Al-MukhtasarAl‑Anfal · 8:1–27

Al-Mukhtasar · Tafsir · in Khmer

الأنفال

Al-Anfal

The Spoils of War · Medinan · 75 ayahs

8:1Page 177

يَسۡـَٔلُونَكَ عَنِ ٱلۡأَنفَالِۖ قُلِ ٱلۡأَنفَالُ لِلَّهِ وَٱلرَّسُولِۖ فَٱتَّقُواْ ٱللَّهَ وَأَصۡلِحُواْ ذَاتَ بَيۡنِكُمۡۖ وَأَطِيعُواْ ٱللَّهَ وَرَسُولَهُۥٓ إِن كُنتُم مُّؤۡمِنِينَ ١

They ask you, [O Muḥammad], about the bounties [of war]. Say, "The [decision concerning] bounties is for Allāh and the Messenger." So fear Allāh and amend that which is between you and obey Allāh and His Messenger, if you should be believers.

បណ្តាមិត្តភក្តិ(សហាហ្ពាត់)របស់អ្នកនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីទ្រព្យជ័យភណ្ឌ ថាតើត្រូវបែងចែកវាដោយរបៀបណា? ហើយតើបែងចែកទៅឲ្យនរណាខ្លះ? ចូរអ្នក(ឱអ្នកនាំសារ)ឆ្លើយតបទៅពួកគេវិញចុះថាៈ ទ្រព្យជ័យភណ្ឌទាំងនោះ គឺសម្រាប់អល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់ ហើយត្រូវបែងចែកនិងចំណាយវាសម្រាប់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ដូចនេះ តួនាទីរបស់ពួកអ្នក គ្មានអ្វីក្រៅពីការគោរពតាមនិងទទួលយកនោះទេ។ ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)កោតខ្លាចអល់ឡោះជាម្ចាស់(ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់)។ ហើយចូរពួកអ្នកផ្សះផ្សារវាងពួកអ្នកចំពោះការកាត់ផ្តាច់(ទំនាក់ទំនង) និងការបែរខ្នងដាក់គ្នា(មិននិយាយរកគ្នា) ដោយការស្រឡាញ់រាប់អាន ភ្ជាប់ទំនាក់ទំនងនឹងគ្នា សីលធម៌ល្អប្រពៃ និងការចេះអធ្យាស្រ័យដល់គ្នា។ ហើយចូរប្រកាន់ខ្ជាប់នឹងកាគោរពប្រតិបត្តិអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ប្រសិនបើពួកអ្នកគឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដមែននោះ ពីព្រោះជំនឿ គឺត្រូវភ្ជាប់ជាមួយនឹងការគោរពប្រតិបត្តិនិងការចាកឆ្ងាយពីអំពើល្មើសនានា។ ហើយសំណួរនេះ គឺកើតមានឡើងក្រោយពីសង្គ្រាមហ្ពាហ្ទើរបានកើតឡើង។

8:2Page 177

إِنَّمَا ٱلۡمُؤۡمِنُونَ ٱلَّذِينَ إِذَا ذُكِرَ ٱللَّهُ وَجِلَتۡ قُلُوبُهُمۡ وَإِذَا تُلِيَتۡ عَلَيۡهِمۡ ءَايَٰتُهُۥ زَادَتۡهُمۡ إِيمَٰنٗا وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ ٢

The believers are only those who, when Allāh is mentioned, their hearts become fearful, and when His verses are recited to them, it increases them in faith; and upon their Lord they rely -

តាមពិត បណ្តាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដនោះ គឺបណ្តាអ្នកដែលនៅពេលមានគេរំលឹកចំពោះអល់ឡោះជាម្ចាស់នោះ ចិត្តរបស់ពួកគេមានការភ័យខ្លាច ហើយដួងចិត្តរបស់ពួកគេ និងខ្លួនប្រាណរបស់ពួកគេញាប់ញ័រ(ត្រៀម)សម្រាប់ការគោរពប្រតិបត្តិ ហើយនៅពេលដែលមានគេសូត្រនូវបណ្តាវាក្យខណ្ឌរបស់អល់ឡោះឲ្យពួកគេស្តាប់ ពួកគេពិចារណាចំពោះវា។ ដូច្នេះ វាបានធ្វើឲ្យសេចក្តីជំនឿរបស់ពួកគេកាន់តែកើនឡើងថែមទៀត។ ហើយពួកគេប្រគល់ការទុកចិត្តចំពោះម្ចាស់របស់ពួកគេតែមួយគត់ក្នុងការទទួលបាននូវប្រការល្អ ក៏ដូចជាការពារពួកគេពីប្រការអាក្រក់នានា។

8:3Page 177

ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَمِمَّا رَزَقۡنَٰهُمۡ يُنفِقُونَ ٣

The ones who establish prayer, and from what We have provided them, they spend.

ពួកគេ)គឺបណ្តាអ្នកដែលតែងតែប្រតិបត្តិសឡាតទៅតាមរបៀបរបបរបស់វាយ៉ាងពេញលេញនៅក្នុងពេលវេលារបស់វា ហើយចំពោះអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេនោះ គឺពួកគេបរិច្ចាគវា ទាំងការបរិច្ចាគដែលជាកាតព្វកិច្ច(ហ្សាកាត់) និងការបរិច្ចាគទានដែលជាការស្ម័គ្រចិត្ត។

8:4Page 177

أُوْلَٰٓئِكَ هُمُ ٱلۡمُؤۡمِنُونَ حَقّٗاۚ لَّهُمۡ دَرَجَٰتٌ عِندَ رَبِّهِمۡ وَمَغۡفِرَةٞ وَرِزۡقٞ كَرِيمٞ ٤

Those are the believers, truly. For them are degrees [of high position] with their Lord and forgiveness and noble provision.

បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិដូចបានលើកឡើងខាងលើនេះហើយគឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ ពីព្រោះពួកគេមានទាំងសេចក្តីជំនឿនៅក្នុងចិត្ត និងមានទាំងឥស្លាមនៅខាងក្រៅ។ ហើយការតបស្នងរបស់ពួកគេនោះ គឹពួកគេនឹងទទួលបាននូវឋានៈដ៏ខ្ពង់ខ្ពស់នៅឯម្ចាស់របស់ពួកគេ ហើយនិងការអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ពួកគេ ព្រមទាំងទទួលបាននូវលាភសក្ការៈដ៏ប្រពៃ នោះគឺជាឧបការគុណ(ឋានសួគ៌)ដែលអល់ឡោះបានត្រៀមទុកសម្រាប់ពួកគេ។

8:5Page 177

كَمَآ أَخۡرَجَكَ رَبُّكَ مِنۢ بَيۡتِكَ بِٱلۡحَقِّ وَإِنَّ فَرِيقٗا مِّنَ ٱلۡمُؤۡمِنِينَ لَكَٰرِهُونَ ٥

[It1 is] just as when your Lord brought you out of your home [for the battle of Badr] in truth, while indeed, a party among the believers were unwilling,

ដូចដែលអល់ឡោះជាម្ចាស់បានដកយកពីពួកអ្នកចំពោះការបែងចែកទ្រព្យជ័យភណ្ឌក្រោយពីពួកអ្នកបានខ្វែងគំនិតគ្នាក្នុងការបែងចែកវា និងបានដណ្តើមគ្នាចំពោះវា រួចទ្រង់បានចាត់ទុកទ្រព្យជ័យភណ្ឌនោះ គឺសម្រាប់ទ្រង់និងអ្នកនាំសាររបស់ទ្រង់នោះដែរ ម្ចាស់របស់អ្នកទ្រង់បានប្រើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យចាកចេញពីក្រុងម៉ាទីណះដើម្បីទៅជួបនឹងពួកមុស្ហរីគីនតាមរយៈវ៉ាហ៊ីដែលទ្រង់បានបញ្ចុះវាទៅកាន់អ្នក ទោះបីជាមានមួយក្រុមក្នុងចំណោមអ្នកមានជំនឿមិនពេញចិត្តក្នុងការចាកចេញទៅក៏ដោយ។

8:6Page 177

يُجَٰدِلُونَكَ فِي ٱلۡحَقِّ بَعۡدَ مَا تَبَيَّنَ كَأَنَّمَا يُسَاقُونَ إِلَى ٱلۡمَوۡتِ وَهُمۡ يَنظُرُونَ ٦

Arguing with you concerning the truth after it had become clear, as if they were being driven toward death while they were looking on.

អ្នកមានជំនឿមួយក្រុមនោះ ពួកគេជជែកដេញដោលជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីបញ្ហាការធ្វើសង្គ្រាមជាមួយនឹងពួកមុស្ហរីគីន ក្រោយពីបានបង្ហាញយ៉ាងច្បាស់ចំពោះពួកគេថា វា(សង្គ្រាម)នឹងកើតឡើងយ៉ាងពិតប្រាកដហើយនោះ ហាក់បីដូចជាពួកគេត្រូវបានអូសទាញទៅរកសេចក្តីស្លាប់ ខណៈដែលពួកគេកំពុងតែសម្លើងមើលទៅកាន់វា(សេចក្តីស្លាប់)នឹងភ្នែករបស់ពួកគេដូច្នោះដែរ។ នោះគឺដោយសារតែពួកគេមិនពេញចិត្តក្នុងការចេញទៅច្បាំង ពីព្រោះពួកគេមិនបានត្រៀមខ្លួនដើម្បីប្រយុទ្ធនោះទេ ហើយពួកគេក៏មិនបានរៀបចំនូវសម្ភារៈសឹកដើម្បីធ្វើសង្គ្រាមនោះដែរ។

8:7Page 177

وَإِذۡ يَعِدُكُمُ ٱللَّهُ إِحۡدَى ٱلطَّآئِفَتَيۡنِ أَنَّهَا لَكُمۡ وَتَوَدُّونَ أَنَّ غَيۡرَ ذَاتِ ٱلشَّوۡكَةِ تَكُونُ لَكُمۡ وَيُرِيدُ ٱللَّهُ أَن يُحِقَّ ٱلۡحَقَّ بِكَلِمَٰتِهِۦ وَيَقۡطَعَ دَابِرَ ٱلۡكَٰفِرِينَ ٧

[Remember, O believers], when Allāh promised you one of the two groups1 - that it would be yours - and you wished that the unarmed one would be yours. But Allāh intended to establish the truth by His words and to eliminate the disbelievers

ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿដែលជជែកដេញដោល)ចងចាំ នៅពេលដែលអល់ឡោះជាម្ចាស់បានសន្យានឹងពួកអ្នកថា ពិតប្រាកដណាស់ ពួកអ្នកប្រាកដជានឹងទទួលជ័យជម្នះលើក្រុមមួយក្នុងចំណោមក្រុមទាំងពីររបស់ពួកមុស្ហរីគីន ពោលគឺ អាចជាក្រុមសត្វអូដ្ឋហើយនិងទ្រព្យសម្បត្តិ(ឬទំនិញ)ដែលវាកំពុងដឹក ហើយពួកអ្នកយកវាធ្វើជាទ្រព្យជ័យភ័ណ្ឌ ឬក៏(ទទួលជ័យជម្នះ)ទៅលើក្រុមកងទ័ព ដោយពួកអ្នកប្រយុទ្ធតទល់ជាមួយពួកគេ ហើយពួកអ្នកត្រូវបានគេ(អល់ឡោះ)ជួយឲ្យទទួលបានជ័យជម្នះលើពួកគេ។ ពេលនោះ ពួកអ្នកពេញចិត្តចំពោះការទទួលជ័យជម្នះលើក្រុមសត្វអូដ្ឋដោយសារតែភាពងាយស្រួលក្នុងការយកឈ្នះលើពួកគេដោយមិនបាច់ប្រយុទ្ធគ្នា។ តែអល់ឡោះជាម្ចាស់ទ្រង់ចង់ពង្រឹងការពិតដោយដាក់បទបញ្ជាពួកអ្នកឲ្យចេញច្បាំង ដើម្បីឲ្យពួកអ្នកសម្លាប់ពួកមេដឹកនាំនៃពួកមុស្ហរីគីន ហើយពួកអ្នកចាប់ពួកគេធ្វើជាឈ្លើយសឹកបានយ៉ាងច្រើន រហូតដល់បានស្តែងចេញនូវភាពខ្លាំងក្លារបស់ឥស្លាម។

8:8Page 177

لِيُحِقَّ ٱلۡحَقَّ وَيُبۡطِلَ ٱلۡبَٰطِلَ وَلَوۡ كَرِهَ ٱلۡمُجۡرِمُونَ ٨

That He should establish the truth and abolish falsehood, even if the criminals disliked it.

ដើម្បីអល់ឡោះជាម្ចាស់នឹងបង្ហាញនូវការពិតតាមរយៈការបង្ហាញនូវសាសនាឥស្លាម និងអ្នកដែលកាន់តាមវា។ នោះគឺតាមរយៈបង្ហាញនូវភស្តុតាងទាំងឡាយដែលបញ្ជាក់ពីភាពពិតរបស់វា។ ហើយអល់ឡោះនឹងលុបបំបាត់នូវប្រការដែលមិនត្រឹមត្រូវ តាមរយៈការបង្ហាញនូវភស្តុតាងដែលបញ្ជាក់ពីភាពមិនត្រឹមត្រូវរបស់វា ទោះបីជាពួកមុស្ហរីគីនមិនពេញចិត្តដូច្នោះក៏ដោយ។ ពិតណាស់ អល់ឡោះជាម្ចាស់គឺជាអ្នកដែលបង្ហាញវា(ឲ្យពួកមុស្ហរីគីនបានឃើញ)។

8:9Page 178

إِذۡ تَسۡتَغِيثُونَ رَبَّكُمۡ فَٱسۡتَجَابَ لَكُمۡ أَنِّي مُمِدُّكُم بِأَلۡفٖ مِّنَ ٱلۡمَلَٰٓئِكَةِ مُرۡدِفِينَ ٩

[Remember] when you were asking help of your Lord, and He answered you, "Indeed, I will reinforce you with a thousand from the angels, following one another."

ហើយចូរពួកអ្នកចងចាំថ្ងៃសមរភូមិហ្ពាហ្ទើរ នៅពេលដែលពួកអ្នកសុំជំនួយពីអល់ឡោះឲ្យទ្រង់ជួយពួកអ្នកយកជ័យជម្នះទៅលើសត្រូវរបស់ពួកអ្នក។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានទទួលយកការបួងសួងរបស់ពួកអ្នក ដោយទ្រង់គឺជាអ្នកដែលជួយពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ) ដោយទ្រង់បានបញ្ជូនម៉ាឡាអ៊ីកាត់ចំនួនមួយពាន់នាក់មកជាបន្តបន្ទាប់គ្នា។

8:10Page 178

وَمَا جَعَلَهُ ٱللَّهُ إِلَّا بُشۡرَىٰ وَلِتَطۡمَئِنَّ بِهِۦ قُلُوبُكُمۡۚ وَمَا ٱلنَّصۡرُ إِلَّا مِنۡ عِندِ ٱللَّهِۚ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٌ ١٠

And Allāh made it not but good tidings and so that your hearts would be assured thereby. And victory is not but from Allāh. Indeed, Allāh is Exalted in Might and Wise.

ហើយការដែលអល់ឡោះជាម្ចាស់ទ្រង់បញ្ជូនម៉ាឡាអ៊ីកាត់ទាំងនេះមក គឺគ្មានអ្វីក្រៅពីជាការផ្តល់ដំណឹងរីករាយដល់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) ដោយទ្រង់គឺជាអ្នកដែលជួយពួកអ្នកឲ្យយកឈ្នះលើសត្រូវរបស់ពួកអ្នក ហើយក៏ដើម្បីធ្វើឲ្យចិត្ពរបស់ពួកអ្នកមានភាពនឹងនរដោយជឿជាក់ចំពោះជ័យជម្នះ។ ហើយការទទួលបានជ័យជម្នះ(លើសត្រូវ)នោះ មិនមែនដោយសារមានគ្នាច្រើននោះទេ ហើយក៏មិនដោយសារពួកអ្នកមានសម្ភារៈសឹកច្រើននោះដែរ។ តាមពិត ការទទួលបានជ័យជម្នះនោះ គឺមកពីអល់ឡោះជាម្ចាស់តែមួយគត់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពួកែចំពោះការគ្រប់គ្រងរបស់ទ្រង់ដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។

8:11Page 178

إِذۡ يُغَشِّيكُمُ ٱلنُّعَاسَ أَمَنَةٗ مِّنۡهُ وَيُنَزِّلُ عَلَيۡكُم مِّنَ ٱلسَّمَآءِ مَآءٗ لِّيُطَهِّرَكُم بِهِۦ وَيُذۡهِبَ عَنكُمۡ رِجۡزَ ٱلشَّيۡطَٰنِ وَلِيَرۡبِطَ عَلَىٰ قُلُوبِكُمۡ وَيُثَبِّتَ بِهِ ٱلۡأَقۡدَامَ ١١

[Remember] when He overwhelmed you with drowsiness [giving] security from Him and sent down upon you from the sky, rain by which to purify you and remove from you the evil [suggestions] of Satan and to make steadfast your hearts and plant firmly thereby your feet.

ចូរពួកអ្នកចងចាំ(ឱបណ្តាអ្នកដែលមានជំនឿ) នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់បានឲ្យការងងុយគេងគ្របដណ្តប់លើពួកអ្នក ជាសុវត្ថិភាព(អំពីទ្រង់) ក្នុងពេលដែលពួកអ្នកកំពុងតែមានការភ័យខ្លាចសត្រូវរបស់ពួកអ្នក។ ហើយទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃមកឲ្យពួកអ្នកដើម្បីជម្រះសម្អាតភាពស្មោគគ្រោកចេញពីពួកអ្នក និងដើម្បីបំបាត់ការញុះញង់របស់ស្ហៃតនចេញពីពួកអ្នកផងដែរ ហើយក៏ដើម្បីពង្រឹងដួងចិត្តរបស់ពួកអ្នកដើម្បីជាការពង្រឹងខ្លួនប្រាណរបស់ពួកអ្នកនៅពេលដែលជួបនឹងសត្រូវ ព្រមទាំងដើម្បីជាការពង្រឹងជើងរបស់ពួកអ្នក តាមរយៈការធ្វើឲ្យដីខ្សាច់នោះទន់(មិនហុយ)ដើម្បីកុំឲ្យប្រឡាក់ជើងរបស់ពួកអ្នក។

8:12Page 178

إِذۡ يُوحِي رَبُّكَ إِلَى ٱلۡمَلَٰٓئِكَةِ أَنِّي مَعَكُمۡ فَثَبِّتُواْ ٱلَّذِينَ ءَامَنُواْۚ سَأُلۡقِي فِي قُلُوبِ ٱلَّذِينَ كَفَرُواْ ٱلرُّعۡبَ فَٱضۡرِبُواْ فَوۡقَ ٱلۡأَعۡنَاقِ وَٱضۡرِبُواْ مِنۡهُمۡ كُلَّ بَنَانٖ ١٢

[Remember] when your Lord inspired to the angels, "I am with you, so strengthen those who have believed. I will cast terror into the hearts of those who disbelieved, so strike [them] upon the necks and strike from them every fingertip."1

នៅពេលដែលម្ចាស់របស់អ្នក(ឱព្យាការីមូហាំម៉ាត់)បានផ្តល់វ៉ាហ៊ីទៅកាន់ម៉ាឡាអ៊ីកាត់ដែលបានជួយបណ្តាអ្នកមានជំនឿនៅក្នុងសមរភូមិហ្ពាហ្ទើរថាៈ ជាការពិតណាស់ យើងនៅជាមួយពួកអ្នក(ឱម៉ាឡាអ៊ីកាត់)តាមរយៈការជួយនិងការគាំទ្រ។ ដូច្នេះ ចូរពួកអ្នកពង្រឹងកម្លាំងរបស់អ្នកមានជំនឿក្នុងការវាយលុកទៅលើសត្រូវរបស់ពួកគេចុះ យើងនឹងបញ្ចូលភាពភ័យខ្លាចយ៉ាងធ្ងន់ធ្ងរទៅក្នុងដួងចិត្តបស់ពួកគ្មានជំនឿ។ ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)កាត់ក្បាលពួកគ្មានជំនឿទាំងនោះដើម្បីឲ្យពួកគេស្លាប់ ហើយចូរពួកអ្នកកាត់រាល់ៗសន្លាក់ឆ្អឹងទាំងអស់របស់ពួកគេដើម្បីបញ្ឈប់ពួកគេមិនឲ្យសម្លាប់ពួកអ្នកបាន។

8:13Page 178

ذَٰلِكَ بِأَنَّهُمۡ شَآقُّواْ ٱللَّهَ وَرَسُولَهُۥۚ وَمَن يُشَاقِقِ ٱللَّهَ وَرَسُولَهُۥ فَإِنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ ١٣

That is because they opposed Allāh and His Messenger. And whoever opposes Allāh and His Messenger - indeed, Allāh is severe in penalty.

ការសម្លាប់ និងការកាត់ឆ្អឹងសន្លាក់ដែលបានកើតឡើងលើពួកគ្មានជំនឿទាំងនោះ គឺដោយសារតែពួកគេបានប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ដោយពួកគេមិនអនុវត្តតាមអ្វីដែលគេបង្គាប់ប្រើពួកគេ(ឲ្យធ្វើ)នោះទេ ហើយពួកគេក៏មិនបញ្ឈប់នូវអ្វីដែលគេបានហាមឃាត់ពួកគេ(មិនឲ្យធ្វើ)នោះដែរ។ ហើយជនណាដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ចំពោះបញ្ហានេះ ជាការពិតណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតលើរូបគេនៅក្នុងលោកិយនេះដោយការសម្លាប់ និងការចាប់ជាឈ្លើយសឹក ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងឋាននរក។

8:14Page 178

ذَٰلِكُمۡ فَذُوقُوهُ وَأَنَّ لِلۡكَٰفِرِينَ عَذَابَ ٱلنَّارِ ١٤

"That [is yours], so taste it." And indeed for the disbelievers is the punishment of the Fire.

ទណ្ឌកម្មដែលបានលើកឡើងខាងលើនេះ គឺសម្រាប់ពួកអ្នក(នែពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់)។ ដូច្នេះ ចូរពួកអ្នកភ្លក្សរសជាតិវាភ្លាមៗចុះនៅក្នុងលោកិយនេះ។ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងទទួលនូវទណ្ឌកម្មក្នុងឋាននរកប្រសិនបើពួកអ្នកស្លាប់ដោយស្ថិតក្នុងភាពប្រឆាំង(គ្មានជំនឿ) និងការចចេសរឹងរូសរបស់ពួកអ្នកដូចនេះនោះ។

8:15Page 178

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا لَقِيتُمُ ٱلَّذِينَ كَفَرُواْ زَحۡفٗا فَلَا تُوَلُّوهُمُ ٱلۡأَدۡبَارَ ١٥

O you who have believed, when you meet those who disbelieve advancing [in battle], do not turn to them your backs [in flight].

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! នៅពេលដែលពួកអ្នកបានជួបនឹងពួកមុស្ហរីគីននៅក្នុងសមរភូមិដោយប្រឈមមុខជាមួយពួកគេនោះ ចូរពួកអ្នកកុំចុះចាញ់ពួកគេ និងកុំបែរខ្នងដាក់ពួកគេដោយការរត់គេច(ពីពួកគេ)ឲ្យសោះ ក៏ប៉ុន្តែផ្ទុយទៅវិញ ពួកអ្នកត្រូវមានភាពរឹងមាំក្នុងការប្រឈមមុខនឹងពួកគេ ហើយចូរពួកអុ្នកអត់ធ្មត់ក្នុងការជួបជាមួយពួកគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយពួកអ្នកតាមរយៈការជួយ និងការគាំទ្ររបស់ទ្រង់។

8:16Page 178

وَمَن يُوَلِّهِمۡ يَوۡمَئِذٖ دُبُرَهُۥٓ إِلَّا مُتَحَرِّفٗا لِّقِتَالٍ أَوۡ مُتَحَيِّزًا إِلَىٰ فِئَةٖ فَقَدۡ بَآءَ بِغَضَبٖ مِّنَ ٱللَّهِ وَمَأۡوَىٰهُ جَهَنَّمُۖ وَبِئۡسَ ٱلۡمَصِيرُ ١٦

And whoever turns his back to them on such a day, unless swerving [as a strategy] for war or joining [another] company, has certainly returned with anger [upon him] from Allāh, and his refuge is Hell - and wretched is the destination.

ហើយជនណាដែលបានបែរខ្នងរបស់គេដាក់សត្រូវ(រត់ចោលជួរ)ដោយមិនមែនក្នុងគោលបំណងរកល្បិចកលដើម្បីវាយបកទៅលើសត្រូវវិញ ឬក៏មិនមែនជាការដកថយទៅរកក្រុមអ្នកមានជំនឿដើម្បីសុំជំនួយពីពួកគេទេនោះ ជាការពិតណាស់ ជននោះពិតជាបានវិលត្រឡប់មកវិញដោយនាំមកនូវការខឹងសម្បារពីអល់ឡោះជាម្ចាស់ ហើយរូបគេសមនឹងទទូលបានដូច្នេះហើយ។ ហើយទីកន្លែរបស់គេនៅថ្ងៃបរលោកនោះ គឺនរកជើហាន់ណាំ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតរបស់គេ។

8:17Page 179

فَلَمۡ تَقۡتُلُوهُمۡ وَلَٰكِنَّ ٱللَّهَ قَتَلَهُمۡۚ وَمَا رَمَيۡتَ إِذۡ رَمَيۡتَ وَلَٰكِنَّ ٱللَّهَ رَمَىٰ وَلِيُبۡلِيَ ٱلۡمُؤۡمِنِينَ مِنۡهُ بَلَآءً حَسَنًاۚ إِنَّ ٱللَّهَ سَمِيعٌ عَلِيمٞ ١٧

And you did not kill them, but it was Allāh who killed them.1 And you threw not, [O Muḥammad], when you threw, but it was Allāh who threw2 that He might test the believers with a good test.3 Indeed, Allāh is Hearing and Knowing.

ជាការពិតណាស់ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនបានសម្លាប់ពួកមុស្ហរីគីននាថ្ងៃសមរភូមិហ្ពាហ្ទើរដោយសារតែសមត្ថភាពនិងភាពខ្លាំងក្លារបស់ពួកអ្នកនោះទេ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលបានជួយពួកអ្នកក្នុងរឿងនេះ។ ហើយអ្នក(ឱព្យាការីមូហាំម៉ាត់)ក៏មិនបានគប់(គ្រាប់ខ្សាច់)ទៅលើពួកមុស្ហរីគីននោះដែរនៅពេលដែលអ្នកគប់(គ្រាប់ខ្សាច់)ទៅលើពួកគេនោះ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលជាអ្នកគប់ពួកគេនោះ ដោយទ្រង់បានធ្វើឲ្យការគប់(គ្រាប់ខ្សាច់)របស់អ្នកទៅដល់(ភ្នែក)ពួកគេ។ ហើយទ្រង់នឹងសាកល្បងបណ្តាអ្នកមានជំនឿតាមរយៈអ្វីដែលទ្រង់បានផ្តល់ជាឧបការគុណដល់ពួកគេនៃការឲ្យពួកគេយកឈ្នះលើសត្រូវរបស់ពួកគេទោះបីជាគ្នារបស់ពួកគេ និងសម្ភារៈសឹករបស់ពួកគេមានចំនួនតិច(ជាងពួកសត្រូវ)ក៏ដោយ ដើម្បីឲ្យពួកគេថ្លែងអំណរគុណចំពោះទ្រង់។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាលឺបំផុតនូវការបួងសួងសុំរបស់ពួកអ្នក និងពាក្យសម្តី(និយាយគ្នា)របស់ពួកអ្នក ហើយទ្រង់មហាដឹងបំផុតចំពោះទង្វើរបស់ពួកអ្នក ហើយនិងអ្វីដែលមានផលប្រយោជន៍ចំពោះពួកអ្នក។

8:18Page 179

ذَٰلِكُمۡ وَأَنَّ ٱللَّهَ مُوهِنُ كَيۡدِ ٱلۡكَٰفِرِينَ ١٨

That [is so], and [also] that Allāh will weaken the plot of the disbelievers.

ការសម្លាប់ពួកមុស្ហរីគីន និងការគប់(គ្រាប់ខ្សាច់)ទៅលើពួកគេរហូតដល់ពួកគេចុះចាញ់ រត់បែរក្រោយ ព្រមទាំងឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់បណ្តាអ្នកមានជំនឿតាមរយៈការឲ្យពួកគេយកឈ្នះលើសត្រូវរបស់ពួកគេដែលបានលើកឡើងខាងលើនោះ គឺមកពីអល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយអល់ឡោះជាម្ចាស់ គឺជាអ្នកដែលធ្វើឲ្យល្បិចកលរបស់ពួកគ្មានជំនឿទន់ខ្សោយដែលពួកគេបានប្រើកលល្បិចមកលើសាសនាឥស្លាម។

8:19Page 179

إِن تَسۡتَفۡتِحُواْ فَقَدۡ جَآءَكُمُ ٱلۡفَتۡحُۖ وَإِن تَنتَهُواْ فَهُوَ خَيۡرٞ لَّكُمۡۖ وَإِن تَعُودُواْ نَعُدۡ وَلَن تُغۡنِيَ عَنكُمۡ فِئَتُكُمۡ شَيۡـٔٗا وَلَوۡ كَثُرَتۡ وَأَنَّ ٱللَّهَ مَعَ ٱلۡمُؤۡمِنِينَ ١٩

If you [disbelievers] seek the decision [i.e., victory] - the decision [i.e., defeat] has come to you. And if you desist [from hostilities], it is best for you; but if you return [to war], We will return, and never will you be availed by your [large] company at all, even if it should increase; and [that is] because Allāh is with the believers.

ប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)សុំឲ្យអល់ឡោះដាក់ទណ្ឌកម្ម និងគ្រោះកាចទៅលើពួកដែលបំពាននោះ ពិតប្រាកដណាស់ ទ្រង់នឹងដាក់ទណ្ឌកម្មទៅលើពួកអ្នកចំពោះអ្វីដែលពួកអ្នកបានសុំ។ ហើយទ្រង់នឹងបញ្ចុះទៅកាន់ពួកអ្នកនូវអ្វីដែលជាទណ្ឌកម្មសម្រាប់ពួកអ្នក ហើយជាមេរៀនសម្រាប់បណ្តាអ្នកដែលកោតខ្លាច។ តែប្រសិនបើពួកអ្នកបញ្ឈប់ការសុំដូច្នោះនោះ ពិតណាស់ វាគឺជាការប្រសើរសម្រាប់ពួកអ្នក។ ជួនកាល ទ្រង់ទុកពេលឲ្យពួកអ្នកដោយទ្រង់មិនដាកទណ្ឌកម្មពួកអ្នកភ្លាមៗនោះទេ។ ហើយប្រសិនបើពួកអ្នកវិលត្រឡប់ទៅស្នើសុំ(ដូចមុន) ឬ(ត្រឡប់ទៅ)ធ្វើសង្គ្រាមជាមួយនឹងអ្នកមានជំនឿវិញ យើងសន្យាថានឹងទម្លាក់ទណ្ឌកម្មនោះទៅលើពួកអ្នក ហើយនិងផ្តល់ជ័យជំនះដល់បណ្តាអ្នកមានជំនឿទៀតជាមិនខាន ហើយ(ពេលនោះ)ក្រុមរបស់ពួកអ្នក និងកងជំនួយរបស់ពួកអ្នកនឹងមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកអ្នកនោះឡើយ ទោះបីជាគ្នាពួកអ្នក និងសម្ភារៈសឹករបស់ពួកអ្នកមានចំនួនច្រើន ហើយអ្នកមានជំនឿមានគ្នាតិចក៏ដោយ។ ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកមានជំនឿដោយការជួយ និងការគាំទ្រ។ ហើយជនណាដែលអល់ឡោះនៅជាមួយគេនោះ គឺគ្មាននរណាម្នាក់អាចយកឈ្នះគេបានឡើយ។

8:20Page 179

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ أَطِيعُواْ ٱللَّهَ وَرَسُولَهُۥ وَلَا تَوَلَّوۡاْ عَنۡهُ وَأَنتُمۡ تَسۡمَعُونَ ٢٠

O you who have believed, obey Allāh and His Messenger and do not turn from him while you hear [his order].

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកគោរពប្រតិបត្តិអល់ឡោះ និងគោរពប្រតិបត្តិអ្នកនាំសាររបស់ទ្រង់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ហើយចូរពួកអ្នកកុំប្រឆាំងនឹងទ្រង់ដោយធ្វើផ្ទុយពីបទបញ្ជារបស់ទ្រង់ ហើយប្រព្រឹត្តនូវទង្វើដែលទ្រង់បានហាមឃាត់ឲ្យសោះ ខណៈដែលពួកអ្នកបានស្តាប់លឺបណ្តាវាក្យខណ្ឌរបស់អល់ឡោះដែលគេសូត្រឲ្យពួកអ្នកស្តាប់ហើយនោះ។

8:21Page 179

وَلَا تَكُونُواْ كَٱلَّذِينَ قَالُواْ سَمِعۡنَا وَهُمۡ لَا يَسۡمَعُونَ ٢١

And do not be like those who say, "We have heard," while they do not hear.

ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)កុំធ្វើដូចពួកពួកពុតត្បុត និងពួកមុស្ហរីគីនឲ្យសោះ ដែលពួកគេនៅពេលមានគេសូត្របណ្តាវាក្យខណ្ឌរបស់អល់ឡោះឲ្យពួកគេស្តាប់ គឺពួកគេនិយាយថាៈ ពួកយើងបានលឺនឹងត្រចៀករបស់ពួកយើងហើយនូវគម្ពីរគួរអានដែលគេសូត្រឲ្យពួកយើងស្តាប់នោះ ខណៈដែលពួកគេមិនបានស្តាប់ដោយយកចិត្តទុកដាក់ ត្រិះរិះពិចារណា និងយកវាជាមេរៀនដើម្បីទទួលបាននូវផលប្រយោជន៍ពីការស្តាប់នេះនោះឡើយ។

8:22Page 179

۞ إِنَّ شَرَّ ٱلدَّوَآبِّ عِندَ ٱللَّهِ ٱلصُّمُّ ٱلۡبُكۡمُ ٱلَّذِينَ لَا يَعۡقِلُونَ ٢٢

Indeed, the worst of living creatures in the sight of Allāh are the deaf and dumb who do not use reason [i.e., the disbelievers].

ជាការពិតណាស់ សត្វលោកដែលអាក្រក់ជាងគេបំផុតនៅលើផែនដីនៅចំពោះមុខអល់ឡោះជាម្ចាស់នោះ គឺអ្នកថ្លង់ដែលពួកគេមិនព្រមស្តាប់ការពិត និងអ្នកគដែលមិននិយាយ(ការពិត)។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលមិនដឹងអ្វីជាបទបញ្ជារបស់អល់ឡោះ និងអ្វីជាប្រការដែលទ្រង់ហាមឃាត់នោះទេ។

8:23Page 179

وَلَوۡ عَلِمَ ٱللَّهُ فِيهِمۡ خَيۡرٗا لَّأَسۡمَعَهُمۡۖ وَلَوۡ أَسۡمَعَهُمۡ لَتَوَلَّواْ وَّهُم مُّعۡرِضُونَ ٢٣

Had Allāh known any good in them, He would have made them hear. And if He had made them hear, they would [still] have turned away, while they were refusing.

ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់ដឹងថា ពួកមូស្ហរីគីនដែលបដិសេធទាំងនោះមានភាពល្អប្រសើរនោះ ទ្រង់ប្រាកដជានឹងធ្វើឲ្យពួកគេអាចស្តាប់លឺនូវការលឺដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ ហើយទ្រង់នឹងធ្វើឲ្យពួកគេមានប្រាជ្ញាស្មារតីចេះពិចារចំពោះបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់ជាមិនខាន ក៏ប៉ុន្តែទ្រង់បានដឹងយ៉ាងច្បាស់ថា ពិតណាស់ពួកគេគ្មានភាពល្អប្រសើរនោះទេ។ ហើយបើទោះបីជាទ្រង់ធ្វើឲ្យពួកគេអាចស្តាប់លឺក៏ដោយ ក៏ពួកគេនឹងបែរចេញពីការមានជំនឿដោយភាពចចេសរឹងរួសរបស់ពួកគេនោះដែរ ហើយពួកគេគឺជាពួកដែលប្រឆាំង។

8:24Page 179

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱسۡتَجِيبُواْ لِلَّهِ وَلِلرَّسُولِ إِذَا دَعَاكُمۡ لِمَا يُحۡيِيكُمۡۖ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ يَحُولُ بَيۡنَ ٱلۡمَرۡءِ وَقَلۡبِهِۦ وَأَنَّهُۥٓ إِلَيۡهِ تُحۡشَرُونَ ٢٤

O you who have believed, respond to Allāh and to the Messenger when he calls you to that which gives you life. And know that Allāh intervenes between a man and his heart and that to Him you will be gathered.

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកឆ្លើយតបចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ដោយការទទួលយក និងប្រតិបត្តិតាមបទបញ្ជាទាំងឡាយរបស់ទ្រង់និងចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ចុះនៅពេលដែលគេអំពាវនាវពួកអ្នកទៅរកមាគ៌ាដែលត្រឹមត្រូវនោះ។ ហើយចូរពួកអ្នកជឿជាក់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់។ ដូចនេះ ទ្រង់មានសមត្ថភាពក្នុងការផ្លាស់ប្តូររវាងពួកអ្នកនិងរវាងការទទួលយកសេចក្តីពិត ប្រសិនបើពួកអ្នកចង់ទទួលបានវាក្រោយពីពួកអ្នកបានបដិសេធវានោះ។ ហេតុនេះ ចូរពួកអ្នករួសរាន់ទៅកាន់សេចក្តីពិតនោះ ហើយពួកអ្នកត្រូវជឿជាក់ថា ពិតណាស់នៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវបានគេប្រមូលផ្តុំទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយទ្រង់នឹងតបស្នងរាល់ទង្វើដែលពួកអ្នកធ្លាប់បានសាងនៅក្នុងលោកិយនេះ។

8:25Page 179

وَٱتَّقُواْ فِتۡنَةٗ لَّا تُصِيبَنَّ ٱلَّذِينَ ظَلَمُواْ مِنكُمۡ خَآصَّةٗۖ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ ٢٥

And fear a trial1 which will not strike those who have wronged among you exclusively, and know that Allāh is severe in penalty.

ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់អល់ឡោះដែលមិនត្រឹមតែធ្លាក់ទៅលើពួកដែលប្រព្រឹត្តបាបកម្មក្នុងចំណោមពួកអ្នកនោះទេ ផ្ទុយទៅវិញ គឺវានឹងប៉ះពាល់ដល់អ្នកផ្សេងទៀត(មនុស្សល្អ)ក្រៅពីរូបគេផងដែរ។ នោះគឺដោយសារតែ នៅពេលដែលការបំពានបានលេចឡើង ពួកគេ(មនុស្សល្អ)មិនព្រមផ្លាស់ប្តូរ(កែប្រែ)វា។ ហើយចូរពួកអ្នកជឿជាក់ថា ពិតណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុតចំពោះពួកដែលប្រព្រឹត្តល្មើសនឹងទ្រង់។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នពីការប្រព្រឹត្តល្មើសចំពោះទ្រង់។

8:26Page 180

وَٱذۡكُرُوٓاْ إِذۡ أَنتُمۡ قَلِيلٞ مُّسۡتَضۡعَفُونَ فِي ٱلۡأَرۡضِ تَخَافُونَ أَن يَتَخَطَّفَكُمُ ٱلنَّاسُ فَـَٔاوَىٰكُمۡ وَأَيَّدَكُم بِنَصۡرِهِۦ وَرَزَقَكُم مِّنَ ٱلطَّيِّبَٰتِ لَعَلَّكُمۡ تَشۡكُرُونَ ٢٦

And remember when you were few and oppressed in the land, fearing that people might abduct you, but He sheltered you, supported you with His victory, and provided you with good things - that you might be grateful.

ហើយចូរពួកអ្នកចងចាំ(ឱបណ្តាអ្នកដែលមានជំនឿ) នៅពេលដែលពួកអ្នកស្ថិតនៅទីក្រុងម៉ាក្កះ ដោយពួកអ្នកមានគ្នាតិច និងមានភាពទន់ខ្សោយ ព្រមទាំងត្រូវទទួលរងនូវការគាបសង្កត់ពីពួកគេ(ពួកមុស្ហរីគីន)។ ពួកអ្នកខ្លាចសត្រូវរបស់ពួកអ្នកធ្វើបាបពួកអ្នកភ្លាមៗ តែអល់ឡោះទ្រង់បានផ្តល់កន្លែងជ្រកកោនដល់ពួកអ្នកដែលពួកអ្នកអាចភៀសខ្លួនទៅកាន់វាបាន នោះគឺទីក្រុងម៉ាទីណះ។ ហើយអល់ឡោះបានពង្រឹងពួកអ្នកដោយការធ្វើឲ្យពួកអ្នកទទួលជ័យជម្នះលើសត្រូវរបស់ពួកអ្នកនៅក្នុងសមរភូមិជាច្រើន ដែលក្នុងចំណោមនោះ គឺសមរភូមិហ្ពាហ្ទើរ។ ហើយទ្រង់បានប្រទាននូវលាភសក្ការៈដ៏ល្អៗដល់ពួកអ្នក ដែលក្នុងចំណោមនោះ គឺទ្រព្យជ័យភណ្ឌដែលពួកអ្នកដកហូតបានពីសត្រូវរបស់ពួកអ្នក។ សង្ឃឹមថា ពួកអ្នកនឹងថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណរបស់ទ្រង់ ដើម្បីទ្រង់នឹងបន្ថែមវាដល់ពួកអ្នកទៀត។ ហើយចូរពួកអ្នកកុំរមិលគុណចំពោះឧបការគុណរបស់ទ្រង់ ដែលជាហេតុធ្វើឲ្យទ្រង់ដកហូតវាពីពួកអ្នកវិញ ហើយទ្រង់នឹងដាក់ទណ្ឌកម្មលើពួកអ្នកថែមទៀត។

8:27Page 180

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَخُونُواْ ٱللَّهَ وَٱلرَّسُولَ وَتَخُونُوٓاْ أَمَٰنَٰتِكُمۡ وَأَنتُمۡ تَعۡلَمُونَ ٢٧

O you who have believed, do not betray Allāh and the Messenger or betray your trusts while you know [the consequence].

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកុំក្បត់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ដោយបោះបង់ការអនុវត្តនូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងមិនចៀសឆ្ងាយពីប្រការដែលទ្រង់បានហាមឃាត់ពួកអ្នកឲ្យសោះ។ ហើយចូរពួកអ្នកកុំក្បត់នូវអ្វីដែលគេបានផ្តល់ទំនុកចិត្តមកលើពួកអ្នក ដូចជាបំណុលនិងអ្វីៗផ្សេងទៀត ខណៈដែលពួកអ្នកបានដឹងថា អ្វីដែលពួកអ្នកបានធ្វើនោះគឺជាការក្បត់ ដែលជាហេតុធ្វើឲ្យពួកអ្នកស្ថិតក្នុងចំណោមពួកក្បត់ឲ្យសោះ។

Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences

Contents

Ayat al-Kursi36Al-Kahfpage 42juz 15Bukhari 1Muslim 2999

Style

Theme
Text size
Layout

Читать на русском