Al-Mukhtasar · Tafsir · in Khmer
Al-Anfal 8:52–75
8:52Page 183
كَدَأۡبِ ءَالِ فِرۡعَوۡنَ وَٱلَّذِينَ مِن قَبۡلِهِمۡۚ كَفَرُواْ بِـَٔايَٰتِ ٱللَّهِ فَأَخَذَهُمُ ٱللَّهُ بِذُنُوبِهِمۡۚ إِنَّ ٱللَّهَ قَوِيّٞ شَدِيدُ ٱلۡعِقَابِ ٥٢
[Theirs is] like the custom of the people of Pharaoh and of those before them. They disbelieved in the signs of Allāh, so Allāh seized them for their sins. Indeed, Allāh is Powerful and severe in penalty.
ហើយទណ្ឌកម្មដែលពួកប្រឆាំងទទួលរងនោះ គឺមិនមែនសម្រាប់តែពួកប្រឆាំងទាំងនេះ(នៅជំនាន់នេះ)នោះទេ ផ្ទុយទៅវិញ វាគឺជាមាគ៌ារបស់អល់ឡោះដែលទ្រង់បានដាក់ទៅលើពួកប្រឆាំងដទៃទៀតនៅគ្រប់សម័យកាល និងគ្រប់ទីកន្លែងផងដែរ។ ជាការពិតណាស់ បក្សពួករបស់ហ្វៀរអោន និងប្រជាជាតិជំនាន់មុនពួកគេនោះ ក៏បានទទួលទណ្ឌកម្មបែបនេះដែរនៅពេលដែលពួកគេប្រឆាំងនឹងបណ្តាភស្តុតាងរបស់អល់ឡោះជាម្ចាស់នោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មរបស់ម្ចាស់ដ៏មហាខ្លាំងក្លា មហាមានអានុភាព ដោយសារតែបាបកម្មរបស់ពួកគេ។ ដូចនេះ ទ្រង់ក៏ទម្លាក់ទណ្ឌកម្មរបស់ទ្រង់ទៅលើពួកគេ។ ជាការពិតណាស់ អល់ឡោះមហាខ្លាំងក្លាបំផុតដែលគ្មានអ្នកណាអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតចំពោះជនដែលប្រព្រឹត្តល្មើសនឹងទ្រង់។
8:53Page 184
ذَٰلِكَ بِأَنَّ ٱللَّهَ لَمۡ يَكُ مُغَيِّرٗا نِّعۡمَةً أَنۡعَمَهَا عَلَىٰ قَوۡمٍ حَتَّىٰ يُغَيِّرُواْ مَا بِأَنفُسِهِمۡ وَأَنَّ ٱللَّهَ سَمِيعٌ عَلِيمٞ ٥٣
That is because Allāh would not change a favor which He had bestowed upon a people until they change what is within themselves. And indeed, Allāh is Hearing and Knowing.
ទណ្ឌកម្មដ៏សែនធ្ងន់ធ្ងរទាំងនោះ គឺដោយសារតែអល់ឡោះជាម្ចាស់ នៅពេលណាដែលទ្រង់ប្រទានឧបការគុណអំពីទ្រង់ដល់ក្រុមណាមួយនោះ គឺទ្រង់មិនដកយកវាចេញពីពួកគេវិញនោះទេ លុះតែពួកគេផ្លាស់ប្តូរឬកែប្រែខ្លួនរបស់ពួកគេផ្ទាល់ ដោយផ្លាស់ប្តូរពីភាពល្អប្រសើរដោយការមានជំនឿនិងការដឹងគុណចំពោះឧបការគុណនោះ ទៅកាន់ស្ថានភាពដែលអាក្រក់ដោយការប្រឆាំងនឹងអល់ឡោះ ប្រព្រឹត្តល្មើសនឹងទ្រង់ និងរមិលគុណចំពោះឧបការគុណទាំងឡាយរបស់ទ្រង់ប៉ុណ្ណោះ។ ហើយពិតណាស់ អល់ឡោះជាម្ចាស់មហាលឺបំផុតនូវពាក្យសម្តីរបស់ខ្ញុំបម្រើទ្រង់ និងទ្រង់មហាដឹងបំផុតនូវរាល់ទង្វើរបស់ពួកគេដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
8:54Page 184
كَدَأۡبِ ءَالِ فِرۡعَوۡنَ وَٱلَّذِينَ مِن قَبۡلِهِمۡۚ كَذَّبُواْ بِـَٔايَٰتِ رَبِّهِمۡ فَأَهۡلَكۡنَٰهُم بِذُنُوبِهِمۡ وَأَغۡرَقۡنَآ ءَالَ فِرۡعَوۡنَۚ وَكُلّٞ كَانُواْ ظَٰلِمِينَ ٥٤
[Theirs is] like the custom of the people of Pharaoh and of those before them. They denied the signs of their Lord, so We destroyed them for their sins, and We drowned the people of Pharaoh. And all [of them] were wrongdoers.
រឿងរ៉ាវរបស់ពួកដែលប្រឆាំងទាំងនោះ គឺដូចជារឿងរ៉ាវរបស់ពួកដែលប្រឆាំងនឹងអល់ឡោះផ្សេងទៀតដែរ ដូចជាបក្សពួករបស់ហ្វៀរអោន និងប្រជាជាតិទាំងឡាយដែលបានបដិសេធមុនពួកគេនោះ។ ពួកគេបានបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយនៃម្ចាស់របស់ពួកគេ។ ដូចនេះ អល់ឡោះជាម្ចាស់ក៏បានបំផ្លាញពួកគេដោយសារតែពួកគេបានប្រព្រឹត្តល្មើស។ ហើយអល់ឡោះបានបំផ្លាញក្រុមរបស់ហ្វៀរអោនដោយឲ្យពួកគេលិចលង់ក្នុងទឹកសមុទ្រ។ ហើយទាំងក្រុមរបស់ហ្វៀរអោន និងប្រជាជាតិ(ដែលបដិសេធ)ជំនាន់មុនៗនោះ ពួកគេគឺជាពួកបំពានដោយសារតែពួកគេគ្មានជំនឿចំពោះអល់ឡោះ និងបានធ្វើស្ហ៊ីរិកនឹងទ្រង់។ ដូច្នេះ ពួកគេចាំបាច់ត្រូវតែទទួលនូវទណ្ឌកម្មរបស់អល់ឡោះបែបនេះ ហើយទណ្ឌកម្មនោះក៏បានកើតឡើងចំពោះពួកគេ។
8:55Page 184
إِنَّ شَرَّ ٱلدَّوَآبِّ عِندَ ٱللَّهِ ٱلَّذِينَ كَفَرُواْ فَهُمۡ لَا يُؤۡمِنُونَ ٥٥
Indeed, the worst of living creatures in the sight of Allāh are those who have disbelieved, and they will not [ever] believe-
ជាការពិតណាស់ សត្វលោកដែលអាក្រក់ជាងគេបំផុតនៅលើផែនដីចំពោះមុខអល់ឡោះជាម្ចាស់នោះ គឺពួកដែលប្រឆាំងនឹងអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់។ ជាការពិតណាស់ ពួកគេគ្មានជំនឿនោះឡើយ បើទោះបីជាភស្តុតាងទាំងអស់បានមកដល់ពួកគេក៏ដោយ ដោយសារតែពួកគេនៅតែបន្តចចេសរឹងរូសនៅលើភាពប្រឆាំងរបស់ពួកគេ។ ពិតប្រាកដណាស់ មាគ៌ាដែលនាំពួកគេទៅកាន់ការចង្អុលបង្ហាញនោះ គឺត្រូវបានបំផ្លាញចេញពីប្រាជ្ញា ការស្តាប់លឺ និងការមើលឃើញរបស់ពួកគេ។
8:56Page 184
ٱلَّذِينَ عَٰهَدتَّ مِنۡهُمۡ ثُمَّ يَنقُضُونَ عَهۡدَهُمۡ فِي كُلِّ مَرَّةٖ وَهُمۡ لَا يَتَّقُونَ ٥٦
The ones with whom you made a treaty but then they break their pledge every time, and they do not fear Allāh.
គឺពួកដែលអ្នក(ព្យាការីមូហាំម៉ាត់)បានចុះកិច្ចសន្យានិងកិច្ចព្រមព្រៀងជាមួយពួកគេ(ដូចជាអម្បូរគូរ័យហ្សោះ) ក្រោយមក ពួកគេបានក្បត់កិច្ចសន្យាដែលអ្នកបានចុះជាមួយពួកគេរាល់ៗលើក ហើយពួកគេមិនមានការកោតខ្លាចអល់ឡោះឡើយ។ ពិតណាស់ ពួកគេមិនប្រកាន់ខ្ជាប់នូវកិច្ចសន្យារបស់ពួកគេនោះឡើយ ហើយពួកគេក៏មិនប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងដែលគេបានដាក់ទៅលើពួកគេនោះដែរ។
8:57Page 184
فَإِمَّا تَثۡقَفَنَّهُمۡ فِي ٱلۡحَرۡبِ فَشَرِّدۡ بِهِم مَّنۡ خَلۡفَهُمۡ لَعَلَّهُمۡ يَذَّكَّرُونَ ٥٧
So if you, [O Muḥammad], gain dominance over them in war, disperse by [means of] them those behind them that perhaps they will be reminded.1
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានជួបពួកដែលក្បត់កិច្ចសន្យាទាំងនោះក្នុងសមរភូមិ ចូរអ្នកដាក់ទណ្ឌកម្មពួកគេឲ្យបានខ្លាំងក្លាបំផុតរហូតដល់អ្នកផ្សេងបានលឺរឿងនេះដែរ ដើម្បីឲ្យពួកគេយកស្ថានភាពរបស់ពួកនេះធ្វើជាមេរៀន។ ដូច្នេះ ពួកគេនឹងមានការកោតញញើតក្នុងការសម្លាប់អ្នក និងការបង្ហាញភាពជាសត្រូវរបស់គេមកលើអ្នកជាមិនខាន។
8:58Page 184
وَإِمَّا تَخَافَنَّ مِن قَوۡمٍ خِيَانَةٗ فَٱنۢبِذۡ إِلَيۡهِمۡ عَلَىٰ سَوَآءٍۚ إِنَّ ٱللَّهَ لَا يُحِبُّ ٱلۡخَآئِنِينَ ٥٨
If you [have reason to] fear from a people betrayal, throw [their treaty] back to them, [putting you] on equal terms.1 Indeed, Allāh does not like traitors.
ក៏ប៉ុន្តែប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការបារម្ភខ្លាចក្រុមដែលអ្នកបានចុះកិច្ចព្រមព្រៀមជាមួយពួកគេនោះបោកប្រាស់និងក្បត់កិច្ចសន្យាតាមរយៈសញ្ញាដែលបានស្តែងចេញចំពោះអ្នកយ៉ាងដូច្នោះនោះ ចូរអ្នកប្រាប់ឲ្យពួកគេបានដឹងពីការបោះបង់(រំលាយ)កិច្ចសន្យារបស់ពួកគេ ដើម្បីឲ្យពួកគេបានដឹងស្មើគ្នាជាមួយអ្នក(បានដឹងដូចគ្នា) ហើយចូរអ្នកកុំធ្វើទាំងកម្រោលភ្លាមៗចំពោះពួកគេមុននឹងជូនដំណឹងដល់ពួកគេឲ្យសោះ។ ប្រសិនបើអ្នកក្បត់ពួកគេទាំងកម្រោលភ្លាមៗមុននឹងផ្តល់ដំណឹងដល់ពួកគេ(ពីការរំលាយកិច្ចព្រមព្រៀង)នោះ ពិតណាស់អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពួកដែលក្បត់កិច្ចសន្យានោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ស្អប់ខ្ពើមពួកគេ។ ដូចនេះ ចូរអ្នកប្រុងប្រយ័ត្នអំពីការក្បត់នេះ។
8:59Page 184
وَلَا يَحۡسَبَنَّ ٱلَّذِينَ كَفَرُواْ سَبَقُوٓاْۚ إِنَّهُمۡ لَا يُعۡجِزُونَ ٥٩
And let not those who disbelieve think they will escape. Indeed, they will not cause failure [to Allāh].
ហើយចូរពួកប្រឆាំងកុំគិតថា ពិតណាស់ពួកគេអាចគេចផុតនិងរួចខ្លួនពីទណ្ឌកម្មរបស់អល់ឡោះជាម្ចាស់ឲ្យសោះ។ ពិតប្រាកដណាស់ ពួកគេមិនអាចគេចផុតពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយ ហើយពួកគេក៏មិនរួចខ្លួននោះដែរ។ ផ្ទុយទៅវិញ វា(ទណ្ឌកម្មនោះ)នឹងទៅដល់ពួកគេ និងទៅទាន់ពួកគេជាមិនខាន។
8:60Page 184
وَأَعِدُّواْ لَهُم مَّا ٱسۡتَطَعۡتُم مِّن قُوَّةٖ وَمِن رِّبَاطِ ٱلۡخَيۡلِ تُرۡهِبُونَ بِهِۦ عَدُوَّ ٱللَّهِ وَعَدُوَّكُمۡ وَءَاخَرِينَ مِن دُونِهِمۡ لَا تَعۡلَمُونَهُمُ ٱللَّهُ يَعۡلَمُهُمۡۚ وَمَا تُنفِقُواْ مِن شَيۡءٖ فِي سَبِيلِ ٱللَّهِ يُوَفَّ إِلَيۡكُمۡ وَأَنتُمۡ لَا تُظۡلَمُونَ ٦٠
And prepare against them whatever you are able of power and of steeds of war1 by which you may terrify the enemy of Allāh and your enemy and others besides them whom you do not know [but] whom Allāh knows. And whatever you spend in the cause of Allāh will be fully repaid to you, and you will not be wronged.
ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)រៀបចំតាមលទ្ធភាពរបស់ពួកអ្នកក្នុងការត្រៀមនូវកម្លាំងទ័ព និងគ្រឿងសព្វាវុធ ដូចជាព្រួញជាដើម ហើយចូរពួកអ្នករៀបចំសម្រាប់ពួកគេនូវសត្វសេះដែលពួកអ្នកចាប់បានពីសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ ដោយពួកអ្នកត្រូវបន្លាចវាដល់សត្រូវរបស់អល់ឡោះនិងសត្រូវរបស់ពូកអ្នកដែលជាពួកប្រឆាំងដែលពួកគេទន្ទឹងរង់ចាំមើលគ្រោះថ្នាក់កើតឡើងចំពោះពួកអ្នក។ ហើយពួកអ្នកត្រូវបន្លាចវាដល់ក្រុមផ្សេងទៀតដែលពួកអ្នកមិនស្គាល់ពួកគេ ហើយក៏មិនបានដឹងពីការលាក់បាំងនូវភាពជាសត្រូវរបស់ពួកគេចំពោះពួកអ្នកដែរ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់តែមួយគត់ដែលស្គាល់ពួកគេ ហើយទ្រង់ដឹងនូវអ្វីដែលពួកគេលាក់ទុកក្នុងចិត្តរបស់ពួកគេ។ ហើយទ្រព្យសម្បត្តិដែលពួកអ្នកបានបរិច្ចាគ មិនថាតិចក្តីច្រើនក្តី អល់ឡោះជាម្ចាស់នឹងជំនួសវាដល់ពួកអ្នកវិញនៅក្នុងលោកិយនេះ ហើយទ្រង់នឹងតបស្នងនូវផលបុណ្យយ៉ាងពេញលេញដល់ពួកអ្នកដោយគ្មានបាត់បង់បន្តិចឡើយនៅថ្ងៃបរលោក។ ហេតុនេះ ចូរពួកអ្នករួសរាន់ក្នុងការបរិច្ចាគក្នុងមាគ៌ារបស់អល់ឡោះ។
8:61Page 184
۞ وَإِن جَنَحُواْ لِلسَّلۡمِ فَٱجۡنَحۡ لَهَا وَتَوَكَّلۡ عَلَى ٱللَّهِۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ٦١
And if they incline to peace, then incline to it [also] and rely upon Allāh. Indeed, it is He who is the Hearing, the Knowing.
ហើយប្រសិនបើពួកគេ(សត្រូវ)ទោរទន់ទៅរកការផ្សះផ្សា និងបោះបង់ការប្រយុទ្ធជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះ ដូច្នេះ អ្នកក៏ត្រូវទោរទន់ទៅរកការផ្សះផ្សាវិញដែរ ហើយត្រូវចុះកិច្ចព្រមព្រៀង(បញ្ចប់សង្គ្រាម)ជាមួយពួកគេ។ ហើយចូរអ្នកប្រគល់ការទុកចិត្តទៅចំពោះអល់ឡោះ និងជឿជាក់ចំពោះទ្រង់ចុះ ពីព្រោះទ្រង់មិនបោះបង់អ្នកចោលឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាលឺនូវពាក្យសម្តីរបស់ពួកគេ ហើយទ្រង់មហាដឹងនូវការនៀត(តាំងចិត្ត)របស់ពួកគេ និងទង្វើរបស់ពួកគេ។
8:62Page 185
وَإِن يُرِيدُوٓاْ أَن يَخۡدَعُوكَ فَإِنَّ حَسۡبَكَ ٱللَّهُۚ هُوَ ٱلَّذِيٓ أَيَّدَكَ بِنَصۡرِهِۦ وَبِٱلۡمُؤۡمِنِينَ ٦٢
But if they intend to deceive you - then sufficient for you is Allāh. It is He who supported you with His help and with the believers
តែប្រសិនបើការទោរទន់ទៅរកការផ្សះផ្សា និងការបោះបង់ចោលការប្រយុទ្ធរបស់ពួកគេនោះ គឺក្នុងបំណងប្រើល្បិចកលកបោកប្រាស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើម្បីពួកគេអាចត្រៀមខ្លួនក្នុងការប្រយុទ្ធនឹងអ្នកនោះ ជាការពិតណាស់ អល់ឡោះជាម្ចាស់គឺគ្រប់គ្រាន់ហើយសម្រាប់អ្នកក្នុងការទប់ទល់នឹងឧបាយកលរបស់ពួកគេនិងការក្បត់របស់ពួកគេនោះ។ ទ្រង់ជាអ្នកដែលធ្វើឲ្យអ្នកមានភាពខ្លាំងក្លាតាមរយៈជំនួយរបស់ទ្រង់ និងធ្វើឲ្យអ្នកមានភាពខ្លាំងក្លាតាមរយៈការជួយរបស់ជនមូស្លីមចំពោះអ្នកក្នុងចំណោមពួកមូហាជីរីន និងពួកអាន់សរ។
8:63Page 185
وَأَلَّفَ بَيۡنَ قُلُوبِهِمۡۚ لَوۡ أَنفَقۡتَ مَا فِي ٱلۡأَرۡضِ جَمِيعٗا مَّآ أَلَّفۡتَ بَيۡنَ قُلُوبِهِمۡ وَلَٰكِنَّ ٱللَّهَ أَلَّفَ بَيۡنَهُمۡۚ إِنَّهُۥ عَزِيزٌ حَكِيمٞ ٦٣
And brought together their hearts. If you had spent all that is in the earth, you could not have brought their hearts together; but Allāh brought them together. Indeed, He is Exalted in Might and Wise.
ហើយទ្រង់បានបង្រួបបង្រួមដួងចិត្តរបស់បណ្តាអ្នកមានជំនឿដែលបានជួយអ្នកប្រយុទ្ធនឹងពួកគេក្រោយពីវា(ដួងចិត្តរបស់អ្នកមានជំនឿ)មានការបែកបាក់។ ទោះបីជាអ្នកចំណាយទ្រព្យសម្បត្តិនៅលើផែនដីនេះទាំងអស់ដើម្បីបង្រួបបង្រួមដួងចិត្តរបស់ពួកគេក្រោយពីបែកបាក់នោះក៏ដោយ ក៏អ្នកមិនអាចបង្រួបបង្រួមដួងចិត្តរបស់ពួកគេបាននោះដែរ។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់តែមួយគត់ដែលអាចបង្រួបបង្រួមដួងចិត្តរបស់ពួកគេបាន។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែបំផុតនៅក្នុងការគ្រប់គ្រងរបស់ទ្រង់ដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតបំផុតនៅក្នុងការកំណត់ ការចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
8:64Page 185
يَٰٓأَيُّهَا ٱلنَّبِيُّ حَسۡبُكَ ٱللَّهُ وَمَنِ ٱتَّبَعَكَ مِنَ ٱلۡمُؤۡمِنِينَ ٦٤
O Prophet, sufficient for you is Allāh and for whoever follows you of the believers.
ឱព្យាការីមូហាំម៉ាត់! ជាការពិតណាស់ អល់ឡោះជាម្ចាស់គឺគ្រប់គ្រាន់ហើយសម្រាប់អ្នកក្នុងការទប់ទល់នឹងអំពើអាក្រក់នៃសត្រូវរបស់អ្នក ហើយក៏គ្រប់គ្រាន់ដែរសម្រាប់អ្នកមានជំនឿដែលនៅជាមួយអ្នកនោះ។ ហេតុនេះ ចូរអ្នកជឿជាក់លើទ្រង់ និងប្រគល់ខ្លួនចំពោះទ្រង់ចុះ។
8:65Page 185
يَٰٓأَيُّهَا ٱلنَّبِيُّ حَرِّضِ ٱلۡمُؤۡمِنِينَ عَلَى ٱلۡقِتَالِۚ إِن يَكُن مِّنكُمۡ عِشۡرُونَ صَٰبِرُونَ يَغۡلِبُواْ مِاْئَتَيۡنِۚ وَإِن يَكُن مِّنكُم مِّاْئَةٞ يَغۡلِبُوٓاْ أَلۡفٗا مِّنَ ٱلَّذِينَ كَفَرُواْ بِأَنَّهُمۡ قَوۡمٞ لَّا يَفۡقَهُونَ ٦٥
O Prophet, urge the believers to battle. If there are among you twenty [who are] steadfast, they will overcome two hundred. And if there are among you one hundred [who are steadfast], they will overcome a thousand of those who have disbelieved because they are a people who do not understand.
ឱព្យាការីមូហាំម៉ាត់! ចូរអ្នកជម្រុញបណ្តាអ្នកមានជំនឿលើការប្រយុទ្ធ និងត្រូវបញ្ចុះបញ្ចូលពួកគេលើការប្រយុទ្ធនេះតាមរយៈអ្វីដែលអាចជួយពង្រឹងឆន្ទៈរបស់ពួកគេ និងគោលជំហររបស់ពួកគេ។ ប្រសិនបើក្នុងចំណោមពួកអ្នក(ឱអ្នកមានជំនឿ)មានគ្នាត្រឹមតែម្ភៃនាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានចំនួនពីររយនាក់បាន។ ហើយប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាត្រឹមមួយរយនាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានគ្នាចំនួនមួយពាន់នាក់បាន។ នេះគឺដោយសារតែពួកប្រឆាំងនោះ គឺជាក្រុមមួយដែលគ្មានការយល់ដឹងពីមាគ៌ារបស់អល់ឡោះដែលទ្រង់ជួយដល់បណ្តាអ្នកដែលគាំពារទ្រង់ និងធ្វើឲ្យសត្រូវ(របស់ពួកគេ)ចុះចាញ់នោះឡើយ ហើយពួកគេក៏មិនបានដឹងពីគោលបំណងនៃការប្រយុទ្ធគ្នានោះដែរ។ ជាការពិតណាស់ ពួកគេប្រយុទ្ធគឺក្នុងគោលបំណងដើម្បីទទួលបាននូវភាពខ្ពង់ខ្ពស់ក្នុងលោកិយនេះតែប៉ុណ្ណោះ។
8:66Page 185
ٱلۡـَٰٔنَ خَفَّفَ ٱللَّهُ عَنكُمۡ وَعَلِمَ أَنَّ فِيكُمۡ ضَعۡفٗاۚ فَإِن يَكُن مِّنكُم مِّاْئَةٞ صَابِرَةٞ يَغۡلِبُواْ مِاْئَتَيۡنِۚ وَإِن يَكُن مِّنكُمۡ أَلۡفٞ يَغۡلِبُوٓاْ أَلۡفَيۡنِ بِإِذۡنِ ٱللَّهِۗ وَٱللَّهُ مَعَ ٱلصَّٰبِرِينَ ٦٦
Now, Allāh has lightened [the hardship] for you, and He knows that among you is weakness. So if there are from you one hundred [who are] steadfast, they will overcome two hundred. And if there are among you a thousand, they will overcome two thousand by permission of Allāh. And Allāh is with the steadfast.
ពេលនេះ អល់ឡោះជាម្ចាស់ទ្រង់បានសម្រាលដល់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដោយសារតែទ្រង់បានដឹងពីភាពទន់ខ្សោយរបស់អ្នក។ ដូច្នេះ ទ្រង់ក៏បានបន្ធូរបន្ថយដល់ពួកអ្នក ជាភាពទន់ភ្លន់(មេត្តាករុណា)របស់ទ្រង់ចំពោះពួកអ្នក។ ដូចនេះ ទ្រង់បានដាក់កាតព្វកិច្ចលើម្នាក់ៗក្នុងចំណោមពួកអ្នក គឺត្រូវប្រឈមមុខនឹងពួកប្រឆាំងចំនួនពីរនាក់ជំនួសឲ្យដប់នាក់វិញ។(កាលពីមុន អ្នកមានជំនឿម្នាក់ត្រូវប្រឈមមុខនឹងពួកគ្មានជំនឿចំនួនដប់នាក់)។ ហេតុនេះ ប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាមួយរយនាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានគ្នាពីររយនាក់បាន។ ហើយប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាមួយពាន់នាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានគ្នាពីរពាន់នាក់បានដោយការអនុញ្ញាតពីអល់ឡោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលអត់ធ្មត់ក្នុងចំណោមអ្នកមានជំនឿតាមរយៈការគាំទ្រ និងការជួយ។
8:67Page 185
مَا كَانَ لِنَبِيٍّ أَن يَكُونَ لَهُۥٓ أَسۡرَىٰ حَتَّىٰ يُثۡخِنَ فِي ٱلۡأَرۡضِۚ تُرِيدُونَ عَرَضَ ٱلدُّنۡيَا وَٱللَّهُ يُرِيدُ ٱلۡأٓخِرَةَۗ وَٱللَّهُ عَزِيزٌ حَكِيمٞ ٦٧
It is not for a prophet to have captives [of war] until he inflicts a massacre [upon Allāh's enemies] in the land. You [i.e., some Muslims] desire the commodities of this world,1 but Allāh desires [for you] the Hereafter. And Allāh is Exalted in Might and Wise.
មិនគប្បីឡើយចំពោះព្យាការី(មូហាំម៉ាត់)ក្នុងការទុកឈ្លើយសឹកនៃពួកប្រឆាំង(ដើម្បីទទួលយកការលោះខ្លួន)ដែលបានធ្វើសង្គ្រាមប្រឆាំងនឹងគាត់(ព្យាការីមូហាំម៉ាត់)នោះឡើយ លុះត្រាតែគាត់បានសម្លាប់ពួកគេ(ពួកប្រឆាំង)បានច្រើនសិន ដើម្បីបញ្ចូលភាពភ័យខ្លាចទៅក្នុងដួងចិត្តបស់ពួកគេ រហូតដល់ពួកគេមិនហ៊ានវិលត្រឡប់មកប្រយុទ្ធនឹងគាត់ម្តងទៀត។ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ចង់ទទួលយកការលោះឈ្លើយសឹកក្នុងសង្គ្រាមហ្ពាហ្ទើរ តែអល់ឡោះជាម្ចាស់ទ្រង់ចង់ផ្តល់ផលបុណ្យដល់ពួកអ្នកនាថ្ងៃបរលោកដែលគេអាចទទួលបាន(ដូចនោះ)តាមរយៈការជួយសាសនារបស់ទ្រង់ និងពង្រឹងវាឲ្យមានភាពខ្លាំងក្លា។ ហើយអល់ឡោះមហាខ្លាំងពូកែបំផុតដោយខ្លួនរបស់ទ្រង់ផ្ទាល់ លក្ខណៈសម្បត្តិរបស់ទ្រង់ និងអំណាចរបស់ទ្រង់ ដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការកំណត់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
8:68Page 185
لَّوۡلَا كِتَٰبٞ مِّنَ ٱللَّهِ سَبَقَ لَمَسَّكُمۡ فِيمَآ أَخَذۡتُمۡ عَذَابٌ عَظِيمٞ ٦٨
If not for a decree from Allāh that preceded,1 you would have been touched for what you took by a great punishment.
ប្រសិនបើគ្មានការកំណត់ពីអល់ឡោះពីមុនមកដែលអនុញ្ញាតឲ្យពួកអ្នកនូវទ្រព្យជ័យភណ្ឌ និងអនុញ្ញាតដល់ពួកអ្នកក្នុងការទទួលយកការលោះឈ្លើយសឹកទេនោះ ពួកអ្នកប្រាកដជានឹងទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតពីអល់ឡោះជាមិនខាន ដោយសារតែពួកអ្នកបានយកទ្រព្យជ័យភណ្ឌនិងទទួលយកនូវការលោះឈ្លើយសឹកមុនពេលដែលវ៉ាហ៊ីពីអល់ឡោះដែលអនុញ្ញាតឲ្យពួកអ្នកធ្វើដូច្នោះបានមកដល់ពួកអ្នក។
8:69Page 185
فَكُلُواْ مِمَّا غَنِمۡتُمۡ حَلَٰلٗا طَيِّبٗاۚ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ غَفُورٞ رَّحِيمٞ ٦٩
So consume what you have taken of war booty [as being] lawful and good, and fear Allāh. Indeed, Allāh is Forgiving and Merciful.
ដូច្នេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ទទួលទានចុះនូវអ្វីដែលបានមកពីទ្រព្យជ័យភណ្ឌដែលពួកអ្នករឹបអូសបានពីពួកប្រឆាំង ដោយសារវាត្រូវបានគេអនុញ្ញាតចំពោះពួកអ្នកហើយ។ ហើយចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងឲ្យឆ្ងាយពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតដល់ខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
8:70Page 186
يَٰٓأَيُّهَا ٱلنَّبِيُّ قُل لِّمَن فِيٓ أَيۡدِيكُم مِّنَ ٱلۡأَسۡرَىٰٓ إِن يَعۡلَمِ ٱللَّهُ فِي قُلُوبِكُمۡ خَيۡرٗا يُؤۡتِكُمۡ خَيۡرٗا مِّمَّآ أُخِذَ مِنكُمۡ وَيَغۡفِرۡ لَكُمۡۚ وَٱللَّهُ غَفُورٞ رَّحِيمٞ ٧٠
O Prophet, say to whoever is in your hands of the captives, "If Allāh knows [any] good in your hearts, He will give you [something] better than what was taken from you, and He will forgive you; and Allāh is Forgiving and Merciful."
ឱព្យាការីមូហាំម៉ាត់! ចូរអ្នកពោលទៅកាន់ឈ្លើយសឹកមុស្ហរីគីនដែលនៅក្នុងដៃពួកអ្នកដែលពួកអ្នកចាប់បាននៅថ្ងៃសមរភូមិហ្ពាហ្ទើរថាៈ ប្រសិនបើអល់ឡោះបានដឹងថា ក្នុងចិត្តបស់ពួកអ្នកមានគោលបំណងល្អ ហើយមានចេតនាល្អនោះ ទ្រង់ច្បាស់ជានឹងផ្តល់ឲ្យពួកអ្នកនូវអ្វីដែលល្អជាងទ្រព្យលោះដែលគេបានយកពីពួកអ្នកជាមិនខាន។ ហេតុនេះ ចូរពួកអ្នកកុំកើតទុក្ខនូវអ្វី(ទ្រព្យលោះ)ដែលគេបានយកពីពួកអ្នក។ ហើយទ្រង់នឹងអភ័យទោសដល់ពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នកទៀតផង។ ហើយអល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ ជាការពិតណាស់ ការសន្យារបស់អល់ឡោះបានកើតឡើងពិតប្រាកដមែនចំពោះមារបស់ព្យាការី គឺ អាប់ហ្ពាស និងអ្នកដទៃទៀតក្រៅពីគាត់ក្នុងចំណោមអ្នកដែលបានចូលឥស្លាម(នាពេលបន្ទាប់មក)។
8:71Page 186
وَإِن يُرِيدُواْ خِيَانَتَكَ فَقَدۡ خَانُواْ ٱللَّهَ مِن قَبۡلُ فَأَمۡكَنَ مِنۡهُمۡۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ٧١
But if they intend to betray you - then they have already betrayed Allāh before, and He empowered [you] over them. And Allāh is Knowing and Wise.
ក៏ប៉ុន្តែ ប្រសិនបើពួកគេ(ឈ្លើយសឹកមុស្ហរីគីន)មានបំណងចង់ក្បត់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តាមរយៈពាក្យសម្តីដែលគេបានស្តែងចេញចំពោះមុខអ្នកនោះ ពិតប្រាកដណាស់ ពួកគេក៏ធ្លាប់បានក្បត់អល់ឡោះពីមុនរួចមកដែរ។ ប៉ុន្តែអល់ឡោះទ្រង់បានជួយអ្នកឲ្យយកឈ្នះលើពួកគេ ដោយគេបានសម្លាប់ពួកគេ និងបានចាប់ពួកគេធ្វើជាឈ្លើយសឹក។ ហេតុនេះ ចូរឲ្យពួកគេរង់ចាំមើលគំរូយ៉ាងដូច្នេះទៀតចុះ ប្រសិនបើពួកគេត្រឡប់មកសារជាថ្មីនោះ។ ហើយអល់ឡោះមហាដឹងបំផុតចំពោះម៉ាខ្លូករបស់ទ្រង់និងអ្វីដែលល្អសម្រាប់ពួកគេ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការចាត់ចែងរបស់ទ្រង់។
8:72Page 186
إِنَّ ٱلَّذِينَ ءَامَنُواْ وَهَاجَرُواْ وَجَٰهَدُواْ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ فِي سَبِيلِ ٱللَّهِ وَٱلَّذِينَ ءَاوَواْ وَّنَصَرُوٓاْ أُوْلَٰٓئِكَ بَعۡضُهُمۡ أَوۡلِيَآءُ بَعۡضٖۚ وَٱلَّذِينَ ءَامَنُواْ وَلَمۡ يُهَاجِرُواْ مَا لَكُم مِّن وَلَٰيَتِهِم مِّن شَيۡءٍ حَتَّىٰ يُهَاجِرُواْۚ وَإِنِ ٱسۡتَنصَرُوكُمۡ فِي ٱلدِّينِ فَعَلَيۡكُمُ ٱلنَّصۡرُ إِلَّا عَلَىٰ قَوۡمِۭ بَيۡنَكُمۡ وَبَيۡنَهُم مِّيثَٰقٞۗ وَٱللَّهُ بِمَا تَعۡمَلُونَ بَصِيرٞ ٧٢
Indeed, those who have believed and emigrated and fought with their wealth and lives in the cause of Allāh and those who gave shelter and aided - they are allies of one another. But those who believed and did not emigrate - for you there is no support of them until they emigrate. And if they seek help of you for the religion, then you must help, except against a people between yourselves and whom is a treaty. And Allāh is Seeing of what you do.
ជាការពិតណាស់ បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងជឿជាក់ចំពោះអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានអនុវត្តតាមច្បាប់បញ្ញត្តិរបស់ទ្រង់ ហើយពួកគេបានចំណាកស្រុកចេញពីទឹកដីដែលគ្មានជំនឿទៅកាន់ទឺកដីឥស្លាម ឬទៅកាន់កន្លែងដែលគេអាចគោរពសក្ការៈចំពោះអល់ឡោះដោយសុវត្ថិភាព ហើយពួកគេបានតស៊ូដោយចំណាយទាំងទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេដើម្បីលើកកម្ពស់បន្ទូលរបស់អល់ឡោះ ហើយនិងបណ្តាអ្នកដែលបានផ្តល់ទីជម្រកដល់ពួកគេ និងបានជួយដល់ពួកគេនោះ អ្នកទាំងនោះ ពោលគឺទាំងអ្នកដែលបានធ្វើចំណាកស្រុក និងអ្នកដែលបានជួយដល់ពួកគេ(អ្នកម្ចាស់ស្រុក) គឺជាសម្ព័ន្ធមិត្តនឹងគ្នាដែលជួយគាំទ្រគ្នាទៅវិញទៅមក។ រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ តែពួកគេមិនបានធ្វើចំណាកស្រុកពីទឹកដីដែលគ្មានជំនឿទៅកាន់ទឹកដីឥស្លាមទេនោះ គឺគ្មានកាតព្វកិច្ចលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ក្នុងការជួយនិងការពារពួកគេនោះទេ លុះត្រាតែពួកគេធ្វើការភៀសខ្លួន(ចំណាកស្រុក)ក្នុងមាគ៌ារបស់អល់ឡោះដែរ។ ហើយប្រសិនបើពួកប្រឆាំងបានបំពានទៅលើពួកគេ ហើយពួកគេសុំការជួយពីពួកអ្នកនោះ ដូច្នេះ ចូរពួកអ្នកជួយពួកគេទប់ទល់នឹងសត្រូវរបស់ពួកគេចុះ លើកលែងតែរវាងពួកអ្នកនិងសត្រូវរបស់ពួកគេ(អ្នកមានជំនឿដែលសុំឲ្យអ្នកជួយ)នោះ មានកិច្ចព្រមព្រៀងដែលពួកគេមិនទាន់បានរំលាយកិច្ចព្រមព្រៀងនោះនៅឡើយ។ ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកនូវអ្វីដែលពួកអ្នកបានសាង។
8:73Page 186
وَٱلَّذِينَ كَفَرُواْ بَعۡضُهُمۡ أَوۡلِيَآءُ بَعۡضٍۚ إِلَّا تَفۡعَلُوهُ تَكُن فِتۡنَةٞ فِي ٱلۡأَرۡضِ وَفَسَادٞ كَبِيرٞ ٧٣
And those who disbelieved are allies of one another. If you do not do so [i.e., ally yourselves with other believers], there will be fitnah [i.e., disbelief and oppression] on earth and great corruption.
ហើយពួកដែលគ្មានជំនឿចំពោះអល់ឡោះនោះ ពួកគេគឺជាសម្ព័ន្ធមិត្តនឹងគ្នាដែលជួយគ្នាទៅវិញទៅមក។ ហេតុនេះ អ្នកមានជំនឿមិនត្រូវយកពួកគេធ្វើជាអ្នកគាំពារនោះឡើយ។ ប្រសិនបើពួកអ្នកមិនយកបណ្តាអ្នកមានជំនឿធ្វើជាអ្នកគាំពារ ហើយយកពួកគ្មានជំនឿធ្វើជាអ្នកគាំពារវិញនោះ ភាពវឹកវរនឹងកើតមានចំពោះបណ្តាអ្នកមានជំនឿជាមិនខាន ដោយសារតែពួកគេគ្មានអ្នកដែលជួយពួកគេដែលជាបងប្អូនរបស់ពួកគេក្នុងសាសនានោះឡើយ ហើយវិនាសកម្មយ៉ាងធំធេងនឹងកើតមាននៅលើផែនដីនេះជាមិនខាន តាមរយៈការរារាំង(មនុស្ស)ពីមាគ៌ារបស់អល់ឡោះ។
8:74Page 186
وَٱلَّذِينَ ءَامَنُواْ وَهَاجَرُواْ وَجَٰهَدُواْ فِي سَبِيلِ ٱللَّهِ وَٱلَّذِينَ ءَاوَواْ وَّنَصَرُوٓاْ أُوْلَٰٓئِكَ هُمُ ٱلۡمُؤۡمِنُونَ حَقّٗاۚ لَّهُم مَّغۡفِرَةٞ وَرِزۡقٞ كَرِيمٞ ٧٤
But those who have believed and emigrated and fought in the cause of Allāh and those who gave shelter and aided - it is they who are the believers, truly. For them is forgiveness and noble provision.
ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ ហើយបានភៀសខ្លួនក្នុងមាគ៌ារបស់ទ្រង់(ពួកមូហាជីរីន) និងបណ្តាអ្នកដែលបានផ្តល់ទីជម្រកដល់អ្នកដែលបានភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ(ពួកអាន់សរ៍) ព្រមទាំងបានជួយដល់ពួកគេទៀតនោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ ហើយការតបស្នងរបស់អល់ឡោះចំពោះពួកគេនោះ គឺទ្រង់នឹងអភ័យទោសនូវរាល់បាបកម្មទាំងឡាយរបស់ពួកគេ ព្រមទាំងប្រទាននូវលាភសក្ការៈយ៉ាងប្រពៃដល់ពួកគេ នោះគឺឋានសួគ៌។
8:75Page 186
وَٱلَّذِينَ ءَامَنُواْ مِنۢ بَعۡدُ وَهَاجَرُواْ وَجَٰهَدُواْ مَعَكُمۡ فَأُوْلَٰٓئِكَ مِنكُمۡۚ وَأُوْلُواْ ٱلۡأَرۡحَامِ بَعۡضُهُمۡ أَوۡلَىٰ بِبَعۡضٖ فِي كِتَٰبِ ٱللَّهِۚ إِنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمُۢ ٧٥
And those who believed after [the initial emigration] and emigrated and fought with you - they are of you. But those of [blood] relationship are more entitled [to inheritance] in the decree of Allāh.1 Indeed, Allāh is Knowing of all things.
ហើយបណ្តាអ្នកដែលមានជំនឿបន្ទាប់ពីពួកមូហាជីរីន និងពួកអាន់សរ៍ ហើយពួកគេបានភៀសខ្លួនពីទឹកដីដែលគ្មានជំនឿទៅកាន់ទឹកដីឥស្លាម ព្រមទាំងបានតស៊ូក្នុងមាគ៌ារបស់អល់ឡោះដើម្បីឲ្យបន្ទួលរបស់អល់ឡោះខ្ពង់ខ្ពស់ និងធ្វើឲ្យពាក្យសម្តីរបស់ពួកប្រឆាំងទាបថោកនោះ អ្នកទាំងនោះ ក៏ស្ថិតក្នុងចំណោមពួកអ្នកដែរ(ឱបណ្តាអ្នកមានជំនឿ)។ សម្រាប់ពួកគេ ក៏មានសិទ្ធិដូចពួកអ្នក ហើយពួកគេក៏បានកាតព្វកិច្ចត្រូវធ្វើដូចកាតព្វកិច្ចដែលគេដាក់លើពួកអ្នកដែរ។ ហើយចំពោះសាច់សាលោហិតរបស់ពួកគេនៅក្នុងច្បាប់របស់អល់ឡោះនោះ ពួកគេមានសិទ្ធិទទួលមត៌ពីគ្នាទៅវិញទៅមកអំពីការមានជំនឿ និងការភៀសខ្លួនដែលវាធ្លាប់មានពីមុនមក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ដូច្នេះ ទ្រង់ដឹងនូវអ្វីដែលជាប្រការល្អសម្រាប់ខ្ញុំបម្រើរបស់ទ្រង់។ ហេតុនេះ ទ្រង់ក៏បានដាក់វាជាច្បាប់បញ្ញត្តិសម្រាប់ពួកគេ។
Text: Quranic Universal Library (Tarteel), via spa5k/tafsir_api (MIT), at a fixed version. The ayahs: Quran Foundation. Sources and licences