Al-Mukhtasar · Tafsir · in Khmer
النازعات
An-Nazi'at
Those who drag forth · Meccan · 46 ayahs
អល់ឡោះបានស្បថនឹងម៉ាឡាអ៊ីកាត់ដែលដកហូតព្រលឹងរបស់ពួកដែលគ្មានជំនឿយ៉ាងឃោរឃៅ និងខ្លាំងក្លា។
ហើយអល់ឡោះបានស្បថនឹងម៉ាឡាអ៊ីកាត់ដែលដកយកព្រលឹងរបស់បណ្តាអ្នកមានជំនឿដោយថ្នមៗ និងងាយស្រួល។
ហើយទ្រង់បានស្បថនឹងម៉ាឡាអ៊ីកាត់ដែលចុះពីលើមេឃយ៉ាងលឿនមកកាន់ផែនដីតាមបទបញ្ជារបស់អល់ឡោះ។
ហើយទ្រង់បានស្បថនឹងម៉ាឡាអ៊ីកាត់ដែលដណ្តើមគ្នាបំពេញកាតព្វកិច្ចដែលអល់ឡោះជាម្ចាស់បានដាក់បទបញ្ជា។
ហើយទ្រង់បានស្បថនឹងម៉ាឡាអ៊ីកាត់ដែលអនុវត្តបទបញ្ជារបស់អល់ឡោះដែលទ្រង់បានដាក់បទបញ្ជាលើពួកគេ ដូចជាម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុក(កត់ត្រា)លើទង្វើខ្ញុំបម្រើរបស់ទ្រង់ជាដើម។ ការដែលអល់ឡោះទ្រង់ស្បថនឹងប្រការទាំងនោះ គឺដើម្បីបញ្ជាក់ពីការពង្រស់ពួកគេឡើងវិញដើម្បីកាត់សេចក្តី និងផ្តល់ការតបស្នង។
79:6Page 583
يَوۡمَ تَرۡجُفُ ٱلرَّاجِفَةُ ٦
On the Day the blast [of the Horn] will convulse [creation],
នៅថ្ងៃផែនដីញ័ររញ្ជួយនៅពេលដែលគេផ្លុំត្រែលើកទីមួយ។
ការផ្លុំត្រែលើកទីពីរក៏កើតមានឡើងបន្ទាប់ពីការផ្លុំត្រែលើកទីមួយ។
នៅក្នុងថ្ងៃនោះ ដួងចិត្តរបស់មនុស្សមួយចំនួនភ័យញាប់ញ័រ។
កែវភ្នែករបស់ពួកគេបង្ហាញនូវភាពភ័យខ្លាច ដោយសារការមើលឃើញក្តីរន្ធត់ផ្ទាល់នឹងភ្នែក។
79:10Page 583
يَقُولُونَ أَءِنَّا لَمَرۡدُودُونَ فِي ٱلۡحَافِرَةِ ١٠
They are [presently] saying, "Will we indeed be returned to [our] former state [of life]?
ហើយពួកគេធ្លាប់បាននិយាយថាៈ តើពួកយើងពិតជានឹងត្រូវបានគេត្រឡប់ទៅកាន់ការមានជីវិតឡើងវិញបន្ទាប់ពីពួកយើងបានស្លាប់ឬ?
តើគេពិតជាត្រឡប់យើងទៅកាន់ការមានជីវិតឡើងវិញឬនៅពេលដែលពួកយើងបានក្លាយជាឆ្អឹងពុកផុយហើយនោះ?
79:12Page 583
قَالُواْ تِلۡكَ إِذٗا كَرَّةٌ خَاسِرَةٞ ١٢
They say, "That, then, would be a losing return."1
ពួកគេបាននិយាយទៀតថា ប្រសិនបើពួកយើងត្រូវវិលត្រឡប់មែននោះ វាគឺជាការវិលត្រឡប់ដ៏ខាតបង់បំផុត។
ការពង្រស់ឱ្យរស់ឡើងវិញ គឺជារឿងមួយដ៏ងាយស្រួលបំផុត។ វាគ្រាន់តែជាការផ្លុំត្រែ(លើកទីពីរ)តែមួយដងប៉ុណ្ណោះពីសំណាក់ម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកខាងផ្លុំត្រែ។
79:14Page 583
فَإِذَا هُم بِٱلسَّاهِرَةِ ١٤
And suddenly they will be [alert] upon the earth's surface.
ពេលនោះ ជីវិតទាំងអស់បានរស់ឡើងវិញពាសពេញផែនដី បន្ទាប់ពីពួកគេបានស្លាប់ស្ថិតនៅក្នុងដីហើយនោះ។
តើរឿងរ៉ាវរបស់ព្យាការីមូសាជាមួយម្ចាស់របស់គាត់ និងជាមួយសត្រូវរបស់គាត់ ហ្វៀរអោនបានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ហើយឬនៅ?
79:16Page 584
إِذۡ نَادَىٰهُ رَبُّهُۥ بِٱلۡوَادِ ٱلۡمُقَدَّسِ طُوًى ١٦
When his Lord called to him in the sacred valley of Ṭuwā,
នៅដែល(អល់ឡោះ)ម្ចាស់របស់គាត់បានហៅគាត់នៅឯជ្រលងភ្នំទូវ៉ាដ៏ពិសិដ្ឋ។
79:17Page 584
ٱذۡهَبۡ إِلَىٰ فِرۡعَوۡنَ إِنَّهُۥ طَغَىٰ ١٧
"Go to Pharaoh. Indeed, he has transgressed.
ទ្រង់បានមានបន្ទូលទៅកាន់គាត់ថា ៖ ចូរអ្នក(ព្យាការីមូសា)ធ្វើដំណើរទៅកាន់ហ្វៀរអ៊ូនចុះ។ ពិតប្រាកដណាស់ គេជាអ្នកបំពាន និងជាអ្នកក្រអឺតក្រទម។
79:18Page 584
فَقُلۡ هَل لَّكَ إِلَىٰٓ أَن تَزَكَّىٰ ١٨
And say to him, 'Would you [be willing to] purify yourself
ហើយចូរអ្នកនិយាយទៅកាន់គេថា ៖ តើអ្នក(ឱហ្វៀរអោន)ចង់ជម្រះសម្អាតខ្លួនពីភាពគ្មានជំនឿ និងអំពើបាបដែរឬទេ?
79:19Page 584
وَأَهۡدِيَكَ إِلَىٰ رَبِّكَ فَتَخۡشَىٰ ١٩
And let me guide you to your Lord so you would fear [Him]?'"
ហើយចង់ឱ្យខ្ញុំណែនាំអ្នកទៅកាន់ម្ចាស់របស់អ្នក(អល់ឡោះ)ដែលបានបង្កើតអ្នក និងថែរក្សាអ្នកដែរឬទេ? ដូច្នេះ អ្នកនឹងកោតខ្លាចទ្រង់ ហើយអ្នកនឹងប្រព្រឹត្តតែទង្វើដែលទ្រង់ពេញចិត្តហើយជៀសវាងពីប្រការដែលទ្រង់ខឹងសម្បារ។
ពេលនោះ ព្យាការីមូសាបានបង្ហាញនូវអច្ឆរិយភាពមួយដ៏ធំមហិមាដែលជាភស្តុតាងបញ្ជាក់ថា រូបគាត់ពិតជាអ្នកនាំសារម្នាក់មកពីម្ចាស់របស់គាត់(អល់ឡោះ)ប្រាកដមែន វានោះគឺដៃ និងដំបងរបស់គាត់។
ប៉ុន្តែហ្វៀរអោនគ្មាន(ឆ្លើយតប)អ្វីក្រៅពីបដិសេធនឹងអច្ឆរិយភាពនេះ ហើយប្រឆាំងនឹងអ្វីដែលព្យាការីមូសាបានប្រើនោះទេ។
បន្ទាប់មក គេក៏បានងាកចេញមិនព្រមមានជំនឿចំពោះអ្វីដែលព្យាការីមូសាបាននាំមក ដោយគេនៅតែព្យាយាមក្នុងការប្រព្រឹត្តល្មើសនឹងអល់ឡោះ ហើយនិងប្រឆាំងនឹងសេចក្តីពិត។
ពេលនោះ គេ(ហ្វៀរអោន)ក៏បានប្រមូលក្រុមរបស់គេ ហើយនិងអ្នកដែលដើរតាមគេ ដើម្បី(ប្រជែង)យកឈ្នះលើព្យាការីមូសា ហើយគេបានស្រែកប្រកាសថា ៖
យើងគឺព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់របស់ពួកអ្នក។ ដូចនេះ ពួកអ្នកមិនអាចគោរពប្រតិបត្តិតាមអ្នកផ្សេងក្រៅពីយើងឡើយ។
79:25Page 584
فَأَخَذَهُ ٱللَّهُ نَكَالَ ٱلۡأٓخِرَةِ وَٱلۡأُولَىٰٓ ٢٥
So Allāh seized him in exemplary punishment for the last and the first [transgression].1.
ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានដាក់ទោសគេនៅក្នុងលោកិយនេះដោយឲ្យគេលិចលង់ក្នុងទឹកសមុទ្រ ហើយទ្រង់នឹងដាក់ទោសគេទៀតនៅថ្ងៃបរលោក ដោយបញ្ចូលគេទៅក្នុងទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត(គឺទណ្ឌកម្មក្នុងភ្លើងនរក)។
79:26Page 584
إِنَّ فِي ذَٰلِكَ لَعِبۡرَةٗ لِّمَن يَخۡشَىٰٓ ٢٦
Indeed in that is a lesson [i.e., warning] for whoever would fear [Allāh].
ពិតប្រាកដណាស់ នៅក្នុងរឿងដែលយើងដាក់ទណ្ឌកម្មលើហ្វៀរអ៊ូនទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោកនោះ គឺជាមេរៀនមួយសម្រាប់អ្នកដែលកោតខ្លាចអល់ឡោះជាម្ចាស់ ពីព្រោះគេគឺជាអ្នកដែលទាញយកផលប្រយោជន៍អំពីមេរៀននោះ។
79:27Page 584
ءَأَنتُمۡ أَشَدُّ خَلۡقًا أَمِ ٱلسَّمَآءُۚ بَنَىٰهَا ٢٧
Are you a more difficult creation or is the heaven? He [i.e., Allāh] constructed it.
តើការដែលអល់ឡោះធ្វើឲ្យពួកអ្នក(ឱពូកដែលបដិសេធនឹងការរស់ឡើងវិញ)មានវត្តមាន(ម្តងទៀតបន្ទាប់ពីស្លាប់) វាលំបាកជាង ឬការបង្កើតមេឃ(ដែលយើងបានបង្កើតវារួចនោះ)លំបាកជាង?
ទ្រង់បានលើកមេឃឲ្យខ្ពស់ប្រៀបដូចជាសំណងដែលខ្ពស់ផុតពីផែនដី ហើយទ្រង់ធ្វើឱ្យវាមានផ្ទៃរាបស្មើគ្មានចន្លោះប្រហោង វៀចវេរ និងគ្មានស្នាមប្រេះនោះទេ។
79:29Page 584
وَأَغۡطَشَ لَيۡلَهَا وَأَخۡرَجَ ضُحَىٰهَا ٢٩
And He darkened its night and extracted its brightness.1
ទ្រង់បានធ្វើឱ្យរាត្រីកាលរបស់វាមានភាពងងឹតនៅពេលដែលព្រះអាទិត្យលិចបាត់។ ហើយទ្រង់បានបញ្ចេញពន្លឺរបស់វា(ព្រះអាទិត្យ)មកវិញនៅពេលដែលថ្ងៃរះ។
បន្ទាប់ពីបង្កើតមេឃហើយនោះ ទ្រង់បានបង្កើតផែនដីដែលមានសណ្ឋានរាបស្មើ ហើយបានផ្តល់នូវផលប្រយោជន៍ជាច្រើននៅលើវា។
79:31Page 584
أَخۡرَجَ مِنۡهَا مَآءَهَا وَمَرۡعَىٰهَا ٣١
He extracted from it its water and its pasture,
ទ្រង់បានបពោ្ចញពីដីនូវទឹករបស់វាដែលជាប្រភពទឹកហូរ និងបានបណ្តុះនៅក្នុងវា(ផែនដី)នោះនូវរុក្ខជាតិជាច្រើនសម្រាប់(ជាចំណីដល់)សត្វពាហនៈ។
ហើយទ្រង់បានបង្កើតភ្នំជាស្នឹង(សម្រាប់ទប់លំនឹង)ដ៏រឹងមាំនៅលើផែនដី។
79:33Page 584
مَتَٰعٗا لَّكُمۡ وَلِأَنۡعَٰمِكُمۡ ٣٣
As enjoyment [i.e., provision] for you and your grazing livestock.
អ្វីទាំងអស់នោះ គឺដើម្បី(ផ្តល់)ជាផលប្រយោជន៍សម្រាប់ពួកអ្នក(ឱមនុស្សលោក)និងសត្វពាហនៈរបស់ពួកអ្នក។ ជាការពិតណាស់ អ្នកដែលបានបង្កើតរបស់ទាំងអស់នោះ ពុំមែនអសមត្ថភាពក្នុងការបង្កើតពួកគេ(ឲ្យមានជីវិត)ឡើងវិញសារជាថ្មីនោះទេ។
79:34Page 584
فَإِذَا جَآءَتِ ٱلطَّآمَّةُ ٱلۡكُبۡرَىٰ ٣٤
But when there comes the greatest Overwhelming Calamity1 -
នៅពេលដែលការផ្លុំត្រែលើកទីពីរត្រូវបានគេបន្លឺឡើងដែលអ្វីៗទាំងអស់ត្រូវបានគ្របដណ្តប់ដោយភាពភ័យរន្ធត់របស់វា ហើយថ្ងៃបរលោកក៏បានកើតឡើង
79:35Page 584
يَوۡمَ يَتَذَكَّرُ ٱلۡإِنسَٰنُ مَا سَعَىٰ ٣٥
The Day when man will remember that for which he strove,
នៅថ្ងៃនោះ មនុស្សលោកនឹងនឹកឃើញ(ទាំងអស់)នូវទង្វើដែលខ្លួនបានសាងកន្លងមក ទាំងទង្វើល្អ និងទង្វើអាក្រក់។
79:36Page 584
وَبُرِّزَتِ ٱلۡجَحِيمُ لِمَن يَرَىٰ ٣٦
And Hellfire will be exposed for [all] those who see -
ហើយនរកជើហ៊ីមត្រូវបានគេនាំមក និងត្រូវបានគេបង្ហាញឱ្យ(ពួកគេ)បានឃើញច្បាស់ផ្ទាល់នឹងភ្នែក។
ដូច្នេះ ចំពោះជនណាដែលបានបំពានព្រំដែនដោយស្ថិតក្នុងភាពវង្វេង
ហើយពួកគេស្រឡាញ់ជីវិតលោកិយដែលមិនឋិតឋេរនេះខ្លាំងជាងជីវិតបរលោកដែលឋិតឋេរនោះ
ពិតប្រាកដណាស់ នរកជើហ៊ីមគឺជាទីកន្លែងស្នាក់នៅរបស់គេ។
79:40–41Page 584
وَأَمَّا مَنۡ خَافَ مَقَامَ رَبِّهِۦ وَنَهَى ٱلنَّفۡسَ عَنِ ٱلۡهَوَىٰ ٤٠
But as for he who feared the position of his Lord1 and prevented the soul from [unlawful] inclination,
فَإِنَّ ٱلۡجَنَّةَ هِيَ ٱلۡمَأۡوَىٰ ٤١
Then indeed, Paradise will be [his] refuge.
រីឯជនណាដែលខ្លាចក្នុងការប្រឈមមុខនឹងម្ចាស់របស់គេ ហើយគេបានទប់ស្កាត់ខ្លួនរបស់គេមិនឱ្យប្រព្រឹត្តតាមចំណង់តណ្ហារបស់គេចំពោះប្រការទាំងឡាយដែលអល់ឡោះបានហាមឃាត់នោះ ពិតប្រាកដណាស់ ឋានសួគ៌គឺជាទីកន្លែងស្នាក់នៅរបស់គេ។
79:42Page 584
يَسۡـَٔلُونَكَ عَنِ ٱلسَّاعَةِ أَيَّانَ مُرۡسَىٰهَا ٤٢
They ask you, [O Muḥammad], about the Hour: when is its arrival?1
ពួកដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ថា តើថ្ងៃបរលោកនឹងកើតឡើងនៅពេលណា?
រូបអ្នកមិនមែនជាអ្នកដែលដឹងអំពីពេលវេលារបស់វាដើម្បីប្រាប់ដល់ពួកគេនោះទេ ហើយវាក៏មិនមែនជាតួនាទីរបស់អ្នកដែរ។ តាមពិត តួនាទីរបស់អ្នកនោះ គឺត្រូវត្រៀមខ្លួនសម្រាប់វា(ថ្ងៃបរលោកនោះ)ប៉ុណ្ណោះ។
គឺមានតែម្ចាស់របស់អ្នកតែមួយគត់ដែលដឹងពីពេលវេលាដែលថ្ងៃបរលោកនឹងកើតឡើង។
តាមពិត អ្នកគ្រាន់តែជាអ្នកដាស់តឿនព្រមានចំពោះជនណាដែលខ្លាចថ្ងៃបរលោកប៉ុណ្ណោះ ពីព្រោះគេជាអ្នកដែលទទួលបានផលពីការដាស់តឿនព្រមានរបស់អ្នក។
79:46Page 584
كَأَنَّهُمۡ يَوۡمَ يَرَوۡنَهَا لَمۡ يَلۡبَثُوٓاْ إِلَّا عَشِيَّةً أَوۡ ضُحَىٰهَا ٤٦
It will be, on the Day they see it,1 as though they had not remained [in the world] except for an afternoon or a morning thereof.
នៅថ្ងៃដែលពួកគេបានឃើញថ្ងៃបរលោកផ្ទាល់នឹងភ្នែកនោះ ពួកគេមានអារម្មណ៍ហាក់បីដូចជាពួកគេមិនបានរស់នៅក្នុងលោកិយនេះឡើយ លើកលែងតែរយៈពេលតែមួយល្ងាច ឬមួយព្រឹកប៉ុណ្ណោះ។
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences