that which He has given them. Exalted is Allāh above what they associate with Him.
ក្រោយមក នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់ទទួលយកការបួងសួងរបស់គេទាំងពីរ ហើយបានប្រទានដល់គេទាំងពីរនូវកូនដ៏ល្អម្នាក់ដូចដែលគេទាំងពីរបានបួងសួងសុំនោះ ស្រាប់តែគេទាំងពីរបានធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់ចំពោះអ្វី(កូន)ដែលទ្រង់បានប្រទានដល់គេទាំងពីរទៅវិញ ដោយគេទាំងពីរបានផ្តល់ភាពជាខ្ញុំបម្រើដល់កូនរបស់ពួកគេទាំងពីរក្រៅពីអល់ឡោះជាម្ចាស់ ដោយបានដាក់ឈ្មោះកូនរបស់គេថា “អាប់ទុលហារីស” (មានន័យថា ខ្ញុំបម្រើរបស់ហារីស)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ និងមហាស្អាតស្អំពីភាពមានដៃគូ(ស្ហ៊ីរិក) ពីព្រោះ ទ្រង់គឺជាព្រះជាម្ចាស់តែមួយគត់ក្នុងភាពជាម្ចាស់ដែលបង្កើត និងក្នុងភាពជាម្ចាស់ដែលត្រូវគេគោរពសក្ការៈ។
7:191Page 175
أَيُشۡرِكُونَ مَا لَا يَخۡلُقُ شَيۡـٔٗا وَهُمۡ يُخۡلَقُونَ ١٩١
Do they associate with Him those who create nothing and they are [themselves] created?
តើពួកគេយករូបបដិមាទាំងឡាយនិងអ្វីក្រៅពីនេះមកគោរពសក្ការៈរួមនឹងអល់ឡោះជាម្ចាស់ឬ ខណៈដែលពួកគេបានដឹងថា រូបបដិមាទាំងនោះមិនបានបង្កើតអ្វីមួយ ដែលជាហេតុឲ្យពួកវាសាកសមនឹងឲ្យគេគោរពសក្ការៈនោះឡើយ ផ្ទុយទៅវិញ ពួកវា(រូបដិមា)ត្រូវបានគេបង្កើតនោះ? ដូច្នេះ តើពួកគេយកពួកវាមកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះយ៉ាងដូចម្តេច?
7:192Page 175
وَلَا يَسۡتَطِيعُونَ لَهُمۡ نَصۡرٗا وَلَآ أَنفُسَهُمۡ يَنصُرُونَ ١٩٢
And they [i.e., the false deities] are unable to [give] them help, nor can they help themselves.
ហើយព្រះនានាដែលគេគោរពសក្ការៈទាំងនេះ គ្មានសមត្ថភាពអាចជួយអ្នកដែលគោរពសក្ការៈចំពោះពួកវានោះឡើយ ហើយពួកវាក៏គ្មានសមត្ថភាពជួយខ្លួនឯងបាននោះដែរ។ ដូច្នេះ តើពួកគេគោរពសក្ការៈចំពោះពួកវាយ៉ាងដូចម្តេច?
7:193Page 175
وَإِن تَدۡعُوهُمۡ إِلَى ٱلۡهُدَىٰ لَا يَتَّبِعُوكُمۡۚ سَوَآءٌ عَلَيۡكُمۡ أَدَعَوۡتُمُوهُمۡ أَمۡ أَنتُمۡ صَٰمِتُونَ ١٩٣
And if you [believers] invite them to guidance, they will not follow you. It is all the same for you whether you invite them or you are silent.
ប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងសុំពីរូបបដិមានានាដែលពួកអ្នកយកវាធ្វើជាព្រះក្រៅពីអល់ឡោះទាំងនោះឲ្យចង្អុលបង្ហាញ(ពួកអ្នក)នោះ ពួកវាមិនអាចឆ្លើយតបនឹងពួកអ្នកបានឡើយនូវអ្វីដែលពួកអ្នកបានបួងសួងសុំពីពួកវានោះ ហើយពួកវាក៏មិនអាចធ្វើតាមពួកអ្នកបានដែរ។ វាដូចតែគ្នាទេចំពោះពួកវា ទោះបីជាពួកអ្នកបួងសួងសុំពីពួកវា ឬក៏ពួកអ្នកនៅស្ងៀមក៏ដោយ ពីព្រោះពួកវាគ្រាន់តែជាដុំថ្ម ជារបស់ដែលគ្មានវិញ្ញាណដែលមិនអាចស្តាប់លឺ និងមិនអាចនិយាយបានប៉ុណ្ណោះ។
7:194Page 175
إِنَّ ٱلَّذِينَ تَدۡعُونَ مِن دُونِ ٱللَّهِ عِبَادٌ أَمۡثَالُكُمۡۖ فَٱدۡعُوهُمۡ فَلۡيَسۡتَجِيبُواْ لَكُمۡ إِن كُنتُمۡ صَٰدِقِينَ ١٩٤
Indeed, those you [polytheists] call upon besides Allāh are servants [i.e., creations] like you. So call upon them and let them respond to you, if you should be truthful.
ជាការពិតណាស់ អ្វីដែលពួកអ្នក(ឱពួកមុស្ហរីគីន)កំពុងតែគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះ ពួកវាគឺជាម៉ាខ្លូករបស់អល់ឡោះ(របស់ដែលអល់ឡោះបានបង្កើត) ជាកម្មសិទ្ធិរបស់ទ្រង់ដូចពួកអ្នកដែរ តែពួកអ្នកគ្រាន់បើជាង និងល្អជាងពួកគេបន្តិច ពីព្រោះពួកអ្នក ជាមនុស្សរស់ដែលអាចនិយាយបាន អាចដើរបាន អាចស្តាប់លឺ និងអាចមើលឃើញបាន ប៉ុន្តែរូបបដិមារបស់ពួកអ្នកវិញមិនដូច្នោះទេ។ ដូច្នេះ ចូរពួកអ្នកបួងសួងសុំពីពួកវា ហើយឲ្យពួកវាឆ្លើយតបចំពោះពួកអ្នកមើល៍ ប្រសិនបើពួកអ្នក គឺជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកអ្នកអះអាងថា ពួកវាពិតជាអាចធ្វើបានមែននោះ។
7:195Page 175
أَلَهُمۡ أَرۡجُلٞ يَمۡشُونَ بِهَآۖ أَمۡ لَهُمۡ أَيۡدٖ يَبۡطِشُونَ بِهَآۖ أَمۡ لَهُمۡ أَعۡيُنٞ يُبۡصِرُونَ بِهَآۖ أَمۡ لَهُمۡ ءَاذَانٞ يَسۡمَعُونَ بِهَاۗ قُلِ ٱدۡعُواْ شُرَكَآءَكُمۡ ثُمَّ كِيدُونِ فَلَا تُنظِرُونِ ١٩٥
Do they have feet by which they walk? Or do they have hands by which they strike? Or do they have eyes by which they see? Or do they have ears by which they hear? Say, [O Muḥammad], "Call your 'partners' and then conspire against me and give me no respite.
រូបបដិមាដែលពួកអ្នកយកវាមកគោរពបូជាធ្វើជាព្រះទាំងនោះ តើពួកវាមានជើងដែលអាចដើរបានដើម្បីបំពេញសេចក្តីត្រូវការរបស់ពួកអ្នកដែរឬទេ? ឬក៏តើពួកវាមានដៃដែលអាចការពារពួកអ្នកដោយកម្លាំងរបស់វាដែរឬទេ? ឬក៏តើពួកវាមានភ្នែកដែលអាចមើលឃើញពីប្រការដែលកំបាំងពីពួកអ្នក ហើយពួកវាប្រាប់ពួកអ្នកបានដែរឬទេ? ឬក៏តើពួកវាមានត្រចៀកដែលអាចស្តាប់លឺនូវអ្វីដែលលាក់បាំងពីពួកអ្នក ហើយវាយកមកប្រាប់ឲ្យពួកអ្នកបានដឹងដែរឬទេ? ប្រសិនបើពួកវាមិនអាចធ្វើបានដូច្នោះទេនោះ ចុះហេតុអ្វីបានជាពួកអ្នកគោរពសក្ការៈចំពោះពួកវាដោយសង្ឃឹមថា ពួកវាអាចនាំមកនូវផលប្រយោជន៍ ឬការពារគ្រោះថ្នាក់ពីពួកអ្នកនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះចុះថាៈ ចូរពួកអ្នកបួងសួងសុំពីពួកដែលពួកអ្នកយកពួកវាមកដាក់ស្មើនឹងអល់ឡោះ បន្ទាប់មក ចូរពួកអ្នកប្រើល្បិចដើម្បីធ្វើបាបខ្ញុំចុះ ហើយកុំបន្ធូរដៃឲ្យខ្ញុំឲ្យសោះ។
7:196Page 176
إِنَّ وَلِـِّۧيَ ٱللَّهُ ٱلَّذِي نَزَّلَ ٱلۡكِتَٰبَۖ وَهُوَ يَتَوَلَّى ٱلصَّٰلِحِينَ ١٩٦
Indeed, my protector is Allāh, who has sent down the Book; and He is an ally to the righteous.
ជាការពិតណាស់ អ្នកដែលជួយគាំពារខ្ញុំ(ព្យការីមូហាំម៉ាត់) និងអ្នកដែលស្ថិតនៅជាមួយខ្ញុំនោះ គឺអល់ឡោះជាម្ចាស់ដែលទ្រង់រក្សាការពាររូបខ្ញុំ។ ដូចនេះ ខ្ញុំមិនសង្ឃឹមចំពោះអ្នកណាផ្សេងក្រៅពីទ្រង់នោះឡើយ ហើយខ្ញុំក៏គ្មានខ្លាចអ្វីបន្តិចពីសំណាក់រូបដិមារបស់ពួកអ្នកនោះដែរ។ ហើយទ្រង់គឺជាអ្នកដែលបានបញ្ចុះគម្ពីរគួរអានមកកាន់ខ្ញុំដើម្បីជាការចង្អុលបង្ហាញដល់មនុស្សលោក។ ហើយទ្រង់ក៏ជាអ្នកគាំពារខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកសាងអំពើល្អ ដោយទ្រង់រក្សាការពារពួកគេ និងជួយដល់ពួកគេដែរ។
7:197Page 176
وَٱلَّذِينَ تَدۡعُونَ مِن دُونِهِۦ لَا يَسۡتَطِيعُونَ نَصۡرَكُمۡ وَلَآ أَنفُسَهُمۡ يَنصُرُونَ ١٩٧
And those you call upon besides Him are unable to help you, nor can they help themselves."
រូបបដិមាដែលពួកអ្នក(ឱពួកមុស្ហរីគីន)កំពុងតែបួងសួងសុំទាំងនោះ ពួកវាគ្មានលទ្ធភាពជួយពួកអ្នកនោះឡើយ ហើយពួកវាក៏មិនអាចជួយខ្លួនឯងបាននោះដែរ ពីព្រោះពួកវាទន់ខ្សោយបំផុត គ្មានសមត្ថភាពនោះទេ។ ដូច្នេះ តើពួកអ្នកបួងសួងសុំពីពួកគេក្រៅពីអល់ឡោះយ៉ាងដូចម្តេច?
7:198Page 176
وَإِن تَدۡعُوهُمۡ إِلَى ٱلۡهُدَىٰ لَا يَسۡمَعُواْۖ وَتَرَىٰهُمۡ يَنظُرُونَ إِلَيۡكَ وَهُمۡ لَا يُبۡصِرُونَ ١٩٨
And if you invite them to guidance, they do not hear; and you see them looking at you while they do not see.
ហើយប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងសុំពីរូបបដិមារបស់ពួកអ្នកដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះទាំងនោះឲ្យចង្អុលបង្ហាញនោះ ពួកវាមិនអាចស្តាប់លឺការបួងសួងរបស់ពួកអ្នកនោះទេ។ ហើយពួកអ្នកឃើញពួកវានៅនឹងមុខរបស់ពួកអ្នកក្នុងរូបភាពដែលគេបង្កើតឡើងមកប៉ុណ្ណោះ ពោលគឺជាដុំថ្មដែលមិនអាចមើលឃើញ។ ពិតណាស់ ពួកគេបានធ្វើរូបបដិមាទាំងនេះឡើងតាមគំរូ(ឲ្យមានរូបរាងដូច)កូនចៅអាហ្ទាំ(មនុស្សលោក) ឬសត្វផ្សេងៗ។ ពួកវាមានដៃ មានជើង និងមានភ្នែក ក៏ប៉ុន្តែពួកវាទាំងនេះ គឺជារបស់ដែលគ្មានវិញ្ញាណ គ្មានជីវិត ហើយក៏គ្មានចលនានោះដែរ។
7:199Page 176
خُذِ ٱلۡعَفۡوَ وَأۡمُرۡ بِٱلۡعُرۡفِ وَأَعۡرِضۡ عَنِ ٱلۡجَٰهِلِينَ ١٩٩
Take what is given freely,1 enjoin what is good, and turn away from the ignorant.
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទទួលយកការអធ្យាស្រ័យពីមនុស្ស និងផ្តល់ភាពងាយស្រួលដល់ពួកគេតាមរយៈទង្វើ និងអត្តចរិត(របស់អ្នក) ហើយមិនត្រូវដាក់បន្ទុកលើពួកគេលើសពីសមត្ថភាពរបស់ពួកគេនោះទេ ព្រោះការធ្វើដូច្នោះនឹងធ្វើឲ្យពួកគេរត់គេច(ចេញពីអ្នក)។ ហើយចូរប្រើគ្នាឲ្យនិយាយនូវពាក្យសម្តីដែលល្អ និងធ្វើនូវទង្វើដែលល្អ។ ហើយចូរអ្នកបែរចេញពីក្រុមដែលល្ងង់ខ្លៅ ដោយមិនត្រូវតបតនឹងពួកគេដោយភាពល្ងង់ខ្លៅរបស់ពួកគេនោះទេ។ ដូចនេះ ជនណាដែលធ្វើបាបអ្នក ចូរអ្នកកុំធ្វើបាបពួកគេវិញ ហើយជនណាដែលហាមឃាត់អ្នក(ពីអ្វីមួយ) ចូរអ្នកកុំហាមឃាត់គេវិញ។
7:200Page 176
وَإِمَّا يَنزَغَنَّكَ مِنَ ٱلشَّيۡطَٰنِ نَزۡغٞ فَٱسۡتَعِذۡ بِٱللَّهِۚ إِنَّهُۥ سَمِيعٌ عَلِيمٌ ٢٠٠
And if an evil suggestion comes to you from Satan, then seek refuge in Allāh. Indeed, He is Hearing and Knowing.
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានអារម្មណ៍ថា ស្ហៃតនកំពុងតែញុះញង់អ្នក(ឱ្យព្រឹត្តបាបកម្ម) ឬរារាំងអ្នកពីការធ្វើអំពើល្អនោះ ចូរអ្នកសុំការជ្រកកោនពីអល់ឡោះជាម្ចាស់ ហើយសុំពីទ្រង់ឲ្យការពារអ្នកអំពីវា។ ជាការពិតណាស់ ទ្រង់មហាលឺបំផុតនូវអ្វីដែលអ្នកបាននិយាយ មហាដឹងបំផុតនូវការសុំជ្រកកោនរបស់អ្នក។ ដូច្នេះ ទ្រង់នឹងការពាររូបអ្នកពីស្ហៃតន។
7:201Page 176
إِنَّ ٱلَّذِينَ ٱتَّقَوۡاْ إِذَا مَسَّهُمۡ طَٰٓئِفٞ مِّنَ ٱلشَّيۡطَٰنِ تَذَكَّرُواْ فَإِذَا هُم مُّبۡصِرُونَ ٢٠١
Indeed, those who fear Allāh - when an impulse touches them from Satan, they remember [Him] and at once they have insight.
ជាការពិតណាស់ បណ្តាអ្នកដែលកោតខ្លាចអល់ឡោះដោយការអនុវត្តតាមបទបញ្ជាទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីអ្វីដែលអល់ឡោះបានហាមឃាត់នោះ នៅពេលដែលមានស្ហៃតនមកញុះញង់ពួកគេ(អូសទាញពួកគេឲ្យប្រព្រឹត្តបាបកម្ម) ហើយពួកគេក៏បានប្រព្រឹត្តបាបកម្មនោះ គឺពួកគេនឹកឃើញពីភាពធំធេងរបស់អល់ឡោះ និងទណ្ឌកម្មរបស់ទ្រង់ចំពោះពួកដែលប្រព្រឹត្តល្មើស ព្រមទាំងផលបុណ្យទ្រង់សម្រាប់អ្នកដែលគោរពប្រតិបត្តិ។ ដូច្នេះ ពួកគេសារភាពកំហុសចំពោះអល់ឡោះពីបាបកម្មទាំងឡាយរបស់ពួកគេ ហើយវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកគេវិញ។ ហើយខណៈនោះ ពួកគេគឺជាអ្នកដែលស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ ហើយពួកគេកែលម្អនូវទង្វើ(អាក្រក់)ដែលពួកគេធ្លាប់បានសាង និងបញ្ឈប់វា(មិនសាងអំពើបាបតទៅទៀត)។
7:202Page 176
وَإِخۡوَٰنُهُمۡ يَمُدُّونَهُمۡ فِي ٱلۡغَيِّ ثُمَّ لَا يُقۡصِرُونَ ٢٠٢
But their brothers1 - they [i.e., the devils] increase them in error; then they do not stop short.
ចំណែកឯបងប្អូនរបស់ពួកស្ហៃតនក្នុងចំណោមពួកមនុស្សអាក្រក់ និងពួកដែលប្រឆាំងវិញនោះ ស្ហៃតននៅតែបន្ថែមឲ្យពួកគេនូវភាពរង្វេងនៃអំពើបាបកម្ម ដោយការសាងបាបកម្មម្តងហើយម្តងទៀត។ ស្ហៃតនមិនព្រមបញ្ឈប់ការពង្វក់និងការធ្វើឲ្យពួកគេវង្វេងនោះឡើយ ហើយមនុស្សអាក្រក់ ក៏មិនព្រមបញ្ឈប់ការធ្វើតាម(ស្ហៃតន) និងការប្រព្រឹត្តអំពើអាក្រក់នោះដែរ។
7:203Page 176
وَإِذَا لَمۡ تَأۡتِهِم بِـَٔايَةٖ قَالُواْ لَوۡلَا ٱجۡتَبَيۡتَهَاۚ قُلۡ إِنَّمَآ أَتَّبِعُ مَا يُوحَىٰٓ إِلَيَّ مِن رَّبِّيۚ هَٰذَا بَصَآئِرُ مِن رَّبِّكُمۡ وَهُدٗى وَرَحۡمَةٞ لِّقَوۡمٖ يُؤۡمِنُونَ ٢٠٣
And when you, [O Muḥammad], do not bring them a sign [i.e., miracle], they say, "Why have you not contrived it?" Say, "I only follow what is revealed to me from my Lord. This [Qur’ān] is enlightenment from your Lord and guidance and mercy for a people who believe."
ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានមកដល់(ពួកគេ)ដោយនាំមកនូវសញ្ញាភស្តុតាងណាមួយនោះ ពួកគេបដិសេធនឹងអ្នក ហើយបែរចេញអំពីភស្តុតាងនោះ។ តែប្រសិនបើអ្នកមិនបាននាំមកនូវភស្តុតាងណាមួយមកទេនោះ ពួកគេបែរជានិយាយថាៈ ហេតុអ្វីបានជាអ្នកមិនបង្កើត(ប្រឌិត)នូវសញ្ញាភស្តុតាងណាមួយនោះដោយខ្លួនឯងទៅ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ខ្ញុំមិនអាចនាំមកនូវភស្តុតាងណាមួយដោយខ្លួនឯងនោះឡើយ ហើយខ្ញុំក៏មិនដើរតាមអ្វីក្រៅពីវ៉ាហ៊ីដែលអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់មកកាន់ខ្ញុំនោះដែរ។ គម្ពីរគួរអានដែលខ្ញុំសូត្រទៅកាន់ពួកអ្នកនេះ គឺជាសញ្ញាភស្តុតាងមកពីអល់ឡោះដែលជាអ្នកបង្កើតពួកអ្នកនិងជាអ្នកចាត់ចែងកិច្ចការទាំងឡាយរបស់ពួកអ្នក និងជាការចង្អុលបង្ហាញ ព្រមទាំងជាក្តីមេត្តាករុណាចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ។ រីឯក្រៅពីបណ្តាអ្នកដែលមានជំនឿវិញនោះ ពិតណាស់ ពួកគេ គឺជាពួកដែលវង្វេង ជាពួកដែលអពមង្គល។
7:204Page 176
وَإِذَا قُرِئَ ٱلۡقُرۡءَانُ فَٱسۡتَمِعُواْ لَهُۥ وَأَنصِتُواْ لَعَلَّكُمۡ تُرۡحَمُونَ ٢٠٤
So when the Qur’ān is recited, then listen to it and pay attention that you may receive mercy.
ហើយនៅពេលដែលមានគេសូត្រគម្ពីរគួរអាននោះ ចូរពួកអ្នកស្តាប់ការសូត្ររបស់គេ និងកុំនិយាយគ្នា ហើយចូរកុំរវល់នឹងអ្វីផ្សេងក្រៅពីការស្តាប់វាឲ្យសោះ។ សង្ឃឹមថា អល់ឡោះជាម្ចាស់នឹងអាណិតស្រឡាញ់ចំពោះពួកអ្នក។
7:205Page 176
وَٱذۡكُر رَّبَّكَ فِي نَفۡسِكَ تَضَرُّعٗا وَخِيفَةٗ وَدُونَ ٱلۡجَهۡرِ مِنَ ٱلۡقَوۡلِ بِٱلۡغُدُوِّ وَٱلۡأٓصَالِ وَلَا تَكُن مِّنَ ٱلۡغَٰفِلِينَ ٢٠٥
And remember your Lord within yourself in humility and in fear without being apparent in speech - in the mornings and the evenings. And do not be among the heedless.
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំលឹកទៅចំពោះម្ចាស់របស់អ្នកដោយបន្ទាបខ្លួន ឱនលំទោន និងកោតខ្លាច។ ហើយចូរអ្នកបួងសួងចំពោះអល់ឡោះដោយសម្លេងលឺល្មម មិនខ្លាំងពេក ហើយក៏មិនតិចពេក ទាំងនៅពេលព្រឹកនិងនៅពេលល្ងាច ព្រោះពេលវេលាទាំងពីរនេះ គឺជាពេលវេលាដែលល្អ។ ហើយចូរអ្នកកុំធ្វើឲ្យខ្លួនរបស់អ្នកស្ថិតក្នុងចំណោមពួកដែលធ្វេសប្រហែសពីការរំលឹកចំពោះអល់ឡោះជាម្ចាស់ឲ្យសោះ។
7:206Page 176
إِنَّ ٱلَّذِينَ عِندَ رَبِّكَ لَا يَسۡتَكۡبِرُونَ عَنۡ عِبَادَتِهِۦ وَيُسَبِّحُونَهُۥ وَلَهُۥ يَسۡجُدُونَۤ۩ ٢٠٦
Indeed, those who are near your Lord [i.e., the angels] are not prevented by arrogance from His worship, and they exalt Him, and to Him they prostrate.
ពិតប្រាកដណាស់ បណ្តាម៉ាឡាអ៊ីកាត់ដែលនៅជិតម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេមិនតម្កើងខ្លួន(ក្រអឺតក្រទម)ចំពោះការគោរពសក្ការៈទ្រង់ឡើយ។ ផ្ទុយទៅវិញ ពួកគេគោរពប្រតិបត្តិ និងទទួលយកវាដោយក្តីគោរពដោយពួកគេមិននឿយហត់នោះឡើយ។ ហើយពួកគេលើកតម្កើងអល់ឡោះជាម្ចាស់ទាំងពេលយប់ទាំងពេលថ្ងៃនូវអ្វីដែលសាកសមនឹងទ្រង់ ហើយពួកគេឱនស៊ូជោតចំពោះទ្រង់តែមួយគត់។
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences