Al-MukhtasarAl‑A'raf · 7:57–84

Al-Mukhtasar · Tafsir · in Khmer

Al-A'raf 7:57–84

7:57Page 157

وَهُوَ ٱلَّذِي يُرۡسِلُ ٱلرِّيَٰحَ بُشۡرَۢا بَيۡنَ يَدَيۡ رَحۡمَتِهِۦۖ حَتَّىٰٓ إِذَآ أَقَلَّتۡ سَحَابٗا ثِقَالٗا سُقۡنَٰهُ لِبَلَدٖ مَّيِّتٖ فَأَنزَلۡنَا بِهِ ٱلۡمَآءَ فَأَخۡرَجۡنَا بِهِۦ مِن كُلِّ ٱلثَّمَرَٰتِۚ كَذَٰلِكَ نُخۡرِجُ ٱلۡمَوۡتَىٰ لَعَلَّكُمۡ تَذَكَّرُونَ ٥٧

And it is He who sends the winds as good tidings before His mercy [i.e., rainfall] until, when they have carried heavy rainclouds, We drive them to a dead land and We send down rain therein and bring forth thereby [some] of all the fruits. Thus will We bring forth the dead; perhaps you may be reminded.

ហើយអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបញ្ជូនខ្យល់ជាអ្នកនាំដំណឹងល្អថានឹងមានភ្លៀងធ្លាក់។ លុះដល់ពេលដែលខ្យល់នោះបាននាំមកនូវដុំពពកដ៏ធ្ងន់ដែលពោរពេញទៅដោយទឹកនោះ យើងបានស្រោចស្រពដុំពពកនោះពីលើតំបន់ដែលក្រៀមក្រោះ ដោយយើងបានបញ្ចុះទឹក(ភ្លៀង)ចេញពីដុំពពកនោះ។ ហើយតាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវផលានុផលគ្រប់ប្រភេទ។ ដូចដែលយើងបានបញ្ចេញផលានុផលក្នុងរូបភាពបែបនេះដែរ យើងនឹងបញ្ចេញអ្នកស្លាប់ពីផ្នូររបស់ពួកគេ ដោយពង្រស់ពួកគេឲ្យមានជីវិតម្តងទៀត។ យើងធ្វើដូច្នោះ សង្ឃឹមថា ពួកអ្នក(មនុស្សលោកទាំងឡាយ)ចងចាំនូវសមត្ថភាពរបស់អល់ឡោះជាម្ចាស់ និងការបង្កើតរបស់ទ្រង់ពីអ្វីដែលគ្មានពីមុនមកសោះ។ ហើយពិតណាស់ ទ្រង់ជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់អ្នកស្លាប់ឲ្យរស់ឡើងវិញ។

7:58Page 158

وَٱلۡبَلَدُ ٱلطَّيِّبُ يَخۡرُجُ نَبَاتُهُۥ بِإِذۡنِ رَبِّهِۦۖ وَٱلَّذِي خَبُثَ لَا يَخۡرُجُ إِلَّا نَكِدٗاۚ كَذَٰلِكَ نُصَرِّفُ ٱلۡأٓيَٰتِ لِقَوۡمٖ يَشۡكُرُونَ ٥٨

And the good land - its vegetation emerges by permission of its Lord; but that which is bad - nothing emerges except sparsely, with difficulty. Thus do We diversify the signs for a people who are grateful.

ហើយដីដែលមានជីជាតិនោះ វានឹងបញ្ចេញនូវរុក្ខជាតិឲ្យដុះឡើងយ៉ាងល្អ និងពេញលេញដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់។ ក៏ដូច្នោះដែរ អ្នកមានជំនឿដែលស្តាប់ការទូន្មាន គឺគេនឹងទទួលបានផលប្រយោជន៍អំពីការទូន្មាននោះ ហើយវានឹងចេញលទ្ធផល ជាការសាងនូវទង្វើកុសលទាំងឡាយ។ រីឯដីដែលហិរ ខ្សោះ គ្មានជីជាតិវិញ វាមិនអាចបញ្ចេញនូវរុក្ខជាតិដែលដុះនៅទីនោះនោះឡើយ លើកលែងតែដោយលំបាកប៉ុណ្ណោះដែលគ្មានអ្វីល្អចំពោះវានោះទេ។ ក៏ដូច្នោះដែរ ពួកដែលប្រឆាំងនោះ គឺគេមិនទទួលបានផលប្រយោជន៍ពីការទូន្មាននោះទេ ហើយវាមិនចេញជាលទ្ធផល ជាការសាងនូវទង្វើកុសលណាមួយដែលផ្តល់ផលប្រយោជន៍ដល់រូបគេនោះដែរ។ ដូចដែលបានលើកឡើងជាឧទាហរណ៍ជាច្រើនប្រភេទនេះដែរ យើងក៏បានលើកឡើងនូវបណ្តាភស្តុតាងជាច្រើនប្រភេទផងដែរដើម្បីបញ្ជាក់ពីការពិតសម្រាប់ក្រុមដែលចេះដឹងគុណចំពោះឧបការគុណរបស់អល់ឡោះ។ ដូច្នេះ ពួកគេមិនរមិលគុណចំពោះវានោះទេ ហើយពួកគេគោរពប្រតិបត្តិចំពោះម្ចាស់របស់ពួកគេ។

7:59Page 158

لَقَدۡ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦ فَقَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓ إِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٍ عَظِيمٖ ٥٩

We had certainly sent Noah to his people, and he said, "O my people, worship Allāh; you have no deity other than Him. Indeed, I fear for you the punishment of a tremendous Day."

ជាការពិតណាស់ យើងបានតែងតាំងព្យាការីនួហធ្វើជាអ្នកនាំសារទៅកាន់ក្រុមរបស់គាត់ដោយអំពាវនាវពួកគេទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងបោះបង់ចោលការគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីទ្រង់ ដោយគាត់បានពោលទៅកាន់ពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ព្រោះពិតណាស់ ពួកអ្នកគ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះទេ។ ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកអ្នកទាំងអស់គ្នា(ឱក្រុមរបស់ខ្ញុំ)ទទួលរងនូវទណ្ឌកម្មនៅថ្ងៃដ៏មហិមា(ថ្ងៃបរលោក)ក្នុងស្ថានភាពដែលពួកអ្នកនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿបែបនេះ។

7:60Page 158

قَالَ ٱلۡمَلَأُ مِن قَوۡمِهِۦٓ إِنَّا لَنَرَىٰكَ فِي ضَلَٰلٖ مُّبِينٖ ٦٠

Said the eminent among his people, "Indeed, we see you in clear error."

ពួកអ្នកមានឋានៈសក្តិ និងពួកមេដឹកនាំក្នុងចំណោមក្រុមរបស់ព្យាការីនួហបានតបទៅកាន់គាត់វិញថាៈ ជាការពិតណាស់ យើងឃើញថា អ្នក(ឱនួហ)ស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។

7:61Page 158

قَالَ يَٰقَوۡمِ لَيۡسَ بِي ضَلَٰلَةٞ وَلَٰكِنِّي رَسُولٞ مِّن رَّبِّ ٱلۡعَٰلَمِينَ ٦١

[Noah] said, "O my people, there is not error in me, but I am a messenger from the Lord of the worlds.

ព្យាការីនួហបានតបទៅកាន់ពួកមេដឹកនៃក្រុមរបស់គាត់វិញថាៈ រូបខ្ញុំមិនមែនជាអ្នកដែលវង្វេងដូចដែលពួកអ្នកបានចោទប្រកាន់មកលើខ្ញុំនោះទេ។ តាមពិត ខ្ញុំស្ថិតនៅលើការចង្អុលបង្ហាញពីម្ចាស់របស់ខ្ញុំ។ ពិតប្រាកដណាស់ រូបខ្ញុំគឺជាអ្នកនាំសារពីអល់ឡោះជាម្ចាស់មកកាន់ពួកអ្នកទាំងអស់គ្នា ដែលជាម្ចាស់របស់ខ្ញុំ ម្ចាស់របស់ពួកអ្នក និងជាម្ចាស់នៃពិភពទាំងអស់ផងដែរ។

7:62Page 158

أُبَلِّغُكُمۡ رِسَٰلَٰتِ رَبِّي وَأَنصَحُ لَكُمۡ وَأَعۡلَمُ مِنَ ٱللَّهِ مَا لَا تَعۡلَمُونَ ٦٢

I convey to you the messages of my Lord and advise you; and I know from Allāh what you do not know.

ខ្ញុំផ្សព្វផ្សាយដល់ពួកអ្នកនូវវ៉ាហ៊ី(សារ)ទាំងឡាយដែលអល់ឡោះជាម្ចាស់បានផ្តល់មកកាន់ខ្ញុំទៅចំពោះពួកអ្នកទាំងអស់គ្នា។ ហើយខ្ញុំចង់ឲ្យពួកអ្នកបានល្អដោយជម្រុញពួកអ្នកឲ្យគោរពតាមបទបញ្ជាទាំងឡាយរបស់អល់ឡោះ និងប្រការទាំងឡាយដែលនាំឲ្យទទួលបាននូវផលបុណ្យ ហើយនិងព្រមានពីពួកអ្នកពីការប្រព្រឹត្តទង្វើទាំងឡាយដែលទ្រង់បានហាមឃាត់ និងប្រការទាំងឡាយដែលនាំឲ្យទទួលទណ្ឌកម្ម។ ហើយខ្ញុំដឹងអំពីអល់ឡោះនូវអ្វីដែលពួកអ្នកមិនបានដឹងចំពោះអ្វីដែលទ្រង់បានបង្រៀនដល់ខ្ញុំតាមរយៈវ៉ាហ៊ី។

7:63Page 158

أَوَعَجِبۡتُمۡ أَن جَآءَكُمۡ ذِكۡرٞ مِّن رَّبِّكُمۡ عَلَىٰ رَجُلٖ مِّنكُمۡ لِيُنذِرَكُمۡ وَلِتَتَّقُواْ وَلَعَلَّكُمۡ تُرۡحَمُونَ ٦٣

Then do you wonder that there has come to you a reminder from your Lord through a man from among you, that he may warn you and that you may fear Allāh so you might receive mercy?"

តើពួកអ្នកមានការងឿងឆ្ងល់និងមានការចម្លែកក្នុងចិត្តចំពោះវ៉ាហ៊ី និងការក្រើនរំលឹកពីម្ចាស់របស់ពួកអ្នកដែលបានមកដល់ពួកអ្នកតាមរយៈពាក្យសម្តីបុរសម្នាក់(ព្យាការីនួហ)ដែលស្ថិតក្នុងចំណោមពួកអ្នកដែលពួកអ្នកស្គាល់គេច្បាស់នេះឬ? ពិតប្រាកដណាស់ គេបានរស់នៅជាមួយពួកអ្នក ហើយគេមិនមែនជាអ្នកភូតកុហក មិនមែនជាអ្នកដែលវង្វេង ហើយក៏មិនមែនជាមនុស្សដែលមកពីជាតិសាសន៍ដទៃនោះដែរ។ គេបានមកដល់ពួកអ្នកដើម្បីដាស់តឿនបន្លាចពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើពួកអ្នកបដិសេធ និងប្រឆាំងនោះ។ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមបទបញ្ជារទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្គាប់បញ្ជាប្រើ និងចៀសវាងឲ្យឆ្ងាយពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ សង្ឃឹមថា ពួកអ្នកនឹងទទូលបាននូវការអាណិតស្រឡាញ់(ពីអល់ឡោះ)ប្រសិនបើពួកអ្នកមានជំនឿចំពោះទ្រង់។

7:64Page 158

فَكَذَّبُوهُ فَأَنجَيۡنَٰهُ وَٱلَّذِينَ مَعَهُۥ فِي ٱلۡفُلۡكِ وَأَغۡرَقۡنَا ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَآۚ إِنَّهُمۡ كَانُواْ قَوۡمًا عَمِينَ ٦٤

But they denied him, so We saved him and those who were with him in the ship. And We drowned those who denied Our signs. Indeed, they were a blind people.1

ប៉ុន្តែក្រុមរបស់គាត់បានបដិសេធចំពោះគាត់ ហើយពួកគេគ្មានជំនឿចំពោះគាត់នោះឡើយ។ ផ្ទុយទៅវិញ ពួកគេនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេដដែល។ ពេលនោះ គាត់បានបួងសួងសុំពីអល់ឡោះជាម្ចាស់ឲ្យបំផ្លាញពួកគេ។ ដូច្នេះ យើង(អល់ឡោះ)ក៏បានផ្តល់សុវត្ថិភាពដល់គេ(ព្យាការីនួហ) និងអ្នកដែលនៅជាមួយគេនៅលើសំពៅក្នុងចំណោមបណ្តាអ្នកដែលមានជំនឿពីការលិចលង់។ ហើយយើងបានបំផ្លាញពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើង ហើយនៅតែបន្តបដិសេធទៀតនោះ ដោយធ្វើឲ្យពួកគេលិចលង់នៅក្នុងទឹកជំនន់ដែលគេបានបញ្ចុះវាជាការដាក់ទណ្ឌកម្មចំពោះពួកគេ។ ពិតណាស់ ដួងចិត្តរបស់ពួកគេ គឺងងឹត មើលមិនឃើញការពិតនោះឡើយ។

7:65Page 158

۞ وَإِلَىٰ عَادٍ أَخَاهُمۡ هُودٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۚ أَفَلَا تَتَّقُونَ ٦٥

And to the ʿAad [We sent] their brother Hūd. He said, "O my people, worship Allāh; you have no deity other than Him. Then will you not fear Him?"

ហើយយើងក៏បានបញ្ជូនអ្នកនាំសារម្នាក់ទៅកាន់កុលសម្ព័ន្ធអាទផងដែរ ដែលជាមនុស្សនៅក្នុងចំណោមពួកគេ នោះគឺ ព្យាការីហ៊ូទ។ គាត់បានពោលថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ពិតណាស់ គ្មានម្ចាស់ណាសម្រាប់ពួកអ្នកដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ តើពួកអ្នកមិនកោតខ្លាចទ្រង់ដោយអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ដើម្បីពួកអ្នកទទួលបាននូវសុខសុវត្ថិភាព រួចផុតពីទណ្ឌកម្មរបស់ទ្រង់ទេឬ?

7:66Page 158

قَالَ ٱلۡمَلَأُ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦٓ إِنَّا لَنَرَىٰكَ فِي سَفَاهَةٖ وَإِنَّا لَنَظُنُّكَ مِنَ ٱلۡكَٰذِبِينَ ٦٦

Said the eminent ones who disbelieved among his people, "Indeed, we see you in foolishness, and indeed, we think you are of the liars."

ពួកដែលមានឋានៈសក្តិ និងពួកមេដឹកនាំនៃក្រុមរបស់គាត់ដែលបានប្រឆាំងនឹងអល់ឡោះ ហើយបដិសេធអ្នកនាំសាររបស់ទ្រង់បាននិយាយថាៈ ជាការពិតណាស់ ពួកយើងបានដឹងច្បាស់ណាស់ថា អ្នក(ឱហ៊ូទ)មានប្រាជ្ញាទន់ខ្សោយ ខណៈដែលអ្នកអំពាវនាវពួកយើងទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ និងឲ្យបោះបង់ចោលនូវការគោរពសក្ការៈចំពោះរូបបដិមានានានោះ។ ពិតប្រាកដណាស់ ពួកយើងសន្មត់យ៉ាងច្បាស់ថា អ្នកគឺពិតជាស្ថិតក្នុងចំណោមអ្នកដែលភូតកុហកបោកប្រាស់ចំពោះអ្វីដែលអ្នកបានអះអាងថា រូបអ្នកគឺជាអ្នកនាំសារ(ដែលត្រូវបានគេចាត់តាំងមក)នោះ។

7:67Page 158

قَالَ يَٰقَوۡمِ لَيۡسَ بِي سَفَاهَةٞ وَلَٰكِنِّي رَسُولٞ مِّن رَّبِّ ٱلۡعَٰلَمِينَ ٦٧

[Hūd] said, "O my people, there is not foolishness in me, but I am a messenger from the Lord of the worlds.

ព្យាការីហ៊ូទបានតបទៅកាន់ក្រុមរបស់គាត់វិញថាៈ ឱក្រុមរបស់ខ្ញុំ! ខ្ញុំពុំមែនមានប្រាជ្ញាខ្សោយនោះទេ។ ផ្ទុយទៅវិញ រូបខ្ញុំគឺជាអ្នកនាំសារម្នាក់មកពីម្ចាស់គ្រប់គ្រងពិភពទាំងអស់។

7:68Page 159

أُبَلِّغُكُمۡ رِسَٰلَٰتِ رَبِّي وَأَنَا۠ لَكُمۡ نَاصِحٌ أَمِينٌ ٦٨

I convey to you the messages of my Lord, and I am to you a trustworthy adviser.

ខ្ញុំផ្សព្វផ្សាយដល់ពួកអ្នកនូវអ្វីដែលអល់ឡោះជាម្ចាសទ្រង់បង្គាប់ប្រើខ្ញុំឲ្យផ្តល់វាទៅចំពោះពួកអ្នក ដូចជាការមានជំនឿចំពោះទ្រង់តែមួយគត់ និងច្បាប់ទាំងឡាយរបស់ទ្រង់។ ហើយខ្ញុំគឺជាអ្នកផ្តល់ដំបូន្មានដ៏ទៀងត្រង់ម្នាក់សម្រាប់ពួកអ្នកចំពោះអ្វីដែលគេបង្គាប់ប្រើខ្ញុំឲ្យផ្សព្វផ្សាយវា ដោយខ្ញុំមិនបានបន្ថែម ឬបន្ថយនូវអ្វីក្នុងវានោះឡើយ(ចំពោះអ្វីដែលអល់ឡោះបង្គាប់ប្រើឲ្យផ្សព្វផ្សាយនោះ)។

7:69Page 159

أَوَعَجِبۡتُمۡ أَن جَآءَكُمۡ ذِكۡرٞ مِّن رَّبِّكُمۡ عَلَىٰ رَجُلٖ مِّنكُمۡ لِيُنذِرَكُمۡۚ وَٱذۡكُرُوٓاْ إِذۡ جَعَلَكُمۡ خُلَفَآءَ مِنۢ بَعۡدِ قَوۡمِ نُوحٖ وَزَادَكُمۡ فِي ٱلۡخَلۡقِ بَصۜۡطَةٗۖ فَٱذۡكُرُوٓاْ ءَالَآءَ ٱللَّهِ لَعَلَّكُمۡ تُفۡلِحُونَ ٦٩

Then do you wonder that there has come to you a reminder from your Lord through a man from among you, that he may warn you? And remember when He made you successors after the people of Noah and increased you in stature extensively. So remember the favors of Allāh that you might succeed."

តើពួកអ្នកមានការងឿងឆ្ងល់ និងចម្លែកចិត្តចំពោះការក្រើនរំលឹកពីម្ចាស់របស់ពួកអ្នកដែលបានមកដល់ពួកអ្នកតាមរយៈពាក្យសម្តីរបស់បុរសម្នាក់(ព្យាការីហ៊ូទ)ដែលជាជាតិសាសន៍របស់ពួកអ្នក ដោយគេមិនមែនជាម៉ាឡាអ៊ីកាត់ ឬជាជិន ដើម្បីគេដាស់តឿនព្រមានពួកអ្នកនោះឬ? ហើយចូរពួកអ្នកថ្លែងសរសើរម្ចាស់របស់ពួកអ្នក ព្រមទាំងថ្លែងអំណរគុណចំពោះទ្រង់ដែលទ្រង់បានឲ្យពួកអ្នកគ្រប់គ្រងភពផែនដីនេះ ហើយបានបង្កើតពួកអ្នកជាអ្នកស្នង(គ្រប់គ្រងផែនដី)បន្ទាប់ពីក្រុមរបស់ព្យាការីនួហដែលអល់ឡោះបានបំផ្លាញពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ។ ហើយចូរពួកអ្នកថ្លែងអំណរគុណអល់ឡោះដែលទ្រង់បានផ្តល់ជាពិសេសដល់ពួកអ្នកឲ្យមានមាឌធំ កម្លាំងខ្លាំងក្លា និងខ្លួនប្រាណរឹងមាំ។ ហើយចូរពួកអ្នកចងចាំពីឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់បានប្រទានចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យដោយទទួលបាននូវអ្វីដែលពួកអ្នកប្រាថ្នា និងរួចផុតពីអ្វីដែលពួកអ្នកភ័យខ្លាច។

7:70Page 159

قَالُوٓاْ أَجِئۡتَنَا لِنَعۡبُدَ ٱللَّهَ وَحۡدَهُۥ وَنَذَرَ مَا كَانَ يَعۡبُدُ ءَابَآؤُنَا فَأۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلصَّٰدِقِينَ ٧٠

They said, "Have you come to us that we should worship Allāh alone and leave what our fathers have worshipped? Then bring us what you promise us,1 if you should be of the truthful."

ក្រុមរបស់គាត់បាននិយាយទៅកាន់គាត់ថាៈ ឱហ៊ូទ! តើអ្នកបានមកដល់ពួកយើងដើម្បីប្រើពួកយើងឲ្យគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ហើយឲ្យពួកយើងបោះបង់ចោលនូវអ្វីដែលជីដូនជីតារបស់ពួកយើងធ្លាប់គោរពបូជាពីមុនមកឬ? ដូច្នេះ ចូរអ្នកនាំមកឲ្យពួកយើងនូវទណ្ឌកម្មដែលអ្នកបានសន្យាចំពោះពួកយើងនោះមក ប្រសិនបើអ្នកពិតជាអ្នកសច្ចៈ(និយាយពិត)ចំពោះអ្វីដែលអ្នកបានអះអាងមែននោះ។

7:71Page 159

قَالَ قَدۡ وَقَعَ عَلَيۡكُم مِّن رَّبِّكُمۡ رِجۡسٞ وَغَضَبٌۖ أَتُجَٰدِلُونَنِي فِيٓ أَسۡمَآءٖ سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّا نَزَّلَ ٱللَّهُ بِهَا مِن سُلۡطَٰنٖۚ فَٱنتَظِرُوٓاْ إِنِّي مَعَكُم مِّنَ ٱلۡمُنتَظِرِينَ ٧١

[Hūd] said, "Already have defilement and anger fallen upon you from your Lord. Do you dispute with me concerning [mere] names you have named them,1 you and your fathers, for which Allāh has not sent down any authority? Then wait; indeed, I am with you among those who wait."

ព្យាការីហ៊ូទបានតបទៅកាន់ពួកគេវិញថាៈ ជាការពិតណាស់ ទណ្ឌកម្មរបស់អល់ឡោះ និងការខឹងសម្បាររបស់ទ្រង់ប្រាកដជានឹងធ្លាក់ទៅលើពួកអ្នកជាមិនខានដោយចៀសមិនផុតឡើយ។ តើពួកអ្នកនៅឈ្លោះប្រកែកគ្នាជាមួយខ្ញុំពីរឿងរូបបដិមានានាដែលពួកអ្នកនិងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឲ្យពួកវាថាជាព្រះ ដោយពួកវាមិនមែនជាព្រះពិតសោះនោះឬ? ពិតណាស់ អល់ឡោះជាម្ចាស់ក៏មិនបានបញ្ចុះនូវភស្តុតាងណាមួយសម្រាប់ពួកអ្នកយកធ្វើជាភស្តុតាងសំអាងនោះដែរចំពោះអ្វីដែលពួកអ្នកអះអាងថា ពួកវាគឺជាព្រះនោះ។ ដូច្នេះ ចូរពួកអ្នករង់ចាំមើលចុះនូវទណ្ឌកម្មដែលពួកអ្នកសុំឲ្យវាឆាប់មកដល់ពួកអ្នកនោះ ហើយខ្ញុំក៏ជាអ្នករង់ចាំមើលជាមួយពួកអ្នកដែរ។ ជាការពិតណាស់ វាពិតជានឹងកើតឡើងយ៉ាងពិតប្រាកដ។

7:72Page 159

فَأَنجَيۡنَٰهُ وَٱلَّذِينَ مَعَهُۥ بِرَحۡمَةٖ مِّنَّا وَقَطَعۡنَا دَابِرَ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَاۖ وَمَا كَانُواْ مُؤۡمِنِينَ ٧٢

So We saved him and those with him by mercy from Us. And We eliminated those who denied Our signs, and they were not [at all] believers.

ដូច្នេះ យើងក៏បានផ្តល់សុវត្តិភាពដល់ព្យាការីហ៊ូទ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគេដោយក្តីមេត្តាករុណាពីយើង ហើយយើងបានបំផ្លាញផ្តាច់ពូជពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងរបស់យើង។ ហើយពួកគេពុំមែនជាអ្នកមានជំនឿនោះឡើយ ផ្ទុយទៅវិញ ពួកគេជាពួកដែលបដិសេធ(មិនព្រមមានជំនឿ)។ ដូចនេះ ពួកគេពិតជាសាកសមហើយនឹងទទួលទណ្ឌកម្មនោះ។

7:73Page 159

وَإِلَىٰ ثَمُودَ أَخَاهُمۡ صَٰلِحٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ قَدۡ جَآءَتۡكُم بَيِّنَةٞ مِّن رَّبِّكُمۡۖ هَٰذِهِۦ نَاقَةُ ٱللَّهِ لَكُمۡ ءَايَةٗۖ فَذَرُوهَا تَأۡكُلۡ فِيٓ أَرۡضِ ٱللَّهِۖ وَلَا تَمَسُّوهَا بِسُوٓءٖ فَيَأۡخُذَكُمۡ عَذَابٌ أَلِيمٞ ٧٣

And to the Thamūd [We sent] their brother Ṣāliḥ. He said, "O my people, worship Allāh; you have no deity other than Him. There has come to you clear evidence from your Lord. This is the she-camel of Allāh [sent] to you as a sign. So leave her to eat within Allāh's land and do not touch her with harm, lest there seize you a painful punishment.

ហើយពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីសឡេះទៅកាន់កុលសម្ព័ន្ធសាមូទដែលជាបងប្អូនរបស់ពួកគេ ដោយអំពាវនាវពួកគេទៅកាន់ការមានជំនឿ និងការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ព្យាការីសឡេះបាននិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ពីព្រោះពួកអ្នកគ្មានព្រះឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលសាកសមនឹងឲ្យគេគោរពសក្ការៈនោះឡើយ។ ពិតណាស់ ភស្តុតាងយ៉ាងជាក់ច្បាស់របស់អល់ឡោះបានមកដល់ពួកអ្នកដែលបញ្ជាក់ទៅលើសច្ចភាពដែលខ្ញុំបាននាំមកកាន់ពួកអ្នក គឺសត្វអូដ្ឋញីដែលកើតចេញមកពីដុំថ្មមួយដុំ។ សម្រាប់វា គឺមានវេនដែលត្រូវបានកំណត់ច្បាស់លាស់សម្រាប់វាផឹកទឹក ហើយសម្រាប់ពួកអ្នក ក៏មានវេនដែលត្រូវបានកំណត់ច្បាស់លាស់សម្រាប់ផឹកទឹកដែរ។ ដូច្នេះ ចូរពួកអ្នកបណ្តោយវាឲ្យដើររកចំណីស៊ីនៅលើផែនដីរបស់អល់ឡោះចុះ ដោយពួកអ្នកមិនចាំបាច់ផ្គត់ផ្គង់អ្វីមួយដល់វានោះទេ។ ហើយចូរពួកអ្នកកុំប៉ះពាល់វាដោយប្រការអាក្រក់ណាមួយឲ្យសោះ បើមិនដូច្នោះទេ ពួកអ្នកនឹងត្រូវទទួលរងទណ្ឌកម្មដ៏សែនឈឺចាប់ ព្រោះតែពួកអ្នកធ្វើបាបវាជាក់ជាមិនខានឡើយ។

7:74Page 160

وَٱذۡكُرُوٓاْ إِذۡ جَعَلَكُمۡ خُلَفَآءَ مِنۢ بَعۡدِ عَادٖ وَبَوَّأَكُمۡ فِي ٱلۡأَرۡضِ تَتَّخِذُونَ مِن سُهُولِهَا قُصُورٗا وَتَنۡحِتُونَ ٱلۡجِبَالَ بُيُوتٗاۖ فَٱذۡكُرُوٓاْ ءَالَآءَ ٱللَّهِ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ ٧٤

And remember when He made you successors after the ʿAad and settled you in the land, [and] you take for yourselves palaces from its plains and carve from the mountains, homes. Then remember the favors of Allāh and do not commit abuse on the earth, spreading corruption."

ចូរពួកអ្នកចងចាំនូវឧបការគុណរបស់អល់ឡោះទៅលើពួកអ្នកខណៈដែលទ្រង់បានតែងតាំងពួកអ្នកជាអ្នកស្នង(គ្រប់គ្រងផែនដី)បន្ទាប់ពីក្រុមអាទ ហើយទ្រង់បានផ្តល់លំនៅឋានដល់ពួកអ្នកនៅលើភពផែនដីនេះដោយឲ្យពួកអ្នកសោយសុខនឹងវា ហើយពួកអ្នកបានទទួលនូវអ្វីដែលពួកអ្នកស្នើសុំ។ នោះគឺក្រោយពីការបំផ្លាញក្រុមអាទបន្ទាប់ពីពួកគេនៅតែបន្តរឹងរូសលើការប្រឆាំង និងការបដិសេធ។ ពួកអ្នក(ក្រុមព្យាការីសឡេះ)បានសាងសង់វិមាននៅលើដីរាប ហើយបានចោះភ្នំជាច្រើនធ្វើជាផ្ទះ។ ដូច្នេះ ចូរពួកអ្នកចងចាំនូវឧបការគុណរបស់អល់ឡោះទៅលើពួកអ្នក ដើម្បីពួកអ្នកថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណទាំងនោះ។ ហើយចូរពួកអ្នកបោះបង់ការដើរបង្កវិនាសកម្មនៅលើផែនដី។ នោះ(ការបោះបង់ការដើរបង្កវិនាសកម្មនៅលើផែនដី) គឺតាមរយៈការបោះបង់ការប្រឆាំងនឹងអល់ឡោះ និងបោះបង់ការប្រព្រឹត្តល្មើសចំពោះទ្រង់។

7:75Page 160

قَالَ ٱلۡمَلَأُ ٱلَّذِينَ ٱسۡتَكۡبَرُواْ مِن قَوۡمِهِۦ لِلَّذِينَ ٱسۡتُضۡعِفُواْ لِمَنۡ ءَامَنَ مِنۡهُمۡ أَتَعۡلَمُونَ أَنَّ صَٰلِحٗا مُّرۡسَلٞ مِّن رَّبِّهِۦۚ قَالُوٓاْ إِنَّا بِمَآ أُرۡسِلَ بِهِۦ مُؤۡمِنُونَ ٧٥

Said the eminent ones who were arrogant among his people to those who were oppressed - to those who believed among them, "Do you [actually] know that Ṣāliḥ is sent from his Lord?" They said, "Indeed we, in that with which he was sent, are believers."

ពួកដែលមានឋានៈសក្តិ និងពួកមេដឹកនាំក្នុងចំណោមពួកដែលក្រអឺតក្រទមនៃក្រុមរបស់គាត់បាននិយាយទៅកាន់បណ្តាអ្នកមានជំនឿនៃក្រុមរបស់គាត់ដែលជាអ្នកទន់ខ្សោយថាៈ តើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ដឹងច្បាស់ទេថា ពិតណាស់ សឡេះ គឺជាអ្នកនាំសារពីអល់ឡោះមែននោះ? ពេលនោះ បណ្តាអ្នកមានជំនឿដែលជាអ្នកទន់ខ្សោយបានឆ្លើយតបទៅកាន់ពួកគេវិញថាៈ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលជឿជាក់ ទទួលស្គាល់ និងគោរពតាមចំពោះអ្វីដែលព្យាការីសឡេះបាននាំមកកាន់ពួកយើង ហើយក៏ជាអ្នកដែលប្រតិបត្តិតាមក្បួនច្បាប់របស់គាត់(ដែលគាត់បាននាំមក)ផងដែរ។

7:76Page 160

قَالَ ٱلَّذِينَ ٱسۡتَكۡبَرُوٓاْ إِنَّا بِٱلَّذِيٓ ءَامَنتُم بِهِۦ كَٰفِرُونَ ٧٦

Said those who were arrogant, "Indeed we, in that which you have believed, are disbelievers."

ពួកដែលក្រអឺតក្រទមនៃក្រុមរបស់គាត់បាននិយាយថាៈ ពិតណាស់ ពួកយើងគឺជាអ្នកដែលគ្មានជំនឿចំពោះអ្វីដែលពួកអ្នក(បណ្តាអ្នកមានជំនឿ)បានជឿជាក់នោះឡើយ។ ពួកយើងគ្មានជំនឿចំពោះវានោះទេ ហើយពួកយើងក៏មិនប្រតិបត្តិតាមក្បួនច្បាប់ទាំងឡាយរបស់គេនោះដែរ។

7:77Page 160

فَعَقَرُواْ ٱلنَّاقَةَ وَعَتَوۡاْ عَنۡ أَمۡرِ رَبِّهِمۡ وَقَالُواْ يَٰصَٰلِحُ ٱئۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلۡمُرۡسَلِينَ ٧٧

So they hamstrung the she-camel and were insolent toward the command of their Lord and said, "O Ṣāliḥ, bring us what you promise us, if you should be of the messengers."

ដូច្នេះ ពួកគេក៏បានសំឡេះសត្វអូដ្ឋញីដែលគេបានហាមឃាត់ពួកគេមិនឲ្យប៉ះពាល់វាដោយប្រការអាក្រក់ណាមួយនោះ ដោយពួកគេក្រអឺតក្រទមចំពោះការអនុវត្តតាមបទបញ្ជារបស់អល់ឡោះ ហើយពួកគេបាននិយាយសើចចំអកឡកឡឺយចំពោះអ្វីដែលព្យាការីសឡេះបានព្រមានពួកគេថាៈ ឱសឡេះ! ចូរអ្នកនាំមកឲ្យពួកយើងនូវទណ្ឌកម្មដ៏សែនឈឺចាប់ដែលអ្នកបានព្រមានពួកយើងនោះមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកនាំសាររបស់អល់ឡោះមែននោះ។

7:78Page 160

فَأَخَذَتۡهُمُ ٱلرَّجۡفَةُ فَأَصۡبَحُواْ فِي دَارِهِمۡ جَٰثِمِينَ ٧٨

So the earthquake seized them, and they became within their home [corpses] fallen prone.

ពេលនោះ ទណ្ឌកម្មដែលពួកប្រឆាំងសុំឲ្យវាឆាប់មកដល់ពួកគេនោះក៏បានមកដល់ពួកគេភ្លាមៗ ដោយការរញ្ជួយដីមួយយ៉ាងខ្លាំងបានឆក់យកជីវិតពួកគេ។ ពេលនោះ ពួកគេទាំងអស់ក៏បានដួលផ្កាប់មុខទៅនឹងដី(ស្លាប់) ដោយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេរួចផុតពីទណ្ឌកម្មនេះនោះឡើយ។

7:79Page 160

فَتَوَلَّىٰ عَنۡهُمۡ وَقَالَ يَٰقَوۡمِ لَقَدۡ أَبۡلَغۡتُكُمۡ رِسَالَةَ رَبِّي وَنَصَحۡتُ لَكُمۡ وَلَٰكِن لَّا تُحِبُّونَ ٱلنَّٰصِحِينَ ٧٩

And he [i.e., Ṣāliḥ] turned away from them and said, "O my people, I had certainly conveyed to you the message of my Lord and advised you, but you do not like advisors."

បន្ទាប់មក ព្យាការីសឡេះក៏បានបែរចេញពីក្រុមរបស់គាត់ក្រោយពីគាត់អស់សង្ឃឹមពីការឆ្លើយតប(ទទួលយកការអំពាវនាវ)របស់ពួកគេចំពោះគាត់ ហើយគាត់បាននិយាយទៅកាន់ពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ខ្ញុំពិតជាបានផ្តល់ទៅកាន់ពួកអ្នកនូវអ្វីដែលអល់ឡោះជាម្ចាស់បានដាក់បទបញ្ជាចំពោះខ្ញុំឲ្យផ្សព្វផ្សាយនិងផ្តល់វាទៅកាន់ពួកអ្នក ហើយខ្ញុំក៏បានផ្តល់ដំបូន្មានដល់ពួកអ្នកដោយជម្រុញ(ឲ្យធ្វើប្រការល្អ) និងព្រមាន(ពីប្រការអាក្រក់)រួចហើយដែរ។ ក៏ប៉ុន្តែពួកអ្នក គឺជាក្រុមដែលមិនពេញចិត្តនឹងអ្នកដែលផ្តល់ដំបូន្មានទាំងឡាយដែលព្យាយាមចង្អុលបង្ហាញពួកអ្នកទៅកាន់ប្រការល្អ និងបញ្ចៀសពួកអ្នកពីប្រការអាក្រក់នោះទេ។

7:80Page 160

وَلُوطًا إِذۡ قَالَ لِقَوۡمِهِۦٓ أَتَأۡتُونَ ٱلۡفَٰحِشَةَ مَا سَبَقَكُم بِهَا مِنۡ أَحَدٖ مِّنَ ٱلۡعَٰلَمِينَ ٨٠

And [We had sent] Lot when he said to his people, "Do you commit such immorality as no one has preceded you with from among the worlds [i.e., peoples]?

ហើយចូរអ្នកចងចាំពីរឿងរបស់ព្យាការីលូតខណៈដែលគេបាននិយាយបដិសេធចំពោះ(ទង្វើ)ក្រុមរបស់គេថាៈ តើពួកអ្នកប្រព្រឹត្តនូវទង្វើដ៏អាក្រក់ស្មោកគ្រោកដោយពួកអ្នករួមភេទជាមួយនឹងបុរសដូចគ្នាឬ? ទង្វើនេះ គឺជាទង្វើដ៏អាក្រក់មួយដែលពួកអ្នកបានបង្កើតវាឡើង។ ជាការពិតណាស់ គ្មាននរណាម្នាក់ដែលធ្លាប់បានប្រព្រឹត្តទង្វើស្មោកគ្រោកបែបនេះមុនពួកអ្នកនោះឡើយ។

7:81Page 160

إِنَّكُمۡ لَتَأۡتُونَ ٱلرِّجَالَ شَهۡوَةٗ مِّن دُونِ ٱلنِّسَآءِۚ بَلۡ أَنتُمۡ قَوۡمٞ مُّسۡرِفُونَ ٨١

Indeed, you approach men with desire, instead of women. Rather, you are a transgressing people."

ពិតប្រាកដណាស់ ពួកអ្នកពិតជាបានយកបុរសទាំងឡាយមកបំពេញចំណង់តណ្ហាក្រៅពីស្ត្រីដែលពួកនាងត្រូវបានគេបង្កើតមកដើម្បីបំពេញវា។ ទង្វើដែលពួកអ្នកបានប្រព្រឹត្តនេះ វាមិនស្របទៅនឹងសតិបញ្ញា ភស្តុតាង(ដែលមានពីមុន) និងធម្មជាតិ(របស់មនុស្ស ឬសត្វ)ដែលអល់ឡោះបានបង្កើតមកនោះទេ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាពួកដែលបំពានព្រំដែនរបស់អល់ឡោះដោយពួកអ្នកបានចេញផុតពីព្រំដែននៃសមភាពរបស់មនុស្សជាតិ ដើរផ្ទុយពីសតិបញ្ញាដ៏ស្អាតស្អំ និងធាតុដើមដ៏ថ្លៃថ្នូរដែលអល់ឡោះបានបង្កើតមក។

7:82Page 161

وَمَا كَانَ جَوَابَ قَوۡمِهِۦٓ إِلَّآ أَن قَالُوٓاْ أَخۡرِجُوهُم مِّن قَرۡيَتِكُمۡۖ إِنَّهُمۡ أُنَاسٞ يَتَطَهَّرُونَ ٨٢

But the answer of his people was only that they said, "Evict them from your city! Indeed, they are men who keep themselves pure."

ហើយក្រុមរបស់គាត់ដែលជាអ្នកបានប្រព្រឹត្តនូវទង្វើអសីលធម៌នេះពុំបានឆ្លើយតបចំពោះអ្វីដែលគាត់(ព្យាការីលូត)បានហាមឃាត់ពួកគេនោះទេ ក្រៅពីពួកគេបាននិយាយដោយប្រឆាំងនឹងការពិតថាៈ ចូរពួកអ្នកបណ្តេញលូត និងក្រុមគ្រួសាររបស់គេចេញពីភូមិស្រុករបស់ពួកអ្នកចុះ។ ពិតណាស់ ពួកគេគឺជាមនុស្សដែលចង់សម្អាតខ្លួនរបស់ពួកគេពីទង្វើរបស់ពួកយើង(ការរួមភេទជាមួយបុរសដូចគ្នា)។ ដូច្នេះ វាមិនសាកសមចំពោះពួកយើងនោះទេដែលទុកពួកគេឲ្យនៅជាមួយពួកយើងនោះ។

7:83Page 161

فَأَنجَيۡنَٰهُ وَأَهۡلَهُۥٓ إِلَّا ٱمۡرَأَتَهُۥ كَانَتۡ مِنَ ٱلۡغَٰبِرِينَ ٨٣

So We saved him and his family, except for his wife; she was of those who remained [with the evildoers].

ដូច្នេះ យើងក៏បានផ្តល់សុវត្ថិភាពដល់គេ(ព្យាការីលូត) និងក្រុមគ្រួសាររបស់គេ ដោយយើងបានប្រើពួកគេឲ្យចាកចេញនៅពេលយប់ចេញពីភូមិដែលទណ្ឌកម្មនឹងធ្លាក់ទៅលើវា លើកលែងតែប្រពន្ធរបស់គេប៉ុណ្ណោះដែលស្ថិតនៅជាមួយនឹងអ្នកផ្សេងទៀតដែលនៅសេសសល់ក្នុងភូមិនោះ។ ដូចនេះ នាងក៏ទទួលនូវទណ្ឌកម្មដូចអ្វីដែលពួកគេបានទទួលរងដែរ។

7:84Page 161

وَأَمۡطَرۡنَا عَلَيۡهِم مَّطَرٗاۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُجۡرِمِينَ ٨٤

And We rained upon them a rain [of stones]. Then see how was the end of the criminals.

ហើយយើងបានបញ្ចុះភ្លៀង(ជាដុំថ្ម)មួយមេយ៉ាងធំទៅលើពួកគេ ដោយយើងបានទន្លាក់ដុំថ្មពីដីឥដ្ឋ(ភ្លៀងដុំថ្ម)ទៅលើពួកគេ ហើយយើងបានក្រឡាប់ភូមិនោះ ដោយធ្វើឲ្យភូមិនោះក្រឡាប់ពីលើចុះក្រោម។ ដូចនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះថា តើលទ្ធផលចុងក្រោយនៃក្រុមរបស់ព្យាការីលូតដែលប្រព្រឹត្តអំពើអាក្រក់នោះយ៉ាងដូចម្តេច? ពិតប្រាកដណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ គឺមានតែការវិនាសអន្តរាយ និងការអាម៉ាស អាប់ឱនជារៀងរហូតប៉ុណ្ណោះ។

Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences

Contents

Ayat al-Kursi36Al-Kahfpage 42juz 15Bukhari 1Muslim 2999

Style

Theme
Text size
Layout

Читать на русском